សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»
សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលលោក Biden ពុំជឿជាក់ទាំងស្រុងថា អ៊ុយក្រែនអាចឈ្នះសង្រ្គាមរុស្ស៊ីទេ ទោះមានជំនួយថ្មីក៏ដោយ

2024/04/25 01:56:21 pm        267
ទោះបីជាពេលវេលា និងមូលធននយោបាយបានចំណាយលើជំនួយ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក៏ដោយ ក៏ក្រុមមន្ត្រីរដ្ឋបាលរបស់លោក Biden មួយចំនួនបង្ហាញមន្ទិលថា ជំនួយនេះមិនគ្រប់គ្រាន់សម្រាប់ឲ្យអ៊ុយក្រែនអាចឈ្នះសង្រ្គាមដែលមានអាយុកាលពីរឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ីនោះបានទេ ។ យោងតាមមន្ត្រីអាមេរិកបីរូបសុំមិនបញ្ចេញឈ្មោះ ស្ថានភាពក្នុងសមរភូមិ បានប្រែប្រួលច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មួយផ្នែកដោយសារតែអ៊ុយក្រែនមានអាវុធ និងគ្រាប់រំសេវតិច ខណៈសភាបានពិភាក្សាការផ្តល់ជំនួយបន្ថែមទៀត ។ក្នុងអំឡុងពេលនោះ អ៊ុយក្រែនបានតស៊ូរក្សាទឹកដីភាគខាងកើត បើទោះជារុស្ស៊ី មិនទាន់ដណ្ដើមបានភាគច្រើនក៏ដោយ។ រុស្ស៊ី នៅតែរមានកម្លាំងទ័ព និងសព្វាវុធបរិបូរណ៍ ហើយអ៊ុយក្រែននឹងត្រូវការពេលច្រើន អាចរាប់ខែ ឬរាប់ឆ្នាំ ដើម្បីវាយដណ្ដើមទឹកដីយកមកវិញពីកណ្ដាប់ដៃរបស់រុស្ស៊ី ។ក្រុមមន្ត្រីអាមេរិក ក៏សួរសំណួរអំពីយុទ្ធសាស្ត្រ និងអាទិភាពផ្ទាល់របស់អ៊ុយក្រែនដែរ ជាពិសេសបន្ទាប់ពីការវាយលុករបស់ទីក្រុង Kyiv បានបរាជ័យ ។ ម្នាក់ក្នុងចំណោមមន្ត្រីទាំង៣រូបនោះបាននិយាយថា គោលដៅភ្លាមៗគឺបញ្ឈប់ការខាតបង់របស់អ៊ុយក្រែន និងជួយអ៊ុយក្រែន ឱ្យមានសន្ទុះឡើងវិញ និងបង្វែរជំនោរនៅលើសមរភូមិ។ បន្ទាប់ពីនោះ គោលដៅគឺជួយអ៊ុយក្រែន ចាប់ផ្តើមដណ្តើមយកទឹកដីរបស់ខ្លួនឡើងវិញ។ នៅឯវិមានកាពីតូល ក្រុមសមាជិកសភាក៏កំពុងបង្ហាញការព្រួយបារម្ភផងដែរអំពីថាតើអាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកបន្ថែមទៀតអាចនាំឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៊ី ឬគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយលុកជាបណ្តោះអាសន្ន ។ នោះគឺជាបញ្ហា៕

ការដណ្ដើមឥទ្ធិពលរវាងអាមេរិក និងចិន ឡើងកម្ដៅកាន់តែខ្លាំងក្នុងបណ្ដាប្រទេសនៅអាហ្វ្រិក

2024/04/25 01:52:58 pm        254
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បាននិយាយថា ខណៈដែលគូប្រជែងប្រទេសមហាអំណាចពិភពលោករវាងចិន និងសហរដ្ឋអាមេរិក ឡើងកម្ដៅកាន់តែខ្លាំង បណ្ដាប្រទេសនៅអាហ្វ្រិក នឹងជ្រើសរើសដៃគូដ៏ត្រឹមត្រូវដែលនឹងផ្ដល់អត្ថប្រយោធន៍ដល់ពួកគេ មិនត្រឹមតែរយៈពេលខ្លីនោះទេ ថែមទាំងរយៈពេលវែងទៀតផង ។ ប្រទេសចិន កំពុងព្យាយាមដណ្ដើមឥទ្ធិពលនៅក្នុងទ្វីបអាហ្វ្រិក រយៈពេលជាច្រើនឆ្នាំមកនេះ ខណៈសហរដ្ឋអាមេរិក កំពុងសម្លឹងរកការបញ្ជាក់ឡើងវិញជាជម្រើសនៃដៃគូ។ លោក ជីលីត តេរី (Gilead Teri) ប្រធានមជ្ឈមណ្ឌលវិនិយោគតង់ហ្សានី ដែលជាទីភ្នាក់ងារមួយសម្រាប់ការពង្រឹង និងសម្របសម្រួលផ្នែកវិនិយោគនៅក្នុងប្រទេសតង់ហ្សានី បាននិយាយថា កាលពីជាង១០ឆ្នាំមុន ពីឆ្នាំ២០១៣ដល់ ២០២៣ ប្រទេសចិន បានវិនិយោគទំហំទឹកប្រាក់ជិត ១០ពាន់លានដុល្លារអាមេរិក ដែលជាមធ្យមមាចំនួន១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ឧទាហរណ៍ ឧស្យានទំនាក់ទំនងឧស្សាហកម្មរវាងប្រទេសចិន និងតង់ហ្សានី មានប្រមាណ ៣ពាន់លានដុល្លារអាមេរិក គឺជាកំណើនដ៏ឆាប់រហ័ស។នៅពេលបានបញ្ចប់កាលពីឆ្នាំមុន គេរំពឹងថា នឹងបង្កើតការងារដោយផ្ទាល់និងប្រយោល ប្រមាណ៦០០.០០០កន្លែង។ ឧស្យានទំនាក់ទំនងឧស្សាហកម្មនេះ ត្រូវការធ្វើដំណើរប្រហែល៤ទៅ៤ម៉ោង ពីទីក្រុងដា រ៉េស សាអាឡាំ (Dar es Salaam) ដែលទីក្រុងធំបំផុតរបស់ប្រទេសនេះ ។ ឧស្យានទំនាក់ទំនងឧស្សាហកម្មនេះ ទទួលបានថវិកាយ៉ាងច្រើនតាមរយៈប្រាក់កម្ចីពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសតង់ហ្សានី ៕

អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ

2024/04/25 11:33:30 am        337
ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងរបាយការណ៍រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល លោក Bezalel Smotrich កំពុងជំរុញឲ្យធ្វើដូច្នេះថា ការផ្តល់ភាពស្របច្បាប់នៅដល់ការតាំងទីលំនៅ នៅតំបន់វេសបែង ( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល នឹងមាន«គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។សារព័ត៌មាន Times of Israel បានរាយការណ៍ថា លោក Smotrich ចង់ចាប់ផ្តើមដំណើរការធ្វើឲ្យស្របច្បាប់ដល់លំនៅឋានខុសច្បាប់ចំនួន ៦៨ នៅតំបន់វេសបែង ដោយហៅវាថា ជា«ការពង្រីកគួរឲ្យព្រួយបារម្ភបំផុត» សម្រាប់ចលនាតាំងទីលំនៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«របាយការណ៍ទាំងនេះលើកឡើងអំពីការណែនាំ ដើម្បីគាំទ្រដល់លំនៅឋានខុសច្បាប់ នៅតំបន់វេសបែង យើងជឿថា វានឹងមានគ្រោះថ្នាក់ ហើយគ្មានការទទួលខុសត្រូវ»។លោកបាននិយាយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការតាំងទីលំនៅនេះ ហើយជឿថា ពួកគេបំពានច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន «នឹងបន្តជំរុញឲ្យមន្ត្រីអ៊ីស្រាអែល បដិសេធមិនចាត់វិធានការ ដើម្បីផ្តល់មូលនិធិដល់ការតាំងទីលំនៅដែលខុសច្បាប់ជាយូរមកហើយ ក្រោមច្បាប់របស់អ៊ីស្រាអែល»។អ៊ីស្រាអែល បានតាំងទីលំនៅ នៅតំបន់វេសបែងយ៉ាងទូលំទូលាយ ចាប់តាំងពីឆ្នាំ ១៩៦៧ ដោយចាត់ទុកវា ជាតំបន់ភ្នំ Judea និង Samaria នៅក្នុងព្រះគម្ពីរ ហើយមានសារៈសំខាន់ចំពោះសន្តិសុខរបស់អ៊ីស្រា អែល។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជំរុញកំណើនការតាំងទីលំនៅ ដែលសហរដ្ឋអាមេរិក បានរិះគន់។

ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី

2024/04/25 11:23:04 am        335
គណៈកម្មាធិការរៀបចំការបោះឆ្នោតសកល (KPU) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ (២៤ មេសា) បានប្រកាសជាផ្លូវការម្ដងទៀតថា លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) គឺជាប្រធានាធិបតីថ្មីទីប្រាំបីរបស់ប្រទេសនេះ បន្ទាប់ពីការអំពាវនាវមិនបានសម្រេចរបស់បេក្ខជនប្រធានាធិបតីចាញ់ឆ្នោតពីររូបទាក់ទងនឹងជម្លោះលើការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ដែលត្រូវបានច្រានចោលដោយតុលាការធម្មនុញ្ញ។ប្រធានគណៈកម្មាធិការបោះឆ្នោត KPU លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បានប្រកាសថាលោក ប្រាបូវ៉ូ និងមិត្តរួមប្រកួតរបស់ខ្លួនគឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាខា (Gibran Rakabuming Raka) ត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ជាមួយនឹងសំឡេងឆ្នោតគាំទ្រប្រមាណ ៩៦ លាន ឬជិត ៥៩ ភាគរយនៃសម្លេងឆ្នោតសរុប។លោក ប្រាបូវ៉ូ បានយកឈ្នះលើបេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ដែលទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។ លោក ប្រាបូវ៉ូ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕

ការិយាល័យនាយករដ្ឋមន្ត្រីហៃទី៖ ក្រុមប្រឹក្សាអន្តរកាល នឹងត្រូវដំឡើងនៅថ្ងៃព្រហស្បតិ៍នេះ

2024/04/25 11:18:10 am        442
ពិធីដំឡើងក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតី ដែលជាប់គាំងនៅក្នុងប្រទេសហៃទី នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ (២៥ មេសា) នេះនៅជាយរដ្ឋធានី ព័រអូប្រាំង នេះបើតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីដែលទើបនឹងចេញពីតំណែងលោក អារីយ៉ែល ហង់រី (Ariel Henry) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (២៣ មេសា)។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពិធីនេះនឹងត្រូវរៀបចំនៅការិយាល័យផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលត្រូវបានគេស្គាល់ថាឈ្មោះ វីឡា ដាក់គុយ (Villa d'Accueil) មិនមែននៅវិមានជាតិ ដែលនៅទីប្រជុំជន និងទទួលរងការបាញ់ប្រហារម្តងហើយម្តងទៀតពីក្រុមជនអន្ធពាលប្រដាប់អាវុធក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ។ការដំឡើងក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតីមានសមាជិកប្រាំបួនរូប ដែលនឹងចូលកាន់តំណែងពីលោក ហង់រី នេះត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ ស្របពេលមានសកម្មភាពនៅពីក្រោយឆាកដ៏ខ្លាំងក្លាដើម្បីដណ្ដើមការគ្រប់គ្រងក្នុងចំណោមបក្សពួកនយោបាយផ្សេងៗ។ការបង្កើតក្រុមប្រឹក្សានេះត្រូវបានគេមើលឃើញថាជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់ភាពចលាចលដែលបានលេបត្របាក់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ដែលភាគច្រើនបណ្ដាលមកពីក្រុមជនអន្ធពាលគូប្រជែង ដែលកំពុងប្រយុទ្ធគ្នាជាពិសេសនៅក្នុងរដ្ឋធានី និងអវត្តមានភាគច្រើនរបស់ស្ថាប័នរដ្ឋដ៏ច្របូកច្របល់ក្នុងប្រទេស៕

បេក្ខជនគណបក្សប្រឆាំងម៉ាសេដូនីខាងជើង នាំមុខការបោះឆ្នោតប្រធានាធិបតី

2024/04/25 10:54:33 am        341
បេក្ខជនប្រធានាធិបតីរបស់ប្រទេសម៉ាសេដូនីខាងជើង លោកស្រី ហ្គរដាណា ស៊ីលចាណូវស្កា ដាវកូវ៉ា(Gordana Siljanovska-Davkova) បាននាំមុខលើលោក ស្តេវ៉ូ ផេនដារ៉ូវស្គី(Stevo Pendarovski) ដែលជាអ្នកកាន់តំណែងបច្ចុប្បន្ន ដោយសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែ ៧០% នៅការិយាល័យបោះឆ្នោត កាលពីថ្ងៃពុធ ទី២៤ ខែមេសា។ ទោះជាយ៉ាងណា គណបក្សទាំងពីរមានសំឡេងតិចជាង ៥០% ដែលត្រូវការដើម្បីទទួលជ័យជម្នះទាំងស្រុង។ លោកស្រី Siljanovska-Davkova នៃគណបក្សស្តាំនិយម ទទួលបានសំឡេង ៣៨,៧១% នៃសន្លឹកឆ្នោត ខណៈលោក Pendarovski គណបក្សប្រជាធិបតេយ្យសង្គម ទទួលបានសំឡេង ១៩,០២% នេះបើយោងតាមគណៈកម្មាធិការបោះឆ្នោតរដ្ឋ។ តួលេខនេះ នឹងមានការប្រកួតប្រជែងការបោះឆ្នោតជុំថ្មី រវាងបេក្ខជននាំមុខទាំងពីរ នៅថ្ងៃទី ៨ ខែឧសភា។អ្នកគាំទ្រ លោកស្រី Siljanovska-Davkova បានអបអរនៅតាមផ្លូវនៃរដ្ឋធានី ស្កុបជេ(Skopje) ដោយគ្រវីទង់ជាតិ និងកាន់គប់ភ្លើង។ លោកស្រី Siljanovska-Davkova ខណៈលោកស្រីជួបជាមួយអ្នកគាំទ្រ បានបង្ហាញការភ្ញាក់ផ្អើលចំពោះការនាំមុខរបស់លោកស្រី។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់ បានរាយការណ៍ពីភាពមិនប្រក្រតីតិចតួច ដូចជាសកម្មជនផ្តល់ដំបូន្មានដល់អ្នកទាំងឡាយណាដែលមកដល់ការិយាល័យបោះឆ្នោតចំពោះនរណាដែលត្រូវបោះឆ្នោតឱ្យ។ បេក្ខភាពរបស់ប្រទេសម៉ាសេដូនីខាងជើង ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបត្រូវបានបំពេញប្រកបដោយសុទិដ្ឋិនិយមក្នុងឆ្នាំ ២០០៥។ ទោះជាយ៉ាងណា រយៈពេល១៩ ឆ្នាំមកនេះ ប្រទេសនេះមានភាពរីកចម្រើនតិចតួច ដោយសារមួយផ្នែកនៃការប្រឆាំងពីសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិក និងប្រទេសប៊ុលហ្គារី។

ចិន៖ ការពង្រឹងទំនាក់ទំនងយោធាអាមេរិក ជាមួយកោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹងនៅច្រកសមុទ្រ

2024/04/25 10:40:41 am        312
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពីន (Wang Wenbin) កាលពីថ្ងៃពុធ (២៤ មេសា) បាននិយាយថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង ហើយហានិភ័យនៃជម្លោះកាន់តែខ្ពស់នៅក្នុងច្រកសមុទ្រតៃវ៉ាន់។ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុងសៀងហៃ ដើម្បីជួបជាមួយបណ្ដាមេដឹកនាំធុរកិច្ច មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីរបស់ខ្លួន គឺលោក វ៉ាង យី (Wang Yi) និងកិច្ចប្រជុំដែលទំនងជានឹងជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)។ដំណើរទស្សនកិច្ចរបស់ ប្លីងខិន គឺជាទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងប្រជាជាតិទាំងពីរ ដែលរួមជាមួយនឹងក្រុមការងារលើបញ្ហាពីពាណិជ្ជកម្មសកលរហូតដល់ទំនាក់ទំនងយោធា ហើយបានកាត់បន្ថយភាពតានតឹងជាសាធារណៈ ដែលជំរុញឱ្យទំនាក់ទំនងធ្លាក់ចុះជាប្រវត្តិសាស្ត្រកាលពីដើមឆ្នាំមុន។ដំណើរទស្សនកិច្ចនេះក៏កើតឡើងបន្ទាប់ពីសភាអាមេរិក កាលពីចុងសប្តាហ៍បានអនុម័តសេចក្ដីស្នើច្បាប់ដែលរួមមានការផ្តល់មូលនិធិថ្មីសម្រាប់កោះតៃវ៉ាន់ និងតិចជាងមួយខែមុនពេលកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ សម្ពោធមេដឹកនាំថ្មីលោក ឡៃ ឈីងទឺ (Lai Ching-te) ដែលដូចអ្នកកាន់តំណែងពីមុនរបស់លោកដែរ គឺបដិសេធការទាមទារសិទ្ធរបស់ចិន លើកោះមួយនេះ៕

លោក Blinken ប្រាប់ចិនឱ្យគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ខណៈទំនាក់ទំនងដុនដាបខ្លាំង

2024/04/25 09:51:40 am        350
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកត្រូវតែ បង្ហាញពីការខ្វែងគំនិតគ្នារបស់យើង ខណៈលោកបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន ជាមួយនឹងការគំរាមកំហែងនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផ្តោតលើទីក្រុងប៉េកាំង ជុំវិញការគាំទ្ររបស់ខ្លួនចំពោះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលកំពុងគ្របដណ្ដប់លើដំណើរទស្សនកិច្ចរបស់លោក។ លោកបានប្រាប់លេខាគណបក្សសៀងហៃលោក ជិន ជីនីង (Chen Jining) នៅថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះ បន្ទាប់ពីចូលរួមទស្សនាការប្រកួតកីឡាបាល់បោះកាលពីយប់ថ្ងៃពុធ ថា យើងមានកាតព្វកិច្ចសម្រាប់ប្រជាជនរបស់យើង ហើយក៏ពិតជាកាតព្វកិច្ចចំពោះពិភពលោកដែរ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើងប្រកបដោយការទទួលខុសត្រូវ ។ស្របពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប្រេះឆាខ្លាំង ជុំវិញបញ្ហាបធំៗជាច្រើន ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដោយជាដំបូង ផ្តោតលើសារៈសំខាន់នៃការចូលរួមដោយផ្ទាល់។ លោកបានលើកឡើងថា នេះគឺជារឿងចាំបាច់សម្រាប់ដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់ប្រជាជនមកពីប្រទេសទាំងពីរ និងពិភពលោក។នៅទីក្រុងប៉េកាំង ក្រុមមន្ត្រីចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Blinken គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសទាំងពីរដើម្បីរក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្កើនការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិ។ដំណើរទស្សនកិច្ចរបស់អ្នកការទូតអាមេរិកជាន់ខ្ពស់រូបនេះ ធ្វើឡើងស្របពេលមានភាពតានតឹង កាន់តែខ្លាំងរវាងគ្នានឹងគ្នា ខណៈរដូវបោះឆ្នោតអាមេរិកដ៏ក្ដៅគគុកបានសាកល្បងស្ថិរភាពក្នុងទំនាក់ទំនងដែលសម្របសម្រួលដោយលោកប្រធានាធិបតីXi និងលោក Joe Biden កាលពីឆ្នាំមុន។ មេដឹកនាំសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានស្តីបន្ទោសទីក្រុងប៉េកាំងថាជា មនុស្សគួរឲ្យខ្លាច ដោយបានប្តេជ្ញាថានឹងដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិន និងបានបើកការស៊ើបអង្កេតលើឧស្សាហកម្មនាវារបស់ប្រទេសអាស៊ីមួយនេះ៕

ចិន ស្ដីបន្ទោសជំនួយយោធាអាមេរិកឲ្យតៃវ៉ាន់ ដោយលើកឡើងថា កោះនេះកំពុងដើរចូលក្នុងគ្រោះថ្នាក់

2024/04/25 09:45:22 am        371
កាលពីថ្ងៃពុធទី២៤មេសា សប្ដាហ៍នេះ ប្រទេសចិន បានស្ដីបន្ទោសកញ្ចប់ជំនួយយោធាចុងក្រោយរបស់សហរដ្ឋអាមេរិក ជួយដល់កោះតៃវ៉ាន់ ដោយនិយាយថាមូលនិធិនេះកំពុងរុញកោះស្វ័យគ្រប់គ្រងមួយនេះឲ្យធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ។ព្រឹទ្ធសភាអាមេរិក កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសំណើសេចក្ដីព្រាងច្បាប់ទំហំទឹកប្រាក់៩៥ពាន់លានដុល្លារលើជំនួយបទេសសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ បន្ទាប់ពីការពន្យារពេលជាច្រើនខែនៅក្នុងសភា និងការជជែកដេញដោលដ៏ចម្រូងចម្រាសជុំវិញថាតើសហរដ្ឋអាមេរិក នឹងគួរតែចូលខ្លួនពាក់ព័ន្ធយ៉ាងណាក្នុងសង្រ្គាមរបរទេស ។ ប្រទេសចិន អះអាងថា កោះតៃវ៉ាន់ទាំងមូល គឺជាដែនដីរបស់ខ្លួន និងបានគំរាមក្រសោបយកកោះនេះ ដោយប្រើកម្លាំងក្នុងករណីចាំបាច់ណាមួយ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនដីគោក បាននិយាយថា ជំនួយនេះ រំលោភយ៉ាងខ្លាំង លើការតាំងចិត្តរបស់អាមេរិក ចំពោះប្រទេសចិន និងបានផ្ញើសារខុសទៅកាន់កងកម្លាំងកំពុងព្យាយាមផ្ដាច់ខ្លួនដោយឯករាជ្យរបស់កោះតៃវ៉ាន់ ។ លោក ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យខាងលើនេះ បានបន្ថែមថា គណបក្សប្រជាធិបតេយ្យជឿនលឿនគាំទ្រករាជ្យកាន់អំណាចរបស់កោះតៃវ៉ាន់ ដែលបានឈ្នះការបោះឆ្នោត លើកទី៣សម្រាប់អាណត្តិ៤ឆ្នាំ ក្នុងការជ្រើសរើសមេដឹកនាំកោះកាលពីខែមករា ឆ្នាំ២០២៤នេះ កំពុងមានព្យាយាមក្លាយជាឈ្នាន់សម្រាប់កម្លាំងខាងក្រៅក្នុងការប្រើប្រាស់កោះតៃវ៉ាន់ទប់ទល់ចិន ដែលរុញកោះមួយនេះ ធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ មេដឹកនាំកោះនេះ លោក ឡៃ ឆឹង-ទ (Lai Ching-te) បានប្រាប់ គណៈប្រតិភូសភាអាមេរិក ដែលទៅទស្សនកិច្ចកោះនេះថា ជំនួយនេះនឹងពង្រឹងកម្លាំងទប់ទល់ប្រឆាំងនឹងសម្ពាធ នៅក្នុងខ្សែសង្វាក់សម្ព័ន្ធមិត្តប៉ាស៊ីហ្វិកខាងលិច និងជួយធានាសន្តិភាព និងស្ថិរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់ និងពង្រឹងភាពជឿជាក់នៅក្នុងតំបន់ផងដែរ៕

លោក Biden ចុះហត្ថលេខា លើពង្រាងច្បាប់ឲ្យក្លាយជាច្បាប់ហាមប្រាមវត្តមានបណ្ដាញសង្គម TikTokនៅទឹកដីអាមេរិក

2024/04/25 09:41:38 am        404
លោកប្រធានាធិបតី Joe Biden បានចុះត្ថេលេខាលើកញ្ចប់ជំនួយបរទេស ដែលរួមទាំងសេចក្ដីពង្រាងច្បាប់ មួយដែលនឹងហាមប្រាមវត្តមានបណ្ដាញសង្គម TikTok ក្នុងទឹកដីអាមេរិក ប្រសិនបើក្រុមហ៊ុន មេ ByteDance មានមូលដ្ឋាននៅក្នុងប្រទេសចិន មិនព្រមលក់ appនេះនៅក្នុងរយៈពេលមួយឆ្នាំ ។ ពេលនេះ ពង្រាងច្បាប់ហាមប្រាម ឬត្រូវលក់ឲ្យអាមេរិក បានក្លាយជាច្បាប់ពេញលេញហើយ ដែលជាពេលវេលាដ៏តានតឹងសម្រាប់ក្រុមហ៊ុន ByteDance ត្រូវសម្រេចចិត្ត។ ដំបូងឡើយ ក្រុមហ៊ុននេះមានរយៈពេល៩ខែដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ ទោះបីជាលោកប្រធានាធិបតី អាចបន្ថែមពេលវេលា៣ខែទៀត ប្រសិនបើលោកមើលឃើញថាករណីនេះមានភាពរីកចម្រើនហើយនោះក៏ដោយ។ ស្របពេលទើបតែថ្មីៗនេះ ច្បាប់នេះទំនងជាប់គាំងនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីត្រូវបានអនុម័តនៅក្នុងសភា សម្ពាធនយោបាយបានជួយបញ្ជូនពង្រាងច្បាប់នោះទៅកាន់តុរបស់លោក Biden ។ ពង្រាងច្បាប់របស់សភាស្ដីពីការហាមប្រាមការប្រើប្រាស់បណ្ដាញសង្គម TikTok ដែលបានបន្ថែមពេលវេលាសម្រាប់ការដកខ្លួនចេញពីក្រុមហ៊ុនមេ របស់ចិនរយៈពេល៦ខែ ដែលត្រូវបានអនុញ្ញាតនៅក្នុងវគ្គមុន ក៏មានការអនុម័តលើកញ្ចប់ជំនួយបរទេសដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដែលបង្ខំឱ្យព្រឹទ្ធសភាពិចារណាវិធានការរួមគ្នាប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លោក អាឡិច ហូរ៉េក (Alex Haurek) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនគ្រោងប្រឈមនឹងច្បាប់នៅក្នុងតុលាការ ដែលទីបំផុតអាចពន្យារពេលវេលា ប្រសិនបើតុលាការផ្ដល់ពេលបន្ថែមក្នុងការអនុវត្តដោយរង់ចាំដំណោះស្រាយ។ បញ្ហានេះ ក៏នៅតែមានសំណួរអំពីរបៀបដែលប្រទេសចិននឹងឆ្លើយតប និងថាតើចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance លក់App TikTok ដែរឬទេ ហើយសំខាន់បំផុតនោះ គឺដំណោះស្រាយរបស់ខ្លួន ដែលចង់រក្សាអ្នកប្រើប្រាស់ឱ្យត្រលប់មកប្រើ app នេះវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនបន្ទះឈីបចិនបង្កើតមូលនិធិចំនួន ៥៧៧លានដុល្លារ ដើម្បីជំរុញការប្រកួតប្រជែងបច្ចេកវិទ្យា
06/10/2026 04:06 PM
កម្ពុជា-ជប៉ុនសហការបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
06/10/2026 04:06 PM
អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់អូស្ត្រាលី នឹងស្វាគមន៍អ្នកដំណើរដំបូងនៅក្នុងខែតុលាខាងមុខ
06/10/2026 04:06 PM
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
06/10/2026 04:06 PM
ហ្ស៊កដានី បារ៉ែន និងកូវ៉ែត កំពុងគ្រប់គ្រងនិងទប់ទល់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ អ៊ីរ៉ង់
06/10/2026 04:06 PM
អ្នករស់ជីវិតពីគ្រោះរញ្ជួយដីនៅហ្វីលីពីន អង្វរសុំជំនួយ ខណៈគ្មានលំនៅឋាន គ្មានទឹក និងគ្មានអង្ករ
06/10/2026 04:06 PM
អាមេរិកនិងអ៊ីរ៉ង់ ស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀស«សង្គ្រាមពេញបន្ទុក» ក្រោយការវាយប្រហារគ្នាទៅវិញទៅមក
06/10/2026 04:06 PM
តួកគីយ៉េបេ្តជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យបរិស្ថាន
06/10/2026 04:06 PM
បេក្ខជនសម្រាប់តំណែងជាន់ខ្ពស់នៅUN ជំរុញឱ្យមានការបន្តពង្រឹងសិទ្ធិមនុស្ស
06/10/2026 04:06 PM
បេសកជនចិន៖ ការគំរាមកំហែងដោយកម្លាំង នឹងរុញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឱ្យធ្លាក់ចូលរណ្តៅដ៏គ្រោះថ្នាក់
06/10/2026 04:06 PM