សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យមន្ទីរបញ្ចកោណ៖ កូរ៉េខាងជើង មានការជាប់ពាក់ព័ន្ធក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន

2024/08/27 02:32:18 pm        569
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា មានការជាប់ពាក់ព័ន្ធក្នុងសង្គ្រាម រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោក បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេ រិកជុំវិញការផ្តល់គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតរបស់ក្រុងព្យុងយ៉ាង ដល់ទីក្រុងមូស្គូ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានធ្វើការចោទប្រកាន់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរថាតើទីក្រុងព្យុងយ៉ាង អាចធានាបាននូវមីស៊ីល គ្រប់គ្រាន់សម្រាប់ជើងទម្របាញ់ចំនួន ២៥០គ្រឿង ដែលខ្លួនបាននិយាយថា នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ជួរមុខនោះបានដែរឬទេ។លោកបាននិយាយថា៖«ខ្ញុំមិនមានព័ត៌មានណាមួយដើម្បីផ្តល់នៅក្នុងលក្ខខណ្ឌជាក់លាក់ដែលកូរ៉េខាងជើងផ្តល់មីស៊ីល ឬជើងទម្របាញ់ដល់ប្រទេសរុស្ស៊ី ក្រៅពីនិយាយថា យើងដឹងថា រុស្ស៊ី និងកូរ៉េខាងជើងមានទំនាក់ទំនង ដែលកំពុងរីកចម្រើននេះ ដោយពួកគេបានផ្តល់សមត្ថភាព រួមទាំងគ្រាប់រំសេវដល់រុស្ស៊ីសម្រាប់ការងារនៅអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញម្តងទៀតនូវការពិតដែលថា កូរ៉េខាងជើង មានការពាក់ព័ន្ធក្នុងការលុកលុយខុសច្បាប់របស់រុស្ស៊ី»។ដោយត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើការបង្ហាញនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើងអំពីអ្វីដែលប្រទេសនេះហៅថា«យានដ្រូនអត្តឃាត»នោះ លោក Ryder បាននិយាយថា លោកមិនមានអ្វីផ្តល់ឲ្យទេ។

លោក ត្រាំ ទាមទារឲ្យសម្ព័ន្ធមិត្តណាតូចំណាយយ៉ាងតិច៣% នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការពារជាតិ

2024/08/27 02:24:34 pm        577
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យ ប្រទេសសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចំណាយយ៉ាងហោចណាស់ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ លើវិស័យការពារជាតិរបស់ពួកគេ ដោយបានហៅ គោលការណ៍ណែនាំ ២ ភាគរយបច្ចុប្បន្នថា ជា«ការកិច្ចព្រមព្រៀងនៃសតវត្សរ៍»។ការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីរូបនេះ បានបន្ថែមទៅលើការរំពឹងទុកថា ប្រសិនបើលោក វិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ លោកអាចដាក់សម្ពាធលើកូរ៉េខាងត្បូង ដើម្បីបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដល់ការឈរជើងនៃកងកម្លាំងសហរដ្ឋអាមេរិកដែលមានទាហាន ២៨.៥០០នាក់នៅកូរ៉េ (USFK)។លោកបាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ទៅកាន់សន្និសីទនៃសមាគមឆ្មាំជាតិនៃសហរដ្ឋអាមេរិក នៅទីក្រុងឌីទ្រយ ( Detroit) រដ្ឋមីឈីហ្គែន(Michigan)ថា៖«ខ្ញុំនឹងទទូចថា គ្រប់ប្រទេសណាតូ ត្រូវតែចំណាយយ៉ាងហោចណាស់ ៣ ភាគរយ។លោក បានបន្ថែមថា៖«ពីរភាគរយ គឺជាកិច្ចព្រមព្រៀងនៃសតវត្សរ៍ ជាពិសេស នៅពេលដែលយើងបង់ប្រាក់សម្រាប់ការពារជាតិ។ អ្នកដឹងទេថា យើងចំណាយសម្រាប់ការពារជាតិបែបនេះ។ វាគ្រាន់តែជារឿងមួយមិនគួរឲ្យជឿ»។

ចិន និយាយថា ខ្លួនបានចាត់វិធានការត្រួតពិនិត្យប្រឆាំងនាវាហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានជម្លោះ

2024/08/27 10:12:20 am        159
ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការត្រួតពិនិត្យកាលពីថ្ងៃចន្ទប្រឆាំងនឹងនាវាឆ្មាំសល្បាតឆ្នេរហ្វីលីពីនពីរគ្រឿងដែលបានចូលដែនទឹកនៅជិតតំបន់ជម្លោះ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង។ អង្គភាពឆ្មាំល្បាតឆ្នេរចិនបានចោទប្រកាន់ទីក្រុងម៉ានីលថាបានបញ្ជូននាវាពីរគ្រឿងចូលចតដោយខុសច្បាប់ក្នុងដែនទឹកក្បែរ តំបន់មានជម្លោះដែលចិនហៅឈ្មោះថា សៀនប៉ិន ជីវ (Xianbin Jiao) សម្រាប់តំបន់មានជម្លោះ Shoal Sabina ។ អង្គភាពឆ្មាំល្បាតឆ្នេរចិនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាទាំងនោះ បានបន្តបើកចូលទៅជិត នាវាឆ្មាំល្បាតឆ្នេររបស់ចិន ដែលតែងតែប្រឈមគ្រោះថ្នាក់ ។ ប្រភពដដែលបានបន្ថែមថា ឆ្មាំល្បាតឆ្នេរចិនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីនស្របតាមច្បាប់ ។ អង្គភាពឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានបញ្ជូននាវាចំនួនពីរគ្រឿង ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់នាវារបស់ខ្លួននៅក្នុងដែនទឹក Sabina Shoal ។ លោក ខុមម៉ូដូរ៉េ ចាយ តារ៉េឡា (Commodore Jay Tarriela) អ្នកនាំពាក្យរបស់អង្គភាពឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល បានប្រាប់សារព័ត៌មាន AFP ថា នៅពេលនាវាចូលទៅជិតដែនទឹកថ្មប៉ប្រះទឹក ពួកគេត្រូវបានបង្ខំឱ្យបោះបង់ចោលបេសកកម្មផ្គត់ផ្គង់ឡើងវិញ ដោយសារតែការដាក់ពង្រាយនាវាដ៏ច្រើនរបស់ចិន និងស្ថានភាពដែនសមុទ្រដ៏លំបាក៕

លោកស្រី Harris នាំមុខលោក Trump ៧ពិន្ទុក្នុងការស្ទង់មតិ

2024/08/26 01:16:36 pm        125
លោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបេតេយ្យ កាន់៧ពិន្ទុក្នុងដៃនាំមុខអតីតប្រធានាធិបតីលោក Trump ក្នុងការស្ទង់មតិថ្មីមួយនៅទូទាំងប្រទេស ដែលជាការនាំមុខចុងក្រោយជាថ្មី សម្រាប់លោកស្រី ខណៈការបោះឆ្នោតសកលជិតមកដល់។ការស្ទង់មតិមួយពីសាកលវិទ្យាល័យ ហ្វែ ឡេក ឌីកគីសុន (Fairleigh Dickinson) មានមូលដ្ឋាមនៅសហរដ្ឋអាមេរិក បានបញ្ចេញកាលពីចុងសប្ដាហ៍នេះ ដោយមើលឃើញថា លោកស្រី Harris កំពុងនាំមុខលោក Trump ៥០ ទល់៤៣%ទូទាំងប្រទេស។ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានកត់ចំណាំថា ការប្រកួតប្រជែង ឬ យ៉េនឌើ បានដើរតួនាទីដ៏សំខាន់ ក្នុងការរុញឲ្យលោកស្រីមានពិន្ទុនាំមុខ។ នៅពេលក្រុមអ្នកបោះឆ្នោត ត្រូវបានសូមឲ្យគិតអំពីការប្រកួតប្រជែងឬយ៉េនឌើ ការនាំមុខរបស់លោកស្រី Harris មានសន្ទុះខ្លាំង។នេះគឺជាការស្ទង់មតិចុងក្រោយដែលផ្ដល់ដំណឹងល្អដល់លោកស្រី Harris ទោះបីជា ក្រុមអ្នកយុទ្ធសាស្រ្តនយោបាយមួយចំនួន បានលើកឡើងថា វាឆាប់រហ័សពេកក្នុងការសន្និដ្ឋានអំពីការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។យោងតាមការស្ទង់មតិផ្សេងៗគ្នាចំនួន៣ទៀត បានឲ្យដឹងថា លោកស្រី Kamla Harris បានមុខបេក្ខជនមកពីគណបក្សសាធារដ្ឋលោក Donald Trump តិចតួច នៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់គឺរដ្ឋ North Carolina។យោងតាមការស្ទង់មតិរបស់សារព័ត៌មាន The Hill លោកស្រី Harris កំពុងនាំមុខលោក Trump ១,១ពិន្ទុនៅរដ្ឋ North Carolina។ចំណែកតាមការស្ទង់មតិរបស់វិទ្យាស្ថានព្យាករណ៍ការបោះឆ្នោតឆ្នាំ២០២៤ Silver Bulletin Presidential Model បង្ហាញថា ការនាំមុខរបស់លោកស្រី Harris បានធ្លាក់ចុះ ដោយទទួលបាន៤៦,៨ ខណៈលោក Trump ទទួលបានការគាំទ្រ៤៦,៥%នៅរដ្ឋ North Carolina៕

មហាជនយ៉ាងផុលផុសបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន

2024/08/26 12:35:18 pm        342
ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្ត​បន្ទាប់ ខណៈចលនានៃការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។តាមរយៈបណ្តាញសង្គមដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនូវគណនីផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយ​បានចូលថវិកាយ៉ាងគគ្រឹកគគ្រេងចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ជាការ​បង្ហាញ​នូវ​ទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផល​ប្រយោជន៍​រួម​របស់​ជាតិ​ទាំង​មូល​ផងដែរ វាផ្ទុយពីបុគ្គលមួយក្តាប់តូចដែលតែងតែអួតអាងថាខ្លួនស្នេហាជាតិ ស្រលាញ់​ជាតិ​តែ​មិនដែលមានវត្ត មាននៅស្រុកកំណើតខ្លួនឯង និងមិនដែលហ៊ាន​ចំណាយ​ថវិកា​សូម្បី​តែមួយ​រយរៀលដើម្បីជាតិ និងប្រជាជន មានតែដើរបោកលុយប្រជាជន និងពលករខ្មែរនៅ​ក្រៅ​ប្រទេស​យក​ដាក់ហោប៉ៅខ្លួនឯងជាដើមនោះ។សូមបញ្ជាក់ថា រាជារដ្ឋាភិបាល បាន​សម្រេច​បង្កើត«​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ​ក្នុងគោលបំណងដើម្បី​កៀគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយព្រំដែន ដោយកម្មវិធីមូលនិធិនេះ​ក៏​ជាការផ្ត​ល់ឱ​កាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅ​ក្នុង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍនជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពជាដើម៕ អត្ថបទ៖ បាន ចក់ 

មនុស្សរាប់ពាន់នាក់ តវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុល នៅមុនការបោះឆ្នោតរដ្ឋនៅអាល្លឺម៉ង់

2024/08/26 11:57:11 am        110
យោងតាមតួលេខរបស់នគរបាល បានឲ្យដឹងថា មនុស្សជាង ៤.០០០នាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុលនៅទីក្រុងអឺហ្វឺត(Erfurt) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។ដោយមានការបោះឆ្នោតរដ្ឋ នៅក្នុងរដ្ឋសឺរីនជៀ(Thuringia) ភាគខាងកើតប្រទេសអាល្លឺម៉ង់ នៅសប្តាហ៍ខាងមុខ ក្រុមអ្នកតវ៉ានៅទីក្រុង Erfurt រដ្ឋThuringia មានការព្រួយបារម្ភចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ ដែលកំពុងនាំមុខក្នុងការបោះឆ្នោតស្ទង់មតិ។អ្នកតវ៉ាម្នាក់ និយាយថា លោកគិតថា អ្វីដែលសំខាន់នោះ យើងចង់ផ្តល់ភាពក្លាហានដល់ប្រជាជន។ យើងភាគច្រើន នៅតែមានបំណងក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ហើយយើងចង់បង្ហាញថា មានពួកយើងជាច្រើននៅទីនេះ។ស្លាកសញ្ញាតវ៉ា និងក្រុមបាតុករជាច្រើននាក់ បានសំដៅទៅលើប្រធានគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ នៅរដ្ឋThuringia គឺលោក Bjoern Hoecke ។ អ្នកតវ៉ាម្នាក់ និយាយថា «សញ្ញាគឺជាការពិត ដែលមនុស្សកាន់តែច្រើន កំពុងចេញធ្វើបាតុកម្មប្រឆាំងគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់(AfD) និងប្រឆាំងលោក Hoecke ដោយសារលោកមានបំណងផ្លាស់ប្តូរអ្វីៗជាច្រើននៅរដ្ឋ Thuringia។លោក Hoecke ធ្លាប់ត្រូវបានកាត់ទោសពីបទប្រើប្រាស់ពាក្យរបស់របបណាស៊ី ក្នុងចំណោមសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសផ្សេងទៀត។ ការស្ទង់មតិថ្មីៗ បង្ហាញថាគណបក្សរបស់លោក ឈានមុខគេ ក្នុងការបោះឆ្នោត។

កូរ៉េខាងជើង សាកល្បងយានដ្រូនកំណត់គោលដៅ ខណៈមេដឹកនាំជំរុញឱ្យផលិតសព្វាវុធបន្ថែម

2024/08/26 11:20:41 am        144
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទ (២៦ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចុះត្រួតពិនិត្យការសាកល្បងសមត្ថភាពរបស់យានដ្រូនកំណត់គោលដៅដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេស។ KCNA បាននិយាយថា កាលពីថ្ងៃសៅរ៍ លោក គីម បានទៅពិនិត្យវិទ្យាស្ថានដ្រូននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពាររបស់កូរ៉េខាងជើង ហើយបានមើលការសាកល្បងដោយជោគជ័យនៃយានដ្រូនកំណត់អត្តសញ្ញាណ និងបំផ្លាញគោលដៅដែលបានកំណត់យ៉ាងត្រឹមត្រូវ បន្ទាប់ពីហោះហើរតាមបណ្តោយផ្លូវដែលកំណត់ទុកជាមុនផ្សេងៗគ្នា។KCNA បន្តថា លោក គីម បានអំពាវនាវឱ្យផលិតសព្វាវុធបន្ថែមទៀត ជាពិសេសយានដ្រូនអត្តឃាតដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងតាកទិក និងអង្គភាពប្រតិបត្តិការពិសេស ដូចជាយានដ្រូនវាយប្រហារអត្តឃាតក្រោមទឹក ក៏ដូចជាដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងដ្រូនវាយប្រហារពហុបំណង។ KCNA បន្ថែមថា លោក គីម ក៏បានអំពាវនាវឱ្យមានការតេស្តសាកល្បងបន្ថែមទៀតនៃកម្មវិធីប្រយុទ្ធរបស់យានដ្រូនដើម្បីបំពាក់យោធាកូរ៉េខាងជើងជាមួយគ្រឿងយុទ្ធោបករណ៍ទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ទីក្រុងព្យុងយ៉ាង បានបង្កើនសមត្ថភាពធ្វើសង្គ្រាមតាកទិករបស់ខ្លួន ពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់ ដែលមានបំណងវាយប្រហារកូរ៉េខាងត្បូង បន្ទាប់ពីមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងកម្មវិធីមីស៊ីលបាលិស្ទិក និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់ខ្លួន៕

លោកស្រី Harris រៃអង្គាសប្រាក់បាន ៥៤០លានដុល្លារ តាំងពីចាប់ផ្តើមយុទ្ធនាការប្រធានាធិបតី

2024/08/26 11:14:28 am        142
យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៥៤០លានដុល្លារ ក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះចាប់តាំងពីលោកស្រីបានចាប់ផ្តើមការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងការកើនឡើងនៃការបរិច្ចាគដែលហូរចូលក្នុងអំឡុងពេលសន្និបាតជាតិបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន។អនុស្សរណៈដែលបានចេញផ្សាយដោយអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជេន អូម៉ាលី ឌីលឡុន (Jen O'Malley Dillon) បាននិយាយថា ថវិកាចំនួន ៥៤០លានដុល្លារដែលរៃអង្គាសបានរួមបញ្ចូល ៨២លានដុល្លារដែលបានហូរចូលមកក្នុងអំឡុងពេលសប្តាហ៍នៃសន្និបាត ហើយជាសញ្ញានៃភាពសាទររបស់អ្នកប្រជាធិបតេយ្យសម្រាប់បេក្ខភាពរបស់លោកស្រី Harris។ លោកស្រី Dillon បាននិយាយថា៖ នេះជាតួលេខការរៃអង្គាសច្រើនបំផុតមិនធ្លាប់មានសម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេលខ្លីបែបនេះ»។លោកស្រី Harris បានក្លាយជាបេក្ខភាពប្រធានាធិបតីនៅថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden ដកខ្លួនមិនប្រជែងអាណត្តិថ្មី ក្រោមសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យដែលបារម្ភអំពីសមត្ថភាពស្មារតី និងវ័យរបស់លោក បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលថ្ងៃទី២៧ ខែមិថុនា ប្រឆាំងនឹងលោក Donald Trump។បេក្ខភាពលោកស្រី Harris បានបង្កើតសន្ទុះនៃការគាំទ្រដែលធ្វើឱ្យលោក Trump ស្ថិតក្នុងជំហរការពារ ហើយលោកបានជួបការលំបាកក្នុងការរក្សាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រី Harris និងបេក្ខភាពអនុប្រធានាធិបតី លោក ធីម វ៉លស៍ (Tim Walz) បានបន្តដំណើរយុទ្ធនាការតាមរថយន្តក្រុងឆ្លងកាត់រដ្ឋ ចចា (Georgia) ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រនៅក្នុងរដ្ឋដែលប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា៕

បញ្ហាធំៗចំនួនប្រាំ ដែលជាក្ដីកង្វល់សំខាន់សម្រាប់អ្នកបោះឆ្នោតអាមេរិក

2024/08/23 01:06:06 pm        116
គណបក្សប្រជាធិបតេយ្យគិតថា ក្តីសង្ឃឹមកំពុងវិលត្រលប់មកវិញ ដូចដែលអតីតស្ត្រីទីមួយ Michelle Obama បាននិយាយនៅក្នុងសុន្ទរកថារបស់លោកស្រីទៅកាន់សន្និបាតបក្សប្រជាធិបតេយ្យ (DNC) ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្មីៗនេះ គណបក្សនេះ បានចាប់ផ្តើមប្រមូលសន្លឹកឆ្នោតកាន់តែច្រើននៅក្នុងរដ្ឋប្រទាញប្រទង់ដ៏សំខាន់មិនធ្លាប់មាន ដែលជារឿយៗ ប្រែប្រួលរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលនឹងកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។ប៉ុន្តែដូចដែលលោក Barack Obama បានចង្អុលបង្ហាញនៅក្នុងសុន្ទរកថាសន្និបាតជាតិបក្សប្រជាធិបតេយ្យ ការប្រកួតប្រជែងនៅតែតឹងតែង ហើយគណបក្សនេះមានការងារជាច្រើនដែលត្រូវធ្វើដើម្បីឈ្នះការបោះឆ្នោត។បញ្ហាធំៗ៥ ដែលជាក្ដីកង្វល់សំខាន់សម្រាប់អ្នកបោះឆ្នោតអាមេរិកនៅក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នា ដូចជានៅរដ្ឋ Pennsylvania រដ្ឋ North Carolina និង Wisconsin។ ទី១ គឺបញ្ហាសេដ្ឋកិច្ច -ប្រសិនបើសេដ្ឋកិច្ចរឹងមាំ អ្នកបោះឆ្នោតនឹងលើកលែងឱ្យច្រើន។ ស្ថានភាពសេដ្ឋកិច្ចប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃក្នុងជីវិតរបស់ពួកគេ។ ទី២ គឺ បញ្ហាជនអន្តោប្រវេសន៍-ប្រសិនបើបញ្ហាមួយកំណត់អត្តសញ្ញាណនយោបាយរបស់លោក Trump នោះគឺជាការអះអាងរបស់លោកដែលថាប្រទេសនេះបានបាត់បង់ការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន។ យុទ្ធនាការឆ្នាំ២០១៦ របស់លោកសន្យាថានឹងសាងសង់របងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ។ ទី៣ គឺសិទ្ធិបន្តពូជ- ចាប់តាំងពីឆ្នាំ ១៩៨០ មក យុទ្ធនាការប្រធានាធិបតីត្រូវបានធ្វើឡើងដោយបេក្ខជនគណបក្សសាធារណរដ្ឋដែលប្រកាសពីការប្រឆាំងរបស់ពួកគេចំពោះការរំលូតកូន។ នេះពាក់ព័ន្ធនឹងការតែងតាំងចៅក្រមតុលាការកំពូលដែលនឹងសម្រេចកំណត់សិទ្ធិរំលូតកូន។ ទី៤ គឺគោលនយោបាយការបរទេស -នេះគឺជាការពិត ដែលទទួលស្គាល់ជាសកលថា គោលនយោបាយការបរទេសមិនមែនជាអាទិភាពរបស់អ្នកបោះឆ្នោតនោះទេ ប៉ុន្តែមានជម្លោះអន្តរជាតិពីរដែលកំពុងរំខានដល់ទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិក ហើយអាចជះឥទ្ធិពលលើមនុស្សនៅលើសន្លឹកឆ្នោត។ សំខាន់គឺការបែកបាក់គ្នាច្រើនរវាងបក្សធំៗទាំង២។ និងទី៥ គឺ បញ្ហាប្រជាធិបតេយ្យ- លទ្ធិប្រជាធិបតេយ្យមាននៅលើសន្លឹកឆ្នោតពីមុន ដូចជាឆ្នាំ២០២២ ថ្មីៗនេះ។ នោះគឺជាក្តីកង្វល់សម្រាប់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ទោះបីជាតាមរបៀបផ្សេងៗគ្នាក៏ដោយ៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីព្រឹកនេះ សម្រេចអនុម័តលើសេចក្តីព្រាងច្បាប់​ស្តីពីប្រព័ន្ធទឹកកខ្វក់

2024/08/23 12:58:38 pm        156
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំនា​ឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រា​ង​ច្បាប់​ស្តីពី​ប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្ត​នីតិ​វិធី​ក្នុង​ការ​ស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និង​អាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។សេចក្តី​ព្រាង​ច្បាប់នេះ បន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថា និង​ក្លាយ​ជា​ឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការ​ជួស​ជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំ​ណង​ធានា​ប្រសិទ្ធ​ភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវសុខមាលភាព សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងក្លាលើរដ្ឋធានីស៊ីរី ដោយប្តេជ្ញាការពារជនជាតិ Druze
07/17/2025 08:07 AM
ក្រុមផ្តល់ជំនួយហ្កាហ្សាបន្ទោសក្រុមប្រដាប់អាវុធហាម៉ាសថាជាដើមហេតុបណ្ដាលឲ្យមនុស្ស២០នាក់ ស្លាប់ក្នុងការប្រជ្រៀតជាន់គ្នា
07/17/2025 08:07 AM
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
07/16/2025 10:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
07/16/2025 10:07 PM
កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
07/16/2025 08:07 PM
តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
07/16/2025 08:07 PM
កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
07/16/2025 08:07 PM
សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន
07/16/2025 08:07 PM
អ៊ីតាលីអាចនឹងដោះលែងអ្នកទោស ១០.០០០នាក់ ដើម្បីសម្រាលភាពចង្អៀត ក្នុងពន្ធនាគារ
07/16/2025 08:07 PM
អង់គ្លេសដកចេញការរឹតត្បិតលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ក្រោយបំរាមរយៈពេល ៥ឆ្នាំ
07/16/2025 08:07 PM