សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកស្រី Harris នាំមុខលោក Trump ក្នុងការស្ទង់មតិនៅមុនសន្និបាតបក្សជាតិប្រជាធិបតេយ្យ

2024/08/19 12:14:30 pm        198
ការស្ទង់មតិបង្ហាញថា លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នាំមុខអតីតប្រធានាធិបតីលោក Donald Trump ស្របពេលលោកស្រី ត្រៀមសម្រាប់ពេលវេលាដ៏សំខាន់របស់ខ្លួននៅឯសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ។ ការស្ទង់មតិពីរបានបង្ហាញកាលពីថ្ងៃអាទិត្យថា នៅមុនថ្ងៃសន្និបាតគណបក្សនៅទីក្រុងឈីកាហ្គោ ( Chicago) លោកស្រី Harris ទទួលបានពិន្ទុនាំមុខចន្លោះពី៣ ទៅ ៦ ភាគរយ ក្នុងការប្រកួតប្រជែងសម្រាប់កៅអីសេតវិមាន។ យោងតាមការស្ទង់មតិរបស់សារព័ត៌មាន ABC News/Washington Post/Ipsos លោកស្រី Harris នាំមុខលោក Trump ៤៩ ទល់និង៤៥ ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ និង ៥១ ទល់ នឹង ៤៥ ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តច្បាស់។ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន CBS News លោកស្រី Harris កាន់បីពិន្ទុក្នុងដៃនាំមុខ នៅទូទាំងប្រទេស ដោយនាំមុខលោក Trump ៥១ ទល់និង ៤៨ ភាគរយ៕

គណបក្សកាន់អំណាចជប៉ុន នឹងរៀបចំការបោះឆ្នោតរើសមេដឹកនាំថ្មីនៅថ្ងៃទី២៧ ខែកញ្ញា

2024/08/19 12:09:55 pm        238
ទូរទស្សន៍ ហ្វ៊ូជី ធីវី (Fuji TV) បានរាយការណ៍នៅថ្ងៃចន្ទ (១៩ សីហា) នេះថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងបញ្ចប់ផែនការរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។ មេដឹកនាំណាម្នាក់របស់បក្សនេះស្ទើរតែប្រាកដថានឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភាជាន់ទាប។ នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានសម្រេចចិត្តចុះចេញពីតំណែងប្រធានបក្សនៅខែកញ្ញា ដោយបញ្ចប់អាណត្តិរយៈពេល ៣ឆ្នាំរបស់ខ្លួន និងបានជំរុញសមាជិកបក្សទទួលយកការផ្លាស់ប្តូរ និងស្វែងរកបេក្ខជនដែលនឹងបង្កើនប្រជាប្រិយភាពរបស់គណបក្ស ជាមួយនឹងចក្ខុវិស័យបោះឆ្នោតមិនច្បាស់លាស់។លោក Kishida វ័យ ៦៧ឆ្នាំបានប្រកាសថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នៅខែក្រោយនេះទេ ស្របពេលមានអត្រាគាំទ្រសាធារណៈទាបបំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រារបស់ខ្លួន។ ការបោះឆ្នោតសកលត្រូវតែធ្វើឡើងនៅត្រីមាសទី៣ នៃឆ្នាំ២០២៥ ដែលផ្តល់ឱ្យប្រធានគណបក្សថ្មីត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះដើម្បីស្ដារការគាំទ្ររបស់បក្សឡើងវិញ៕

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ

2024/08/19 12:05:54 pm        206
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ដែលបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ។ព្រះមហាក្សត្ររបស់ប្រទេសថៃ ទ្រង់បានរាជាអនុម័ត តែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី។លោកស្រីបានគ្រប់គ្រងតំណែងកំពូលនេះត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ តែមួយ គឺ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ។ ការគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងពិធីមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក អាផាត ស៊ូខាណាន(Apat Sukhanan) នៅទីក្រុងបាងកក។លោកស្រីនិយាយថា ខ្ញុំសន្យាថានឹងបម្រើមនុស្សគ្រប់រូបដោយស្មើភាព និងអស់ពីចិត្ត គ្រប់វ័យ គ្រប់ភេទ ។ យើងរួមគ្នា ប្រែក្លាយបញ្ហាប្រឈមណាមួយឱ្យទៅជាឱកាស ធ្វើឱ្យប្រទេសថៃក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចស្រមៃ បង្កើត និងរៀបចំអនាគតរបស់ពួកគេ៕

អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ខណៈកូរ៉េខាងជើងអាចចាត់វិធានការតបត

2024/08/19 11:16:51 am        147
យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា សំដៅដោះស្រាយភាពអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរ ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈប្រទេសកូរ៉េខាងជើង អាចនឹងចាត់វិធានការតបតក្នុងការតវ៉ា។សមយុទ្ធយោធាការពារសេរីភាព Ulchi Freedom Shield ជាទៀងទាត់ បានចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា។ ការរៀបចំនៅឆ្នាំនេះ មានវគ្គហ្វឹកហ្វឺនចំនួន៤៨វគ្គ និងសមយុទ្ធពហុវិស័យ រួមទាំងសកម្មភាពការពារតាមអ៊ីនធឺណិតផងដែរ។ ការផ្តោតសំខាន់មួយនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យោធាប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងអាវុធមហាប្រល័យរបស់ប្រទេសកូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ក្នុងអំឡុងពេលសមយុទ្ធនេះ រដ្ឋាភិបាល នឹងធ្វើសមយុទ្ធដែលត្រូវបានរៀបចំដើម្បីក្លែងប្រដូចការពិតទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅថ្ងៃព្រហស្បតិ៍ ប្រជាជននឹងមកចូលរួមក្នុងសមយុទ្ធមួយដែលពួកគេនឹងអនុវត្តការជម្លៀសខ្លួន ដើម្បីឆ្លើយតបទៅនឹងការព្រមានពីការវាយឆ្មក់តាមអាកាស។វិទ្យាស្ថានសិក្សាពីអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ដោយវិទ្យាស្ថានបានរិះគន់ខ្លាំងៗចំពោះសកម្មភាពយោធានេះថាជា «សមយុទ្ធសង្គ្រាមសម្រាប់ការឈ្លានពាន»។ កាលពីខែសីហាឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតចំនួនពីរគ្រាប់ នៅមុនថ្ងៃចុងក្រោយនៃសមយុទ្ធរួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីក្រុងក្រុងព្យុងយ៉ាង បាននិយាយថា ការបាញ់នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពអាកាស ដែលធ្វើឡើងដោយអាមេរិក និងកូរ៉េខាងត្បូង។

អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញស្ពានមួយទៀតនៅក្នុងតំបន់ ឃើស របស់រុស្ស៊ី

2024/08/19 10:43:30 am        234
មេបញ្ជាការអ៊ុយក្រែន លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយទៀតឆ្លងកាត់ទន្លេស៊ីម(Seym)ក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដោយកម្រិតសមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីដែលប្រឆាំងនឹងការវាយរុលទៅមុខរបស់អ៊ុយក្រែន។ ទីក្រុង Kyiv បាននិយាយថា ខ្លួនដណ្ដើមយកបានភូមិជាង៨០ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ ឃើស ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយឆ្លងព្រំដែនកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងទឹកដីរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។មេបញ្ជាការរូបនោះ បានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហុយឡើងចេញពីការផ្ទុះនៅលើស្ពាន ហើយផ្នែកមួយរបស់ស្ពាននេះត្រូវបំផ្លាញ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីការបំផ្លិចបំផ្លាញស្ពាន ឬស្ថានភាពនៅសមរភូមិ តំបន់ឃើស បានទេ៕

ឈ្វេងយល់ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ខណៈការសាងសង់សម្រេច​បាន ៩៧%ហើយ

2024/08/19 09:07:55 am        405
សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ដល់​​សេដ្ឋកិច្ច​ជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុច​ព្រំ​ប្រទល់​​ខេត្ត​ត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុច​ព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់​ការ​សាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់​បាន ៩៧%ហើយ ។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក Blinken ទៅដល់មជ្ឈិមបូព៌ា ក្នុងដំណើរលើកទី៩ ដើម្បីជំរុញបទឈប់បាញ់ហ្កាហ្សា

2024/08/19 09:06:11 am        199
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ (១៨ សីហា) ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។ក្រុមហាម៉ាស និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាមក លោក Blinken នៅថ្ងៃចន្ទ (១៩ សីហា) នេះនឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល លោក Blinken នឹងបន្តទៅកាន់អេហ្ស៊ីប។កិច្ចពិភាក្សាឆ្ពោះទៅរកបទឈប់បាញ់ គ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា កាលពីសប្តាហ៍មុន។ លោក Blinken នឹងព្យាយាមធានាបាននូវរបកគំហើញមួយ បន្ទាប់ពីអាមេរិក បានដាក់សំណើបទឈប់បាញ់ដែលបណ្ដាប្រទេសសម្របសម្រួលជឿថានឹងបិទគម្លាតរវាងភាគីជម្លោះ៕

រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន

2024/08/19 08:44:51 am        261
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។ សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់ ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ

2024/08/18 03:28:36 pm        892
ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕

លោក អាបាស និយាយថា ការទទួលស្គាល់ប៉ាឡេស្ទីនបង្រួបបង្រួម គឺជាគន្លឹះឈានទៅរកសន្តិភាព

2024/08/16 02:41:04 pm        899
ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអង់ការ៉ារបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគ្មានការទទួលស្គាល់ជាអន្តរជាតិចំពោះប៉ាឡេស្ទីនបង្រួបបង្រួមទេនោះ នឹងមិនមានសន្តិភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់នោះទេ។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃពុធ លោកប្រធានអាជ្ញាធរ បានធ្វើសុន្ទរកថានៅក្នុងសភាទួរគីជាលើកដំបូង ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុន។ក្នុងអំឡុងថ្លែងសុន្ទរកថានោះ លោកបានបញ្ជាក់ថា សង្គមអន្តរជាតិ មិនគួរនៅស្ងៀមចំពោះជម្លោះនៅតំបន់ហ្កាហ្សាទេ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនចំនួនបីដង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីសម្រេចទាក់ទងនឹងតំបន់ហ្កា ហ្សា ហើយថា សេចក្តីសម្រេចដែលបានអនុម័តទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន មិនត្រូវបានអនុវត្តទេ។លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះឈានទៅរក សន្តិភាព សាមគ្គីភាព និងវិបុលភាពនៃតំបន់។ លោកបានបន្ថែមថា ប្រសិនបើប្រជាជនប៉ាឡេស្ទីន មិនសម្រេចបាននូវឯកភាពជាតិទេ វាអាចពិបាកក្នុងការទទួលបានជ័យជម្នះចុងក្រោយណាស់។បច្ចុប្បន្ននេះ រដ្ឋប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ដោយរដ្ឋសមាជិក ១៤៥ របស់អង្គការសហប្រជាជាតិ ប៉ុន្តែវានៅតែជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ជំនួសឲ្យសមាជិកភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM