ឯកឧត្តម ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

2025/04/30 09:13:13 am        176
នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឲ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ។សម្តេចតេជោ បានលើកឡើងថា កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។សម្តេច បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជានិងវៀតណាមផងដែរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ ចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ៖ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សា នៅវៀតណាម ហើយវៀតណាមបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេចបាន ២០ ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ ។ ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា និងសន្យា ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ ឯកឧត្កមនាយករដ្ឋមន្រ្តីវៀតណាមក្នុងការសហការនិងគាំទ្រដល់កម្ពុជា។ដោយឡែកក្នុងចុងបញ្ចប់នៃជំនួប សម្តេចតេជោ បានស្នើឲ្យវៀតណាមគាំទ្រ ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន ។ សម្តេចតេជោ រំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រឡេស្តេមិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។ ទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៦ ក្នុងចំណោម ៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ឲ្យទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។ សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំ ជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួល កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

2025/04/30 09:05:10 am        154
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួប​គ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និង បានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ។សម្តេច​ក៏បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។ ​សម្ដេចក៏បានសម្ដែងនូវក្តីរីករាយក្រៃលែងដែលបានមកកាន់ទីក្រុងហូជីមិញជាថ្មីម្ដងទៀត និងបានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបក្សជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីកម្ពុជា ឡាវ វៀតណាម នៅក្នុងទីក្រុងហូជីននេះ។សម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។សម្ដេចតេជោក៏បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ​នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។ឯកឧត្តមបានបញ្ជាក់ទៀតថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណ ចំពោះការគាំទ្រពីមិត្តភក្កិបរទេសជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមបានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រ​ វៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។ ឯកឧត្តមបានបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្រ្តប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវតែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។នៅក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពួនជុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលរវាងគណបក្ស ប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមកាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។សម្តេចបានសំដែងក្តីរីករាយដែល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បាន​ចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម ២០២៥-២០២៦” កាលពីថ្ងៃទី២៨ ខែមេសា​ នៅទីក្រុងហាណូយ ។ ​ភាគីវៀតណាមបានឯកភាព​ លើការបង្កើតយន្តការ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីជំរុញការពង្រីកទំហំពាណិជ្ជកម្ម ដល់គោលដៅ២០ពាន់លាន និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​ និង ឯកភាពជាមួយសម្តេចតេជោ លើការជំរុញទំហំពាណិជ្ជកម្ម ជាពិសេស ទ្វេភាគី​វៀតណាម កម្ពុជា ឱ្យដល់២០ពាន់លានដុល្លារអាមេរិក។​ឯកឧត្តម ក៏បានឯកភាពផងដែរ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឲ្យអ្នកជំនាន់ក្រោយ នៃបក្សនិងរដ្ឋាភិបាលបន្តកិច្ចសហប្រតិការល្អ។ ឯកឧត្តម សង្ឃឹមថាទំនាក់ទំនង រវាងថ្នាក់ដឹកនាំវ័យក្មេង របស់រដ្ឋាភិបាលនិងបក្ស រវាងប្រទេសទាំងពីរនិងកាន់តែរឹងមាំបន្ថែមទៀត ។សម្ដេចតេជោក៏បានអរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលវៀតណាម ដែលផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ និងក៏បានជូនពរឯកឧត្តអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឱ្យមានសុខភាពល្អ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ច ហើយក៏អបអរសាទរជាមួយនឹងប្រជាជនវៀតណាមដែលនៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ជំនួបរបស់ សម្តេចតេជោ ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និង​ស្និតស្នាល​យ៉ាងខ្លាំងក្លាបំផុត ៕

សម្តេចតេជោ ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម

2025/04/30 08:59:32 am        142
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវក្តីរីករាយ និង ការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ វត្តមានរបស់សម្តេចតេជោ​គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសយើងទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដើរក្បួនព្យុហយាត្រានៃការប្រារព្ធពីធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ វត្តមាននៃកងទ័ពកម្ពុជានៅក្នុងព្យុហយាត្រានៅថ្ងៃ៣០ ខែមេសា ជានិមិត្តសញ្ញានៃការប្រកៀកស្មាគ្នាជាប់ជានិច្ចរវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិរហូតដល់ពេលបច្ចុប្បន្ន។ ក្បួនព្យុហយាត្រា នេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ​ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ​និង បាន ​បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទរបស់កម្ពុជា១២០រូប បានចូលរួមដើរក្បួនព្យុហយាត្រាអបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ​ ឆ្នាំ១៩៧៥ - ឆ្នាំ២០២៥)​ និង​ជាខួប២៦ឆ្នាំ នៃ ​ការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃប្រទេស​កម្ពុជា ​ថ្ងៃទី៣០ ខែមេសា ​ឆ្នាំ១៩៩៩។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាវៀតណាមជាថ្មី។ សម្តេចតេជោ បានថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពបងប្រុសជាទីស្រឡាញ់របស់សម្តេចកាលពីពេលថ្មីៗនេះ។សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង​ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។សម្តេចតេជោ បានគូសរំលេចថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ក្នុងជំនួបនោះ សម្តេចតេជោ បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងហាណូយ។ កិច្ចសម្របសម្រួលនេះ ភាគីទាំងពីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានជម្រាបសម្តេចតេជោថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ២០២៤ រូបលោកបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម, ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានស្នើកម្ពុជា បន្តពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនដល់២០ពាន់លានដុល្លារ។ ឯកឧត្តម ​បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា។ជំនួបរបស់សម្តេចតេជោ ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម

2025/04/29 10:04:59 am        197
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម តួ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ញរបស់ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើ សម្តេចតេជោ នឹងមានជំនួបពិភាក្សាការងារដាច់ដោយ ឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការ បង្រួបបង្រួមជាតិរបស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និងលើកកម្ពស់ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្រប តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ អង្វែង៕

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម​ពិធី​អបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងកា​របង្រួបបង្រួមជាតិរបស់វៀតណាម

2025/04/28 02:35:01 pm        131
តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃ​គណៈ​កម្មាធិការ​មជ្ឈិ​ម​បក្ស​កុម្មុយ​នីស្ត វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​ចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និង​ការ​បង្រួប​បង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង​ហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។សមាសភាពគណៈប្រតិភូអមដំណើរ សម្ដេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្ដេច​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់​ខ្ពស់​នៃ​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ​កម្ពុជា​ និងរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើ សម្ដេចតេជោ នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្ស​កុម្មុយ​នីស្ត​វៀតណាម ឯកឧត្តម ញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម មិញជិញ នាយក​រដ្ឋមន្ត្រី វៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹង​ជួប​ពិភា​ក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជា ប្រធា​ន​គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និង​ការបង្រួបបង្រួមជាតិរបស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និង​លើកកម្ពស់ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់​តែ​រីក​ចម្រើន​បន្ថែមទៀត ស្រប តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ស្ថិរភាពយូរ អង្វែង»៕

ផ្លូវជាតិ៣ខ្សែ ប្រវែងសរុប​ជាង២០០គ.ម ភាគនិរតីនៃប្រទេស នឹងសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជា​ផ្លូវ​ក្រោមអធិបតីភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ​

2025/04/28 02:06:12 pm        155
ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គ.ម ភាគនិរតីនៃប្រទេស ដែល​បាន​សាង​សង់​រួច​រាល់​ជា​ស្ថា​ពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៥​ស្អែក​នេះ​ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១/ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣)ដល់កំពង់ត្រាច(ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។២/ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧គ.ម ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣)ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ជាប្រភេទបេតុងកៅស៊ូA C(កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។៣/ ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា។គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញ​ការ​ធ្វើ​សមាហរណ​កម្ម ​នៃវិស័យសំខាន់ៗជាអាទិ៍រួមមាន៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម​, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី៕

សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត»

2025/04/27 06:44:38 pm        659
នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។បន្ទាប់ពីបានជួបជជែកចៅស្រី ស៊ុន ស្រីតី និងក្រុមគ្រួសារ សម្ដេចតេជោ បានបង្ហោះសារលើបណ្ដាញសង្គមបង្ហាញពីការពេញចិត្តបំផុតចំពោះចៅស្រី ស៊ុន ស្រីតី។សម្ដេចបានសរសេរថា «ថ្ងៃនេះបានជួបចៅតី និងក្រុមគ្រួសាររួចហើយ។ ចៅតីបានយកផ្កា៥កម្រងមកលក់ឲ្យខ្ញុំដែល១កម្រង៥ពាន់រៀល សុំចុះ៤ពាន់រៀលមិនព្រម ជូន៦ពាន់រៀលក៏មិនព្រមគឺដឹងតែ៥ពាន់រៀល សុំទិញជំពាក់លុយសិនក៏មិនព្រម។ ពេលឲ្យលុយ៥ម៉ឺនរៀលចៅថារួចគ្នា។ ប្រាប់ថាជំពាក់តា៥កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថ្ងៃក្រោយយកមកលក់លើកក្រោយគិតលុយទៀត។ សំដីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់។ ឪពុកម្តាយប្រាប់ថាមិនបានបង្ខំចៅ ឲ្យទៅលក់ផ្កាទេតែចៅតីទាមទារឲ្យឪពុកម្តាយធ្វើផ្កាដើម្បីយកទៅលក់ដែលត្រូវកាត់យកពីម្តាយ៥០០រៀលក្នុង១កម្រង។»សម្ដេចតេជោ ហ៊ុន សែន បានជជែកលេងជាមួយ ចៅស្រី ស៊ុន ស្រីតី ជាច្រើន ក្នុងនោះសម្ដេចក៏បានសួរទៅចៅស្រីតីថា ចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ដែលចម្លើយនេះធ្វើឲ្យសម្ដេចពេញចិត្តខ្លាំងបំផុត។សម្ដេចតេជោ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ?ចៅតីឆ្លើយថា(ចង់រៀន)ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត។»សូមជម្រាបថា ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ - ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ - ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន៕

ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្ដេចតេជោ ហើយ

2025/04/27 05:58:46 pm        600
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។  ដែលប្រាក់ចំណូល និងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។ គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ - ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ - ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។  ឪពុកម្ដាយ ចៅស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោ ថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយ ម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាប សម្ដេចតេជោ ចៅស្រី តី បានជជែកលេងជាមួយ សម្ដេចតេជោ ជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។សូមជូនពរ ក្រុមគ្រួសារចៅស្រី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕

ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុង​ឱកាស​ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្ម​អន្តរជាតិ ១ឧសភា

2025/04/27 11:37:28 am        129
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្ដេចធិបតី៖-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្ដីរីករាយដោយនៅថ្ងៃនេះបានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ៦ ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជី​មាន​ចំនួនសរុបជាង ៤៥០០០ សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥ លាននាក់។- សម្ដេចធិបតី៖ ពីដើមឡើយការងារនៅតាមរោងចក្រ​មានការ​ផលិត​តែ​សំលៀក​បំពាក់​ប៉ុន្តែ​បច្ចុប្បន្ន​តាម​រោងចក្រ​មានផលិតផលគ្រប់​ប្រភេទ​រួម​ទាំង​គ្រឿង​បង្គំ​រថយន្ត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ផ្ទាល់​ជាមោទនភាពរបស់ប្រទេសយើង។- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖​នៅលើពិភពលោកនេះគ្មាន​ប្រទេសណា​ដែល​មិន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅប្រទេសនោះទេ។ រាជរដ្ឋាភិបាលបានគិតគូទាំងសុខភាព និង​ការងារ​ដើម្បី​បើក​ច្រក​ឱកាស​ការងារ​ជូនបងប្អូនកម្មករ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ​ចំពោះពលករខ្មែរ​ដែល​រង​គ្រោះដោយសារករណីបាក់រលំអគារ​នៅប្រទេសថៃ​ដោយសារគ្រោះ​រញ្ជួយដីកាលពី​ពេលកន្លង​ទៅនេះ ក្នុងនោះមានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ច​ពិភពលោក​រង​ផល​ប៉ះ​ពាល់​ជា​បន្តបន្ទាប់ហើយប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ប៉ុន្ដែ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិត​ជា​និច្ច​ទោះ​បី​តិច ឬ​ច្រើន​ក៏​ដោយ។- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះការដំឡើងប្រាក់ឈ្នួល រាជ​រដ្ឋាភិបាល​បន្ថែម​តួ​លេខ ២ដុល្លារ លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែល​ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារអាម៉េរិក និងបាន​កំពុង​អនុវ​ត្ត​ដោយជោគជ័យ។ ខណៈប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ ដុល្លារអាម៉េរិក ដល់ ២៣៦ ដុល្លារ​អាម៉េរិកក្នុងមួយខែ។- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំគិតគូរផល​ប្រយោជន៍​បន្ថែម​ទៀត​លើសុខភាពចំពោះអ្នកធ្វើការងារក្រៅប្រព័ន្ធ អ្នកស្វ័យនិយោជ ដើម្បីលើកកម្ពស់​សុខមាល​ភាព​ជូនប្រជាពលរដ្ឋ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់​ជំរុញ​ការ​ផ្សព្វ​ផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ឱ្យមកចុះ​ឈ្មោះចូល​រៀនឱ្យ​បាន​ច្រើន​ដើម្បី​ពលរដ្ឋ​អាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។- សម្ដេចធិបតី៖ ការដែលចង់ឲ្យបងប្អូនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធគឺមិនមែនដើម្បី​បង់ពន្ធ​នោះទេ​គឺដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្មវិធី​បណ្តុះ​បណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់។- សម្ដេចធិបតី ៖ រដ្ឋាភិបាលបានគិតគូរទាំងអស់គ្រប់ជ្រុងជ្រោយដល់​កម្មករ​និយោជិត​ទាំង​តម្លៃ​ការ​ស្នាក់​នៅ តម្លៃជិះរថយន្ត​ដឹកជញ្ជូន និង​តម្លៃ​ប្រើប្រាស់​ទឹក​ភ្លើង​ ដើម្បី​ឲ្យប​ង​ប្អូន​ ចំណាយ​កាន់​តែ​តិច​នេះជាការចូលរួមរបស់រាជរដ្ឋាភិបាល។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការកង្វះអាហារូបត្ថម្ភ បញ្ហានេះគឺ​រាជ​រដ្ឋាភិបាល​​បានគិតគូរខ្លាំងណាស់ ក្នុងនោះសូម្បីតែស្រ្ដីដែលជាជនជាប់ឃុំមានផ្ទៃពោះ ឬ​មាន​កូន​តូច​ក៏​រាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ គឺគិតគូរទាំងម្ដាយ និងកូន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​បាន​អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយ​ពេល​សម្រាល​កូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤ លើក ដោយមួយលើក ទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាល កូនចំនួន ៨០ម៉ឺនរៀលបានចំណាយថវិកាប្រមាណ ៣៣០ ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ ម៉ឺននាក់ និងកូនជាង ៦៦ ម៉ឺននាក់បានទទួលផលពីកម្មវិធីនេះ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ចំពោះវិវាទការងារ សូមកុំ​ឱ្យ​មាន​ជន​ទី៣​លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយ។ ចំណែក អង្គការ ឬសហជីពត្រូវ​ធ្វើជា​តំណាងរ​បស់​កម្មករនិយោជិត និងអនុវត្តទៅតាមច្បាប់ និងវិជ្ជាជីវៈដែលបានអនុលោម កុំ​ឱ្យ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​រឿងផ្សេង។- សម្ដេចធិបតី អំពាវនាវបងប្អូនអង្គការ​សហជីព​អង្គការ​វិជ្ជា​ជីវៈ​ត្រូវ​ធ្វើ​តាម​វិជ្ជាជីវៈ​អនុវត្ត​អនុ​លោម​តាម​ច្បាប់​បើយើងទាមទារហួស​ពី​ច្បាប់​ដែរ​អនុញ្ញាត​មិនអាចដោះស្រាយបាននោះទេ វាអាច​ចូល​ក្នុង​អន្ទាក់​នយោបាយក្រុមណាមួយនោះ។ រាជរដ្ឋាភិបាលខិតខំដោះស្រាយ​ដោយ​តម្លា​ភាព​ដើម្បី​ប្រយោជន៍​ទាំងអស់គ្នាកុំឲ្យផ្ទះយើងរោងចក្រយើងឆេះនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងអស់គ្នា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអំពាវនាវដល់ម្ចាស់រថយន្តបើកបរដឹកកម្មករនិយោជិត ត្រូវគិតគូរ​ពី​គុណ​ភា​ពយានយន្ត និងបើកបរគោរពច្បាប់ ដើម្បីធានាសុវត្ថិភាពជូនកម្មករ-កម្មការិនី។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អបអរសាទរ ដែលរាជធានីភ្នំពេញ របស់​ប្រទេស​កម្ពុជា​បានជាប់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតនៅលើពិភពលោក។ សម្ដេចជំរុញឱ្យចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាបន្ថែមទៀតទៅកាន់ពិភពលោក។- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើបរិស្ថានការងារ​របស់​បង​ប្អូន​នៅ​តាម​រោងចក្រ​បាន​ល្អ​នោះ​រាជ​រដ្ឋាភិបាល​នឹង​ខិតខំទាក់ទាញអ្នក​វិនិយោគ​ឲ្យកាន់តែច្រើនថែមទៀត។ ប្រសិន​បើ​មាន​បាតុកម្ម​កើត​ឡើង​នោះ​អ្នក​វិនិយោគិននឹងមិនម​កដាក់ទុនវិនិយោគ​នៅកម្ពុជាយើងនោះទេ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥នេះ បណ្ដារោងចក្រមួយចំនួននឹងមានការរៀបចំការរាំលេង​កម្សាន្ត​សប្បាយ​ជូនបងប្អូនកម្មករកម្មការិនី នៅតាមបណ្ដារោងចក្រ សហគ្រាសនានា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ដោយសារកត្តាការសាមគ្គីភាព និងសុខសន្ដិភាពរបស់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ សម្ដេចសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគិនថ្មីៗ​ជាច្រើន​បន្ថែម​ទៀត។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សាច់គោ ឬស្ពៃ អត់បញ្ហា សំខាន់មានម្ហូបឱ្យកូនចៅខ្ញុំ​ហូបនៅ​ផ្ទះ។ ប្រទេសណាក៏កម្ពុជាយកសំខាន់មានការងារ និងការវិនិយោគ ដើម្បីប្រជាពលរដ្ឋកម្ពុជា និង​សេដ្ឋកិច្ចកម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ «ឃើញគោលនយោបាយស្រក់ទឹកមាត់ ប៉ុន្ដែពេលឃើញ​ការអនុវត្ត​ស្រក់​ទឹកភ្នែក»! សម្ដេចធិបតីឱ្យ​តាមដាន​ជាប់​ជា​ប្រចាំ​ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​​ដែលរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ចៀស​វាង​ការ​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​ ដើម្បី​អនុ​គ្រោះ​ដល់​ការវិនិយោគ ឬវិស័យផ្សេងៗ។- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិក ឬយ៉ាងណា​?​ គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធ​ថ្មី​របស់​អាមេរិក ហើយនេះជាការដាក់ពន្ធសាកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេស​ផ្សេង​គេង​ចំណេញ​ពី​អាមេរិក​ច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការ ដាក់ពន្ធ​ចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះ​មាន​ដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយ​ផងដែរ​ដូចជា​គ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជា​គឺអាមេរិក​យក ៩៧% ចែកនឹងពីរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្រៅប្រទេស អួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈ​នៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាស​នោះស​ម្ដេច​នឹង​ទា​ក់​ទាញ​វិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជ​កម្ម​នានា​បន្ថែម​ទៀត​សម្រាប់​ផ្ដល់​ឱកាស​ការងារ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈ​ពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារ​អត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែ​ការ​លំបាក​តិចតួចធ្វើឱ្យយើងរឹងមាំ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋភិបាលមិនអាចឱ្យមានករណីដូចជាចលនាកាលពីថ្ងៃទី១៨ សីហា កើតឡើងបានឡើយ។ យើងត្រូវចងចាំអតីតកាល សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ ដើម្បីចៀសវាងកុំឱ្យប្រវត្តិសាស្រ្ដដ៏ជូរចត់នេះកើតឡើងវិញម្ដងទៀត ហើយបែរមករួមគ្នាថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងសុខសន្ដិភាពរបស់កម្ពុជា។ប្រសាសន៍សម្ដេចធិបតី ចប់នៅម៉ោង ១១និង៣៨នាទី

កម្ពុជា និងថៃបានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

2025/04/24 04:39:15 pm        205
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី ឯកឧត្តម ភីដក សុខសុវត្ថិ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់ថ្មីមួយ ក្នុងការពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំនេះ។លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរព វិញ្ញាណក្ខន្ធវីរៈបុរស និងវីរនារីដ៏ឆ្នើមរបស់កម្ពុជា។ លោកជំទាវនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវនាយករដ្ឋមន្ត្រី និងឯកឧត្តម ភីដក សុខសុវត្ថិ បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។ លោកជំទាវនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ក្នុងស្មារតីមិត្តភាពជាប្រពៃណីភាពជាអ្នកជិតខាងល្អ និងការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវនាយករដ្ឋមន្ត្រី បានជួបពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីដែលគ្របដណ្តប់លើវិស័យជាច្រើនដែលផ្តល់ប្រយោជន៍រួមគ្នា។ នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកព្រមទាំងបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការងារអប់រំ វប្បធម៌ ទេសចរណ៍ ការតភ្ជាប់ បរិស្ថាន បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ប្តូរវាងប្រជាជននិងប្រជាជន។អំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីការសំខាន់ នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងទំនាក់ទំនងជាទៀងទាត់ រវាងប្រទេសទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាកទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានលើក ទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុងការពិភាក្សាបញ្ចប់នូវផែនការសកម្មភាពរួមឱ្យបានចាប់ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា នឹងរៀបចំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃឱ្យបានឆាប់។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៤ នៅខេត្តស្រះកែវ ប្រទេសថៃ នៅចុងឆ្នាំនេះផងដែរ។អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នាយករដ្ឋមន្ត្រីទាំងពីរបានកោតសរសើរដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងពីរ ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការខិតខំប្រឹងប្រែងយ៉ាងមោះមុត ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមមានការឆបោកតាម ប្រព័ន្ធអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការចំពោះបញ្ហាសំខាន់ៗទាំងនេះ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃជាវេទិកា ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ឬក៏ប្រព្រឹត្តសកម្មភាពទុច្ចរិតណាមួយប្រឆាំងនឹងកម្ពុជា ហើយព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា។Dara VOUN, [4/24/2025 4:36 PM]អំពីវិស័យសេដ្ឋកិច្ចនាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនជា លំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងលើស ១០ ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង កាលពីឆ្នាំកន្លងទៅ។ ផ្អែកលើសន្ទុះជាវិជ្ជមាននេះ ថ្នាក់ដឹកនាំទាំងពីរមានបំណងសម្រេចឱ្យបានគោលដៅ ១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិចារណារៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ថៃ លើកទី៧ នៅឆ្នាំនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញផងដែរឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ និងរៀបចំកិច្ចពិគ្រោះយោបល់អំពីការសម្រួលបន្ថែមទៀតស្តីពីពាណិជ្ជកម្មឆ្លងព្រំដែន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមមានតាមរយៈតំបន់សេដ្ឋកិច្ចពិសេសដែលបំពេញបន្ថែមគ្នាទៅវិញទៅមកនៅតាមខេត្តជាប់ព្រំដែន ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ។ នាយករដ្ឋមន្ត្រីទាំងពីរនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពថា នឹងសម្ពោធស្ពាន ស្ទឹងបត់-បានណងអៀន កម្ពុជា-ថៃ ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះកំណើន នៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ បន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ថ្នាក់ដឹកនាំ ទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួម ស្តីពីកិច្ច សហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣-២០២៥ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន មកទស្សនាប្រទេសទាំងពីរ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះយន្តការ “ប្រទេស ប្រាំមួយ គោលដៅតែមួយ» ដោយសង្ឃឹមថា នឹងលើកកម្ពស់ទេសចរណ៍ក្នុងតំបន់ និងពង្រឹងតំបន់អាស៊ី អាគ្នេយ៍ ជាគោលដៅទេសចរណ៍អន្តរជាតិដ៏លេចធ្លោ។ ក្នុងឆ្នាំ២០២៤ ទេសចរដែលឈរលេខរៀងទី១ ក្នុងចំណោមទេសចរអន្តរជាតិមកទស្សនាកម្ពុជា ដោយមានចំនួនជាង ២ លាននាក់។ អំពីវិស័យការងារ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និង វិស័យឯកជន ដែលបានផ្តល់ឱកាសការងារ ទីកន្លែងស្នាក់នៅ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព ដល់ពលករកម្ពុជានៅប្រទេសថៃ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងបន្តបន្ទាប់របស់ប្រទេសថៃ ក្នុងការការពារសិទ្ធិ និងសុខមាលភាពរបស់ពលករកម្ពុជា ដែលមិនត្រឹម តែបានចូលរួមចំណែកដល់សេដ្ឋកិច្ចប្រទេសថៃប៉ុណ្ណោះទេ តែក៏បានទទួលនូវជំនាញ ចំណេះដឹង និង បទពិសោធដ៏មានតម្លៃ នាំត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។អំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលថៃ ដែលសម្រេចប្រគល់នូវវត្តបុរាណខ្មែរចំនួន ២០ដុំ ដែលបាន រឹបអូសពីក្រុមជនទុច្ចរិត នៅឆ្នាំ១៩៩៩ ត្រឡប់មកកម្ពុជាវិញ។នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសាទរចំពោះការបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត សុងខ្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ដែលនឹងសម្រួលបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយផ្តល់សេវាកម្មផ្នែកកុងស៊ុលជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាគ្នាលើវិស័យសំខាន់ៗមួយចំនួនទៀត រួមមានវិស័យធនាគារ អប់រំ កសិកម្ម បរិស្ថាន ការដឹកជញ្ជូននិងការតភ្ជាប់ ព្រមទាំងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត រួមក្នុងការរួមចំណែក ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ និងពិភពលោក ព្រមទាំងបន្តផ្តល់ការ គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជំរុញការខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ានរួមគ្នា ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ខណៈប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងខែធ្នូខាងមុខនេះ និងកីឡាប៉ារ៉ាហ្គេម នៅឆ្នាំក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជូនពរឱ្យការរៀបចំព្រឹត្តិការណ៍តំបន់សំខាន់ៗ ទាំងនេះប្រកបដោយជោគជ័យ។ សម្តេចធិបតី ក៏បានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។លោកជំទាវនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និងឯកឧត្តម ក៏ដក សុខសុវត្ថិ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវទី១ ព្រមទាំងក្រុមការងារ ចំពោះការរៀបចំដ៏ល្អប្រសើរ និងការទទួលស្វាគមន៍ដ៏កក់ក្តៅជូនដល់គណៈប្រតិភូថៃក្នុងអំឡុងទស្សនកិច្ច ផ្លូវការនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ
07/06/2025 07:07 AM
ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ
07/05/2025 10:07 PM
រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
07/05/2025 05:07 PM
ម៉ាឡេស៊ីដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃលើផលិតផលដែក និងដែកថែបរបស់ចិន កូរ៉េខាងត្បូង និងវៀតណាម
07/05/2025 05:07 PM
ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM