សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

សន្តិសុខត្រូវបានរឹតបន្តឹងនៅប្រទេសចិន និងក្រុងហុងកុង ក្នុងថ្ងៃខួបនៃការបង្ក្រាបធានអានម៉ិន

2024/06/04 11:14:02 am        153
អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងបិទទីលានចតុរង្គ ធានអានម៉ិន (Tiananmen) របស់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ ដែលជាខួបលើកទី៣៥ នៃការបង្ក្រាបថ្ងៃទី០៤ មិថុនា ស្របពេលដែលនគរបាលក្រុងហុងកុង ក៏បានរឹតបន្តឹងសន្តិសុខផងដែរ ខណៈសកម្មជននៅកោះតៃវ៉ាន់ និងកន្លែងផ្សេងទៀតបានរៀបចំដើម្បីប្រារព្ធខួបនេះជាមួយនឹងពិធីរំលឹកវិញ្ញាណក្ខន្ធ។រថក្រោះរបស់ចិន បានរមៀលចូលទៅក្នុងទីលានចតុរង្គនៅព្រឹកព្រលឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩ ដើម្បីបញ្ចប់ការតវ៉ារបស់និស្សិត និងកម្មករជាច្រើនសប្តាហ៍។ ជាច្រើនទស្សវត្សរ៍បន្ទាប់ពីការបង្រ្កាបដោយយោធា សកម្មជនសិទ្ធិមនុស្សនិយាយថា គោលដៅដើមរបស់បាតុករ រួមទាំងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ នៅមិនទាន់បានសម្រេច ហើយហេតុការណ៍ថ្ងៃទី០៤ ខែមិថុនា នេះនៅតែជាប្រធានបទហាមឃាត់ក្នុងប្រទេសចិន។នៅទីក្រុងប៉េកាំង គេហទំព័រផ្លូវការរបស់ទីលានចតុរង្គធានអានម៉ិន បានបង្ហោះការជូនដំណឹងដោយនិយាយថា ទីតាំងនេះនឹងត្រូវបិទពេញមួយថ្ងៃនៅថ្ងៃទី០៤ ខែមិថុនា ហើយអ្នកដែលបានទិញសំបុត្រចូលទស្សនាអាចទទួលបានប្រាក់ពួកគេវិញ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៃបណ្តាញរថភ្លើងក្រោមដីក្រុងប៉េកាំង បានប្រកាសថាច្រកចេញនៃស្ថានីយ៍ ធានអានម៉ិន ខាងកើត នឹងត្រូវបិទចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា។ បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន មិនដែលបញ្ចេញចំនួនអ្នកស្លាប់ពិតប្រាកដក្នុងហេតុការណ៍បង្រ្កាបនោះទេ ទោះបីជាក្រុមសិទ្ធិមនុស្ស និងសាក្សីនិយាយថា តួលេខអាចមានដល់រាប់ពាន់នាក់ក៏ដោយ។ មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ នេះថា «ការចងចាំនៃថ្ងៃទី០៤ ខែមិថុនា នឹងមិនរលាយបាត់ពីក្នុងប្រវត្តិសាស្ត្រឡើយ»៕

[BREAKING NEWS] ទូរទស្សន៍៖ សម្ព័ន្ធភាពដឹកនាំដោយលោកនាយករដ្ឋមន្ត្រីម៉ូឌី នាំមុខដោយដណ្ដើមបានអាសនៈភាគ ២៧២ ក្នុងការរាប់សន្លឹកឆ្នោតដំបូង

2024/06/04 10:29:22 am        132
ស្ថានីយទូរទស្សន៍និយាយថា គណបក្ស Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Narendra Modi បាននាំមុខក្នុងសំឡេងជាង២៧២អាសនៈ ដែលត្រូវការសំឡេងមិនច្រើនទៀតទេ ដើម្បីឈ្នះសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាពជាន់ទាបដែលមានអាសនៈសរុបចំនួន៥៤៣ នៅក្នុងការរាប់សន្លឹកឆ្នោតដំបូងនៅថ្ងៃអង្គារនេះ។

ការកាត់ក្ដីក្នុងបណ្ដឹងកាន់កាប់អាវុធដោយខុសច្បាប់ របស់កូនប្រុសប្រធានាធិបតីអាមេរិក បានចាប់ផ្ដើម

2024/06/04 10:23:45 am        105
គណៈវិនិច្ឆ័យនៅតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៣ មិថុនា) បានធ្វើការស្បថសម្រាប់ការកាត់ក្ដីក្នុងសំណុំរឿងលោក ហាន់ធឺ បៃដិន (Hunter Biden) លើបទចោទនៃការកាន់កាប់អាវុធដោយខុសច្បាប់ ដែលជាការកាត់ក្ដីបទព្រហ្មទណ្ឌជាប្រវត្តិសាស្ត្ររបស់កូនប្រុសប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង ដែលអាចមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។លោក ហាន់ធឺ បៃដិន វ័យ ៥៤ ឆ្នាំ បានចូលរួមការកាត់ក្ដីនៅឯតុលាការសហព័ន្ធនៅទីក្រុង វីលមីងតុន (Wilmington) រដ្ឋ ដេឡាវែរ (Delaware) បួនថ្ងៃបន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាគូប្រជែងរបស់លោក បៃដិន សម្រាប់ការបោះឆ្នោតអាមេរិក ថ្ងៃទី០៥ ខែវិច្ឆិកា បានក្លាយជាអតីតប្រធានាធិបតីដំបូងគេ ដែលត្រូវបានរកឃើញថាមានទោសពីបទព្រហ្មទណ្ឌ។កូនប្រុសរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ត្រូវបានចោទពីបទមិនបានប្រាប់ពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលខ្លួនទិញកាំភ្លើងខ្លី ខូលត៍ ខូប្រា (Colt Cobra .38-caliber) និងបានកាន់កាប់អាវុធនេះដោយខុសច្បាប់អស់រយៈពេល ១១ ថ្ងៃក្នុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែលោកបានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទទាំងនេះ។ សំណុំរឿងដែលដាក់ដោយរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិក លោក ដេវីដ វៃស៍ (David Weiss) ដែលជាអ្នកចាត់តាំងរបស់លោក ត្រាំ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយក្នុងចំណោមពីររបស់លោក ហាន់ធឺ បៃដិន ហើយលោកក៏ប្រឈមនឹងការចោទប្រកាន់សហព័ន្ធជុំវិញករណីពន្ធក្នុងអជីវកម្មរបស់ខ្លួននៅរដ្ឋកាលីហ្វ័រនីញ៉ា (California) ផងដែរ។ គណបក្សសាធារណរដ្ឋ បានជីកកកាយយកបញ្ហារបស់លោក ហាន់ធឺ បៃដិន ដើម្បីព្យាយាមបង្វែរការយកចិត្តទុកដាក់ពីបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់លោក ត្រាំ។ ពួកគេបានចំណាយអស់ច្រើនឆ្នាំដោយឥតប្រយោជន៍ក្នុងការព្យាយាមស្វែងរកភស្តុតាងនៃទំនាក់ទំនងពុករលួយរវាងជំនួញបរទេសរបស់លោក ហាន់ធឺ បៃដិន ជាមួយនិងអំណាចនយោបាយរបស់ឪពុកខ្លួនគឺលោកប្រធានាធិបតី ចូ បៃដិន៕

សហរដ្ឋអាមេរិក ស្វះស្វែងរកការគាំទ្រពី UN សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

2024/06/04 10:20:02 am        171
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ខ្លួនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេចមួយដែលគាំទ្រសំណើសន្តិភាពលើកឡើងដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។សហរដ្ឋអាមេរិក បានបញ្ជូនពង្រាងសេចក្ដីសម្រេចចំនួនមួយទំព័រ ដែលត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបនោះ។ សេចក្ដីសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានវេតូដោយសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន ឬរុស្ស៊ី ដើម្បីអនុម័ត។ពង្រាងច្បាប់នេះអំពាវនាវឱ្យក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀង ហើយ «អនុវត្តឱ្យបានពេញលេញ និងអនុវត្តលក្ខខណ្ឌរបស់ខ្លួនដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ«។ វាក៏ «សង្កត់ធ្ងន់លើសារៈសំខាន់នៃភាគីទាំងពីរដែលប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដោយមានគោលបំណងនាំមកនូវការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍»។លោក បៃដិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានដាក់ចេញនូវអ្វីដែលលោកបានពិពណ៌នាថាជាសំណើសន្តិភាពរបស់អ៊ីស្រាអែល ៣ ដំណាក់កាល សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល»ដោយនិយាយថា «វាដល់ពេលដែលសង្រ្គាមនេះត្រូវបញ្ចប់ហើយ» ខណៈទទួលបានប្រតិកម្មជាវិជ្ជមានដំបូងពីក្រុមហាម៉ាស និងការគាំទ្រពីក្រុមប្រទេសទាំង៧ (G7)៕

មេដឹកនាំប្រទេស G7 គាំទ្រផែនការសន្តិភាពនៅហ្កាហ្សារបស់លោក Biden និងការដោះលែងចំណាប់ថ្នូរ

2024/06/04 10:09:31 am        177
មេដឹកនាំនៃក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យធំៗទាំងប្រាំពីរ ឬ G7 គាំទ្រយ៉ាងពេញលេញ និងឈរនៅពីក្រោយបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ សម្រាប់សង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានបញ្ជាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកកិច្ចផែនការនេះ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបាននិយាយកាលពីថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍និយាយថា កិច្ចព្រមព្រៀង នឹងនាំទៅរកបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបង្កើនយ៉ាងសំខាន់និងជានិរន្តរភាពនៃជំនួយមនុស្សធម៌ សម្រាប់ការចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ព្រមទាំងការបញ្ចប់វិបត្តិយូរអង្វែង ជាមួយនឹងផលប្រយោជន៍សន្តិសុខសម្រាប់អ៊ីស្រាអែល ហើយសុវត្ថិភាពជនស៊ីវិលតំបន់ហ្កាហ្សា ត្រូវតែបានធានា។ក្រុមប្រទេសG7 ដែលអ៊ីតាលី មានតួនាទីជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤នេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រ សម្រាប់វិធីដែលអាចទុកចិត្តបាន ឆ្ពោះទៅរកសន្តិភាព នាំទៅរកដំណោះស្រាយរដ្ឋពីរ។យោធាអ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរបួននាក់ទៀត ដែលក្រុមហាម៉ាសចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលា បានស្លាប់ក្នុងកន្លែងឃុំឃាំង ។

ប្រជាជនម៉ិកស៊ិក អបអរប្រធានាធិបតីស្ត្រីដំបូង ខណៈមេដឹកនាំពិភពលោកស្វាគមន៍

2024/06/04 10:05:30 am        135
មនុស្សរាប់ពាន់នាក់បានច្រៀង និងគ្រវីទង់ជាតិ ខណៈមកប្រមូលផ្តុំគ្នានៅទីលានប្រជុំជនមួយកន្លែងដើម្បីអបអរជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) ជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក។ នាង Maria អាយុ ៣៧ ឆ្នាំ ជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិចតូចូឡាបល(Tojolabal) បាននិយាយថា នាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកនៅពេលនាងបានស្តាប់ លោកស្រី Sheinbaum និយាយ ហើយនាងមកទីនេះដើម្បីអបអរ ពេលវេលាជាប្រវត្តិសាស្ត្រនេះ សម្រាប់ប្រទេសម៉ិកស៊ិក ជាពិសេសសម្រាប់ស្ត្រី ខណៈប្រទេសនេះត្រូវបានញាំញីដោយក្រុមជួញដូរគ្រឿងញៀន និងអំពើហិង្សាយេនឌ័រ ដែលបានឆក់យកអាយុជីវិតរបស់ស្ត្រី ឬក្មេងស្រី១០ នាក់ជាមធ្យម ជារៀងរាល់ថ្ងៃ។លោកស្រី Sheinbaum ជាអ្នកវិទ្យាសាស្ត្រដោយការបណ្តុះបណ្តាល បានទទួលជ័យជម្នះប្រហែល ៥៨ទៅ៦០ភាគរយនៃសន្លឹកឆ្នោត នេះបើយោងតាមលទ្ធផលផ្លូវការបឋមពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ជាអ្នកឆ្វេងនិយមមួយរូប បានសាទរចំពោះ ជ័យជម្នះសម្រាប់លទ្ធិប្រជាធិបតេយ្យ និងបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅអាមេរិកឡាទីន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen ក៏បានផ្ញើសារអបអរសាទរដោយនិយាយថា ម៉ិកស៊ិក និងសហភាពអឺរ៉ុប មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ដ៏ស៊ីជម្រៅ។ លោកស្រី ទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រោមការដឹកនាំរបស់លោកស្រី Sheinbaum ។ជ័យជម្នះរបស់លោកស្រី បានធ្វើឲ្យមានការអបអរមកពីជុំវិញពិភពលោករួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានស្វាគមន៍ការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់លោកស្រី Sheinbaum និងបាននិយាយថា លោក ទន្ទឹងរង់ចាំធ្វើការជាមួយលោកស្រី ក្នុងស្មារតីនៃភាពជាដៃគូ និងមិត្តភាព។

ប្រទេសចិន រិះគន់ ហ្វីលីពីន ចំពោះសកម្មភាពកំពុងបង្កើនស្ថានភាពយ៉ាប់យ៉ឺននៅដែនសមុទ្រ

2024/06/04 09:51:22 am        86
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះថា ការធ្វើអត្ថាធិប្បាយថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូសជូនៀរ (Ferdinand Marcos Jr) មានគោលបំណងពង្រីកជំហរខុសរបស់ហ្វីលីពីនលើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងត្បូង និងចេតនាបំភ្លៃ និងដុតបញ្ឆេះស្ថានភាពដែនសមុទ្រឲ្យកាន់តែយ៉ាប់យ៉ឺនខ្លាំង។ លោក Marcos បានអះអាងថា ទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងសេចក្ដីសម្រេចចុងក្រោយរបស់តុលាតុមជ្ឈត្តកម្មអន្តរជាតិ ឆ្នាំ២០១៦ស្តីពីសមុទ្រចិនខាងត្បូង បានបញ្ជាក់ពីសិទ្ធិស្របច្បាប់របស់ប្រទេសលោក ហើយថាគោលនយោបាយរបស់ពួកគេនៅសមុទ្រចិនខាងត្បូងត្រូវបានបង្កើតឡើងនៅលើចំណុចស្នូលទាំងពីរនេះ។ ជាការឆ្លើយតប ប្រទេសចិនបានរិះគន់ សេចក្ដីសម្រេចចុងក្រោយរបស់តុលាតុមជ្ឈត្តកម្មអន្តរជាតិ ឆ្នាំ២០១៦ ថាជាការអះអាងខុសច្បាប់ និងទុកជាមោឃៈ។ ក្រសួងបាននិយាយថា ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុន ហ្វីលីពីនបានផ្តួចផ្តើមជាឯកតោភាគីនូវមជ្ឈត្តកម្មអន្តរជាតិ ដែលបំពានច្បាប់អន្តរជាតិ រួមទាំង UNCLOS និងសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។ ក្រសួងរបស់ចិនខាងលើនិយាយថា តុលាការមជ្ឈត្តកម្មនៅក្នុងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានដោះស្រាយសំណុំរឿងជ្រុលហួសហេតុ និងចេញសេចក្តីសម្រេចមិនស្របច្បាប់។សេចក្ដីសម្រេចដែលបានបង្ហាញគឺខុសច្បាប់ ទុកជាមោឃៈ។ ប្រទេសចិនក៏មិនទទួលយក ហើយក៏មិនចូលរួមនៅក្នុងមជ្ឈត្តកម្មនោះ ហើយក៏មិនទទួលស្គាល់សេចក្ដីសម្រេចនោះដែរ ហើយខ្លួនក៏គ្មានថ្ងៃទទួលយកការអះអាង ឬសកម្មភាពណាមួយដែលកើតចេញពីសេចក្ដីសម្រេចរបស់តុលាការនោះដែរ ។ សហរដ្ឋអាមេរិកបានដើរតួនាទីដ៏ព្រងើយកន្តើយបំផុត ដោយគាំទ្រ និងជួយហ្វីលីពីន បំពានលើអធិបតេយ្យភាពរបស់ចិន និងដោយការកេងប្រវ័ញ្ចបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីជំរុញឱ្យមានជម្លោះរវាងចិន និងប្រទេសក្នុងតំបន់ផ្សេងទៀត៕

មន្ត្រីហ្វីលីពីន ចេញបញ្ជាជម្លៀសប្រជាជន និងជំរុញឱ្យមានការប្រុងប្រយ័ត្ន ក្រោយបន្ទុះភ្នំភ្លើង

2024/06/04 09:46:09 am        90
អាជ្ញាធរហ្វីលីពីន បានបញ្ជាឱ្យជម្លៀសប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (០៤ មិថុនា) នេះ បន្ទាប់ពីការផ្ទុះដែលបានបញ្ជូនពពកផេះកម្ពស់ ៥ គីឡូម៉ែត្រទៅលើមេឃ។ក្រុមមន្ត្រីរដ្ឋាភិបាលបានព្រមានពីលទ្ធភាពនៃការផ្ទុះភ្នំភ្លើង កាន់ឡាអន (Kanlaon) បន្ថែមទៀត ការធ្លាក់សំណុំផេះដ៏គ្រោះថ្នាក់ និងចំហាយក្លិនស្ពាន់ធ័រ។ ពួកគេក៏បានព្រមានផងដែរថាទន្លេនៅខាងក្រោមភ្នំភ្លើងមានហានិភ័យនៃទឹកជំនន់យ៉ាងគំហុក ល្បប់ភក់ និងគ្រោះថ្នាក់ផ្សេងទៀត។នៅក្នុងខេត្ត ណេក្រូស អកស៊ីឌែនតាល់ (Negros Occidental) ដែលនៅជិតនោះ មនុស្សជាង ៧០០ នាក់កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស នេះបើតាមអភិបាលក្រុង ហូសេ ឡាកសុន (Jose Lacson) បានប្រាប់ស្ថានីយវិទ្យុ DWPM ។ ការផ្ទុះរយៈពេល ៦ នាទីនេះបានជំរុញឱ្យមានការផ្អាកការងារ និងសាលារៀននៅក្នុងទីក្រុង កាន់ឡាអន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ បានលុបចោលជើងហោះហើរចំនួន ៣២ ជើងនៅថ្ងៃអង្គារនេះ។ទីភ្នាក់ងាររញ្ជួយដីរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងនេះ ដោយលើកឡើងថាការផ្ទុះបន្ថែមទៀតអាចកើតឡើង ខណៈក្រុមឆ្លើយតបត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីជម្លៀសអ្នកស្រុកទៅកាន់កន្លែងមានសុវត្ថិភាព។ ភ្នំភ្លើង កាន់ឡាអន ដែលជាភ្នំភ្លើងបន្ទុះសកម្មមួយក្នុងចំណោមពីររបស់ប្រទេសនេះ បានផ្ទុះចុងក្រោយនៅក្នុងខែធ្នូ ឆ្នាំ២០១៧។ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់កងភ្លើងប៉ាស៊ីហ្វិក ជាទីដែលមានសកម្មភាពបន្ទុះភ្នំភ្លើង និងការរញ្ជួយដីខ្ពស់៕

កូរ៉េខាងត្បូង នឹងផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាបាឡុងសំរាម

2024/06/04 08:31:45 am        178
ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះបាឡុងដឹកសំរាមដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង ទៅកាន់កូរ៉េខាងត្បូង។កូរ៉េខាងជើង បានបង្ហោះបាឡុងដឹកសំរាមរាប់រយគ្រឿងរសាត់តាមខ្យល់ឆ្លងកាត់ព្រំដែន ដែលបានទម្លាក់សំរាមពាសពេញទីក្រុងសេអ៊ូល ហើយកូរ៉េខាងត្បូង ហៅបាឡុងនោះថាជាការបង្កហេតុ និងបានច្រានចោលការអះអាងរបស់ទីក្រុងព្យុងយ៉ាង ដែលថាធ្វើឡើងដើម្បីបង្កការរំខានដល់អ្នកជិតខាងរបស់ខ្លួន។ក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ខ្លួននឹងលើកផែនការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងយោធាសម្រាប់ការអនុម័តដោយគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ។ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើការហ្វឹកហ្វឺននៅជិតព្រំដែនយោធា និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។កតិកាសញ្ញា ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអស់ជាច្រើនខែរវាងកូរ៉េទាំងពីរក្នុងឆ្នាំ២០១៨ នេះ ត្រូវបានរង្គោះរង្គើរនៅពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាសកាលពីឆ្នាំមុនថាខ្លួនលែងគោរពតាមកិច្ចព្រមព្រៀងនោះទៀតហើយ។ ចាប់តាំងពីពេលនោះមក ខាងជើងបានដាក់ពង្រាយទាហាន និងសព្វាវុធនៅប៉ុស្តិ៍យាមក្បែរព្រំដែនយោធារវាងប្រទេសទាំងពីរ៕

ចិន បដិសេធការដាក់សម្ពាធលើប្រទេសដទៃ ជុំវិញជំនួបកំពូលសន្តិភាពអ៊ុយក្រែន

2024/06/04 08:10:38 am        225
ប្រទេសចិនកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះ បានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលថាខ្លួនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព ដែលបានគ្រោងទុកស្តីពីសង្គ្រាមនៅអ៊ុយក្រែន។លោក Zelensky បាននិយាយនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យថា ទីក្រុង ប៉េកាំង កំពុងធ្វើការយ៉ាងលំបាកនៅពេលបច្ចុប្បន្ននេះ ដើម្បីរារាំងប្រទេសនានាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលប្រទេសស្វីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅសៅរ៍ទី១៥ ដល់ ថ្ងៃអាទិត្យទី១៦ មិថុនាខាងមុខនេះ។ ទីក្រុង គីវ (Kyiv) សង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងជួយឱ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងច្រើន សម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ប្រទេសចិនបានរិះគន់សន្និសីទនេះកាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងមានការលំបាកសម្រាប់ខ្លួន ក្នុងការចូលរួម ប្រសិនបើរុស្ស៊ីមិនបានចូលរួមនោះ។ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមប្ដាហ៍នេះថា ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានឧទាហរណ៍ណាមួយដែលយើងដាក់សម្ពាធលើប្រទេសផ្សេងៗនោះទេ។តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ប្រទេសចិន បានការពារជម្រើសរបស់ខ្លួនដែលមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែននៅខែនេះ ដោយនិយាយថាការសម្រេចចិត្តនេះ គឺពុំបានប្រឆាំងដោយផ្ទាល់ចំពោះភាគីណាមួយទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM