កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"
ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ

សេដ្ឋកិច្ច និង កសិកម្ម

តម្លៃប្រេងហក់ឡើងខ្ពស់ ខណៈជម្លោះនៅមជ្ឈិមបូព៌ា បង្កក្តីបារម្ភដល់ការផ្គត់ផ្គង់

2023/11/02 11:23:57 am        102
តម្លៃប្រេងបានកើនឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកានេះ ស្របពេលជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យក្រុមវិនិយោគិនព្រួយបារម្ភខ្លាំង ថាតើជម្លោះនោះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងនៅជុំវិញតំបន់នេះដែរឬទេ។តម្លៃភាគហ៊ុននៃប្រេងឆៅរបស់ក្រុមហ៊ុនប្រេនធ៍(Brent) របស់សហរដ្ឋអាមេរិក បានកើនឡើង ៣៨សេន ក្នុងតម្លៃ ៨៥,០១ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹម ០០ ម៉ោងសកល ស្រពពេលតម្លៃភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៦ សេន ក្នុងតម្លៃ៨០,៩០ដុល្លារក្នុងមួយបារ៉ែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី កាម៉េនី (Ayatollah Ali Khamenei)បានអំពាវនាវឱ្យបណ្ដារដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែល ដោយទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្កាហ្សា តទទៅទៀត ។ យោងតាមទិន្នន័យថាមពលរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ ដែលជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេងឬហៅថា (OPEC) ផលិតបានប្រេងឆៅប្រហែល ២,៥ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២២។កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារលើកទីពីររបស់ពួកគេលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្កាហ្សារយៈពេលពីរថ្ងៃ ស្របពេលក្រុមជនស៊ីវិលដំបូងដែលជម្លៀសចេញពីតំបន់ឡោមព័ទ្ធបានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប។ អ្នកចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ កំពុងរង់ចាំកិច្ចប្រជុំរបស់ធនាគារអង់គ្លេសដែលរំពឹងទុកនៅថ្ងៃព្រហស្បតិ៍នេះ ។ នៅអឺរ៉ុប អតិផរណាខែតុលានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺនៅកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយការិយាល័យស្ថិតិសហភាពអឺរ៉ុប បានបង្ហាញពីទស្សនៈថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ៕

ធនាគារពិភពលោក ព្រមានថា សង្គ្រាមនៅមជ្ឈឹមបូព៌ាអាចបង្កឲ្យមានការរង្គោះរង្គើតម្លៃប្រេង

2023/11/01 01:24:57 pm        127
ធនាគារពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័ននេះរំពឹងថាតម្លៃប្រេងពិភពលោកជាមធ្យម ៩០ ដុល្លារក្នុងមួយបារ៉ែល ក្នុងត្រីមាសទី ៤ និងធ្លាក់ចុះមកជាមធ្យម ៨១ ដុល្លារក្នុងឆ្នាំ ២០២៤ ខណៈដែលកំណើនយឺតបានកាត់បន្ថយតម្រូវការ ប៉ុន្តែបានព្រមានថាការកើនឡើង ខណៈជម្លោះនៅមជ្ឈិមបូព៌ាចុងក្រោយនេះ អាចបង្កើនតម្លៃកាន់តែខ្ពស់ខ្លាំង។ របាយការណ៍ទស្សនវិស័យទីផ្សារទំនិញចុងក្រោយ របស់ធនាគារពិភពលោក បានកត់សម្គាល់ថា តម្លៃប្រេងបានកើនឡើងត្រឹមតែប្រហែល ៦% ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈតម្លៃទំនិញកសិកម្ម លោហៈ និងទំនិញផ្សេងទៀត បានកើនឡើងយឺត។ធនាគារបាននិយាយថារបាយការណ៍នេះ បានបញ្ជាក់អំពីសេណារីយ៉ូ ហានិភ័យចំនួនបី ដោយផ្អែកលើវគ្គប្រវត្តិសាស្ត្រដែលពាក់ព័ន្ធទៅនឹងជម្លោះក្នុងតំបន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយការកើនឡើងភាពធ្ងន់ធ្ងរ និងផលវិបាក។ សេណារីយ៉ូ នៃការបង្អាក់តិចតូច ស្មើនឹងការកាត់បន្ថយទិន្នផលប្រេង ដែលត្រូវបានឃើញក្នុងអំឡុងពេលសង្រ្គាមស៊ីវិលប្រទេសលីប៊ី ក្នុងឆ្នាំ ២០១១ ប្រមាណ ៥០០.០០០ ទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃប្រេងហក់ឡើងចន្លោះពី ៩៣ ទៅ ១០២ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទី ៤ ។ សេណារីយ៉ូ ការបង្អាក់កម្រិតមធ្យម ដែលដូចគ្នាទៅនឹងសង្រ្គាមអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣ បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោកពី ៣ លានទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញឱ្យតម្លៃនៅចន្លោះពី ១០៩ ទៅ ១២១ ដុល្លារក្នុងមួយបារ៉ែល។ លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក បាននិយាយថា តម្លៃប្រេងហក់ឡើងខ្ពស់ ហើយប្រសិនបើនៅបន្ត នោះមានន័យថាតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣ ពាន់លានដុល្លារអាម៉េរិក

2023/10/31 04:24:00 pm        452
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលចំណូល​ពន្ធអាករ​គ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួនជាង១២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ពាន់លានដុល្លារ ស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣។ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣នេះថា លទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង​ តាមប្រព័ន្ធគ្រប់ គ្រង​ទិន្នន័យចំណូលអនឡាញ ​បានចំនួនជាង ១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណ ២៥៥ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ទាក់ទងការប្រមូលចំណូលនេះ បើគិតសរុបក្នុងរយៈពេល ៣ ត្រីមាស ក្នុងឆ្នាំ ២០២៣, អគ្គ​នាយកដ្ឋាន​ពន្ធដារប្រមូលបាន ​មានចំនួនជាង ១១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង ២ ៨០៦ លានដុល្លារ ស្មើនឹង ៧៨,៥៧ ភាគរយ នៃផែនការច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ​ក្នុងនោះបើត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះវិញ ការប្រមូលចំណូលសម្រេច​បាន​ជាង ១២ ពាន់ប៊ីលានរៀលត្រូវជា៣ ០៦០ លានដុល្លារស្មើនឹង ៨៥,៧០ ភាគរយ នៃផែនការ​ប្រចាំឆ្នាំ២០២៣។ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់នូវអនុសាសន៍ណែនាំ​សម្រាប់ជាទិសដៅអនុវត្តបន្ត របស់​អគ្គនាយកដ្ឋានពន្ធដារ ​ជាពិសេសការងារអាទិភាពសំខាន់ៗ ​ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរ​ឡើង​នូវការផ្ដល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយ​នូវ​បញ្ហា​ប្រឈមនានា​របស់វិស័យ ឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង​និង​ការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ​ការងារដោយផ្អែកលើ ​និយាមនីតិវិធីប្រតិបត្តិការងារ លើ​គ្រប់ប្រភេទការងារ ​និងប្រភេទពន្ធ ​ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត ​សម្រាប់ ការងារ​កែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។ បន្ថែមពីលើនេះ ​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ​បាន​គាំទ្រលើការ​ដាក់ចេញ​នូវ​ចក្ខុវិស័យនៃការធ្វើ​បរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ​ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ​ទៅជារដ្ឋបាលសារ​ពើ​ពន្ធជំនាន់ ៣.០ ស្របទៅតាម​បរិការណ៍​វិវត្ត​នៃរដ្ឋបាលសារពើពន្ធ ​ក្នុងសកលលោក៕អត្ថបទ៖ សុន រ៉ាឌី

មនុស្សម្នាតម្រង់ជួរយ៉ាងវែងរង់ចាំចាក់ប្រេងឥន្ធនៈនៅប្រទេសអាហ្សង់ទីន ដោយសារកង្វះខាតធ្ងន់ធ្ងរ

2023/10/29 02:53:04 pm        270
កាលពីថ្ងៃសៅរ៍ (២៨ តុលា) មនុស្សម្នាជាច្រើនបានតម្រង់ជាជួរយ៉ាងវែងនៅស្ថានីយ៍សេវាកម្មឥន្ធនៈក្នុងទីក្រុង Buenos Aires និងទីក្រុងផ្សេងទៀតក្នុងប្រទេសអាហ្សង់ទីន ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ការតម្រង់ជួរដ៏វែងនេះ បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាពលរដ្ឋ ដែលភាពតានតឹងរួចទៅហើយ ដោយវិបត្តិសេដ្ឋកិច្ចជាមួយនឹងអតិផរណាជិត ១៤០% និងបញ្ហារូបិយប័ណ្ណ ដែលបានបាត់បង់តម្លៃរហូតដល់ទៅ ៤២% នៅឆ្នាំនេះផងដែរ។រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយថាមូលហេតុនៃកង្វះខាតនេះ គឺដោយសារវិបត្តិទេសចរណ៍ក្នុងអំឡុងពេលចុងសប្តាហ៍ ហើយនិងពាក្យចចាមអារ៉ាមអំពីកំណើនតម្លៃទំនិញ ដែលអាចកើតមាន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២២ ខែតុលា។ រដ្ឋាភិបាល និងក្រុមហ៊ុនប្រេងកាលពីថ្ងៃសៅរ៍បាននិយាយថា ការដឹកជញ្ជូនប្រេងឥន្ធនៈកំពុងចាប់ផ្តើមមកដល់ក្នុងប្រទេស ហើយបន្ថែមថាកង្វះខាតគួរតែត្រូវបានបន្ធូរបន្ថយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕

ការព្យាករណ៍៖ សេដ្ឋកិច្ចអាមេរិកងើបឡើងបន្តិច ក្នុងត្រីមាសទី៣ ខណៈអតិផរណានៅតែមាន

2023/10/27 10:28:46 am        83
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជិត ២ឆ្នាំក្នុងត្រីមាសទី ៣ ជាថ្មីម្តងទៀតទល់នឹងការព្រមានធ្ងន់ធ្ងរអំពីវិបត្តិសេដ្ឋកិច្ច។នេះបើតាមការព្យាករណ៍ជាមុនរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍។ ផលិតផលក្នុងស្រុកសរុប ឬ GDP បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣,៩% កាលពីត្រីមាសមុន ដោយបានឆ្លងផុតការព្យាករណ៍ GDP ៤,៣% ដោយក្រុមសេដ្ឋវិទូ ដែលស្ទង់មតិដោយសារព័ត៌មាន Reuters ។ ការចំណាយរបស់អ្នកប្រើប្រាស់ដ៏ច្រើនបានជំរុញឱ្យមានការកើនឡើង ស្របពេលមានស្ថានភាពយ៉ាប់យ៉ឺននៅក្នុងទីផ្សារការងារ ដោយអាជីវកម្មបានស្តុកទុកឃ្លាំង និងបើកហាងឡើងវិញ ដើម្បីបំពេញតម្រូវការដ៏ច្រើន។ ការចំណាយរបស់អ្នកប្រើប្រាស់មានចំនួនច្រើនជាងពីរភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។សេដ្ឋកិច្ច ក៏ត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃការវិនិយោគលំនៅដ្ឋានបន្ទាប់ពីការធ្លាក់ចុះ៩ត្រីមាសជាប់ៗគ្នា។ ខណៈល្បឿន GDP ដ៏រឹងមាំទំនងជាមិនមាននិរន្តរភាព វាបានបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ច បើទោះបីជាការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ពីធនាគារកណ្តាលសហព័ន្ធដើម្បីទប់ទល់នឹងអតិផរណាក៏ដោយ។ប៉ុន្តែកំណើនអាចថយចុះនៅក្នុងត្រីមាសទី ៤ ដោយសារកត្តាជាច្រើន រួមទាំងកូដកម្មរបស់ បុក្គលិកសហជីព United Auto Workers និងការបន្តការសងប្រាក់កម្ចីសិស្សសម្រាប់ជនជាតិអាមេរិករាប់លាននាក់៕

កំពង់ផែ Ashdod របស់អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមស្រមោលនៃគ្រាប់រ៉ុក្កែត

2023/10/26 01:40:19 pm        125
នៅពេលសំឡេងស៊ីរ៉ែនរោទិ៍ព្រមានពីគ្រាប់រ៉ុក្កែត ដែលចូលមកពីតំបន់ហ្គាហ្សា កម្មករនៅកំពង់ផែ Ashdod របស់អ៊ីស្រាអែល ឈប់ប្រតិបត្តិការ ក្នុងរយៈពេលមួយភ្លែត ហើយបន្តការងាររបស់ពួកគេវិញភ្លាមៗ នៅប៉ុន្មាននាទីក្រោយ នៅពេលដែលអ្វីៗទាំងអស់ ត្រូវបានផ្តល់ឲ្យ។នេះគឺជាមធ្យោបាយខុសពីធម្មតាសម្រាប់កំពង់ផែ ដើម្បីរក្សាប្រតិបត្តិការ ប៉ុន្តែវាបានក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ដែលផ្លាស់ប្តូរ ក្នុងពេលមានសង្គ្រាម។អ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីក្រុមប្រយុទ្ធរបស់ខ្លួន បានសម្រុកចូលក្រុងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ថ្នូរជាង ២២០នាក់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ការរួមបញ្ចូលគ្នានៃសមយុទ្ធហ្វឹកហ្វឺន ជម្រកការពារ និងប្រព័ន្ធការពារដែនអាកាស Iron Dome នៅក្បែរនោះ មានន័យថា កំពង់ផែគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានចម្ងាយ៤០គីឡូម៉ែត្រ (៣០ម៉ាយ) ពីតំបន់ហ្គាហ្សា អាចកាត់បន្ថយការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ចំពេលមានការព្រួយបារម្ភអំពីការរឹតបន្តឹងការផ្គត់ផ្គង់សម្រាប់ខ្សែត្រៀមជួរមុខ។

ក្នុងខេត្តកំពង់ឆ្នាំង តម្លៃស្រូវវស្សាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ខណៈការប្រមូលផលបានជិត ២ម៉ឺនហិកតា

2023/10/26 10:11:44 am        1261
កំពង់ឆ្នាំង៖ ដោយសារឆ្នាំនេះរបបទឹកភ្លៀងល្អប្រសើរ មិនមានជំនន់ទឹកភ្លៀង និង​មិនមាន​ផល​រំខាន​ពីសត្វល្អិតចង្រៃផងនោះ ធ្វើឱ្យប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូល​ផល​ស្រូវ​រដូវ​វស្សា​បានជិត ២ម៉ឺនហិកតា ហើយទិន្នផលជាមធ្យម ចំនួនជាង៤តោនក្នុង១ហិកតា។ ការ​ប្រមូល​ផល​នេះគិតមកត្រឹមថ្ងៃ ទី២៦ ខែតុលា នេះ ។ នេះបើតាមការឱ្យដឹងពីលោក ងិន ហ៊ុន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ។លោកបានបញ្ជាក់ថា តម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប ស្ងួត តម្លៃ១.៥៥០រៀល ក្នុង១គី ឡូក្រាម ខ្ពស់ជាង ឆ្នាំ២០២២ ចំនួន២៦០រៀល ក្នុង១គីឡូក្រាម។ ស្រូវចម្រុះ ស្ងួត ជាមធ្យមតម្លៃ ១.៤៧០រៀល ក្នុង១គីឡូ ក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម។ ស្រូវ IR សើម តម្លៃ១.១២០រៀល ក្នុង១ គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២១០រៀល ក្នុង១គីឡូក្រាម៕

ភ្ញៀវទេសចរអន្ដរជាតិកើនឡើងជាង២ពាន់នាក់ ក្នុងមួយថ្ងៃ ក្រោយពីដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

2023/10/24 01:25:32 pm        1225
សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងគួរឱ្យកាត់សំគាល់ ដោយក្នុងមួយថ្ងៃមានចំនួនជាង ២ពាន់ បន្ទាប់បើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣កន្លងមកនេះ ។ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ​មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ នេះថា ចាប់​ពីដំណើរការព្រលានយន្ដហោះថ្មី ភ្ញៀវទេសចរអន្ដរជាតិ បានទៅទស្សនាប្រាសាទអង្គរ មានការកើនឡើងពីជាង១៨០០នាក់ ដល់ជាង២ពាន់​ ក្នុងមួយថ្ងៃ ។ឯកឧត្ដមបន្ដថា បើទោះបីកំណើនអ្នកទេសចរនេះ មិនទាន់ខ្លាំង ដែលកម្ពុជាចង់បានក៏ពិតមែន ក៏​ប៉ុន្ដែវាជាសារមួយបង្ហាញថា​ អ្នកទេសបរទេសកំពុងតែសន្ទុះកើនឡើងជាបន្ដបន្ទាប់។ឯកឧត្ដមរំពឹងថា អ្នកទេសចរនឹងបន្ដទៅកំសាន្ដក្នុងខេត្ដសៀមរាបច្រើនថែមទៀត។យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះ មានអ្នកទេសចរអន្ដរជាតិ ទិញប័ណ្ណចូលទស្សនាអង្គរ មានប្រភេទប័ណ្ណមួយថ្ងៃ បីថ្ងៃ និងមួយសប្ដាហ៍ ។របាយការណ៍ បន្ដថា នៅថ្ងៃទី២០ខែតុលា ​មានចំនួន២ពាន់១៥នាក់ ប្រាសាទកោះកេរចំនួន២៦នាក់ ។នៅថ្ងៃទី២១ខែតុលាមានចំនួន២ពាន់៩៣នាក់ ប្រាសាទកោះកេរ មានចំនួន៥៩នាក់ ។នៅថ្ងៃទី២២ខែតុលាមានចំនួន២២៤៨នាក់ ​ប្រាសាទកោះកេរ​ មានចំនួន៤៣នាក់ ។នៅថ្ងៃទី២៣ខែតុលាមានចំនួន ២២២៦នាក់​ ខណៈដែលប្រាសាទកោះកេរ​មានចំនួន៧១នាក់ ក្នុងមួយថ្ងៃ។​ដោយឡែក​ របាយការណ៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣នេះ មាន​ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ ​និងប្រាសាទកោះកេរ ជិត៧ពាន់៕

កម្ពុជារៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីលើកកម្ពស់ផលិតភាពនៃផលិតផលក្នងស្រុក

2023/10/20 03:05:53 pm        191
ភ្នំពេញ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញ ផលិតផលក្នុងស្រុក នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ផលិតផល សេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនៅតាមសហគមន៍ឲ្យកាន់តែប្រសើរ។លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ ​និងការតាំងបង្ហាញផលិតផលក្នុងស្រុក ធ្វើឡើងក្រោមគម្រោងការទទួលបានទីផ្សារ​សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ) នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ នេះ។ លោក សេង សីលា បន្តថា វេទិកានេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់​កាត់​បន្ថយភាពក្រីក្រ ​និងជាការគៀងគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក ​នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងសហគមន៍មូលដ្ឋានជាក់ស្តែងស្តែង។ ខណៈវេទិកានេះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានធ្វើការជាមួយអ្នកផលិតក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម និងសមាគមធុរកិច្ចប្រមាណ ២០០ នាក់មកចូលរួម ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញចលនាភូមិមួយ​ផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញ​ ក្តីរំភើបរីករាយ ​ចំពោះកា​រដឹកនាំ​គំនិតផ្ដួច​ផ្ដើម​ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញដ៏មានសារៈសំខាន់នេះ​ ដែលមានគោលបំណង កាត់បន្ថយ គម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។សូមបញ្ជាក់ថា ​នៅក្នុងការតាំងផលិតផលភូមិ១​ ផលិតផល១ មានម្ចាស់អាជីវកម្មចូលរួមប្រមាណ ៣០ ​សហគ្រាសដោយបានដាក់ តាំងពិព័រណ៍រួមមាន ផលិតផលកសិកម្ម បន្លែ ត្រីសាច់ សំលៀក បំពាក់ ក្រម៉ា សូត្រកាបូបខ្មែរ ​កាបូបស្លឹកត្នោត ​ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ​ ចម្លាក់ សិល្បៈ តែធម្មជាតិ ប្រេងធម្មជាតិ កាហ្វេ ម្រេច និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត៕អត្ថបទ៖ សុន រ៉ាឌី

៩ខែនេះកម្ពុជានាំទំនិញទៅក្រៅប្រទេសបានជិត ១៧ ពាន់លានដុល្លារ ក្នុងនោះទំនិញ១០រក្សាកំណើនល្អ

2023/10/20 02:23:23 pm        211
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មានចំនួនសរុបជិត ១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានទំនិញសំខាន់ៗចំនួន ១០ ប្រភេទបានបន្តរក្សាកំណើនល្អប្រសើរ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជាមានចំនួន ១៦,៩ ពាន់លានដុល្លារថយចុះបន្តិចបន្តួច បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ ២០២២។ ប៉ុន្ដែការនាំចេញប្រភេទទំនិញសំខាន់ៗចំនួន ១០ ប្រភេទ បានបន្តរក្សាកំណើនបានល្អប្រសើរបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។បើតាមរបាយការណ៍រយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ ប្រភេទទំនិញចំនួន ១០ បានបន្តកើនឡើងរួមមាន៖ ការនាំចេញម៉ាស៊ីន ឧបករណ៍ អេឡិចត្រូនិច បំណែក និងគ្រឿងបង្គុំផ្សេងៗ មានទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ៩៣ ភាគរយ, ធញ្ញជាតិ ជាង ១,១ ពាន់លានដុល្លារ កើនជិត ៤៩ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៥៧៤ លានដុល្លារ កើន ៦៥ ភាគរយ, បន្លែ មើម និងឬស ៤៥៦ លានដុល្លារ កើន ២៨ ភាគរយ, ស្បែក និងស្បែកសប្បនិម្មិត ២៥៨ លានដុល្លារ កើនជាង ២០០ ភាគរយ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ៥៧០ លានដុល្លារ កើន ១៦ ភាគរយ, ប្រដាប់ប្រដារក្មេងលេង ​និងសម្ភារៈកីឡាជិត ១៣០ លានដុល្លារ កើន ៤០ ភាគរយ, អំបិល ថ្មសំណង់ និងម្នាងសីលា ៦៤ លានដុល្លារ កើនជាង ១០០ ភាគរយ, គុជខ្យងធម្មជាតិ និងត្បូងមានតម្លៃជាង ៤០ លានដុល្លារ កើនជិត ១៣០ ភាគរយ, និងវត្ថុធ្វើពីស្ពាន់ មានចំនួនជាង ៦២ លានដុល្លារ កើនឡើងជិត ៤៦ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ក្នុងនោះប្រទេសសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញមានកំណើនរួមមាន៖ ការនាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ កើនឡើង ៣០ ភាគរយ, ចិនជាង ១ ពាន់លានដុល្លារ កើនជាង ១៨ ភាគរយ, អេស្បាញ ៥៥៥ លានដុល្លារ កើន ៥១ ភាគរយ, ឥណ្ឌាជិត ១៩១ លានដុល្លារ កើន ៤២ ភាគរយ, និងប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ២០៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ច្រានចោលរបាយការណ៍ចារកម្មដែលថា អាមេរិកបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
06/25/2025 10:06 AM
អ៊ីរ៉ង់ ប្រឈមមុខនឹងអ៊ីស្រាអែល និងអាមេរិកតែម្នាក់ឯង ទោះមានមិត្តជុំវិញខ្លួនក៏ដោយ
06/25/2025 10:06 AM
ឯកឧត្ដម ហ៊ុន ម៉ានី៖ «ខ្ញុំពិតជាមោទនភាពចំពោះទឹកចិត្តប្រជាជនកម្ពុជា ពិត​ជា​បង្ហាញ​ឆន្ទៈ​សាមគ្គី​​ជាតិ​ខ្ពស់ ផ្តល់ជំនឿ ការគាំទ្រចំពោះរាជរដ្ឋាភិបាល និង​វីរៈកងទ័ព​ដ៏​អង់​អាច​របស់​យើង»
06/25/2025 10:06 AM
តម្លៃប្រេង និងភាគហ៊ុនសកល ហក់ឡើង ខណៈក្រុមវិនិយោគិនតាមដានបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល
06/25/2025 10:06 AM
អាមេរិក ធ្វើតេស្តរ៉ាដាភ្ជាប់ទៅក្នុងខែលមីស៊ីល Golden Dome ដើម្បីពិនិត្យរកការគំរាមកំហែងពីខាងក្រៅ
06/25/2025 10:06 AM
នារីក្លាហាន! ដោះគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117​ បានដោយសុវត្ថិភាព
06/25/2025 09:06 AM
ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងគំហុកដោយសារក្ដីបារម្ភទីផ្សារការងារ
06/25/2025 09:06 AM
ដំណឹងដ៏រីករាយ! ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ ២០២៥នេះ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ
06/25/2025 09:06 AM
ពលរដ្ឋរាប់សិបលាននាក់ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ប្រឈមថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ
06/25/2025 09:06 AM
កាកបាទក្រហមកម្ពុជា នាំប្រតិភូសហព័ន្ធ​អន្តរជាតិ​ទស្សនកិច្ច​សកម្មភាព​របស់​ខ្លួន​មួយ​ចំនួន​ក្នុង​សហគមន៍​ស្រុកទឹកឈូ
06/25/2025 09:06 AM