កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រីការងារគាំទ្រក្រុមហ៊ុនចិន រកកម្លាំងពលកម្មជាង ៦ពាន់នាក់ សម្រាប់បំពេញតម្រូវការវិនិយោគថ្មី

2023/10/06 11:55:33 am        147
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់​ផលិតកម្មនៅពេលខាងមុខនេះ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបការងារជាមួយ លោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០២៣កន្លងទៅ ​បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំ​នៃការដំណើរការរបស់ក្រុមហ៊ុន ​និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះ ​នឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន​ និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួល​បាន​ការគាំទ្រ​ពីសំណាក់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិក​ប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុង​ការជួយ​ជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេស​កម្ពុជាផងដែរ។ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានគាំទ្រនិងផ្តល់ជំនួយ ក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច។គួរបញ្ជាក់ថា ក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ​គឺជាក្រុមហ៊ុនផលិត និង​នាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ​ខណៈរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ​បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី 

ធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខណ្ឌគតិយុត្តចៀសវាងការបង្ករហានិភ័យ​តាមប្រព័ន្ធបច្ចេកវិទ្យា

2023/10/05 04:26:18 pm        225
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តពង្រឹងក្របខណ្ឌ​គតិយុត្តិ​ ដើម្បី​ធានាបច្ចេកវិទ្យាហិរញ្ញវត្ថុ ឲ្យមានសុវត្ថិភាព ​និងស្ថិរភាព ចៀសវាងការប៉ះពាល់​ដល់វិស័យធនាគារ ​និងហិរញ្ញវត្ថុ ខណៈបច្ចេក​វិទ្យា​ហិរញ្ញវត្ថុអាចបង្ករនូវហានីភ័យផ្សេងៗ ​ពាក់ព័ន្ធការលួច, បន្លំ និងការ ​សម្អាតប្រាក់ និងសន្តិសុខសាយប័រជាដើម។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខា​សាលា​ផ្សព្វផ្សាយ​ ស្តីពីគោលនយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នៅថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣ នេះថា បច្ចេកវិទ្យាមានសារៈ ​សំខាន់ណាស់ ក្នុងការរួមចំណែក​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កឲ្យមាន​ហានិភ័យ​ផ្សេងៗ ពាល់ព័ន្ធ​ការលួច បន្លំ ការសម្អាតប្រាក់ ​សន្តិសុខសាយប័រ និងការបំពានលើឯកជនភាពរបស់បុគ្គលជាដើម។ ធនាគារជាតិនៃកម្ពុជា ​បានព្យាយាមរក្សាតុល្យភាព ​រវាងគុណសម្បត្តិ និង​ហានិភ័យ ក្នុងការ​ទទួល​យក ​និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ​និងបន្តពង្រឹងក្របខណ្ឌ​ គតិយុត្តិ ដើម្បី​ធានា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​មាន​ស្ថិរភាព ​និង​មិន​ប៉ះពាល់​ដល់វិស័យធនាគារ​ និង​ហិរញ្ញវត្ថុ​ទូទៅ​នៅកម្ពុជា​ អនុលោម ឧត្តមានុវត្តន៍​អន្តរជាតិ ​និងគាំទ្រក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។ធនាគារជាតិនៃកម្ពុជា ​ក៏បានរៀបចំ និងដាក់ចេញនូវផែនទីមគ្គុទេសន៍ អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ក្នុងវិស័យ ​ធនាគារ ២០២០-២០២៥ ​និងបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងពិនិត្យរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា ២០២៣-២០២៨ នេះផងដែរ។លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​លើកឡើងថា ​បច្ចេកវិទ្យា​មាន​សារៈខាន់ណាស់សម្រាប់ការទំនាក់ទំនង ​វិនិយោគ ​និងការធ្វើពាណិជ្ជកម្មផ្សេងៗ ក្នុងនោះ​បច្ចេកវិទ្យា​សម្រាប់ហិរញ្ញវត្ថុរិតតែ ​មានសារៈសំខាន់ថែមទៀត​ ក្នុងការដាក់ប្រាក់ ដកប្រាក់ ឬការ​ទូទាត់​សាច់ប្រាក់ផ្សេងៗ ​ដោយបានផ្តល់នូវភាព​ងាយស្រួលនៅក្នុង ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញវត្ថុ ប៉ុន្តែយ៉ាងណា​ក៏នៅតែ​មាន​ជន​ខិលខូច​ប្រព្រឹត្តអំពើមិនត្រឹមត្រូវ ​ដែលបញ្ហានេះ​ទាមទារ​ឲ្យយើងមាន ចំណេះដឹង ​និងត្រូវប្រុងប្រយ័ត្នខ្ពស់​នៅលើការប្រើប្រាស់ប្រព័ន្ធនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លានដុល្លារអាមេរិក

2023/10/05 01:42:09 pm        356
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លានដុល្លារអាមេរិក មានចំណតសម្រាប់​ចតអាកាសយាន​ចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ មានសមត្ថភាពផ្ទុកទំនិញ តាមផ្លូវអាកាសបានចំនួន ១០,០០០តោន ក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាច​ទទួលជើង​ហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ២០៤០៕

មន្ត្រីពាណិជ្ជកម្មអាមេរិក និងម៉ិកស៊ិក ស្នើឲ្យអភិបាលរដ្ឋតិចសាសបញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញ

2023/10/04 10:23:02 am        96
មន្ត្រីពាណិជ្ជកម្មទាំងសងខាងនៃព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ចង់ឲ្យអភិបាលរដ្ឋតិចសាស លោក ហ្គេ្រហ្គ អាប់បូត (Greg Abbott) បញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញ ដែលគ្រប់គ្រងដោយរដ្ឋ ដែលកំពុងបង្កើតការរង់ចាំលើសពី៥ម៉ោងនៅក្នុងអែលប៉ាសូ ( El Paso)និង អ៊ីហ្គល ផាស (Eagle Pass)។ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារអាជ្ញាធរសហរដ្ឋអាមេរិក បានផ្លាស់ប្តូរបុគ្គលិកគយទៅបំពេញកិច្ចការអន្តោប្រវេសន៍ និងបិទផ្លូវឆ្លងកាត់មួយចំនួននៅច្រកចូល ចំពេលមានការកើនឡើងនៃជនអន្តោប្រវេសន៍។មន្ត្រីព្រំដែន បាននិយាយថា ខណៈពេលដែលលំហូរជនអន្តោប្រវេសន៍ មានផលប៉ះពាល់ដល់ប្រតិបត្តិការ ការត្រួតពិនិត្យរបស់រដ្ឋ ដែលគ្រប់គ្រងដោយនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស (DPS) កំពុងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្ម។លោក Homero Balderas អ្នកគ្រប់គ្រងទូទៅនៃប្រព័ន្ធអន្តរជាតិនៅទីក្រុងអ៊ីហ្គល ផាស បានប្រាប់ សារព័ត៌មាន Freight Waves ថា៖«ការត្រួតពិនិត្យរបស់នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស (DPS)កំពុងធ្វើឲ្យលំហូរចរាចរពាណិជ្ជកម្មថយចុះ។ យើងមានការធ្លាក់ចុះនៃចំនួនរថយន្តដឹកទំនិញពី៨៥០ ក្នុងមួយថ្ងៃ មកនៅក្រោម៤០០គ្រឿង ដោយសារតែការពន្យារពេលនៃការត្រួតពិនិត្យ។ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធស្ពាននៅទីក្រុងអ៊ីហ្គល ផាស យ៉ាងខ្លាំង ហើយសំខាន់ជាងនេះទៅទៀត គឺខ្សែសង្វាក់ផ្គត់ផ្គង់។

សម្តេចធិបតី៖ នាពេលខាងមុខនេះ ក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួន នឹងមកសិក្សាធ្វើការវិនិយោគនៅកម្ពុជា

2023/10/03 10:42:10 am        135
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅពេលខាងមុខនេះ ក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួន នឹងមកកម្ពុជា ដើម្បីធ្វើការសិក្សាអំពីការស្វែងរកឱកាសវិនិយោគនៅក្នុងកម្ពុជាបន្ថែម ខណៈគម្រោងដែលក្រុមវិនិយោគិនទាំងនោះមកកម្ពុជានេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលក្នុង អំឡុងដែលធ្វើដំណើរទស្សនកិច្ចទៅអាមេរិក កាលពីកន្លងទៅថ្មីៗនេះ។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា គម្រោងដំណើរទស្សនកិច្ចរបស់អ្នក​វិនិយោគិន​អាមេរិកមកកម្ពុជានេះ​ ជាការខិតខំរបស់សម្ដេចផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា រាល់ការចេញទៅក្រៅប្រទេស ​តែងតែព្យាយាមជួបជាមួយអ្នកវិនិយោគបរទេស ដើម្បីទាក់ទាញឱ្យអ្នកទាំងនោះ មកបណ្ដាក់ទុននៅកម្ពុជា។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ​គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ​ចុះជួបសំណេះសំណាល​ជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស​ចំនួន ១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ​ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៣ ​ខែតុលា ឆ្នំា២០២៣នេះ៕អត្ថបទបាន ចក់

អង់គ្លេសវិនិយោគ៤ពាន់លានដុល្លារក្នុងគម្រោងនាវាមុជទឹក AUKUS ដើរដោយថាមពលនុយក្លេអ៊ែរ

2023/10/02 12:37:27 pm        110
យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៤ពាន់លានផោន ស្មើនឹង៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុដំណាក់កាលថ្មីនៃគម្រោងនាវាមុជទឹកវាយប្រហារជំនាន់ថ្មី SSN-AUKUS។ កិច្ចព្រមព្រៀង ដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធ BAE នៃក្រុមហ៊ុនជាច្រើនរបស់ចក្រភពអង់គ្លេស មាន Rolls-Royce និង Babcock ជាផ្នែកនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម ក្នុងទីក្រុង Manchester ថា នាវាមុជទឹកនេះ នឹងផ្តល់អំណាចដល់កងទ័ពជើងទឹកភូមិន្ទ(Royal Navy) ដើម្បីរក្សាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្រោមសមុទ្រ។ មេដឹកនាំ AUKUS បានបង្ហាញកគម្រោងនាវាមុជទឹករួមគ្នា កាលពិខែមីនា ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញថាប្រទេសអូស្ត្រាលី ជំនួសនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតរបស់ខ្លួន ជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានការបំបាំងកាយកាន់តែអស្ចារ្យ និងមានវង់បាញ់ពីចម្ងាយ។ ផែនការនេះជាប់ពាក់ព័ន្ធជាមួយប្រទេសអូស្ត្រាលី ដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិក ហើយក្រោយមកផលិតគំរូថ្មីជាមួយសហរដ្ឋអាមេរិក និងបច្ចេកវិទ្យាចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានកោតសរសើរផែនការនេះ ថាជា កិច្ចព្រមព្រៀងការពារជាតិពហុភាគីសំខាន់បំផុតសម្រាប់គ្រប់ជំនាន់។ ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់ចក្រភពអង់គ្លេសបាន និយាយថាការវិនិយោគនេះនឹងក្តោបលើការងារអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២៨ និងមានការជ្រើសរើសមនុស្សបន្ថែមជាង៥.០០០នាក់ នៅការដ្ឋាន Barrow-in-Furness របស់ខ្លួននៅអង់គ្លេសភាគខាងជើង។ គំរូដំបូងនៃនាវាមុជទឹកនេះ នឹងកំណត់ពេលផ្តល់ឲ្យនៅចុងទសវត្សរ៍ឆ្នាំ២០៣០។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពិបាកប្រទះឃើញ ដែលអាចធ្វើដំណើរក្នុងចម្ងាយដ៏អស្ចារ្យ រយៈពេលយូរ និងអាចបំពាក់មីស៊ីលតម្រង់គោលដៅទំនើប។

បច្ចេកវិទ្យាកំពុងរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការប្រកួតប្រជែង និងបង្កើតនវានុវត្ដន៍

2023/09/29 01:01:51 pm        23
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា វិបត្ដិជំងឺកូវីដ-១៩ បានបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែល បច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនូវនវានុវត្ដន៍ថ្មីៗ។ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីវេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា នៅពេលវិបត្ដិកូវីដ-១៩ បានផ្ទុះឡើង សេដ្ឋវិទូ និងអ្នកជំនាញសង្ឃឹមថា វត្ដមានវ៉ាក់សាំង កូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងអាចងើបឡើងវិញដូចកាលមុនឆ្នាំ ២០២០, ប៉ុន្តែក្ដីសង្ឃឹមនេះហាក់ មានភាពស្រពេចស្រពិល ដោយហេតុតែសេដ្ឋកិច្ចពិភពលោកមានសភាព​ស្រួចស្រាល បើទោះជាវិបត្ដិកូវីដ-១៩ ហាក់រសាត់ចេញក៏ ដោយ។តែទោះបីយ៉ាងណា, វិបត្ដិកូវីដ-១៩ គឺជាសមាសភាពមួយ ក្នុងការបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការ បង្កើតនវានុវត្ដន៍ថ្មីៗបន្ថែម ដែល​ជាឈ្នាន់ដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការ​បង្កើនលទ្ធភាព ទទួលបានការអប់រំនិងស្វ័យសិក្សា ​និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។លោក ហេង បូមករា បន្តថា ក្នុងបរិបទនេះ ការកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលសេដ្ឋកិច្ច​ពិភព​លោក និងការកែប្រែឧបសគ្គ ទៅជាកាលានុវត្ដភាព នឹងនាំមកនូវការធានាបាននៃកំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភា និងភាពរឹងមាំ ក៏ដូចជាឆ្លើយតបទៅ នឹងការ ផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។ ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ប៉ុន្តែកំណើននេះបានចាប់ផ្ដើមវិជ្ជមានមកវិញ ជាមួយអត្រា ៣% ក្នុងឆ្នាំ ២០២១ ៥.២% ក្នុងឆ្នាំ ២០២២ និងរំពឹង ថាមានកំណើនប្រមាណ ៥.៦% ក្នុងឆ្នាំ២០២៣។ ការណ៍នេះបានសរបញ្ជាក់អំពីវឌ្ឍនភាពល្អ ដែលគាំទ្រជាចម្បង ដោយកំណើន ខ្ពស់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ស្របពេលដែលវិស័យសំណង់ ហាក់បានបង្ហាញនូវសញ្ញាងើបឡើងវិញ​៕អត្ថបទ៖ សុន រ៉ាឌី

កម្មករកម្មការិនី សម្តែងការអរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួលបន្ថែមសម្រាប់ឆ្នាំ ២០២៤

2023/09/29 12:49:39 pm        516
ភ្នំពេញ៖ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និងនិយោជក ដែលបានគិតគូរ និងដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៤ ថែមទាំងអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរទៅមុខបន្តទៀត។ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្មករនិយោជិតនៃរោងចក្រកាត់ដេរ​សំលៀកបំពាក់ ជាវៃ ស្ថិតនៅតំបន់វេងស្រេង បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះអាចដំឡើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថាកើនថែមទៀត គ្រាដែលរោងចក្រ សហគ្រាសមួយចំនួន បានបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារដំឡើង​ប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជា​អូសទាញ​ការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញ​ការងារឲ្យអស់លទ្ធភាព។សូមបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករ​និយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បាន​សម្រេចលទ្ធផល​ផ្លូវការចំនួន ​២០២ដុល្លារ ដោយ​មានការបន្ថែមពីរាជរដ្ឋាភិបាលចំនួន ​២ដុល្លារទៀត សរុបគឺចំនួន ២០៤ ដុល្លារ ដែល​ដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕អត្ថបទ៖ ឈិត បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់

2023/09/28 10:58:20 am        58
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។

នាយករដ្ឋមន្ត្រីអង់គ្លេសបញ្ចុះបញ្ចូលលោកScholzឲ្យគាំទ្រការលក់យន្តហោះចម្បាំងក្នុងតម្លៃចំនួន៥ពាន់លានផោនទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត

2023/09/27 02:36:42 pm        83
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) កំពុងបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំងឲ្យយល់ព្រលក់យន្តហោះចម្បាំងTyphoon ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលដំណើរទស្សនកិច្ចរបស់លោក Mohammed bin Salman ទៅកាន់ចក្រភពអង់គ្លេស។លោកនាយករដ្ឋមន្រ្តីផ្ទាល់ បានជំរុញលោកអូឡាហ្វ សូល ( Olaf Scholz) អធិការបតីអាល្លឺម៉ង់ឲ្យផ្តល់ភ្លើងខៀវដល់កិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃយ៉ាងហោចណាស់ ៥ពាន់លានផោន។យន្តហោះចម្បាំង Typhoon ត្រូវបានរចនាឡើង ផលិត និងថែទាំដោយប្រព័ន្ធ BAE (ប្រព័ន្ធអវកាសរបស់ចក្រភពអង់គ្លេស) ដែលផ្តល់ការងារដល់មនុស្ស ៥.០០០នាក់ នៅក្នុងកម្មវិធីនេះ នៅតំបន់Lancashire។ទោះបីជាយ៉ាងណាក៏ដោយ ប្រភពការពារជាតិ បានប្រាប់សារព័ត៌មាន The Telegraphថា វាអាចទៅរួចដែលថា ប្រទេសអាល្លឺម៉ង់អាច«បំផ្លាញ»កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលបានព្រមព្រៀងគ្នា ក្នុងខែ មីនា ឆ្នាំ២០១៨ ដើម្បីលក់យន្តហោះពហុតួនាទីចំនួន៤៨គ្រឿងទៅឲ្យប្រទេសនៅមជ្ឈិមបូព៌ា ដែលស្មើនឹង១២ភាគរយនៃប្រាក់ចំណូលរបស់BAE។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM