ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព

2025/02/08 04:16:07 pm        70

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំកម្មវិធីអែប (Apps)មួយ ដើម្បីផ្ដល់ភាព​ងាយ​ស្រួលដល់ប្រជាពលរដ្ឋ និងយុវជនដែល​កំពុង​ស្វែង​រក​ឱកាស​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រកប​ដោយ​ទំនុកចិត្តខ្ពស់ មានសុវត្ថិភាព ចៀសវាងពីការជួញដូរកម្លាំងពលកម្មខុសច្បាប់ និង​ធ្វើ​ការ​ងារជាមួយក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ជាដំបូងបងប្អូនគ្រាន់តែដំឡើងអែប (Install Apps)របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឈ្មោះថា MLVT Service ហើយចុចទៅលើអែបនោះដែលមានឈ្មោះថា «សេវាសាធារណៈក្រសួងការងារ»។ បន្ទាប់​មកបងប្អូន នឹងឃើញមានមាតិកាសំខាន់ៗ (Content)​ជា​ច្រើន​ដែល​ជា​សេវា​សាធារណៈ​សម្រាប់​ផ្ដល់ជូនបងប្អូន និងសាធារណៈជនជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន។

ក្រសួង​ការងារបន្តថា ក្នុងចំណោមមាតិកាទាំងនោះ គឺមានមាតិកាមួយឈ្មោះថា «ចុះឈ្មោះ​ស្វែង​រក​ការងារក្រៅប្រទេស»។ មារិកាមួយនេះ បងប្អូនអាច​ស្វែង​រក​ឈ្មោះ​ប្រទេស​ដែល​បង​ប្អូន​ចង់​ទៅ​ធ្វើ​ការងារ ប្រភេទការងារដែលបងប្អូនពេញចិត្ត និងនីតិវិធីក្នុងការចុះឈ្មោះផងដែរ។

បន្ទាប់​មកទៀត បងប្អូនគ្រាន់តែចុះឈ្មោះទៅតាមការណែនាំរបស់ក្រសួងការងារ និងចុច​បញ្ជូន​ជា​ការ​ស្រេច។ កិច្ចការបន្ទាប់នោះ គឺក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នឹង​ពិនិ​ត្យ​ពាក្យដែលបងប្អូនបានបំពេញនៅលើអែបរបស់ក្រសួង ហើយក្រុម​ការងារ​ក្រសួង​នឹង​ជូន​ដំណឹង​ទៅ​បងប្អូនវិញ។

រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ តែងតែលើកទឹកចិត្តបងប្អូន និងប្រជាពលរដ្ឋដែលស្វែងរកឱកាសការងារនៅក្រៅប្រទេស ត្រូវតែពិនិត្យពិចារណាទៅលើព័ត៌មានគ្រប់ជ្រុងជ្រោយពីការងារនោះឱ្យបានច្បាស់លាស់ជាមុន ជាពិសេសត្រូវស្គាល់ក្រុមហ៊ុនដែលមានច្បាប់ និងមានអាជ្ញាប័នត្រឹមត្រូវ។

ក្រសួងការងារ បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។

បច្ចុប្បន្ននេះមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជីការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ ក្រសួងបានព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ប្រសិនបើរកឃើញថាមានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ក្រសួងការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរស័ព្ទមកលេខ ១២៩៧ ឬ ១២៨៦៕ 

អត្ថបទដែលទាក់ទង

រដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសជាលើកទី២ និងចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង
2025/02/08 04:27:45 pm        1
ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
2025/02/08 04:16:07 pm        1
អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
2025/02/08 04:13:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រិលធ្លាក់យ៉ាងក្រាស់វាយប្រហារឆ្នេរសមុទ្រជប៉ុន បង្កការរំខានដល់ការធ្វើដំណើរ

2025/02/08 05:01:51 pm
​លោក Trump អាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy នៅសប្តាហ៍ក្រោយ
2025/02/08 04:59:20 pm
​រដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសជាលើកទី២ និងចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង
2025/02/08 04:27:45 pm
​ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
2025/02/08 04:16:07 pm
​អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
2025/02/08 04:13:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/08 01:11:50 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/06 11:26:49 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am