ម្ចាស់ផ្ទះកាណាដាបើកការប្រកួត រកបានត្រឹមតែមួយពិន្ទុទេ ក្រោយវាយបកពីក្រោយតាមស្មើបូស្ន៊ី និង ហឺហ្ស៊េហ្គោវីណា ១ទល់១ ក្នុងពូល B នៅទីក្រុងតូរុនតូ ព្រឹកថ្ងៃទី១៣ ខែមិថុនា (ពេលវេលានៅកម្ពុជា)។
បូស្ន៊ីនាំមុខតាំងតែពីនាទីទី២១ ដោយគ្រាប់បាល់របស់កីឡាករ Jovo LUKIC មុនពេលកីឡាករ Cyle LARIN ជួយឱ្យកាណាដាតាមស្មើនៅនាទីទី៧៨។
សូមជម្រាបជូនថាបូស្ន៊ី ឡើងមកលេងបាល់ទាត់ពិភពលោកលើកនេះ ក្រោយយកឈ្នះម្ចាស់ជើងឯកបួនសម័យកាលអ៊ីតាលី។
មួយប្រកួតទៀតរបស់ពូល B កាតាជួបស្វីស លេងនៅម៉ោង០២និង០០នាទីរំលងអធ្រាត្រចូលព្រឹកថ្ងៃទី១៤ ខែមិថុនា៕








