សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-ស្វីស ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការឲ្យឈានដល់ឆាកអន្តរជាតិ

2023/01/24 07:29:59 am        566
​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា និងភាគីស្វីស បានប្តេជ្ញាចិត្ត ក្នុងការបង្កើនទំនាក់ទំនង​ទ្វេភាគី​ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។ប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែមករាកន្លងទៅ បានឲ្យទូរទស្សន៍​ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់​វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ ហេឡេន ប៊ូលីហ្គ័រ អាធីដា (Helene Budliger Artieda) រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរ គឺមានការកើនឡើង​ជា​លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងស្វីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក។ រីឯនៅក្នុងឆ្នាំ២០២១ ទំហពាណិជ្ជកម្ម​របស់​ប្រទេសទាំងពីរសរុប មានចំនួនប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាជាមួយលោកជំទាវ លើការពិនិត្យ​លទ្ធភាព​ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍន៍នានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់​ប្រជាពលរដ្ឋ​ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។ជាការឆ្លើយតប ភាគីស្វីស បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីស បាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំ​ប្រឹងប្រែង​នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។លោកជំទាវបានកោតសរសើរពីការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ៕

ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ ​នៅសប្តាហ៍នេះ

2023/01/23 01:47:48 pm        432
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បី​ប្រមូលមូលធនសម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។ក្នុងសេចក្តីប្រកាសព័ត៌មានចេញមូលបត្ររដ្ឋ ​នឹងត្រូវដាក់ដេញថ្លៃនៅលើ​ប្រព័ន្ធNBCPរបស់​ធនាគារជាតិនៃកម្ពុជា ​ចាប់ពីម៉ោង៨ ព្រឹកដល់ ២៖៣០រសៀល ​ដោយ​បន្ថែមថា ​តម្លៃ​ចារឹកក្នុងមួយ​ឯកតា ចំនួន ១លានរៀល។​ធនគារជាតិនៃកម្ពុជា បញ្ជាក់ថា​ អត្រាគូប៉ុង ​មានចំនួន ៣,៤៨ភាគរយ​ ដោយរយៈពេលទូទាត់គូប៉ុង ធ្វើឡើង ក្នុងរយៈពេល៦ខែម្តង។នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារ​អាមេរិក ​សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ​២០២២ ចំនួន ២០០ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ៤៩ ​លានដុល្លារអាមេរិក ​និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល ​សមមូលនឹងប្រមាណ ១៥១ លានដុល្លារអាម៉េរិកទៀត។មូលធនបានពីការបោះផ្សាយនេះ ​គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់​ចំណូល​ដោយត្រង់មករាជរដ្ឋាភិបាល ​និងផ្ដល់ផលរហ័ស ​ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង​ចិរភាពនៃការគ្រប់គ្រងបំណុល ​និងថវិកាជាតិ ។កាលពីឆ្នាំ២០២២ ​មូលបត្ររដ្ឋលើកទីមួយត្រូវដាក់ឱ្យដេញថ្លៃ ​ដោយមានអត្រាគូប៉ុង ២ភាគរយ ដោយ​រាជរដ្ឋាភិបាល​ បានគ្រោងបោះផ្សាយមូលបត្ររដ្ឋ ​៣០០លានដុល្លារ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និ​ងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​និយាយកាលពីពេលថ្មីៗនេះថា ​មូលបត្ររដ្ឋ ​នឹង​អនុញ្ញាតឱ្យរាជរដ្ឋាភិបាល​ប្រមូលមូលនិធិ​សម្រាប់​គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ឯកឧត្តម បានបន្ថែមថា មូលបត្ររដ្ឋ នេះ​នឹងបម្រើជាឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគ​ស្ថាប័ន​ដូចជាធនាគារ ​ក្រុមហ៊ុនធានារ៉ាប់រង ​បេឡាជាតិរបបសន្តិសុខសង្គម និងមូល​និធិសោធននិវត្តន៍ជាដើម៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ១,៧ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/23 12:59:00 pm        568
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ខណៈរដ្ឋកំពុងជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលគ្រាប់ស្វាយចន្ទី។គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសមានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការនាំចូលគ្រាប់​ស្វាយចន្ទី​កម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ស្វាយចន្ទី​ជា​កសិផល​ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ​ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ ​គឺពូជ M23 ដែល​មានទំហំគ្រាប់ធំ និង​មានរសជាតិឆ្ងាញ់។​ ជាមធ្យមក្នុងមួយហិកតា ​ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ តាម​ការប៉ាន់ស្មាន ​មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្វាយចន្ទី​ បូករួម​ទាំង​កម្លាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។បច្ចុប្បន្ននេះ ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​នាំចេញ​ក្រោម​រូបភាព​មិនទាន់​កែច្នៃ ​ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល​ គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កែច្នៃនិង​វេច​ខ្ចប់​ក្នុងស្រុក។ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក ​មានការ​កើន​ឡើង​១២​ដង​ក្នុង​រយៈពេល ​៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោល​គឺ​ចាប់ពី​តិច​ជាង​ ៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ​ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ​២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ៕ អត្ថបទ វណ្ណៈ

ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​

2023/01/21 11:10:34 am        580
បន្ទាយមានជ័យ៖ ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​អះអាង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទំនាក់ទំនង ជាពិសេស​វិស័យ​សេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សាស្តីពី​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងា​រលើ​គ្រប់​វិស័យ នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៣​ កន្លង​ទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជម្រាប​ជូន​ឯកឧត្តម លឺ ក្វាង​ងឺ​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​វិញ​ឡុង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​ទាំងពីរ បាន​ទើប​ងើប​ចេញ​ផុត​ពី​វិបត្តិ​សាកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឈាន​ទៅ​បើក​ប្រទេស​ និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​ដោយសារ​នយោបាយ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​សម្រេច​បាន​តាម​ផែនការ​។ ​​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម លឺ ក្វាង​ងឺ​យ បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនា​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​។ ឯកឧត្តម​បាន​បន្ត​ថា ខេត្ត​នៅ​តំបន់​ទំនាប​ទន្លេ​មេគង្គ​មួយ​នេះ​មាន​ប្រជាជន​ជាង ៨៥​ម៉ឺន​នាក់​។ ក្នុង​នោះ​ជនជាតិ​ដើម​ខ្មែរ​ជាង ២ម៉ឺន ២ពាន់នាក់។ ​ភាគី​វៀតណាម​បាន​លើក​ឡើង​បន្ត​ថា ដោយមាន​បង្អែក​សេដ្ឋកិច្ច​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ជាដើម ដែល​ផលិតផល​សរុប​ក្នុងស្រុក​បាន​ស្មើនឹង​ប្រមាណ ៧៥០​លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​នោះ​ក៏​ជំរុញ ​និង​ពង្រឹង​នូវ​ការ​លើក​កម្ពស់​សុខុមាល​ភាព ជីវភាព​ប្រជាជន រួម​ទាំង​បងប្អូន​ខ្មែរ​ជន​ជាតិ​ដើម និង​ព្រះសង្ឃ​ផង​ដែរ​។​ ​តាមរយៈ​ជំនួប​ការងារ​នា​ពេល​នេះ​ភាគី​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព ភាតរភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ ដូចដែល​មាន​ចែង​ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​លើក​ទី​១ កាលពី​ខែ​មេសា ឆ្នាំ​២០១២ និង​លើក​ទី​២ កាល​ខែ​តុលា ឆ្នាំ​២០១៧​ កន្លងមក ហើយ​គ្រោង​បន្ត ៥​ឆ្នាំ​ទៀត​៕

វិបត្តិកូវីដ-១៩ ជំរុញការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស

2023/01/20 04:19:59 pm        374
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា វិបត្តិកូវីដ-១៩ ​រួមជាមួយនឹងការប្រើប្រាស់អ៊ីនធឺណែត និងទូរស័ព្ទចល័ត ​បានជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង​នៅក្នុងការទូទាត់តាមប្រព័ន្ធ​អនឡាញ​នៅកម្ពុជា។ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ​២០២៣ របស់ធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា មធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយម​នៅទូទាំង​ប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ​១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់ ។ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធ​អនឡាញ​មាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់​តែពេញនិយម​នៅទូទាំងប្រទេស ។ ឯកឧត្តម ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ​អត្ថប្រយោជន៍​នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបាន​បង្ហាញយ៉ាងជាក់ច្បាស់ក្នុងអំឡុងពេលបិទខ្ទប់ ​ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានា​តាមប្រព័ន្ធ​អនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់​ឧបត្ថម្ភ​ដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ បានភ្លាមៗនិងមានតម្លាភាព​។ បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ​ជាពិសេសប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) បានសម្រួល​ដល់​ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​ជំរុញ​បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើក​មុខមាត់​នៃប្រព័ន្ធទូទាត់កម្ពុជា​នៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ស្រប​ពេល​ដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ ​លានគណនី ។ កន្លងមក ​ធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ​ និងម៉ាឡេស៊ី ​និងកំពុង​បញ្ចប់​ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនា​ពេលឆាប់ៗនេះ ៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ទីម័រ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យរឹតតែជិតស្និតបន្ថែមទៀត

2023/01/20 03:39:28 pm        352
​ភ្នំពេញ៖ កម្ពុជា ទីម័រ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និត​បន្ថែមទៀត​ក្នុងគ្រប់វេទិកាទាំងអស់ ស្របពេលដែលកម្ពុជា ​បានបង្ហាញការគាំទ្ររបស់កម្ពុជា ក្នុង​ដំណើរការចរចានានា ដើម្បីជំរុញឲ្យប្រទេសទីម័រឡេស្ដេ អាចចូលជាសមាជិករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WHO)បានក្នុងឆ្នាំ២០២៣នេះ។នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា​ការងារ​មួយចំនួនជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ​ ក្នុងអំឡុង​ពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣​ របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាល​ពី​រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការ​ចំពោះ​ការចូលជាសមាជិករបស់ប្រទេសទីម័រ ក្នុងអាស៊ាន​ ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤០​ និង៤១ ​កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោមការធ្វើជាប្រធាន​អាស៊ាន​របស់កម្ពុជា។ ជាមួយនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុង​ដំណើរការ​ចូលជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រផងដែរ។បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានលើកឡើងវិញអំពីយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​បានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រ​ ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យ​ស្រូវអង្ករ​ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរ ជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ច​របស់​ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។ ជាកិច្ចឆ្លើយតប​ ឯកឧត្តមប្រធានាធិបតីទីម័រ ​បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ចំពោះទីម័រ ​ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និត​បន្ថែមទៀត​ក្នុងគ្រប់វេទិកាទាំងអស់៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជានិងអេមីរ៉ាតអារ៉ាបរួម នឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច នៅមីនា

2023/01/19 02:32:59 pm        489
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ​ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) នឹងបញ្ចប់ការចរចានៅជុំទី៣ នាខែកុម្ភៈ ​និង​គម្រោងបញ្ចប់ជាផ្លូវការ​ នៅខែមីនា ឆ្នាំ២០២៣ខាងមុខ ។នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ឯកឧត្តម ថានី អាម៉េត អាយហ្ស៊ីយ៉ុនឌី (Thani Ahmed Al Zeyoudi) ​រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ក្នុងអំឡុងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅប្រទេសស្វីស។ក្រោយឆ្លងកាត់កិច្ចប្រជុំចរចាជុំទី១ ​កាលពីខែតុលា ឆ្នាំ២០២២ ​និងការវិវឌ្ឍទៅមុខនៃការចរចា​បើក​ច្រក​ទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ ក្នុងខែធ្នូ ឆ្នាំ២០២២ ភាគីទាំងពីរបានខិតខំបំពេញ​តាម​សំណើរ​សុំ និងការផ្តល់ឱ្យរវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​ដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។ នៅក្នុងជំនួបនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើ​ពិពិធកម្ម​ទីផ្សារ ​ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើន​លំហូរ​នៃការវិនិយោគ ការបង្កើតការងារ ​និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​លើវិស័យ​ផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។ឆ្លៀតក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បានសម្តែងនូវសេចក្តីសោមនស្សរីករាយ​ដែលបានជួប ​ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមជាថ្មីម្តងទៀត និង​ចំពោះឱកាសដែលភាគីទាំងពីរអាចពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូកន្លងមក។ ឯកឧត្តម ក៏បានអបអរសាទរដល់រដ្ឋាភិបាល អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានជ្រើសរើសធ្វើ​ជាម្ចាស់​ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣របស់អង្គការពាណិជ្ជកម្មពិភពលោក​ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា ដាក់ចេញច្បាប់វិនិយោគថ្មី ជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម

2023/01/19 02:26:02 pm        549
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគ​បន្ថែម សំដៅឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ នៅក្នុងអង្គវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធាន​បទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន “ASEAN’s Green Promise” ប្រទេសស្វីស ដោយបានបង្ហាញ​ការ​ព្រួយបារម្ភពីផលប៉ះពាល់ជាអវិជ្ជមាន ​ដែលបណ្តាលមក​ពី​បម្រែបម្រួល​អាកាសធាតុ និង​កាតព្វកិច្ច​ចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កន្លង ដែលកម្ពុជាបាន​ផ្តួចផ្តើម​គំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូល​អាស៊ាន​ឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ​មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ​ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិ​អាកាសធាតុ ជាពិសេស​ ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា​ គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោង​ផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័ន​កាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា​ដែលបានសន្យា​នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ស្តីពីបរិស្ថាន និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ​បានបន្ថែមទៀតថា​ កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការ​សហការគ្នា​សំដៅ​រៀបចំយុទ្ធសាស្ត្រអាស៊ាន ​ស្តីពីអព្យាក្រឹត្យភាពកាបូន។ជាក់ស្តែង នៅខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ាន​ទើបតែបានអនុម័តនូវ​ឯកសារ​ទស្សនៈទាន សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេលកិច្ច​ប្រជុំរដ្ឋ​មន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ​ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ និង៤១។ នាពេលបច្ចុប្បន្ននេះ ​កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសដែល​មាន​អព្យាក្រឹត្យភាពកាបូន៕អត្ថបទ៖ ឈិត បូរ៉ាវី

អ្នកជំនាញ រំពឹងថា វិស័យអចលនទ្រព្យ និងសំណង់ នឹងអាចឡើងវិញក្នុងឆ្នាំនេះ

2023/01/19 02:20:27 pm        841
ភ្នំពេញ៖ អ្នកជំនាញអចលនវត្ថុមើលឃើញថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់ និង​មានសកម្មភាពមមាញឹកជាងឡើងវិញ ​មានតម្រូវការច្រើនជាងមុន និងមានអ្នករកស៊ីលើ​ផ្នែកនេះ​កាន់តែច្រើនផងដែរ​ ខណៈសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបល្អប្រសើរ។លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ​បានថ្លែងថា ការបើក​ប្រទេសចិនឡើងវិញនេះ​ វាជា​សញ្ញាណល្អ​សម្រាប់កម្ពុជា ​សម្រាប់ការអភិវឌ្ឍ​លើគ្រប់វិស័យ​ឲ្យតែល្អ​ប្រសើរថែមទៀត​ ក្នុងនោះវិស័យអចលនទ្រព្យ ​និងសំណង់ និង​អាចមានសកម្មភាព​មមាញឹក​ឡើងវិញ ​និងមានតម្រូវការទិញ-លក់ច្រើនជាងមុន ហើយក៏មានអ្នករកស៊ីទទួលទាន​លើផ្នែកនេះ​មានសកម្មភាពផុលផុសជាងមុនផងដែរ។យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទិន្នន័យសំណង់ទូទាំងប្រទេស​មាន​ចំនួន ៨២៦ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ​២,៦ ពាន់លានដុល្លារ នៅ​ឆ្នាំ២០២២ ថយចុះជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ការអនុវត្តក្រោមសមត្ថកិច្ចក្រសួង មានចំនួន ​២០២ គម្រោង ​មានទុនវិនិយោគជាង ២ ពាន់លាន​ដុល្លារ ​។ ចំណែកស្ថិតសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន ៦២៥ គម្រោង មានទុន​វិនិយោគ​ជាង ៥៤៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល​ រំពឹងថា​ វិស័យសំណង់​នឹងបន្ត​កំណើន​ទាប​ជាងនិន្នាការ​ធម្មតា​ដោយសារការរំពឹងទុកការងើបឡើងវិញយឺត ​នៃរំហូរទុនវិនិយោគពីបរទេស ជាពិសេស​សម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ ​និងពាណិជ្ជកម្ម ស្របពេល​ដែលសកម្មភាពសំណង់លំនៅឋាន​ ក៏ត្រូវ​បានរំពឹងថា ​នៅបន្តក្សាកំណើន ប៉ុន្តែស្ថិត​ក្នុងកម្រិតទាបផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កសិករកំពុងមមាញឹកប្រមូលផលដំណាំប៉ិកួៈ ខណៈតម្លៃដើមដៃបានខ្ពស់ជាងរាល់ឆ្នាំ

2023/01/18 05:35:03 pm        702
កំពង់ចាម៖ ប្រជាកសិករ ដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារ នាំគ្នាដាំដំណាំប៉ិកួៈ ខណៈឆ្នាំនេះ ​ពួកគេសប្បាយរីករាយ ដោយសារតម្លៃលក់លើ​ទីផ្សារខ្ពស់ជាងរាល់ឆ្នាំ អាចជួយបង្កើនជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ ។ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ ក្នុងនោះមាន ឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ​បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចម្ការ​នៅតំបន់​នេះ​មានជីវជាតិល្អ និងដីល្បាយខ្សាច់ងាយស្រួលដាំដុះថែរទាំ។កសិករ ​ដែលកំពុងប្រមូលផលប៉ិកួៈ បានប្រាប់BTVបាន​ឲ្យដឹងថា ឆ្នាំនេះដោយសារមានប្រែប្រួល​អាកាសធាតុ ភ្លៀងធ្លាក់ជាហូហែរ ​បានធ្វើឲ្យផ្ទៃដីចំការរងការខូចខាត ​ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ក្រោយពីប្រមូលផលនៅដើមដៃនេះ ​បានទិន្នផលទទួលផលបានច្រើន ហើយតម្លៃខ្ពស់ជាងរាល់​ឆ្នាំទៀត ។ប្រជាកសិករ បានស្នើឲ្យមន្ត្រីជំនាញ ជួយបង្កើនទីផ្សារ ដំណាំប៉ិកួៈ ​នេះនៅតម្លៃខ្ពស់បែបនេះ ពួកគេពិតជាសប្បាយរីករាយ ​និងមានកម្លាំងចិត្តក្នុងដាំដុះបន្តទៀត ​ខណៈបច្ចុប្បន្ន ឈ្នួលមក​ទទួលទិញចម្ការ ដោយក្នុងមួយគីឡូ ក្រាម តម្លៃ១៥០០រៀល​ ទៅ២០០០រៀលដែរ។ ក្នុងរយៈពេលកន្លះខែមករានេះ ​ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម បានកំពុងទទួលផលជា​បន្តបន្ទាប់​ហើយ ហើយកសិករ បន្តចាប់ផ្តើមនាំគ្នាំដាំដំណាំរួមផ្សំផ្សេងទៀត រួមមាន​ ពោត សណ្តែកដី ត្រសក់ស្រូវ ឪឡឹក និងម្ទេស ។ល៕អត្ថបទ៖ ថុង សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
07/04/2025 10:07 PM
ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ រួមគ្នាដោះស្រាយរាល់សំណូមពលរដ្ឋក្នុងមូលដ្ឋាន
07/04/2025 09:07 PM
ក្រសួងការងារ ចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន ដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលជំនាញ ធីវ៉េត នៅកម្ពុជា
07/04/2025 09:07 PM
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៣នាក់ល្មើសបទវិន័យត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ
07/04/2025 09:07 PM
ក្រុមត្រួតពិនិត្យ IAEA ចាកចេញពីទីក្រុងតេអេរ៉ង់ ក្រោយជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់
07/04/2025 08:07 PM
ជនប៉ាឡេស្ទីននំាគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់ដែលត្រូវបានសម្លាប់នៅទីក្រុង Khan Younis តំបន់ហ្កាហ្សា
07/04/2025 08:07 PM
ប្រតិភូសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នាំយកអំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋនៅតំបន់ទិសព្រះវិហារ
07/04/2025 08:07 PM
ទីក្រុងម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងដោះដូរឈ្លើយសឹកបន្ថែមទៀត
07/04/2025 08:07 PM
លេខាធិការដ្ឋាន ផ.ក.អ បានចាប់ឆ្នោតរួចរាល់គ្រួសារក្រីក្រស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល
07/04/2025 08:07 PM
រដ្ឋមន្ត្រីការពារជាតិហូឡង់៖ ការប្រើអាវុធគីមីរបស់រុស្សីប្រឆាំងអ៊ុយក្រែន មានកាន់តែច្រើនឡើង
07/04/2025 08:07 PM