កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"
ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មជំរុញការធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ខណៈរសជាតិឆ្ងាញ់មិនចាញ់បង្កងធម្មជាតិ

2023/12/12 11:35:38 am        273
តាកែវ៖ ទៅថ្ងៃ​អនាគត​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឲ្យប្រជាកសិករងាកមកធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ និងម្យ៉ាងទៀត ដោយសារបង្កងចិញ្ចឹម ក៏មានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងតាមបែបធម្មជាតិមានចំនួនសរុប ២០កន្លែង ក្នុងនោះខ្នាតមធ្យមមាន ៨កន្លែង។ ឯកឧត្តម បានបន្តថា បង្កងធម្មជាតិមានចំនួនតិចតួច មិនអាចបំពេញតម្រូវការបាន ដោយក្នុង១ឆ្នាំ អាចរកបានតែក្នុងអំឡុង ៣ទៅ៤សប្តាហ៍ ហើយមានតម្លៃថ្លៃ ចាប់ពី ៤០ ទៅ៥០ដុល្លារក្នុង១គីឡូ អាស្រ័យតាមទំហំ និងភាពងាយរកបាននៃការនេសាទ។ ដោយឡែក បង្កងចិញ្ចឹមតាមបែបធម្មជាតិវិញ ​ឯកឧត្តមបានលើកឡើងថា ​ក៏មានរសជាតិឆ្ងាញ់​ប្រហាក់ប្រហែល​គ្នា ចិញ្ចឹមតាមស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានសុវត្ថិភាព និងមានសក្តានុពលពង្រីក​ផលិតកម្ម​បានច្រើន ទៅតាមតម្រូវការទីផ្សារ ​និងមានតម្លៃប្រហែលពាក់កណ្តាលនៃបង្កងធម្មជាតិ ចន្លោះពី ២០ទៅ២៥ដុល្លារ ក្នុង១គីឡូ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទិន្នផលបង្កងធម្មជាតិមានប្រមាណ ​៦០តោន ក្នុង១ឆ្នាំ ហើយ​មានតែ១ម្តងប៉ុណ្ណោះនៅក្នុង១ឆ្នាំៗ ក្នុងរង្វង់ ៤សប្តាហ៍នៃខែវិច្ឆិកា ​និងដើមខែធ្នូ។ ចំណែក​ឯបង្កងចិញ្ចឹមវិញ អាចធ្វើបាន ២ដង ក្នុង១ឆ្នាំ ប្រសិនបើប្រើកូនទំហំចាប់ពី១០ក្រាម ទៅ២០ក្រាម។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមបង្កងផ្គត់ផ្គង់បានប្រហែល ​២០តោន ក្នុង១ឆ្នាំ ​ដោយសារតែទើបចាប់ផ្តើម។ សម្រាប់ការចិញ្ចឹមបច្ចុប្បន្នតាមបែបធម្មជាតិ (ដង់ស៊ីតេទាប និងមិនមែនជាលក្ខណៈប្រពលវប្បកម្ម) ក្នុង១ហិកតា​ កម្ពុជាទទួលបានទិន្នផលចន្លោះពី ១,២តោន ទៅ១,៤តោន ក្នុង១ឆ្នាំ៕អត្ថបទ ឈិត បូរ៉ាវី 

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មាននិន្នាការកើនឡើង ទោះបីសេដ្ឋកិច្ចពិភពលោក​រងប៉ះពាល់ក៏ដោយ

2023/12/12 10:25:37 am        233
អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅតែមាននិន្នាការកើនឡើង ខណៈ​កម្ពុជា​ស្ថិត​ក្នុងក្របខណ្ឌ RCEP, FTA, ការទទួលបានអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និង​កំណើន​កើត​ចេញពីកិច្ចសហប្រតិបត្តិការថ្មីៗ ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាព ប្រាកដ​ប្រជាក៏ដោយ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ បណ្ឌិត​សភា​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៤ នេះថា យោងតាមការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និង​ការ​បើកទីផ្សារថ្មីៗ ដោយផ្អែក​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) និងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (FTA) ជាដើម ជា​ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ ២០២៣ ដែលមានភាពល្អប្រសើរ អាច ជួយជ្រោមជ្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២៤ ឲ្យមានកំណើនប្រហាក់ប្រហែលគ្នាឆ្នាំ ២០២៣នេះផងដែរ។ក្រៅពីនេះ កម្ពុជានៅមានវិស័យមួយចំនួនទៀតជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចផងដែរដូចជា កំណើន​ភ្ញៀវទេសចរបរទេស និងកំណើនកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយប្រទេសដៃគូរ និងស្របពេលកម្ពុជាបានត្រៀមខ្លួនជាច្រើន ដើម្បីចាប់​យក​ឱកាស​ផ្សេង​ៗ និងការត្រៀមទប់ស្កាត់ហានីភ័យ និងបញ្ហាប្រឈមនានា ដើម្បីធ្វើ​ឲ្យ​សម្រេច​នូវ​កត្តា​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ២០២៤ ខាងមុខ។សូមបញ្ជាក់ថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៤, រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងបន្តនិន្នាការកើនឡើង នឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%, វិស័យសេវាកម្ម ៦,៩ % និងវិស័យកសិកម្មរំពឹងនឹងសម្រេចបានកំណើន ១,១% ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិមានតម្លៃ២,៤ពាន់លានដុល្លារជាមួយអូស្ត្រាលី

2023/12/08 12:00:03 pm        140
ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អវកាស Hanwha របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានយានយន្តប្រយុទ្ធថ្មើរជើង Redbackចំនួន១២៩គ្រឿងនៅឆ្នាំ២០២៨ ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៣,១៦សែនកោដិ៍វ៉ុន ឬ ២,៤ ពាន់លានដុល្លារ។ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីកាលពីខែកក្កដា បានជ្រើសរើសក្រុមហ៊ុន Hanwha ជាអ្នកដេញថ្លៃដ៏ពេញចិត្តសម្រាប់គម្រោងដែលមានតម្លៃសរុបរហូតដល់ ៤,៦២ ពាន់លានដុល្លារ ដែលបង្ហាញនូវអ្វីដែលប្រទេសនេះបាននិយាយថា គឺជាការវិនិយោគធំបំផុតតែមួយគត់ នៅក្នុងសមត្ថភាពកងទ័ព មកដល់បច្ចុប្បន្ននេះ។ឧបនាយករដ្ឋមន្ត្រី លោក Richard Marles បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Geelong ថា យានយន្តទាំងនោះនឹងមានតួយ៉ាងធំធេងក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់កងកម្លាំងការពារជាតិអូស្ត្រាលី។ក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការងារប្រហែល ២.១០០ រួមទាំងការងារផ្ទាល់ចំនួន ១.៨០០ ដោយយានយន្តដំបូងនឹងត្រូវដឹកជញ្ជូននៅឆ្នាំ២០២៧។

នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម X និយាយថា មានមនុស្សជាង១០លាននាក់ បានចំឈ្មោះប្រើក្នុងខែធ្នូនេះ

2023/12/08 11:18:43 am        66
នាយកប្រតិបត្តិ ក្រុមហ៊ុនបណ្ដាញសង្គម X លោកស្រី លីនដា យ៉ាការីណូ (Linda Yaccarino) បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សជាង ១០ លាននាក់បានចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គម X នៅក្នុងខែធ្នូនេះ ។ យោងតាមសារព័ត៌មាន the New York Times ការប្រកាសនេះកើតឡើងនៅពេលក្រុមហ៊ុនដែលកន្លងទៅ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Twitter ប្រឈមនឹងការបាត់បង់​ប្រាក់ចំណូល​ពីការផ្សាយពាណិជ្ជកម្ម​ចំនួន ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនល្បីៗធំៗ ផ្អាកយុទ្ធនាការទីផ្សាររបស់ពួកគេនៅលើវេទិកានេះ ។ ក្រុមហ៊ុន X ដែលពុំបានបញ្ចេញទិន្នន័យ​អ្នកប្រើប្រាស់ជាប្រចាំ មិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយ​អំពីរបៀបដែលការចុះឈ្មោះនៅខែធ្នូធៀបនឹងកម្រិតមធ្យម ឬមូលហេតុដែល លោកស្រីYaccarino បង្ហាញតួលេខនោះទេ។ ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស គឺលោក មហាសេដ្ឋី ElonMusk បាននិយាយកាលពីខែកក្កដា ថាបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៥៤០ លាននាក់។ ក្រុមហ៊ុនជាច្រើនរួមទាំង Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេបានផ្អាកការព្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ខ្លួនគេនៅលើបណ្ដាញសង្គម X ។លោក Musk បានរិះគន់បណ្ដាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលបានចាក​ចេញពីវេទិកាបន្ទាប់ពីលោកបានយល់ព្រមជាមួយអ្នកប្រើប្រាស់ដែលអះអាងខុសថា ជនជាតិជ្វីហ្វកំពុងបង្កឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិស្បែកស។របាយការណ៍ពីក្រុមឃ្លាំមើលបណ្ដាញទំនាក់ទំនងសង្គម Media Matters បានរកឃើញការផ្សាយ​ពាណិជ្ជកម្ម​ពីក្រុមហ៊ុនធំៗនៅជាប់នឹងសារបង្ហោះសង្គម X ដែលគាំទ្ររបបណាស៊ី។ក្រុមហ៊ុននេះបានដាក់ពាក្យប្ដឹងកាលពីចុងខែវិច្ឆិកាប្រឆាំង នឹងក្រុមឃ្លាំមើល Media Matters នេះ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍៕

ពិភពលោករំពឹងថា នឹងមានចំនួនអ្នកដំណើរតាមយន្តហោះ៤,៧ពាន់លាននាក់នៅឆ្នាំក្រោយ ខណៈឧស្សាហកម្មអាកាសចរណ៍ងើបឡើងវិញ

2023/12/07 11:04:28 am        108
សមាគមពាណិជ្ជកម្មឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធទី៦ខែធ្នូសប្ដាហ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍នានាគួរតែដឹកជញ្ជូនចំនួនអ្នកដំណើរឲ្យបានច្រើនបំផុតនៅឆ្នាំក្រោយខណៈវិស័យនេះបានធូរស្រាលឡើងវិញក្រោយការរាតត្បាតវីរុសសកល COVID-19 ទោះបីជាកម្រិតនៃប្រាក់ចំណេញនៅតែជាក្ដីបារម្ភក៏ដោយ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) នៅក្នុងការពិនិត្យឡើងវិញជាប្រពៃណីរបស់ខ្លួនអំពីនិន្នាការឧស្សាហកម្មនៅពេលដែលឆ្នាំថ្មីខិតជិតមកដល់ បាននិយាយថា គំរូកំណើនធម្មតាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីទីនេះនៅពេលវិស័យនេះបានងើបឡើងវិញដល់កម្រិតមុនការរាតត្បាតជំងឺ COVID-19។ ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ លោក វីលី វ៉ាល់ស៍ ( Willie Walsh) បាននិយាយថា មនុស្សចូលចិត្តធ្វើដំណើរ ហើយបានជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រលប់ទៅកម្រិតមុនមានជំងឺរាតត្បាត ខណៈស្ថាប័ននេះបានព្យាករណ៍ថាមនុស្ស៤,៧ពាន់លាននាក់នឹងធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំ២០២៤។ សមាគមនេះ បានកត់សម្គាល់ថានេះគឺជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រដែលលើសពីកម្រិតមុនការរាតត្បាតជំងឺសកលដែលមានកម្រិត៤,៥ពាន់លាននាក់ ដែលបានកត់ត្រាកាលពីឆ្នាំ ២០១៩។សម្រាប់ឆ្នាំនេះ សមាគមនេះ រំពឹងថានឹងមានអ្នកដំណើរចំនួន៤,២៩ ពាន់លាននាក់ ដែលជាការធ្លាក់ចុះតិចតួចពីការព្យាករណ៍ខែមិថុនារបស់ខ្លួនចំនួន៤,៣៥ ពាន់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរឹតបន្តឹងការធ្វើដំណើរដែលប្រទេសនានាបានអនុវត្តន៍ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបញ្ឈប់អាជីវកម្ម ហើយក្រុមហ៊ុនផ្សេងទៀតត្រូវបានធានា ខណៈឧស្សាហកម្មនេះបានខាតបង់រហូតដល់១៨៣ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០២០ រហូតដល់ឆ្នាំ២០២២៕

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ​ ជាឱកាសបង្ហាញផលិតផលស្នាដៃកូនខ្មែរអាចធ្វើបាន

2023/12/07 10:37:10 am        195
ភ្នំពេញ៖ តាមរយៈពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិលើកទី១០ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ បានមើលឃើញថា មានក្រុមហ៊ុនចូលរួមជាច្រើនទាំងជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល ក៏ដូចជាផ្នែកសេវាកម្ម ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជាក្នុងវិស័យសំណង់ និងជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផលស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផលដែលនាំចូលនោះទេ។ លោក ភួន ដារ៉ាវុឌ្ឍ ប្រធានផ្នែកលក់រាយផលិតផលក្បឿង ដែលជាផលិតផលក្នុងស្រុក របស់ក្រុមហ៊ុន វីគី ត្រេដ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា សម្រាប់ពិព័រណ៍សំណង់ ក្រុមហ៊ុន​លោកតែងតែចូលរួមតាំងបង្ហាញជារៀងរាល់ឆ្នាំ ដោយសារទទួលបានអត្ថប្រយោជន៍​យ៉ាង​ច្រើនពីអ្នកចូលរួមទស្សនា និងពីដៃគូអាជីវកម្មនានាក្នុងព្រឹត្តិការណ៍នេះ។ លោកបានចាត់ទុកកម្មវិធីនេះថា គឺជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផល ជាពិសេសចង់បង្ហាញពីស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផល​ដែល​នាំចូលនោះទេ។លោក ស៊ុ ចាន់ថា វិស្វករផ្នែកលក់ក្រុមហ៊ុន ផែបស្ទីល (Pebsteel) ដែលផ្តោតលើសេវាកម្មសាងសង់​ចេញពីដែក ដូចជា សាងសង់ឃ្លាំង ផ្សារ និងរោងចក្រជាដើម បានលើកឡើងថា នេះជាលើក​៤ហើយ​ ដែលក្រុមហ៊ុនចូលរួមកម្មវិធីពិព័រណ៍​នេះ ហើយលោកពិតជាសប្បាយ​ចិត្តដែល​មានអតិថិជនជាច្រើនចាប់អារម្មណ៍ ​និងគាំទ្រកន្លងមក។ លោករំពឹងខ្ពស់ថា ឆ្នាំនេះនឹងអាចទទួលបានអតិថិជនកាន់តែច្រើនថែមទៀត​បន្ទាប់ពីការដាក់​តាំងចំនួន ៣ថ្ងៃនេះ ហើយសង្ឃឹមទៀតថា ​អតិថិជនផ្សេងៗទៀត យ៉ាងហោចក៏បានស្គាល់ និងយល់ដឹងអំពីសេវាកម្មក្រុមហ៊ុនរបស់លោកផងដែរ។សូមបញ្ជាក់ថា ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១០នេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៦ ដល់៨ ខែធ្នូ ឆ្នាំ២០២៣ ​ដែលមានការក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១ពាន់មុខ និង៥០ប្រភេទនៃសេវាកម្ម ​ហើយផលិតផលទាំងនេះ មួយចំនួនជាផលិតផលក្នុងស្រុក ​និងមួយចំនួនផ្សេងទៀត ជាផលិតផល ដែលនាំចូលមកពីបណ្តា​ក្រៅប្រទេស មានដូចជា មកពីប្រទេសវៀតណាម ចិន ឌូបៃ អាល្លឺម៉ង់ អាម៉េរិក និងអ៊ីតាលីជាដើម។ កម្មវិធីនេះដែរ ​នឹងឲ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់​ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ​ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ ងាយស្រួល​ធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរទៅក្រៅ​ប្រទេសទៀតឡើយ៕អត្ថបទ ឈិត បូរ៉ាវី 

ពលរដ្ឋបូលីវី ព្យាយាមតម្រង់ជួរដ៏វែងដើម្បីទទួលបានប្រេងឥន្ធនៈ

2023/11/29 09:58:34 am        213
ប្រជាជនបូលីវី ដែលត្អូញត្អែរបានមកតម្រង់ជួរដើម្បីទទួលបានប្រេងឥន្ធនៈនៅទូទាំងទីក្រុង La Paz កាលពីថ្ងៃអង្គារ ខណៈអាជ្ញាធរបានបដិសេធការខ្វះខាត និងបានដាក់កំហុសតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ទៅលើលើសង្រ្គាមពិភពលោកដែលកំពុងបន្ត។ រថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តអ្នកដំណើររាប់សិបគ្រឿង បានចូលមកតាមដងផ្លូវ និងស្ថានីយ៍បម្រើសេវាកម្មមួយចំនួននៅក្នុងទីក្រុង La Paz ។យោងតាមអ្នកបើកបរក្នុងតំបន់ លោក Ramiro បាននិយាយថា បន្ថែមពីលើប្រេងឥន្ធនៈដែលពិបាកទទួលបាន វាមានការកំណត់លើបរិមាណប្រេងឥន្ធនៈ ដែលលោកអាចទិញបាននៅស្ថានីយ៍។ប្រធានាធិបតី លោក Luis Arce បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបូលីវី ចំណាយខ្ពស់មិនធម្មតា សម្រាប់ការនាំចូលប្រេងឥន្ធនៈ ហើយត្រូវបានសន្និដ្ឋានថាការកើនឡើងតម្លៃនេះបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ប្រធានាធិបតី លោក Luis Arce បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបូលីវី ចំណាយខ្ពស់មិនធម្មតា សម្រាប់ការនាំចូលប្រេងឥន្ធនៈ ហើយត្រូវបានសន្និដ្ឋានថាការកើនឡើងតម្លៃនេះបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។

ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំបន្តប្រមូលផលស្រូវវស្សា ជាមួយតម្លៃប្រសើរជាងឆ្នាំមុន

2023/11/22 10:14:24 am        170
ត្បូងឃ្មុំ ៖ គិតមកដល់សប្តាហ៍ទី៣ នៃខែវិច្ឆិកានេះប្រជាពលរដ្ឋដែល​ប្រកបរបរ​ធ្វើ​ស្រែក្នុ​ង​ខេត្ត​ត្បូងឃ្មុំ​ បានបន្ត​ប្រមូល​ផល​ស្រូវ​វស្សា​ជាមួយ​តម្លៃ​ប្រសើ​រ​ជាង​ឆ្នាំ​មុន​ពោល​គឺ​១​គីឡូក្រាម​សើម​ថ្លៃ​ចន្លោះ​ពី​១១០០រៀល ទៅ១២២០ រៀល ខណៈប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ក៏កំពុងញ៉ាប់ដៃជើង សាបព្រោះ​ក្រោយ​ទឹក​ស្រក​ទៅ​វិញ​ផង​ដែរ​។លោក ផល ផៃ រស់នៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ជាទូទៅ​គ្រួសារ​របស់​គាត់​ធ្វើ​ស្រូវ​ធ្ងន់​ពោល​គឺ​១ឆ្នាំធ្វើតែម្តងនោះទេ ព្រោះប្រភេទ​ស្រូវ​ដែល​គាត់​ធ្វើ​គឺ​មាន​អាយុ​កាល ៦ខែ ទើបប្រមូលផល។ លោកថា សម្រាប់ឆ្នាំនេះស្រូវមានតម្លៃថ្លៃជាងឆ្នាំមុនបន្តិច ពោល​ប្រភេទ​ស្រូវ​ធ្ងន់​១​គីឡូក្រាមសើមលក់បាន ១២២០ ប្រភេទស្រូវចម្រុះធម្មតា និង​មាន​តម្លៃ​ខ្ពស់​ ឬ​ទាប​ជាង​នេះ​តាមប្រភេទស្រូវ ។លោកបន្តថា ឆ្នាំនេះស្រូវរបស់លោក ក៏ដូចជាបងប្អូនផ្សេងៗទៀតមិនសូវបានទិន្នផលល្អនោះទេ ដោយ​សារចុងរដូវវស្សានេះមានភ្លៀងធ្លាក់ច្រើន ទឹកដក់ក្នុងស្រែ ធ្វើឳ្យស្រូវដួល ពិបាក់ច្រូតកាត់ បាត់​ទិន្នផលច្រើន ។ តែយ៉ាងណាតម្លៃនេះលោកថា ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួច​ប៉ុណ្ណោះ​ព្រោះការងារ​ធ្វើស្រែសព្វថ្ងៃត្រូវចំណាយច្រើន លើជី ថ្នាំ ថ្លៃឈ្នួលភ្ជួររាស់ ច្រូតកាត់ ជាដើម ។ជាមួយគ្នានោះ ប្រជាពលរដ្ឋផ្សេងទៀត ក៏បានរៀបរាប់ឱ្យដឹងដែថា ឆ្នាំនេះមាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក​ ពិសេសពេលស្រូវទុំតែម្តង ធ្វើឱ្យស្រូវដួលពិបាកច្រូត និងធ្វើឱ្យបាត់បង់ទិន្នផលខ្លះ តែ​យ៉ាង​ណា​ឆ្នាំ​នេះស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន ដែលធ្វើឱ្យពួកគាត់ អាចទទួល​បាន​ប្រាក់​ចំណេញ​ខ្លះស​ម្រាប់​ដោះ​ស្រាយជីវភាពគ្រួសារ ។បើតាមរបាយការរបស់មន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំទាំងមូលស្រូវស្រាលបានចំនួន ៣៩៨០ តោន ដែល​ទិន្នផល ជាមធ្យមក្នុង១ហិកតាបាន ៤,៤៥ តោន , ស្រូវកណ្តាលបានចំនួន ២៥,៥៨០ តោន ដែលទិន្នផល ជាមធ្យមក្នុង១ហិកតាបាន ៣,៣៨ តោន៕

សម្ដេចធិបតី៖ អំឡុងពិភពលោកប្រឈមខ្លាំង នឹងវិបត្តិស្បៀងអាហារ កម្ពុជាបាននាំចេញជាងប្រាំមួយលានតោន

2023/11/20 10:23:37 am        218
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលជាគោលនយោបាយចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅថ្ងៃទី២០ ខែវិ ច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពិភពលោកបានប្រឈមច្រើននឹងវិបត្តិនានា ជាពិសេសបញ្ហាអាកាសធាតុ និងសង្គ្រាម ជាដើម។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តថា ការប្រឈមនេះបានបណ្ដាលឱ្យប្រទេសនានា មានការបារម្ភព្រួយ ខ្លាំងចំពោះបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរៀងៗខ្លួន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា នៅអំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានសល់ផលកសិកម្ម និងបាននាំចេញជាងប្រាំមួយលានតោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ នេះថែមទៀត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា នៅក្នុងពិភពលោកបច្ចុប្បន្នទោះបី ជាបច្ចេកវិទ្យាមានការចម្រើនរីកក្ដី ក៏កសិកម្មនៅតែដើរតួនាទីសំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុ ស្សទូទៅជាដដែល៕ ដោយ៖ គង់ ឌិន

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាបើកតាំងបង្ហាញរយៈពេល ៤ថ្ងៃ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ

2023/11/16 04:51:55 pm        126
ភ្នំពេញ៖ គិតមកដល់ពេលនេះ គឺជាលើកទី៦ ដែលពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” បានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងវិស័យមូលបត្រ និងដើម្បីទាក់ទាញការបើកគណនីថ្មី ជំរុញការជួញដូរ អប់រំ ណែនាំពីបច្ចុប្បន្នភាពទីផ្សារ និងបណ្តុះគំនិតវិនិយោគលើភាគហ៊ុន។ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា តំណាងក្រសួង ស្ថាប័ន វិស័យឯកជន ក្រុមហ៊ុនជាតិ អន្តរជាតិ វិនិយោគិនស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ ពិព័រណ៍នេះ មានរយៈពេល ៤ថ្ងៃ ចាប់ថ្ងៃទី១៦ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ។ក្នុងពិធីបើកកម្មវិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ វិស័យមូលបត្រនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាមិនទាន់មានការរីកចម្រើនដូចប្រទេសមួយចំនួននៅអាស៊ាន ក៏ប៉ុន្តែយើងកំពុងតែបោះជំហានទៅមុខយ៉ាងលឿន។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ យើងមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន៩ផ្សេងទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ឯកឧត្តមបន្តថា សរុបក្រុមហ៊ុនទាំង២០នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារប្រមាណជា ៣២៨,២៤លានដុល្លារអាម៉េរិក។ឯកឧត្តម ស៊ូ សុជាតិ លើកឡើងថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត ។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។តាមការឲ្យដឹងរបស់ ឯកឧត្តម ហុង សុហួរ គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរចំនួនប្រមាណជាង ៤ម៉ឺន ៤ពាន់គណនី។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានប្រមាណជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ២០២៣មក។ ផ្សារមូលបត្រកម្ពុជា សង្ឃឹមថា នៅឆ្នាំ២០២៤ខាងមុខ នឹងមានការបើកគណនីកើនឡើងដល់ ៥ម៉ឺនគណនីថ្មី ឬស្មើនឹង១០០%នៃចំនួនគណនី ដែលបានបើកជាង១០ឆ្នាំមកនេះ៕ អត្ថបទ ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្ទង់មតិ៖ ប្រជាជនអាមេរិកបារម្ភថា ជម្លោះជាមួយអ៊ីរ៉ង់ អាចកើនឡើងកាន់តែអាក្រក់
06/24/2025 08:06 AM
ចិន ថ្កោលទោស មេដឹកនាំតំបន់តៃវ៉ាន់ ជុំវិញការភូតកុហកឯករាជ្យភាពតៃវ៉ាន់
06/24/2025 08:06 AM
អ៊ីរ៉ង់ ខ្នះខ្នែងត្រៀមផែនការរកអ្នកស្នងតំណែងមេដឹកនាំកំពូលពីលោក Khamenei
06/24/2025 08:06 AM
លោកTrump ប្រកាសបទឈប់បាញ់គ្នារវាងអ៊ីរ៉ង់-អ៊ីស្រាអែល ក្រោយការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅកាតា
06/24/2025 08:06 AM
សម្តេចធិបតី៖ សង្រ្គាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ទាហានជួរមុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋជាច្រើនជួបការលំបាកផងដែរ
06/24/2025 07:06 AM
អ្នកនាំពាក្យសម្តេចតេជោ ប្រាប់ទៅអគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា កុំចង់លេងល្បែងកូនក្មេង ដើម្បីបិទបាំងភាពកម្សោយនាយករដ្ឋមន្រ្តីខ្លួន
06/24/2025 06:06 AM
ស្របពេលតម្លៃមាសហក់ឡើងខ្ពស់ ហ្គាណាប្រើប្រាស់យានដ្រូនដើម្បីស្វែងរកកម្មករជីករ៉ែខុសច្បាប់
06/23/2025 08:06 PM
ទីក្រុងប៉េកាំង ចេញការព្រមានអាកាសធាតុសម្រាប់ថ្ងៃក្តៅបំផុតប្រចាំឆ្នាំ
06/23/2025 08:06 PM
មេដឹកនាំស៊ីរីប្តេជ្ញាថា អ្នកពាក់ព័ន្ធនឹងការវាយប្រហារអត្តឃាត នឹងត្រូវប្រឈមនឹងការកាត់ទោស
06/23/2025 08:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក
06/23/2025 08:06 PM