ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុង​ពិធី​បុណ្យ​ដា​​ក់បិណ្ឌ និងភ្ជុំបិណ្ឌនៅខែកញ្ញាខាងមុខនេះ សម្រាប់យានយន្តធុនតូច

នយោបាយ​ និង ការអភិវឌ្ឍន៍

សកម្មជនមកពីគណបក្សផ្សេងៗ ស្ម័គ្រចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា

2024/12/09 12:50:35 pm        166
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្ម​ជន​ដែលមកពីគណបក្សផ្សេងៗ មកពី ៩ក្រុង/ស្រុក សរុប ១៦០នាក់។មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និង​ជឿជាក់យ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែល​ពុំ​មាន​គណបក្ស​ណា​អាចធ្វើបាន។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះ​ត្រង់​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្រប​តាម​ទិសស្លោក" សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក" និង​សូម​ចលនា​សាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បី​គណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និង​ការរីកចម្រើនទ្វេឡើង៕ 

សម្ដេចតេជោ និងគណៈប្រតិភូអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី នៅអារ៉ាប៊ីសាអូឌិត

2024/12/09 10:45:03 am        80
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌិត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញ​ទស្សនា​កំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋ​ធានី​រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និង​ប្រតិភូ​ជាន់​ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃ​កំផែង​ឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi)។ កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរា​ជា​ណា​ចក្រ​អារ៉ាប៊ី​សាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។ គម្រោង​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋ​អារ៉ាប៊ី​សាអូឌីតឲ្យទៅជាគោលដៅលំដាប់ពិភពលោកដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និង​ស្ថាបត្យ​កម្ម​របស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើត​របស់​រាជ​វង្ស​អារ៉ាប៊ី​សាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។ តំបន់​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ស្រុកអាត់ ទួរេហ្វ (At-Turaif) ក្នុងទីក្រុង ឌីរីយ៉ា ត្រូវបានកំណត់ថា ជាតំបន់បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដោយសារចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិត និងសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ទីក្រុង​នេះល្បីល្បាញដោយសាររចនាសម្ពន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិត​រូប​នៃ​អត្ត​សញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌិត។ តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាស​កាល​ពីឆ្នាំ២០១៧ ថាជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌិត ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅ​ជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះក៏មានការអភិវឌ្ឍ និងការ​បង្ហាញ​ពី​សារៈ​សំខាន់​ជា​ប្រវរ្តិសាស្រ្ត និងវប្បធម៌ផងដែរ។ សូមបញ្ជាក់ដែរថា កំផែនឌីរីយ៉ា គឺលើសពីគម្រោង​អភិវឌ្ឍ​មួយ​កំផែង​នេះ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជាតិ ដើម្បីធ្វើការដឹងគុណចំពោះ និងថែរក្សាប្រវត្តិសាស្រ្ត​ដ៏​សំបូរ​បែប​របស់​ប្រទេសអា​រ៉ាប៊ី​សា​អូ​ឌិត ព្រមទាំងទទួលយកអនាគត។ ដោយធ្វើការរួមបញ្ចូលភាពពិតប្រាកដនៃវប្បធម៌ ជាមួយ​និង​បរិក្ខា​ទំនើបៗ គម្រោងនេះមានបំណងបង្កើតគោលដៅតែមួយ ដែលឆ្លើយតប​និង​អ្នកទេសចរអារ៉ាប៊ីសាអូឌិត និងភ្ញៀវអន្តរជាតិ ស្របតាមគោលដៅទូលំទូលាយ នៃចក្ខុវិស័យ​ឆ្នាំ២០៣០។ បន្ទាប់មកនៅរសៀល ថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ កម្បុជា បានអញ្ជើញទស្សនាភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី (Al Bujairi) ក្នុង​រដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត។ សូម​បញ្ជាក់ថា ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី មានទីតាំងនៅក្នុងទីតាំងប្រវត្តិសាស្រ្តឌីរីយ៉ា ក្បែរ​រដ្ឋធានីរីយ៉ាត គឺជាតំបន់មានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។ តំបន់នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់រានឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអភិវឌ្ឍកំផែងឌីរីយ៉ា ដើម្បី​ប្រែក្លា​យ ឌីរីយ៉ា ទៅជាគោលដៅវប្បធម៌ និងទីតាំងរស់នៅប្រណិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ស្ថិតនៅជាប់ស្រុកអាត ទួរេហ្វ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែល​ត្រូវបានគេស្គាល់ដោយសាររចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិតពិសេស និងជាក​ន្លែង​កំណើតដំបូងរបស់រដ្ឋអារ៉ាប៊ីសាអូឌិត។ ជាប្រវត្តិសាស្រ្ត ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និង​ការ​ជួប​ជុំសង្គម ដែលរួមចំណែកដល់តួនាទីរបស់ទីក្រុងឌីរីយ៉ា ក្នុងនាមជាចំណុចបង្គោល នៃ​បេតិកភណ្ឌអារ៉ាប៊ីសាអូឌិត។ ភូមិវប្បធម៌ធម្មជាតិនេះ ដើរតួនាទីជាគំរូមួយសម្រាប់ការអភិរក្ស និង​ការបង្ហាញនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌិត ដោយរួមបញ្ចូលគ្នានូវភាពពិតប្រាកដ នូវ​ប្រវត្តិ​សាស្រ្ត​ជាមួយ​និង​សម្ភារៈបរិក្ខារទំនើបៗ។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាសក្ខីភាពមួយ នៃការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌិត ក្នុង​ការគោរព​ដឹង​គុណ​ចំពោះ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ខ្លួន ដោយធ្វើការសម្របខ្លួនជាមួយភាពទំនើប។ នៅក្នុង​ឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនោះ សម្តេចតេជោ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការ​បង្កើន​ចំណូល​ក្រៅពីប្រេង។ សម្តេចតេជោ បានចាត់ទុកថាសមិទ្ធផលទាំងអស់នោះ គឺជាគុណ​តម្លៃ​មិន​អាចកាត់ថៃបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិ​សាស្រ្ត​វប្បធម៌​របស់ប្រទេសអារ៉ាប៊ីសាអូឌិត៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹក​ដល់​មន្រ្តីរាជការ​ទាំងអស់​ត្រូវចងចាំនូវ​អភិក្រម​ទំាង៥ គឺ​ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់

2024/12/09 09:39:53 am        198
ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរាជការទាំង អស់ត្រូវចងចាំ​ជានិច្ច​នូវ​អភិក្រម​ទំាងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែល​ជា​ត្រី​វិស័យ​បង្ហាញ​ផ្លូវ​ក្នុង​ការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួល​ខុស​ត្រូវ​។ តាមរយៈសារលិខិតនៅក្នុងឱកាសអបអរសាទរទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩​ធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និ​ង​កេរ​ដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានបន្ត​ជ្រោង​ទង់​រក្សា​សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយ​នឹង​ឆន្ទៈ​សម្រេច​ឲ្យបា​ន​នូវ​ចក្ខុ​វិស័យ ជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​ចំណូលខ្ពស់នៅឆ្នំា២០៥០ ដោយបាន​ដាក់​ចេញ​នូវ​«យុទ្ធសាស្រ្ត​បច្ចកោណ» ដើម្បី​កំណើន​ការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះយើ​ង​លើក​កម្ពស់​ការ​អនុវ​ត្ត​អភិក្រម​«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោល​គឺ​អភិវឌ្ឍស្ថាប័ន ការពង្រឹងអភិ បាលកិច្ចល្អ និងការពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​វិស័យ​សាធារណៈ​»។សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​លើក​ឡើងទៀ​ត​ថានៅ​ក្នុង​ឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នំា​នេះ ​ដោយផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដែលមានប្រធានបទ​«សេវា​សាធារ​ណៈ​ល្អ ​រាស្រ្ត​ស្រលាញ់គាំទ្រ» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង​ផ្តល់​សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការ​បំពាន​ក្រម​សីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បី​ការងារ​នេះ​អាច​សម្រេច​ទៅបាន ប្រកបដោយប្រសិទ្ធភាព យើងត្រូវចាំបាច់នូវ​រដ្ឋបាល​សាធារណៈ​ដែល​ស្អាត​ស្អំ ដែលបម្រើរាស្រ្ត បម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដា ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផង ដែរ។ តាមរយៈសារលិខិត​ខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើដល់​អង្គភាព​ប្រឆាំ​ង​អំ​ពើពុ​ករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់​ព័ន្ធ​រួម​គ្នា​អនុវ​ត្តស​កម្ម​ភាព​ជា​គន្លឹះ​ៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់កិច្ចប្រឹងប្រែងរួមគ្នា ដូចជាពង្រឹងការអប់រំ ស្តីពីការប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​វិសាល​ភាព​គ្រប​ដណ្តប់ បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា ក្រៅ​សាលា ទាំងក្នុងស្ថាប័ន សាធារណៈ ឯកជន និងសង្គមស៊ីវិល ទំាងមុនចេញធ្វើការ និងក្នុងពេល​ធ្វើ​ការ​ជាដើម។សម្តេចធិបតី ក៏បានជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារ ណៈ​បានកាន់តែមានតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទំនាសផលប្រយោជន៍ ការការ​ពារ​បុគ្គល រាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌជាដើម ។ល។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទំាងស្ថាប័នសាធារណៈ ក្រុមជន​បង្គោល​​ប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិបញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឲ្យបានកាន់តែរលូន និង​មាន​ប្រសិទ្ធភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការងារប្រឆាំងអំពើពុករលួយ ត្រូវ ការ​រួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ន​នីមួយៗ​ហើយ អង្គភាព ប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីជំរុញ និង​សម្របសម្រួលចំ ពោះកិច្ចសហប្រតិបត្តិការចាំបាច់នានាទាំងក្នុងការងារអប់រំ និងបង្ការ​ទប់​ស្កាត់​ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការ​អភិវឌ្ឍ​ជាតិរបស់រាជរដ្ឋាភិបាល និងស្របជាមួយផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ ដាក់​ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ និងសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា

2024/12/07 12:58:03 pm        74
ព្រឹកថ្ងៃទីអាទិត្យ ទី៧ ធ្នូ ឆ្នាំ២០២៤, ក្នុងពិធី​បើក​សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សា​ផ្សព្វ​ផ្សាយ​ឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និង​ជា​ធាតុ​ផ្សំ​មិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ និង​សាសនា​នៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជា​រៀប​ចំ​នូវ​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំ​សន្និបាត​លើក​ទី២០ របស់អង្គការ RISEAP នាពេលនេះ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា គឺតែងប្រកាន់​ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បង​ប្អូន​ខ្មែរ​ឥស្លាមជាច្រើន ក៏បានចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួម​មាន​ទាំង​ព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋា​ភិបាល,​ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទី​ប្រឹក្សា​​ស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់​ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំង​ក្នុង​ជួរ​កង​កម្លាំង​ផងដែរ​។បន្ថែមពីនេះ​, ការរក្សាបាននូវទំនៀមទម្លាប់ និងប្រណិប័តន៍សាសនារបស់បងប្អូនខ្មែរឥស្លាម ក៏​ត្រូវ​បាន​​យកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ក្នុងនោះការរៀបចំអាហារស្រាយបួសរ៉ាម៉ាដន ជា​ទ្រង់​ទ្រាយ​ធំ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ព្រមជាមួយគ្នានេះ, បងប្អូនខ្មែរឥស្លាម​ក៏​មាន​សិទ្ធិ​សេរីភាពពេ​ញលេ​ញ ក្នុងការស្លៀកពាក់, ការសិក្សា និងការទទួលបាន​នូវសេវា​ព្យាបាល និងសេវា​ផ្សេង​ៗ​ទៀត។មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា សន្តិភាព ការ​ជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូន​ខ្មែរឥស្លាម​ជាច្រើន ក៏មានឱកាសរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា​ជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក ផងដែរ៕ 

សម្ដេចធិបតី៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍​សុខដុមនីយកម្មសាសនា​នៅ​កម្ពុជា

2024/12/07 11:33:57 am        180
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច​បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអង្គការ​ក្រុមប្រឹក្សាផ្សព្វ​ផ្សាយ​អ៊ិស្លាម​តំបន់​អាស៊ី​អាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា។ក្នុងពិធីនោះ ក្រៅពីប្រកាសស្វាគមន៍ប្រតិភូនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះផងដែរ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សន្តិភាពនៅកម្ពុជា គឺទើបតែកើតមានជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជាសន្តិភាពដែលមានអាយុកាលវែងជាងគេនៅក្នុង​ដំណើរប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ក្រោយ​សម័យ​អង្គរជាង ៥០០ ឆ្នាំមកនេះ។ សន្តិភាពគឺជាកត្តាសំខាន់​ដែល​សហគមន៍​អន្តរជាតិ​អញ្ជើញ​មក​ចូល​រួម​កិច្ចប្រជុំ និងវេទិកា​នានា​នៅ​ក​ម្ពុជា។សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បន្ថែមថា ក្រោយមានសន្តិភាព ក្រៅពីប្រឹងប្រែងអភិវឌ្ឍប្រទេស, រដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនតែងប្រកាន់​ខ្ជាប់​ជានិច្ចនូ​វ​គោលការណ៍​សុខដុមនីយកម្ម​សាសនា។ សម្ដេចធិបតីរំលេចបន្ថែមថា ចំពោះបងប្អូនជនជាតិភាគតិចចាម ដែលកាន់​សាសនាអ៊ិស្លាម ក៏ត្រូ វបានព្រះមហាក្សត្រ និងរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឱ្យ​រស់​នៅដោ​យសុខដុម និងមានសិទ្ធិសេរីភាពដូ ចពលរដ្ឋខ្មែរដែរ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សហគម​ន៍​អ៊ិស្លាម​នៅ​កម្ពុជា​ក៏ទទួលបាននូវតួនាទីសំខាន់ៗជាច្រើនទាំងនៅក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុង​នោះ​មាន​ដូចជា សមាជិកព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មុខ​តំណែង​សំខាន់ៗ​នៅ​ក្នុង​ក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកង​កម្លាំង​ប្រដាប់​អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរនានាជាច្រើនទៀត៕ ដោយ៖ គង់ ឌិន

សហជីព និងកម្មករសប្បាយរីករាយសន្ដិភាព តែមិនចាប់អារម្មណ៍ចលនាផ្ការីករបស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​នោះទេ

2024/12/07 11:14:30 am        159
សហជីព និងកម្មករសប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ដែល​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​អាច​រួម​រស់​ប្រកប​ដោយគុណធម៌ និងសាមគ្គីភាពជាមួយម​ហាគ្រួសារ​ខ្មែរ​តែមួយ​នៅ​លើទឹ​ក​ដី​ដ៏​ផូរ​ផង់​របស់​ខ្លួន ប៉ុន្ដែពួកគាត់មិន​ចាប់​អារម្មណ៍នឹ​ង​ចលនា​«ផ្ការីក​»​ដែល​រៀប​ចំ​ដោយ​ក្រុម​ក្បត់​ជាតិ​បីជំនាន់​សម រង្ស៊ីនោះទេ។លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបាននិយាយថា «ខ្ញុំដូចជាមិនបានដឹងលឺពីចលនាផ្ការីកស្អីនោះទេ ព្រោះខ្ញុំមិនបានចាប់អារម្មណ៍នឹងចលនាដែលមិនមែនបម្រើឱ្យផលប្រយោជន៍ជាតិ និងពលរដ្ឋ។ ខ្ញុំមិនចង់និយាយអ្វីពីចលនាអីអស់ហ្នឹងទេ ដោយសារជាចលនាបំផ្លាញក្ដីសុខពលរដ្ឋ ខ្ញុំចាប់អារម្មណ៍តែមួយគត់ គឺប្រទេសយើងមានសុខសន្ដិភាព មានការធ្វើ មានប្រាក់ចំណូល ខ្ញុំបន្តពង្រឹងជីវភាពគ្រួសារខ្ញុំបន្ថែមទៀត»។លោកបន្តថា លោកស្អប់ខ្ពើមការបង្កើតសកម្មភាពណាមួយដែលបង្កឱ្យប្រទេសជាតិមានចលាចល មានភាពវឹកវរដែលធ្វើឱ្យពលរដ្ឋគ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានក្ដីសុខនៅក្នុងសង្គមនោះទេ។ លោក និងកម្មករជាច្រើននាក់ផ្សេងទៀតបានប្រកាសថា នឹងមិនចាប់អារម្មណ៍ និងចូលរួមចលនាដែលបង្កឡើងដោយក្រុមទណ្ឌិតសម រង្ស៊ីនោះឡើយ។លោកបានអំពាវនាវឱ្យពលរដ្ឋផ្សេងទៀតកុំចាប់អារម្មណ៍នឹងសកម្មភាពណាមួយដែលផ្ទុយពីច្បាប់ និងមិនបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ។ ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែសប្បាយរីករាយក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីកម្ពុជា។លោក កាន់ ស៊ីថន កម្មកររោងចក្រដុងខូ នៅខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកក៏មិនបានចាប់អារម្មណ៍ចលនាក្បត់ជាតិណាមួយដែរ ហើយក៏មិនបានដឹងពីចលនាផ្ការីកអ្វីនោះទេ។ លោកក៏ដូចពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត កំពុងសប្បាយរីករាយ ខណៈដែលមនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាព ហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់បានធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនចង់ឱ្យបាត់បង់សន្ដិភាពដូចសព្វថ្ងៃនេះទេ»។ចំណែកលោក ឃឹម ចាន់ណារិទ្ធ ជាកម្មកររោងចក្រទ្រីមែន អឺភែរិល នៅខេត្តកំពង់ស្ពឺបាននិយាយថា ប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសប្បាយរីករាយបែបនេះក្នុងនោះគឺសន្តិភាពដែលជាកត្តាកំណត់ចាំបាច់ និងចម្បងបំផុត ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរអាចស្គាល់ភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភពីសង្គ្រាម ឬអសន្តិសុខផ្ទាល់ខ្លួនឡើយ។ ត្រង់ចំណុចនេះ លោកបានចាត់ទុកថា វាខុសប្លែកពីយុវជនជំនាន់មុនៗដែលកុមារភាព និងយុវវ័យរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យជីវិតរស់ក្នុងភាពភ័យខ្លាច អត់ឃ្លាន និងប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលាដោយគ្រាប់កាំភ្លើង ដោយការកាប់សម្លាប់ ដោយពលកម្មបាក់កម្លាំង ឬដោយដាច់ពោះស្លាប់ព្រោះអត់អាហារ។ ប៉ុន្តែយុវជនសម័យនេះមិនដែលខ្វល់ខ្វាយអំពីបញ្ហាទាំងអស់នោះទៀតឡើយ លោកថា៖«សព្វថ្ងៃពួកខ្ញុំខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបានប្រាក់ចំណូល រីឯយុវជនផ្សេងទៀត គឺគិតតែពីរៀនសូត្រយកសញ្ញាបត្រខ្ពស់ រស់ក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរក្នុងសង្គមដ៏សម្បូរបែបទាំងចំណីអាហារ និងបច្ចេកវិទ្យាទំនើបៗដែលរៀមច្បងរបស់ពួកគេមិនដែលបានស្គាល់នោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ»។វាមិនមែនជារឿងប្រឌិត ប៉ុន្តែគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ប្រកែកមិនបានពីព្រោះនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលកម្ពុជាមានសន្តិភាពពេញលេញ និងយូរអង្វែងដូចសម័យបច្ចុប្បន្នឡើយ។ ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ដូចសម័យបច្ចុប្បន្នឡើយ ហើយក៏គ្មានសម័យកាលណាមួយដែលប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសម្បូរសប្បាយដូចសម័យបច្ចុប្បន្ននោះដែរ។សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្ដិភាព។ ស្នាដៃនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលយុវជនក្នុងជំនាន់ថ្មី មិនត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិកម្ពុជា៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសន្និបាតអង្គការក្រុមប្រឹក្សា​ផ្សព្វផ្សាយ​​អ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក

2024/12/07 09:27:06 am        192
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក​សន្និបាត​អង្គការ​ក្រុម​ប្រឹក្សា​ផ្សព្វ​ផ្សាយ​អ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅសណ្ឋាគារសុខាភ្នំពេញ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សន្និបាតនាពេលនេះគឺជាការបង្ហាញ​ពីសាមគ្គីភាព និង​សុខដុមនីយកម្ម​ជាតិ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាស​ស្វាគមន៍ប្រតិភូ នៃបណ្ដា​ប្រទេស​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញ​មកចូលរួម​សន្និបាត​អង្គការ​ក្រុម​ប្រឹក្សា​ផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លើកទី២០ នៅកម្ពុជា។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ សហគមន៍ខ្មែរអ៊ិស្លាមនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ និង​រដ្ឋាភិបាល​យកចិត្តទុកដាក់ឱ្យរស់នៅដោយសុខដុម និងមានសិទ្ធិសេរីភាពដូចពលរដ្ឋខ្មែរដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សហគមន៍អ៊ិស្លាមនៅកម្ពុជា ទទួលបាននូវតួនាទី​សំខាន់ៗ​ជាច្រើន​ទាំង​នៅ​ក្នុង​កម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានដូចជា សមាជិកព្រឹទ្ធសភា, សមាជិក​រាជរដ្ឋាភិបាល​, មុខតំណែងសំខាន់ៗនៅក្នុងក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកងកម្លាំងប្រដាប់អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរ​នានា​ជា​ច្រើន​ទៀត​។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះក្រោមម្លប់នៃសន្តិភាព នៅកម្ពុជា មិនដែលឮអំពីជម្លោះសាសនានោះទេ។

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/12/05 03:57:02 pm        216
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា សម្តេចបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីខែកុម្ភៈ ឆ្នាំ២០២៣កាលសម្តេចនៅជានាយករដ្ឋមន្ត្រី។ សម្ដេចមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រៀមនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឡាវនាខែមករា ឆ្នាំ២០២៥ នេះផងដែរ។ សម្តេចរីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ។ នាឱកាសនោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការគោរពដឹងគុណ និងអរគុណ សម្តេចតេជោ ប្រធានព្រឹទ្ធសភាដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ និងបានពាំនាំការសួរសុខទុក្ខ សេចក្តីនឹករលឹក និងការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវជូនសម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របខាងមុខ។ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យតាមគោលដៅយ៉ាងត្រចះត្រចង់។ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសយើងទាំងពីរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមជម្រាបជូន សម្តេចតេជោ ថា ឯកឧត្តម មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមកយោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តមក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ ឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សនសៃស៊ីផាន់ដន ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក និងបានទទួលយកការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ។ សម្តេចតេជោ ក៏បានស្នើឱ្យទស្សនកិច្ចនេះ ជាទស្សនកិច្ចក្នុងនាមគណបក្ស និងព្រឹទ្ធសភាផងដែរ។នៅក្នុងជំនួបនេះសម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ដែលនេះបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោក៏បានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោបានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេច ព្រឹទ្ធសភាកម្ពុជា ផ្តោតសំខាន់លើកិច្ចការសំខាន់ពីរគឺ ការទូតសភា និងគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។ជាការឆ្លើយតប ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជម្រាបជូន សម្តេចតេជោថាឯកឧត្តម នឹងពាំនាំស្មារតីនៃជំនួបនេះរាយការណ៍ជូន ឯកឧត្តម ថងលុនស៊ីសុលីត និងឯកឧត្តម សាយសំផន ភុមវិហាន។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ឯកឧត្តម សូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ​លើរបៀបវារៈ​ចំនួន ៣

2024/12/05 03:50:33 pm        201
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣២. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៣.បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៍មាន៕ 

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលស្នើឱ្យបង្កើតច្បាប់ថ្មីដាក់ទោសក្រុមជ្រុលនិយមដែលមានចរិតជា «ភេរវកម្ម»

2024/12/04 12:26:52 pm        135
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីរៀបចំផែន​ការ​សកម្មភាព​ជូន​ប្រធាន​ផែន​នីមួយៗ ត្រៀមចូលរួមឆ្លើយតបគ្រប់ទម្រង់ និងបន្តអនុវត្តការងារ ពិសេសចំពោះ​ក្រុម​ជ្រុល​និយម ដែលមានចរិតជា «ភេរវកម្ម»។ កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ដឹកនាំដោយ លោក ហេង សំណាង មេដឹក​នាំ​ក្រុម​យុវជន​សង្គមស៊ីវិល ព្រមទាំងមានការចូលរួមពីប្រធានផែននីមួយៗ ដើម្បីពិភាក្សា​លម្អិត​អំពី​វឌ្ឍន​ភាព​ការ​ងាររបស់ខ្លួន និង លើសកម្មភាព​ឆ្លើយ​តប​ឱ្យ​ទា​ន់​ពេល​វេលា​ចំពោះក្រុ​ម​ជ្រុល​យម​ជា​ពិសេស ទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិត​ក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ក្រោម​រូប​ភាព​ជា«ភេរវកម្ម»។ជាពិសេសកិច្ចប្រជុំនេះ ក៏បានឯកភាពបន្តថ្កោលទោស និងស្នើ​សុំ​ឱ្យ​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​អនុវត្ត​ឱ្យ​បានតឹងរឹងបំផុត ចំពោះក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ដែល​ជា​ក្រុម​ឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» ដុត​បញ្ឆេះ​កំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបបះបោល បង្វែលចុងការណុងកាំភ្លើង ផ្តួល​រំលំ​រាជ​រដ្ឋាបាល​ស្របច្បាប់ ។ល។ ដែលទាំងអស់នេះអាចចាត់ទុកថាជាអំពើ «ភេរវកម្ម» និងដាក់ទោស​ឱ្យ​បាន​ខ្លាំង​ជាទីបំផុត។ក្នុងន័យនេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសង្គមស៊ីវិល ម្តងហើយម្តងទៀត បាន​អំពាវ​នាវ​​ដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តា​ចាត់​វិធាន​តាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយមហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាប​ឲ្យបានជាដាច់ខាត ដើម្បីសុខក្សេន្ត​ក្សាន្ត​ដល់​ពលរដ្ឋ​កម្ពុជា​ដែលកំ​ពុង​ជ្រោក​ក្រោម​ម្លប់​សុខ​សន្តិភាព។ ជាងនេះទៅទៀត ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៃ​បណ្តុំអ​ង្គ​ការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដែលដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សន្និសីទស្តីពីស្តារអ៊ុយក្រែនឡើងវិញ ត្រូវបានបញ្ចប់ ដោយផ្តោតលើការផ្តល់មូលនិធិ មិនមែនសន្តិភាពទេ
07/12/2025 03:07 PM
របាយការណ៍របស់UN៖ មនុស្សជិត ៥.0000នាក់ បានស្លាប់ នៅក្នុងប្រទេសហៃទី ចាប់តាំងពីខែតុលា
07/12/2025 03:07 PM
ប្រធានាធិបតីលីបង់ និយាយថា ការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺមិនស្ថិតក្នុងរបៀបវារៈទេ
07/12/2025 02:07 PM
ប្រមុខ UN ថ្កោលទោសចំពោះការបន្តការវាយប្រហាររបស់ក្រុមហ៊ួទី ទៅលើនាវាស៊ីវិល នៅសមុទ្រក្រហម
07/12/2025 02:07 PM
រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នាទៅវិញទៅមក ដោយកំណត់គោលទៅលើរោងចក្រឧស្សាហកម្មយោធា
07/12/2025 01:07 PM
ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ ដុតបំផ្លាញអាវុធ ដោយចាប់ផ្តើមការរំសាយអាវុធ
07/12/2025 01:07 PM
ឯកឧត្តមជួន ណារិន្ទ ដឹកនាំមន្ត្រីនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តសន្សំកុលស
07/12/2025 01:07 PM
ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្នុងខេត្តតាកែវរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
07/12/2025 01:07 PM
ក្រសួងស្នើដល់គ្រប់សាសនាទាំងអស់ រៀបចំសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំរបស់កម្ពុជាក្នុងបញ្ជីយូណេស្កូ
07/12/2025 12:07 PM
​​សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធី«តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុងនេះ
07/12/2025 12:07 PM