សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

គណបក្សធំបំផុតរបស់ឥណ្ឌូណេស៊ី សម្លឹងរកមើលការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត

2024/02/27 10:15:16 am        235
គណបក្សដ៏ធំបំផុតនៅក្នុងសភាឥណ្ឌូនេស៊ី កំពុងសម្លឹងរកមើលការស៊ើបអង្កេតផ្នែកនីតិបញ្ញត្តិលើការចោទប្រកាន់ជុំវិញការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ហើយក៏គ្រោងនឹងដាក់សំណុំរឿងទៅកាន់តុលាការកំពូលផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សបាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ)។គណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (PDIP) បានគាំទ្រលោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) សម្រាប់តំណែងជាប្រធានាធិបតី ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ពីក្រោយលោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ យោងទៅតាមចំនួនសន្លឹកឆ្នោតក្រៅផ្លូវការ និងការរាប់បឋមដែលកំពុងបន្តដោយស្ថាប័នបោះឆ្នោត។អគ្គលេខាធិការបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី PDIP លោក ហាស្តូ គ្រីស្ទីយ៉ានតូ (Hasto Kristiyanto) បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងបានរកឃើញថាមានការរំលោភអំណាច រាប់ចាប់ពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ការប្រើប្រាស់មធ្យោបាយរដ្ឋ» ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ ឬភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នោះទេ។លោក ហាស្តូ បាននិយាយថាគណបក្ស PDIP និងអ្នកគាំទ្រផ្សេងទៀតរបស់លោក ហ្កាន់ចា នឹងដាក់ពាក្យបណ្ដឹងលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលត្រូវបានចោទប្រកាន់នេះ ទៅតុលាការធម្មនុញ្ញ ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ ហើយថាការស៊ើបអង្កេតនេះមានគោលបំណងការពារលទ្ធិប្រជាធិបតេយ្យ៕

ទ័ពអាកាសអាមេរិក ដែលដុតខ្លួនឯងនៅក្រៅស្ថានទូតអ៊ីស្រាអែល បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ

2024/02/27 09:13:20 am        160
យោធា និងនគរបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាទាហានអាកាសរបស់កងទ័ពអាកាសអាមេរិកម្នាក់ ដែលបានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសកម្មភាពជាក់ស្តែងនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧត្តមនាវីឯក អារ៉ុន ប៊ូសនែល (Aaron Bushnell) វ័យ ២៥ ឆ្នាំ ដែលជាអ្នកឯកទេសប្រតិបត្តិការការពារតាមអ៊ីនធឺណិតជាមួយក្រុមជំនួយការស៊ើបការណ៍សម្ងាត់ទី ៥៣១ រូបនេះបានស្លាប់ដោយសាររបួសក្នុងឧបទ្ទវហេតុនេះ។មន្ត្រីនាំពាក្យនាយកដ្ឋាននគរបាលក្រុងវ៉ាស៊ីនតោន លី លេផេ (Lee Lepe) បានបញ្ជាក់ពីការស្លាប់នេះ ខណៈមន្ទីរបញ្ចកោណបាននិយាយថាការស្លាប់នេះគឺជា «ព្រឹត្តិការណ៍សោកនាដកម្ម» ហើយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) កំពុងតាមដានស្ថានភាពយ៉ាងដិតដល់។នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក ប៊ូសនែល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមន្ត្រីសេវាសម្ងាត់អាមេរិកបានពន្លត់ភ្លើង ដែលលោកបានដុតខ្លួឯងកាលពីថ្ងៃអាទិត្យ ក្នុងពេលកំពុងស្លៀកសម្លៀកបំពាក់ទាហាន និងបានផ្សាយផ្ទាល់ហេតុការណ៍នេះតាមអ៊ីនធឺណិត៕

យុវជនព្យាយាមភៀសខ្លួន មុនការអនុវត្តបទបញ្ជាកែណ្ឌកម្លាំងចូលបម្រើទ័ព នៅសហភាពមីយ៉ាន់ម៉ា

2024/02/27 09:08:17 am        109
មានការប្រជ្រៀតជាន់គ្នាដ៏គ្រោះថ្នាក់មួយនៅខាងក្រៅការិយាល័យលិខិតឆ្លងដែន ដែលបានឆក់យកជីវិតមនុស្សពីរនាក់ និងការឈរតម្រង់ជួរគ្នាមិនដាច់នៅខាងក្រៅស្ថានទូត ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃអ្វីដែលកំពុងកើតឡើងនៅក្នុងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីការប្រកាសពីការចូលបម្រើយោធាជាកាតព្វកិច្ច។ ពួកគេជាច្រើន កំពុងស្វែងរកការចាកចេញពីប្រទេសនេះ ដើម្បីគេចចេញពីការបង្ខំឲ្យចូលបម្រើកងទ័ព។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងប្រឈមការក្រោកប្រឆាំងកាន់តែខ្លាំងឡើង ចំពោះរបបគ្រប់គ្រងរបស់ខ្លួន ហើយបានបាត់បង់ដែនដីដ៏ធំរបស់ប្រទេសនេះ ធ្លាក់ទៅឱ្យក្រុមតស៊ូប្រដាប់អាវុធ។កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ យោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ដោយចាប់ក្រុមមេដឹកនាំជាប់ឆ្នោត រួមទាំងលោកស្រី អ៊ុង សានស៊ូជី ឃុំឃាំងរហូតមកដល់បច្ចុប្បន្ន និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមដែលនៅតែបន្តកើតមានដល់សព្វថ្ងៃនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សប្រហែល២,៦លាននាក់ ត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។យុវជនមីយ៉ាន់ម៉ា ដែលភាគច្រើនបានដើរតួនាទីដឹកនាំការតវ៉ា និងប្រឆាំងរបបយោធា ឥឡូវនេះត្រូវបានគេប្រាប់ថាពួកគេនឹងត្រូវប្រយុទ្ធដើម្បីរបបនេះ។មនុស្សជាច្រើនជឿថានេះដោយសារ របបសឹកជួបវិបត្តិក្នុងការប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅតាមព្រំដែនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលក្រុមប្រឆាំងរដ្ឋាភិបាល បានរួបរួមដៃគ្នាកម្ទេចរបបនេះនៅក្នុងតំបន់សំខាន់ៗមួយចំនួន។លោក Robert សកម្មជន វ័យ ២៤ឆ្នាំ បានប្រាប់សារព័ត៌មាន BBC ថា នេះជារឿងមិនសមហេតុសមផលទាល់តែសោះ ដែលត្រូវតែបម្រើក្នុងជួរកងទ័ពនៅពេលនេះ ព្រោះយើងមិនមែនប្រយុទ្ធជាមួយបរទេសឈ្លានពានឯណា គឺយើងកំពុងប្រយុទ្ធគ្នាជាមួយជនជាតិមីយ៉ាន់ម៉ាគ្នាឯងទេតើ ។ ប្រសិនបើយើងចូលបម្រើទ័ព ប្រៀបយើងជួយរបបយោធាក្នុងការប្រព្រឹត្តអំពើឃោរឃៅ៕

កងទ័ពអ៊ីស្រាអែល បង្ហាញផែនការវាយប្រហារទីក្រុងរ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/02/27 09:03:59 am        187
ការចេញផ្សាយពីការិយាល័យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទ (២៦ កុម្ភៈ) ថាកងទ័ពអ៊ីស្រាអែល បានបង្ហាញគណៈរដ្ឋមន្ត្រីសង្គ្រាមជាមួយនឹងផែនការវាយប្រហារ និងផែនការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា។ការប្រកាសនេះបានធ្វើឡើង ស្របពេលមានការអំពាវនាវពីអន្តរជាតិជំរុញអ៊ីស្រាអែល មិនឱ្យបើកប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត។ ការិយាល័យនេះបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការបញ្ជូនរថយន្តដឹកស្បៀងអាហារដោយផ្ទាល់ចូលទៅកាន់ភាគខាងជើងហ្កាហ្សា ក្នុងគោលបំណងការពាររថយន្តដឹកទំនិញពីការលួចដោយជនស៊ីវិល។បច្ចុប្បន្ននេះ រថយន្តជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ចំនួនពីរ ដែលមានទីតាំងនៅតំបន់ភាគខាងត្បូង ហើយជួបប្រទះការលំបាកក្នុងការទៅដល់ភាគខាងជើង ដោយសារតែជនស៊ីវិលដែលកំពុងស្រេកឃ្លាន បានសម្រុកចូលរថយន្តដឹកទំនិញលួចយកអាហារ។ យ៉ាងហោចណាស់មានគ្រួសារមួយក្នុងចំណោម ៤ គ្រួសារនៅតំបន់ហ្កាហ្សាស្ទ្រីប ឬស្មើនឹងមនុស្សជាងកន្លះលាននាក់ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃកម្រិតអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដែលជាកម្រិតព្រមានខ្ពស់បំផុត៕

កសិករ តវ៉ា ទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក ខណៈដុតរូបតំណាងនៅកន្លែងតវ៉ា

2024/02/27 09:01:07 am        100
ប្រជាកសិករប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ បានទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈពួកគេបាននិយាយថា គោលនយោបាយរបស់អង្គការនេះរើសអើងលើប្រជាកសិករ។ កសិករនិយាយថា ក្រុមអ្នកតវ៉ា បានដុតរូបតំណាង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងរូបអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការតវ៉ាគោលនយោបាយមូលធននិយម ដែលបដិសេធសិទ្ធរបស់ប្រជាកសិករ។រូបតំណាង ក៏មានដាក់បង្ហាញរូបភាពរបស់មហាសេដ្ឋីឥណ្ឌ លោក ហ្គោតាម អាដានី(Gautam Adani) និងប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ ហារីយ៉ាណា ខាងជើង ដែលកងកម្លាំងនគរបាល កំពុងប្រើប្រាស់កម្លាំង ប្រឆាំងពួកគេ ដើម្បីហាមឃាត់មិនឲ្យហែរក្បួនបាតកម្ម ទៅកាន់ទីក្រុងញូវ ដេលី។កសិករដែលកំពុងតវ៉ា លោក ស៊ុកជីត ស៊ីង(Sukhjeet Singh ) បាននិយាយថា គោលនយោបាយរបស់ អង្គការពាណិជ្ជកម្មពិភពលោក បង្កមហន្តរាយសម្រាប់វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។កសិករ និយាយថាអង្គការពាណិជ្ជកម្មពិភពលោក បានរារាំងប្រាក់ឧបត្ថមធន និងការកំណត់តម្លៃដោយរដ្ឋាភិបាល ហើយកសិករតូចតាចរបស់ប្រទេស មិនអាចបំពេញទៅតាមទីផ្សារសេរី បាននោះទេ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៣ថ្ងៃ របស់អង្គការពាណិជ្ជកម្មពិភពលោក កំពុងធ្វើឡើង នៅក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ ប្រជាកសិករ ដែលភាគច្រើន មកពីរដ្ឋពុនចាបភាគខាងត្បូង បានប៉ុនប៉ង ដង្ហែរក្បួនបាតុកម្ម ទៅកាន់រដ្ឋធានី រយៈពេលជាង១សប្តាហ៍មកហើយ ជាផ្នែកនៃយុទ្ធនាការ «តោះយើងទៅកាន់ទីក្រុង ញូវ ដេលី» ដោយទាមទារឲ្យតម្លៃកសិផលរបស់ពួកគេបានឡើងខ្ពស់ជាងនេះដោយស្របច្បាប់ ក្នុងចំណោមបញ្ហាដ៏ទៃទៀត។

តំណាងអយ្យការចោទប្រកាន់ជនជាតិចិនម្នាក់ ចំនួន ២បទល្មើស ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់

2024/02/26 02:19:38 pm        344
តំណាងអយ្យការអមសាលាដំបូងរាជធានី សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ចំនួន២​បទ​ល្មើស ក្រោយបង្ក​គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់នៅលើមហាវិថីសហព័ន្ធរុស្ស៉ី។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា តំណាងអយ្យការ​អមសា​លា​ដំបូង​រាជ​ធានីភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ជាជនជាតិចិនឈ្មោះ FU ZHONG HUA ភេទ ប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៨៦ ចំនួន២បទល្មើស បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ។បទល្មើសទាំង២នោះ តំណាងអយ្យការបានចោទ ទី១ ពីបទ បើកបរក្នុងល្បឿនលឿន និង​ស្ថិត​ក្នុង​ស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ដែល​មាន​បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងទី២ ពីបទ រត់គេចខ្លួន ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១២ និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើក​រថយន្ត​មួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុង​ល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយមាន​អត្រាជាតិ​អាល់​កុល​ ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ លុះមកដល់ចំណុចមុខក្រុមហ៊ុន SDB លើម​ហាវិថី​សហព័ន្ធ​រុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ហើយ​អ្នក​បើកបរ​រថយន្តបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួម​ដំណើរ​ចំនួន​០២​នាក់​ទៀត ជាជនជាតិចិនដូចគ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់៖ ភាពស្ងប់ស្ងាត់បច្ចុប្បន្នជាមួយកងកម្លាំងអាមេរិក គឺជា«យុទ្ធសាស្ត្របណ្តោះអាសន្ន»

2024/02/26 01:57:27 pm        119
មេដឹកនាំនៃកងជីវពលនិកាយស៊ីអ៊ីតប្រដាប់អាវុធអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា រយៈពេលនៃការស្ងប់ស្ងាត់នាពេលបច្ចុប្បន្នក្នុងចំណោមក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ក្នុងជម្លោះរបស់ពួកគេជាមួយកងកម្លាំងអាមេរិក គឺជា «យុទ្ធសាស្ត្របណ្តោះអាសន្ន» ដោយសង្កត់ធ្ងន់ថា ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ មិនបានបោះបង់ចោលការគាំទ្ររបស់ខ្លួនសម្រាប់ប៉ាឡេស្ទីននោះទេ។លោកអាក្រាម អាល់កាអាប៊ី ( Akram al-Kaabi) ជាអគ្គលេខាធិការនៃចលនា al-Nujaba ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ននេះ គ្រាន់តែជាយុទ្ធសាស្ត្រមួយសម្រាប់ការរៀបចំទីតាំងឡើងវិញ និងការដាក់ពង្រាយ ដោយបញ្ជាក់ថា៖«វាគ្រាន់តែជាភាពស្ងប់ស្ងាត់ មុនពេលព្យុះតែប៉ុណ្ណោះ»។លោកបាននិយាយថា ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ «គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការប្រយុទ្ធ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់ក្រុមជ្វីហ្វនិយម (យុទ្ធនាការយោធាអ៊ីស្រាអែល) និងអ្នកគាំទ្រអាមេរិកប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប»។លោក អាល់កាអាប៊ី ក៏បាននិយាយដែរថា មានការសម្របសម្រួលកម្រិតខ្ពស់រវាង «ក្រុមរណសិរ្សបើកចំហ» ផ្សេងៗគ្នាប្រឆាំងនឹងជនជាតិអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា «ភាពស្ងប់ស្ងាត់ណាមួយ នៅផ្នែកខាងមុខ និងការបង្កបញ្ហាលើផ្នែកមួយទៀត គឺជាយុទ្ធសាស្ត្រប្រកបដោយចេតនា មានគោលបំណង និងសម្របសម្រួល»។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ទោះបីជាក្រុមអ្នកតស៊ូអ៊ីស្លាម មិនបានច្រានចោលការចរចា របស់រដ្ឋាភិបាល ដើម្បីកំណត់ការដកទ័ពអាមេរិកចេញពីអ៊ីរ៉ាក់ក៏ដោយ ក៏យើងបញ្ជាក់ថា អ្នកកាន់កាប់សហរដ្ឋអាមេរិកនេះ គឺជាអ្នកភូតកុហក អ្នកបោកប្រាស់ និងជាអ្នកដែលក្រអឺតក្រទម»។រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងចលនាតស៊ូអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កា ហ្សា (Hamas) និងអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ក្រុមតស៊ូអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត យានដ្រូន និងកាំភ្លើងត្បាល់ទៅលើមូលដ្ឋានយោធារបស់កងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

លោកហ្សេឡិស្គី៖ អ៊ុយក្រែន មិនស្នើសុំឲ្យក្រុមដៃគូ ដាក់ពង្រាយទ័ពរបស់ពួកគេលើទឹកដីរបស់ខ្លួនឡើយ

2024/02/26 01:53:25 pm        146
ប្រទេសអ៊ុយក្រែន មិននិយាយជាមួយក្រុមដៃគូអំពីលទ្ធភាពដាក់ពង្រាយទ័ពរបស់ពួកគេលើទឹកដីខ្លួន ឡើយ។យើងមិននិយាយជាមួយដៃគូរបស់យើងអំពីកងទ័ពរបស់ពួកគេដែលត្រូវដាក់ពង្រាយ នៅប្រទេសអ៊ុយ ក្រែនទេ។ប្រសិនបើអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ដែលនឹងក្លាយជាការធានាសន្តិសុខដ៏រឹងមាំបំផុតសម្រាប់ពួកយើង នោះខ្ញុំគិតថា យើងនឹងបង្កើតមាត្រា៥[នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង] ប្រសិនបើ រឿងនោះកើតឡើងពិតប្រាកដ។ ទោះបីជាអ្វីដែលយើងឃើញ [...] គឺថា រុស្ស៊ី មិនបានវាយប្រហារប្រទេសណាមួយនោះទេក្នុងចំណោមប្រទេសទាំងអស់នោះ។ លោកហ្សេឡិនស្គី ក៏បាននិយាយដែរថា ការសម្រេចចិត្តអញ្ជើញអ៊ុយក្រែនឲ្យចូលជាសមាជិកណាតូ គឺស្ថិតក្នុងដៃប្រទេសពីរ គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។លោកប្រធានាធិបតីហ្សេឡិនស្គី ក៏បានរំលឹកឡើងវិញថា អ៊ុយក្រែន បានប្រាប់សហអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវអនុម័តកញ្ចប់ជំនួយរបស់ខ្លួនសម្រាប់អ៊ុយក្រែន នៅខែក្រោយ ហើយសភាអាមេរិក ក៏ដឹងច្បាស់អំពីរឿងនេះដែរ។

វេជ្ជបណ្ឌិតកូរ៉េខាងត្បូង ប្រឈមការផ្អាកការងារប្រសិនបើពួកគេ មិនត្រឡប់មកធ្វើការវិញ

2024/02/26 01:47:09 pm        132
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានទុកពេលឱ្យក្រុមវេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងធ្វើកូដកម្ម រយៈពេល ៤ ថ្ងៃដើម្បីរាយការណ៍ពីការត្រឡប់មកធ្វើការវិញ ដោយបាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងមិនទទួលទណ្ឌកម្មនោះទេ ប្រសិនបើពួកគេត្រឡប់មកធ្វើការវិញតាមកាលបរិច្ឆេទ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងការព្យួរអាជ្ញាប័ណ្ណពេទ្យ ប្រសិនបើពួកគេមិនអនុវត្តតាម។គ្រូពេទ្យហាត់ការផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រហែល ៩.០០០នាក់ បានឈប់ពីការងារចាប់តាំងពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាពេទ្យប្រហែល ៦៥ភាគរយ។ ការធ្វើកូដកម្ម បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យដោយមានការលុបចោលផ្នែកវះកាត់ និងការព្យាបាលជំងឺផ្សេងៗទៀត។មន្ត្រីរដ្ឋាភិបាលនិយាយថា ការបន្ថែមវេជ្ជបណ្ឌិត គឺចាំបាច់ដើម្បីដោះស្រាយជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងត្បូង។ សមាមាត្ររវាងវេជ្ជបណ្ឌិត និងអ្នកជំងឺ នាពេលបច្ចុប្បន្នរបស់ប្រទេស គឺស្ថិតក្នុងចំណោមកម្រិតទាបបំផុតក្នុងប្រទេសអភិវឌ្ឍន៍។អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Park Min-soo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងមិនស្វែងរកវិធានការវិន័យណាមួយប្រឆាំងនឹងវេជ្ជបណ្ឌិតដែលកំពុងធ្វើកូដកម្មនោះទេ ប្រសិនបើពួកគេត្រឡប់ចូលមកធ្វើការវិញ នៅថ្ងៃព្រហស្បតិ៍។លោក Park និយាយថា យើងចង់ឱ្យពួកគេត្រឡប់ទៅធ្វើការវិញនៅចុងខែនេះ ថ្ងៃទី ២៩ ខែកុម្ភៈ។ ប្រសិនបើពួកគេត្រឡប់ទៅមន្ទីរពេទ្យដែលពួកគេបានចាកចេញ នោះយើងនឹងមិនឲ្យពួកគេទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលបណ្តាលមកពីការធ្វើកូដកម្មរបស់ពួកគេឡើយ។

អ្នកជំនាញអាមេរិកផ្នែកនយោបាយរុស្ស៊ី បញ្ជាក់លើតម្រូវការបន្ទាន់ ក្នុងការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន

2024/02/26 01:41:31 pm        100
អ្នកជំនាញសហរដ្ឋអាមេរិក ផ្នែកនយោបាយប្រទេសរុស្ស៊ី បានបញ្ជាក់លើតម្រូវការបន្ទាន់សម្រាប់ប្រទេសលោកខាងលិច ក្នុងការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដោយបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ន ទៅនឹងអំឡុងសង្គ្រាមលោកលើកទីពីរ។ អតីតសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី ហ្វៃអូណា ហ៊ីល(Fiona Hill) បាននិយាយដូច្នេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅមុនថ្ងៃខួប២ឆ្នាំ នៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។លោកស្រី Hill បានបញ្ជាក់លើការប្តេជ្ញាចិត្តរបស់កងកម្លាំងរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Vladimir Putin ដោយនិយាយថា «លោក ពូទីន មានឆន្ទៈមុះមុត ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែនរហូតដល់ចុងក្រោយ»។ លោកស្រី បានបញ្ជាក់ថា ការផ្តោតសំខាន់នាពេលបច្ចុប្បន្ន សម្រាប់អ៊ុយក្រែនមិនគួរផ្តោតលើការបើកការវាយលុកនោះទេ ប៉ុន្តែត្រូវរក្សាទីតាំងការពាររបស់ពួកគេ។លោកស្រី Hill បាននិយាយថា នេះគឺស្រដៀងទៅនឹងស្ថានភាព នៅពេលដែលសហរដ្ឋអាមេរិកស្វែងរកការគាំទ្រចក្រភពអង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ លោកស្រី និយាយថា «យើងកំពុងស្ថិតក្នុងគ្រាប្រវត្តិសាស្ត្របែបនោះ»។ដោយធ្វើអត្ថាធិប្បាយលើជំនួយយោធារបស់សហរដ្ឋអាមេរិកដែលជាប់គាំង ដល់ប្រទេសអ៊ុយក្រែន លោកស្រី Hill បាននិយាយថា លោកស្រី គិតថា «វាជារឿងគួរឲ្យខ្មាស់គេដែរសម្រាប់ភាគីយើង» ដែល យើងមានការបែកបាក់គ្នាផ្ទៃក្នុង យើងមិនអាចមើលឃើញថាតើយើងស្ថិតនៅកន្លែងណា។ លោកស្រីនិយាយថា «ចំណុចសំខាន់គឺថា យើងមិនត្រូវបិទភ្នែក ហើយយើងមិនគួរដើរថយក្រោយទេ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំលីបង់ ស្តីបន្ទោសអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា វាយប្រហារគ្នាទៅវិញទៅមក
06/06/2026 09:06 AM
ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន
06/06/2026 09:06 AM
លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ
06/06/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM