បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ការវាយប្រហារនៅសមុទ្រក្រហមរំខានដល់ពាណិជ្ជកម្មពិភពលោក ខណៈនាវាដឹកទំនិញជាច្រើនប្តេជ្ញាគេចពីផ្លូវទឹកនេះ

2023/12/22 11:47:54 am        90
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ ហាផេកឡយដ៍ (Hapag-Lloyd) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនឡូជីស្ទីកស៍ OOCL របស់ក្រុងហុងកុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ថ្នូ) ថាពួកគេនឹងជៀសវាងដឹកជញ្ជូនតាមសមុទ្រក្រហម។ នោះជាក្រុមហ៊ុនដឹកជញ្ជូនចុងក្រោយបង្អស់ដែលធ្វើបែបនេះបន្ទាប់ពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូទី របស់ប្រទេសយេម៉ែន លើនាវាបានរំខានដល់ពាណិជ្ជកម្មពិភពលោកដែលជំរុញឱ្យមានការបង្កើតកងនាវាចរសន្តិសុខសមុទ្រក្រហម។អរិភាពទាំងនោះបានរារាំងការឆ្លងកាត់របស់នាវាដឹកទំនិញតាមព្រែកជីកស៊ុយអេ ដែលគ្រប់គ្រងប្រហែល ១២% នៃពាណិជ្ជកម្មទូទាំងពិភពលោក។ ព្រែកជីកស៊ុយអេ មានសារៈសំខាន់បំផុតសម្រាប់បម្លាស់ទីទំនិញរវាងអាស៊ី និងអឺរ៉ុប ប៉ុន្តែនាយកប្រតិបត្តិផ្នែកភស្តុភារសកលបានព្រមានថា ការប្ដូរទិសនាវាឲ្យធ្វើដំណើរតាមផ្លូវទឹកផ្សេងទៀតអាចធ្វើឱ្យប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល កាត់បន្ថយការបម្រុងទុកនៅកំពង់ផែ ព្រមទាំងកង្វះខាតនាវា កុងតឺន័រ និងឧបករណ៍ផ្សេងៗទៀត។ក្រុមហ៊ុន Hapag-Lloyd បាននិយាយថា ខ្លួននឹងប្ដូរទិសធ្វើដំណើររបស់នាវាចំនួន ២៥គ្រឿងនៅចុងឆ្នាំនេះពីផ្លូវទឹកដ៏សំខាន់ ដោយសារអត្រាទំនិញ និងស្តុកដឹកជញ្ជូនបានកើនឡើងដោយសារតែការរំខាន។ ការជៀសវាងសមុទ្រក្រហម និងព្រែកជីកស៊ុយអេ មានន័យថាត្រូវនាវាទាំងនោះធ្វើដំណើរតាមផ្លូវវាងឆ្ងាយជាងនោះជុំវិញទ្វីបអាហ្រ្វិក។សម្ព័ន្ធលក់គ្រឿងសង្ហារិមសកល IKEA ស្ថិតក្នុងចំណោមក្រុមដឹកជញ្ជូនផ្សេងទៀត ដែលព្រមានអំពីការពន្យារពេលដឹកទំនិញដែលអាចកើតមាន និងកង្វះផលិតផល។ ក្រុមអ្នកវិភាគបានព្រមានថាអ្នកលក់រាយមួយចំនួនអាចចាប់អស់ទំនិញមួយចំនួនត្រឹមខែកុម្ភៈឆ្នាំក្រោយនេះ៕

អាមេរិក កំពុងដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើន ក្នុងសមុទ្រក្រហម ដើម្បីឆ្លើយតបការវាយប្រហាររបស់ក្រុមហួទី

2023/12/22 11:37:12 am        188
ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះរលកនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទៅលើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម រហូតមកដល់ពេលនេះ ត្រូវបានរារាំង។សារព័ត៌មាន The Times of London បានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណថា ប៉ុន្តែ ស្ងាត់ៗ មន្ទីរបញ្ចកោណ កំពុងដាក់ពង្រាយកងកម្លាំងយោធាទៅកាន់តំបន់នេះ ដោយបានបញ្ជូនច្រើនជាង ដែលខ្លួនមាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប្រភពពីមន្ទីរបញ្ចកោណ បានប្រាប់សារព័ត៌មាន The Times ថា សហរដ្ឋអាមេរិក កំពុងចំណាយប្រាក់រាប់លានដើម្បីបាញ់ទម្លាក់យានដ្រូន និងមីស៊ីលដែលត្រូវបាញ់ដោយក្រុមសកម្មប្រយុទ្ធហួទីដែលគ្រប់គ្រងទឹកដីភាគច្រើននៃប្រទេសយេម៉ែន។យោងតាមសារព័ត៌មាន The Times ការវាយប្រហារនេះ គឺមិនមានតុល្យភាពគ្នាទេ ដោយសហអាមេរិក បានបាញ់គ្រាប់រំសេវដែលមានតម្លៃរាប់លានដុល្លារ ដើម្បីទប់ទល់នឹងយានដ្រូនរបស់ក្រុមហួទី ដែលមានតម្លៃ ១.000 ដុល្លារ នៅក្នុងតំបន់។គោលបំណងរបស់សហរដ្ឋអាមេរិក គឺដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រក្រហម ដែលតាមរយៈនេះ នាវាដឹកទំនិញ ត្រូវឆ្លងកាត់ ដើម្បីទៅដល់ព្រែកជីកស៊ុយអេ (Suez)ដ៏សំខាន់នោះ។

មន្ទីរបញ្ចកោណ៖ ប្រទេសជាង២០ បានយល់ព្រមជាផ្នែកមួយនៃកងកម្លាំងសមុទ្រក្រហម ដឹកនាំដោយអាមេរិក

2023/12/22 11:32:19 am        134
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាប្រទេសសរុបជាង ២០ប្រទេស បានយល់ព្រមចូលរួម​ក្នុងក្រុមចម្រុះថ្មីដែលដឹកនាំ​ដោយសហរដ្ឋអាមេរិក ដើម្បីការពារចរាចរណ៍​ពាណិជ្ជកម្មនៅ​ក្នុងសមុទ្រក្រហម​ពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូទី របស់យេម៉ែន ខណៈដែលប្រទេសជាច្រើនទៀតចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។យ៉ាងណាក៏ដោយ តួលេខសរុបថ្មីរបស់មន្ទីរបញ្ចកោណនេះ និយាយថា យ៉ាងហោចណាស់​ប្រទេសចំនួនប្រាំបី ដែលបានចុះឈ្មោះក្នុងក្រុមបប្រតិបត្តិការនេះ ​បានបដិសេធមិនបញ្ចេញ​ឈ្មោះជាសាធារណៈ ​ដែលជាសញ្ញានៃភាពរសើបផ្នែក​នយោបាយក្នុងប្រតិបត្តិការនេះ ខណៈដែល​ភាពតាន​តឹងក្នុងតំបន់​កើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល​ និងក្រុមហាម៉ាស។លោកឧត្តមសេនីយ៍ឯក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) បាននិយាយថា «ឥឡូវនេះ យើងមាន​ប្រទេស​ជាង ២០ ​បានចុះហត្ថលេខាលើការចូលរួម» ដោយបញ្ជាក់ពីការប្រកាសរបស់ក្រិក និងអូស្ត្រាលី។ លោកបន្តថា អាមេរិកនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតចូលរួម ហើយពន្យារពេលឱ្យពួកគេពិភាក្សា​អំពីការចូលរួមនេះ។សហរដ្ឋអាមេរិកបានចាប់ផ្តើម «ប្រតិបត្តិការការពារភាពរុងរឿង» មួយនេះកាលពីពីរថ្ងៃមុនដោយ​និយាយថា ប្រទេសជាងដប់បានយល់ព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង​ដែល​នឹងពាក់ព័ន្ធ​នឹងការល្បាតរួមគ្នានៅក្នុងដែនទឹកសមុទ្រក្រហមក្បែរប្រទេសយេម៉ែន។ វិបត្តិនៅសមុទ្រក្រហម​បានរីកធំ​ចេញ​ពីសង្គ្រាមរវាងអ៊ីស្រាអែល​ និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស ដែលកំពុងកាន់អំណាច៕

រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម ជួបជាមួយមន្ត្រីប៉ាឡេស្ទីន នៅទីក្រុងអាប៊ុយដាប៊ី ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅហ្កាហ្សា

2023/12/22 11:17:02 am        93
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម (UAE) បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាជ្ញាធរប៉ាឡេស្ទីន (PA) នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ជាកន្លែងដែលពួកគេ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។លោក Sheikh Abdullah bin Zayed Al Nahyan បានជួបជាមួយអគ្គលេខាធិការអង្គការរំដោះប៉ាឡេ ស្ទីន (PLO) លោក Hussein Sheikh ដើម្បីពិភាក្សាផងដែរអំពីវិបត្តិមនុស្សធម៌ នៅដែនដីឆ្នេរសមុទ្រ នេះ។ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ WAM បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនោះ លោក Sheikh Abdullah បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការចរចាឆ្ពោះទៅរកក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរដ្ឋពីរ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។អារ៉ាប់រួម ដែលជាមហាអំណាចឈូងសមុទ្រមួយ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួន ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែល។ ប្រទេសនេះ បានបង្កើតទំនាក់ទំនង ក្នុងឆ្នាំ២០២០ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានត្រួសត្រាយផ្លូវសម្រាប់រដ្ឋអារ៉ាប់ផ្សេងទៀត ក្នុងការកសាងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយអ៊ីស្រាអែល។កាតា ដែលជារដ្ឋឈូងសមុទ្រដែរនោះ បាននឹងកំពុងចរចាជាមួយអ៊ីស្រាអែល ដើម្បីដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់។

អ៊ីស្រាអែល ព្រមានក្រុមហាម៉ាស ថាបើមិនចុះចាញ់ទេ នឹងត្រូវស្លាប់

2023/12/22 11:11:31 am        109
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ (២០ ធ្នូ) បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកម្ចាត់ក្រុមហាម៉ាស ហើយបានព្រមានសមាជិកក្រុមនេះថា បើមិនចុះចាញ់ទេ នោះពួកគេនឹងត្រូវស្លាប់។នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ដែលនិយាយថាបទឈប់បាញ់ថ្មីណាមួយ ដែលកំពុងត្រូវបានពិចារណា នឹងមានរយៈពេលខ្លីនោះ លោក ណេតាន់យ់ាហ៊ូ បានបញ្ជាក់ម្តងទៀតថាសង្រ្គាមនឹងបញ្ចប់ដោយក្រុមហាម៉ាស ត្រូវបានកម្ចាត់ចោល ចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង ហើយហ្កាហ្សា មិនមានការគំរាមកំហែងទៀត។លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា «អ្នកណាដែលគិតថាយើងនឹងបញ្ឈប់សង្រ្គាម គឺជាការគិតខុសពីការពិត។ ក្រុមភេរវករហាម៉ាសទាំងអស់ តាំងពីដំបូងរហូតដល់ចុងក្រោយ គឺជាសត្វសាហាវដើរដី»។អ៊ីស្រាអែលបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តអន្តរជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយលុកផ្នែកយោធានៅតំបន់ហ្កាហ្សា ដែលបង្កការបំផ្លិចបំផ្លាញដល់តំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានប្រជាជនច្រើនយ៉ាងក្រាស់ក្រែលមួយនេះ ដើម្បីជាការសងសឹកចំពោះការសម្លាប់ និងចាប់ជំរិតរបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល៕

កូដកម្មនៅស្ថានីយ៍រថភ្លើងរត់ក្រោមសមុទ្រអឺរ៉ុប គំរាមកំហែងដល់ផែនការបុណ្យណូអែលសម្រាប់អ្នកធ្វើដំណើរជាច្រើន

2023/12/22 10:33:57 am        149
ការធ្វើកូដកម្ម ដែលមិននឹកស្មានដល់ដោយបុគ្គលិកជនជាតិបារាំងនៅស្ថានីយ៍រថភ្លើងរត់ក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប ជាបណ្តាញផ្លូវតភ្ជាប់ក្រោមសមុទ្រ រវាងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប បានរំខានដល់ចរាចរណ៍រថភ្លើង កាលពីថ្ងៃព្រហស្បតិ៍ ដោយគំរាមកំហែងដល់ផែនការបុណ្យណូអែលរបស់អ្នកធ្វើដំណើរជាច្រើននាក់។ទូរទស្សន៍ BFM បានរាយការណ៍ថា សហជីពបណ្តាញផ្លូវរូងក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប បានប្រកាសពីការបញ្ចប់ការធ្វើកូដកម្មរបស់ពួកគេ ហើយចរាចរណ៍បានបន្តបើកឡើងវិញកាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកធ្វើដំណើរ បានជាប់គាំងនៅស្ថានីយរថភ្លើងល្បឿនលឿនក្នុងទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស។ អ្នកដំណើរម្នាក់និយាយថា លោកត្រូវពន្យាពេលដើម្បីបានទៅជួបគ្រួសាររបស់លោក។ការតវ៉ា ជុំវិញប្រាក់លើកទឹកចិត្ត បានធ្វើឱ្យមានការរំខានទ្រង់ទ្រាយធំ នៅលើផ្លូវដ៏មមាញឹករវាងទីក្រុងឡុងដ៍្រ និងទីក្រុងប៉ារីស។ប្រតិបត្តិករផ្លូវរថភ្លើងក្រោមដី មិនត្រូវបានគ្រប់គ្រងដោយច្បាប់របស់បារាំងចាប់តាំងពីឆ្នាំ ២០០៧ ដែល ការជូនដំណឹងអំពីការធ្វើកូដកម្មរយៈពេល ៤៨ ម៉ោង ក្លាយជាកាតព្វកិច្ចរបស់ប្រតិបត្តិករដឹកជញ្ជូន បណ្តាលឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។

យ៉ាងហោចណាស់មនុស្ស ១៦ នាក់ស្លាប់ក្នុងការបាញ់សម្លាប់រង្គាលនៅទីក្រុងប្រាក សាធារណៈរដ្ឋឆេក

2023/12/22 10:23:14 am        118
នគរបាលនិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សជាង១០នាក់ និងរងរបួសធ្ងន់ច្រើននាក់ផ្សេងទៀត នៅសកលវិទ្យាល័យទីក្រុងប្រាក(Prague) កាលពីថ្ងៃព្រហស្បតិ៍ ជាការបាញ់សម្លាប់រង្គាលមិនធ្លាប់មាននៅសាធារណៈរដ្ឋឆេក។ សាកសពអ្នកបាញ់ប្រហារ ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នោះដែរ ខណៈឪពុករបស់ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ។នគរបាលប្រទេសឆែក បានឆ្លើយតបទៅនឹងការបាញ់ប្រហារនៅអគារមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Charles ភ្លាមៗ បន្ទាប់ពីម៉ោង ៣ រសៀលម៉ោងក្នុងស្រុក។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងគឺជានិស្សិតនៅមហាវិទ្យាល័យនោះ។លោក Ivo Havranek បានប្រាប់សារព័ត៌មាន Reuters ពីអ្វីដែលលោកបានឃើញថា នៅពេលដំបូង វាបានផ្ទុះពីរទៅបីគ្រាប់។ លោកមិនដឹងថាវាជាការបាញ់ប្រហារនោះទេ។ ភ្លាមៗនោះ មានសិស្ស និងគ្រូបង្រៀន បានរត់ចេញពីអគារ។ នៅពេលលោកឆ្លងកាត់ហ្វូងមនុស្ស លោកបានឃើញមាននគរបាលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិ នេះជាអ្វីដែលកំពុងកើតឡើង។សារអេឡិចត្រូនិកមួយ ត្រូវបានផ្ញើទៅកាន់បុគ្គលិកនិងនិស្សិត ដោយបាននិយាយថាអ្នកបាញ់ប្រហារក៏ស្ថិតនៅក្នុងអគារនេះដែរ។ វីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីនគរបាលប្រដាប់អាវុធនៅតាមផ្លូវ និងមនុស្សកំពុងលាក់ខ្លួននៅលើផ្នែកវ៉េរ៉ង់ដាអគារមួយកន្លែង។ នគរបាល បានបិទទីតាំង និងតំបន់នៅជាប់អគារដែលស្ថិតក្នុងផ្នែកដ៏មមាញឹករបស់ទីក្រុង។ ឧក្រិដ្ឋកម្មកាំភ្លើង កម្រកើតមានណាស់នៅសាធារណរដ្ឋឆែក។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និស្សិត បានមកប្រមូលផ្តុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យប្រាក(Prague) និងបានអុជទៀននៅខាងក្រៅទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Charles ។

លោកប្ល៊ីនខិន៖ អាមេរិក ចង់ឲ្យអ៊ីស្រាអែលផ្លាស់ប្តូរកិច្ចប្រតិបត្តិការគោលដៅនៅហ្គាហ្សា ផ្តោតទៅលើក្រុមមេដឹកនាំក្រុមហាម៉ាស

2023/12/21 03:06:50 pm        77
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប៊្លីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ចង់ និងរំពឹងថា អ៊ីស្រាអែល នឹងផ្លាស់ប្តូរកិច្ចប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាមកនៅដំណាក់កាលកម្រិតទាប ក្នុងអំឡុងពេលនោះ នឹងមានប្រតិបត្តិកាកំណត់គោលដៅបន្ថែមទៀត ដែលផ្តោតលើក្រុមដឹកនាំក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ លោកប្ល៊ីនខិន បាននិយាយថា នៅពេលដែលការផ្លាស់ប្តូរនេះកើតឡើង «គ្រោះថ្នាក់ដែលបានធ្វើឡើងចំពោះជនស៊ីវិល» គួរតែថយចុះយ៉ាងខ្លាំង ខណៈពេលដែលការអំពាវនាវរបស់លោកម្តងទៀតឲ្យអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយចំនួនជនស៊ីវិលជាអប្បបរមា នៅពេលដែលខ្លួនចាត់វិធានការបំផ្លាញក្រុមហាម៉ាសនោះ។លោកបានថ្លែងប្រាប់សារព័ត៌មានថា៖«វាច្បាស់ណាស់ថា ជម្លោះនេះ នឹងផ្លាស់ទី ហើយចាំបាច់ផ្លាស់ទីទៅដំណាក់កាលកម្រិតទាប»។ លោក បាននិយាយថា៖«យើងរំពឹងថា នឹងឃើញ និងចង់ឃើញការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការដែលមានគោលដៅកាន់តែច្រើន ជាមួយនឹងកងកម្លាំងមួយចំនួនតូច ដែលពិតជាផ្តោតលើការដោះស្រាយជាមួយក្រុមមេដឹកនាំរបស់ក្រុមហាម៉ាស បណ្តាញផ្លូវរូងក្រោមដី និងចំណុចសំខាន់ៗមួយចំនួនទៀត»។«ប្រសិនការផ្លាស់ប្តូរនោះ កើតឡើង ខ្ញុំគិតថា អ្នកនឹងឃើញថា គ្រោះថ្នាក់ដែលបានកើតឡើងចំពោះជនស៊ីវិល ក៏នឹងថយចុះយ៉ាងខ្លាំងដែរ»។អ៊ីស្រាអែល បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយលុកផ្នែកយោធា នៅតំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់តំបន់ឆ្នេរ ដែលមានប្រជាជនរស់នៅច្រើន ដើម្បីជាការសងសឹកចំពោះការសម្លាប់ និងចាប់ជំរិតរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។

ម៉ាឡេស៊ី ចេញការព្រមានដល់រដ្ឋនានាអំពីការត្រៀមទប់ទល់ទឹកជំនន់ ខណៈមនុស្សជាង៣.១០០នាក់ត្រូវបានជម្លៀស

2023/12/21 02:41:17 pm        68
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋនានារបស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្រមានអំពីទឹកជំនន់អាចកើតមាន ដែលត្រូវបានណែនាំឱ្យត្រៀមទប់ទល់ទៅនឹងស្ថានភាព។ ការណែនាំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការព្រមានដែលបានចេញដោយក្រសួងឧតុនិយមចំពោះភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់មួយចំនួននៅក្នុងរដ្ឋ Johor, Pahang, Kelantan និងរដ្ឋ Terengganu ។ទីភ្នាក់ងារ បានជំរុញឱ្យក្រសួងរដ្ឋ និងថ្នាក់មូលដ្ឋាន ធានាបានថា រាល់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់សម្រាប់តំបន់រងគ្រោះទឹកជំនន់ ត្រូវបំពាក់ឱ្យបានត្រឹមត្រូវ ហើយគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់នៅកន្លែងកើតហេតុត្រូវមានសម្ភារៈប្រតិបត្តិការគ្រប់គ្រាន់ ដែលមានស្ថានភាពល្អ និងត្រៀមការដាក់ពង្រាយ។យោងតាមអាជ្ញាធរសុខុមាលភាពសង្គមបានឱ្យដឹងថា គិតត្រឹមម៉ោង ៨ យប់ ម៉ោងក្នុងស្រុក មនុស្សចំនួន ៣.១៣២នាក់ នៅក្នុងរដ្ឋ Kelantan, រដ្ឋPerak រដ្ឋSelangor និងរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah ត្រូវបានជម្លៀសចេញ និងបានផ្តល់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។ក្រសួងឧតុនិយម បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងភាគឦសាន ដែលជាធម្មតាមានរយៈពេលពីខែតុលា ដល់ខែមីនា នាំមកជាមួយខ្យល់បក់ខ្លាំង។

វិបត្តិជនភៀសខ្លួនរបស់អ៊ីស្រាអែល អាចអូសបន្លាយពេលពេលជាច្រើនខែទៀត

2023/12/21 02:04:23 pm        152
នៅក្នុងបន្ទប់ក្រោមដីនៃសណ្ឋាគារមួយ ក្នុងទីក្រុងឆ្នេរសមុទ្រ Netanya កុមារតូចៗដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារសង្គ្រាម កំពុងនៅក្នុងសាលាមត្តេយ្យបណ្តោះអាសន្ន។ បើទោះបីជាភាគច្រើនរួចផុតពីគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស នៅក្នុងផ្ទះបណ្តោះអាសន្នថ្មីរបស់ពួកគេក៏ដោយ ហ្គេមមួយក្នុងចំណោមហ្គេម ដែលពួកគេចូលចិត្ត ក៏កំពុងក្លែងបន្លំធ្វើសំឡេងស៊ីរ៉ែន និងធ្វើពុតជារត់ទៅរកកន្លែងលាក់ខ្លួន ពីការវាយប្រហារដែលអាចកើតឡើង នៅពេលខាងមុខ។លោក Gila Shalit អ្នកគ្រប់គ្រងសាលាមត្តេយ្យ បាននិយាយថា៖ «ពួកគេមានអាយុ ២ឆ្នាំ»។ «ទាំងនេះ គឺជាប្រភេទនៃព្រឹត្តិការណ៍ដែលត្រូវចងចាំ នៅដែលពួកគេ ធំឡើង»។លោក Shalit និងអ្នកស្ម័គ្រចិត្ដក្នុងស្រុកផ្សេងទៀត សង្ឃឹមថា សាលាមត្តេយ្យ អាចផ្តល់ឲ្យកុមារនូវអារម្មណ៍ធម្មតា នៅក្នុងស្ថានភាពដែលមិនទាន់មានភាពប្រាកដប្រជានោះ។ អស់រយៈពេលជាងពីរខែហើយ សណ្ឋាគារនេះ បានទទួលអ្នកជម្លៀសជាង ៥០០នាក់ពីភាគខាងត្បូង និងខាងជើងរបស់អ៊ីស្រាអែល។ អ្នករស់នៅក្នុងសណ្ឋាគារនេះ ស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ២៥០.000 នាក់ ដែលជាជនភៀសខ្លួនពិតប្រាកដ នៅក្នុងប្រទេសរបស់ពួកគេ ដែលជាការផ្លាស់ទីលំនៅខាងក្នុងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ខណៈដែលពួកគេ រង់ចាំសង្រ្គាម ដោយគ្មានទីបញ្ចប់នោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM