ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

ប្រមុខហេសបូឡា៖ ការបាញ់ផ្លោងលើអ៊ីស្រាអែល នឹងបញ្ឈប់បាន លុះត្រាតែ ការឈ្លានពានលើហ្កាហ្សាត្រូវបានបញ្ចប់

2024/02/14 11:43:15 am        181
ប្រមុខក្រុមហេសបូឡាហ៍នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងឆ្លងព្រំដែនរបស់ក្រុមប្រដាប់អាវុធរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ីស្រាអែល នឹងបញ្ចប់ នៅពេលដែល «ការឈ្លានពាន»របស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតរហូតមកទល់ពេលនេះ ដើម្បីនាំមកនូវការបញ្ឈប់អរិភាពនៅតាមព្រំដែននៃប្រទេសលីបង់ ហាក់ដូចជាផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែលតែប៉ុណ្ណោះ។ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន គឺក្រុមហាម៉ាស ដែលបានបើកការវាយលុកឆ្លងព្រំដែនពីតំបន់ហ្កាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងររបស់អ៊ីស្រាអែលតាមផ្លូវគោក តាមអាកាស និងសមុទ្រ។លោក សាយយីដ ហាសាន ណាស្រាលឡា ( Sayyed Hassan Nasrallah) បាននិយាយថា ក្រុមរបស់លោក នឹងបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួន ប្រសិនបើបទឈប់បាញ់ពេញលេញមួយ ត្រូវបានឈានដល់សម្រាប់តំបន់ហ្កាហ្សា។លោកបានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «នៅថ្ងៃនោះ នៅពេលដែលការបាញ់ប្រហារ ឈប់នៅតំបន់ហ្កាហ្សា យើងនឹងបញ្ឈប់ការបាញ់ប្រហារ នៅភាគខាងត្បូងដែរ» ។លោកបាននិយាយថា «គណៈប្រតិភូ» បរទេសជាច្រើន បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត (Beirut) ជាមួយនឹង «សំណើ» ដើម្បីបញ្ចប់អរិភាព នៅ ប្រទេសលីបង់ភាគខាងត្បូង ប៉ុន្តែបានបញ្ជាក់ថា ពួកគេហាក់ដូចជា «មានគោលដៅតែមួយប៉ុណ្ណោះគឺ សន្តិសុខរបស់អ៊ីស្រាអែល ការការពារអ៊ីស្រាអែល»។រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អង់គ្លេស និងប្រទេសផ្សេងទៀត បានធ្វើដំណើរទៅកាន់ប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់ព្រំដែននេះ។

អ៊ុយក្រែនអះអាងថា រុស្ស៊ីបានប្រើមីស៊ីលល្បឿនលឿនជាងសំឡេងដ៏ទំនើបជាលើកដំបូង ក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះ

2024/02/14 11:22:38 am        154
អ៊ុយក្រែនអះអាងថា ខ្លួនមានភស្តុតាងដែលរុស្ស៊ីបានបាញ់មីស៊ីលលឿនជាងសំឡេងដ៏ទំនើបដែលក្រុមអ្នកជំនាញនិយាយថា ស្ទើរតែមិនអាចបាញ់ទម្លាក់បានជាលើកដំបូងក្នុងសង្រ្គាមជិត ២ឆ្នាំមកនេះ។វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រក្រុងគីវ (Kyiv)គ្រប់គ្រងដោយរដ្ឋាភិបាល បាននិយាយនៅលើបណ្ដាញសង្គម Telegram ថា កម្ទេចកម្ទីដែលប្រមូលបាន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែកុម្ភៈលើរដ្ឋធានីអ៊ុយក្រែនបានបង្ហាញពីការប្រើប្រាស់មីស៊ីលតម្រង់គោលដៅហ្ស៊ើខុន(Cruise Zircon) ដោយយោធារុស្ស៊ី។ វិទ្យាស្ថានដែលជាផ្នែកមួយនៃក្រសួងយុត្តិធម៌អ៊ុយក្រែនបាននិយាយថា ការសម្គាល់លើផ្នែក និងបំណែក ការកំណត់អត្តសញ្ញាណនៃសមាសធាតុ ផ្នែក និងលក្ខណៈពិសេសនៃប្រភេទអាវុធដែលពាក់ព័ន្ធ បង្ហាញពីការប្រើប្រាស់ មីស៊ីល ហ្ស៊ើខុន (Zircon) ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងសមរភូមិប្រយុទ្ធ។ការបង្ហោះនៅលើបណ្ដាញសង្គម Telegram ត្រូវបានអមដោយវីដេអូដែលបង្ហាញពីបំណែកកម្ទេចកម្ទីរាប់សិបដំ ដែលជឿថាបានមកពីមីស៊ីលថ្មីនេះ។ក្រុមអាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ថាមនុស្ស៤នាក់បានស្លាប់ និង៣៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុងគីវ (Kyiv) អំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែកុម្ភៈ ប៉ុន្តែមិនមានការចោទប្រកាន់ថាមានអ្នកស្លាប់ដោយសារមីស៊ីលហ្ស៊ើខុននោះទេ៕

ប្រជាជនទីក្រុង Demak ប្រទេសឥណ្ឌូនេស៊ី ពន្យារពេលការបោះឆ្នោត ក្នុងពេលមានការប្រឈមទឹកជំនន់

2024/02/14 11:19:38 am        124
ប្រជាជននៅទីក្រុង Demak កោះជ្វាភាគកណ្តាល ក្នុងប្រទេសឥណ្ឌូនេស៊ី នឹងមិនទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេស នៅថ្ងៃពុធនេះបានទេ ដោយសារតែការិយាល័យបោះឆ្នោត និងលំនៅឋានរបស់ពួកគេ ត្រូវបានជន់លិចដោយទឹកជំនន់។យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ប្រធានគណៈកម្មាធិការបោះឆ្នោត សាខាសង្កាត់ ការ៉ានហ្កានីយ៉ា(Karanganyar) លោក អាម៉េត រីហ្វៃ(Ahmad Rifai) បាននិយាយកាលពីថ្ងៃអង្គារថា ការបោះឆ្នោតត្រូវបានពន្យារពេលសម្រាប់ប្រជាជននៅទីនេះ និងភូមិនៅជុំវិញដែលទទួលរងការជន់លិចដោយទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកបោះឆ្នោតយ៉ាងហោចណាស់ ២១.០០០ នាក់ ។ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទីបីរបស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងបី កំពុងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។ប៉ុន្តែ នៅពេលនេះ ប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំការបោះឆ្នោតចំនួន៥ដាច់ដោយឡែកនៅថ្ងៃតែមួយ ដែលវាត្រូវបានចាត់ទុកថា ជាការបោះឆ្នោតតែមួយថ្ងៃធំបំផុត និងស្មុគស្មាញបំផុត នៅលើពិភពលោក។ ប្រជាជនជាង ២០០លាននាក់ ក្នុងចំណោមប្រជាជន២៧០លាននាក់ មានសិទ្ធិបោះឆ្នោត នៅក្នុងប្រទេសនេះ។

អាមេរិកនិយាយថា ខ្លួនបានការពារនាវាពាណិជ្ជករចំនួន ២.០០០គ្រឿង ដោយជោគជ័យនៅសមុទ្រក្រហម

2024/02/14 11:09:48 am        78
កងកម្លាំងសហរដ្ឋអាមេរិក នៅលើនាវាផ្ទុកយន្តហោះ យូអេសអេស ឌីវ៉ាយ ឌី អេសេនហូវ័រ(USS Dwight D. Eisenhower) បាននិយាយថា ពួកគេបានការពារដោយជោគជ័យនូវនាវាពាណិជ្ជកម្មចំនួនពីរពាន់គ្រឿង ដែលបានឆ្លងកាត់តាមសមុទ្រក្រហម។មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ម៉ាក មីហ្គូស(Marc Miguez) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានមើលឃើញការថយចុះនៃសកម្មភាពរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ៦០ ថ្ងៃចុងក្រោយនេះ។ក្រុមសកម្មប្រយុទ្ធហ៊ូទី នៅប្រទេសយេម៉ែន គ្រប់គ្រងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស ហើយបានបង្ហោះយានដ្រូននិងបាញ់មីស៊ីលម្តងហើយម្តងទៀតប្រឆាំងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា។ក្រុមហ៊ូទី និយាយថា ការវាយប្រហារជាច្រើនលើក គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ហើយពួកគេបានធ្វើឡើងដោយមានការអាណិតដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ការវាយប្រហារ បានជំរុញឱ្យក្រុមហ៊ុនជាច្រើន បញ្ឈប់ប្រតិបត្តិការនៅសមុទ្រក្រហម ហើយជ្រើសរើសយកផ្លូវដ៏វែងឆ្ងាយ និងមានតម្លៃថ្លៃជាងនេះ នៅជុំវិញទ្វីបអាហ្រ្វិក។

ហេតុអ្វីបានជាកសិករប្រទេសឥណ្ឌាតវ៉ាជាថ្មីម្តងទៀត?

2024/02/14 10:59:09 am        89
នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករនៅប្រទេសឥណ្ឌា ក្នុងអំឡុងពេលហែក្បួនតវ៉ាទៅកាន់ទីក្រុងក្រុង ញូវ ដេលី(New Dehli)។ កសិកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នាដោយថ្មើរជើង និងនៅក្នុងក្បួនដ៏ធំតាមត្រាក់ទ័រ ហើយវាបានចាប់ផ្តើមដោយមើលទៅដូចជាកាលពីឆ្នាំ ២០២០ នៅពេលដែលការតវ៉ាស្រដៀងគ្នានេះ បានធ្វើឲ្យរង្គោះរង្គើប្រទេស។ ការតវ៉ាទាំងនោះ បានអូសបន្លាយរយៈពេលជាងមួយឆ្នាំ។ ជុំចុងក្រោយនេះ កើតឡើងនៅមុនការបោះឆ្នោតសកល ហើយនាយករដ្ឋមន្ត្រី លោក Narendra Modi ដែលត្រូវបានគេរំពឹងថានឹងទទួលជ័យជម្នះក្នុងអាណត្តិទី៣របស់លោក មិនចង់ឲ្យប្រវត្តិសាស្ត្រនេះកើតមានឡើងវិញនោះទេ។ ដូច្នេះ ហេតុអ្វីបានជាកសិករតវ៉ាជាថ្មីម្តងទៀត? និយាយជារួម កសិករចង់បានតម្លៃកាន់តែប្រសើរសម្រាប់ផលិតផលរបស់ពួកគេ។ សហជីពកសិកម្ម ចង់បានការធានា ដែលគាំទ្រដោយច្បាប់សម្រាប់តម្លៃដែលត្រូវបានធានាដោយរដ្ឋសម្រាប់ផលដំណាំរបស់ពួកគេ ដែលនេះនឹងការពារកសិករពីការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃកសិកម្មក្នុងពេលមានភាពមិនច្បាស់លាស់នៅលើទីផ្សារ។ រដ្ឋបាលរបស់ លោក Modi ធ្លាប់បាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មការមួយដើម្បីស្វែងរកមធ្យោបាយដើម្បីធ្វើការងារនេះកាលពីឆ្នាំ ២០២១ ហើយកសិករបានចោទប្រកាន់រដ្ឋាភិបាលថាយឺតយ៉ាវលើការសន្យានោះ។ កសិករក៏ចង់ឱ្យរដ្ឋាភិបាលគោរពការសន្យាដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេទ្វេដង។ រដ្ឋាភិបាលរបស់ លោក Modi មានបំណងបញ្ចៀសការប្រឈមមុខដាក់គ្នាធំៗណាមួយ ជាមួយកសិករ ហើយដើម្បីសម្រួលដល់ក្រុមបាតុករ រដ្ឋាភិបាលអាចនឹងព្រមព្រៀង ផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួនដល់ពួកគេ។ ប៉ុន្តែក្រុមអ្នកជំនាញគោលនយោបាយកសិកម្ម បានអះអាងថា ការទិញកសិផលទាំងអស់ក្នុងតម្លៃគាំទ្រអប្បបរមាដែលកំណត់ដោយរដ្ឋ គឺមិនអាចប្រើប្រាស់បានខាងផ្នែកសេដ្ឋកិច្ចបានទេ ហើយកសិករ បានកំណត់តាមការទាមទាររបស់ពួកគេ និងមិនប្រញាប់ប្រញាល់វិលត្រឡប់ទៅជនបទវិញដើម្បីប្រមូលផលដំណាំរបស់ពួកគេឡើយ។

ទីក្រុងខ្វេតារបស់ប៉ាគីស្ថានត្រូវបានបិទ ក្នុងការតវ៉ាចោទប្រកាន់ថាមានការលួចបន្លំ និងប្រក្រតីភាពលទ្ធផលឆ្នោត

2024/02/14 10:05:19 am        84
តូប និងហាងលក់ទំនិញព្រមទាំងសេវាសាធារណៈផ្សេងៗ នៅក្នុងទីក្រុងខ្វេតា(Quetta)ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន មានសភាពស្ងាត់ច្រងំកាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ ខណៈបណ្ដាបក្សនយោបាយក្នុងតំបន់ បានអំពាវនាវឲ្យបិទទីក្រុងមួយ ដើម្បីតវ៉ាប្រឆាំងទៅនឹងការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតព្រមទាំងលទ្ធផលឆ្នោត។ ហាងលក់ទំនិញនានាក្នុងផ្សារនៅក្នុងតំបន់នៅតែត្រូវបានបិទនៅថ្ងៃទី៣ ហើយប្រជាពលរដ្ឋ បង្ហាញការមិនពេញចិត្តចំពោះកង្វះការដឹកជញ្ជូនសាធារណៈ។ នៅថ្ងៃបោះឆ្នោតកាលពីថ្ងៃទី៨ខែកុម្ភៈ បណ្ដាញអ៊ីនធឺណិតតាមទូរស័ព្ទដៃ ត្រូវបានកាត់ផ្ដាច់ ហើយត្រូវបានពន្យាពេលប្រកាសលទ្ធផល ដែលនាំឲ្យមានការចោទប្រកាន់ថា ដំណើរការបោះឆ្នោតនេះ ត្រូវបានគ្របដណ្ដប់ដោយការលួចបន្លំ និងនាំឲ្យមានក្ដីបារម្ភពីសំណាក់ក្រុមសិទ្ធិមនុស្សនិងរដ្ឋាភិបាលបរទេស។ ខណៈភាពជាប់គាំងខាងនយោបាយរបស់ប្រទេសប៉ាគីស្ថានពុំបានបង្ហាញសញ្ញាបញ្ចប់ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស បេក្ខជនចាញ់ឆ្នោតមួយចំនួន កាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ បានដាក់ញ្ញត្តិទៅតុលាការប្រឆាំងលទ្ធផលឆ្នោត នៅតុលាការកំពូលស៊ីញ(Sindh) របស់ទីក្រុងការ៉ាជី ៕

បញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់ និងការជន់លិច បង្ខំឲ្យប្រទេសកោះទូវ៉ាលូ ពន្យាពេលប្រកាសលទ្ធផលឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2024/02/13 01:23:06 pm        203
លទ្ធផលការបោះឆ្នោតនៅក្នុងប្រទេសកោះទូវ៉ាលូ ស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានពន្យាពេល២សប្ដាហ៍ខណៈបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់បានបញ្ឈប់ទូកនានាមិនឲ្យដឹកជញ្ជូនក្រុមអ្នកតំណាងរាស្ត្រថ្មីទៅកាន់រដ្ឋធានីដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្ហាញថាកត្តាបម្រែបម្រួលអាកាសធាតុគឺជាបញ្ហានយោបាយដ៏ចម្បងនៅក្នុងប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីទូវ៉ាលូ កូសៀ ណាតូណូ (Kausea Natano)ដែលបានបាត់បង់អាសនៈរបស់លោកក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៦ខែមករា ត្រូវបានតាមដានយ៉ាងដិតដល់បំផុតដោយកោះតៃវ៉ាន់ ចិន សហរដ្ឋអាមេរិក និងអូស្ត្រាលី ស្របពេលមានការប៉ះទង្គិចភូមិសាស្ត្រនយោបាយសម្រាប់ឥទ្ធិពលនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ទូវ៉ាលូ ជាប្រទេសកោះមួយក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ដែលនៅតែជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ និងជាគូប្រជែងមួយសម្រាប់នាយករដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលថ្មីនឹងពិនិត្យឡើងវិញថាតើ កោះតៃវ៉ាន់ ឬចិន អាចឆ្លើយតបល្អបំផុតចំពោះតម្រូវការការអភិវឌ្ឍនរបស់កោះទូវ៉ាលូ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មីចំនួន១៦រូប នឹងសម្រេចថាតើអ្នកណាជានាយករដ្ឋមន្ត្រី។ ប៉ុន្តែ ស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់ រួមបញ្ចូលទាំងការព្យាករណ៍ពីកម្ពស់ទឹករលកសមុទ្រ៤ម៉ែត្រ បានបញ្ឈប់ទូកមិនឲ្យទៅកាន់រដ្ឋធានីហ្វ៊ូណាហ្វ៊ូទី(Funafuti)។ គណៈកម្មការរៀបចំការបោះឆ្នោត លោកទូហ្វូប៉ាណាប៉ា(Tufoua Panapa) បានប្រាប់សារព័ត៌មាន Reutersនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីដែលបានជ្រើសរើសរួចចំនួន៤រូប នៅតែជាប់នៅខាងក្រៅកោះ ។ កាលបរិច្ឆេទដែលបានស្នើក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី មិនអាចធ្វើទៅបានទេនៅពេលនេះ ៕

សហរដ្ឋអាមេរិក កត់ត្រាអ្នកស្លាប់ប្រមាណ១៥.០០០នាក់ ដោយសារផ្តាសាយធំនៅរដូវកាលនេះ

2024/02/13 01:15:21 pm        206
យោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា យ៉ាងហោចណាស់មានជំងឺគ្រុនផ្តាសាយធំចំនួន ២២លាន ករណី សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥០.០០០ករណី និងមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយធំនេះចំនួន ១៥.០០០នាក់ ក្នុងរដូវកាលនេះ នៅសហរដ្ឋអាមេរិក ។សកម្មភាពជំងឺគ្រុនផ្តាសាយធំតាមរដូវកាល នៅតែកើនឡើងទូទាំងប្រទេស ដោយកើតមាននៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ការស្លាប់កុមារដែលទាក់ទងទៅនឹងជំងឺគ្រុនផ្តាសាយធំចំនួន៨នាក់ ត្រូវបានរាយការណ៍ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយ ដែលបញ្ចប់ទៅនៅថ្ងៃទី ៣ ខែកុម្ភៈ នាំឱ្យកុមារស្លាប់សរុបចំនួន ៧៤នាក់ ក្នុងរដូវកាលនេះ ។ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានបង្ហាញថា អ្នកជំងឺជាង ១១.០០០នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំងឺផ្តាសាយធំក្នុងសប្តាហ៍ចុងក្រោយនេះ។ មជ្ឈមណ្ឌល CDC បានណែនាំថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ៦ ខែឡើងទៅ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំប្រចាំឆ្នាំ ដរាបណាវីរុសគ្រុនផ្តាសាយធំនេះ បន្តរាលដាល។

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួច​នឹងទទួលផលចោរកម្ម

2024/02/13 01:11:42 pm        452
នគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន​ ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមាន​ទីតាំង​ផ្លូវ ១៤៣​កែង​ផ្លូវ​១៥​ សង្កាត់ផ្សាកណ្តាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ​ របស់​ជន​បរទេស​។ ជនសង្ស័យម្នាក់ទៀត ឈ្មោះ​ គឹម​ ចាន់តុលា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ បុគ្គលិក​ហាង​លក់​ទូរស័ព្ទ​យីហោ​ ឋានសួគ៍២​ ​ទទួលផលចោរកម្ម ទិញទូរស័ព្ទពីជនសង្ស័យ។តាមមន្រ្តីនគរបាលបានអោយដឹងថា ​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាង​ជំនាញ​​​ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វេីសកម្មភាពលួចកាបូបជនជាតិបរទេស​ នៅ​ម្តុំ​មាត់ទន្លេ​ បានហើយ​ ជនសង្ស័យបានសារភាពថា​ បានយកទូរស័ព្ទម៉ាក​ Iphone12 ពណ៌​ក្រហម​(ជាប់ICLOUD) ទៅលក់អោយហាង​ លក់ទូរស័ព្ទ​ យីហោ​ ឋានសួគ៌២​ បានប្រាក់ចំនួន២០$​ ។ ក្រោយ​មកកម្លាំងជំនាញបានធ្វើការបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន បុរសម្នាក់ទៀត ជា​បុគ្គលិក​ហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥​ សង្កាត់​ផ្សា​កណ្តាល​ទី១​។សូមបញ្ជាក់ថា​ កាលពីវេលាយប់​ ថ្ងៃទី១០​ ខែកុម្ភះ​ ឆ្នាំ២០២៤​ ជនសង្ស័យ បានធ្វើ​សកម្ម​ភាព​លួច​យក​កាបូបស្ពាយ​ ជនរងគ្រោះ​ម្នាក់ ជាជនបរទេសបានសម្រេច​ ខណៈពេលដែលជនរងគ្រោះ​ ដេក​លក់នៅលើបង់ថ្ម​ ក្នុងទីសាធារណ:​ នៅម្តុំមាត់ទន្លេ​ ។ លុះរហូតដល់វេលាយប់រំលងអាធ្រាត​ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន​ ទើបឆោឡោ​ ថាបាត់កាបូប​ តែម្ដង។បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបាននគរបាល នៃអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​ធ្វើ​ការសាកសួរ និងកដាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

សត្វពាហនៈដែលជាប់គាំង បានយកចុះពីនាវាក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីត្រឡប់មកវិញពីសមុទ្រក្រហម

2024/02/13 01:08:25 pm        785
សត្វចៀម និងសត្វគោក្របីរាប់ពាន់ក្បាល ជាប់គាំងនៅលើនាវាដែលត្រឡប់មកវិញពីសមុទ្រក្រហម បានចាប់ផ្តើមចូលចតនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរយៈពេលជិត៦សប្តាហ៍នៅសមុទ្រក្រហមនោះ។នាវា MV Bahijah បានធ្វើដំណើរពីទីក្រុងហ្វ្រេម៉ានថល(Fremantle) ប្រទេសអូស្ត្រាលីភាគខាងលិចកាលពីថ្ងៃទី ៥ ខែមករា ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមានសត្វចៀមប្រហែល ១៤.០០០ក្បាល និងគោក្របីចំនួន ២.០០០ក្បាលនៅលើនាវា ប៉ុន្តែត្រូវបានបង្វែរទិសដៅចេញពីផ្លូវធ្វើដំណើរ ដោយសារតែការគំរាមកំហែងវាយប្រហារដោយកងជីវពលហ៊ូទីនៅប្រទេសយេម៉ែន មុនពេលត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសវិញ ដោយរដ្ឋាភិបាលអូស្ត្រាលី។ក្រសួងកសិកម្មរបស់ប្រទេសអូស្ត្រាលី បាននិយាយថា សត្វគោចំនួនបួនក្បាល និងសត្វចៀមចំនួន ៦០ ក្បាល បានងាប់នៅលើនាវា ចាប់តាំងពីចេញដំណើរ។ក្រសួងនិយាយថា ការយកសត្វចេញនឹងចំណាយពេលច្រើនថ្ងៃ ហើយសត្វទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយយោងទៅតាមច្បាប់សុវត្ថិភាពជីវសុវត្ថិភាពរបស់ប្រទេសអូស្ត្រាលី ខណៈអ្នកនាំចេញ គឺក្រុមហ៊ុនអ៊ីស្រាអែល បាសេម ដាបបា(Bassem Dabbah) ជាម្ចាស់សត្វ បានពិចារណាឡើងវិញពីជម្រើសរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM