ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

ប្រទះឃើញសារធាតុញៀន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ

2024/02/07 04:03:39 pm        26
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានប្រទះឃើញថង់ ចំនួន ០៣ថង់ សង្ស័យជាសារធាតុញៀន ក្រោយពីត្រួតពិនិត្យជាក់ស្តែបង្ហាញថា គឺជាគ្រឿងញៀន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។សមត្ថកិច្ចខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា នៅក្នុងថង់នោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន ១១០កញ្ចប់ ត្រូវបានគេទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។ ក្រោមប្រទះបែបនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យជាក់ស្តែងឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់ជាង ២គីឡូក្រាម។សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត ។ ជុំវិញករណីនេះសមត្ថកិច្ចសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕ ដោយ ៖ តារាវុទ្ធី

សមាជិកសភាបក្សប្រឆាំងរបស់សេណេហ្គាល់ បីរូបត្រូវចាប់ខ្លួន បន្ទាប់ពីជម្លោះជុំវិញការពន្យារពេលបោះឆ្នោត

2024/02/07 02:59:12 pm        101
សមាជិកសភាបក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ចំនួន ៣រូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ស្របពេលមានការខ្វែងគំនិតពីការផ្លាស់ប្តូររបស់សភាក្នុងការពន្យារពេលការបោះឆ្នោតប្រធានាធិបតីរយៈពេល ១០ ខែ ដែលបានជំរុញឱ្យប្លុកសេដ្ឋកិច្ច និងនយោបាយរបស់អាហ្វ្រិកខាងលិចអំពាវនាវឱ្យមានការបង្កើតឡើងវិញនូវប្រតិទិនបោះឆ្នោត។សមាជិកសភាកាលពីល្ងាចថ្ងៃចន្ទ បានអនុម័តវិសោធនកម្មនៅនាទីចុងក្រោយដើម្បីរៀបចំការបោះឆ្នោតនៅថ្ងៃទី១៥ ខែធ្នូ ជំនួសឱ្យថ្ងៃទី២៥ ខែកុម្ភៈ ដែលបានកំណត់ទុក ដោយបង្កឲ្យមានការបន្តអាណត្តិរបស់លោកប្រធានាធិបតី ម៉ែកគី សាល (Macky Sall) ដែលបានធ្វើឱ្យមានការតវ៉ាតាមដងផ្លូវ និងការជូនដំណឹងអាសន្នជាអន្តរជាតិ។អ្នកនាំពាក្យរបស់គណបក្សប្រឆាំង ផាស្ទេហ្វ (Pastef) ដែលត្រូវបានរំលាយ លោក អ៊ែល ម៉ាលីក ឌៀយេ (El Malick Ndiaye) បាននិយាយតាមរយៈសារមួយថា សមាជិកសភាបីនាក់មកពីគណបក្សប្រឆាំង យ៉េវវី អាស្កាន វី (Yewwi Askan Wi) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដោយបន្តថា អតីតប្រមុខនគរបាលម្នាក់ក៏ត្រូវបានឃុំខ្លួនដែរ។ការពន្យារពេលនៃការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំងចំពោះអ្នកដែលគិតថាសេណេហ្គាល់ នឹងប្រកាន់ខ្ជាប់នូវដំណើរការបោះឆ្នោតស្តង់ដារ ដែលនោះបានក្លាយជារឿងចម្លែកកាន់តែខ្លាំងឡើងនៅអាហ្វ្រិកខាងលិច ៕

អ្នកដំណើរជនជាតិចិន ជាប់គាំង ខណៈព្យុះរដូវរងា ធ្វើឱ្យការធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំ មានភាពវឹកវរ

2024/02/07 02:53:13 pm        93
ព្យុះទឹកកក និងភ្លៀងធ្លាក់ត្រជាក់ខ្លាំង បាននាំមកនូវការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ ក្នុងពេលបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសចិន ដែលបណ្តាលឱ្យអ្នកបើកបរជាប់គាំងនៅក្នុងរថយន្តនៅលើផ្លូវហាយវ៉េ ដែលពេញទៅដោយទឹកកក ហើយអ្នកដំណើរជួបការលំបាកក្នុងការកក់សំបុត្ររថភ្លើង និងជើងហោះហើរឡើងវិញ ដែលត្រូវបានលុបចោល។ អាកាសធាតុរដូវរងាធ្ងន់ធ្ងរ បានកើតមានឡើង ខណៈអ្នកធ្វើដំណើរជនជាតិចិន បានធ្វើឲ្យមានកំណត់ត្រាមានការធ្វើដំណើររាប់លាននាក់ ក្នុងអំឡុងពេល ៤០ ថ្ងៃដ៏មមាញឹក ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញចូលរួមការប្រារព្ធពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យនិទាឃរដូវ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅក្នុងខេត្ត Hubei ដែលរងគ្រោះខ្លាំង និងខេត្ត Anhui ដែលនៅជិតខាង សីតុណ្ហភាពបានធ្លាក់ចុះក្រោមត្រជាក់ដល់កកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកម្មកររាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការរថភ្លើង និងសម្អាតផ្លូវ។ វីដេអូ និងរូបភាពជាច្រើនដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញពីរថយន្តមានព្រិលធ្លាក់លើជាប់គាំងនៅលើផ្លូវហាយវ៉េ។ អ្នកផ្សេងទៀតបង្ហាញពីហ្វូងអ្នកដំណើរ ដែលជាប់គាំងនៅក្នុងស្ថានីយ៍រថភ្លើង។ នៅភាគកណ្តាលប្រទេសចិន ចរាចរណ៍ត្រូវបានផ្អាក ដោយសារផ្លូវហាយវេរាប់សិបកន្លែងត្រូវបានបិទនៅទូទាំងខេត្តហ៊ូប៉ី ហើយជើងហោះហើររាប់រយត្រូវបានលុបចោលនៅមជ្ឈមណ្ឌលដឹកជញ្ជូន ទីក្រុង Wuhan កាលពីចុងសប្តាហ៍ ដោយមានអាកាសធាតុមិនអំណោយផលខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងតំបន់ធំៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រដូវកាលវិស្សមកាលនេះ ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដែលមនុស្សជាច្រើននៅទូទាំងប្រទេសចិន អាចធ្វើដំណើរដោយសេរីដើម្បីអបអរជាមួយមិត្តភក្តិ និងក្រុមគ្រួសារ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងជំងឺ Covid-19 ដែលបានរឹតបន្តឹងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២០ មក។

មនុស្ស៣០នាក់ ត្រូវបានចាប់ខ្លួននៅអេក្វាឌ័រ និងអេស្បាញអំឡុងកាស៊ើបអង្កេតលើក្រុមម៉ាហ្វៀអាល់បានី

2024/02/07 12:24:19 pm        74
ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃអង្គារថា នគរបាលនៅក្នុងប្រទេសអេក្វាឌ័រ និងអេស្ប៉ាញ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅក្នុងប្រតិបត្តិការដំណាលគ្នា ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មរៀបចំទុករបស់ជនជាតិអាល់បានី។រដ្ឋអាជ្ញាមកពីប្រទេសទាំងពីរ បានធ្វើការវាយឆ្មក់ចំនួន ៥៧លើក នៅក្នុងខេត្តចំនួន ៦ របស់ប្រទេសអេក្វាឌ័រ និងនៅក្នុងទីក្រុងចំនួន ៤ របស់ប្រទេសអេស្បាញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលាងលុយ និងការជួញដូរគ្រឿងញៀន។ការវាយឆ្មក់នេះ បានកើតឡើងក្នុងពេលការវាយលុករបស់យោធា ដែលធ្វើឡើងដោយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលលោកបានកំណត់ថាជាក្រុមភេរវករ។ប្រាក់ដែលរឹបអូសបានមានតម្លៃប្រហែល ៤៨៣.០០០ ដុល្លារ។ រដ្ឋអាជ្ញា ក៏បានរកឃើញលុយសុទ្ធ និងអាវុធ ហើយរឹបអូសបានទ្រព្យសម្បត្តិ និងរថយន្តច្រើនគ្រឿង។ នគរបាលប្រទេសអេក្វាឌ័រ បាននិយាយថា អ្នកជាប់ឃុំរួមមានមនុស្សមកពីប្រទេសកូឡុំប៊ី អាហ្សង់ទីន ចិន អេស្បាញ អេក្វាឌ័រ និងអាល់បានី ដែល ក្រុមនេះត្រូវបានចោទប្រកាន់ថា ដឹកនាំដោយពលរដ្ឋអាល់បានី។

រលកធំៗខ្យល់បក់បោកលើប្រទេសគុយបា បណ្តាលឱ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី

2024/02/07 12:20:42 pm        91
ការប្រឈមភាពត្រជាក់ខ្លាំងខុសប្រក្រតី បានវាយលុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបា កាលពីថ្ងៃអង្គារ ដោយមានរលកធំៗ ជន់លិចផ្លូវនាដោយទឹកសមុទ្រ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឱ្យទីក្រុងឡាហាវ៉ាន់ ពង្រាយដោយសំរាម និងមែកឈើបាក់មក។សន្ទុះខ្យល់ បានហក់ឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ភាគខាងលិចនៃកោះនេះ ខណៈ មានព្យុះ និងខ្យល់បក់ខ្លាំង បោកបក់មកភាគខាងត្បូងពីរដ្ឋផ្លរីដា ដែលបានឃើញស្ថានភាពស្រដៀងគ្នាកាលពីដើមសប្តាហ៍នេះ។ ពលរដ្ឋនៅទីក្រុងឡាហាវ៉ាន់ ដេកនៅពេលយប់ មានអគ្គិសនីដាច់ ឆេះៗ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ អង្សាសេ ដែលត្រជាក់ខុសពីធម្មតាសម្រាប់ប្រទេសគុយបា។នៅពេលព្រលឹមស្រាងៗ ទឹកបានហូរកាត់តាមដងផ្លូវនានាក្នុងទីក្រុង មានត្រីផ្លាស់ទី និងមានសារ៉ាយ ជាច្រើនជាប់នៅលើដី។អ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំទីក្រុង បាននិយាយថា ទីក្រុងឡាហាវ៉ាន់ ជាទីក្រុងឆ្នេរសមុទ្រមួយដែលបានកសាងកាលជាច្រើនសតវត្សរ៍មកហើយនៅលើឈូងសមុទ្រម៉ិកស៊ិក មានភាពងាយរងគ្រោះ ជាពិសេសចំពោះការកើនឡើងកម្រិតទឹកសមុទ្រ និងព្យុះដែលនាំមកដោយបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។ យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ច្រើនជាងមួយភាគបីនៃប្រជាជនចំនួន ២,២ លាននាក់ បានរស់នៅក្នុងតំបន់មានហានិភ័យពីការទន្ទ្រានដែនទឹក។ ការកើនឡើងកម្រិតទឹកសមុទ្រ បានគំរាមកំហែងដល់ទីក្រុងឆ្នេរមួយចំនួនដូចជាទីក្រុងឡាហាវ៉ាន់ ។

ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនៅក្នុងរដ្ឋកាលីហ្វនីញ្ញា បានកើនឡើងដល់៩នាក់

2024/02/07 12:02:57 pm        66
ភ្លៀងធ្លាក់ខ្លាំងបណ្ដលមកពីប្រព័ន្ធសំណើមអាកាសធ្ងន់ធ្ងរបានវាយប្រហារយ៉ាងដំណំនៅក្នុងរដ្ឋកាលី ហ្វនីញាភាគខាងត្បូង ប៉ុន្តែស្ថានភាពអាកាសធាតុអាប់អួរ នៅតែបន្តវាយប្រហារកាលពីថ្ងៃអង្គារ ខណៈល្បប់និងកម្ទេចកម្ទីផ្សេងៗ បានពន្លិចផ្លូវនានា និងបានបង្ខំឲ្យមានការជម្លៀសប្រជាពលរដ្ឋ។ ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនេះ បានកើនឡើង ដល់៩នាក់ និង រួមទាំងអ្នកស្លាប់ទាក់ទងនឹងព្យុះលើកដំបូង នៅក្នុងភាគខាងត្បូងរបស់រដ្ឋកាលីហ្វនីញា ។ ក្រុមមន្ត្រី កំពុងព្រួយបារម្ភខ្លាំងថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង នៅពេលទឹកស្រក។ ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា គេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតគ្របដណ្ដប់ទូទាំងតំបន់ភាគខាងត្បូង យ៉ាងហោចណាស់នៅថ្ងៃពុធនេះ ហើយភ្លៀងធ្លាក់ខ្លាំងអាចកើតមានឡើង។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដល់កម្រិតបំណែកកំណត់ត្រា ក្នុងពេលមួយថ្ងៃនៅទូទាំងតំបន់ Los Angeles ជំនន់ទឹកភ្លៀងនៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វនីញា រហូតមកដល់រសៀលថ្ងៃអង្គារ សប្ដាហ៍នវ។ ការព្រមានពីទឹកជំនន់ដ៏គំហុក ក៏ត្រូវបានប្រកាសផងដែរសម្រាប់តំបន់ឆ្នេរ Orange County ហើយការណែនាំប្រុងប្រយ័ត្ននៃទឹកជំនន់ ត្រូវបានចេញសម្រាប់តំបន់ភាគខាងត្បូង ដូចជាទីក្រុងសានឌីហ្គោ និងតំបន់ព្រំដែនអាមេរិក -ម៉ិកស៊ិក ផងដែរ។ ស្នងការនគរបាលដ្ឋានក្រុង Los Angeles បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរចរណ៍ជាច្រើនករណីនិងមានអ្នករបួសមួយចំនួនចាប់តាំងពីព្យុះនេះបានចាប់ផ្ដើម ខណៈលោកស្រី គ្រីស្ទីន ក្រូលី ( Kristin Crowley)ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថា ក្រុមការងាររបស់លោកស្រី បានឆ្លើយបទៅនឹងឧបទ្ទវហេតុទឹកជំនន់យ៉ាងហោចណាស់១៣០ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ។លោកស្រី បន្ថែមថា ក្រុមមន្ត្រី ក្រុង Los Angeles បានរាយការណ៍ថា មានបំណាក់ដីជាង១២០កន្លែង និងកម្ទេចកម្ទីហូរពាសពេញទីក្រុង និងបានបង្កការខូចខាតដល់ហេដ្ឋាចរនាសម្ព័ន្ធយ៉ាងហោចណាស់២៥ដោយសារតែភ្លៀងធ្លាក់ខ្លាំងឬបំណាក់ដីគិតត្រឹមល្ងាចថ្ងៃចន្ទ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ស៊ីរី ចោទប្រកាន់អាមេរិក ពីបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ

2024/02/07 11:56:06 am        105
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិកបានបង្កើនប្រតិបត្តិការរបស់ពួកគេដើម្បី លួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ។ សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ដោយដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត ដែលដឹកស្រូវសាលី និងស្រូវបាឡេ ពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលរឹបអូសដោយកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមកងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែន អាល់ វ៉ាលីដ (al-Walid) ទៅកាន់ប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលស៊ីរីបានរិះគន់ប្រតិបត្តិការរបស់អាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជាការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ប្រទេសស៊ីរីបាននិងកំពុងទប់ទល់ទៅនឹងផលប៉ះពាល់នៃសង្គ្រាម ហើយការលួចធនធានសំខាន់ៗរបស់ខ្លួនធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ រដ្ឋាភិបាលនេះ បានចោទសួរម្តងហើយម្តងទៀតអំពីតួនាទីរបស់កងកម្លាំងអាមេរិកក្នុងប្រទេសស៊ីរី ដោយនិយាយថា ពួកគេបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ៕

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យហ្កាហ្សា ត្រូវបង្ខំចិត្តផ្តល់អាទិភាពដល់អ្នកជំងឺ ដែលមានឱកាសរស់រានជីវិតខ្ពស់

2024/02/07 11:17:28 am        71
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា បុគ្គលិក និងឧបករណ៍វេជ្ជសាស្រ្តកំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យអឺរ៉ុបរបស់តំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យត្រូវធ្វើការសម្រេចចិត្តដោយបង្ខំក្នុងការផ្ដល់អាទិភាពដល់អ្នកជំងឺណាដែលមានឱកាសរស់រានខ្ពស់ ដោយធ្វើឱ្យអ្នកជំងឺរងរបួសធ្ងន់ធ្ងរជាច្រើនដែលគំរាមកំហែងដល់អាយុជីវិត មិនអាចព្យាបាលបាន។ពួកគេបាននិយាយថា មន្ទីរពេទ្យអ៊ឺរ៉ុប នៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង អាចទទួលអ្នកជំងឺតែ ២៤០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកំពុងព្យាបាលអ្នកជំងឺប្រហែល ១.០០០ នាក់ ខណៈពេលដែលមនុស្សផ្លាស់ទីលំនៅជាច្រើនក៏កំពុងស្នាក់នៅក្នុងច្រករបៀងរបស់មន្ទីរពេទ្យផងដែរ។មនុស្សជាង ២៧.០០០ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៦៦.០០០ នាក់បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ខ្លួន។មន្ទីរពេទ្យភាគច្រើនត្រូវបានបិទ ដោយខ្លះបានវាយប្រហារដោយផ្ទាល់ ឬវាយឆ្មក់ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅពេលដែលទាហានអ៊ីស្រាអែលរុញចូលកាន់តែជិត។ អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស ប្រើមធ្យោបាយលាក់បាំងខ្លួនក្នុងមូលដ្ឋានស៊ីវិលទាំងនោះជាគម្របសម្រាប់គោលបំណងយោធា៕

ក្រុមប្រជាកសិករអឺរ៉ុប បន្តការតវ៉ាដោយដុតសំបកកង់រថយន្ត និងបិទផ្លូវហាយវ៉េក្នុងទីក្រុងសំខាន់ៗ

2024/02/07 10:32:36 am        148
ក្រុមកសិករអេស្ប៉ាញបានបិទចរាចរណ៍នៅលើផ្លូវហាយវ៉េធំៗជាច្រើន ហើយបានដុតសំបកកង់រថយន្តកាលពីថ្ងៃអង្គារទី៦ខែកុម្ភៈ ខណៈប៊ុលការី បានបិទផ្លូវនានាទូទាំងប្រទេស ដោយចូលរួមជាមួយក្រុមប្រជាកសិករផ្សេងៗទៀតក្នុងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែលតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់លើទំនិញតាមទីផ្សារប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ការិយាធិបតេយ្យ និងការប្រកួតប្រជែងពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប។ វីដេអូបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីការឆេះសំបកកង់រថយន្តនៅផ្លូវហាយវ៉េ AP-7 ក្នុងទីក្រុងជីរ៉ូណា(Girona) ភាគឦសាននៃតំបន់កាតាឡូនី(Catalonia)របស់អេស្ប៉ាញ។ទិន្នន័យចរាចរណ៍ផ្លូវការបានបង្ហាញថាផ្លូវហាយវ៉េយ៉ាងហោចណាស់១៤ខ្សែ នៅក្នុងតំបន់កាតាឡូនី អានដាលូស៊ី (Andalusia)កាស្ទីល ឡា ម៉ានចា(Castille-La Mancha)និងវ៉ាឡេនស៊ី(Valencia)ត្រូវបានបិទ។ ក្រុមអាជ្ញាធរបាននិយាយថា សមាគម ASAJA និង សមាគមផ្សេងទៀត បានអំពាវនាវឱ្យមានការតវ៉ាចាប់តាំងពីថ្ងៃព្រហស្បតិ៍ថ្ងៃទី ១ ខែកុម្ភៈ សប្តាហ៍មុន ប៉ុន្តែកសិករជាច្រើនបានចេញតវ៉ាតាមផ្លូវជាមួយត្រាក់ទ័ររបស់ពួកគេកាលពីថ្ងៃអង្គារដោយធ្វើឱ្យកកស្ទះចរាចរណ៍នៅទូទាំងប្រទេស ចាប់ពីទីក្រុងសេវីល(Seville)និងក្រាដាណា(Granada) នៅភាគខាងត្បូងរហូតដល់ ទីក្រុង ជីរ៉ូណា (Girona) ជិតព្រំដែនបារាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការបិទផ្លូវនៅប្រទេសបារាំង និងបែលហ្ស៊ិក ពេលខ្លះបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងនគរបាលទៀតផង។ ក្រសួងកសិកម្មរបស់ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងឧបត្ថម្ភសាច់ប្រាក់ ចំនួន២៦៩ លានអឺរ៉ូ ស្មើរ ២៨៩លានដុល្លារ បន្ថែមជាជំនួយដល់កសិករជិត ១៤០.០០០ នាក់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរ និងសង្គ្រាមនៅអ៊ុយក្រែន។ មិនខុសពីក្រុមកសិករនៅប្រទេសបារាំង បែលហ្ស៊ិក អ៊ីតាលី និងព័រទុយហ្គាល់ កសិករអេស្ប៉ាញនិយាយថាការទាមទារច្បាប់ដាក់លើកសិករសហភាពអឺរ៉ុបដើម្បីការពារបរិស្ថានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចជាងក្នុងតំបន់ផ្សេងទៀត ដូចជាអាមេរិកឡាទីន ឬប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប៕

លោក Biden ស្តីបន្ទោសលោក Trump ចំពោះការជាន់ពន្លិចសំណើច្បាប់អន្តោប្រវេសន៍ទ្វេបក្ស

2024/02/07 10:17:09 am        123
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា សំណើរច្បាប់ស្ដីពីកាធ្វើអន្តោប្រវេសន៍ទ្វេបក្ស កំពុងក្រោមធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរក្រោមសម្ពាធនយោបាយពីគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump ហើយបានប្តេជ្ញាថានឹងរារាំងផ្លូវដើម្បីរំលឹកក្រុមអ្នកបោះឆ្នោត ដែលត្រូវស្តីបន្ទោស ប្រសិនបើពង្រាងច្បាប់នេះបរាជ័យ។ លោក Biden បាននិយាយថា សុចនាករទាំងអស់គឺពង្រាងច្បាប់នេះនឹងមិនទៅដល់ដៃព្រឹទ្ធសភាទែ។ ហេតុអ្វី? ហេតុផលសាមញ្ញ គឺដោយសារលោក Donald Trump ជាឆ្អឹងទទឹង-ក ដោយសារតែលោក Donald Trump គិតថាសំណើរច្បាប់នេះ នឹងជះផលប៉ះពាល់ដល់នយោបាយរបស់លោក។ ក្ដីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ បានក្លាយជាបញ្ហាធំបំផុតនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំនេះ ដោយលោក Trump បានរៀបចំសម្រាប់ការប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីជាថ្មី នៅខែវិច្ឆិកាជាមួយលោក Biden ។លោក Trump បាននឹងកំពុងជំរុញឱ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបដិសេធកិច្ចព្រមព្រៀងសន្តិសុខព្រំដែនទ្វេបក្សដែលបានបង្ហាញកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ការប្តេជ្ញារបស់លោក Biden ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីសាធារណរដ្ឋដែដែលមានបំណងសម្លាប់ពង្រាងច្បាប់នេះ ជាប្រធានបទសំខាន់នៃយុទ្ធនាការជាប់ឆ្នោតឡើងវិញរបស់លោក គឺជាការភ្នាល់ដ៏ប្រថុយប្រថាន ដែលត្រូវបានបញ្ជាក់តាមរយៈការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកផ្តល់ការគាំទ្រកម្រិតទាបចំពោះ លោក Biden សម្រាប់ការដោះស្រាយសន្តិសុខព្រំដែន និងអន្តោប្រវេសន៍របស់លោក។ លោក Biden បានជួបប្រទះនឹងចំនួនជនអន្តោប្រវេសន៍ខុស្បាប់ដែលត្រូវបានចាប់បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក អំឡុងលោកកាន់តំណែងជាប្រធានាធិបតី។ គណបក្សសាធារណរដ្ឋអះអាងថា លោក Biden គួរតែរក្សាគោលនយោបាយរឹតត្បិតរបស់លោក Trump។កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនដោយខុសច្បាប់ជាង៩.៥០០នាក់ ក្នុងមួយថ្ងៃ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះបញ្ឈប់ការស្វែងរកបុរសពីរនាក់ចុងក្រោយដែលបាត់ខ្លួនក្នុងរូងភ្នំនៅឡាវ
06/07/2026 12:06 PM
មនុស្ស៧នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំតង់នៅទីក្រុងហ្កាហ្សា
06/07/2026 11:06 AM
ជន​ជាតិចិន ៤៧៩នាក់ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា
06/07/2026 11:06 AM
គណៈបញ្ចាការឯកភាពរាជធានី បន្តចុះអនុវត្តត្រួតពិនិត្យនៅទីតាំងស្នាក់នៅប្រមូលផ្តុំ ៤កន្លែងសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញឃាត់មនុស្ស ៦៨នាក់
06/07/2026 11:06 AM
សម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយស្អែកនេះ
06/07/2026 11:06 AM
អ៊ីស្រាអែល បន្តបាញ់ស្រោចលើលីបង់សម្លាប់មនុស្ស ១២ នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ដោយមិនខ្វល់ពីបទឈប់បាញ់
06/07/2026 11:06 AM
គណៈប្រតិភូ អ.ម.ត ជួបជុំដៃគូគ្រឹះស្ថានសិក្សាកំពូលៗ១០ និងនិស្សិតកម្ពុជាជាង១០០នាក់ ក្នុងបេសកកម្មនៅប្រទេសចិន
06/07/2026 11:06 AM
អាមេរិក និងអ៊ីរ៉ង់ វាយប្រហារដាក់គ្នាជាថ្មី ក្នុងការដុតបញ្ឆេះភាពតានតឹងចុងក្រោយនៅតំបន់ឈូងសមុទ្រ
06/07/2026 11:06 AM
កូរ៉េខាងជើងបញ្ជាក់ពីឋានៈជារដ្ឋនុយក្លេអ៊ែរឡើងវិញ មួយថ្ងៃមុន ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន
06/07/2026 10:06 AM
អគ្គលេខាធិការ អ.ស.ប ប្រគល់មេដាយឆ្នើមដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣រូបដែលបានពលីជីវិត
06/07/2026 10:06 AM