ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

ការវាយឆ្មក់ទៅលើធនាគារកណ្តាលនៃប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ ស្លាប់

2024/03/20 01:05:37 pm        68
នគរបាលនៅប្រទេសហៃទី បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ ខណៈពេលដែលវាយបកទៅលើការវាយប្រហារលើធនាគារកណ្តាលរបស់ប្រទេសនេះ។បុគ្គលិកម្នាក់ បានប្រាប់សារព័ត៌មានAFPថា៖ «ក្រុមឧក្រិដ្ឋជន» បានកំណត់គោលដៅទៅលើធនាគារនៃសាធារណរដ្ឋហៃទី (BRH) កាលពីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងឆ្មាំម្នាក់ រង របួស។ធនាគារខ្លួនឯង បានថ្លែងអំណរគុណដល់កងកម្លាំងសន្តិសុខសម្រាប់ការការពារសហគមន៍របស់យើង»។ប្រទេសហៃទី ត្រូវរង្គោះរង្គើដោយអំពើហិង្សាជាច្រើនសប្តាហ៍ បន្ទាប់ពីក្រុមជនអន្ធពាល បានវាយឆ្មក់ចូលពន្ធនាគារ ដោះលែងអ្នកទោសរាប់ពាន់នាក់ និងបង្ខំនាយករដ្ឋមន្ត្រីឲ្យលាលែងពីតំណែង។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ធនាការ BRH បាននិយាយថា៖«បន្ទាប់ពីឧប្បត្តិហេតុមួយកាលពីម្សិលមិញ នៅជិតទីតាំង [របស់យើង] នៅលើផ្លូវ Rue Pavee កងកម្លាំងសន្តិសុខ និងក្រុមសន្តិសុខរបស់ធនាគារ បានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព»។ធនាគារនេះ គឺជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ៗមួយចំនួន ដែលនៅតែដំណើរការ នៅក្នុងរដ្ឋធានីព័រអូប្រាំងរបស់ប្រទេសហៃទី។

ការព្យាករអាកាសធាតុថា មានព្យុះខ្លាំងនិងព្រិលធ្លាក់ច្រើន នៅប្រទេសជប៉ុន

2024/03/20 01:01:47 pm        82
មន្ត្រីអាកាសធាតុនៅក្នុងប្រទេសជប៉ុន ព្យាករណ៍ថាមានខ្យល់បោកបក់ខ្លាំងនៅទូទាំងប្រទេស នៅថ្ងៃពុធនេះ ព្រមទាំងមានរលកខ្ពស់ៗ និងព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ។ ទីភ្នាក់ងារឧតុនិយម បាននិយាយថា ស្ថានភាពបរិយាកាសមិនស្ថិតស្ថេរសម្រាប់នៅពេលថ្ងៃ ហើយកំពុងជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក រលកខ្ពស់ និងព្រិលធ្លាក់ខ្លាំង។ ប្រជាជនគួរតែយល់ដឹងពីភាពអាចកើតមានឡើងនៃផ្គរន្ទះ និងព្យុះផងដែរ។ទីភ្នាក់ងារ និយាយថា ខ្យល់កំពុងបង្កើនកម្លាំងជាចម្បងនៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប។ គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃពុធ ល្បឿនខ្យល់បក់ភ្លាមៗអតិបរមា ៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងយូវ៉ាជីម៉ា(Uwajima)។ ប្រព័ន្ធសម្ពាធទាប ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងកើតប្រទេសជប៉ុន ខណៈកំពុងវិវឌ្ឍ ដោយនាំមកនូវខ្យល់បក់ខ្លាំងទៅកាន់ផ្នែកធំៗរបស់ប្រទេសជប៉ុន ពីខាងលិចទៅភាគខាងជើង និងបណ្តាលឱ្យមានរលកសមុទ្រខ្ពស់ៗ។ក្រុមមន្ត្រីបាននិយាយថា ព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ភ្នំនៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន ពីភាគខាងលិចរហូតដល់ភាគខាងកើតប្រទេសជប៉ុន។ ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ កម្រិតនៃការធ្លាក់ព្រិលមានរហូតដល់ ៧០ សង់ទីម៉ែត្រត្រូវបានរំពឹងទុកនៅក្នុងតំបន់ Hokuriku ៦០សង់ទីម៉ែត្រនៅក្នុងតំបន់ Kanto-Koshin និង ៤០សង់ទីម៉ែត្រនៅក្នុងតំបន់ Chugoku ។

UN ប្រកាសអាសន្នអាកាសធាតុ ខណៈពិភពលោកបំបែកកំណត់ត្រាកម្ដៅនៅឆ្នាំ ២០២៣

2024/03/20 12:24:51 pm        33
អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា រាល់កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗត្រូវបានបំបែកកាលពីឆ្នាំមុន ហើយនៅឆ្នាំ ២០២៤ នេះ អាចកាន់តែអាក្រក់ទៅៗ ដោយប្រធានរបស់ទីភ្នាក់ងារពិភពលោកមួយនេះបានប្រកាសអាសន្នអាកាសធាតុ និងសម្តែងការព្រួយបារម្ភជាពិសេសអំពីកម្ដៅមហាសមុទ្រ និងការរលាយនៃផ្ទាំងទឹកកករបស់សមុទ្រ។ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ «ស្ថានភាពនៃអាកាសធាតុពិភពលោក» ថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ ឆ្នាំបន្ទាប់ពីបានរក្សាកំណត់ត្រាមកយ៉ាងយូរ ដែលឈានដល់កម្រិត ១,៤៥ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។អង្គការ WMO បាននិយាយថា សីតុណ្ហភាពនៅមហាសមុទ្រក៏បានឡើងកម្ដៅខ្លាំងបំផុតក្នុងរយៈពេល ៦៥ ឆ្នាំនៃទិន្នន័យ ជាមួយនឹងចំនួនជាង ៩០ ភាគរយនៃសមុទ្រនានា បានជួបប្រទះនឹងស្ថានភាពរលកកម្ដៅក្នុងកំឡុងឆ្នាំ២០២៣ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធស្បៀងអាហារពិភពលោក។ អគ្គលេខាធិការ WMO លោកស្រី ខេលេស សៅឡូ (Celeste Saulo) ដែលបានចូលកាន់តំណែងកាលពីខែមករា បាននិយាយថា «សហគមន៍ WMO កំពុងប្រកាសអាសន្នពណ៌ក្រហមដល់ពិភពលោក»។បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល គួបផ្សំនឹងការលេចចេញនូវគំរូអាកាសធាតុធម្មជាតិ អ៊ែលនីញ៉ូ (El Nino) បានរុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ២០២៣៕

មន្ត្រីរាជការបារាំង តវ៉ាទាមទារប្រាក់ខែកាន់តែប្រសើរ និងប្រឆាំងកំណែទម្រង់របស់រដ្ឋាភិបាល

2024/03/20 12:21:18 pm        64
មន្ត្រីរាជការនៅប្រទេសបារាំង បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានចលនាកូដកម្មនៅទូទាំងប្រទេស ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ និងតវ៉ាការកែទម្រង់របស់រដ្ឋាភិបាល។គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព និងបុគ្គលិករដ្ឋបាលសាធារណៈ បានចេញធ្វើបាតុកម្មដោយមានមនុស្សរាប់ពាន់នាក់នៅលើផ្លូវទីក្រុងប៉ារីស។មន្ត្រីរាជការបារាំងជាង ៥,៧ លាននាក់ ត្រូវបានគេអំពាវនាវឱ្យធ្វើបាតុកម្ម ដោយក្រុមចម្រុះរបស់សហជីពធំៗទាំងអស់នៅក្នុងវិស័យទាំងនេះ។នៅក្នុងការហែក្បួនបាតុកម្មនៅទីក្រុងប៉ារីស បុគ្គលិកក្នុងវិស័យអប់រំភាគច្រើនមានវត្តមាន ជាផ្នែក នៃការតវ៉ាកំណែទម្រង់របស់រដ្ឋាភិបាល ។តម្រូវការសំខាន់មួយផ្សេងទៀត នៅទូទាំងវិស័យនេះ គឺការដំឡើងប្រាក់ឈ្នួល ខណៈក្រុមបាតុករនិយាយថាការដំឡើងប្រាក់ខែ មិនស្របគ្នាទៅនឹងការកើនឡើងអតិផរណានោះទេ។យោងតាមវិទ្យាស្ថានស្ថិតិប្រទេសបារាំង បានឲ្យដឹងថា ប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងវិស័យឯកជនបានកើនឡើងពីរដង លឿនជាងបុគ្គលិកក្នុងវិស័យសាធារណៈ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ២០២១។

ម្តាយហាមកូនមិនឱ្យលេងនៅខាងក្រៅ ខណៈកង្វក់ខ្យល់កាន់តែអាក្រក់នៅក្នុងរដ្ឋធានីវៀតណាម

2024/03/20 12:16:24 pm        110
អ្នកស្រុកជាច្រើននៃរដ្ឋធានីរបស់ប្រទេសវៀតណាម ស្ទើរតែឈប់ចេញទៅក្រៅនៅពេលល្ងាច ហើយហាមកូនៗរបស់ពួកគេមិនអោយលេងនៅខាងក្រៅបន្ទាប់ពីចេញពីរៀន ដោយសារកង្វក់បរិយាកាសពីការដុតសំរាម កាន់តែអាក្រក់ទៅនៅក្នុងតំបន់លំនៅឋានរបស់ពួកគេក្នុងទីក្រុង ហាណូយ នៅពេលរសៀល។ទម្លាប់ប្រចាំថ្ងៃរបស់អ្នកស្រុក ត្រូវបានផ្លាស់ប្តូរដោយកង្វក់ខ្យល់ខ្លាំង ខណៈរបាយការណ៍សកលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថាកាន់តែអាក្រក់ទៅៗ។ របាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័ន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់បានរកឃើញថាទីក្រុង ហាណូយ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងមានកង្វក់ខ្យល់ដ៏អាក្រក់បំផុតរបស់ពិភពលោកកាលពីឆ្នាំមុន។អង្គការសុខភាពពិភពលោក (WHO) នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន រ៉យទ័រ បាននិយាយថា ក្រោមការប៉ាន់ប្រមាណបែបអភិរក្ស ចំនួនប្រហែល ៦០.០០០ នៃការស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ១០០ លាននាក់នេះ គឺជាប់ទាក់ទងនឹងការបំពុលខ្យល់ជារៀងរាល់ឆ្នាំ ហើយក្រុមអ្នកជំនាញព្រមានថា កង្វក់ខ្យល់ក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម លោកស្រី អេនជេឡា ផ្រាត (Angela Pratt) បាននិយាយថា ការបំភាយពីយានយន្ត សកម្មភាពឧស្សាហកម្ម និងការអនុវត្តការគ្រប់គ្រងសំណល់មិនល្អ រួមទាំងការដុតសំរាម គឺជាប្រភពនៃការបំពុលដ៏សំខាន់របស់ទីក្រុងហាណូយ ហើយលោកស្រីបានជំរុញឱ្យវៀតណាម ពិចារណាលើការកំណត់កម្រិតអតិបរមានៃកង្វក់ខ្យល់ដែលអាចទទួលយកបាន៕

មនុស្សជាង ២៥០ នាក់ស្លាប់ និងរបួស ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើមន្ទីរពេទ្យធំបំផុតរបស់ហ្កាហ្សា

2024/03/20 11:41:24 am        49
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥០ នាក់បានស្លាប់ និងរងរបួស ដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែល លើមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីហ្វា (Shifa) ដ៏ធំបំផុតក្នុងទីក្រុងហ្កាហ្សា។ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើង គ្រាប់ផ្លោង និងមីស៊ីលយ៉ាងខ្លាំងក្លាទៅលើអ្នកជំងឺ ជនភៀសខ្លួន និងជនស៊ីវិលក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេ ដែលបណ្តាលឱ្យមានរបួស និងស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥០ នាក់ ជាមួយនឹងសម្ភារៈមួយចំនួននៅក្នុងមន្ទីរពេទ្យត្រូវបានឆាបឆេះ។សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃចំនួនអ្នកស្លាប់នៅក្នុងការវាយឆ្មក់នោះទេ ដោយបន្ថែមថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងទាហានអ៊ីស្រាអែលរាប់រយនាក់ ដែលប្រដាប់ដោយអាវុធ សុខននគរបាល រថក្រោះរាប់សិបគ្រឿង យានដ្រូន និងឧទ្ធម្ភាគចក្រជាច្រើន។ការិយាល័យនេះបានចាត់ទុកអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលខ្លួនហៅថា «ការសម្លាប់រង្គាល» ដោយអំពាវនាវឱ្យអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ «អន្តរាគមន៍ភ្លាមៗដើម្បីបញ្ឈប់ការឈ្លានពានលើតំបន់ហ្កាហ្សា ដែលផ្តោតលើជនស៊ីវិល កុមារ និងស្ត្រី»៕

ក្រុមមនុស្សធម៌របស់ UN បន្តផ្តល់ជំនួយនៅប្រទេសហៃទី ស្របពេលមានភាពតានតឹងខ្លាំង

2024/03/20 11:38:44 am        127
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា ពួកគេបន្តការផ្តល់ជំនួយនៅក្នុងប្រទេសហៃទី ដែលមានភាពតានតឹង និងងាយរងគ្រោះ ដោយសាលារៀន មន្ទីរពេទ្យ និងអគាររដ្ឋាភិបាលកំពុងរងការវាយប្រហារ បន្ទាប់ពីទីភ្នាក់ងារជាច្រើនបានកាត់បន្ថយប្រតិបត្តិការនៅក្នុងរដ្ឋធានី ព័រអូប្រាំង។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមហ៊ុនអគ្គិសនីសាធារណៈបានរាយការណ៍កាលពីថ្ងៃអាទិត្យ ពីការបំផ្លិចបំផ្លាញនៃស្ថានីយ៍រងជាច្រើននៅក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានី ដោយធ្វើឱ្យតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។ក្រុមមនុស្សធម៌បាននិយាយថា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានចែកចាយទឹកជាង ២៤២.០០០ លីត្រចាប់តាំងពីដើមខែមីនា ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោក និងដៃគូបានផ្តល់ជាង ១៤៦.០០០ នៃអាហារក្តៅ ហើយក្រុមមនុស្សធម៌បានផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះដោយអំពើហិង្សា។ការិយាល័យមនុស្សធម៌បានបន្ថែមថា វិស័យសុខាភិបាលកំពុងជួបការលំបាកប្រឆាំងនឹងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ បុគ្គលិកថែទាំសុខភាព និងផ្លោកឈាម ហើយជំនួយពីទីភ្នាក់ងារជាច្រើននៅតែមិនមានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការមូលដ្ឋានដ៏ច្រើនលើសលប់នេះ៕

ពលរដ្ឋស៊ូដង់រាប់លាននាក់ប្រឈមភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ខណៈក្រុមគូប្រជែងសង្រ្គាមរារាំងការដឹកជញ្ជូនជំនួយ

2024/03/20 11:29:50 am        57
មនុស្សប្រមាណ៥លាននាក់ កំពុងប្រឈមភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសស៊ូដង់ ជាទីដែលមនុស្ស បានរត់ភៀសខ្លួនគេចចេញពីការវាយប្រយុទ្ធគ្នាកាន់តែច្រើនជាងជម្លោះផ្សេងទៀត ស្របពេលក្រុមគូប្រជែងសង្រ្គាមបានរារាំងការដឹកជញ្ជូនជំនួយដែលពលរដ្ឋកំពុងត្រូវការជាចាំបាច់។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីឆ្នាំ២០២៣ រវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់ខ្លួន គឺកងកម្លាំងគាំទ្ររហ័សប៉ារ៉ា RSF ។ មនុស្សយ៉ាងហោចណាស់៨លាននាក់ បានរត់ភៀសខ្លួនចូលទៅកាន់បណ្ដាប្រទេសជិតខាង។ មានការវាយប្រហារពាសពេញប្រទេសស៊ូសង់។ ភាគច្រើននៃតំបន់ដាហ្វួរ(Darfur) ត្រូវបានគ្រប់គ្រងដោយក្រុម RSF ព្រមទាំងតំបន់ជាច្រើនទៀតនៃរដ្ឋធានីខាទុំ(Khartoum)។ ការវាយប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ គ័រដូហ្វានខាងលិច(West Kordofan) និងតំបន់ គ័រដូហ្វានខាងត្បូង (South Kordofan)ក្នុងភាគត្បូង ដែលបានកាត់ផ្ដាច់ពួកគេពីតំបន់ផ្សេងៗទៀតរបស់ប្រទេសស៊ូដង់។ ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថាជម្លោះ បានទាញទម្លាក់ប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសុបិន្តអាក្រក់មនុស្សធម៌ធ្ងន់ធ្ងរមួយក្នុងចំណោមគ្រោះមហន្តរាយជាច្រើនក្នុងប្រត្តិសាស្ត្រថ្មីៗរបស់ប្រទេសនេះ និងអាចបណ្ដាលឲ្យកើតជាវិបត្តិអត់ឃ្លានធំបំផុតរបស់ពិភពលោក។ជនស៊ីវិល ដែលបានជាប់ខ្លួនក្នុងសង្រ្គាមស៊ីវិល របស់ប្រទេសស៊ូដង់ បានប្រាប់សារព័ត៌មាន BBC ពីករណីចាប់រំលោភ អំពើហិង្សាលើជនជាតិភាគតិច និងការប្រហារជីវិតនៅតាមដងផ្លវ ។ ក៏មានការភ័យខ្លាចផងដែរថា នៅក្នុងតំបន់ដាហ្វួរ (Darfur) ក្នុងភាគខាងលិចរបស់ប្រទេសនេះ មានករណីដដែលៗបានកើតឡើង ដែលសហរដ្ឋអាមេរិកបានហៅថាជាអំពើប្រល័យពូជសាសន៍កាលពី២០ឆ្នាំ មុន អាចនឹងចាប់ផ្ដើមកើតឡើងទៀត៕

មន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា ផ្ទុកពេញដោយអ្នកជំងឺជាកុមារ អត់ឃ្លាន ខណៈគ្រោះទុរ្ភិក្សជិតចូលមកដល់

2024/03/20 11:25:47 am        83
រាងកាយរបស់កុមារា ហ្វាឌី អាល់ហ្សានធ៍ (Fadi al-Zant) វ័យ៦ឆ្នាំ ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ។ ជើងដ៏ស្គមរបស់គេទន់មិនអាចដើរបានទេ។គេដេកនៅតែលើគ្រែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យកា ម៉ាល់ អាដវ៉ាន់ (Kamal Adwan)ក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលគ្រោះទុរ្ភិក្សជិតចូលមកដល់។ ហ្វាឌី ធ្លាក់ខ្លួនឈឺដោយសារជំងឺស្ទះសេរីរាង្គក្នុងខ្លួនដែលបណ្ដាលឲ្យខូចសួតធ្ងន់ធ្ងរ ប្រព័ន្ធរំលាយអាហារ និងអាវៈជីវៈផ្សេងទៀតនៅក្នុងខ្លួន ។ នេះគឺជារូបគេជាមួយបងប្អូនភ្លោះរបស់គេ មុនសង្រ្គាម ដែលកំពុងរាំនៅពិធីមង្គលការមួយ។ ម្ដាយរបស់គេ អ្នកស្រី ស៊ីម៉ាស(Shimaa) បាននិយាយថាស្ថានភាពរបស់គេបានចាប់ផ្ដើមធ្ងន់ធ្ងរប្រហែល២ខែកន្លងមកហើយ ។ពេលខ្លះគេរាក១០ដងក្នុងមួយយប់ក៏មាន។ មុនសង្គ្រាម គេមានទម្ងន់៦០ផោន តែពេលនេះ ស្រកនៅសល់តែ២៦ផោនប៉ុណ្ណោះ។ ខ្វះជាតិទឹក ដោយសារតែជំងឺរាករូស បានផ្ទុះឡើងនៅតាមជម្រកតង់នានារបស់ពលរដ្ឋហ្កាហ្សាក្នុងទីក្រុងជាច្រើន ដែលពួកគេកំពុងរស់នៅ បានបង្កឲ្យមានង្វះអាហាររូបត្ថម្ភយ៉ាងឆាប់រហ័ស។ ដោយសារតែគ្មានចំណាត់ការទាន់ពេលវេលា គ្រោះទុរ្ភិក្ស នឹងវាយប្រហារចន្លោះពេលនេះ និងខែឧសភា នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវបានជាប់ដោយសារការប្រយុទ្ធគ្នា។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា កុមារ២៧នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យ Kamal Adwan បានស្លាប់ ដោយសារខ្វះអាហារូបត្ថម្ភ និងជាតិទឹកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំនួនពិតប្រាកដបានទេ។នៅឯមណ្ឌលសុខភាព al-Awda ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងវិញ អ្នកស្រី អាំ មេស្បា ហេជី (Umm Mesbah Heji)ជាម្ដាយកុមារីអាយុ៥ឆ្នាំ បាននិយាយថា កូនស្រី របស់ខ្លួន ឈ្មោះអ៊ីស្រា (Israa)នៅពេលនេះមានជំងឺខ្វះអាហាររូបត្ថម្ភ។ រូបគេមិនមានថ្នាំលេប ហើយបានស្រកគីឡូច្រើនទៀតផង។ គីលានុបដ្ឋាក ប្រចាំមន្ទីរពេទ្យនេះ អ្នកស្រី អាមីរ៉ា អាប៊ូ ជូវៃយ៉ាដ (Amira Abu Juwaiyad)បាននិយាយថា មន្ទីរពេទ្យមិនអាចផ្ដល់ទឹកដោះគោបានទេ ។ស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បានក្លាយជាគ្រោះមហន្តរាយទៅហើយ ៕

លំនៅឋានរបស់ប្រធានសភាអាហ្រ្វិកខាងត្បូង ត្រូវបានឆ្មក់ចូលក្នុងការស៊ើបអង្កេតអំពើពុករលួយ

2024/03/20 11:17:53 am        64
សភាបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតប្រទេសអាហ្រ្វិកខាងត្បូង បានឆ្មក់ចូលលំនៅឋានរបស់ប្រធានសភាជាតិលោកស្រី ណូស៊ីវីវ៉េ ម៉ាពិសា ង៉ាកគូឡា(Nosiviwe Mapisa-Nqakula) កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយទៅលើលោកស្រី។សភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការរបស់អាជ្ញាធរជុំនំជម្រះជាតិ (NPA) ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតលើអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលវេលារបស់ប្រធានសភា ខណៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា លោកស្រី Mapisa-Nqakula ដែលរស់នៅក្នុងទីក្រុង ចូហានណេសប៊ឺក(Johannesburg) ត្រូវបានគេសង្ស័យថា បានទទួលប្រាក់រាប់លានរេន(Rand) ជាប្រាក់សំណូកពីអតីតអ្នកធ្វើកិច្ចសន្យាយោធាម្នាក់ នៅពេលដែលលោកស្រី បម្រើជារដ្ឋមន្ត្រីការពារជាតិ។ទាំងសភា និងអាជ្ញាធរជុំនំជម្រះជាតិ(NPA) ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើការស៊ើបអង្កេត ឬការចោទប្រកាន់អំពើពុករលួយនោះទេ។ វាមិនច្បាស់នោះថា តើបទចោទប្រកាន់ណាមួយ នឹងត្រូវដាក់ទៅលើលោកស្រី។លោកស្រី Mapisa-Nqakula គឺជារដ្ឋមន្ត្រីការពារជាតិរបស់អាហ្វ្រិកខាងត្បូងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM