គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន ចាប់ផ្តើមហ្គេមសង្រ្គាមថ្ងៃទីពីរជុំវិញកោះតៃវ៉ាន់ ដើម្បីសាកល្បងសមត្ថភាពក្រសោបយកកោះ

2024/05/24 09:00:30 am        196
យោធារបស់ប្រទេសចិន បានចាប់ផ្តើមថ្ងៃទីពីរនៃហ្គេមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសុក្រ (២៤ ឧសភា) នេះជាមួយនឹងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ «ក្រសោបយកកោះ» និងគ្រប់គ្រងតំបន់សំខាន់ៗ ដោយនោះជាសមយុទ្ធដែលខ្លួនបាននិយាយថា ត្រូវបានធ្វើឡើងដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។ សមយុទ្ធរយៈពេលពីរថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិននេះ បានចាប់ផ្តើមត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ឡៃ ចូលកាន់តំណែង។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានរិះគន់លោក ឡៃ ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានបដិសេធសុន្ទរកថាកាន់តំណែងរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រនេះ «មិនមែនចៅហ្វាយនាយ និងកូនចៅនោះទេ»។បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃសុក្រនេះ បានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា «ដាវរួម-២០២៤A» (Joint Sword - 2024A)។ សមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពរួមគ្នាក្នុងការក្រសោប ការបើកការវាយប្រហារ និងកាន់កាប់តំបន់សំខាន់ៗ»។ចិន មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់ បានរិះគន់សមយុទ្ធនេះ ហើយបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅឃ្លាំមើល៕

ប្រធានាធិបតីបារាំង នឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ក្រោយពិភាក្សាភាពចលាចលនៅនូវ៉ែល កាលេដូនី

2024/05/24 08:53:25 am        86
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយថ្ងៃនៅដែនដីក្រោមការគ្រប់គ្រងរបស់បារាំង នូវ៉ែល កាលេដូនី (New Caledonia) ថាលោកនឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ដែលបានបង្កឱ្យមានកុបកម្មដ៏ធ្ងន់ធ្ងរនៅលើកោះប៉ាស៊ីហ្វិក មួយនេះ ហើយព្យាយាមស្វែងរកកិច្ចព្រមព្រៀងនយោបាយថ្មីមួយ។ ថ្លែងនៅក្នុងរដ្ឋធានី នូម៉េអា (Noumea) បន្ទាប់ពីជួបក្រុមមេដឹកនាំនយោបាយក្នុងស្រុក លោក Macron បាននិយាយថា គោលបំណងចុងក្រោយរបស់លោក គឺនៅតែចុះហត្ថលេខាលើវិធានការនេះឲ្យទៅជាច្បាប់ ប៉ុន្តែលុះត្រាតែសន្តិភាពត្រលប់មកដូចដើមវិញ ហើយកិច្ចព្រមព្រៀងទូលំទូលាយលើអនាគតរបស់កោះនេះ អាចត្រូវបានបង្កើតឡើង។ លោកបាននិយាយនៅមុខអគារគណៈកម្មាធិការជាន់ខ្ពស់បារាំងថា ខ្ញុំប្តេជ្ញាធានាថាកំណែទម្រង់នេះនឹងមិនត្រូវបានអនុវត្តដោយកម្លាំងនោះឡើយ។ មនុស្សយ៉ាងហោចណាស់៦ នាក់បានស្លាប់នៅក្នុងអំពើកុបម្មជាងមួយសប្តាហ៍ ជុំវិញផែនការដែលនឹងអនុញ្ញាតឱ្យប្រជាជនបារាំងរាប់ពាន់នាក់បន្ថែមទៀតដែលរស់នៅក្នុងដែនដី នូវ៉ែល កាលេដូនី រយៈពេល១០ ឆ្នាំអាចបោះឆ្នោតបាន។ ទីក្រុងប៉ារីសនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ ដែលស្ទើរតែ ១ភាគ៤នៃប្រជាជនចំនួន២៧១.០០០នាក់ កំណត់ថាជាជនជាតិអឺរ៉ុប ភាគច្រើនជាជនជាតិបារាំង។ ក្រុមមេដឹកនាំជនជាតិដើមភាគតិចកាណាក(Kanaks)ចង់ឱ្យលុបចោលកំណែទម្រង់នេះ ព្រោះបារម្ភថា នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ពួកគេធ្លាក់ចុះ និងបង្កការលំបាកសម្រាប់ការបោះឆ្នោតប្រជាមតិនាពេលអនាគតស្តីពីឯករាជ្យភាពដើម្បីអនុម័ត៕

សម្ដេចធិបតី៖ ឆ្នាំ២០២៣ រដ្ឋចំណាយថវិកា៩២៩លានដុល្លារ ជួយពលរដ្ឋលើកម្មវិធីជំនួយសង្គម

2024/05/23 01:43:26 pm        165
ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤លាន៧ សែននាក់ អនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២៣ ខែឧសភានេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តអនុវត្តនូវគោល​នយោបាយលើកម្មវិធីជំនួយសង្គម​ និងរបបសន្តិសុខសង្គមនានា ​សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ​និងងាយរងគ្រោះនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការផ្តល់បណ្ណក្រីក្រជូនដល់ប្រជាពលរដ្ឋ គឺត្រូវបានអនុវត្តដោយ​តម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នក​នយោបាយប្រឆាំងមួយក្ដាប់តូច​នោះទេ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​បានបន្តផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី ​បានចាត់ទុកជាការបង្កភាពចលាចល័ត និងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ដើម្បីតែ​កេងចំណេញនយោបាយរបស់ពួកគេ។ សម្ដេចបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានគ្របដណ្តប់ទៅលើ​ប្រជាពលរដ្ឋ​គោលដៅ​ទូទាំង​ប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយ​សង្គម​និងរបបសន្តិសុខ​សង្គមនានា នៅទូទាំងប្រទេស៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីអំពាវនាវមិត្តបរទេសកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់

2024/05/23 01:30:16 pm        145
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យសូមកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់របស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យថា បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់នោះចំពោះជាសកម្មជនបក្សប្រឆាំង ដោយកុំគិតថា ក្រុមប្រឆាំងអាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បានតាមចិត្តនោះទេ។ សម្តេចធិបតីបញ្ជាក់ថា មិត្តបរទេសមិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយ​ណែនាំក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះកុំឱ្យដើរហួសព្រំដែនច្បាប់របស់ប្រទេសកម្ពុជ ហើយកុំវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះបានប្រព្រឹត្តទង្វើ​បែបណាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាំងពីអាណត្តិមុនៗដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែយក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុងការគោរព និងការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ និងរក្សានូវស្ថិរភាព និងសន្ដិភាពរបស់ប្រទេសកម្ពុជា​ដើម្បីធ្វើយ៉ាណាឱ្យកម្ពុជា​បន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីកូឡុំប៊ី បញ្ជាឲ្យបើកស្ថានទូត នៅក្នុងទឹកដីប៉ាឡេស្ទីន

2024/05/23 01:02:06 pm        86
រដ្ឋមន្ត្រីការបរទេស លោក ល្វីស ហ្គីលបែតូ មូរីលឡូ (Luis Gilberto Murillo) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីកូឡុំប៊ី លោក ហ្គោស្តាវ៉ា ភីត្រូ (Gustavo Petro) បានបញ្ជាឲ្យបើកស្ថានទូតមួយ នៅក្នុងទីក្រុងរ៉ាម៉ាឡា ( Ramallah) របស់ប៉ាឡេស្ទីន។ លោក មូរីលឡូ បាននិយាយថា៖«លោកប្រធានាធិបតី ភីត្រូ បានចេញបទបញ្ជាឲ្យយើងបើកស្ថានទូតកូឡុំប៊ី នៅទីក្រុងរ៉ាម៉ាឡា ដែលជាតំណាងរបស់ប្រទេសកូឡុំប៊ីនៅទីក្រុងនេះ នោះគឺជាជំហានបន្ទាប់ដែលយើងនឹងអនុវត្ត»។លោកបានបន្ថែមថា លោកជឿជាក់ថា នៅពេលឆាប់ៗនេះ ប្រទេសជាច្រើនទៀត នឹងចាប់ផ្តើមគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចំពោះមុខអង្គការសហប្រជាជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កូឡុំប៊ី បានគាំទ្ររួចហើយនោះ។នៅដើមខែនេះ លោក ភីត្រូ ដែលបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតកូឡុំប៊ីរួចហើយពីទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា លោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញសកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ស្ថានទូតនោះ ត្រូវបានបិទ នៅថ្ងៃទី៣ ខែឧសភា។លោក ភីត្រូ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានស្នើសុំចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់លោក ភីត្រូថា ជា «អ្នកប្រឆាំង និងពោរពេញដោយការស្អប់ខ្ពើម» បន្ទាប់ពីការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ា ដោយនិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់ក្រុមហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា លោកគ្មានផែនការសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅ ហ្កាហ្សាទេ

2024/05/23 12:59:19 pm        87
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីស្រាអែល មិនមានផែនការសាងសង់លំនៅឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមនៅទីនោះ បានបញ្ចប់នោះទេ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖«ការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សា... គឺមិនអាចកើតឡើងទេ»។ «សមាជិកខ្លះរបស់ខ្ញុំមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែនោះហើយ គឺជាជំហររបស់ខ្ញុំ»។រដ្ឋមន្ត្រីជាតិនិយមស្តាំនិយមមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រដល់ការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វ។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ថែមទាំង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចង់រស់នៅទីនោះដោយខ្លួនឯងដែរ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNNថា នៅពេលដែលអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានចាញ់នោះ ការដាក់ពង្រាយយោធាប្រកបដោយនិរន្តរភាពនៅតំបន់ហ្កាហ្សា ត្រូវតែសម្រេចបាន ដោយបន្ថែមថា៖«កម្លាំងតែមួយគត់ដែលអាចទប់ស្កាត់ការកើតឡើងវិញនៃអំពើភេរវកម្មសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺអ៊ីស្រាអែល»។

កោះតៃវ៉ាន់ បញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ បន្ទាប់ពីចិនចាប់ផ្តើមសមយុទ្ធ

2024/05/23 12:48:00 pm        75
យោធាកោះតៃវ៉ាន់ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន និងបាននិយាយថា កោះតៃវ៉ាន់ មានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះបាន បន្ទាប់ពីប្រទេសចិនចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ ជាអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹង «សកម្មភាពផ្តាច់ខ្លួន»។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញប្រជុំកោះគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន កើតមានឡើងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា «ជនផ្តាច់ខ្លួន»។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន បានរិះគន់ខ្លាំងៗចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ ដោយលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។ លោក Lai និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយច្រានចោទការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការប្រចាំតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) និយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួម មានការចូលរួមពីកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅតំបន់ជុំវិញកោះតៃវ៉ាន់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ ហើយមានទំនុកចិត្តថា ខ្លួនអាចការពារទឹកដីរបស់ខ្លួនបាន។ ការចាប់ផ្តើមសមយុទ្ធយោធា ក្នុងពេលនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាក៏បង្ហាញពីផ្នត់គំនិតយោធានិយមរបស់ប្រទេសចិនផងដែរ។មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ពួកគេកំពុងឃ្លាំមើលសកម្មភាពយោធារបស់ចិន។ យោធាចិន បាននិយាយថា សមយុទ្ធនេះ ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រនិងអាកាស ការវាយប្រហារស៊ីបគោលដៅលើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នា ទាំងក្នុង និងក្រៅកោះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតប្រាកដ របស់កងកម្លាំង។ នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងពីខាងក្រៅ។

សម្ដេចធិបតី៖ អាណត្តិទី៧នេះ រដ្ឋដាក់គោលដៅផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ១ថ្ងៃ២៤ម៉ោង

2024/05/23 11:23:45 am        153
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវា ២៤ ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមូលធនមនុស្ស ហើយដើម្បីកម្ពុជាមានមូលធនមនុស្សល្អ គឺជាកត្តាអាទិភាពទី១ គឺសុខភាពហើយដើម្បីឱ្យមានសុខភាពល្អ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាចំបង។ សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះ គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាសុខាភិបាលនេះទៅដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ និង៧ថ្ងៃក្នុង១សប្ដាហ៍។សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីណែនាំក្រសួងស្ថាប័នរួមគ្នា អនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

2024/05/23 11:19:50 am        116
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាជាធ្លុងមួយ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥នេះ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។ សម្ដេចធិបតីបញ្ជាក់ថា ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុកប្រមាណជាង៣លាននាក់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕អត្ថបទ៖ វ៉ន ដារ៉ា

អេហ្ស៊ីប គំរាមដកខ្លួនចេញក្នុងនាមជាអ្នកសម្របសម្រួលបទឈប់បាញ់នៅហ្កាហ្សា

2024/05/23 11:08:01 am        103
អេហ្ស៊ីប កាលពីថ្ងៃពុធ (២២ ឧសភា) បានគំរាមថានឹងដកខ្លួនចេញក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការចរចាបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់នាពេលថ្មីៗនេះ ដើម្បីឱ្យបានកិច្ចព្រមព្រៀងឈប់បាញ់មួយឆាប់រហ័ស។លោក ឌីអា រ៉ាសវ៉ាន់ (Diaa Rashwan) ប្រមុខនៃសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើបណ្តាញសង្គមថា «ការប៉ុនប៉ងដេញដោល និងមន្ទិលសង្ស័យ នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប ហើយនាំទៅរកភាពស្មុគស្មាញបន្ថែមទៀតនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា និងអាចជំរុញឱ្យអេហ្ស៊ីប ដកខ្លួនចេញពីការសម្រុះសម្រួលទាំងស្រុងក្នុងជម្លោះបច្ចុប្បន្ន»។ ដោយដកស្រង់សម្តីប្រភពចំនួនបីដែលដឹងពីការពិភាក្សា ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ បាននិយាយថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីដើមខែឧសភា។ របាយការណ៍នោះបន្ថែមថា ការផ្លាស់ប្តូរនេះបានបង្កឱ្យមានកំហឹង និងការរើសអើងក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា ហើយបណ្តាលឱ្យមានការជាប់គាំងក្នុងកិច្ចចរចា។ភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធាអ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប។ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា មក អេហ្ស៊ីបបានសម្តែងការព្រួយបារម្ភថា យុទ្ធនាការរបស់អ៊ីស្រាអែលអាចរុញច្រានអ្នកស្រុកនៃតំបន់ប៉ាឡេស្ទីន ឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរថ្ឋាភិបាល ចូល​រាជ​ធានី​ភ្នំពេញ​វិញ​ជា​បណ្តើរ​ៗ​ហើយ
09/23/2025 03:09 PM
ក្រុមស្វែងរកការងារជូនបងប្អូនអតីតពលករមកពីថៃ ១២៩៧ នូវបន្តដំណើរការ​ធម្មតា​ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
09/23/2025 02:09 PM
ទីក្រុងហុងកុងត្រៀមទប់ទល់ព្យុះទីហ្វុង Ragasa ខណៈសាលារៀន និងអាជីវកម្មត្រូវបិទ
09/23/2025 02:09 PM
លោក Bessent បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមន្ត្រីប្រេស៊ីលបន្ថែមទៀត ប្រសិនបើចាំបាច់
09/23/2025 01:09 PM
ការឃើញយានដ្រូន ធ្វើឲ្យមានការផ្អាកចរាចរណ៍នៅអាកាសយានដ្ឋាន Copenhagen របស់ដាណឺម៉ាក
09/23/2025 01:09 PM
សហជីពហូលីវូដ និងសមាជិកសភាបក្សប្រជាធិបតេយ្យ ប្រមូលផ្តុំគ្នាគាំទ្រលោក Kimmel និងការបញ្ចេញមតិដោយសេរី
09/23/2025 01:09 PM
បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
09/23/2025 01:09 PM
ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស
09/23/2025 01:09 PM
រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ ឥណ្ឌា និងអាមេរិកយល់ស្របពីសារៈសំខាន់ នៃការចូលរួមប្រកបដោយនិរន្តរភាព
09/23/2025 01:09 PM
មេដឹកនាំស៊ីរី លោក Sharaa បន្តអំពាវនាវឲ្យសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មជាផ្លូវការ
09/23/2025 01:09 PM