ប្រជានេសាទខេត្តកំពង់ឆ្នាំង បានស្ម័គចិត្តប្រគល់អាំងវែទ័រឆក់ត្រីជិត២០០គ្រឿងដល់សមត្ថកិច្ច
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម
អគ្គិភ័យឆេះក្លឹបកម្សាន្តមីតណាយ នៅសង្កាត់ព្រៃស បណ្តាលមនុស្ស០៩នាក់ស្លាប់ និងរងរបួសធ្ងន់
នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបក្រុមក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាព​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ នៅមុខផ្សារច្បារអំពៅ

2025/01/14 12:29:08 pm        245
ក្រុមក្មេងទំនើង០២នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​ខណ្ឌច្បារ​អំពៅ ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពបង្កហិង្សា ដោយ​បាន​កាប់​បំផ្លាញម៉ូតូមួយគ្រឿង នៅមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល​ពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។ជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៉ាវ ស៊ីណា ( ជនដៃដល់ ) និងម្នាក់ទៀតឈ្មោះ លន់ វិល្លៀម ។ ការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចេង មុនីរ៉ា ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។ ការចាប់ខ្លួនក្មេងទំនើងទាំង០២នាក់ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះតែម្តង ពោលគឺកើតហេតុកាលពីយប់មិញ ព្រឹកឡើងសមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនបាន ខណះក្រុមនេះនៅមានបក្សពួកបន្ថែមទៀតដែលកំពុងរត់គេច ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ ។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានកាំបិត និងដាវដែលធ្វើសកម្មភាពចំនួន០២ដើមផងដែរ ។ គួររំលឹកថា ៖ អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ មិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy មួយគ្រឿងត្រូវរងការខូចខាតតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបន្តក្រើនរំលឹកជារឿយៗ និងបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលមូលដ្ឋានក្រោមជាតិទាំងអស់ ត្រូវបន្តការយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងសព្វមួយដង លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែកម្ទេចឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កចលាចលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕ លីហេង

នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃនេះ

2025/01/12 03:45:08 pm        114
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃនេះ។នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ នៅ ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បើកបុក ម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធរបួសធ្ងន់៕អត្ថបទ៖ កុម្ភៈ

​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

2025/01/09 07:08:25 pm        309
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន៕អត្ថបទ៖ កុម្ភៈ

នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ទៅប្រទេសថៃវិញ បន្ទាប់ពីបញ្ចប់នីតិវិធី

2025/01/08 08:40:16 pm        159
ភ្នំពេញ ៖ នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ឱ្យនគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាឃាត់ខ្លួនជនសង្ស័យបាននៅខេត្តបាត់ដំបង និងបញ្ចប់នីតិវិធីរួចរាល់។​អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧ និង៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបន្ថែមថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបញ្ជាក់ថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕

បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់នៅខណ្ឌសែនសុខ

2025/01/08 05:00:11 pm        261
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មនៅមូលដ្ឋានខណ្ឌសែនសុខ។ប្រតិបត្តិការបង្ក្រាបជនសង្ស័យកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរង​ការិយាល័យ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នគរបាលប្រាប់ថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ តារាវុទ្ធី 

បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

2025/01/06 07:53:22 pm        63
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ភ្លាមៗនោះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ក្មេងទំនើង ០៣នាក់ ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ វត្ថុតាងចាប់យក កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន ។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន ជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្តទៀត ៕ ដោយ ៖ តារាវុទ្ធី

ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តី២នាក់មកសួរនាំពាក់ព័ន្ធគ្រឿងញៀន

2025/01/02 10:23:39 am        1621
តាកែវ៖ កំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បាន​ចុះឃាត់​ខ្លួ​ន​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី និងមន្ត្រីអាវុធ​ហត្ថ ២នាក់ទៀត យកសួរនាំនៅរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់ឲ្យដឹងថា ពិត​ជា​មានការឃាត់ខ្លួនមន្រ្តីអាវុធហត្ថ៣នាក់ពិតប្រាកដមែន។ ហើយ​កំពុង​តែ​សួរ​នាំ​នៅ​អាវុធហ​ត្ថ​លើផ្ទៃប្រទេស។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសបានថ្លែងឲ្យដឹងថា ករណី​​នេះមិនមែនជាការឃាត់ខ្លួននោះទេ តែជាការស្រាវជ្រាវ និងហៅ​មក​សួរ​នាំ​ដើម្បី​អនុវត្តន៍​ទៅ​តាម​និតិ​វិធីតែប៉ុណ្ណោះ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​មិន​បាន​ប្រាប់​ថា​គេ​ហៅ​មក​សួរ​នាំ​នេះពាក់ព័ន្ធរឿងអ្វីនោះទេដោយលោកបានថ្លែងថា «នៅពេលសួរនាំរួច​ហើយ​យើង​និង​ចេញ​សេចក្ដី​ប្រកាសព័ត៌មាននេះ»។បើយោងតាមប្រភពខ្លះសុំមិនបញ្ចេញឈ្មោះ ការឃាត់ខ្លួន​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​លោក ង៉ែត ចាន់ធី និងមន្ត្រីអាវុធហត្ថ​ពីរនាក់ទៀតយកទៅសួរនាំនៅពេលនេះ អាច​ពាក់​ព័ន្ធ​ទៅ​និង​ករណី​គ្រឿងញៀន ព្រោះលោកធ្លាប់កាន់​តំណែង​ជា​មេ​បញ្ជាការ​រង​ទទួល​ផែន​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​ជា​ច្រើន​ឆ្នាំ​មុន​ និងផ្លាស់​មក​កាន់​តួនាទី​ជា​មេ​បញ្ជាការ​រង​ទទួល​ផែន​ប្រតិបត្តិការ ហើយកន្លងមក​ក៏​មាន​ការ​ឃាត់ខ្លួ​នប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​តាកែវ​ផង​ដែរពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនប្រមាណមួយតោន៕

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៥០ករណី ក្នុងខែធ្នូ ចុងឆ្នាំ២០២៤នេះ!

2024/12/31 04:15:19 pm        117
គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ បានធ្វើសកម្មភាពជាក្រុមៗ ទាំងទ្រង់ទ្រាយធំ និងតូច ហើយក្នុងចំណោមនោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ធនាគារ។លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ ក៏កាន់តែសកម្មឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងគ្មានការយោគយល់ ពោលដាច់ខាតត្រូវតែដាក់ពន្ធនាគារ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមទៀត ឱ្យអាជ្ញាធរ និងនគរបាល បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង តាមទស្សនៈ ងើបមួយបង្ក្រាបមួយ ងើបពីរបង្ក្រាបពីរ៕

មនុស្សបួននាក់បានបញ្ជូនទៅដាក់ពន្ធនាគារក្រោយបន្តផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ

2024/12/31 01:55:59 pm        318
អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ជា ពៅ បានឲ្យ ដឹងថា កាលកន្លងទៅថ្មីៗនេះ កងកម្លាំង​នគរបាល​ជាតិ​បាន​ចាប់​ខ្លួន​យុវជន​ជា​ជនជាតិ​ខ្មែរចំ​នួន​បួន​នាក់​បញ្ជូន​ទៅ​ដាក់ពន្ធនាគារ ក្រោយពួកគេទាំងបួននាក់​នេះ​បន្ត​បង្ហោះ​ផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ ដោយមិនស្តាប់តាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។ឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ជនជាប់ចោទទាំងបួននាក់នេះត្រូវបានកងកម្លាំង​នគរបាល​ចាប់​ខ្លួន​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ នៅទឹកដីខណ្ឌដង្កោរាជធានីភ្នំពេញ ពីបទពួកគេ​បាន​បង្ហោះ​ការ​ផ្សព្វផ្សាយល្បែងខុសច្បាប់ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសង់ ខុសច្បាប់​តាម​ផេក ឬអនឡាញរបស់ពួកគេនោះ។បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា អគ្គស្នងការ​នគរបាល​ជាតិ បាននិងកំពុងធ្វើយុទ្ធនាការដូចភ្លៀងរលឹម ដើម្បីចាត់វិធានការ​ចំពោះ​បុគ្គល​ណាដែ​ល​បន្ត​បង្ហោះ ឬផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ខណៈរាជរដ្ឋាភិបាល​ក៏​បាន​កំពុង​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង ដើម្បីត្រួ​តពិនិត្យ និងបង្រ្កាបចំពោះករណីនេះផងដែរ ដោយចាប់ពីពេល​នេះ​ត​ទៅ​នឹង​គ្មាន​ការ​លើកលែង និងយោគយល់នោះឡើយប្រសិនបើពួកគេនៅតែបន្តរឹងទទឹងបង្ហោះ ឬផ្សព្វផ្សាយ ដោយ​បង្ហោះ​មួយចាត់វិធានការមួយ។សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សួងមហាផ្ទៃ បានចេញ​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​រាល់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដោយសេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់​ពី​ក្រសួង​សង្កេត​ឃើញ​ថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញ​ប្រជាពលរ​ដ្ឋ​ឱ្យ​ចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)នោះ។តាមរយៈសារាចរណែនាំនោះ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែក​រំលែក​បន្ត​(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្ត​ចែក​ចាយ​រូប​ភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាពសង្គម។ទាក់ទងនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃនេះដែរ អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរ បាលជាតិ​ក៏បាន​ធ្វើ​ការឆ្លើយតប និងបដិសេធទាំង​ស្រុង​ចំពោះ​ជនអគតិ​នៅ​ក្រៅស្រុ​ក​មួយ​ក្តាប់​តូច​ដែល​បាន​ផ្សព្វ​ផ្សាយ​បែប​ញុះញង់អុចអាលថា កងកម្លាំងប្រដាប់អាវុធរបស់អគ្គស្នងការនគរបាលជាតិ មិនបានស្តាប់​តាម​ការ​ណែនាំ ឬបទបញ្ជារបស់រាជរដ្ឋាភិបាលលើករណីបង្រ្កាប់បនល្បែង ឬការផ្សព្វផ្សាយ​ល្បែង​ខុស​ចាប់​តាម​អន​ឡាញផងដែរ ដោយលោកបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ជនអគតិ ទាំង​នោះ​គឺ​មានចេតនាបំបែកបំបាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំជាដើមនោះ៕ អត្ថបទ បាន ចក់ 

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនឧក្រិដ្ឋជនវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

2024/12/30 08:01:31 am        125
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួន ឧក្រិដ្ឋជនវៀតណាម១២នាក់ ជាបន្តបន្ទាប់ ក្រោយទទួលបានពាក្យបណ្ដឹងថាមានករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង។ប្រតិបត្តិកា បានធ្វើឡើងនាវេលាម៉ោង១២៖០០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ជនសង្ស័យទាំង១២នាក់ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រិលធ្លាក់យ៉ាងក្រាស់វាយប្រហារឆ្នេរសមុទ្រជប៉ុន បង្កការរំខានដល់ការធ្វើដំណើរ
02/08/2025 05:02 PM
លោក Trump អាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy នៅសប្តាហ៍ក្រោយ
02/08/2025 04:02 PM
រដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសជាលើកទី២ និងចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង
02/08/2025 04:02 PM
ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
02/08/2025 04:02 PM
អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
02/08/2025 04:02 PM
លោក Zelenskiy ទំនងជានឹងធ្វើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក Trump ដោះដូរជំនួយសន្តិសុខ
02/08/2025 04:02 PM
ឆ្មាំល្បាតឆ្នេរអាមេរិក រកឃើញបំណែកយន្តហោះអាឡាស្កាដែលបានបាត់ ខណៈមនុស្សទាំង ១០នាក់បានស្លាប់
02/08/2025 04:02 PM
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញសួរសុខទុក្ខគ្រួសារក្រីក្រ និងទុរគតជន នៅក្រុងក្រចេះ
02/08/2025 04:02 PM
ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី បានបើកនៅក្នុងទីក្រុងទឹកកក Harbin របស់ប្រទេសចិន
02/08/2025 04:02 PM
UNICEF ព្រមានថា រាងកាយកុមារក្លាយជា "សមរភូមិ" នៅហៃទី ខណៈហិង្សាផ្លូវភេទកើនឡើង
02/08/2025 03:02 PM