គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងបន្តប្រយុទ្ធនៅតំបន់ហ្កាហ្សា រហូតដល់ទទួលបានជ័យជម្នះ

2024/05/06 02:24:36 pm        177
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ប្រទេសនេះ នឹងបន្តសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រី រហូតដល់គោលដៅទាំងអស់ ត្រូវបានសម្រេច ហើយបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសចំពោះការជាប់គាំងការចរចាជុំវិញបទឈប់បាញ់បណ្តោះអាសន្ន។លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងសារជាវីដេអូ កាលពីថ្ងៃអាទិត្យថា៖«ការលើកឡើងចំពោះការទាមទាររបស់ក្រុមហាម៉ាស នឹងជាការបរាជ័យដ៏អាក្រក់សម្រាប់រដ្ឋអ៊ីស្រាអែល។ «វានឹងជាជ័យជម្នះដ៏ អស្ចារ្យសម្រាប់ក្រុមហាម៉ាស អ៊ីរ៉ង់ និងអ័ក្សនៃអំពើអាក្រក់ទាំងមូល។ វានឹងបង្ហាញពីភាពទន់ខ្សោយដ៏គួរឲ្យ ភ័យខ្លាចចំពោះមិត្តរបស់យើង និងសត្រូវរបស់យើង»។លោកបានព្រមានថា ប្រសិនបើអ៊ីស្រាអែលបង្ហាញភាពទន់ខ្សោយតាមវិធីនេះ វានឹងនាំឲ្យសង្រ្គាមបន្ទាប់កាន់តែខិតជិតឡើង» ហើយវានឹងរុញច្រានឲ្យផុតកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់» ពីព្រោះសម្ព័ន្ធភាព មិនត្រូវបានធ្វើឡើងដោយអ្នកទន់ខ្សោយនោះទេ ហើយសម្ព័ន្ធភាព ត្រូវបានធ្វើឡើងជាមួយអ្នកខ្លាំង និងជ័យជម្នះ»។កិច្ចពិភាក្សាដែលត្រូវបានសម្របសម្រួល បានប្រព្រឹត្តទៅនៅទីក្រុងគែរ ដោយមានការចូលរួមពីតំណាងមកពីក្រុមហាម៉ាស ជាមួយនឹងក្តីសង្ឃឹមថា នឹងធានាបាននូវការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់នៅតំបន់ហ្កាហ្សាជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ហើយក៏មានការពិភាក្សាអំពីលទ្ធភាពបទឈប់បាញ់ផងដែរ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានបង្ហាញពីភាពបត់បែន ក្នុងអំឡុងពេលការចរចានៅទីក្រុងគែរ ខណៈដែលក្រុមហាម៉ាស កំពុងប្រកាន់ខ្ជាប់នូវ«ជំហរជ្រុលនិយមរបស់ខ្លួន ជាដំបូង និងសំខាន់បំផុត គឺការដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្កាហ្សាស្ទ្រីប ការបញ្ចប់សង្រ្គាម និងទុកឲ្យក្រុមហាម៉ាស នៅដដែល»។

កូរ៉េខាងជើងគាំទ្រមេដឹកនាំលោក គីម ជាមួយនឹងពាក្យសច្ចាប្រណិធានស្មោះត្រង់ ក្នុងថ្ងៃខួបកំណើត

2024/05/06 01:53:39 pm        91
វិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ជាលើកដំបូង គិតចាប់តាំងពីមេដឹកនាំ លោក Kim Jong Un (គីម ជុងអ៊ុន) ឡើងកាន់អំណាចក្នុងឆ្នាំ២០១១ ប្រជាជនកូរ៉េខាងជើងត្រូវបានស្នើឲ្យស្បថសច្ចាប្រណិធាន នៅថ្ងៃខួបកំណើតរបស់លោក ចំពេលដែលប្រទេសនេះកំពុងចាត់វិធានការផ្សេងៗទៀត ដើម្បីពង្រឹងការគ្រប់គ្រងរបស់មេដឹកនាំរូបនេះ។ពាក្យសច្ចាប្រណិធានស្មោះត្រង់ ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ត្រូវបានគ្រប់គ្រងត្រួតពិនិត្យ ពោលគឺជាអ្វីដែលគេជឿថា ថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក គីម នៅថ្ងៃទី៨ ខែមករា។ នេះបើយោងតាមវិទ្យាស្ថាន South & North Development Institute (SAND) ជាស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល ដែលបានចេញផ្សាយរូបភាពនៃពាក្យសម្បថនេះ នៅក្នុងប័ណ្ណដែលមានការតុបតែងលម្អយ៉ាងស្រស់ស្អាតកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក។គួរបញ្ជាក់ថា កូរ៉េខាងជើង មិនធ្លាប់បានបញ្ជាក់ជាផ្លូវការនូវថ្ងៃខែឆ្នាំកំណើតរបស់លោក គីម នោះឡើយ ហើយជាប្រពៃណី ពិធីសច្ចាប្រណិធានបែបនេះ ត្រូវបានធ្វើឡើងចំថ្ងៃខួបកំណើតរបស់ឪពុក និងជីតារបស់លោក ដែលជាមេដឹកនាំពីមុនរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ។វិទ្យាស្ថាន SAND បានលើកឡើងនៅក្នុងការវិភាគមួយថា៖ «ការជ្រើសរើសរបស់លោក គីម ជុង អ៊ុន ដើម្បីធ្វើពិធីសច្ចាប្រណិធានក្នុងថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក ខណៈដែលលោកចាប់ផ្តើមឆ្នាំទី១៣ នៃការកាន់អំណាចរបស់លោកនោះ បង្ហាញពីសញ្ញាផ្លាស់ប្តូរឆ្ពោះទៅរកការអះអាងផ្នែកនយោបាយ ដោយចាកចេញពីវិធីសាស្រ្តរបស់អ្នកកាន់តំណែងមុនៗ»។ប្រធានវិទ្យាស្ថាន SAND លោក Choi Kyong-hui បានប្រាប់សារព័ត៌មាន Reuters ថា កូរ៉េខាងជើងអាចកំណត់ថ្ងៃខួបកំណើតរបស់លោក គីម ជាផ្លូវការឆាប់ៗនៅឆ្នាំក្រោយ។ សូមបញ្ជាក់ថា សន្តតិវង្សរបស់លោក គីម បានគ្រប់គ្រងប្រទេសនេះ ចាប់តាំងពីការបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដោយពង្រឹងការក្ដោបក្ដាប់អំណាច ដោយការសាងការគោរពបូជាថ្នាក់ដឹកនាំ នៅជុំវិញពួកគេ៕

BREAKING NEWS សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ

2024/05/06 01:34:31 pm        341
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ "ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់"។

ហ្វីលីពីន៖ ខ្លួននឹងមិនប្រើកាណុងបាញ់ទឹក និងមិនបង្កើនភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូងទេ

2024/05/06 12:44:56 pm        66
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាណុងបាញ់ទឹក ឬអាវុធវាយប្រហារណាមួយ នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា រឿងចុងក្រោយដែលហ្វីលីពីនចង់ធ្វើ គឺមិនបង្កើនភាពតានតឹង នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ លោក Marcos បាននិយាយថា៖ «យើងនឹងមិនដើរតាមឆ្មាំល្បាតសមុទ្រចិន និងនាវាចិននោះទេ» ដោយលោកបន្ថែមថា បេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំល្បាតសមុទ្រហ្វីលីពីន គឺកាត់បន្ថយភាពតានតឹង ហើយមិនមានគម្រោងដំឡើងកាណុងបាញ់ទឹក នៅលើនាវានោះទេ។ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីននេះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គួបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងម៉ានីលបានតវ៉ា ចំពោះការប្រើប្រាស់កាណុងបាញ់ទឹករបស់ទីក្រុងប៉េកាំងប្រឆាំងនឹងនាវាហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយពណ៌នាការធ្វើបែបនោះថា វាជាការយាយី និង «សកម្មភាពបង្កគ្រោះថ្នាក់» ខណៈភាពតានតឹងក្នុងដែនទឹកមានជម្ល៉ោះ រវាងប្រទេសទាំង២ កើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។គួរបញ្ជាក់បន្ថែមថា ប្រទេសចិនទាមទារអធិបតេយ្យភាពលើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិដុល្លារ ក្នុងនោះរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេផងដែរ។ តុលាការអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានសម្រេចថា ការទាមទារតំបន់ដ៏ធំល្វឹងល្វើយរបស់ចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ តែសេចក្តីសម្រេចនេះត្រូវបានក្រុងប៉េកាំងច្រានចោល៕

ហ្វីលីពីន បដិសេធ គំរូថ្មី ក្នុងការដោះស្រាយជាមួយចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង

2024/05/06 12:10:31 pm        102
មន្ត្រីជាន់ខ្ពស់ហ្វីលីពីនពីររូបកាលពីថ្ងៃអាទិត្យបានបដិសេធការអះអាងរបស់ប្រទេសចិនដែលថាទីក្រុងម៉ានីល បានយល់ព្រមលើ គំរូថ្មី ក្នុងការដោះស្រាយជម្លោះដែនទឹករបស់ពួកគេនៅសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីបើតូ តេអូដូរ៉ូ ជូនៀ (Gilberto Teodoro Jr )និងទីប្រឹក្សាសន្តិសុខជាតិ លោកអេក្វាដូ អាណូ (Eduardo Ano) បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយលោក តេអូដូរ៉ូ បានចាត់ទុកការអះអាងនេះថា ម៉ាស៊ីនបោកប្រាក់ ហើយលោកអាណូ ហៅថាជាទង្វើ មិនសមហេតុផល និងគួរឱ្យអស់សំណើច ។អ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍បាននិយាយថា ទីបញ្ជាការភាគខាងលិចរបស់យោធាហ្វីលីពីនដែលគ្រប់គ្រងសមុទ្រចិនខាងត្បូងនៅដើមឆ្នាំនេះ បានយល់ព្រមលើគំរូថ្មីមួយដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ដែនទឹកមានជម្លោះ ថូម៉ាស់ ស៊ូល (Thomas Shoal) ។ទីនោះជាកន្លែងដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ព័ត៌មានលម្អិតនៃគំរូថ្មីនេះ ពុំត្រូវបានបញ្ចេញទេ ប៉ុន្តែស្ថានទូតចិនបាននិយាយថា ទីបញ្ជាការភាគខាងលិចបានបញ្ជាក់ដដែលៗ ថាគំរូថ្មីនេះ ត្រូវបានអនុម័តដោយមន្រ្តីសំខាន់ៗទាំងអស់នៅក្នុងខ្សែសង្វាក់បញ្ជាការហ្វីលីពីន រួមទាំងរដ្ឋមន្ត្រីការពារជាតិ និងទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសនេះផងដែរ៕

ទីក្រុងមូស្គូ រៀបចំការហាត់សមសម្រាប់ព្យុហយាត្រាខួបសង្គ្រាមលោកលើកទី ២

2024/05/06 12:07:20 pm        132
ការហាត់សមចុងក្រោយសម្រាប់ព្យុហយាត្រាយោធានៃទិវាជ័យជំនះនៅឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីលានក្រហម ទីក្រុងមូស្គូ ប្រទេសរុស្សី។ យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្កេ សយហ្គូ(Sergei Shoigu) បាននិយាយថា បុគ្គលិកយោធាជាង ៩.០០០នាក់ និងយានយន្តយោធាចំនួន៧០គ្រឿង នឹងចូលរួមនៅក្នុងពិធីដ៏ធំនេះ ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១ដល់ឆ្នាំ១៩៤៥។ការហាត់សមនេះ ត្រូវបានធ្វើឡើងអនុវត្តពេញលេញតាមនីតិវិធីនៃក្បួនព្យុហយាត្រាផ្លូវការ ដែលប្រារព្ធធ្វើនៅទីលានក្រហម ក្នុងទិវាជ័យជម្នះ។ រថក្រោះT-34 ប្រព័ន្ធមីស៊ីលIskander-M ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 មីស៊ីលបាលីស្ទីក Yars សព្វាវុធនិងយុទ្ធោបករណ៍ផ្សេងទៀត ត្រូវបានបង្ហាញក្នុងអំឡុងពេលហាត់សមនេះ។នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៤៥ សហភាពសូវៀត បានធ្វើព្យុហយាត្រាយោធាលើកដំបូងរបស់ខ្លួននៅទីលានក្រហម ដើម្បីរំលឹកពីជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យប្រឆាំងពួកណាស៊ីអាល្លឺម៉ង់ ជាផ្នែកសំខាន់មួយនៃសង្គ្រាមលោកលើកទី២។បន្ទាប់ពីការរំលាយសហភាពសូវៀត ប្រទេសរុស្ស៊ី បានប្រារព្ធពិធីព្យុហយាត្រាយោធា និងការប្រារព្ធពិធីជាបន្តបន្ទាប់នៅថ្ងៃទី ៩ ខែឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥មក ដើម្បីរំលឹកដល់ជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់។ កងទ័ព បានដើរហែក្បួន ហើយយន្តហោះចម្បាំង បានហោះពីលើទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលហាត់សម។ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងដឹកនាំព្រឹត្តិការណ៍ទិវាជ័យជំនះនៅទីក្រុងមូស្គូ នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែ ឧសភា ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះ។ នៅឆ្នាំនេះ ក៏ដូចជាឆ្នាំចុងក្រោយ និងឆ្នាំ ២០២២ ក្បួនព្យុហយាត្រា នឹងត្រូវធ្វើឡើងក្នុងពេលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីហៅថា «ប្រតិបត្តិការសឹកពិសេស»។

អាជ្ញាធរបោះឆ្នោតប៉ាណាម៉ា ប្រកាសថា លោក Mulino ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី

2024/05/06 12:02:02 pm        120
អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប៉ាណាម៉ា បានប្រកាសថាលោក Jose Raul Mulino ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកលើលទ្ធផលបឋម កាលពីថ្ងៃអាទិត្យទី៥ ខែឧសភា។ លោក Mulino ដែលជាអតីតៈរដ្ឋមន្ត្រីសន្តិសុខ បានដណ្តើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានឥទ្ធិពលពីចៅហ្វាយចាស់របស់លោក គឺអតីតៈមេដឹកនាំលោក Ricardo Martinelli ដែលត្រូវបានគេចោទប្រកាន់ពីបទពុករលួយ។លោក Mulino ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះដោយទទួលបានប្រហែល ៣៤ភាគរយ នៃសន្លឹកឆ្នោតសរុបដែលមានចំនួន៩០ភាគរយ នៃសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់។លោក Ricardo Lombana ដែលបានឈរក្នុងចំណាត់ថ្នាក់ទីពីរដោយទទួលបានសំឡេងឆ្នោតប្រហែល ២៥ភាគរយ បានសាទរចំពោះជ័យជម្នះរបស់លោក Mulino។លោក Mulino ជាអ្នកនយោបាយស្តាំនិយមគាំទ្រពាណិជ្ជកម្ម ប្រឈមមុខទៅនឹងការងារដ៏គួរឱ្យព្រួយបារម្ភ ក្នុងការជួសជុលការបែងចែងសង្គម និងដើម្បីទទួលបានមកវិញនូវភាពជឿជាក់របស់អ្នកបោះឆ្នោត ដែលខកចិត្តទៅនឹងអំពើពុករលួយផ្នែកនយោបាយ។ក្នុងចំណោមអាទិភាពកំពូលរបស់លោក គឺការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជួបភាពតានតឹងរបស់ប្រទេសប៉ាណាម៉ា ការដោះស្រាយអំពើពុករលួយ និងការស្តារឡើងវិញកេរ្តិ៍ឈ្មោះរបស់ប្រទេស ជាទីតាំងវិនិយោគដ៏ល្អ។

ប្រធានសហភាពអឺរ៉ុប នឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ពីចិនក្នុងជំនួបជាមួយលោក Xi Jinping

2024/05/06 10:35:07 am        91
ប្រធានសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌើឡេយិន ( Ursula von der Leyen) បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ឧសភានេះ ថា លោកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស។ លោកស្រី បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីសទល់មុខគ្នារវាងលោក Xi លោកស្រី និងលោកប្រធានាធិបតីបារាំង Emmanuel Macron ថា យើងត្រូវធ្វើសកម្មភាពដើម្បីធ្វើឱ្យប្រាកដថាការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនត្រូវបំភ្លៃ។ លោកស្រី បាននិយាយថាកាលពីកន្លងទៅថា លោកស្រីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាអតុល្យភាពនាពេលបច្ចុប្បន្ននៅក្នុងការចូលដំណើរការទីផ្សារមិនមាននិរន្តរភាពទេហើយចាំបាច់ត្រូវដោះស្រាយ។គណៈកម្មការអឺរ៉ុបរបស់ស្រី Leyen ដែលជាអាជ្ញាធររបស់សហភាពអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មបានបើកការស៊ើបអង្កេតការប្រកួតប្រជែងមួយចំនួនដែលផ្តោតលើប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ទីក្រុងប៉េកាំងបានប្រតិកម្មពោពេញដោយកំហឹងចំពោះការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយសង្ស័យថាមានការចូលប្រើប្រាស់មិនស្មើភាពក្នុងទីផ្សារឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន ដោយហៅថាជាសញ្ញានៃ ការការពារនិយម របស់សហភាពអឺរ៉ុប។ចិនក៏ខឹងសម្បារចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។ ការស៊ើបអង្កេតទីក្រុងព្រុចសែលផ្សេងទៀតបានផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងថាមពលសូឡា រថយន្តអគ្គិសនី (EVs) និងរថភ្លើង៕

ទីក្រុងមូស្គ៖ សមយុទ្ធរបស់ណាតូបង្ហាញថា ខ្លួនកំពុងរៀបចំសម្រាប់លទ្ធភាពជម្លោះជាមួយរុស្ស៊ី

2024/05/06 10:31:29 am        92
អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា សមយុទ្ធយោធារយៈពេល ៤ ខែរបស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ី ដែលគេស្គាល់ថា Steadfast Defender គឺជាភ័ស្តុតាងដែល សម្ព័ន្ធភាព កំពុងរៀបចំសម្រាប់លទ្ធភាពជម្លោះជាមួយរុស្ស៊ី។ អ្នកនាំពាក្យ អ្នកស្រី Maria Zakharova បានច្រានចោលការចោទប្រកាន់របស់អង្គការណាតូ កាលពីសប្តាហ៍មុនថា រុស្ស៊ីកំពុងចូលរួមក្នុងការវាយប្រហារចម្រុះលើរដ្ឋសមាជិករបស់ខ្លួន ដោយនិយាយថា នេះគឺជា «ព័ត៌មានមិនពិត»ដែលនាំឲ្យមានការយល់ច្រឡំក្នុងគោលបំណងបង្វែរអារម្មណ៍របស់ប្រជាជនពីសកម្មភាពរបស់សម្ព័ន្ធមិត្ត។អ្នកស្រី Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែអង្គការណាតូ ដែលបានធ្វើសង្រ្គាមកូនកាត់ជាមួយរុស្ស៊ី ដោយគាំទ្រអ៊ុយក្រែនជាមួយនឹងអាវុធ ព័ត៌មានចារកម្ម និងហិរញ្ញវត្ថុ។លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ឥឡូវនេះ សមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូចាប់តាំងពីសង្គ្រាមត្រជាក់ គឺអ្នកការពារស្ថិរភាព កំពុងធ្វើឡើងនៅជិតព្រំដែនរបស់រុស្ស៊ី។ យោងតាមសេណារីយោរបស់ពួកគេ សកម្មភាពរបស់សម្ព័ន្ធប្រឆាំងនឹងរុស្ស៊ី កំពុងត្រូវបានអនុវត្តដោយប្រើឧបករណ៍ ផ្សេងៗ រួមទាំងអាវុធចម្រុះ និងអាវុធធម្មតា។ «យើងត្រូវតែទទួលស្គាល់ថា អង្គការណាតូ កំពុងរៀបចំយ៉ាងហ្មត់ចត់សម្រាប់«ជម្លោះដែលអាចកើតមាន»ជាមួយយើង។ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច កំពុងស្ថិតក្នុងភាពអរិភាពបំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បន្ទាប់ពីជម្លោះយោធារបស់រុស្ស៊ី ចាប់ផ្តើមនៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក

2024/05/06 09:16:09 am        158
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ទំនាក់ទំនងរបស់ចិន ជាមួយបារាំងគួរតែជាគំរូសម្រាប់ពិភពលោក ខណៈលោកបាទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។មេដឹកនាំចិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសបារាំងដើម្បីផ្សះផ្សាជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហភាពអឺរ៉ុប។លោក Xi និយាយថា ចិន និងបារាំង នឹងបំភ្លឺផ្លូវឆ្ពោះទៅមុខ ដោយប្រើចន្លុះប្រវត្តិសាស្ត្រ ដើម្បីបើកបង្ហាញអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងចិន-បារាំង និងកសាងគ្រឹះថ្មីដើម្បីរួមចំណែកចំពោះសន្តិភាព ស្ថិរភាពពិភពលោក និងការអភិវឌ្ឍន៍។ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងជំរុញឱ្យលោក Xi កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។លោក Xi គ្រោងជួបលោក Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសូឡា វ៉ុន ឌើ ឡេយិន (Ursula von der Leyen) នៅថ្ងៃចន្ទសប្ដាហ៍នេះ មុនពេលលោក និងលោក Macron ទៅបំពេញទស្សនកិច្ចនៅ តំបន់ជួរភ្នំ ភីរ៉េនីស (Pyrenees) នៅថ្ងៃបន្ទាប់។ លោក Xi ដែលត្រូវបានស្វាគមន៍នៅទីក្រុងប៉ារីសដោយនាយករដ្ឋមន្រ្តី ហ្កាប្រីយ៉ែល អាតាល់ (Gabriel )Attal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលលោក បានទៅដល់ថាទំនាក់ទំនងរវាងចិននិងបារាំងគឺជា គំរូសម្រាប់សហគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។បារាំងកំពុងគាំទ្រការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហើយកាលពីខែមករា ទីក្រុងប៉េកាំង បានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលមានម៉ាកយីហោផលិតដោយបារាំងភាគច្រើន ជាទង្វើដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសងសឹកដាក់គ្នាទៅវិញទៅមក។សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបជាពិសេសបារាំង និងអាល្លឺម៉ង់មានការខ្វែងគំនិតគ្នាលើអាកប្បកិរិយារបស់ពួកគេចំពោះប្រទេសចិន។ប្រភពជាច្រើននិយាយថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នឹងមិនចូលរួមជាមួយលោក Macron និងលោក Xi នៅទីក្រុងប៉ារីស ដោយសារតែការប្តេជ្ញាចិត្តកាលពីកន្លងទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM
អ៊ីរ៉ង់និយាយាថា ខ្លួននឹងផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊េររបស់អង្គការសហប្រជាជាតិ
09/21/2025 02:09 PM
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង៩០នាក់ រួមទាំងជនស៊ីវិលកំពុងរត់គេចពីទីក្រុងហ្កាហ្សា
09/21/2025 01:09 PM
លោក Trump ព្រមានពីការខាតបង់មិនអាចគណនាបាន ប្រសិនបើវេណេស៊ុយអេឡា នឹងមិនទទួលយកអ្នកទោស
09/21/2025 01:09 PM
ក្រុមបាតុករ 'Gen Z' របស់ប៉េរូ ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងលីម៉ា ជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងអត្រាឧក្រិដ្ឋកម្ម
09/21/2025 12:09 PM
ពលរដ្ឋទៅធ្វើបុណ្យភ្ជុំបិណ្ឌក្រៅពីឧទ្ទិសកុសលដល់បុព្វការីជនក៏បានឧទ្ទិផលបុណ្យដល់វីរកងទ័ពពលីដែរ
09/21/2025 11:09 AM
អ្នកទេសចរណ៍ជិត២ម៉ឺននាក់ ទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
09/21/2025 11:09 AM
អាជីវករលក់ដូរនៅភ្នំពេញថ្ងៃភ្ជុំបិណ្ឌវេនទី១៤នេះ ខ្លះបិទទ្វារ និងខ្លះទៀតបន្តលក់ដូរជាធម្មតា
09/21/2025 11:09 AM
មនុស្សម្នាក់ស្លាប់ក្នុងការបាញ់បោះនៅក្លឹបរាត្រីក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ហើយជនសង្ស័យត្រូវបានឃុំខ្លួន
09/21/2025 11:09 AM
ថ្ងៃនេះ ប្រជាពលរដ្ឋ និងកម្មករនិយោជិត បន្តប្រើសេវារថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/21/2025 11:09 AM