គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

វ៉េណេហ្ស៊ុយអេឡា អះអាងថា អាមេរិកកំពុងសាងសង់មូលដ្ឋានទ័ពសម្ងាត់ នៅតំបន់Essequiboដែលមានជម្លោះ

2024/04/04 12:59:46 pm        243
ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃពុធ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានសាងសង់ «មូលដ្ឋានយោធាសម្ងាត់» នៅក្នុងតំបន់ Essequibo ជាតំបន់សម្បូរប្រេងរបស់ប្រទេសហ្គឺយ៉ាន( Guyana) ដែលទីក្រុងការ៉ាកាសអះអាងថា ជាទឹកដីរបស់ខ្លួន។លោកម៉ាឌូរ៉ូ បាននិយាយថា៖«យើងមានព័ត៌មានដែលបង្ហាញថា នៅលើទឹកដីតំបន់Essequibo ដែលគ្រប់គ្រងជាបណ្តោះអាសន្នដោយប្រទេសហ្គីយ៉ាន មូលដ្ឋានយោធាសម្ងាត់នៃទីបញ្ជាការភាគខាងត្បូង (សហរដ្ឋអាមេរិក)... ដែលជាស្ថាប័នរបស់ទីភ្នាក់ងារចារកម្មCIA ត្រូវបានកសាងឡើង។លោកបានលើកឡើងថា មូលដ្ឋានទ័ពទាំងនេះ គឺជា «ការឈ្លានពាន» ប្រឆាំងនឹងប្រជាជននៅភាគខាងត្បូង និងខាងកើតនៃប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយត្រូវបានសាងសង់ «ដើម្បីរៀបចំសម្រាប់ការបង្កើនការប្រឆាំងនឹងវ៉េណេហ្ស៊ុយអេឡា»។ការអត្ថាធិប្បាយបង្កហេតុរបស់លោកម៉ាឌូរ៉ូ បានកើតឡើង នៅពេលដែលសភា បានប្រារព្ធពិធីរំលឹកដល់ច្បាប់ថ្មីមួយដែលដាក់ចេញការការពារតំបន់ Essequiboនៃប្រទេសហ្គីយ៉ាន រយៈពេល៤ខែ បន្ទាប់ពីការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស និងគ្មានចំណងផ្លូវច្បាប់ បានអនុម័តយ៉ាងលើសលប់លើការបង្កើតខេត្តវ៉េណេហ្ស៊ុយអេឡា នៅក្នុងតំបន់ជម្លោះ ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធាកើតឡើង។ លោកក៏បានអះអាងដែរថា សមភាគីរបស់ខ្លួនគឺ លោកប្រធានាធិបតី Irfaan Ali «មិនគ្រប់គ្រងហ្គីយ៉ាន ហើយថា ប្រទេសហ្គីយ៉ាន ត្រូវបានគ្រប់គ្រងដោយទីបញ្ហាការភាគខាងត្បូង, CIAនិង ក្រុមហ៊ុនExxonMobil ។ទីបញ្ជាការភាគខាងត្បូង ដែលជាផ្នែកមួយនៃក្រសួងការពារជាតិ មានការិយាល័យសហប្រតិបត្តិការ សន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្គីយ៉ាន។

រដ្ឋមន្ត្រីការពារជាតិបារាំង ពិភាក្សាជាមួយសមភាគីរុស្ស៊ី ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២

2024/04/04 12:55:49 pm        275
រដ្ឋមន្ត្រីការពារជាតិបារាំង បានចែករំលែកតាមរយៈការសន្ទនាតាមស័ព្ទលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ២២ខែ ជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន ដើម្បីបង្ហាញពីឆន្ទៈរបស់ប្រទេសរបស់លោក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីប្រយុទ្ធប្រឆាំងនឹង «អំពើភេរវកម្ម» បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ។ក្រសួងការពារជាតិបារាំង បាននិយាយថា លោកទាំងពីរ ក៏បានពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែនផងដែរ ដោយ Sebastien Lecornu បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់បារាំងសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីស្និទ្ធនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រមុខការពារជាតិមកពីមហាអំណាចអឺរ៉ុប គឺកម្រមានណាស់ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។លោក Lecornu និង លោក Sergei Shoigu បានពិភាក្សាគ្នាតាមទូរស័ព្ទលើកចុងក្រោយ ក្នុងខែតុលា ឆ្នាំ ២០២២។ការពិភាក្សារយៈពេលមួយម៉ោង បានធ្វើឡើង នៅពេលដែលប្រទេសបារាំងបង្កើនការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក នៅឆ្នាំនេះ។ ការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ បានធ្វើឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខឡើងវិញសម្រាប់ការប្រកួតកីឡានៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា លោក Lecornu បានប្រាប់លោក Shoiguថា ប្រទេសបារាំងតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹង«អំពើភេរវកម្ម» ហើយត្រូវបានរៀបចំសម្រាប់«ការផ្លាស់ប្តូរកាន់តែច្រើនឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន»។លោក ពូទីន បានទទួលស្គាល់ថា៖«ក្រុមឥស្លាមជ្រុលនិយម» បានធ្វើការវាយប្រហារនៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤៤នាក់ស្លាប់ ប៉ុន្តែបានអះអាងថា ពួកគេមានទំនាក់ទំនងជាមួយអ៊ុយក្រែន។

ប្រជាជនកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតសកល នៅថ្ងៃទី ១០ ខែមេសា

2024/04/04 12:37:13 pm        138
ក្នុងរយៈពេលមួយសប្តាហ៍ទៀត នៅមុនការបោះឆ្នោតសកលរបស់ប្រទេសកូរ៉េខាងត្បូង សារព័ត៌មានក្នុងស្រុកធំមួយ បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងធំ កំពុងនាំមុខ។ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតសកលរៀងរាល់បួនឆ្នាំម្តង។ អ្នកបោះឆ្នោត នឹងបោះឆ្នោតរបស់ពួកគេនៅថ្ងៃពុធ សប្តាហ៍ក្រោយ។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាការវាយតម្លៃពាក់កណ្តាលអាណត្តិនៃរដ្ឋបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែលបានកាន់តំណែងរយៈពេលពីរឆ្នាំមកនេះ។មេដឹកនាំគណបក្សផ្សេងៗ ត្រូវបានគេមើលឃើញថាបានទៅពិនិត្យមណ្ឌលបោះឆ្នោតជាកន្លែងដែលការប្រកួតប្រជែងជិតខិតចូលមកដល់។លោក Han Dong-hoon មេដឹកនាំបណ្ដោះអាសន្នរបស់គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច បាននិយាយទៅកាន់អ្នកបោះឆ្នោតនៅទីក្រុង Chungju កាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីលោកដោយបាននិយាយថា ស្ថានភាពបច្ចុប្បន្នគឺដូចជាការដើរលើទឹកកកដ៏ស្តើង។ លោកនិយាយថា ការធានាបានជ័យជម្នះនៅក្នុងតំបន់ប្រជែងគ្នាយ៉ាងប្រកៀកប្រកិត នឹងធ្វើឱ្យមានភាពខុសគ្នា សម្រាប់គណបក្សអំណាចប្រជាជន(PPP)។ ទន្ទឹមនឹងនោះ ប្រធានគណបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំងធំ លោក លី ចា មីយុង(Lee Jae-myung) បានចូលរួមក្នុងពិធីមួយ ដែលរំលឹកការបះបោរមានឈ្មោះថា Jeju ថ្ងៃទី ៣ ខែមេសា នៅលើកោះភាគខាងត្បូងក្នុងឆ្នាំ ១៩៤៨ ដែលពេលនោះ ប្រជាជនកោះត្រូវបានធ្វើទុក្ខបុកម្នេញដោយក្រុមអភិរក្សនិយម។បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកបានចាត់ទុកគណបក្សកាន់អំណាចថាជា «អ្នកបន្តជំនាន់»" នៃឧបទ្ទវហេតុនេះ។ ការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃពុធ បានសម្ភាសជាមួយអ្នកជំនាញនយោបាយនិងអ្នកផ្សេងៗជាច្រើននាក់។ សារព័ត៌មាននេះរាយការណ៍ថា អ្នកជំនាញជាច្រើនបានដាក់គណបក្សប្រជាធិបតេយ្យ នាំមុខគណបក្សអំណាចប្រជាជន(PPP)។ ក្នុងពេលជាមួយគ្នានេះដែរ បេក្ខជនគណបក្សប្រជាធិបតេយ្យមួយចំនួនស្ថិតនៅក្រោមការពិនិត្យពិច័យពីប្រព័ន្ធផ្សព្វផ្សាយ។ បេក្ខជនម្នាក់ ត្រូវបានគេចោទប្រកាន់ពីបទរើសអើងលើពាក្យសម្តីរបស់ស្ត្រី ខណៈម្នាក់ទៀតត្រូវបានចោទប្រកាន់ថាបានទទួលយកប្រាក់កម្ចីឥណទានដោយខុសច្បាប់ដ៏ច្រើនលើសលប់។

WHO ព្រមានថាអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យហ្កាហ្សានឹងស្លាប់ ប្រសិនបើមិនត្រូវបានជម្លៀសចេញ

2024/04/04 12:20:27 pm        75
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា អាចមានន័យថាការជម្លៀសផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតនឹងត្រូវការ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណុំ ហ្កេព្រីយេស៊ូស(Tedros Adhanom Ghebreyesus)បាននិយាយថាប្រសិនបើពុំមានការជម្លៀសអ្នកជំងឺចេញភ្លាមៗនោះទេ វាអាចនាំឲ្យមានអ្នកស្លាប់កាន់តែច្រើន។កងកម្លាំងអ៊ីស្រាអែល ដែលបានចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរសប្តាហ៍ បានចាប់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ដែលសង្ស័យ និងបានបន្សល់ទុកនូវអគារដែលត្រូវបានបំផ្លាញជាច្រើនកន្លែង។ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា អ្នកដែលត្រូវការការជម្លៀសក្នុងផ្នែកវេជ្ជសាស្រ្តនឹងកើនឡើង ហើយការជម្លៀសផ្នែកវេជ្ជសាស្រ្តមានភាពយឺតយ៉ាវរួចទៅហើយ។ មនុស្សជាច្រើននឹងស្លាប់ដោយសារតែពួកគេពុំទទួលបានសេវា ឬដោយសារតែការជម្លៀសយឺត និងពុំអាចជម្លៀសបាន។ អ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធក្រុមហាម៉ាសរាប់រយនាក់ ដែលដាក់មូលដ្ឋាននៅទីនោះ ប៉ុន្តែក្រុមហាម៉ាសនិងបុគ្គលិកពេទ្យ បដិសេធចំពោះវត្តមានរបស់ក្រុមអ្នកប្រយុទ្ធនៅទីនោះ។ លោក រីឆាត ភីពភ័រកន(Richard Peeperkorn) អ្នកតំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំតំបន់ West Bank និងហ្កាហ្សា បាននិយាយថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa នឹងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានការថែទាំសុខភាព។ អ្នកជំងឺនឹងត្រូវផ្លាស់ទៅកន្លែងថែទាំសុខភាពផ្សេងទៀតនៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម ដែលកំពុងព្យាយាមដើម្បីបន្តដំណើការ។ លោកនិយាយថា អង្គការសុខភាពពិភពលោក កំពុងព្យាយាមពិនិត្យមើលទីកន្លែងនៅមន្ទីពេទ្យ Al Shifa និងបាននិយាយទៅកាន់បុគ្គលិក និងមើលអ្វីដែលអាចជួយសង្គ្រោះបាន ប៉ុន្តែស្ថានភាពស្ថិតនៅលើភាពមហន្តរាយ។

អង់គ្លេស ប្រឈមសម្ពាធឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រោយបុគ្គលិកចែកចាយជំនួយស្លាប់នៅហ្កាហ្សា

2024/04/04 11:55:46 am        87
រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងប្រឈមនឹងសម្ពាធនយោបាយកាន់តែខ្លាំងឡើង ឈប់លក់អាវុធឲ្យអ៊ីស្រាអែល បន្ទាប់ពីបុគ្គលិកចែកចាយជំនួយ៧នាក់រួមទាំងជនជាតិអង់គ្លេស៣នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ គណបក្សប្រឆាំងសំខាន់ចំនួន៣របស់ចក្រភពអ់គ្លេស និងក្រុមតំណាងរាស្ត្រមួយចំនួននៅក្នុងគណបក្សកាន់អំណាច កាលពីថ្ងៃពុធ បាននិយាយថា លោកនាយករដ្ឋមន្ត្រី គួរតែពិចារណាលែងលក់អាវុធឲ្យប្រទេសអ៊ីស្រាអែលទៀត ។ គណបក្សស្កុតជាតិ (SNP) បានអំពាវនាវឲ្យបញ្ឈប់ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែលនៅក្នុងលិខិតមួយច្បាប់បង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយសង្គម ជាចលនាមួយទទួលបានការគាំទ្រដោយបក្សប្រជាធិបតេយ្យសេរីនិយម និង បាននិយាយថា សភា គួរតែពិភាក្សាបញ្ហានេះ។ មេដឹកនាំក្រុមប្រឆាំងមកពីគណបក្សពលករ ដែលបានការស្ទង់មតិលើកឡើងថា នឹងបង្កើតរដ្ឋាភិបាលបន្ទាប់នៅឆ្នាំនេះ បានលើកឡើងពីការខ្វែងគំនិតគ្នាដោយនិយាយថារដ្ឋាភិបាលគួរតែផ្អាកការលក់អាវុធ ប្រសិនបើក្រុមអ្នកច្បាប់ រកឃើញថា អ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ ។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានលក់អាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗក្នុងតម្លៃជាង ៥៧០ ផោន ឬស្មើ ៧១៩លានដុល្លារអាមេរិក ឲ្យទៅអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨មក៕

សម្ព័ន្ធយោធាណាតូ ស្វះស្វែងរកការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន ដោយគ្មានលោក Trump

2024/04/04 11:51:04 am        66
ក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាណាតូបានជួបគ្នាកាលពីថ្ងៃពុធ ៣ មេសា ដើម្បីពិភាក្សាអំពីសំណើសម្រាប់មូលនិធិរយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន១០០ ពាន់លានអឺរ៉ូ ស្មើ ១០៧ ពាន់លានដុល្លារអាមេរិក។ នេះគឺជាផែនការមួយ ដែលគេមើលឃើញថាជាមធ្យោបាយក្នុងការប្រមូលប្រាក់ផ្ដល់ជំនួយដល់សម្រាប់អ៊ុយក្រែនដោយគ្មានវត្តមានលោកTrump។ ក្រុមអ្នកការទូតបាននិយាយថា សំណើនេះនឹងផ្តល់ឱ្យសម្ព័ន្ធភាពលោកខាងលិចនូវតួនាទីដោយផ្ទាល់បន្ថែមទៀតក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ដល់ទីក្រុង គីវ (Kyiv) ខណៈប្រឹងប្រែងប្រយុទ្ធទប់ទល់ការវាយលុករបស់រុស្ស៊ី។ ថ្លែងនៅមុនពេលកិច្ចប្រជុំកំពូលនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សំណើនេះមានគោលបំណងផ្ញើសារទៅកាន់ប្រទេសរុស្ស៊ីថាលោកPutinមិនអាចឈ្នះសង្គ្រាមទេ។អ្វីដែលច្បាស់នោះគឺថា យើងត្រូវការប្រាក់ថ្មី និងច្រើនទៀតសម្រាប់អ៊ុយក្រែន។ ហើយយើងត្រូវការរយៈពេលជាច្រើនឆ្នាំ ។គំនិតទាំងមូលនៃការពិភាក្សាអំពីក្របខណ្ឌ ការប្តេជ្ញាចិត្ត និងស្ថាប័នសម្រាប់ការគាំទ្រ គឺដើម្បីធានាបាននូវការព្យាករណ៍ និងទំនុកចិត្តកាន់តែខ្ពស់ថា នឹងទទួលបានប្រាក់ជារៀងរាល់ខែ និងរាល់ឆ្នាំ សម្រាប់រយៈពេលយូរ។ នៅក្រោមផែនការនានា អង្គការណាតូ នឹងគ្រប់គ្រងការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាក្រុមរ៉ាំស្តេន(Ramstein) ។ ក្រុមអ្នកការទូតបាននិយាយថា វិធានការមួយដែលត្រូវបានបង្កើតឡើងជាផ្នែកមួយដើម្បីទប់ស្កាត់ការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើលោក Donald Trump ត្រឡប់ទៅកាន់កាប់សេតវិមានវិញនោះ ។ប៉ុន្តែពួកគេបាននិយាយថា គេមិនច្បាស់ថាតើកញ្ចប់ថវិកាចំនួន១០០ ពាន់លានអឺរ៉ូនោះ នឹងត្រូវបានទទួលបានដោយវិធីណា ឬ ថានឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយរបៀបណា។ គួររម្លឹកថាកន្លងមកលោក Trump ធ្លាប់បាននិយាយថា លោកនឹងមិនផ្ដល់ជំនួយដល់អ៊ុយក្រែនទេ បើលោកជាប់ឆ្នោត៕

អ៊ីរ៉ង់ នឹងប្តឹងអ៊ីស្រាអែល ជុំវិញការវាយប្រហារលើបេសកកម្មការទូតអ៊ីរ៉ង់ នៅស៊ីរី

2024/04/04 10:29:03 am        164
អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ លោក ម៉ូហាម៉េដ ដេហាន (Mohammad Dehqan) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ប្រទេសអ៊ីរ៉ង់ នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដ៏នង្ហូរឈាមរបស់ខ្លួនទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ហ្វាស៍ (Fars)។លោក ដេហាន បានធ្វើការលើកឡើងនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលពន្យល់លម្អិតអំពីវិធានការផ្លូវច្បាប់របស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ដែលបានបំផ្លាញអគារកុងស៊ុលនៅក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤ នាក់។ លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានរំលោភលើច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃផ្លូវច្បាប់ ហើយនឹងផ្តល់ព័ត៌មានទាក់ទងនឹងការសម្រេចចិត្តផ្លូវច្បាប់នាពេលឆាប់ៗនេះ។ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមរបស់ស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសបានកើនឡើងដល់ ១៤ នាក់ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៨ នាក់ ស៊ីរី ៥ នាក់ និងសមាជិកម្នាក់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា របស់ប្រទេសលីបង់ ដោយបញ្ជាក់ថាចំនួនអ្នកស្លាប់ទំនងជាកើនឡើងដោយសារតែស្ថានភាពអ្នករបួសធ្ងន់ធ្ងរ៕

មេដឹកនាំអ៊ីរ៉ង់៖ អ៊ីស្រាអែលនឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់

2024/04/04 10:02:16 am        151
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងទីក្រុង ដាម៉ាស កាលពីថ្ងៃទី ១ ខែមេសា ដែលបានសម្លាប់មនុស្ស ៧ នាក់ ។អ៊ីរ៉ង់បានដាក់កំហុសលើអ៊ីស្រាអែលសម្រាប់ការវាយប្រហារនេះ ដែលបានសម្លាប់ឧត្តមសេនីយពីររូបនិងទីប្រឹក្សាយោធាប្រាំរូប នៅបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស។ អ៊ីស្រាអែល ពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដែលបានធ្លាក់លើទីកន្លែងសំខាន់បំផុតចំពោះផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។អ៊ីរ៉ង់ បានបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមពាក់កណ្តាលឆ្នាំប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈកំពុងគាំទ្រការវាយប្រហាររបស់សម្ព័ន្ធមិត្តលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ការវាយប្រហារតាមអាកាសកាលពីថ្ងៃច័ន្ទ បានបំផ្លាញអគារស្ថានកុងស៊ុលដែលនៅជាប់នឹងបរិវេណអគារស្ថានទូតសំខាន់ក្នុងសង្កាត់ Mezzeh រដ្ឋធានីប្រទេសស៊ីរី។កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានព្រមានប្រទេសអ៊ីរ៉ង់ កុំឱ្យសងសឹកមកលើខ្លួនចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ។ លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា យើងនឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការការពារបុគ្គលិករបស់យើង ហើយធ្វើការព្រមានជាមុនចំពោះអ៊ីរ៉ង់ និងភ្នាក់ងារតំណាងរបស់ខ្លួន កុំឱ្យទាញយកប្រយោជន៍ពីស្ថានភាពនេះ ហើយ បន្តវាយប្រហារលើបុគ្គលិកអាមេរិក ដែលយើងមិនជាប់ពាក់ព័ន្ធ។

ចិន បញ្ជូនយន្តហោះចម្បាំង និងនាវាទៅជុំវិញកោះតៃវ៉ាន់ ក្រោយជំនួបតាមទូរស័ព្ទរវាងលោក Xi និងលោក Biden

2024/04/04 09:47:04 am        309
យន្តហោះចម្បាំងរាប់សិបគ្រឿង និងនាវាកងទ័ពជើងទឹកជាច្រើនរបស់ប្រទេសចិន ត្រូវបានគេរាយការណ៍ថានៅជុំវិញកោះតៃវ៉ាន់នៅសប្ដាហ៍នេះ ជាការបង្ហាញសាច់ដុំខាងយោធាដែលត្រូវបានសម្របសម្រួលដ៏ធំបំផុតនៅឆ្នាំនេះ ។ យន្តហោះយ៉ាងហោចណាស់៣០គ្រឿង និងនាវា៩គ្រឿង ត្រូវតាមមើលឃើញនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនការអាកាសរបស់កោះតៃវ៉ាន់ ដោយអាជ្ញាធរការពារជាតិរបស់កោះមួយនេះ។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានប្រកាសនៅលើបណ្ដាញសង្គមថា នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនចំនួន៣០គ្រឿង និងនាវា៩គ្រឿង កំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ត្រូវបាន ប្រទះឃើញរហូតដល់ម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី៤មេសាសប្ដាហ៍នេះ ។ ក្នុងនោះយន្តហោះចម្បាំង២០គ្រឿង បានចូលក្នុងដែនអាកាសភាគខាងជើង និងឆ្លងខ្សែបន្ទាត់មេដ្យាននិងតំបន់កំណត់អត្តសញ្ញាណការពារដែនការអាកាសរបស់កោះតៃវ៉ាន់ ។ កោះនេះ បានតាមដានស្ថានភាពនេះ និងបានដាក់ពង្រាយកងកម្លាំងសមស្របឆ្លើយតបទៅនឹងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ។ ការសំញែងសាច់ដុំផ្នែកយោធាដែលត្រូវបានសម្របសម្រួលដោយកងទ័ពរំដោះប្រជាជនចិន នៅជុំវិញកោះតៃវ៉ាន់ បានកើតមានឡើង ក្រោយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំមហាអំណាចពិភពលោកទាំង២គឺ លោក Xi និងលោក Biden។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Xi បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិ កំពុងចាប់ផ្តើមមានស្ថិរភាព ប៉ុន្តែបានព្រមានថាទំនាក់ទំនងយ៉ាប់យ៉ឺនដូចសព្វថ្ងៃ អាចធ្លាក់ចូលក្នុងជម្លោះ ឬការប្រឈមដាក់គ្នា។ ចំណែកលោក Biden វិញ ធ្លាប់បាននិយាយដដែលៗថា អាមេរិក នឹងធ្វើអន្តរាគមន៍ ប្រសិនបើចិន វាយប្រហារក្រសោបយកកោះតៃវ៉ាន់ ប៉ុន្តែសេតវិមានតែងតែនិយាយសម្រាលឬកែសម្រួលពាក្យសម្ដីរបស់មេដឹកនាំខ្លួន នៅក្នុងសេចក្ដីថ្លែងការនីមួយៗ៕

ប្រមុខសម្ព័ន្ធយោធាណាតូ ព្រមានថា សម្ព័ន្ធភាពអាស៊ី របស់រុស្ស៊ី បង្កផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

2024/04/04 09:43:16 am        217
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ (NATO)លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធទី៣មេសា សប្ដាហ៍នេះថា ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ចំពោះប្រទេសរុស្ស៊ី បង្កផលវិបាកផ្នែកសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ ដែលសមាជិកទាំង៣២ប្រទេសរបស់សម្ព័ន្ធនេះ មិនអាចព្រងើយកន្តើយបានឡើយ។ ទីក្រុងព្យុងយ៉ាងបានផ្ដល់មីស៊ីលបាលីស្ទីក និងគ្រឿងសព្វាវុធផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលអ៊ីរ៉ង់ ក៏បានផ្តល់ឱ្យទីក្រុងមូស្គូ ផងដែរ នូវការផ្គត់ផ្គង់យានដ្រូន ហ្សាហ៊ីដ (Shahed)ដែលត្រូវបានប្រើជាញឹកញាប់ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន។ជាការតបស្នងវិញ រុស្ស៊ីបានផ្តល់បច្ចេកវិទ្យា និងការផ្គត់ផ្គង់ ដែលជួយដល់សមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំតូចធំរបស់មហាអំណាចលោកខាងលិច មេដឹកនាំទាំងនោះ តែងតែបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងតេអេរ៉ង់ អាចនឹងបញ្ជូនមីស៊ីលបាលីស្ទីកទៅឱ្យរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ស្របពេលក្រុមរដ្ឋមន្ត្រីសម្ព័ន្ធណាតូ បានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលនៅសប្ដាហ៍នេះ លោក Stoltenberg បាននិយាយថា មិត្តរបស់រុស្ស៊ី នៅអាស៊ី គឺសំខាន់សម្រាប់ការបន្តសង្គ្រាមឈ្លានពាននេះ។ លោកបានបន្តថា ប្រទេសចិន ក៏កំពុងជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ីផងដែរ។លោក Stoltenberg បាននិយាយថា ប្រការទាំងនោះអាចបង្កឲ្យមានផលវិបាកផ្នែកសន្តិសុខក្នុងតំបន់ និងពិភពលោក ដោយបន្ថែមថាបណ្ដារដ្ឋមន្ត្រី នឹងពិភាក្សាថាតើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា។កាលពីខែកុម្ភៈ សារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវ មីស៊ីលបាលីស្ទីក បាញ់ពីដីទៅដីដ៏មានប្រសិទ្ធភាពជាច្រើន ដោយបានលើកឡើងពីប្រភពចំនួនប្រាំមួយ ជាសញ្ញានៃការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលសុទ្ធតែត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឲ្យថៃដោះលែងទាហានខ្មែ១៨នាក់ដែលថៃចាប់ទៅ ខណៈពេលនេះ ៥២ថ្ងៃហើយ
09/19/2025 07:09 AM
កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM