ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

បញ្ជូនជនខ្លួនសង្ស័យម្នាក់ទៅតុលាការពីបទឆបោកលុយនាំពលករទៅប្រទេសកូរ៉េ

2024/07/22 03:07:51 pm        234
កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់ ទៅសាលាដំបូងក្រោមបទឆបោកលុយ​ប្រជាពលរដ្ឋ​ដោយភូតភរ​ថា​នាំកូន​ចៅទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់​នៅ​ភូមិ​អូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​២២​គ្រួសារ​នូវ​ការ​ខាត​បង់​ប្រាក់​អស់​៤៦.៣០៥ដុល្លារចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោក​ថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជា​ដល់​មន្ត្រី​ជំនាញ​ខេត្តសហការ​ជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច​ចុះ​ស្រាវជ្រាវ​ក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតដោយនាំជនសង្ស័យមកសាកសួរ និងមាន​ការណែនាំ​ពី​តំណាង​អយ្យការអមសាលាដំូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោម​គំនិត​ផ្តួច​ផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុង​នាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មាន​តួនាទី​ចាំ​ទំនាក់​ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើត​គណនី​ធនាគារ សម្រាប់​ទទួល​លុយ​ពី​អ្នក​ដាក់​ពាក្យ​ធ្វើ​កា​រ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់​ពី​ភ្ញៀវ​បង់មុន​៥០​ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួល​អ្នក​ដាក់​ពាក្យ​ប្រមាណ​២០០​នាក់​មក​ពី​បណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ដោយ​សារ​កូន​ចៅ​មិន​បានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជន​សង្ស័យ​ប្រាប់​ថា​លុយ​ទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗ​ក្រោយ​ពេល​ភ្ញៀវ​បង់ឱ្យ៕

ការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅហ្កាហ្សា សម្លាប់មនុស្ស ១៥ នាក់ រួមទាំងកុមារ

2024/07/22 01:13:22 pm        56
យោងតាមមន្ត្រីមន្ទីរពេទ្យ និងការរាប់សាកសពដោយអ្នកសារព័ត៌មានAP កាលពីថ្ងៃអាទិត្យ ២១ កក្កដាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទាំងយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ រួមទាំងស្ត្រី និងកុមារនៅដែនដីហ្កាហ្សា។ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរៀបចំចាកចេញនៅថ្ងៃចន្ទនេះ ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលគេរំពឹងថាលោកនឹង ជួបលោកប្រធានាធិបតី Joe Biden និងថ្លែងទៅកាន់សភាដើម្បីបំភ្លឺបញ្ហាសង្រ្គាមរបស់លោកសម្រាប់ការប្រយុទ្ធគ្នាយៈពេល៩ខែប្រឆាំងក្រុមហាម៉ាស ខណៈការចរចាបទឈប់បាញ់នៅតែបន្ត។ លក្ខខណ្ឌមនុស្សធម៌ដែលមិនច្បាស់លាស់រួចទៅហើយនៅខាងក្នុងដែនដីហ្កាហ្សារងការឡោមព័ទ្ធដោយអ៊ីស្រាអែល កាន់តែធ្ងន់ធ្ងរ ស្របពេលរកឃើញជំងឺគ្រុនស្វិតដៃជើង ខណៈប្រជាពលរដ្ឋប្រមាណ២,៣លាននាក់ រស់នៅដោយគ្មាន អាហារគ្រប់គ្រាន់ គ្មានទឹកប្រើប្រាស់ និងគ្មានអនាម័យ ដែលភាគច្រើនត្រូវបានភៀសខ្លួនខ្លួនជាបន្តបន្ទាប់។ ដាននៃមេរោគត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកស្អុយក្នុងតំបន់ហ្កាហ្សា។ អង្គការសុខភាពពិភពលោកបាននិយាយថា គ្មាននរណាម្នាក់ត្រូវបានព្យាបាលសម្រាប់ រោគសញ្ញាដែលបណ្តាលមកពីការឆ្លងមេរោគនោះទេ។ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានប៉ះចំជំរំជនភៀសខ្លួនប៊ើរ៉េច( Bureij)កណ្ដាលតំបន់ហ្កាហ្សាជាទីដែលមនុស្ស៩នាក់បានស្លាប់រួមទាំងកុមារ២នាក់ និងនៅភាគខាងត្បូងទីក្រុង Khan Younisជាទីដែលមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់រួមទាំងក្មេងស្រី២នាក់៕

ក្បួនដំណើរជនអន្តោប្រវេសន៍ចាកចេញពីភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅសហរដ្ឋអាមេរិក

2024/07/22 12:06:39 pm        111
ជនអន្តោប្រវេសន៍ជាងមួយពាន់នាក់ ចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយដើរតាមបណ្តោយផ្លូវហាយវ៉េក្នុងរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក។ក្រុមនេះ ភាគច្រើន រួមមានប្រជាជនមកពីប្រទេសអាមេរិកកណ្តាល និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមដំណើររបស់ពួកគេនៅថ្ងៃតែមួយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតី។គិតត្រឹមដើមខែមិថុនា នៅពេលដែលលោក Biden បានបង្កើតបម្រាមយ៉ាងទូលំទូលាយលើសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ការចាប់ខ្លួនប្រចាំថ្ងៃជាមធ្យមក្នុងមួយខែមានលើសពី ២.៥០០នាក់ ចាប់តាំងពីខែមករាឆ្នាំ ២០២១ នៅពេលលោកចូលកាន់តំណែង។សហរដ្ឋអាមេរិកនៅតែជាគោលដៅសំខាន់សម្រាប់ជនអន្តោប្រវេសន៍អាមេរិកឡាទីនជាច្រើន ដែលស្វែងរកសុវត្ថិភាព និងឱកាសការងារនិងអាជីវកម្មកាន់តែប្រសើរនៅបរទេស។ បញ្ហានៃការធ្វើអន្តោប្រវេសន៍ ទទួលបានសន្ទុះខ្លាំងនៅមុនការបោះឆ្នោត ខណៈអតីតប្រធានាធិបតី លោក Donald Trump បានសន្យាថា នឹងមានព្រំដែនរឹងមាំជាងមុន និងមានការនិរទេសទ្រង់ទ្រាយធំ។

មនុស្សរាប់ពាន់នាក់ ចេញធ្វើបាតុកម្មប្រឆាំងទេសចរណ៍ទ្រង់ទ្រាយធំនៅ ប្រទេសអេស្ប៉ាញ

2024/07/22 12:04:49 pm        98
សកម្មជនប្រឆាំងទេសចរណ៍រាប់ពាន់នាក់ បានតវ៉ានៅ ទីក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ក្នុងបាតុកម្មថ្មីបង្អស់ប្រឆាំងឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសនៅឧបទ្វីបអ៊ីបេរីយ៉ាមួយនេះ។ដោយមានកាន់រូបគំរូយន្តហោះ និងនាវាទេសចរណ៍ ក្រុមអ្នកតវ៉ា បានដើរឆ្លងកាត់តាមផ្លូវនានានៅរដ្ឋធានី Mallorca ដោយមានផ្ទាំងបដាសរសេរថា «ទេ ចំពោះទេសចរណ៍ទ្រង់ទ្រាយធំ» បញ្ឈប់យន្តហោះឯកជន និង «ភាពប្រណីតរបស់អ្នក ជាភាពវេទនារបស់យើង»។សកម្មជនប្រឆាំងទេសចរណ៍ បានធ្វើបាតុកម្មជាបន្តបន្ទាប់នៅឆ្នាំនេះនៅទីក្រុងបាសេឡូណា និងគោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងទៀតដូចជាទីក្រុង Palma de Mallorca, Malaga និងកោះ Canary ដោយនិយាយថាភ្ញៀវទេសចរ ជំរុញឱ្យកើនឡើងតម្លៃលំនៅឋាន និងនាំឱ្យប្រជាជនមិនអាចមានលទ្ធភាពរស់នៅក្នុងទីក្រុងបាន។នគរបាលបាននិយាយថា អ្នកតវ៉ាប្រហែល ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Mallorca កាលពីថ្ងៃអាទិត្យ។អ្នកទេសចរមួយចំនួនបានគាំទ្របាតុកម្ម ខណៈអ្នកផ្សេងទៀតហាក់ដូចជាមិនគាំទ្រនោះទេ។ វិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញបាននិយាយថា បន្ទាប់ពីតំបន់កាតាឡូនី កោះបាលីអារីក(Balearic) គឺជាតំបន់ពេញនិយមបំផុតទីពីររបស់អេស្ប៉ាញសម្រាប់ភ្ញៀវទេសចរកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកមកកម្សាន្តចំនួន១៤,៤ លាននាក់។យោងតាមទិន្នន័យពី Exceltur ជាអង្គការឧស្សាហកម្មមួយបានឲ្យដឹងថា វិស័យទេសចរណ៍បង្កើតបាន ៤៥% នៃផលិតផលក្នុងស្រុកសរុបរបស់កោះ បាលីអារីក(Balearic) ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មនុស្ស ១៦,១លាននាក់ បានទៅទស្សនាប្រទេសអេស្ប៉ាញ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តុលាការបង់ក្លាដែស លុបចោលកូតាការងារភាគច្រើន ដែលបង្កជាការតវ៉ាសម្លាប់មនុស្សជិត ១៤០នាក់

2024/07/22 11:00:50 am        82
តុលាការកំពូលរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (២១ កក្កដា) បានលុបចោលកូតាការងារភាគច្រើនរបស់រដ្ឋាភិបាល បន្ទាប់ពីបាតុកម្មទូទាំងប្រទេសដឹកនាំដោយនិស្សិត បានឈានដល់ការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់ ប៉ុន្តែអ្នករៀបចំការតវ៉ាមួយចំនួនបាននិយាយថាការតវ៉ានឹងនៅតែបន្ត។រដ្ឋអាជ្ញាលោក អេអ៊ែម អាមីន អ៊ូឌីន (A.M. Amin Uddin) ប្រាប់សារព៏ត៌មានរ៉យទ័រថា៖ ដោយច្រានចោលដីការបស់តុលាការជាន់ទាប នាយកដ្ឋានឧទ្ធរណ៍របស់តុលាការកំពូលបានប្រកាសថា ៩៣ ភាគរយនៃការងាររបស់រដ្ឋាភិបាល គួរតែបើកចំហសម្រាប់បេក្ខជនដែលមានគុណសម្បត្តិ និងសមត្ថភាពទាំងអស់។រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលុបចោលប្រព័ន្ធកូតានេះក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ ៥៦ ភាគរយនៃការងារត្រូវបានបម្រុងទុកសម្រាប់ក្រុមដូចជាគ្រួសារអ្នកតស៊ូដើម្បីសេរីភាព ស្ត្រី និងប្រជាជនមកពីស្រុកដែលមិនទាន់មានការអភិវឌ្ឍន៍។ ប៉ុន្តែតុលាការជាន់ទាបបានដាក់កូតានោះឡើងវិញកាលពីខែមុន ដោយបានបង្កឱ្យមានការតវ៉ាដ៏បង្ហូរឈាម។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាដ៏ហិង្សាស្រដៀងគ្នានេះនៅមុនការបោះឆ្នោតជាតិក្នុងខែមករា ពីគូប្រជែងរបស់លោកស្រី Hasina ក្នុងការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី និងការតវ៉ាដោយកម្មករកាត់ដេរទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើងស្របពេលមានអតិផរណាខ្ពស់៕

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនអ្នកប្រើគ្រឿងញៀនប្រុសស្រី ១៧នាក់ ទៅមណ្ឌលកែប្រែ

2024/07/22 08:50:16 am        148
មនុស្សប្រុសស្រី ១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូន​ទៅ​កាន់មណ្ឌលអប់រំ កែប្រែ ។អ្នកទាំង ១៧នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិ​ជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ​១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលា​បឋម​សិក្សា​បាក់​ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ព្រមជាមួយគ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤៤កញ្ចប់ (ធំ-តូច), ជញ្ជីង​សម្រាប់ថ្លឹងគ្រឿងញឿន ចំនួន ០៣, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់​ច្រក​គ្រឿង​ញៀន មួយចំនួន។ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅ​មណ្ឌល​អប់រំ កែប្រែផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅ​មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង ០៤នាក់ បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នក​ញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ។ជនទាំង ១៧នាក់ ១.​ឈ្មោះ​ ឆាយ​ ស៊ុនហេង ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ, ២.ឈ្មោះ​ សុវណ្ណ​ ពុធរិទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ, ៣.ឈ្មោះ​ ម៉ែ​ ពិសិដ្ជ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ, ៤.ឈ្មោះ​ អួត​ ស្រីនីត​ ភេទ​​ស្រី​​អាយុ​២៣ឆ្នាំ, ៥.ឈ្មោះ អូ ឡង់ ភេទប្រុស អាយុ៤៣ឆ្នាំ, ៦.ឈ្មោះ ឡុង ដំ ភេទប្រុស អាយុ១៥ឆ្នាំ, ៧.ឈ្មោះ លី ម៉ី ភេទស្រី អាយុ២៣ឆ្នាំ, ៨.ឈ្មោះ រុំ ស្រីភា ភេទស្រី អាយុ២២ឆ្នាំ, ៩.ឈ្មោះ ជូ រត្នថា ភេទប្រុស អាយុ៣៨ឆ្នាំ, ១០.ឈ្មោះ សៅ វ៉ាន់ដា ភេទស្រី អាយុ២៧ឆ្នាំ, ១១.ឈ្មោះ ហ៊ូ វីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ១២.ឈ្មោះ ឈន ភណ្ឌ័ ភេទប្រុសន អាយុ៤១ឆ្នាំ, ១៣.ឈ្មោះ ចាន់ ស៊ីផានុត ហៅ ជីជី ភេទស្រី អាយុ ២៩ឆ្នាំ, ១៤.ឈ្មោះ​ ស៊ីម ដាវីដ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ, ១៥.ឈ្មោះ​ ឡាយ សុខចាន់ ភេទ​ប្រុស​ អាយុ២៣ឆ្នាំ, ១៦.ឈ្មោះ​ ងួន យិត ភេទ​ប្រុស​ អាយុ ៣៦ឆ្នាំ, ១៧.ឈ្មោះ​ ឌឹម សុភ័ណ្ឌ ភេទ​ប្រុស អាយុ៤៤ឆ្នាំ៕ តារាវុទ្ធី

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិលីបង់ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង ១៨នាក់ រងរបួស

2024/07/19 02:35:11 pm        249
មនុស្ស៥នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើភូមិចំនួន៣ នៅភាគកណ្តាលនៃតំបន់ព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់។ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកស្លាប់និងរបួស បានបណ្តាលមកពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលចំនួន ៥លើក ទៅលើភូមិ Safad, Chaqra និង Majdal Selm ដែលបានបំផ្លាញផ្ទះចំនួន ៧ខ្នង និង ផ្ទះ២៥ខ្នងផ្សេងទៀត រងការខូតខាត។ពួកគេ បានបន្ថែមថា ក្រុមជាច្រើនមកពីក្រុមការពារជនស៊ីវិល អាជ្ញាធរសុខាភិបាលឥស្លាម និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ ដើម្បីដឹកជញ្ជូនសាក សព និងអ្នករបួស ទៅកាន់មន្ទីរពេទ្យក្បែរនោះ នៅភាគខាងត្បូងប្រទេសលីបង់។ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ត្រីយោធាហេសបូឡាម្នាក់ឈ្មោះ Habib Maatouq ដែលមកពីទីក្រុង Nabatieh ភាគខាងត្បូង ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនោះ។ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាមួយនឹងយានដ្រូនប្រដាប់អាវុធនៅលើមូលដ្ឋាន Filon ដែលជាទីបញ្ជាការរបស់កងពលតូចនៃកងពលធំលេខ២១០ និងឃ្លាំងរបស់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

នគរបាលជំនាញខេត្តព្រះវិហារ ​ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង៨នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ

2024/07/19 01:20:59 pm        225
ព្រះវិហារ៖​ ក្មេងទំនើង២ក្រុម ក្រោយ​ពីធ្វើសកម្មភាពដេញកាប់ និងវាយគ្នាដូចរឿងចិនហុងកុង កាលពីថ្ងៃទី១៥ និង១៧ ខែកក្កដា ឆ្នាំ២០២៤ លើដងផ្លូងជាតិលេខ៦២ ស្ថិតនៅភូមិរំចេក ត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះវិហារ ​ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៨នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ប្រតិបត្តិការនេះ ធ្វើឡើងនៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ​ដោយកម្លាំងជំនាញ​នៃ​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំ​ដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការ​បញ្ជា​ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ​សួស សុខដារ៉ា ​ស្នងការនគរបាល​ខេត្តព្រះវិហារ ​ចុះ​សហការស៊ើបអង្កេតករណីក្មេងទំនើង​បង្ករអុកឡុកលើមូលដ្ឋាន​ឃុំរមនីយ៍ ​ស្រុករវៀង ខេត្តព្រះវិហារ ​។សមត្ថកិច្ច បានឱ្យដឹងថា ​ក្រោយ​ពី​កម្លាំង​ជំនាញ​នៃស្នងការនគរបាលខេត្តព្រះវិហារ ​ស្រាវជ្រាវ​រហូត​ឈាន​ដល់ការឃាត់ខ្លួន ​ក្រុមក្មេងទំនើងចំនួន២ក្រុម ​ស្មើនឹង៨នាក់ ​ដកហូតវត្ថុតាង​រួមមាន​៖ ដាវ១ កាំបិតផ្គាក់១ ដែកទីបជ្រុង១ ដំបងឈើជ្រុងចំនួន២ មូលហេតុ៖ ដោយសារគំនុំ​។ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់ ​បានសារភាពថា ​ខ្លួនពិតជាបាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ និងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបាន​កម្លាំង​ជំនាញ​នៃការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល ​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យកាសាលាដំបូងខេត្ត ​ចាត់ការតាមនីតិវិធីនៃច្បាប់៕ 

មន្រ្តីសន្តិសុខប្រមូលផ្តុំគ្នា បន្ទាប់ពីការផ្ទុះនៅជិតការិយាល័យសាខាស្ថានទូតអាមេរិក នៅអ៊ីស្រាអែល

2024/07/19 12:21:05 pm        199
បុគ្គលិកសន្តិសុខ និងសេវាសង្គ្រោះបន្ទាន់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង តែលអាវីវ (Tel Aviv) នៅព្រឹកថ្ងៃសុក្រ (១៩ កក្កដា) នេះ បន្ទាប់ពីការផ្ទុះនៅជិតការិយាល័យសាខាស្ថានទូតអាមេរិក ខណៈយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការវាយប្រហារដែលសង្ស័យថាពីយានដ្រូន ដែលបានកើតឡើងកណ្តាលទីក្រុងនេះ ប៉ុន្តែមិនបានបង្កការប្រកាសអាសន្នទេ។ការផ្ទុះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងជីវពល ហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងលីបង់។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការស៊ើបអង្កេតដំបូងបង្ហាញថាការផ្ទុះនៅក្នុងទីក្រុង Tel Aviv គឺបណ្តាលមកពីការធ្លាក់បំណែកនៃគោលដៅតាមអាកាសមួយ ហើយមិនមានស៊ីរ៉ែនប្រកាសអាសន្នណាមួយត្រូវបានធ្វើឱ្យសកម្មនោះទេ។ ឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់»។យោធានិយាយថា ការល្បាតតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានបង្កើន ប៉ុន្តែមិនបានចេញបញ្ជាឱ្យមានវិធានការការពារស៊ីវិលថ្មីទេ។ អ្នកនាំពាក្យយោធានៃក្រុមសកម្មប្រយុទ្ធហ៊ូទី នៅយេម៉ែន ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ដូចក្រុមហេសបូឡាដែរនោះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ក្រុមនេះនឹងបង្ហាញព័ត៌មានលម្អិតអំពីប្រតិបត្តិការយោធាដែលផ្តោតលើទីក្រុង Tel Aviv ។នគរបាលបាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងមួយដែលនៅជិតទីតាំងផ្ទុះ ហើយការស៊ើបអង្កេតក៏កំពុងធ្វើឡើងជុំវិញហេតុការណ៍នេះផងដែរ៕

ចំហេះព្រៃរាលដាលពាសពេញភាគខាងត្បូងទ្វីបអឺរ៉ុប ស្របពេលរលកកម្ដៅនៅតែបន្ត

2024/07/19 10:22:56 am        222
ចំហេះព្រៃដ៏សន្ធោសន្ធៅបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២ នាក់ និងបង្ករបួស ៤ នាក់ទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ខណៈដែលអណ្តាតភ្លើងបានបំផ្លិចបំផ្លាញព្រៃឈើ និងបង្កការខូចខាតនៅក្នុងបណ្តាប្រទេសមួយចំនួននៅភាគខាងត្បូងអឺរ៉ុប ស្របពេលមានរលកកម្ដៅខ្លាំង។អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យអ៊ីតាលី ២នាក់បានបាត់បង់ជីវិតនៅរសៀលថ្ងៃពុធ ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់ចំហេះព្រៃនៅទីក្រុង ណូវ៉ា ស៊ីរី (Nova Siri) ក្នុងខេត្ត ម៉ាតេរ៉ា (Matera) ភាគខាងត្បូង។ដោយសាររលកកម្ដៅដ៏ខ្លាំងក្លានៅតែបន្តកើតមាន ចំហេះព្រៃបាននិងកំពុងផ្ទុះឡើងស្ទើរតែរាល់ថ្ងៃនៅអ៊ីតាលី ជាពិសេសនៅភាគខាងត្បូង និងនៅលើប្រជុំកោះរបស់ខ្លួន។ នៅប្រទេសក្រិក អ្នកពន្លត់អគ្គិភ័យ ៤នាក់បានរងរបួសកាលពីថ្ងៃពុធ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេស។ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ ចំហេះព្រៃនៅក្នុងប្រទេសម៉ាសេដូនីខាងជើង បានបណ្តាលឱ្យច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងប្រទេសនេះ ជាមួយក្រិកត្រូវបិទ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ចំហេះព្រៃដ៏សន្ធោសន្ធៅមួយកន្លែងបានកើតឡើងនៅភាគខាងលិចប្រទេសស្លូវេនី។ ចំហេះព្រៃក៏កំពុងតែបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសមួយចំនួនទៀតក្នុងតំបន់នេះផងដែររួមមាន ម៉ុលដាវី បូស្នី និងហឺហ្សេហ្គោវីណា (Herzegovina) រូម៉ានី និងក្រូអាស៊ីជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM