គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈលំហូរជនអន្តោប្រវេសន៍ក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត

2024/03/01 12:16:36 pm        81
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគ្រវីដៃ ទៅកាន់ក្រុមមនុស្ស ដែលកំពុងឈរនៅមាត់ទន្លេ រីអូ ហ្គ្រែនដេ (Rio Grande) ខាងប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានទៅពិនិត្យមើលព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក នៅទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាមួយអភិបាលរដ្ឋលោក ហ្គ្រេក អាបុត(Greg Abbott)។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និង លោក Trump បានធ្វើទស្សនកិច្ចនៅព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលំហូរនៃជនអន្តោប្រវេសន៍ បានក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត។ លោក Trump ដែលមើលទៅប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ត្រូវបានរាយការណ៍សង្ខេបដោយក្រុមមន្រ្តី ជាមួយលោក Abbott នៅទន្លេ Rio Grande។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រូវបានគ្របដណ្ដប់ដោយបទឧក្រិដ្ឋជនអន្តោប្រវេសន៍របស់លោក Biden នៅក្នុងភាសាដែលកំពុងឡើងកម្តៅខ្លាំង ដែលលោកបានប្រើដើម្បីនិយាយអំពីបញ្ហាព្រំដែន និងបានរិះគន់គោលនយោបាយរបស់គូប្រជែងលោក។ ទីក្រុង Eagle Pass នៅតែជាចំណុចសំខាន់មួយនៅក្នុងការជជែកដេញដោលគ្នារវាងគណបក្សទាំងពីរយ៉ាងក្តៅគគុក លើបញ្ហាសន្តិសុខព្រំដែន ទោះបីជាចំនួនជនអន្តោប្រវេសន៍ជាច្រើនត្រូវបានចាប់ខ្លួន ខណៈកំពុងឆ្លងកាត់ដោយខុសច្បាប់ បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងខែមករា និងខែកុម្ភៈក៏ដោយ។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនខណៈកំពុងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ បានឈានដល់កំណត់ត្រាប្រចាំខែចំនួន ២៥០.០០០នាក់ នៅក្នុងខែធ្នូ ប៉ុន្តែបានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែមករា ជានិន្នាការមួយរបស់មន្ត្រីសហរដ្ឋអាមេរិក ដែលបានសន្និដ្ឋានថា មានការបង្កើនការអនុវត្តន៍ច្បាប់ របស់ប្រទេសម៉ិកស៊ិក និងនិន្នាការតាមរដូវកាល។

លោក Biden៖ ការបាញ់ប្រហារលើអ្នកចាំយកជំនួយ នឹងធ្វើឱ្យកិច្ចពិភាក្សាបទឈប់បាញ់ហ្កាហ្សា ស្មុគស្មាញ

2024/03/01 12:12:50 pm        96
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍របស់ទាហានអ៊ីស្រាអែល ដែលបានបាញ់ប្រហារទៅលើមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅហ្កាហ្សា ដោយបន្ថែមថា លោកជឿថាឧបទ្ទវហេតុដ៏បង្ហូរឈាមនេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចចរចាស្តីពីបទឈប់បាញ់ថ្មី។អាជ្ញាធរសុខាភិបាលនៅហ្កាហ្សាបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ និងរងរបួសចំនួន ២៨០ នាក់។លោក បៃដិន បាននិយាយថា «ឥឡូវនេះ យើងកំពុងពិនិត្យមើលលើបញ្ហានេះ ដោយសារមានរបាយការណ៍ប្រជែងគ្នាចំនួនពីរជុំវិញអ្វីដែលបានកើតឡើង ដូច្នេះយើងមិនទាន់មានចម្លើយនៅឡើយទេ ហើយបទឈប់បាញ់បណ្តោះអាសន្នប្រហែលជានឹងមិនកើតឡើងនៅថ្ងៃចន្ទ ដូចដែលយើងព្យាករកាលពីមុននោះទេ»។អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះ អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា ជាទីដែលអាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សជាង ៣០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕

សមាជិកសភាអាមេរិក ជំរុញលោក Biden និងលោក Blinken កុំឱ្យទទួលស្គាល់រដ្ឋាភិបាលប៉ាគីស្ថានថ្មី

2024/03/01 12:02:32 pm        143
សមាជិកសភាចំនួន ៣១ រូបនៃសភាអាមេរិក បានចុះហត្ថលេខាលើលិខិតមួយទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) ដោយជំរុញឱ្យអ្នកទាំងពីរកុំទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសប៉ាគីស្ថាន រហូតដល់ការស៊ើបអង្កេតអំពីការជ្រៀតជ្រែកការបោះឆ្នោតត្រូវបានធ្វើឡើង។គណបក្ស សម្ព័ន្ធមូស្លីមណាវ៉ាស់ប៉ាគីស្ថាន (PML-N) និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះមួយ ទោះបីជាបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ទទួលបានអាសនៈច្រើនជាងគេក៏ដោយ។លិខិតរបស់សភាអាមេរិកនោះក៏បានជំរុញឱ្យលោក បៃដិន និងលោក ប្លីងខិន បញ្ជាក់ឱ្យច្បាស់ដល់អាជ្ញាធរប៉ាគីស្ថានថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់ឥទ្ធិពលលើវិស័យយោធា ហើយកិច្ចសហប្រតិបត្តិការផ្សេងទៀតអាចត្រូវបានបញ្ឈប់ ប្រសិនបើវិធានការពាក់ព័ន្ធមិនត្រូវបានធ្វើឡើង។ពលរដ្ឋប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីដើមខែនេះក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទសេវាអ៊ីនធឺណិតតាមទូរស័ព្ទនៅថ្ងៃបោះឆ្នោត ការចាប់ខ្លួន ព្រមទាំងអំពើហិង្សា និងលទ្ធផលយឺតយ៉ាវខុសប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះត្រូវបានគេលួចបន្លំ។សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានរាយការណ៍ ហើយបានជំរុញឱ្យមានការស៊ើបអង្កេត៕

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បី​សង្គម​មានសន្តិភាព និងការអភិវឌ្ឍន៍!

2024/03/01 10:24:32 am        153
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១ ខែមីនានេះ បានចេញសេចក្ដី​អំពាវនាវ​ដល់​មហាជន​ទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហេ្វសបុក Facebook TikTok Telegram ជាដើម។ ខណៈ​មួយ​រយៈនេះ​មាន​សកម្មភាព​ការ​បំផុស​បំផុល​ព័ត៌​មាន​ក្នុងប​ណ្តាញសង្គមជាច្រើនករណីដូចជា ករណីអេស្តាវាទ័រកិន​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែការពារដីខ្លួន ជាដើមដែលក្រុមប្រឆាំងជ្រុលនិយមបានយកករណីនេះ បំផុស​បំផុស បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំពុល​សង្គម​ក្នុង​គោលដៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ ​និងធ្វើឱ្យអស្ថិរភាពនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។ក្រុម​យុវជនសង្គមស៊ីវិលសង្កេតឃើញថា ជាការពិតជាក់ស្ដែង ករណីនេះរដ្ឋបាលខេត្តកោះកុង និង​មន្រ្តី​ពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូច​ការ​លើក​ឡើង​រប​ស់​ក្រុម​ប្រឆាំង​បាន​ផ្សព្វ​ផ្សាយ​នោះទេ ហើយករណីនេះសមត្ថកិច្ចបានអនុវត្តការងារតាមនីតិវិធីច្បាប់រួចហើយ។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចូលរួមបញ្ចេញមតិ ឬចែកចាយព័ត៌មាននោះបន្ត។ដើម្បី​ជា​ផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមយុវជនសង្គមស៊ីវិល បាន​សូម​ណូមពរដល់មហាជន៖ ១/. ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និង​ចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវ​កំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បិទ​ផែក​នោះ។​ ៣/.ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញ​សារព័ត៌មាន​នានា​ជា​បន្ទាន់​ដើម្បីបន្សាបព័ត៌មានប្រឌិត។ ៤/. អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រម​សីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ និង​៥/. បញ្ឍប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម ។ ក្រុម​យុវជនសង្គមស៊ីវិលអំពាវនាវអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមចូលរួមទាំងអស់គ្នា ដើម្បី​សង្គមជាតិយើងមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ​ បណ្តោយ​ឲ្យក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕

អបអរសាទរ! ខួបទី២៥ (១៩៩៩-២០២៤)​ នៃអនុសញ្ញាអូតាវ៉ា

2024/03/01 10:18:09 am        82
ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ ​ការ​ចូលជាធរ​មាន នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុង​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែង​បញ្ចប់​គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការ​ចាប់​ផ្តើម ​នៃ​អនុ​សញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោល​ដៅ​ការពារ​អាយុ​ជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និង​បុគ្គល​នានា​ជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែល​ជា​រឿយៗ​ប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និង​ការ​លះបង់​របស់​អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយ​សូម​ឱ្យ​យើង​បញ្ជាក់​​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមក្នុង​ការ​បន្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​គ្រាប់​មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និង​សន្តិសុខ​ជាង​មុន សម្រាប់មនុស្សជំនាន់ក្រោយ។កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាន​និង​កំពុង​បំពេញ​កាតព្វ​កិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺ​ជា​សមិទ្ធផល​មួយ​ផ្នែក​ធំ​របស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹង​ការ​អបអរ​សាទរ​ខួប​ទី២៥ ​នៃអនុសញ្ញាអូតាវ៉ា កម្ពុជាត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និង​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែល​កម្ពុជា​អាច​នឹង​ដឹក​នាំ​បង្កើត​ផែនការ​សកម្មភាព ៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់​រដ្ឋ​ភាគី​ទាំងអស់​៕

លោក Biden និងលោកTrump ប្រជែងគ្នាធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក -ម៉ិកស៊ិក

2024/03/01 10:09:54 am        95
លោកប្រធានាធិបតី Joe Biden និងលោក Donald Trump បានប្រជែងគ្នាធ្វើដំណើរទៅកាន់ព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក ដែលម្នាក់ៗសុទ្ធតែព្យាយាមបញ្ជាក់ថា ខ្លួនអាចបញ្ឈប់លំហូរអន្តោប្រវេសន៍ខុសច្បាប់ ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះជាបញ្ហាមួយក្នុងមួយចំណោមបញ្ហាដ៏រសើបបំផុតក្នុងនយោបាយសហរដ្ឋអាមេរិក ហើយក៏នឹងស្ថិតនៅចន្លោះកណ្ដាលសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះដែរ។ ការប្រកួតប្រជែងនៅខែវិច្ឆិកាឆ្នាំនេះ ទំនងជានឹងក្លាយជាការប្រឈមដាក់គ្នាមួយផ្សេងទៀត រវាងបេក្ខជនទាំង២។លោក Biden បានចោទប្រកាន់គូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោក ដែលបាននិយាយថាស្ថានភាពនៅតាមព្រំដែនគ្រោះថ្នាក់បំផុត ដោយលោកបង្ហាញកិច្ចខិតខំប្រែងក្នុងការបង្ក្រាបការឆ្លងព្រំដែនខុសច្បាប់។ក្រុមសមាជិកគណបក្សសាធារណរដ្ឋក្នុងសភា បានរារាំងកំណែទម្រង់ព្រំដែនរបស់គណបក្សទាំង២ ជាអ្វីដែលក្រុមបក្សប្រជាធិបតេយ្យ និយាយថាជាកិច្ចខិតខំប្រឹងប្រែងមេគំនិតដោយលោក Trumpក្នុងការទាត់ចោលកំណែទម្រង់ទាំងនោះមុនការបោះឆ្នោត។នៅក្នុងរដ្ឋតិចសាស់ លោក Trump បាននិយាយថា លោកនឹងយកចិត្តទុកដាក់លើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ប្រើសិនបើលោកជាប់ឆ្នោត ។ កាលពីកន្លងទៅលោកធ្លាប់បានសន្យាថានឹងមានការនិរទេសទ្រងទ្រាយធំលើជនអន្តោប្រវេសន៍ឆ្លងចូលទឹកដីអាមេរិកខុសច្បាប់។ បញ្ហានេះមានការផ្ដោតយ៉ាងខ្លាំង ព្រោះមានជនអន្តោប្រវេសន៍ជាង៦,៣លាននាក់ ត្រូវបានឃុំខ្លួនពីបទឆ្លងព្រំដែនចូលទឹកដីអាមេរិកខុសច្បាប់អំឡុងការកាន់អំណាចរបស់លោក Biden ជាចំនួនខ្ពស់បំផុតជាងការគ្រប់គ្រងរបស់ប្រធានាធិបតីមុនៗរបស់អាមេរិក៕

បណ្តាប្រទេសជាសមាជិក កោតសសើរកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

2024/03/01 10:04:12 am        122
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាម​ប្រធាន​អនុ​សញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា ដើម្បី​ពិភាក្សា​លើ​ការ​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុ សញ្ញាអូតាវ៉ា ដោយ​ផ្តោតលើការសម្រេចបានតំបន់ប៉ាស៊ី ហ្វិកគ្មានមីន ការចូលជាសមាជិកនៃរដ្ឋគោលដៅ និង​ជំហាន​ឆ្ពោះ​ទៅរកការចូលជាសមាជិក នៃរដ្ឋដែលបានកំណត់ផ្សេងទៀត។ កិច្ចប្រជុំនេះ មាន​ការចូល​រួម​ពីតំណាងប្រទេសជាសមាជិក និងអង្គការអន្តរជាតិ រួមមាន ប្រទេសកម្ពុជា អូស្រ្តាលី បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បាន​លើក​ឡើង​អំ​ពី​ភាព​ជា​ប្រធាន​នៃ​អនុសញ្ញា​ឆ្នាំ​២០២៤ របស់​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែល​បានដាក់ចេញនូវគោលដៅ យន្តការ និងផែនការក្នុងសកម្មភាពសកលភាវូបនីយកម្ម ការ បញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួម​ផ្តល់​សច្ចាប័ន​/យល់​ព្រម​ចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម អាចត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក កិច្ច​ប្រជុំ​ពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្ត ជាដើម។អង្គប្រជុំ បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​ការ​ធ្វើ​សកលភាវូប នីយកម្មនៃអនុសញ្ញាអូតាវ៉ា។ អង្គប្រជុំ បានជំរុញ​បន្ថែម​រៀបចំ​ឱ្យ​មាន​ជា​ទស្សនៈ​ទាន និងព័ត៌មានចាំបាច់មួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាកិច្ចប្រជុំ សន្និសីទ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ ព្រមទាំងត្រូវប្រមូលព័ត៌មានអំពីជំហរ លក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្ត នៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា អូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។បច្ចុប្បន្ននៅមានប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុ សញ្ញាអូតាវ៉ាមានចំនួន ៣៣ ហើយ​កាល​ពី​កិច្ច​ប្រជុំ​ក្នុង​ខែមករា ឆ្នាំ២០២៤ កន្លងទៅអង្គប្រជុំបានដាក់ចេញ និងកំណត់គោល​ដៅ​ប្រទេស​មួយ​ចំនួន​ដែលត្រូវធ្វើសកម្ម ភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និង​សិង្ហបុរី៕ អត្ថបទ៖ ភារម្យ

លោក Putin ព្រមានថា លោកខាងលិច នឹងជួបសោកនាដកម្ម បើបញ្ជូនកងកម្លាំងទៅកាន់អ៊ុយក្រែន

2024/03/01 09:11:51 am        90
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានដល់បណ្ដាប្រទេសលោកខាងលិចទល់នឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។ លោកបាននិយាយថាការសម្រចេចិត្តបញ្ជូនកងកម្លាំងនោះ នឹងក្លាយជាសោកនាដកម្ម។នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី Putin បានចោទប្រកាន់លោកខាងលិចថាកំពុងព្យាយាមទាញរុស្ស៊ីទម្លាក់ចូលទៅក្នុងការរត់ប្រណាំងអាវុធ។ នៅពេលនោះ លោកបាននិយាយថា ពេលនេះ រុស្ស៊ី ចាំបាច់ត្រូវពង្រឹងវិស័យការពារជាតិរបស់ខ្លួននៅតាមព្រំដែនភាគខាងលិចដែលប្រទេសស៊ុយអែត និងហ្វាំងឡង់បានចូលជាសមាជិកណាតូ។ លោកប្រធានាធិបតី Putin បាននិយាយថា លោកខាងលិច បានដុតបញ្ឆេះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងបន្តកុហក់ដោយគ្មានការអៀនខ្មាស់ដែលចេះតែលើកឡើងដដែលៗថារុស្ស៊ី មានបំណងវាយប្រហារអឺរ៉ុប។ប្រហែលជាកំពុងសំដៅទៅលើការអត្ថាធិប្បាយដោយលោកប្រធានាធិបតីបារាំងEmmanuel Macron កាលពីដើមសប្ដាហ៍នេះដែល ថាការបញ្ជូនកងទ័ពរពស់ក្រុមប្រទេសសម្ព័ន្ធណាតូ ទៅអ៊ុយក្រែន មិនអាចច្រានចោលបាន លោកប្រធានាធិបតីរុស្ស៊ី រូបនេះ បាននិយាយថា ផលវិបាកសម្រាប់អ្នកអន្តរាគមន៍ នឹងជួបសោកនាដកម្ម។លោកក៏ បានបន្ថែមផងដែរថា យើងមានអាវុធដែលអាចកម្ទេចគោលដៅនានានៅលើដែនដីរបស់ពួកគេ។ ទង្វើទាំងអស់នោះពិតជាអាចរុញឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះ និងការបំផ្លិចផ្លាញភាពជឿនលឿននៃអរិយធម៌។ យ៉ាងណា បណ្ដាប្រទេសសម្ព័ន្ធណាតូ មួយចំនួន បាននិយាយថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលថា ខ្លួននឹងមិនបញ្ជូនកងកម្លាំងថ្មើរជើងទៅកាន់ប្រទេសអ៊ុយក្រែនទេ៕

រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពីររូប

2024/03/01 08:49:41 am        105
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសរុបចំនួន១១៣រូប ដើម្បីពិនិត្យលើរបៀបវារៈចំនួន៣ រួមមាន៖១.ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ក្នុងនោះ មានបេក្ខភាព៤រូប គឺលោក សុខ ឥសាន, លោក ហេង ហាលីម,លោក អ៊ា ឃីម៉េង និង លោក ឌី ទេពកោសល្យ។២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៣. សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។

ការរៀនជំនាញវិជ្ជាជីវៈ មិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែរ

2024/02/29 03:50:04 pm        115
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់យុវជនដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រួសរាន់ចុះឈ្មោះដើម្បីបង្កើតជំនាញមួយក្នុងជីវិត ព្រោះថា នឹងអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យ។ លើសពីនេះថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃនេះថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយុវជនបានមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន ២៧,៥៣៧នាក់ ក្នុងនោះស្រី ៩,៥៦៤នាក់។ ការសិក្សាបែងចែកចំនួន ៥៤៦ថ្នាក់ គ្រប់មុខជំនាញ ក្នុងវិស័យទេសចរណ៍ និងកសិកម្មជាដើម។ឯកឧត្តម បានបញ្ជាក់ថា យុវជនដែលមកចុះឈ្មោះចូលរៀនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែ ពីមូលនិធិជាតិជំនួយសង្គម ក្នុងចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនាខាងមុខ។ ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់យុវជន ដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សូមអញ្ជើញចុះឈ្មោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅជិតលំនៅឋាន ពីព្រោះការរៀនជំនាញនេះធ្វើឲ្យមានជំនាញមួយក្នុងជីវិត ដែលអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ១,៥លាននាក់ គឺជាការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កម្មវិធីនេះដែរ រដ្ឋាភិបាលនឹងទទួលខុសត្រូវលើការចំណាយទាំងអស់ ដូចជាថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្ររាប់ផ្តល់ការបណ្តុះបណ្តាលជំនាញនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជន ឲ្យកាន់តែប្រសើរជាងមុន។ពាក់ព័ន្ធកម្មវិធីខាងលើនេះដែរ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីរំឭកលោក Charlie Kirk បង្ហាញពីអារម្មណ៍ស្មារតីក្តីស្រលាញ់នៅរដ្ឋ Arizona
09/22/2025 04:09 PM
នគរបាលបានបង្រ្កាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉េរូនៅទីក្រុង Lima
09/22/2025 04:09 PM
ដូមីនីករឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ១តោន អំឡុងប្រតិបត្តិការរួមគ្នាជាមួយអាមេរិក
09/22/2025 04:09 PM
បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើងនៅប្រេស៊ីល ប្រឆាំងនឹងសំណើច្បាប់លើកលែងទោសសម្រាប់លោក Bolsonaro
09/22/2025 04:09 PM
អ៊ីស្រាអែលបញ្ចេញវីដេអូឃើញរថក្រោះដែលពួកគេអះអាងថាស្ថិតក្នុង និងជុំវិញទីក្រុងហ្កាហ្សា
09/22/2025 04:09 PM
ជនប៉ាឡេស្ទីននៅវ៉េសប៊ែងស្វាគមន៍ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់អង់គ្លេស
09/22/2025 04:09 PM
ស៊ីរីកំណត់កាលបរិច្ឆេតបោះឆ្នោតជាលើកដំបូងនៅខែតុលា ក្រោយការដួលរលំរបស់លោក al-Assad
09/22/2025 04:09 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ក្នុងគ្រួសារតែមួយនៅទីក្រុងហ្កាហ្សា
09/22/2025 04:09 PM
មនុស្សម្នាក់ស្លាប់ ម្នាក់ទៀតបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Catalonia ប្រទេសអេស្ប៉ាញ
09/22/2025 04:09 PM
UNព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែធ្ងន់ធ្ងរនៅទីក្រុង El-Fasher ប្រទេសស៊ូដង់
09/22/2025 04:09 PM