សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត នឹងផ្ដល់ទឹកខួបប្រាំងខួបវស្សាដល់កសិករ

2024/06/14 10:56:04 am        181
ក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ពិតជាមានសារសំខាន់ណាស់ក្រៅពីរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមួយចំនួន ប្រព័ន្ធធារាសាស្ត្រនេះ ក៏នឹងក្លាយជាប្រភពផ្ដល់ទឹកខួបប្រាំងខួបវស្សា ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលដំណាំផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ មិនមែនផ្ដល់ផលតែរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏បានជួយស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ ម៉ឺនហិកតា ដែលធ្លាប់រងផលប៉ះពាល់ដល់ស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ ស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបនេះ បានចំណាយថវិកាសាងសង់ និងស្ដារឡើងវិញជាង ៤០០ លានដុល្លារ។ ប្រព័ន្ធធារាស្រ្ដនេះ ក្រៅពីរំដោះជំនន់នៅភ្នំពេញ ក៏នឹងជួយរំដោះជំនន់ក្នុងតំបន់នៅតាមបណ្ដោយប្រឡាយផងដែរ ហើយព្រមទាំងផ្ដល់ប្រយោជន៍ ជាច្រើនទៀត រួមទាំងជួយផ្ដល់ទឹកសម្រាប់ធ្វើចម្ការស្រែ ផ្ដល់ជាផ្លូវថ្នល់សម្រា ប់ពលរដ្ឋធ្វើដំណើរ និងវិស័យទេសចរណ៍ផងដែ៕អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងត្បូង និងអាមេរិក ព្រមានប្រឆាំងចំណងយោធាកូរ៉េខាងជើង-រុស្ស៊ី នៅមុនទស្សនកិច្ចលោក ពូទីន

2024/06/14 10:48:09 am        103
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រ (១៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាតាមទូរស័ព្ទបន្ទាន់មួយ ជុំវិញលទ្ធភាពនៃដំណើរទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់កូរ៉េខាងជើង។ក្រសួងបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក គីម ហុងខ្យុន (Kim Hong-kyun) នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃឺត ខេមប៊ែល (Kurt Campbell) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនគួរបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ដោយបញ្ជាក់ឡើងវិញនូវកង្វល់របស់សម្ព័ន្ធមិត្តទាំងពីរ លោក គីម និងលោក ខេមប៊ែល បានសន្យាបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយអស្ថិរភាពក្នុងតំបន់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីដំណើរទស្សនកិច្ចនោះ។ កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៅការិយាល័យប្រធានាធិបតីនៃទីក្រុងសេអ៊ូល បាននិយាយថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។ សារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទបានរាយការណ៍ថា លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាមក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។គេហទំព័រ NK PRO ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍នៅសប្តាហ៍នេះដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មថា យន្តហោះស៊ីវិលត្រូវបានគេយកចេញពីអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ហើយមានសញ្ញានៃការត្រៀមរៀបចំសម្រាប់លទ្ធភាពនៃការដង្ហែក្បួននៅទីលានចតុរង្គ គីម អ៊ីលស៊ុង (Kim Il Sung) នៃរដ្ឋធានីរបស់ប្រទេសផ្ដាច់ខ្លួនមួយនេះ៕

ប្រជាជនគុយបា បង្ហាញការភ្ញាក់ផ្អើល ចំពោះនាវាយោធារុស្ស៊ី មកដល់នៅទីក្រុងឡាហាវ៉ាន

2024/06/14 10:44:14 am        117
ប្រជាជនគុយបា និយាយថា គួរឲ្យចាប់អារម្មណ៍ណាស់ ចំពោះនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី ដែលបានមកចូលចតនៅទីក្រុងឡាហាវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យនាវាធ្វើទស្សនកិច្ច។ដើម្បីចូលទៅទស្សនានាវានេះ ប្រជាជនគុយបា បានបង្កើតជួរដ៏វែងនៅច្រកចូលកំពង់ផែឡាហាវ៉ាន ហាវ៉ាណា គ្រូស ធឺមីណល(Havana Cruise Terminal) ជាកន្លែងដែលតាមធម្មតានាវា ចាកចេញ។ អ្នកមកទស្សនា បានចូលទៅក្នុងនាវាចម្បាំងជាក្រុមដែលមានមនុស្សមួយក្រុមម្តង២០នាក់ ទោះបីជាក្រោយមកអ្នករៀបចំបានសម្រេចចិត្តបង្កើតក្រុមចំនួន៣០នាក់មួយក្រុម ដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាទាំងអស់ អាចចូលទៅទស្សនានាវា បាន។អ្នកទាំងឡាយ ដែលពុំបានរៀបចំការធ្វើដំណើរចូលទៅទស្សនានៅពេលនេះ នឹងអាចព្យាយាមម្ដងទៀតនៅថ្ងៃសៅរ៍ ទី១៥ មិថុនា នៅពេលនោះសកម្មភាពនឹងបន្ត។នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានចូលចតនៅកំពង់ផែឡាហាវ៉ាន កាលពីថ្ងៃពុធ ទី១២ មិថុនា ជាទីចតរយៈពេលខ្លី ដែលសហរដ្ឋអាមេរិក និងគុយបា បាននិយាយថា ពុំមានការគំរាមកំហែងនោះទេ ប៉ុន្តែត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបង្ហាញកម្លាំងរបស់រុស្ស៊ី ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវារុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបន្តចតនៅក្នុងទីក្រុង ឡាហាវ៉ាន រហូតដល់ថ្ងៃទី ១៧ ខែមិថុនា។ប្រទេសគុយបា និងកាណាដា បាននិយាយថា នាវាល្បាតរបស់កងទ័ពជើងទឹកកាណាដា ម៉ាហ្ការ៉េត ប្រ៊ូក(Margaret Brooke) ក៏ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងឡាហាវ៉ាន នៅថ្ងៃសុក្រនេះ ហើយនឹងចូលចតនៅមិនឆ្ងាយពីក្បួននាវារបស់រុស្ស៊ី នៅខាងក្នុងកំពង់ផែនេះទេ។

ចិន រិះគន់ទណ្ឌកម្មថ្មីរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ខណៈបង្ហាញពីលទ្ធភាពនៃវិធានការតបត

2024/06/14 10:40:51 am        155
ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរួមបញ្ចូលក្រុមហ៊ុន និងបុគ្គលរបស់ចិន ដែលសហរដ្ឋអាមេរិកអះអាងថាកំពុងផ្គត់ផ្គង់ទំនិញដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅក្នុងការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយកំណត់បុគ្គល និងអង្គភាពជាង ៣០០ ជាគោលដៅដាក់ទណ្ឌកម្មថ្មី។ សហរដ្ឋអាមេរិកបាននិយាយថា គោលដៅទាំងនោះរួមមានបុគ្គល និងអង្គភាពនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាផ្តល់ឱ្យទីក្រុងមូស្គូ នូវទំនិញដែលអាចបំប្លែងទៅជាការប្រើប្រាស់យោធា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា)។ លោក លីន បានលើកឡើងថា សកម្មភាពពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី មិនគួរទទួលរងការជ្រៀតជ្រែក ឬការបំផ្លិចបំផ្លាញឡើយ។ លោកបានទាមទារឱ្យអាមេរិកផ្អាកទណ្ឌកម្មរបស់ខ្លួនជាបន្ទាន់ ហើយចង្អុលបង្ហាញពីវិធានការតបតដែលអាចកើតមាន។ បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ក៏បានចែករំលែកការព្រួយបារម្ភរបស់ពួកគេជុំវិញជំនួយយោធារបស់ចិន ដល់រុស្ស៊ី នៅក្នុងកិច្ចពិភាក្សាកំពូល ដែលបានបើកនៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍៕

លោក Zelenskiy ស្នើឱ្យមេដឹកនាំ G7 អនុម័ត ផែនការម៉ាស៊ល (Marshall)សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ

2024/06/14 10:29:33 am        106
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឱ្យក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិក G7 អនុម័តផែនការ ម៉ាស៊ល 'Marshall Plan' សម្រាប់ការកសាងនិងស្ដារប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។ លោកបានប្រាប់ក្រុមមេដឹកនាំ G7 ដោយយោងតាមការអានសុន្ទរកថារបស់លោក ដែលបានបង្ហោះនៅលើគេហទំព័រប្រធានាធិបតី ថា យើងត្រូវការផែនការច្បាស់លាស់សម្រាប់ការស្ដារឡើងវិញក្នុងប្រទេសអ៊ុយក្រែនរបស់យើង។ ស្រដៀងគ្នាទៅនឹងអ្វីដែលជាផែនការ ម៉ាស៊ល សម្រាប់អឺរ៉ុប បន្ទាប់ពីសង្រ្គាម ។ ផែនការ Marshall គឺជាកម្មវិធីជំនួយសេដ្ឋកិច្ចរាប់ពាន់លានដុល្លារដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តនៅអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយត្រូវបានផ្តល់ការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចទាំងនោះឡើងវិញ ក្រោយការបំផ្លិចបំផ្លាញនៃជម្លោះរយៈពេល៨៤០ថ្ងៃមកនេះ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការកសាងសង់អ៊ុយក្រែនឡើងវិញ នឹងចំណាយប្រាក់ជិត ៥០០ ពាន់លានដុល្លារ។លោក Zelenskiy ក៏បាននិយាយផងដែរថា ការដកការរឹតត្បិតនាពេលថ្មីៗនេះលើការប្រើប្រាស់អាវុធលោកខាងលិចលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី បានផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀត នូវការការពារពីការវាយប្រហារតាមអាកាស ជាពិសេសនៅទីក្រុង ខាគីវ ភាគខាងកើត៕

ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឱ្យបញ្ឈប់ការហ៊ុមព័ទ្ធទីក្រុងស៊ូដង់ដែលមានប្រជាជន១,៨លាននាក់

2024/06/14 10:12:15 am        99
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា បានទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បញ្ឈប់ការហ៊ុមព័ទ្ធទីក្រុង al-Fashir ជាទីក្រុងដែលមានប្រជាជន ១,៨លាននាក់ នៅក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ និងបញ្ចប់ជាបន្ទាន់ការប្រយុទ្ធនៅក្នុង តំបន់នោះ។ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បានអនុម័តសេចក្តីសម្រេចព្រាងដោយចក្រភពអង់គ្លេស ដែលអំពាវនាវឱ្យដកក្រុមអ្នកប្រយុទ្ធទាំងអស់ ដែលគំរាមកំហែងដល់សុវត្ថិភាពនិងសន្តិសុខ របស់ជនស៊ីវិល នៅក្នុងទីក្រុង al-Fashir ជាទីក្រុងធំចុងក្រោយនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំទូលាយ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF)។ លោក Barbara Woodward ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ការវាយប្រហារលើទីក្រុងនេះនឹងក្លាយជាមហន្តរាយ។ ក្រុមប្រឹក្សា ត្រូវបញ្ជូនសញ្ញាដ៏រឹងមាំ ទៅដល់ភាគីជម្លោះនៅថ្ងៃនេះ ព្រោះជម្លោះដ៏បង្ហូរឈាម និងអយុត្តិធម៌នេះ ត្រូវតែបញ្ចប់។សង្គ្រាម បានផ្ទុះឡើងក្នុងប្រទេសស៊ូដង់កាលពីខែមេសា ឆ្នាំមុន រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក។ ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យភាគីសង្រ្គាម អនុញ្ញាតឱ្យជនស៊ីវិលធ្វើដំណើរទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ នៅក្នុង និងខាងក្រៅទីក្រុង al-Fashir ហើយក្រុមប្រឹក្សាសន្តិសុខ បានជំរុញឱ្យបណ្តាប្រទេសនានា បញ្ចៀសការជ្រៀតជ្រែកពីខាងក្រៅដែលស្វែងរកការបង្កជម្លោះ និងអស្ថិរភាព។ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានពិពណ៌នាថា វាជាការចោទប្រកាន់ «គួរឱ្យទុកចិត្ត» ដែលប្រទេសអារ៉ាប់រួម បានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងគាំទ្ររហ័ស(RSF) ប៉ុន្តែប្រទេសអារ៉ាប់រួម បានបដិសេធ។ អង្គការសហប្រជាជាតិ បាននិយាយថាមនុស្សជិត២៥លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយហើយប្រហែល៨ លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

លោក Biden រុញអ៊ុយក្រែន កាន់តែជិតសមាជិកភាព NATO ខណៈចុះកិច្ចព្រមព្រៀងការពាររយៈពេល ១០ ឆ្នាំ

2024/06/14 09:04:34 am        110
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល ១០ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ក្នុងគោលបំណងពង្រឹងការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី និងធ្វើឱ្យអ៊ុយក្រែន កាន់តែខិតទៅជិតសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូ។ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអ៊ីតាលីនេះ មានគោលបំណងបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកនាពេលអនាគតដើម្បីគាំទ្រអ៊ុយក្រែន បើទោះបីជាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះក៏ដោយ។ លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ៊្សេឡិនស្គី ថា «គោលដៅរបស់អាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារ និងទប់ស្កាត់ដ៏គួរឱ្យទុកចិត្តរបស់អ៊ុយក្រែន ក្នុងរយៈពេលវែង»។ លោកបន្ថែមថា សាររបស់ G7 ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គឺថា «អ្នកមិនអាចបំបែកបំបាក់ពួកយើងបានទេ»។ កិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែន នេះគឺជាក្របខ័ណ្ឌមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីជួយអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងបម្រើជាជំហានឆ្ពោះទៅរកលទ្ធភាពនៃសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន នេះបើយោងតាមអត្ថបទនៃកិច្ចព្រមព្រៀងនោះ។ប្រធានាធិបតីអ៊ុយក្រែន បានហៅវាថាជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដោយនិយាយថានោះជាស្ពានឆ្ពោះទៅកាន់សមាជិកភាពណាតូ នៅទីបំផុតរបស់ប្រទេសលោក។ លោក Zelenskiy បានស្វះស្វែងរកសមាជិកភាពរបស់អង្គការណាតូជាយូរមកហើយ ប៉ុន្តែសម្ព័ន្ធមិត្តបានស្ទាក់ស្ទើក្នុងការទទួលយកជំហាននោះ៕

លោក Biden ៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រទេសG7 នៅក្នុងប្រទេសកំពុងរីកចម្រើននឹងក្លាយជាអ្នកផ្លាស់ប្តូរហ្គេម

2024/06/14 08:54:27 am        126
មេដឹកនាំនៃក្រុមប្រទេសទមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ឬG7 បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ១៣មិថុនា ជាមួយតំណាងអង្គការអន្តរជាតិដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល (PGII) ដែលជាគំនិតផ្តួចផ្តើមក្នុងទំហំទឹកប្រាក់ចំនួន៦០០ពាន់លានដុល្លារដោយក្រុមប្រទេស G7 ក្នុងមូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ ឆ្នាំគឺផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការយ៉ាងច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីចចា ម៉េឡូនី (Giorgia Meloni) បានបើកកិច្ចប្រជុំ ដោយយោងទៅលើគំនិតផ្តួចផ្តើមផ្សេងៗដែលក្រុមប្រទេសG7បានយល់ព្រមគាំទ្ររួមទាំងច្រករបៀងឡូប៊ីតូ(Lobito)ជាផ្លូវទឹកដឹកជញ្ជូនរ៉ែ ពីសាធារណរដ្ឋកុងហ្គោ និងប្រទេសសំប៊ីទៅកាន់សហភាពអឺរ៉ុប និងអាមេរិកផងដែរ។លោកស្រីបានបន្ថែមថា អស់រយៈពេលជាយូរមកហើយ អាហ្រ្វិកត្រូវបានគេយល់ខុស និងកេងប្រវ័ញ្ចប៉ុន្តែ ទ្វីបអាហ្រ្វិក អាចធ្វើឲ្យមានការភ្ញាក់ផ្អើល ប្រសិនបើដាក់ក្នុងលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍អ្វីដែលជាភាពអស្ចារ្យរបស់ទ្វីបនេះ។ដោយលើកឡើងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានពិភាក្សាក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា នេះគឺជាការផ្លាស់ប្តូរហ្គេម។ សេដ្ឋកិច្ចនោះនឹងមានមនុស្សជាង ២ ពាន់លាននាក់ក្នុងពេលដ៏ខ្លី ហើយវាពិតជាការផ្លាស់ប្តូរហ្គេម៕

ប្រធានាធិបតីជាប់ឆ្នោតថ្មីម៉ិកស៊ិក គាំទ្រកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក Lopez Obrador ថា «គ្មានអ្វីត្រូវព្រួយបារម្ភទេ»

2024/06/14 08:51:28 am        100
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ថា ចៅក្រមនៅក្នុងប្រទេស គួរតែត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីលើកិច្ចព្រមព្រៀងរបស់លោកស្រី ជាមួយកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីជិតផុតអាណត្តិ លោក Andres Manuel Lopez Obrador ។បច្ចុប្បន្ន រូបិយប័ណ្ណប៉េសូ និងទីផ្សារភាគហ៊ុនរបស់ប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ ចាប់តាំងពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្ស Morena ដែលកំពុងកាន់អំណាច កាលពីថ្ងៃទី២ ខែមិថុនា និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសភា ដោយធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ ថា សមាជិកសភា នឹងប្រើអាណត្តិរបស់ខ្លួន ដើម្បីអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ រួមទាំងប្រព័ន្ធតុលាការផងដែរ។នៅក្នុងសន្និសិទសារព័ត៌មាន លោកស្រី Sheinbaum ជាថ្មីម្តងទៀត បានព្យាយាមធ្វើឱ្យអារម្មណ៍របស់អ្នកវិនិយោគស្ងប់ស្ងាត់ទៅវិញ ដោយនិយាយថាកំណែទម្រង់គួរតែត្រូវបានយល់កាន់តែច្បាស់ពីមនុស្សទាំងអស់គ្នា ហើយនឹងជំរុញឱ្យមានវេទិកាបើកចំហមួយ ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ។ លោកស្រី បានអះអាងថា វានឹងមិនបង្កហានិភ័យដល់ការវិនិយោគ នៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។

ចិនជំរុញឲ្យ EU កែតម្រូវកំហុសឆ្គង ជុំវិញពន្ធ EV ហើយប្តេជ្ញា «ចាត់វិធានការចាំបាច់» ទាំងអស់

2024/06/13 02:39:16 pm        56
ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃពុធ (ទី១២ ខែមិថុនា) បានជំរុញឲ្យសហភាពអឺរ៉ុប (EU) កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោយបន្ថែមថា ប្រទេសចិនបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។ការលើកឡើងបែបនេះរបស់ក្រសួង បានកើតមានឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា ខ្លួននឹងដាក់ពន្ធបណ្តោះអាសន្នលើការនាំចូលរថយន្តអគ្គិសនីប្រើអាគុយ (BEV) របស់ចិន រហូតដល់ ៣៨,១ភាគរយ។ EC ដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់ EU បាននិយាយថា ពន្ធគយដែលទំនងជាកើតឡើងនៅខែកក្កដា នឹងដាក់ ១៧,៤ភាគរយ ចំពោះក្រុមហ៊ុន BYD ២០ភាគរយ ចំពោះក្រុមហ៊ុន Geely និង ៣៨,១ភាគរយ ចំពោះក្រុមហ៊ុន SAIC។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាការ កាលពីថ្ងៃពុធ។សេចក្ដីប្រកាសនោះ បានឲ្យដឹងថា ក្រុមហ៊ុនរថយន្ត BEV ផ្សេងទៀត ដែលសហការជាមួយនឹងការស៊ើបអង្កេត នឹងប្រឈមជាមួយពន្ធ ២១ភាគរយ ហើយក្រុមហ៊ុន មិនសហការ ត្រូវប្រឈមជាមួយពន្ធ ៣៨,១ភាគរយ។ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ភាគីអឺរ៉ុប ធ្វើមិនដឹងមិនឮចំពោះការពិត និងច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) មិនអើពើនឹងការជំទាស់យ៉ាងដាច់អហង្ការម្តងហើយម្តងទៀតរបស់ចិន ព្រមទាំងមិនយកចិត្តទុកដាក់ ចំពោះការអំពាវនាវ និងការខកចិត្តរបស់រដ្ឋាភិបាល និងឧស្សាហកម្មនៃប្រទេសសមាជិក EU ជាច្រើន ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងក្លា សម្រាប់ភាគីចិន។ក្រសួងពាណិជ្ជកម្មបានប្រាប់ថា វិស័យឧស្សាហកម្មចិន មានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះវិធានការនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM
រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
06/26/2026 09:06 AM
នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
06/26/2026 09:06 AM
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM