រុស្ស៊ីនិយាយថា ការសាកល្បងមីស៊ីលថ្មីគឺឆ្លុះបញ្ចាំងពីកង្វល់សន្តិសុខ ក្រោយការរិះគន់របស់លោក Trump

2025/10/28 03:10:02 pm        108

មន្ត្រីវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (២៧ តុលា) ថា ការសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី ដែលខ្លួនអះអាងថាមិនមានខែលដែនអាកាសណាអាចបញ្ឈប់បាននោះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន បន្ទាប់ពីការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនសម្ពាធលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ខ្លាំងៗថា លោក Putin គួរតែផ្តោតលើការបង្កើតកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះ មិនមែនទៅសាកល្បងមីស៊ីលនោះទេ។

មានសេចក្ដីលម្អិតតិចតួចណាស់អំពីមុខងារមីស៊ីល Burevestnik ដ៏មានឥទ្ធិពលរបស់រុស្ស៊ីមួយនេះ ដែលសម្ព័ន្ធយោធាណាតូ ដាក់ឈ្មោះឱ្យថា "Skyfall"។ កាលពីថ្ងៃអាទិត្យ នាយសេនាធិការរបស់រុស្ស៊ី បានប្រាប់លោក Putin ថា មីស៊ីលនេះធ្វើដំណើរបានរយៈចម្ងាយ ១៤.០០០គីឡូម៉ែត្រ និងហោះលើអាកាសបានដល់ទៅ ១៥ម៉ោង នៅក្នុងការសាកល្បងមួយ។

នៅពេលត្រូវសាកសួរថា តើការប្រកាសក្ដែងៗលើមីស៊ីលថ្មីនេះគឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មអាមេរិក និងជាសញ្ញាព្រមានទៅលោកខាងលិច ឬយ៉ាងណា — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា "រុស្ស៊ីកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន"។ លោកបន្តថា "ការធានាសន្តិសុខគឺជាបញ្ហាសំខាន់សម្រាប់រុស្ស៊ី ជាពិសេសប្រឆាំងនឹងមនោសញ្ចេតនាយោធានិយម ដែលគ្រប់គ្នាកំពុងដឹងឮនាពេលបច្ចុប្បន្ននេះ ជាចម្បងពីអឺរ៉ុប"៕

អត្ថបទដែលទាក់ទង

ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2025/10/28 09:14:19 pm        1
វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
2025/10/28 09:11:33 pm        1
ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
2025/10/28 08:19:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ

2025/10/28 10:02:58 pm
​ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2025/10/28 09:14:19 pm
​វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
2025/10/28 09:11:33 pm
​ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
2025/10/28 08:19:26 pm
​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ក្រុមហាម៉ាសត្រូវតែបញ្ជាក់ជំហររបស់ខ្លួន ជុំវិញការកាន់កាប់អាវុធ
2025/10/28 08:19:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/28 07:21:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/28 01:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/28 12:43:04 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am