បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ផ្អាកការងារបណ្តោះអាសន្ននគរបាលស្រុកពញាឮម្នាក់ ដែលទារប្រាក់ពីគ្រួសាររងគ្រោះជាថ្នូរ នឹងការតាមចាប់ជនសង្ស័យ

2023/12/20 09:12:19 am        3291
កណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មូលហេតុប្រព្រឹត្តកំហុស​មានចែងក្នុងបទបញ្ជាលេខ០០៦ បបជ ដែលបានទារប្រាក់ពីគ្រួសារជន​រងគ្រោះម្ដង​ហើយម្ដងទៀត​ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ​បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានការ​ផ្សព្វផ្សាយ​តាមបណ្ដាញសង្គមថា អះអាងថា ខ្លួនជា​ប៉ូលិស​និងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារ​ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់​ទៅហើយ។ ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវបញ្ជាក់ការ​ពិតឲ្យ​បានច្បាស់លាស់។ នគរបាលខេត្តកណ្តាលបន្ថែមថា ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការ​ចុះផ្សាយ​ខាងលើ​ ជាលទ្ធផលឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់​ជនល្មើស​ និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាន​នគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានហៅទូរស័ព្ទទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទារប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត​ ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន ៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រ​ហ្វេសប៊ុកផេក ​បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។ ចំណែកឈ្មោះ ហួត ចាន់សុខ ​ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បាន​លុយយក​ទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ​ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។ ករណីនេះត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការមានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ ជានាយរងផ្នែកសន្តិសុខ ​នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយសម្រេចផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ ០០៦ បបជ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកប្រធានាធិបតី Zelensky៖ យោធាអ៊ុយក្រែន ត្រូវការកម្លាំងទ័ពបន្ថែម៥០ម៉ឺននាក់ ដើម្បីទប់ទល់សង្គ្រាមរុស្ស៊ី

2023/12/20 08:49:27 am        229
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហើបថា យោធាអ៊ុយក្រែនចង់កេណ្ឌកម្លាំងបន្ថែមរហូតដល់ ៥០ម៉ឺននាក់ ខណៈសង្រ្គាមជាមួយរុស្ស៊ី មានអាយុកាលជិតពីរឆ្នាំហើយ។នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង គីវ (Kyiv) លោកបាននិយាយថា ក្រុមមេបញ្ជាការរបស់លោកកំពុងស្វែងរក ទាហានចន្លោះពី ៤៥ម៉ឺន ទៅ៥០ ម៉ឺននាក់ បន្ថែមទៀត ដោយទទួលស្គាល់ថានេះគឺជាបញ្ហា រសើប និងការខាតបង់ដ៏ធ្ងន់ធ្ងរ។ លោកនិយាយថាលោកត្រូវការព័ត៌មានលម្អិតបន្ថែមទៀតមុនពេលគាំទ្រចំណាត់ការរនេះ ដោយប្រាប់ថាអ៊ុយក្រែន មានទាហានចំនួន ៥០ម៉ឺននាក់ ស្រាប់ហើយដែលកំពុងឈរជើងនៅជួរមុខ។ ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក បានរារាំងកញ្ចប់យោធាចំនួន៦០ពាន់លានដុល្លារអាមេរិកជាលើកដំបូង សម្រាប់អ៊ុយក្រែននៅដើមខែនេះ។ នៅសប្តាហ៍នេះ អ្នកតំណាងទាំងសេតវិមាន ទាំងក្រសួងការបរទេស បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការផ្តល់ជំនួយយោធាមួយបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែថាសមត្ថភាពរបស់ខ្លួនមានកម្រិតក្នុងការបញ្ជូនជំនួយបន្ថែមទៀតបន្ទាប់ពីនោះ លុះត្រាតែសភាអនុម័តកញ្ចប់ជំនួយដែលខ្លួនបានស្ន។ អ៊ុយក្រែន កំពុងប្រឈមនឹងកង្វះគ្រាប់រំសេវ ខណៈប្រទេសនេះបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ខ្លួន បន្ទាប់ពីការឈ្លានពានពេញបន្ទុករបស់ក្រុងមូស្គូកាលពីថ្ងៃទី២៤ខែ កុម្ភៈ ឆ្នាំ២០២២។ការវាយបករបស់ទីក្រុង Kyiv ត្រូវបានបញ្ឈប់នៅដើមរដូវរងា ហើយមានក្ដីបារម្ភថា រុស្ស៊ីអាចមាប្រៀបខ្លាំងជាងអ៊ុយក្រែន។ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន អូឡេណា ហ្សេឡិនស្កា(Olena Zelenska)បានព្រមាននៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ BBC កាលពីដើមខែនេះថា ប្រជាជនអ៊ុយក្រែន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ព្រោះតែគ្មានការគាំទ្រពីលោកខាងលិចបន្ថែមទៀត៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសចិន បានកើនឡើងដល់១២៧នាក់ ខណៈប្រតិបត្តិការសង្គ្រោះនៅបន្ត

2023/12/20 08:45:13 am        150
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១២៧នាក់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្រោយការរញ្ជួយដីនៅពេលយប់រំលងអាធ្រាត្រ បានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក។ ការរញ្ជួយដីនេះគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសចិនបានជួបក្នុងរយៈពេល៩ឆ្នាំមកនេះ។ ក្រុមអាជ្ញាធរបានផ្ដល់ការឆ្លើយតបផ្នែកសង្គ្រោះបន្ទាន់ជាច្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការងាររបស់ពួកគេមានភាពស្មុគស្មាញ ដោយសារការរញ្ជួយដីបានបំផ្លិចបំផ្លាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ បង្កឱ្យមានបំណាក់ដី និងបានកប់ភូមិមួយដោយផ្នែក។ ការងារជួយសង្គ្រោះក៏បានជួបការលំបាកផងដែរ ខណៈដែលសីតុណ្ហភាពត្រជាក់បានធ្លាក់ចុះក្រោមសូន្យដែលតំបន់ភាគច្រើនក្នុងប្រទេសចិន កំពុងប្រឈមស្ថានភាពត្រជាក់ក្រោមសូន្យ បន្ទាប់ពីរលកត្រជាក់ដ៏ខ្លាំងបានគ្របដណ្ដប់ទូទាំងប្រទេសនេះ។ រដ្ឋាភិបាលបាននិយាយថា ផ្ទះប្រហែល ៤ ពាន់ខ្នងត្រូវបានបំផ្លាញ ហើយភូមិមួយចំនួនបានដួលរលំទាំងស្រុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យជិត១.៥០០នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ ស្របពេលដែលកម្លាំងសង្គ្រោះចំនួន ១.៥០០នាក់ទៀត កំពុងត្រៀម ។មន្ត្រីនិងទាហានជាង៣០០នាក់ក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះក្នុងមហន្តរាយរញ្ជួយដីនេះផងដែរ៕

អយ្យការចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ

2023/12/19 02:28:05 pm        3461
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរថយន្ត Jeep បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ​ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ​ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក ​និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ឯកឧត្តម នឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរ​ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ​ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច​កើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅ​បុកម៉ូតូពេញទំហឹង ​បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្ត​នៅ​មានល្បឿន​បានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ​ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ទីក្រុងរងគ្រោះដោយទឹកជំនន់មួយចំនួនក្នុងប្រទេសអូស្រ្តាលី ជួបការលំបាក ខណៈការផ្គត់ផ្គង់ធ្លាក់ចុះ

2023/12/19 02:07:15 pm        372
ទឹកជំនន់ដ៏ធំនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមធូរស្រាលហើយ ប៉ុន្តែទីក្រុងជាច្រើននៅតែជួបការលំបាក និងស្ថិតនៅឯកោក្នុងទឹកជំនន់ ដែលមានសត្វក្រពើ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។ អាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយអតីតព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) បានធ្វើឱ្យមានភ្លៀងធ្លាក់ដូចនឹងកម្រិតទឹកភ្លៀងរយៈពេលពេញមួយឆ្នាំនៅលើផ្នែកខ្លះនៃរដ្ឋ ឃ្វីនស៍លែន (Queensland)។មនុស្សរាប់រយនាក់នៅតែត្រូវការការជួយសង្គ្រោះ ដែលភាគច្រើននៅក្នុងសហគមន៍ដាច់ស្រយាល។ អាជ្ញាធររដ្ឋ ឃ្វីនស៍លែន និយាយថា ភ្លៀងធ្លាក់កាន់តែតិច ហើយកម្រិតទឹកទន្លេបានចាប់ផ្តើមធ្លាក់ចុះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកត្រូវបានរារាំងដោយសារការបិទអាកាសយានដ្ឋាន ខៃរីនស៍ (Cairns) ជាទីដែលយន្តហោះត្រូវបានលិចទឹកកាលពីថ្ងៃអាទិត្យ។សហគមន៍ជាច្រើនរវាងភូមិ ឃុកថោន (Cooktown) និងភូមិ អ៊ីននីសហ្វែល (Innisfail) នៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយស្តុកអាហារ និងទឹកកំពុងមានកម្រិតទាប។ អតីតអភិបាលក្រុង លោក ដេសម៉ុន ថាយឡេយ (Desmond Tayley) បាននិយាយថា «ដោយមិនមានអគ្គិសនី និងការផ្គត់ផ្គង់ស្ទើរតែអស់ អ្នកស្រុកកំពុងរងភាពអស់សង្ឃឹម និងបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ដែលក្រពើធំៗជាច្រើនក្បាលត្រូវបានគេឃើញ»។ក្រុមមន្ត្រីរដ្ឋបានសន្យាថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីប្រជុំជននានាទូទាំងតំបន់។ នៅពេលដែលតំបន់មួយចំនួនចាប់ផ្តើមសម្អាត អ្នកស្រុកត្រូវបានព្រមានអំពីហានិភ័យ រួមទាំងជំងឺពីទឹកកខ្វក់ និងសត្វព្រៃដែលផ្លាស់ទីជាដើម៕

ក្រុមឧទ្ទាមយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារលើនាវារបស់ន័រវែស នៅសមុទ្រក្រហម

2023/12/19 01:59:11 pm        397
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារលើនាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម រួមទាំងនាវាដែលគ្រប់គ្រងដោយជនជាតិន័រវែស ដែលបដិសេធថា មិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពជ្វីហ្វ។ពួកគេ បានកំណត់អត្តសញ្ញាណពួកវាថា ជានាវា Swan Atlantic និង នាវា MSC Clara ដោយនិយាយថាពួកវាត្រូវបានកំណត់គោលដៅ បន្ទាប់ពីបដិសេធមិនឆ្លើយតបនឹងការហៅទូរស័ព្ទ។ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាដែលចូល សមុទ្រក្រហម ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៥ រួមទាំងក្រុមហ៊ុនធំបំផុតរបស់ពិភពលោកចំនួន២ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរនាវារបស់ពួកគេ ឲ្យឆ្ងាយពីសមុទ្រក្រហម។

ការផ្ទុះជាច្រើននៅព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡា

2023/12/19 01:44:15 pm        365
វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ ការផ្ទុះធំៗជាច្រើន និងផ្សែងហុយ នៅពាសពេញព្រំដែនប្រទេសអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃចន្ទ ខណៈអ៊ីស្រាអែលកំពុងប្រយុទ្ធនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារគោលដៅលើក្រុមហេសបូឡា នៅប្រទេសលីបង់។វីដេអូមួយ ចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញលើអេក្រង់ និយាយពីការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា។ ប៉ុន្តែសារព័ត៌មានReuters មិនអាចកំណត់អត្តសញ្ញាណទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យនោះទេ។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តគ្នានៅតាមបណ្តោយព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងរយៈពេលជាងពីរខែកន្លងទៅនេះ ជាជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីជម្លោះឆ្នាំ ២០០៦។អំពើហឹង្សា ដែលភាគច្រើនត្រូវបានទប់ស្កាត់នៅតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា៩៤ នាក់ និងជនស៊ីវិល ១៧ នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល ជម្លោះនេះបានសម្លាប់ទាហាន៨នាក់ និងជនស៊ីវិល៤នាក់។

បុរសម្នាក់ត្រូវបានចោទពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់បុករថយន្តក្នុងក្បួនរថយន្តលោក Biden

2023/12/19 01:38:27 pm        371
នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា បុរសអាយុ ៤៦ ឆ្នាំម្នាក់ កំពុងប្រឈមមុខនឹងបទចោទប្រកាន់បើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរថយន្តរបស់លោក បានបុករថយន្តអង្គភាពសេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលអមដំណើរក្នុងក្បួនរថយន្តរបស់ប្រធានាធិបតី លោក Joe Biden។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យមានចម្ងាយប្រហែល ៤០ ម៉ែត្រ ពីលោក Biden នៅពេលដែលលោកបានចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកនៅទីក្រុង Wilmington រដ្ឋ Delaware ។នគរបាលនិយាយថា វាគឺជា «ការប៉ះទង្គិចដោយចៃដន្យ» ហើយអ្នកបើកបរជាបុរស នៅទីក្រុងWilmington ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានចោទប្រកាន់ពីបទបើកបររថយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការបើកបរមិនប្រុងប្រយ័ត្ន។បុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី ចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយលោកត្រូវបានគេជូនដំណើរទៅកាន់លំនៅឋានក្នុងតំបន់របស់លោក។

ភ្នំភ្លើងរបស់ប្រទេសអ៊ីស្លង់ បានផ្ទុះបន្ទាប់ពីសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្តាហ៍

2023/12/19 12:49:52 pm        389
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ (១៨ ធ្នូ) នៅភាគនិរតីប្រទេសអ៊ីស្លង់ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ បន្ទាប់ពីសកម្មភាពរញ្ជួយដីដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍ ដែលគំរាមកំហែងដល់ទីក្រុងក្បែរនោះ។ដោយភ័យខ្លាចការផ្ទុះដ៏ខ្លាំងមួយនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ក្រុមអាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត ៤.០០០នាក់នៃទីក្រុងនេសាទ ហ្គ្រីនដាវីក (Grindavik) ហើយបានបិទស្ប៉ាទឹកក្ដៅ ប្លូ ឡាហ្គន (Blue Lagoon) ដ៏ធំនៅក្បែរនោះ។ការិយាល័យឧតុនិយម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ការព្រមាន៖ ការផ្ទុះបានចាប់ផ្តើមនៅភាគខាងជើងនៃទីក្រុង ហ្គ្រីនដាវីក ពីភ្នំហាហ្កាហ្វែល (Hagafell)» ដោយបញ្ជាក់ថាការផ្ទុះបានចាប់ផ្តើមត្រឹមតែចម្ងាយពីរបីគីឡូម៉ែត្រពីទីក្រុងប៉ុណ្ណោះ ហើយស្នាមប្រេះនៅក្នុងដីលាតសន្ធឹងឆ្ពោះទៅភូមិដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) របស់ប្រទេសអ៊ីស្លង់។ការិយាល័យឧតុនិយម បាននិយាយថា កម្អែលភ្នំភ្លើងប្រហែល ១០០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប បានផុសឡើងក្នុងមួយវិនាទី ដែលមានកម្រិតច្រើនដងច្រើនជាងការផ្ទុះពីមុននៅក្នុងតំបន់។ នគរបាលក្នុងតំបន់បាននិយាយថា ពួកគេបានបង្កើនកម្រិតប្រកាសអាសន្នជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងនេះ ហើយទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសនេះបានព្រមានសាធារណជនកុំឱ្យចូលទៅជិតតំបន់នោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានវាយតម្លៃស្ថានភាព៕

សមាជិកសភាគណបក្សប្រជាធិបតេយ្យព្រមានថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅហ្កាហ្សា អាចបរាជ័យ និងធ្វើឲ្យភាពជ្រុលនិយមកើនឡើង

2023/12/19 12:44:55 pm        322
សមាជិកសភាប្រជាធិបតេយ្យមួយចំនួនដែលបានបម្រើការក្នុងជួរយោធា និងនៅក្នុង CIA និយាយថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាកិច្ចខិតខំប្រឹងប្រែងដ៏គ្រោះថ្នាក់ ដើម្បីកម្ចាត់ក្រុម សកម្មប្រយុទ្ធហាម៉ាស ហើយបានអំពាវនាវឲ្យប្រធានាធិបតី ចូ បៃដិន ប្រើ «ឥទ្ធិពលរបស់យើងទាំងអស់» ដើម្បីទទួលបានការផ្លាស់ប្តូរភ្លាមៗ នៅក្នុងវិធីសាស្រ្តរបស់អ៊ីស្រាអែល។នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោកបៃដិន កាលពីថ្ងៃចន្ទ សមាជិកសភា បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះយុទ្ធសាស្ត្រយោធាបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងតំបន់ហ្កាហ្សា។ក្រុមសមាជិកសភានេះ បានសរសេរថា៖«ចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើង និងវិបត្តិមនុស្សធម៌ គឺមិនអាចទទួលយកបាន ហើយមិនសមស្របនឹងផលប្រយោជន៍របស់អាមេរិក។ ពួកគេ ក៏មិនជំរុញបុព្វហេតុសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែលនោះទេ»។លិខិតនោះ បានឲ្យដឹងថា៖«យើងក៏ជឿថា វាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញអង្គការភេរវកម្មហាម៉ាស និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់»។លិខិតនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោកបៃដិន និងអ៊ីស្រាអែល អំពីរបៀបដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សា និងបង្កើនការខកចិត្តក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន នៅក្នុងសភា។ កិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងសមាជិកសភា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានបរាជ័យ ដោយមិនបានធ្វើឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យមានជំនឿទុកចិត្ត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/22/2026 04:06 PM
រុស្ស៊ី រាយការណ៍ពីការវាយប្រហារលើមូលដ្ឋានអាកាសអ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងថាបានវាយប្រហាររោងចក្រប្រេងរុស្ស៊ី
06/22/2026 04:06 PM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
06/22/2026 04:06 PM
ប្រធានកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីស្លាម ព្រមានអ៊ីស្រាអែលឱ្យចាកចេញពីភាគខាងត្បូងលីបង់
06/22/2026 04:06 PM
មេធាវីស្តាំនិយមជ្រុល De La Espriella ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូឡុំប៊ី
06/22/2026 04:06 PM
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា
06/22/2026 04:06 PM
BREAKING NEWS! លោក Keir Starmer ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សការងារ​
06/22/2026 03:06 PM
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
06/22/2026 03:06 PM
គោលជំហរអនុស្សរណៈយោគយល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បង្កឲ្យមានការជជែកដេញដោល
06/22/2026 03:06 PM
BREAKING NEWS! មនុស្ស ៣នាក់ស្លាប់ និង ៥នាក់​រងរបួស អំឡុង​ការបាញ់ប្រហារ ក្នុង​សាលារៀន នៅកណ្តាលហ្វីលីពីន
06/22/2026 03:06 PM