វិស័យឯកជនកំពុងចូលរួមចំណែកលើការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា
អូស្រ្តាលីគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យការអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ក្រុមការងារក្រសួងធនធានទឹកបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមអាងទឹក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងព្រៃវែង

សេដ្ឋកិច្ច និង កសិកម្ម

សម្ដេចធិបតី៖ ៣ខែដើមឆ្នាំនេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ថ្មី១០៦ គម្រោងមានទុនសរុប ២២០០ លានដុល្លារ

2024/04/11 12:41:57 pm        155
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា មានប្រសាសន៍ថា គិតត្រឹមរយៈពេល ៣ ខែដើមឆ្នាំ ២០២៤នេះ កម្ពុជា ទទួលបានគម្រោងអភិវឌ្ឍថ្មីៗ ជាពិសេសពាក់ពាន់ទៅ នឹងការពង្រីកផលិតកម្មនៅក្នុងស្រុកចំនួន ១០៦ គម្រោង គិតជាទុនសរុបប្រមាណ ២២០០ លានដុល្លារ ហើយតាមរយៈគម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតការងារជាង ១០ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានថ្លែងថា ការវិនិយោគនេះ គឺធ្វើឡើងនូវគ្រប់វិស័យទាំងអស់ ទាំងឧស្សាហកម្ម ទេសចរណ៍ និងវិស័យកសិកម្ម។ សម្ដេចនាយករដ្ឋមន្រ្ដីលើកឡើងថា ក្នុងឆ្នាំ ២០២៣ ជាលទ្ធផល​នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ ដឹកនាំដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ កម្ពុជាទទួលបាន​គម្រោង​អភិវឌ្ឍន៍​សរុបចំនួន ២៦៨ គម្រោង ដែលបានអនុម័តកាលពីឆ្នាំ ២០២៣ ក្នុងនោះមានគម្រោងចំនួន ២៤៧ គម្រោងជាគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៦ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៤៦០០ លានដុល្លារ ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនឹងប្រឹងប្រែង​ធ្វើឱ្យ​សេដ្ឋកិច្ចល្អកម្ពុជាប្រសើរឡើងវិញ ​ដូចមុនពេលកូវីដ-១៩រាតត្បាត។ ​សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ប៉ុន្ដែ​បានប្រឹងប្រែងជាប់ជានិច្ចដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ វ៉ន ដារ៉ា

អតិផរណារបស់អ្នកប្រើប្រាស់អាមេរិក កើនឡើងលើសការរពឹងទុកដល់កម្រិត ៣,៥ ភាគរយក្នុងខែមីនា

2024/04/11 11:20:39 am        197
អតិផរណាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បានបន្តបង្កើនល្បឿនកាលពីខែមុន ដោយកើនឡើងលើសការរំពឹងទុក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១០ មេសា) ដោយទម្លាក់ឱកាសនៃការកាត់បន្ថយអត្រាការប្រាក់មុនកំណត់ពីធនាគារទុនបម្រុងសហព័ន្ធ (Federal Reserve)។ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកមួយនេះបានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ ឆ្នាំ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យអតិផរណាធ្លាក់ចុះយ៉ាងរឹងមាំទៅនឹងគោលដៅរយៈពេលវែងរបស់ខ្លួនចំនួន ២ ភាគរយ។កំណើនតម្លៃទំនិញបានធ្លាក់ចុះពីកម្រិតកំពូលក្នុងឆ្នាំ២០២២ ប៉ុន្តែបានកើនឡើងខ្ពស់ជាថ្មីម្ដងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ដោយធ្វើឱ្យទីផ្សារទស្សន៍ទាយយ៉ាងស្រពិចស្រពិលអំពីពេលវេលាដែលធនាគារកណ្ដាល Fed អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ បើទោះបីជាសូចនាករផ្សេងទៀតនៃកម្លាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅតែមានភាពធន់ក៏ដោយ។នាយកដ្ឋានការងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំ (CPI) បានឈានដល់ ៣,៥ ភាគរយនៅក្នុងខែមីនា ដោយកើនឡើង ០,៣ ភាគរយធៀបនឹងខែកុម្ភៈ។ នេះគឺលើសពីការរំពឹងទុកបន្តិចនៃកំណើនត្រឹមតែ ៣,៤ ភាគរយ នេះបើយោងតាមការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចដែលធ្វើឡើងដោយសារព័ត៌មានសេដ្ឋកិច្ចទីផ្សារ ដូវ ចូនស៍ ញ៉ូវស៍វ៉ាយអឺ (Dow Jones Newswires) និងប្រព័ន្ធផ្សព្វផ្សាយដ៏ល្បី ដឹ វ៉លស្រ្ទីត ជើណល់ (The Wall Street Journal) របស់សហរដ្ឋអាមេរិក៕

ពលរដ្ឋម្នាក់នៅរដ្ឋ Oregon របស់អាមេរិក ឈ្នះរង្វាន់ឆ្នោតផ្សងសំណាងចំនួន ១,៣ ពាន់លានដុល្លារ

2024/04/08 01:56:23 pm        152
បន្ទាប់ពីការពន្យារពេលបីម៉ោងកន្លះ ក្រុមហ៊ុនឆ្នោតផ្សងសំណាង ផៅវើបល (Powerball) របស់សហរដ្ឋអាមេរិក បានចាប់លេខដែលឈ្នះរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ (០៧ មេសា) ហើយក្រោយមកបាននិយាយថាអ្នកលេងម្នាក់នៅក្នុងរដ្ឋ អូរ៉េហ្គន (Oregon) បានផ្គូផ្គងលេខទាំងអស់ដោយឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១,៣ ពាន់លានដុល្លារ។ លេខដែលឈ្នះសម្រាប់ការចាប់ឆ្នោតនោះគឺ ២២ ២៧ ៤៤ ៥២ ៦៩ លេខសំណាងចុងក្រោយគឺលេខ ៩។អត្តសញ្ញាណ និងទីតាំងរបស់អ្នកឈ្នះមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែអ្នកដែលមានសំណាងម្នាក់នេះ បានយកឈ្នះលើប្រូបាប ១ លើ ២៩២.០០០.០០០ ក្នុងការត្រូវរង្វាន់ធំនេះ ដែលបានកើនឡើងជារៀងរាល់សប្តាហ៍ដោយពុំមានអ្នកឈ្នះសោះចាប់តាំងពីដើមខែមករា មក។ក្រុមមន្ត្រីឆ្នោតបានឲ្យដឹងថា ការចាប់ឆ្នោតត្រូវបានពន្យារពេលចាប់ពីម៉ោង ១០:៥៩ នាទីយប់ (ម៉ោងក្នុងស្រុក) ថ្ងៃសៅរ៍ រហូតដល់ម៉ោង ២:២៩ ព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយសាររដ្ឋមួយក្នុងចំណោមរដ្ឋដែលបានចូលរួមលេងឆ្នោតនេះ ត្រូវការពេលវេលាបន្ថែមទៀតដើម្បី «បំពេញនីតិវិធីនៃការចាប់ឆ្នោតជាមុន ដែលត្រូវបានអនុម័តដើម្បីការពារសុវត្ថិភាព និងភាពសុចរិតនៃឆ្នោត ផៅវើបល នេះ»។ រង្វាន់ឆ្នោត ផៅវើបល ដ៏ធំបំផុតគឺទឹកប្រាក់ ២,០៤ ពាន់លានដុល្លារ ដែលត្រូវបានឈ្នះនៅរដ្ឋ កាលីហ្វ័រនីញ៉ា (California) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

ប្រជាជនប៉ាគីស្ថាន ខកចិត្តដោយសារតម្លៃទំនិញតាមទីផ្សារឡើងថ្លៃខ្ពស់ មុនពិធីបុណ្យ Eid al Fitr

2024/04/07 10:56:58 am        190
ខណៈខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាដាន នឹងបញ្ចប់ចុងសប្តាហ៍នេះ ផ្សារទំនើប និងទីផ្សារប្រពៃណីនៅទូទាំងប្រទេសប៉ាគីស្ថាន កំពុងគ្របដណ្ដប់ដោយភាពអ៊ូអរខ្លាំងនៅពេលប្រជាពលរដ្ឋ បានសម្រុកទិញទំនិញ នៅមុនពិធីបុណ្យមូស្លីម អេត អាល់ ហ្វីត (Eid al Fitr)ចូលមកដល់។ប៉ុន្តែនៅឆ្នាំនេះ ទាំងអ្នកទិញទំនិញ ទាំងអ្នកលក់ និយាយថា អតិផរណាកំពុងបង្អាក់ភាពរីករាយក្នុងការទិញទំនិញនៅតាមទីផ្សារនានា។សប្តាហ៍ចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ជាធម្មតា តែងមើលឃើញភាពរីករាយនៃការដើរទិញទំនិញផ្សេងៗ ជាមួយក្រុមគ្រួសារ ដែលប្រមូលផ្តុំគ្នាទៅកាន់ទីផ្សារភ្លាមៗ បន្ទាប់ពីពិធី អ៊ីហ្វតា"iftar" ដែលជាពិធីស្រាយបួសឬការទទួលទាហានអាហារបន្ទាប់ពីថ្ងៃលិច ក្នុងការស្វែងរកសម្លៀកបំពាក់ គ្រឿងអលង្ការ និងស្បែកជើង ថ្មីៗ ដែលជាធម្មតាត្រូវបានចាត់ទុកថាជាពិធីបុណ្យ អេត(Eid) មានរយៈពេលបីថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន។អតិថិជន និងម្ចាស់ហាងនៅទីផ្សារ សំខាន់ៗក្នុងទីក្រុង Karachi និង Lahore បានប្រាប់សារព័ត៌មាន Reuters ថាតម្លៃទំនិញល្អៗ ដូចជាបានកើនឡើងទ្វេដងចាប់តាំងពីពេលដូចគ្នាកាលពីឆ្នាំមុន។ពិធីបុណ្យ Eid al Fitr ដែលជាថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដាន ត្រូវបានគេរំពឹងថានឹងចូលមកដល់នៅថ្ងៃទី១០ខែមេសា នៅក្នុងប្រទេសប៉ាគីស្ថានក្នុងឆ្នាំនេះ ទោះបីជាអាចនឹងត្រូវពន្យារពេលមួយថ្ងៃដោយសារតែពេលវេលានៃការមើលឃើញព្រះចន្ទក៏ដោយ៕

អារម្មណ៍អ្នកប្រើប្រាស់កូរ៉េខាងត្បូងធ្លាក់ចុះ ដោយសារការព្រួយបារម្ភអំពីអតិផរណាអាហារ

2024/03/26 09:37:44 am        204
ការស្ទង់មតិរបស់ធនាគារកណ្តាលបានបង្ហាញនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីរសប្តាហ៍មុនការបោះឆ្នោតសភារបស់ប្រទេសនេះ ថា អារម្មណ៍អ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះនៅក្នុងខែមីនានេះ ដោយសារការកើនឡើងនៃការព្រួយបារម្ភអំពីតម្លៃកសិកម្មកើនឡើង។ សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់បានធ្លាក់ចុះពី១០១,៩% ក្នុងខែកុម្ភៈ ដល់១០០,៧%នៅក្នុងខែមីនា ដោយប្រកាសពីការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែតុលាមក នៅក្នុងការស្ទង់មតិប្រចាំខែរបស់ធនាគារកណ្តាលកូរ៉េចំពោះអ្នកប្រើប្រាស់ទំនិញ។ ការធ្លាក់ចុះបានកើតឡើង ខណៈការរំពឹងទុកអតិផរណារបស់អ្នកប្រើប្រាស់ក្នុងរយៈពេល១២ ខែបន្ទាប់ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលប្រាំខែពី ៣,២ ភាគរយមកនៅ៣ ភាគរយ។នៅក្នុងការស្ទង់មតិ ៦៣,៤ % នៃអ្នកឆ្លើយតបបាននិយាយថា ការឡើងថ្លៃតម្លៃកសិកម្មនឹងជំរុញឱ្យមានអតិផរណាក្នុងរយៈពេល ១២ ខែបន្ទាប់ កើនឡើងយ៉ាងខ្លាំងពី៥១,៥% កាលពីខែកន្លងទៅ។ តិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងកាលពីខែកុម្ភៈ បន្ទាប់ពីមានភាពធូរស្រាលរយៈពេល៣ខែ ដោយសារតែសម្ពាធផ្នែកផ្គត់ផ្គង់ ដែលភាគច្រើនមានដើមចមមកពីតម្លៃកសិកម្មហក់ឡើង៕

តម្លៃប្រេងហក់ឡើង ខណៈហានិភ័យភូមិសាស្ត្រនយោបាយតានតឹងខ្លាំង បង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់

2024/03/25 10:35:33 am        130
តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយសារការព្រួយបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតឹងតែង ព្រោះតែជម្លោះនៅមជ្ឈិមបូព៌ា និងរវាងរុស្ស៊ី និងអ៊ុយក្រែន ស្របពេលការរួមតូចនៃចំនួនខួងយករ៉ែរបស់សហរដ្ឋអាមេរិក បានរុញឲ្យតម្លៃប្រង លោតឡើងខ្ពស់។ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅនៅម៉ោង០០២៩ ម៉ោងសកល(0029 GMT) ។ ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង ២៥ សេន ឬ ០,៣% ដល់ ៨០,៨៨ ដុល្លារក្នុងមួយបារ៉ែល។ ក្រុមហ៊ុនទាំងពីរបានកត់ត្រាការផ្លាស់ប្តូរតិចជាង ១% កាលពីសប្តាហ៍មុនធៀបនឹងសប្តាហ៍មុនៗ។ លោក ហ៊ីរ៉ូយូគិ គីគូកាវ៉ា (Hiroyuki Kikukawa) ប្រធានក្រុមហ៊ុន NS Trading ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Nissan Securities បាននិយាយថា ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការកើនឡើងនៃការវាយប្រហារលើរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការធ្លាក់ចុះក្តីសង្ឃឹមបទឈប់បាញ់នៅមជ្ឈិមបូព៌ា បានធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពិភពលោក។ .លោកបាននិយាយថា ការធ្លាក់ចុះសកម្មភាពខួងប្រេងរបស់សហរដ្ឋអាមេរិក ក៏បង្កើនការព្រួយបារម្ភផងដែរចំពោះការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង ។ ទីក្រុង Kyiv បាននិយាយថា រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ល្វីវ (Lviv )ភាគខាងលិចរបស់អ៊ុយក្រែនដោយមីស៊ីល កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងការវាយប្រហារតាមអាកាសដ៏ធំដែលឃើញមីស៊ីលរុស្ស៊ីមួយគ្រាប់ហោះចូលដែនអាកាសប៉ូឡូញ៕

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ធ្វើធុរកិច្ច នៃការពង្រីកទីផ្សារ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃទៅអន្តរជាតិ

2024/03/22 12:02:39 pm        109
ក្រសួងពាណិជ្ជកម្ម គាំទ្រ និងជំរុញលើកទឹកចិត្តដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​នៅកម្ពុជា តាមរយៈការជំរុញពង្រីកទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ។លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើង​នៅ​ក្នុង​កម្ម​វិធី​បើក​សម្ពោធ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ នៃកម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ក្រសួង​ពាណិជ្ជ​កម្ម តែងតែគាំទ្រ និងជំរុញលើកទឹកចិត្តការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូង​មាន​តម្លៃ​នៅ​កម្ពុជា តាមរយៈការចូលរួមរៀបចំបង្កើតសមាគមនេះឡើង និងបន្តគាំទ្រ​សហការ​ជាមួយ​សមាគម ដោយប្រមូលកៀរគរផលិតករ អាជីវករ និងគ្រប់ភាគី​ភាគព័ន្ធ​ក្នុង​វិស័យ​គ្រឿង​អលង្ការ​ទាំងអស់ ឲ្យក្លាយទៅជាតួអង្គតែមួយប្រមូលផ្តុំនិងលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ដើម្បី​អភិវឌ្ឍន៍លើវិស័យគ្រឿងអលង្ការ និងទាំងការរចនាម៉ូត ការធ្វើពិពិធកម្មទីផ្សារ ដើម្បី​ជួយ​រាជ​រដ្ឋាភិបាលបើកច្រកសេដ្ឋកិច្ចសម្រាប់វិស័យនេះ និងបាន​ចូលរួម​ចំណែក​ក្នុង​ការ​យក​រូបិយប័ណ្ណ​បរទេសមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ លោកជំទាវ បន្តថា ទំហំទីផ្សារនៃផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា បាន​កំពុង​តែ​បន្តរីក​ចម្រើន​កាន់តែធំឡើងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងនោះសម្រាប់គោល​បំណ​ង​នៃ​ក្រសួង​ពាណិជ្ជកម្មចំពោះវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ គឺមិនត្រឹម​តែ​ចង់​ពង្រីក​ទីផ្សារ​ក្នុង​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅក្នុងការពង្រីកទីផ្សារអន្តរជាតិ សម្រាប់​ទំនិញ​គ្រឿង​អលង្ការ និងត្បូងមានតម្លៃ ដែលផលិតនៅកម្ពុជាផងដែរ ដើម្បីបង្កើន​ឱកាស​ទីផ្សារ និង​កាលា​នុវត្តភាព សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ នៅក្នុងវិស័យនេះ។ចំណែក, លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា លើកឡើងផងដែរថា គ្រឿងអលង្ការ និងត្បូង មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវ​ផលិត​ផល​ដ៏មានតម្លៃនេះ ក្នុងការកែច្នៃជាច្រើនម៉ូតជាច្រើនទម្រង មានក្បាច់ក្បូរ​រចនា​យ៉ាង​ប្រណិត ដើម្បីប្រកួតប្រជែងលើទីផ្សារ ដោយយើងសម្លឹងទៅមើលការច្នៃគ្រឿងអលង្ការ និង​ត្បូង​កាល​ពីសម័យមុន មានក្បាច់ទៅតាមសម័យកាលនោះ, ប៉ុន្តែសម័យកាលបច្ចុប្បន្ននេះ បង​ប្អូន​ខ្មែរ​យើង ជាពិសេសជាងទង (ជាងមាស) មានជំនាញ​យ៉ាង​ខ្លាំង​ក្នុង​ការ​រចនា​ម៉ូត​របស់​គ្រឿង​អលង្ការ ទោះបីជាក្បាច់នោះពិបាកក្នុងការរចនាយ៉ាងណាក្តី គឺគាត់អាចច្នៃបាន មិន​ថា​គ្រឿង​អលង្ការជា មាស ផ្លាកទីន ស្ពាន ឬត្បូងថ្មឡើយ។លោក​បន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា មាន​សន្ទុះ​យ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ម្យ៉ាងទៀតនៅ​ពេលការ​ដាក់​តាំង​បង្ហាញ​នៅ​តាម​បណ្តា​ប្រទេសផ្សេងៗ ដូចជា ប្រទេសឥណ្ឌា ថៃ ចិន ក្នុងទីក្រុងហុងកុង ប្រទេសសិង្ហបុរី និង​ប្រទេស​មួយ​ចំនួនទៀតក្នុងទ្វីបអាស៊ី រួមបញ្ជូលទាំងទ្វីបអឺរ៉ុប ដែលជាដៃគូ​របស់​ប្រទេស​កម្ពុជា​យើង​ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវការរចនា​ច្នៃម៉ូត​ក្បាច់​ក្បូរ​ពីស្នាដៃ​របស់​បង​ប្អូន​ខ្មែរ​យើង​។សូមបញ្ជាក់ថា កម្មវិធីពិព័រណ៌នេះ មានការចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅប្រទេសដូចជា ក្រុម​ហ៊ុ​នកម្ពុជា ចិន ឥណ្ឌា អ៊ីតាលី ជប៉ុន ថៃ និងវៀតណាមជាដើម ព្រម​ទាំង​មាន​ការ​ដាក់​តាំង​បង្ហាញ​លក់​គ្រឿងអលង្ការ ត្បូងមានតម្លៃ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មី សម្រាប់កែច្នៃ​គ្រឿង​អលង្ការ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី៖ រយៈពេល៦ខែនេះ មានរោងចក្រសហគ្រាសបើកថ្មី ៣៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤ រោងចក្រ

2024/03/15 12:49:31 pm        161
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមានមានចំនួន ៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤ រោងចក្រ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចទទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិន​ទាន់ល្អ​ឥតខ្ចោះនោះទេ ប៉ុន្ដែក៏សូមឱ្យអ្នកដែលរិះគន់ត្រូវពិចារណាអំពីទំហំសមិទ្ធផល​ជាក់ស្ដែងចំពោះការរីកច្រើនរបស់កម្ពុជាផងដែរ ដូចជាករណីរោងចក្រមួយចំនួនបានបិទទ្វា ប៉ុន្ដែក៏មានរោចក្រជាច្រើនបានបើកថ្មីដែរ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់ភ្ជាប់នូវទីផ្សារសេរី ដូច្នេះការប្រកួតប្រជែងនៅក្នុងទីផ្សារគឺត្រូវតែមានអាជីវកម្មខ្លះជោគជ័យ និងខ្លះទៀតបរាជ័យត្រូវបិទទ្វាបែបនេះឯង។សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា កង្វល់របស់ប្រជាពលរដ្ឋ ក៏ជាកង្វល់របស់​រាជរដ្ឋាភិបាលដែរ។ សម្តេចបញ្ជាក់ថា បើចង់ដឹងពីការងារ កុំទៅមើលកន្លែងដែលអាជីវកម្មបិទទ្វា ប៉ុន្ដែត្រូវទៅមើល​កន្លែង​ដែលបើកឬប្រកាសជ្រើសរើសបុគ្គលិកវិញ ដូចជានៅទីភ្នាក់ងារ ការងារ និងមុខរបរ នៃក្រសួងការងារជាដើម (NEA)៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ៦ខែនេះ គម្រោងវិនិយោគថ្មីចំនួន១៧៣ បានចុះបញ្ជីនៅកម្ពុជា មានទុនវិនិយោគ ៤១៥០លានដុល្លារ

2024/03/15 12:32:52 pm        162
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៦ខែ មកនេះមានគម្រោងវិនិយោគថ្មីចំនួន ១៧៣បានចុះបញ្ជីនៅកម្ពុជា ក្នុងនោះមានទុនវិនិយោគ ៤១៥០ លានដុល្លារ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចថ្លែងថា ក្នុងរយៈពេល៦ខែ រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំទាក់ម៉ូយ (អ្នកវិនិយោគ) មកបណ្ដាក់ទុក វិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាលទ្ធផលមានក្រុមហ៊ុន អ្នកវិនិយោគិនថ្មីចំនួន ១៧៣ គម្រោង បានជ្រើសរើសយកការបណ្ដាក់ទុនចុះបញ្ជីវិនិយោគ​នៅកម្ពុជា ដែលសរុបជាទឹកប្រាក់មានទំហំទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា គម្រោងទាំង ១៧៣ នេះត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ខណៈតាមរយៈគម្រោងវិនិយោគទាំងនេះនឹងផ្តល់ឱកាសការងារជាង ១៧ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋនៅទូទាំងសប្រទេស។ សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕អត្ថបទ៖ វ៉ន ដារ៉ា

ខយ តេ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

2024/03/13 10:46:04 am        118
រយៈពេល ១០ឆ្នាំមកនេះ ជាមួយនឹងភាពច្នៃប្រឌិត និងនវានុវត្តន៍ ខយ តេ កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើន​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម។ បើតាមការអះអាងពីតំណាងក្រុមហ៊ុន សមិទ្ធផលឆ្នើម និងកំណត់ត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុនមកនេះ ខយ តេ កម្ពុជា បាននាំមកនូវភាព​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​គួរ​ជាទី​មោទនៈ​។ ភាពភាពជោគជ័យដែលក្រុមហ៊ុនបានសង្កត់ធ្ងន់នោះគឺ ការ​បង្កើត​ឯកត្តកម្ម​ជា​ម៉ាក​យីហោ​ដែល​លក់​បាន​រហូតដល់ចំនួន ៤១៩៨កែវក្នុង​មួយ​ថ្ងៃ​ដែល​ជា​កំណត់​ត្រា​លក់​ខ្ពស់ជាងគេបំផុត​ សម្រាប់​សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធី​ប្រកួត​ក្រឡុក​តែ​ដ៏ធំជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ចូលរួម​ពី​បណ្តាប្រទេសជាង១០ ដើម្បីពង្រឹងវប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។ទន្ទឹមនេះ ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ប្រកប​ដោយការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា បានផ្តល់ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​រង​គ្រោះជា​ង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន១ម៉ឺនកែវ​ដោយ​ឥតគិត​ថ្លៃ​ជូន​ដល់​ពលរដ្ឋកម្ពុជា។តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យមានការទទួលស្គាល់ និងបានទទួល​នូវ​ពាន​រង្វាន់​កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន រួមមាន៖- ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី foodpanda- ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24- ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets- ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)- ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»។ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បាន​រៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយ​មាន​ការ​ដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែល​មាន​គោល​បំណង​បង្ហាញ​ពី​ចក្ខុវិស័យ​អនាគត​របស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ខ្លួន​នៅ​លើ​វិថី​តែគុជក្នុងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ជា​ន់​ខ្ពស់របស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក​នៃ​ក្រុមហ៊ុន ខយតេ អ្នកបងើ្កតមាតិការ ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំង​អ្នក​គាំទ្រ​របស់​ខ្លួន​ជាច្រើននាក់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន ជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ
02/23/2025 06:02 PM
លោក Yoon និងសភាកូរ៉េខាងត្បូង ត្រៀមចូលដំណាក់កាលចុងក្រោយនៃក្តីចោទប្រកាន់ទម្លាក់តំណែង
02/23/2025 04:02 PM
លោក Trump ថាសហរដ្ឋអាមេរិក ចង់បានការតបស្នងលើប្រាក់ជំនួយអ៊ុយក្រែន
02/23/2025 04:02 PM
សកម្មជនផ្ដាច់ខ្លួនក្នុងគណបក្សប្រឆាំងប្រកាសប្រមូលសមាជិក​​​​​បន្ថែមដើម្បីមកគាំទ្រជាមួយនឹងគណបក្សប្រជាជនកម្ពុជា
02/23/2025 04:02 PM
អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ តំណាងរុស្ស៊ី និងអាមេរិក នឹងជួបគ្នាម្តងទៀតក្នុងពេលពីរសប្តាហ៍ខាងមុខ
02/23/2025 04:02 PM
ព្រិលធ្លាក់ខ្លាំងនៅតែបន្តគ្របដណ្ដប់ប្រទេសជប៉ុន ដោយបង្កការរំខានឥតឈប់ឈរ
02/23/2025 04:02 PM
ចិន មើលឃើញការធ្វើដំណើរក្នុងស្រុកជាង ៩ពាន់លានដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន
02/23/2025 04:02 PM
ក្រុមហាម៉ាស ចោទអ៊ីស្រាអែល ថាលេងល្បិចកខ្វក់ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា
02/23/2025 04:02 PM
ចៅក្រម និងបុគ្គលិកតុលាការរាប់ពាន់នាក់នៅហុងគ្រី ចេញតវ៉ាទាមទារឯករាជ្យភាពតុលាការ
02/23/2025 03:02 PM
ទឹកជំនន់នៅប្រទេសបុតស្វាណា សម្លាប់មនុស្ស ៧នាក់ និងជម្លៀសមនុស្សរាប់ពាន់នាក់
02/23/2025 02:02 PM