សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ គ្មានការកំណត់ប្រភេទរថយន្តសម្រាប់នាំចូលទេ ប៉ុន្តែត្រូវពង្រឹងការពិនិត្យលក្ខណៈបច្ចេកទេស

2024/06/17 01:11:35 pm        164
អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កន្លងមកមានការលើកឡើងឱ្យកំណត់ប្រភេទរថយន្តថ្មីសម្រាប់ការនាំចូល ប៉ុន្តែករណីនេះ សម្តេចបានប្រកាសថា គឺមិនអនុញ្ញាតឱ្យកំណត់ប្រភេទរថយន្តសម្រាប់ការនាំចូលទេ ។សម្តេចធិបតី បានមានប្រសាសន៍ថា នៅទីក្រុងភ្នំពេញទោះបីស្ទះចរាចរ ប៉ុន្តែសម្តេចមិន​ហាម​ពលរដ្ឋ​មិនឱ្យទិញឡាន ម៉ូតូទេ ។សម្តេចថា នៅប្រទេសខ្លះគេដាក់កំណត់ ដូចជានៅសិង្ហបូរី ជាដើម។សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការគិតគូដល់ការប៉ះពាល់បរិស្ថានតាមរយៈការ​ប្រើប្រាស់​រថយន្តចាស់ៗ ​សម្តេចពិតជាយល់ ប៉ុន្តកម្ពុជាមិនទាន់ដល់ពេលដែលត្រូវហាមពលរដ្ឋ​មិនឱ្យ​ប្រើរថយន្តចាស់ៗនោះទេ។ទោះជាយ៉ាងណាសម្តេចនៅតែលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនតម្លើងរថយន្តថ្មីនៅកម្ពុជា ត្រូវមាន​សិទ្ធិប្រកួតប្រជែងជាមួយនឹងការនាំចូលរថយន្តដែលប្រើមួយទឹក ដោយត្រូវធានាថាតម្លៃរបស់​គាត់​សមរម្យដោយផលិតបានល្អ ​និងមានតម្លៃសមរម្យ ​នោះប្រជាជនទិញប្រើប្រាស់ហើយ គឺស្រប​នឹងការចង់បានរបស់រាជរដ្ឋាភិបាលដែលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អប្រើប្រាស់ និងតម្លៃកាន់តែធូ៕

សម្តេចធិបតីណែនាំឱ្យពិនិត្យមើលរកការវិនិយោគសាងសង់ចំណតរថយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរ

2024/06/17 01:02:37 pm        163
អញ្ជើញមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំទៅកាន់អភិបាលរាជធានីភ្នំពេញ និង ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យរកមើលការវិនិយោគទៅលើកផ្នែកចំណតរថយន្តនៅក្រោមដី ជាពិសេស ក្រោមទីតាំងសួនច្បារនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ។ជាមួយនឹងការរៀបចំបានយ៉ាងល្អប្រសើរ លើដំណោះស្រាយនៃការកកស្ទះចរាចរ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ សម្តេចធិបតីនាយរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទៅថ្ងៃអនាគត ការដោះស្រាយជាបន្តទៀត ទៅតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងដាក់ចេញផែនការផ្សេងៗនោះ យើងត្រូវគិតអំពីអភិក្រម២ ទី១ដោះស្រាយនូវកំណើននិងតម្រូវការនៅចំពោះមុខ ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាការចតយានជំនិះផ្សេងៗ ។ សម្តេចមានប្រសាសន៍បន្តថា អ្នករស់នៅភ្នំពេញខ្លះ រស់នៅផ្ទះល្វែង ឬផ្ទះជួល ដែលមិនមានកន្លែងចតរថយន្តហើយបានចតនៅលើដងផ្លូវ ដែលនាំឱ្យមានការស្ទះចរាចរ ដូច្នេះបើដោះស្រាយបញ្ហានេះបានជាការប្រសើរព្រោះងាយស្រួលទាំងការធ្វើដំណើរប្រើប្រាស់​ចិញ្ចើម​ផ្លូវមិនស្ទះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។អ៊ីចឹង ការគិតគូអំពីផែនការមេ ជាពិសេសនៅតំបន់រណបទីក្រុងថ្មី ត្រូវគិតគូអនុវត្តឱ្យបានតឹងរឹង៕

វិមានក្រឹមឡាំង៖ លោក Putin មិនច្រានចោលការចរចាជាមួយអ៊ុយក្រែនទេ តែចង់បានការធានា

2024/06/17 12:40:24 pm        142
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយនិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបដិសេធការចរចាជាមួយអ៊ុយក្រែនទេ ប៉ុន្តែការធានានឹងត្រូវការចាំបាច់ ដើម្បីធានាភាពជឿជាក់នៃការចរចា។ ប្រទេសជាង ៩០ បានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនៅឯរមណីយដ្ឋានប៊រហ្គិនស្តុក(Bürgenstock) នៅកណ្តាលប្រទេសស្វីស ក្នុងគោលបំណងបង្រួបបង្រួមមតិជាសកលស្តីពីវិធីបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូរយៈពេល ៧២ ខែមកនេះ។ រុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចពិភាក្សាស្ដីពីសន្តិភាពនោះទេ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យថា ជំហររបស់ ក្រុង គីវ (Kyiv) ត្រូវបានគេយកមកពិចារណានៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលនេះ។លោកបានប្រាប់អ្នកយកព័ត៌មានថា អត្ថបទនេះមានតុល្យភាព ដែលគ្រប់ជំហរជាគោលការណ៍របស់ អ៊ុយក្រែនបានទទូចកន្លងមកនោះ ត្រូវបានពិចារណាហើយ។លោក Kuleba ក៏បានបង្ហើបផងដែរថា រុស្ស៊ីអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ប៉ុន្តែបានច្រានចោលការទាមទាររបស់លោក ពូទីន កាលពីថ្ងៃសុក្រ ដែលតម្រូវឲ្យទីក្រុង Kyiv ប្រគល់តំបន់ចំនួនបួនក្នុងប្រទេសអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី និងទម្លាក់ចោលគោលដៅរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការសម្ព័ន្ធយោធាណាតូ៕

នាយករដ្ឋមន្ត្រីចិន អបអរសាទរទំនាក់ទំនងពាណិជ្ជកម្មកាន់តែកក់ក្តៅក្នុងប្រទេសអូស្ត្រាលី

2024/06/17 12:37:50 pm        72
លោក នាយករដ្ឋមន្ត្រីចិន លី ឈាង ( Li Qiang) បានលាយបញ្ជូនគ្នានូវ "ការទូតខ្លាឃ្មុំផេនដា" ជាមួយដំណើរទស្សនកិច្ចទៅកាន់ចម្ការទំពាំងបាយជូរជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអាទិត្យ ១៦ មិថុនា ដើម្បីអបអរសាទរទំនាក់ទំនងពាណិជ្ជកម្មដ៏ត្រជាក់ជាមួយអូស្ត្រាលី។ ដោយមានវត្តមានមន្ត្រីជាន់ខ្ពស់ចិនដែលទៅបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសអូស្ត្រាលីក្នុងរយៈពេល៧ឆ្នាំមកនេះ លោក Li ផ្តល់នូវការរំពឹងទុកនៃពាណិជ្ជកម្មកាន់តែច្រើន បន្ទាប់ពីទីក្រុងប៉េកាំងបានដកវិធានការដាក់ទណ្ឌកម្មប្រឆាំងការនាំចេញសំខាន់ៗរបស់អូស្ត្រាលី។មកទល់ពេលនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ដោយមានការកើនឡើងជិត ៣០ ភាគរយនៃការនាំចេញរបស់ខ្លួនកាលពីឆ្នាំមុន រួមទាំងទំនិញសំខាន់ៗ រ៉ែដែក និងធ្យូងថ្ម។ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ដោយបង្កើតទំនាក់ទំនងកាន់តែកក់ក្តៅ លោក Li បានធ្វើដំណើរទៅកាន់សួនសត្វ អាឡេឡេដ (Adelaide) ទាំងថ្ងៃក្ដៅ ហើយបានប្រកាសថាប្រទេសចិននឹងឲ្យអូស្ត្រាលីខ្ចីខ្លាឃ្មុំផេនដា គួរឱ្យស្រលាញ់ថ្មីនេះ យកទៅបង្កាត់ពូជ ដើម្បីជំនួសខ្លាំឃ្មុំមួយគូដ៏ពេញនិយម ឈ្មោះ វ៉ាង វ៉ាង (Wang Wang) និងហ្វ៊ូ នី (Fu Ni)៕

លោក Bidenព្រមានខ្លាំងៗអំពីអាណត្តិទី២ដ៏សំខាន់សម្រាប់លោក Trump

2024/06/17 12:34:57 pm        90
លោកប្រធនាធិបតី Joe Biden បានចេញការព្រមានធ្ងន់ៗជាបន្តបន្ទាប់អំពីអ្វីដែលថា លោក Donald Trump អាចគ្រប់គ្រងអាណត្តិទី២ អំឡុង ព្រឹត្តិការណ៍រ៉ៃអង្គាសថវិកានៅក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីល្ងាចថ្ងៃសៅរ៍ ដែលគេមើលឃើញការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នេះ ថាជាចំណុចផ្លាស់ប្ដូរមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកប្រធានាធិបតីរូបនេះបាននិយាយថាយើងបានចាំហើយថាអ្វី ដែលលោក Trump បានធ្វើកាលពីថ្ងៃទី៦ខែមករា ហើយពេលនេះ រូបគេនិយាយថាបើខ្លួនមិនឈ្នះការបោះឆ្នោតអាណត្តិទី២ ទេ នោះនឹងមានការបង្ហូរឈាមផ្ទុះឡើង ។អ្វីដែលរូបគេកំពុងនិយាយពេលនេះ គឺជារឿងគួរឲ្យបារម្ភខ្លាំងណាស់។ មន្ត្រីយុទ្ធនាការមួយរូបបានប្រាប់ទូរទស្សន៍ CNN ថា ព្រឹត្តិការណ៍អង្គាសប្រាក់ ដែលមានការជួយជ្រោមជ្រែងដោយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ទទួលបានប្រាក់ជាង៣០លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់ឆ្នោតឡើងវិញ របស់លោក Biden។ ការសុន្ទនារវាងលោក Biden និងលោក Obama ក្រោមការសម្របសម្រួលកម្មវិធីដោយ លោក Jimmy Kimmel ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍នេះ ។

កោះតៃវ៉ាន់ និយាយថាខ្លួនមិនចង់មានសង្រ្គាមជាមួយប្រទេសចិន នោះទេ

2024/06/17 12:20:04 pm        139
ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា កោះតៃវ៉ាន់មិនចង់មានសង្រ្គាមជាមួយទីក្រុងប៉េកាំង នោះទេ ហើយគោលនយោបាយរបស់ខ្លួនគឺបង្កើតនូវសមត្ថភាពការពារ និងទប់ស្កាត់ពហុកម្រិត ដើម្បីធ្វើឱ្យប្រទេសចិន កាន់តែពិបាកក្នុងការក្រសោបយកកោះនេះ។កោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានប្រឈមមុខនឹងយុទ្ធនាការសម្ពាធផ្នែកយោធា និងនយោបាយពីទីក្រុងប៉េកាំង ដើម្បីឱ្យខ្លួនទទួលយកការទាមទារអធិបតេយ្យភាព ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។នៅពេលត្រូវសាកសួរនៅសភាដោយអ្នកសារព័ត៌មានថា តើកោះតៃវ៉ាន់ អាចទប់ទល់បានរយៈពេលប៉ុន្មានបើគ្មានការគាំទ្រពីអាមេរិក ក្នុងករណីមានការប្រើកម្លាំងពីចិន លោក ខូ បានឆ្លើយថា «នេះមិនមែនជាបញ្ហានៃរយៈពេលប៉ុណ្ណាដែលយើងអាចទប់បាននោះទេ។ យើងនឹងប្រើយុទ្ធសាស្រ្តសង្រ្គាមមិនស៊ីមេទ្រី (Asymmetric warfare) ដើម្បីបង្កើតរបាំងពហុដែន ហើយដំណើរការនេះនឹងធ្វើឱ្យចុះខ្សោយដល់កម្លាំងរបស់ចិន»។មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនចាត់ទុកការដាក់បញ្ចូល និង «ការលុបបំបាត់» កោះតៃវ៉ាន់ ថាជាបុព្វហេតុជាតិដ៏អស្ចារ្យរបស់ខ្លួន ដោយប្រាប់ទៅកម្មាភិបាលយោធាតៃវ៉ាន់ កុំឱ្យចុះចាញ់នឹងទ្រឹស្តីបរាជ័យនៃ «សមរភូមិដំបូងគឺជាសមរភូមិចុងក្រោយ» ដោយនោះជាទ្រឹស្តីមួយដែលថា តៃវ៉ាន់អាចដួលរលំបានភ្លាមៗនៅពេលដែលចិន ប្រើកម្លាំងក្រសោបយកកោះ៕

អ៊ីស្រាអែល នឹង«ពង្រឹង»ការតាំងទីលំនៅនៅវេសបែង បន្ទាប់ពីប្រទេសមួយចំនួនទទួលស្គាល់រដ្ឋប៉ា ឡេស្ទីន

2024/06/17 11:33:04 am        77
រដ្ឋាភិបាលរបស់អ៊ីស្រាអែល និយាយថា ខ្លួនកំពុងស្វែងរក «ពង្រឹង» ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់វេសបែងដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល បន្ទាប់ពីប្រទេសជាច្រើន បានទទួលស្គាល់ជារដ្ឋប៉ាឡេស្ទីន ជាឯកតោភាគី។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សំណើទាំងអស់សម្រាប់ការពង្រឹងការតាំងទីលំនៅ ជាក្នុងអ្វីដែលអ៊ីស្រាអែលសំដៅលើតំបន់ភ្នំ Judea និង Samaria នឹងត្រូវបានបោះឆ្នោត នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅពេលក្រោយ។ប្រទេសន័រវែស អៀរឡង់ អេស្ប៉ាញ និងស្លូវេនី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដែលជាវិធានការមួយ ត្រូវបានជំរុញយ៉ាងហោចណាស់មួយផ្នែក ដោយការបដិសេធដោយបើកចំហរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ។ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់អំពើភេរវកម្ម ហើយនឹងធ្វើឲ្យក្រុមហាម៉ាសកាន់តែរឹងមាំ។សេចក្តីថ្លែងការណ៍នោះ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល នឹងពិនិត្យមើលថាតើមានសកម្មភាពអ្វីខ្លះដើម្បីប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីន ខណៈដែលខ្លួន បានចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុង ស្ថាប័នអន្តរជាតិ។កាលពីដើមខែនេះ អាជ្ញាធរប៉ាឡេស្ទីន បានដាក់ពាក្យចូលរួមសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្ដេចធិបតីណែនាំក្រសួងពាក់ព័ន្ធគិតគូរជាមុនរៀបចំច្បាប់គ្រប់គ្រងហ្គាសតចូលក្នុងផ្ទះ ឬអគារខ្ពស់ៗ

2024/06/17 10:54:59 am        108
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយលើការរៀបចំច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអការខ្ពស់ៗដើម្បីបញ្ចៀសគ្រោះអគ្គិភ័យណាមួយកើតឡើង ខណៈអគារខ្ពស់ៗជាច្រើនបានភ្ជាប់បណ្ដាញហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ស្របពេលដែលរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាទីក្រុងនៅតាមបណ្ដាខេត្តកំពុងមានការរីកចម្រើន សាងសង់ឡើងថ្មីៗជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ តំបន់អភិវឌ្ឍន៍បឹងទំពន់ និងតំបន់ផ្លូវ ៦០ ម៉ែត្រ គិតគូររៀបចំតំបន់បៃតង ហើយរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតងផងដែរ។ សម្តេចធិបតីថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ប៉ុន្ដែត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។សូមជម្រាបថា ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ សាងសង់ឡើងដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ។ ស្ពានអាកាសភ្លោះនេះក៏ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២៖ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីណែនាំក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ បង្កើនល្បឿនអភិវឌ្ឍន៍ទីក្រុងស្របតាមស្ដង់ដា

2024/06/17 10:45:53 am        136
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នជំនាញ និងអភិបាលរាជធានីភ្នំពេញត្រូវបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុងប្រកបដោយស្ដង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃនេះ។ សម្តេចធិបតីថ្លែងថា គម្លាតរវាងរាជធានីភ្នំពេញ និងបណ្តាខេត្តបច្ចុប្បន្ននេះ គឺកាន់តែខិតជិតគ្នាបន្តិចម្តងៗតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ខណៈផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០ ម៉ឺនគីឡូម៉ែត្រក្រឡា។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអ្នករស់នៅអចិន្រ្ដៃយ៍ និងអ្នកមកធ្វើការសរុបជិត ៣ នាក់ និងមានយានយន្តជិត ២ លានគ្រឿង។ កត្តានេះបានបង្ហាញយ៉ាងច្បាស់ថា ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកាន់តែល្អប្រសើរ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹមដោយមិនត្រូវលើកលែងឡើយ។ សម្តេចធិបតីណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅកាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និងកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការបង្កើនសម្រស់របស់រាជធានីភ្នំពេញផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ ស្ពានអាកាសភ្លោះចំណុចព្រំប្រទល់ភ្នំពេញ និងខេត្តកណ្តាល នឹងក្លាយជាផ្លូវដឹកជញ្ជូនឡូជីស្ទីក

2024/06/17 10:33:05 am        155
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាលនេះ នឹងក្លាយទៅជាការដឹកជញ្ជូនឡូជីស្ទីកមួយពីផ្លូវគោកទៅកាន់ផ្លូវអាកាស ខណៈគម្រោងនៃការសាង សង់នេះគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ចរាចរណ៍ក្នុងការដឹកជញ្ជូន។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ការសាងសង់ស្ពានអាកាសភ្លោះថ្មីនេះឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាព​ចរាចរណ៍ ដែលនឹងមានសភាពកាន់តែ​មមាញឹក​ក្រោយព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥នោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ស្ពានអាកាសភ្លោះថ្មីនេះ ក៏នឹងធ្វើឲ្យសុវត្ថិភាព និងឯករាជ្យភាពក្នុងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូច្នេះសូមបងប្អូនទាំងអស់រីករាយចំពោះសមិទ្ធផលថ្មី ដែលកើតឡើងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងនីតិកាលរដ្ឋសភានេះ។ ក្នុងនោះដែរ សម្តេចធិបតី ក៏បានរំលឹក ផងដែថា ការដែលកម្ពុជាបន្តមានសមិទ្ធផលបន្ថែមជារឿយៗនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ហើយ ដរាបណា កម្ពុជាមានសុខសន្តិភាព ភាពរីកចម្រើនរបស់កម្ពុជានឹងបន្តឥតឈប់ឈរនោះឡើយ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM
អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup
06/26/2026 12:06 PM