កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ
ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សិល្បៈកម្សាន្ត

ពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស សម្រុកធ្វើដំណើរទៅកម្សាន្តលេងនៅតំបន់ឆ្នេរដើម្បីគេចចេញពីអាកាសធាតុក្តៅ

2023/06/26 01:48:10 pm        113
អង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស បាននាំគ្នាសម្រុកធ្វើដំណើរទៅកម្សាន្តនៅតំបន់មាត់សមុទ្រ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៣០អង្សាសេរនៅទីក្រុងឡុងដ្រ៏ និងតាមទីក្រុងជាច្រើនទៀតនៅភាគខាងត្បូងប្រទេស ធ្វើឲ្យពួកគេព្យាយាមគេចចេញពីអាកាសធាតុក្តៅ ដោយធ្វើដំណើរទៅកាន់ទីកន្លែងត្រជាក់ដែលមានទឹក ។  តំបន់ឆ្នេរនៅទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាព Brighton ពេញណែនដោយភ្ញៀវទេសចរ ហើយសីតុណ្ហភាពនៅទីនេះ ត្រជាក់ជាងកន្លែងផ្សេងទៀតនៅតាមទីក្រុងជាច្រើន ។  ការប្រកាសអាសន្នពីសុខភាពបណ្តាលមកពីរលកកម្តៅ ត្រូវបានប្រកាសនៅតាមតំបន់ភាគច្រើនទូទាំងអង់គ្លេស រហូតដល់ម៉ោង ៩ព្រឹកថ្ងៃចន្ទ ស្របពេលដែលការិយាល័យឧតុនិយម ព្រមានអ្នកដែលចូលចិត្តអាំងពន្លឺព្រះអាទិត្យ ត្រូវតែមានទំនួលខុសត្រូវខ្លួនឯងលើស្ថានភាពក្តៅខ្លាំងនេះ ក្រោយពេលដែលក្មេងស្រីម្នាក់ បានស្លាប់ បន្ទាប់ទាញចេញពីសមុទ្រ ហើយភ្លើងឆេះស្មៅ បានកើតមាននៅក្នុងទីក្រុងឡុងដ៍្រ។  ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវបានដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យចេញពីតំបន់ឆ្នេរ Cleethorpes ស្ថិតក្នុងទីក្រុង Lincolnshire កាលពីថ្ងៃល្ងាចថ្ងៃសៅរ៍ ។   ក្រុមនគរបាល និយាយថា ពួកយើងអាចបញ្ជាក់បានថា ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីមានប្រតិបត្តិការរុករបស់ទីភ្នាក់ងារជាច្រើន ពីទីតាំងបាត់ខ្លួនរបស់ក្មេង២នាក់ នៅជិតឆ្នេរ Cleethorpes ។ ចំណែកឯក្មេងប្រុសវិញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាប់តាំងពីពេលនោះមក ក្រោយទទួលបានការថែទាំសុខភាព ៕

ការធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យអុំទូកនាគចិន បានកើនឡើងលើសកម្រិតមុនការរីករាលដាលឆ្លងសកលជំងឺ COVID-19

2023/06/26 12:01:07 pm        107
ចិន៖ ក្រសួងវប្បធម៌ និងទេសចរណ៍ បាននិយាយថា ការធ្វើដំណើរកម្សាន្តនៅចិនអំឡុងពិធីបុណ្យអុំទូកនាគរយៈពេល ៣ថ្ងៃកាលពីសប្តាហ៍មុន បានកើនឡើងចំនួន ៣២,៣ភាគរយពីរយៈពេល១ឆ្នាំមុន រហូតដល់ ១០៦លាននាក់ ពោលគឺមានចំនួន១២,៨ភាគរយលើសកម្រិតមុនការរីករាលឆ្លងសកលជំងឺ COVID-19កាលពីឆ្នាំ ២០១៩ ។  ចំនួនភ្ញៀវទេសចរចិននេះ ត្រូវបានគេឃ្លាំមើលយ៉ាងដិតថាជាឧបករណ៍វាស់ស្ទង់តម្រូវការអ្នកប្រើប្រាស់នៅក្នុង ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ពេលដែលទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច ស្របពេលគេមើលឃើញសញ្ញាងើបឡើងវិញ ក្រោយការដកចេញវិធានការរឹតត្បិតជំងឺ COVID-19មានការយឺតយ៉ាវនោះ ។  យោងតាមតួលេខពីក្រសួងដឹកជញ្ជូនដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ផ្ទុយទៅវិញ ទិន្នន័យទេសចរណ៍ដែលបានបញ្ចេញកាលពីល្ងាចថ្ងៃសៅរ៍ ការធ្វើដំណើរកម្សាន្តសរុប អំឡុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ បានកើនឡើងដល់ ៨៩,១ភាគរយ ពីរយៈពេល១ឆ្នាំមុន ប៉ុន្តែនៅតែធ្លាក់ចុះ ២២,៨ភាគរយពីឆ្នាំ ២០១៩ ។  ក្រសួងទេសចរណ៍ បាននិយាយថា ប្រាក់ចំណូលបានមកពីការធ្វើដំណើរកម្សាន្តក្នុងស្រុក អំឡុងពិធីបុណ្យអុំទូកនាគ បានកើនឡើងចំនួន ៤៤,៥ភាគ ដល់ ៣៧.៣១សែនកោដិយាន់ ពោលគឺងើបពីកម្រិត ៩៤,៩ភាគរយ អំឡុងឆ្នាំ ២០១៩ ។  ក្រសួងទេសចរណ៍ បន្តទៀតថា ការប្រៀបធៀបរវាងតួលេខឆ្នាំ ២០២៣ និងឆ្នាំ ២០១៩ ត្រូវបានបង្កើតឡើងដោយអនុលោមតាមស្តង់ដាប្រៀបធៀបដ៏ត្រឹមត្រូវ ៕

ក្រុមគាំទ្របរិស្ថានដាក់បង្ហាញរូបចម្លាក់ទឹកកកតំណាងឲ្យការការពារមហាសមុទ្រអង់តាក់ទិកនៅប្រទេសឈីលី

2023/06/20 02:37:50 pm        132
ឈីលី៖ កាលពីថ្ងៃចន្ទ (១៩ មិថុនា) ក្រុមសកម្មជនឈីលីបានប្រើរូបចម្លាក់ទឹកកកដើម្បីទាមទារការការពារមហាសមុទ្រអង់តាក់ទិកក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិនៃគណៈកម្មការសម្រាប់ការអភិរក្សធនធានមានជីវិតក្នុងមហាសមុទ្រអង់តាក់ទិក (CCAMLR) ។ក្រុមសកម្មជនដែលជាផ្នែកមួយនៃសមូហកម្មសិល្បៈឈីលីមានឈ្មោះថា “Bla” បានធ្វើរូបចម្លាក់ទឹកកកប្រវែង ៣ ម៉ែត្រមានរូបរាងដូចបង្កង ដែលរលាយនៅចំពោះមុខមហាជនក្នុងរដ្ឋធានី។ ទឹកដ៏ត្រជាក់នៅមហាសមុទ្រអង់តាក់ទិកត្រូវបានគេប៉ាន់ប្រមាណថាអាចផ្ទុកបង្កងបានពី ៣០០ លានទៅ ៥០០ លានតោន ដែលមានទម្ងន់ជិតស្មើនឹងសត្វគោទាំងអស់នៅលើពិភពលោក។ឥទ្ធិពលនៃការឡើងកំដៅផែនដីបានគំរាមកំហែងដល់ប្រភេទសត្វដែលរស់នៅក្នុងតំបន់មហាសមុទ្រនោះ ដែលភាគច្រើនអាស្រ័យដោយផ្ទាល់ ឬដោយប្រយោលទៅលើសបង្កងរបស់អង់តាក់ទិក ដែលជាប្រភេទសត្វមូលដ្ឋានចំពោះប្រព័ន្ធអេកូឡូស៊ី និងត្រូវបានលួចនេសាទដោយកងនាវារបស់ប្រទេសផ្សេងៗនៅតំបន់អង់តាក់ទិក។គណៈកម្មការអភិរក្ស CCAMLR មានសមាជិកចំនួន ២៧ ដែលមាន ២៦ ប្រទេសរួមនឹងសហភាពអឺរ៉ុប ហើយបេសកកម្មរបស់គណៈកម្មការនេះគឺផ្តោតលើការអភិរក្សធនធានមនេជីវិតក្នុងមហាសមុទ្រអង់តាក់ទិក៕

ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»ចាប់បញ្ចាំងហើយលើកញ្ចក់ទូរទស្សន៍បាយ័ន

2023/03/20 06:57:49 pm        668
ភ្នំពេញ៖ នៅខណៈនេះ ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជារឿងប្រវត្តិសាស្ត្រ និងជារឿងជីវប្រវត្តិពិត របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីវេលាម៉ោង០៧:០០នាទី ដល់ម៉ោង៨:០០នាទីយប់ ហើយរឿងនេះនឹងផ្សាយជូនរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃអង្គារ និងថ្ងៃពុធ។Link Facebook : https://fb.watch/jo1by-d9Ad/Link Youtube : https://www.youtube.com/live/j5JVASfW9Ng?feature=share

ការសម្ដែង​សិល្បៈ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ទទួលបាន​ការគាំទ្រ​ជាខ្លាំង

2023/02/05 11:39:35 am        654
សិង្ហបុរី៖ ការសម្ដែង​ទម្រង់​សិល្បៈ​របស់​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​កោតសរសើរ​ជាច្រើន​ពី​ទស្សនិកជន និង​ក្រុមការងារ​ដែល​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។ នេះ​ជាការ​លើក​ឡើង​របស់​សិល្បករ​-សិល្បការិនី ក៏ដូចជា​គ្រូដឹកនាំ​ដែល​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផ្ទាល់​។ ​​ផ្ទាំង​ទស្សនីយភាព​របស់​ខ្មែរ​ដែល​នាំយកទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ នៅ​ប្រទេស​សិង្ហ​បុរីទទួល​បាន​ជោគ​ជ័យ​ត្រចះត្រចង់​។ នេះ​ជាការ​លើកឡើង​របស់​ក្រុម​សិល្បករ ក៏ដូចជា​គ្រូ​ដឹកនាំ​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​ផ្ទាល់។ ​ពួកគេ​បាន​លើក​ឡើង​ពី​ភាពជោគជ័យ ដោយសារតែ​ការសម្ដែង​ទស្សនីយភាព​ក្រោម​ប្រធានបទ "​ក្ដីសង្ឃឹម​របស់​យើង​" របស់​កម្ពុជា ទទួល​បាន​ការ​កោត​សរសើរ​ជាច្រើន​។ អ្នក​រៀបចំ​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ បាន​កោត​សរសើរ​ពី​ការសម្ដែង​របស់​កម្ពុជា ថែមទាំង​ចាត់ទុកជា​គំរូ​ថែម​ទៀត​ផង។ រីឯ​ទស្សនិកជន​មាន​ការ​សាទរ ទះដៃ​ជាច្រើន​ចំពោះ​ការ​សម្ដែង​របស់​កម្ពុជា និង​មានការ​កោត​សរសើរ​ពី​សិល្បករ​មកពី​បណ្ដា​ប្រទេស​ដទៃ​ផង​ដែរ​។ ភាព​ជោគ​ជ័យ​នេះ​ផ្តល់នូវ​កម្លាំង​ចិត្តជា​ខ្លាំង​ចំពោះ​សិល្បករ សិល្បការិនី​កម្ពុជា​។​​ទស្សនីយភាព​សិល្បៈ​ដែល​កម្ពុជា​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ធ្វើឡើង​ក្រោម​ប្រធានបទ "ក្តី សង្ឃឹម​របស់​យើង (Our Hope)"។ ការសម្ដែង "ក្តីសង្ឃឹម​របស់​យើង (Our Hopes) ជា​ការ​រួមបញ្ចូល​គ្នា នូវ​របាំ​បុរាណ របាំ​សហ​សម័យ ក្បាច់​ផ្ការំដួល និង​សៀក នឹង​បង្ហាញ​ក្តី​សង្ឃឹម និង​ភាព​សុខដុម​របស់​ប្រជាជាតិ​ខ្មែរ ក៏ដូចជា​ភាព​ស្រស់​ត្រកាល​ក្នុង​ការ​រស់នៅ​ប្រទេស​ដែល​មាន​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​ ​ឈី​ង​ហ្គេ គឺជា​ក្បួន​ព្យុហយាត្រា​សិល្បៈ​សម្ដែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​ត្រូវបាន​រៀបចំឡើង​រៀងរាល់ឆ្នាំ​ដោយ​សមាគម​ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី។ ឆ្នាំនេះ​ព្រឹត្តិការណ៍​នេះ​បាន​វិល​ត្រឡប់​មក​ជាថ្មី ដែល​មាន​អ្នក​សិល្បៈ​ជាតិ និង​អន្តរជាតិ​ចូលរួមដើម្បី​បង្ហាញ​ពី​សិល្បៈ វប្បធម៌នៃ​ជាតិ​សាសន៍​រៀង​ៗ​ខ្លួន​៕ ​អត្ថបទ​៖ គឹម ហុក

ខ្មែរ ប៊ែវើរីជីស រីករាយនាំយកព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំផ្តល់ការកម្សាន្ត ជូនពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ

2023/01/03 11:06:24 am        632
 ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយជាខ្លាំង​ដែលបាន​នាំ​យក​នូវ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំដ៏​ធំអស្ចារ្យ Cambodia Countdown Concert 2023 ដោយបានបិទបញ្ចប់ទៅដោយជោគជ័យ និង​បន្សល់ទុ​កនូវ​អនុស្សាវរី​យ៍ដ៏មានអត្ថន័យជូនដល់ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០ និងថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ ដោយ​មាន​ការ​ចាក់​ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV News ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ Cambodia Beer របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ធ្វើឡើងនៅឯពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍ឆ្លងឆ្នាំ​នេះ​មាន​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​អញ្ជើញ​ចូល​រួម​​​ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភា និងជា​អ្នក​តំណាង​រាស្រ្ត​ខេត្តកំពង់ស្ពឺ​, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តកំពង់ស្ពឺ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។  ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ដែល​ឧបត្ថម្ភ​ផ្តាច់​មុខ​រៀបចំ​ព្រឹត្តិការណ៍​នេះ ក៏ដូចជាអំណរគុណចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូសហការនានា និង​សប្បុរស​ជន​ទាំង​អស់ ដែលបានចូលរួមធ្វើឱ្យការឆ្លងឆ្នាំថ្មី ២០២៣ ប្រព្រឹត្តទៅយ៉ាងជោគជ័យ។ក្រៅពីការប្រគំតន្រ្តីដ៏ធំអស្ចារ្យ ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះក៏មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ការ​បង្វិល​កង​យក​រង្វាន់ពី Cambodia Beer កម្មវិធីប្រគល់រង្វាន់ទឹកប្រាក់២ម៉ឺនដុល្លារជូនដល់អតិថិជន១៥នាក់ពី Cambodia Beer រង្វាន់ម៉ូតូ Honda Click ចំនួន ១០គ្រឿងពី Cambodia Beer រង្វាន់ម៉ូតូ Honda Dream ចំនួន៤ គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងរង្វាន់ម៉ូតូ Honda Beat ចំនួន ៥ គ្រឿង​ពី​ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។ បន្ថែមពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរលើផ្ទៃអាកាសបែកចេញជាពន្លឺ និងពណ៌ដ៏ស្រស់ស្អាត បង្កើត​នូវបរិយាកាសដ៏មានអត្ថន័យ និង​អនុស្សាវរី​យ៍ដ៏អស្ចារ្យ​មិន​អាច​បំភ្លេច​បាន​ជូន​ដល់​បងប្អូន​ពលរដ្ឋ​រស់​នៅ​ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាលើការផលិតភេសជ្ជៈ និងស្រាបៀរ ដែល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​មានផលិតផលល្បីៗជាច្រើនដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ភេសជ្ជៈ ICY COOL ទឹកក្រូចអាយស៍​ IZE និងទឹកបរិសុទ្ធ កម្ពុជា។ ក្រុមហ៊ុននឹង​បន្ត​នាំ​យក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត ដើម្បីផ្តល់ការកម្សាន្តជូនពលរដ្ឋកម្ពុជានាពេលខាងមុខ៕

ម្ចាស់ជ័យលាភីលេខ១ នៃសហគ្រិនថ្នាក់ជាតិឆ្នាំ២០២២នេះបានទៅលេីលោក ឈរ រិទ្ធី

2022/11/23 08:06:22 pm        375
ភ្នំពេញ៖ ក្រោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតរបស់គណៈកម្មការផ្តល់ពិន្ទុរដែលមានបទពិសោធន៍ខ្ពស់។ ទីបំផុតនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ បានរកឃេីញម្ចាស់លាភីឆ្នេីមចំនួន ៤រូប ក្នុងចំណោមបេក្ខជនសរុប ២០រូប។សូមជម្រាបជូនថា ម្ចាស់ជ័យលាភីលេខ១ បានទៅលេី លោក ឈរ រិទ្ធី មកពីក្រុមហ៊ុន ហ្រ្វេស មិល ឯ.ក ទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាម៉េរិក, លេខ២ បានទៅលេី លោកស្រី ទ្រី មួយគា មកពីសហគ្រាសផលិតឱសថ ប៉េប៉េអឹមទទួលបានទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាម៉េរិក, លេខ៣ បានទៅលេី លោកស្រី ងន វ៉ាន់ថា មកពី Color Silk Enterprise ទទួលបានទឹកប្រាក់ចំនួន ៣ពាន់ដុល្លារអាម៉េរិក និងលេខ៤ បានទៅលេី លោកស្រី ម៉ៅ សុធា មកពី SHE Agrocam Products.Co,Ltd ទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាម៉េរិក។សូមបញ្ជាក់ទៀតថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលជាគ្រឹះស្ថានសាធារណៈ កំពុងបំពេញការងារយ៉ាងសកម្មក្នុងការកសាងសហគ្រិនថ្មី អភិវឌ្ឍសហគ្រិនដែលមានស្រាប់ និងជាអ្នកអនុវត្តសហគ្រិនភាពសង្គម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះដែរ ប្រព្រឹត្តទៅក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) តាមរយៈជំនួយរដ្ឋាភិបាលកម្ពុជា និងធនាគារព្រីនស៍ ដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការ​ប្រកួតប្រជែង​លើប្រធានបទជាក់លាក់ជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំឲ្យមានការប្រកួតប្រជែងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិក្នុងប្រទេសកម្ពុជា៕ អត្ថបទ ៖ បូរ៉ាវី

CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេះ

2022/11/17 05:03:00 pm        260
ភ្នំពេញ ៖ តើលោកអ្នក ត្រៀមខ្លួនហើយឬនៅសម្រាប់​ កម្មវិធីដ៏ធំប្រចាំឆ្នាំ “VATTANAC វ ALL IN FESTIVAL”?​ Queen of K-pop ដ៏ល្បីល្បាញឈ្មោះថា «CL» នឹងត្រលប់មកប្រទេសកម្ពុជាសារជាថ្មីម្តង ទៀតក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយនឹងវត្តមាន កំពូលតារាចម្រៀង​ជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។ ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ KPOP និងអ្នកគាំទ្រ​របស់ CL ផ្ទាល់ សប្បាយរីករាយ និងរំភើបជាខ្លាំងជាមួយនឹងវត្តមានជាលើកទី២របស់គាត់ ដោយពុំមាន​អ្នកនឹកស្មានដល់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់កំពូលតារាដ៏ពេញនិយមក្នុងស្រុក​ជាច្រើនរូប ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្ត សប្បាយជាច្រើន​ដែលនឹងរៀបចំឡើងដោយម៉ាកយីហោទាំង៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឺងបន្ថែមភាពអស្ចារ្យ និងមិនអាចខកខានបាន ក្នុងកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតកម្មវិធី “VATTANAC វ ALL IN FESTIVAL” នេះឡើងក្នុងគោលបំណង​តបស្នងទៅដល់អ្នកគាំទ្រ និងបង្ហាញពីការខិតខំប្រឹងប្រែង ទឹកចិត្ត និងក្តីស្រលាញ់ ដែលខ្លួនបានបង្កើត និងដាក់អ្វីៗគ្រប់យ៉ាងនូវរាល់កិច្ចការងារ និងផលិតផល ដែលខ្លួនបានផលិតឡើងសម្រាប់អតិថិជន។ សម្រាប់សំបុត្រចូលរួមទស្សនាព្រឹត្តិការដ៏រំភើបអស្ចារ្យ និងកម្រប្លែកដែលមិនធ្លាប់មានពីមុនមកនេះ អ្នកអាចស្វែងរកបានតាមរយៈ​ភ្នាក់ងារលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានកំណត់ ទូទាំងប្រទេស៕   

កម្មវិធីល្ខោនខ្មែរ ៖ រកឃើញហើយ កូនក្រុមទាំង៣ក្រុម របស់គ្រូបង្វឹកនីមួយៗ នៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

2022/10/15 12:06:22 pm        431
បន្ទាប់ពីទទួលបានបេក្ខជនផ្លូវការទាំង១២ក្រុម កាលពីសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជួបជាមួយគណៈកម្មការហើយ។គណៈកម្មការមេប្រយោគទាំងបួន នឹងដើរតួនាទីជាគ្រូបង្វឹក ដែលនឹងបង្ហាត់បង្រៀនកូនក្រុមរបស់ខ្លួន ដែលក្នុងនោះគ្រូបង្វឹកមួយរូបៗនឹងទទួលបានកូនក្រុមម្នាក់ ៣ក្រុមស្មើៗគ្នា។ ក្នុងនោះ៖ -កូនក្រុមរបស់លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មាន៖ (១). ក្រុមពន្លកថ្មីនៃវប្បធម៌ (២).ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និង (៣). ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។-កូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មាន៖ (១). ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ (២). ក្រុម រស្មីនៃវប្បធម៌ (៣). ក្រុម ក្រឹស្ណរៈ។-កូនក្រុមរបស់ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង មាន៖ (១). ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប (២).ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី (៣). ក្រុម ស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ។-កូនក្រុមរបស់លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មាន៖ (១). ក្រុម នារីអង្គរ (២). ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (៣). ក្រុម ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។សូមបញ្ជាក់ផងដែរថា នៅវគ្គបន្ទាប់ កូនក្រុមរួមគ្រូ នឹងធ្វើការប្រកួតជាមួយគ្នាទៅវិញទៅមក ពោលគឺមិនប្រកួតឆ្លងក្រុមដែលមានគ្រូបង្វឹកផ្សេងៗនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកទាំងអស់នឹងធ្វើការវាយតម្លៃទៅតាមការបញ្ចេញសមត្ថភាពជាក់ស្ដែង ហើយក្នុងនោះគ្រូបង្វឹកនីមួយៗនឹងសម្រេចចិត្តរើសបេក្ខជនតែ ២ ក្រុមប៉ុណ្ណោះ រីឯ ១ក្រុមទៀតនឹងត្រូវចាកចេញពីកម្មវិធី។ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចតទៅ។ ហើយក៏មានការចាក់ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕ “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”

ភាពយន្តចម្រៀង"ជីវិតក្មេងវត្ត"ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

2022/09/27 09:40:44 pm        725
ភ្នំពេញ៖ ថ្ងៃដែលបងប្អូនកូន ក្មួយ ចៅ ចៅទួត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទន្ទឹងរង់ចាំបានមកដល់ហើយ ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។ សូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាកម្មវិធីបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង ១០:០០ នាទីតទៅ នៅអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។ ភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូ អត់ធន ពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះ វិជ្ជា។ ផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមខ្មែរនៅប្រទេសកូរ៉េខាងត្បូង នាំយកសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញក្នុងពិធីបុណ្យវប្បធម៌ពិភពលោក ក្រុងហ្វាសង់លើកទី១៨
05/18/2025 07:05 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព នៅខេត្តស្ទឹងត្រែង
05/18/2025 06:05 PM
ការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាសរសេរលើកទី១) បញ្ចប់ទៅដោយរលូន ខណៈដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹកស្អែក
05/18/2025 05:05 PM
អ៊ុយក្រែន៖ រុស្ស៊ី បើកការវាយប្រហារយានដ្រូនធំបំផុតក្នុងសង្រ្គាម បន្ទាប់ពីកិច្ចចរចាសន្តិភាព
05/18/2025 05:05 PM
ចិន ប្រកាសដាក់ពន្ធលើការលក់បង្ខូចតម្លៃនៃផលិតផលប្លាស្ទិកពីអាមេរិក អឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់
05/18/2025 05:05 PM
មនុស្សយ៉ាងតិច ១៧នាក់ បានស្លាប់ក្នុងអគ្គិភ័យដ៏ធំនៅក្រុង Hyderabad ប្រទេសឥណ្ឌា
05/18/2025 05:05 PM
ស៊ីរី កំណត់ពេល ១០ថ្ងៃឱ្យ 'ក្រុមប្រដាប់អាវុធតូចៗ' ចូលរួមជាមួយក្រសួងការពារជាតិ
05/18/2025 05:05 PM
បាតុករគាំទ្រប៉ាឡេស្ទីន ចេញធ្វើបាតុកម្មជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាជម្លៀសខ្លួន Nakba
05/18/2025 05:05 PM
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានឈានមកដល់ វិញ្ញាសាទី២
05/18/2025 04:05 PM
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមប្រឈមមុខគ្នាក្នុងការជជែកដេញដោលលើកដំបូង
05/18/2025 04:05 PM