១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

សន្តិសុខ និង សង្គម

ប្រជាជននីហ្សេរីយ៉ា បន្តការតវ៉ា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ

2024/08/06 12:43:37 pm        71
ការតវ៉ាជុំវិញការលំបាកចំពោះបញ្ហាសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ ក្នុងប្រទេសនីហ្សេរីយ៉ានៅតែបន្ត ក្នុងទីក្រុងពាណិជ្ជកម្ម Lagos ប៉ុន្តែកាលពីរសៀលថ្ងៃម្សិលមិញ ការតវ៉ាមានសន្ទុះខ្លាំង ដោយអ្នកតវ៉ា បានមកដល់ជាមួយសត្វសុនខ និងមួយចំនួនទៀតមានឆ្នាំងដាំបាយទទេ បង្ហាញការលំបាករបស់ពួកគេឈានដល់ភាពស្រេកឃ្លាន។ ក្នុងរយៈពេលប្រាំថ្ងៃមកនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកខាងសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។ទោះបីជាមានការអំពាវនាវពីប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថា លោកប្រធានាធិបតី ពុំបានដោះស្រាយការទាមទារណាមួយរបស់ពួកគេទេ ហើយនឹងបន្តតវ៉ារហូតដល់ពួកគេទទួលបានដំណោះស្រាយ។អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ចាប់តាំងពីភាពចលាចលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រុមអ្នកធ្វើបាតុកម្ម មានបំណងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៥ សីហា ហាក់មានភាពស្រពិចស្រពិល ដោយមានអ្នកចូលរួមបាតុកម្មតិចជាងមុន ដែលបានមកកាន់ទីក្រុងធំៗ។កាលពីចុងសប្តាហ៍ ប្រធានាធិបតី លោក Bola Tinubu បានអំពាវនាវឲ្យផ្អាកការតវ៉ា ក្នុងការគាំទ្រការចរចា។ ប៉ុន្តែការឆ្លើយតបយ៉ាងរឹងមាំរបស់នគរបាល ក៏អាចជាហេតុផល ដែលឲ្យប្រជាជនត្រូវស្នាក់នៅផ្ទះ។

ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 12:33:00 pm        135
ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាឡើងដល់ជាង៣៥០ នាក់ ខណៈបារម្ភថាមនុស្សជាច្រើននៅជាប់ខ្លួន

2024/08/04 01:04:50 pm        226
បន្ទាប់ពីបំណាក់ដីដ៏អាក្រក់នេះបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) នៃរដ្ឋ កេរ៉ាឡា (Kerala) ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់នៅក្នុងស្រុកដែលរងគ្រោះមហន្តរាយបានឡើងដល់ ៣៥៨នាក់ ខណៈ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សរាប់រយនាក់ដែលជាប់ក្នុងបំណាក់ដី និងល្បប់។ យោងតាមព័ត៌មានចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ ក្រុមអ្នកជួយសង្គ្រោះបានប្រើរ៉ាដាស្វែងរកយ៉ាងជ្រៅដើម្បីកំណត់ទីតាំងអ្នកដែលបានជាប់នៅក្នុងកម្ទេចកម្ទី និងផ្ទះដែលដួលរលំ។ ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនស្វែងរក និងជួយសង្គ្រោះឯកជន បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពឥណ្ឌា នគរបាលរដ្ឋ Kerala និងអង្គភាពសេវាសង្គ្រោះបន្ទាន់ដែលបានឈានចូលដល់ថ្ងៃទី ៥ មនុស្សជាងពីររយនាក់នៅតែមិនទាន់រកឃើញនៅឡើយ។ដោយប្រើឧបករណ៍ធន់ធ្ងន់ និងទំនើប អ្នកជួយសង្គ្រោះជាង ១.៣០០នាក់ កំពុងជីកកាយតាមគំនរអគារខូចខាត និងនៅក្រោមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាចំហេះព្រៃធំជាងគេទីបួនក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

2024/08/04 12:53:11 pm        191
អ្នកពន្លត់អគ្គិភ័យជាង ៦.០០០នាក់នៅជ្រលងភ្នំភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា បានបន្តទប់ទល់នឹងការឆាបឆេះដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលបានឈានចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ជាចំហេះព្រៃដ៏ធំបំផុតទី ៤ របស់រដ្ឋនេះក្នុងកំណត់ត្រា។ កម្ដៅកម្រិត១០០អង្សាហ្វារិនហៃ រួមជាមួយខ្យល់បក់រហូតដល់ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះនៅកន្លែងខ្លះ បានផ្តល់ការសង្គ្រោះតិចតួចដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ Park Fire ដែលឆេះតំបន់វាលរហោស្ថានចម្ងាយប្រហែល ១៦១ គីឡូម៉ែត្រ ភាគខាងជើងនៃ ទីក្រុង Sacramento របស់រដ្ឋនេះ។ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire ចាប់ផ្តើមដោយអ្នកដុតព្រៃដែលបង្កការបំផ្លិចបំផ្លាញរថយន្តនិងផ្ទះសម្បែងប្រជាពលរដ្ឋជិតមជ្ឈមមណ្ឌលវប្បធម៌ Chico រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ២៤ ខែកក្កដា ចាប់តាំងពីពេលនោះមកបានឆេះបំផ្លាញព្រៃឈើជាង ១៦២.២០០ ហិចតា ដែលមានទំហំធំជាង ទីក្រុង Los Angeles ទៅទៀត។ ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ៤២ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ហើយ ត្រូវបានចោទប្រកាន់ពីបទដុតព្រៃ និងឃុំឃាំងដោយពុំមានការបង់ប្រាក់ធានា៕

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១៥ នាក់ក្នុងសាលារៀននៅហ្កាហ្សា

2024/08/04 11:20:36 am        218
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ថ្ងៃទី៣ ខែសីហា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់សេកវ៉ាត់វ៉ាន់ ( Sheikh Radwan) នៃទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា សាលានេះត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ក្រុមហាម៉ាស ដើម្បីលាក់ក្រុមសកម្មប្រយុទ្ធ និងផលិតអាវុធ។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា ខ្លួនធ្វើប្រតិបត្តិការពីទីតាំងជនស៊ីវិល ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ឡោមព័ទ្ធនេះ បានសម្លាប់មនុស្ស៦នាក់នៅក្នុងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា (Rafah) និងពីរនាក់ទៀតនៅក្នុងទីក្រុង ហ្កាហ្សា ។យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា និងកន្លែងផ្សេងទៀតនៅដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ មន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា មកដល់ពេលនេះជនជាតិប៉ាឡេស្ទីនចំនួន៣៩.៥៥០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ។ ការវាយលុកនេះត្រូវបានបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា សម្លាប់មនុស្ស១.២០០នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរចូលទៅក្នុងដែនដីហ្កាហ្សា៕

ករណីដាច់ទូរថភ្លើងក្រឡាប់ធ្លាក់ចេញពីផ្លូវដែកពេលកំពុងបើកបរ នៅក្នុងស្រុកក្រគរ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

2024/08/04 09:37:04 am        493
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។សូមរម្លឹក​ផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ 

សមត្ថកិច្ចអាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូកោរសក់អប់រំណែនាំ

2024/08/03 10:47:49 am        136
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ រួមជាមួយម៉ូតូចំនួន ០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  យុវជនទាំង ០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ កោរសក់ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។   នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំង ៥នាក់នេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយន។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ដោយ ៖ តារាវុទ្ធី

អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Al Jazeera ដោយចោទថាជាសមាជិកក្រុមហាម៉ាស

2024/08/02 01:20:38 pm        92
យោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខ្លួនបានសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន អាល់-ចាហ្ស៊ីរ៉ា (Al-Jazeera) ឈ្មោះ អ៊ីស្មេល អាល់-ហ្គូល (Ismail Al-Ghoul) នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ដោយនិយាយថាលោកគឺជាបណ្ដាញប្រតិបត្តិការរបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។សារព័ត៌មាន Al-Jazeera បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់គ្មានមូលដ្ឋាន» និងជាការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់អ្នកសារព័ត៌មានដោយចេតនា។ប្រព័ន្ធផ្សព្វផ្សាយកាតាមួយនេះ បាននិយាយកាលពីថ្ងៃពុធថា លោក Al-Ghoul និងអ្នកថតរូប លោក រ៉ាមី អែលរីហ្វី (Ramy El Rify) ទាំងពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា ខណៈពេលដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅជិតលំនៅឋានរបស់លោក អ៊ីស្មេល ហានិយេ (Ismail Haniyeh) ប្រធានក្រុមហាម៉ាស ដែលត្រូវបានសម្លាប់នៅអ៊ីរ៉ង់ នៅថ្ងៃដដែលនោះ។យោធាអ៊ីស្រាអែលបាននិយាយថា លោក Al-Ghoul គឺជាសមាជិកនៃអង្គភាពសម្រាំង នូកបា (Nukhba) ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានណែនាំប្រតិបត្តិកររបស់ហាម៉ាសអំពីរបៀបថតប្រតិបត្តិការ ហើយនិយាយថាលោកបានចូលរួមក្នុងការថតសកម្មភាព និងផ្សព្វផ្សាយការវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ ប៉ុន្តែ Al-Jazeera បាននិយាយថា លោក Al-Ghoul បានធ្វើការឱ្យបណ្តាញព័ត៌មាននេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ហើយអាជីពតែមួយគត់របស់លោកគឺជាអ្នកសារព័ត៌មាន៕

មនុស្សជាច្រើននាក់ស្លាប់ក្នុងទឹកជំនន់នៅរដ្ឋធានីវៀតណាម ស្របពេលភ្លៀងធ្លាក់ខ្លាំង

2024/08/02 01:05:01 pm        110
គេហទំព័រព័ត៌មាន វៀតណាមអ៊ិចស្ព្រេស (VnExpress) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ដោយដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានថា ភាគខាងជើងប្រទេសវៀតណាម បានត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតដែលបានបង្កការជន់លិច និងបំណាក់ដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់នៅក្នុងរដ្ឋធានីហាណូយ។ សារព័ត៌មាន ថាញ់ត្រាវៀតណាម (ThanhtraVietNam) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា មនុស្ស ៧នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តភាគខាងជើងផ្សេងទៀត ដោយសារទឹកជំនន់ និងបំណាក់ដីកាលពីដើមសប្តាហ៍នេះ។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព្យាករណ៍ជាតិបានឱ្យដឹងថា តំបន់នេះប្រឈមនឹងគ្រោះទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ជាមួយនឹងការព្យាករថាមានភ្លៀងធ្លាក់ខ្លាំងសម្រាប់ភាគខាងជើងប្រទេសវៀតណាម ប៉ន្តែអាចបន្ធូរបន្ថយបន្តិចនៅយប់ថ្ងៃសុក្រ (០២ សីហា) នេះ។មួយសប្តាហ៍បន្ទាប់ពីព្យុះត្រូពិច ប្រាភីរូន (Prapiroon) បានវាយលុកក្នុងតំបន់នោះ ផ្នែកខ្លះនៃរដ្ឋធានីវៀតណាមនៅតែជន់លិច។ សារព័ត៌មាន VnExpress បានរាយការណ៍ថា កម្រិតទឹកកើនឡើងបានបំផ្លាញទំនប់ជុំវិញទីក្រុងហាណូយ ដែលបង្កឱ្យមានបំណាក់ដីជាច្រើន។ទូរទស្សន៍វៀតណាមបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អាជ្ញាធរក្រុងហាណូយបានបញ្ជាឱ្យជម្លៀសអ្នកស្រុករាប់ពាន់នាក់នៅតាមផ្នែកខ្លះនៃទីក្រុងនេះ ខណៈអ្នកស្រុកដែលនៅតំបន់រងផលប៉ះពាល់ជាច្រើនពឹងផ្អែកលើទូកតូចៗដើម្បីធ្វើដំណើរ៕

អគ្គិភ័យឆេះអគារនៅតំបន់ Chinatown ក្នុងរដ្ឋធានីហ្វីលីពីន សម្លាប់មនុស្ស ១១នាក់

2024/08/02 01:02:46 pm        108
មន្ត្រីសហគមន៍បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់នៅថ្ងៃសុក្រ (០២ សីហា) នេះនៅក្នុងអគ្គិភ័យនៅអគារលំនៅដ្ឋាន និងពាណិជ្ជកម្មកម្ពស់ ៥ជាន់នៅក្នុងបរិវេណតំបន់ ឆាយណាថោន (Chinatown) នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងនៅក្នុងតំបន់ ប៊ីនុនដូ (Binondo) របស់ទីក្រុងម៉ានីល ត្រូវបានគេពន្លត់ប្រហែល ៣ម៉ោងបន្ទាប់ពីក្រុមពន្លត់អគ្គិភ័យទទួលបានដំណឹងនៅម៉ោងប្រហែល ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ប៉ុន្តែមិនមានការបញ្ជាក់ពីមូលហេតុភ្លាមៗនោះទេ។លោក នែលសុន ធី (Nelson Ty) មន្ត្រីសហគមន៍ដែលអគ្គិភ័យបានឆាបឆេះនោះបានប្រាប់ស្ថានីយវិទ្យុ DZRH ថា «ភរិយារបស់ម្ចាស់អគារគឺស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត» ដោយបន្ថែមថា ក្រុមអាជីវករបានប្រើប្រាស់រចនាសម្ព័ន្ធនេះដើម្បីទុកទំនិញរបស់ពួកគេនៅពេលយប់។លោកបាននិយាយថា ភ្លាមៗនោះគេមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់បន្តជាប់ខ្លួន ឬអាចនឹងត្រូវបានស្លាប់នោះឡើយ។ អគ្គិភ័យតែងកើតមានជាញឹកញាប់នៅក្នុងប្រទេសនេះ ដោយសារហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅឋាន និងការិយាល័យជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទ១ខ្សែនៅស្រុកចំការលើ បានស្ថាបនាស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាព
05/20/2025 07:05 PM
មន្ត្រី៖ UN ទទួលបានការអនុញ្ញាតឲ្យរថយន្តជំនួយ ១០០គ្រឿងបន្ថែមចូលទៅកាន់តំបន់ហ្កាហ្សា
05/20/2025 07:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រគល់ប្លង់ដីជូនប្រជាពលរដ្ឋ ចំនួន ២២១បណ្ណ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
05/20/2025 07:05 PM
រថក្រោះអ៊ីស្រាអែលត្រូវបានមើលឃើញបើកចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបនៅថ្ងៃដែលការវាយប្រហារសម្លាប់ជនប៉ាឡេស្ទីន ៥០នាក់
05/20/2025 06:05 PM
សហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងដំបូងដើម្បីដកទណ្ឌកម្មចេញពីស៊ីរី
05/20/2025 06:05 PM
សមាជិកសភាហុងគ្រី អនុម័តសេចក្ដីស្នើច្បាប់ ដើម្បីដកខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
05/20/2025 06:05 PM
អាល្លឺម៉ង់៖ រុស្ស៊ីគ្រាន់តែប្រឡែងលេងជាមួយពេលវេលាប៉ុណ្ណោះ ក្នុងការចរចាសន្តិភាពអ៊ុយក្រែន
05/20/2025 06:05 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្កោលទោសការទាមទារដ៏គួរឲ្យហួសចិត្តរបស់អាមេរិក ក្នុងកិច្ចចរចានុយក្លេអ៊ែរ
05/20/2025 05:05 PM
អគ្គលេខាធិការ៖ អង្គការណាតូ ចាត់ទុកការសន្ទនារវាងលោក Putin និង លោក Trump ថា ជា «សញ្ញាល្អ»
05/20/2025 05:05 PM
អ៊ីរ៉ង់កំពុងពិនិត្យសំណើសម្រាប់ការចរចានុយក្លេអ៊ែរជុំទី ៥
05/20/2025 05:05 PM