សម្ដេចធិបតី៖ ការពង្រីកសមាជិកភាពកិច្ចព្រមព្រៀង RCEP ជាកម្លាំង​ចលករដ៏សំខាន់​នៃកំណើន​ប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់

2025/10/28 03:47:16 pm        134

ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) លើកទី៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគាំទ្រយ៉ាងខ្លាំង​ចំពោះការពន្លឿនការចូលជាភាគីថ្មីរបស់ RCEP ស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រីកសមាជិកភាពនេះនឹងបង្កើនភាពជឿជាក់ និងបរិយាបន្ន​របស់​កិច្ចព្រមព្រៀងដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុង​តំបន់​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល​នៃកិច្ចប្រជុំរបស់​ក្រសួង​ការបរទេស​កម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃ​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុ​ងជ្រោយក្នុងតំបន់ (RCEP) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងបង្កើនភាពធន់ស្របពេល​នៃការកើនឡើងនូវ​ភាព​មិនប្រាកដប្រជារបស់សកលលោក។ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង RCEP ឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព ដោយធានាទីផ្សារបើកចំហ និងអាចព្យាករណ៍បាន σε សនិងសហប្រតិបត្តិការ ការកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ និងការធ្វើឱ្យប្រសើរឡើងនូវកិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងតំបន់។

ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជ​កម្មសេរី (FTA) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រមាណ ១ភាគ៣​នៃចំនួន ប្រជាជននិងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបានបង្ហាញពី​មហិច្ឆតា​បន្ថែម​ទៀតក្នុងការប្រើ ប្រាស់ការពិនិត្យឡើងវិញទូទៅនៃកិច្ចព្រមព្រៀង RCEP ដែលគ្រោង​នឹង​ធ្វើ​ឡើងនៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀងដែលទំនើប រស់រវើក និង​មាន​ស្តង់ដាខ្ពស់ ដោយរួមបញ្ចូលបទប្បញ្ញត្តិ លើបញ្ហាសម័យទំនើប និងដែលកំពុងលេចឡើង រួមមានសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា RCEP គឺជានិមិត្តរូបនៃ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ និងជា​ឧទាហរណ៍​នៃតំបន់និយមបើកចំហ ដែលផ្អែកលើមជ្ឈភាពអាស៊ាន៕

អត្ថបទដែលទាក់ទង

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ
2025/10/28 10:02:58 pm        1
សម្ដេចធិបតី សឹងគ្មានពេលសម្រាក ប៉ុន្តែមានកម្លាំងចិត្ត ធ្វើការកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
2025/10/28 07:55:12 pm        1
ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព
2025/10/28 07:01:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ

2025/10/28 10:02:58 pm
​ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2025/10/28 09:14:19 pm
​វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
2025/10/28 09:11:33 pm
​ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
2025/10/28 08:19:26 pm
​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ក្រុមហាម៉ាសត្រូវតែបញ្ជាក់ជំហររបស់ខ្លួន ជុំវិញការកាន់កាប់អាវុធ
2025/10/28 08:19:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/28 07:21:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/28 01:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/28 12:43:04 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am