បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ទីប្រឹក្សាសេតវិមាន៖ អាមេរិក មិនបានផ្តល់ពេលកំណត់ជាក់លាក់ ដល់អ៊ីស្រាអែល ដើម្បីបញ្ចប់ប្រតិបត្តិការ នៅតំបន់ហ្កាហ្សាទេ

2023/12/08 02:07:15 pm        80
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jon Finer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនបានផ្តល់ឲ្យអ៊ីស្រាអែលនូវពេលវេលាកំណត់ជាក់លាក់ ក្នុងការបញ្ចប់ប្រតិបត្តិការប្រយុទ្ធសំខាន់ៗប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាទេ ហើយប្រសិនបើសង្រ្គាម បានបញ្ចប់នៅពេលនេះ ក្រុមអ៊ីស្លាម នឹងបន្តការគំរាមកំហែង។លោក Finer បានថ្លែងប្រាប់វេទិកាសន្តិសុខ Aspen នៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងមិនបានផ្តល់ពេលវេលាកំណត់ច្បាស់លាស់ ដល់អ៊ីស្រាអែលទេ មិនមែនជាតួនាទីរបស់យើងទេ។ នេះ គឺជាជម្លោះរបស់ពួកគេ។ យើងមានឥទ្ធិពល ទោះបីជាយើង មិនបានគ្រប់គ្រងចុងក្រោយលើអ្វីដែលកើតឡើងជាក់ស្តែង នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ»។លោក Finer បាននិយាយថា អ៊ីស្រាអែល មានគោលបំណងពីរ នៅតំបន់ហ្កាហ្សា ដោយធានាថា ក្រុមហាម៉ាស មិនអាចគ្រប់គ្រងតំបន់ដែលមានប្រជាជនច្រើនបានទៀតទេ ហើយវាមិនអាចបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតដែរ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០ នាក់ផ្សេងទៀត។លោក Finer បានបន្ថែមទៀតថា៖ និយាយតាមត្រង់ទៅ ប្រសិនបើសង្រ្គាម ត្រូវបញ្ឈប់នៅថ្ងៃនេះ (ក្រុមហាម៉ាស) វានឹងបន្តបង្កការគំរាមកំហែង) ជាមូលហេតុ ដែលយើង មិនទាន់ដល់ពេលស្នើសុំឲ្យ អ៊ីស្រាអែល បញ្ឈប់ ឬបង្ខំឲ្យមានបទឈប់បាញ់ នៅឡើយ»។

ប្រទេសថៃ និងមីយ៉ាន់ម៉ា នឹងបង្កើតក្រុមការងារផ្តល់ជំនួយ ខណៈភាពចលាចលនៅព្រំដែនកើនឡើង

2023/12/08 01:45:30 pm        89
ក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសថៃ និងមីយ៉ាន់ម៉ាដែលហែកហួរដោយជម្លោះ នឹងបង្កើតក្រុមការងារមួយដើម្បីជំរុញជំនួយមនុស្សធម៌ដល់ប្រជាជនភៀសខ្លួនដោយការប្រយុទ្ធគ្នា ហើយអាចពង្រីកបន្ថែមទៀត ដែលនឹងរួមបញ្ចូលទាំងទីភ្នាក់ងារផ្តល់ជំនួយដទៃទៀត។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសថៃសង្ឃឹមថា ផែនការនេះ នឹងនាំទៅរកការចូលរួមក្នុងន័យស្ថាបនា រវាងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ជាប្លុកតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ។ អំពើហឹង្សា បានកើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់ព្រំដែនរបស់សហភាពមីយ៉ាន់ម៉ា ខណៈសម្ព័ន្ធមិត្តកងទ័ពជនជាតិភាគតិច ធ្វើការវាយប្រហារមកលើយោធា ដោយគាំទ្រក្រុមអ្នកប្រយុទ្ធតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីកំណត់គោលដៅលើកងកម្លាំងសន្តិសុខនៅទីកន្លែងផ្សេងទៀត។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាមនុស្សជាង ៣០០.០០០នាក់ បានជម្លៀសខ្លួនចេញដោយការប្រយុទ្ធគ្នា ចាប់តាំងពីការវាយលុករបស់ក្រុមឧទ្ទាម ចាប់ផ្តើមកាលពីចុងខែតុលា ក្នុងចំណោមមនុស្សជាង២ លាននាក់ដែលត្រូវបង្ខំចិត្តភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ និងការបង្ក្រាបដែលបង្កឱ្យមានប្រតិកម្មប្រឆាំងរបបយោធា។ ភាពចលាចល គឺជាបញ្ហាប្រឈមក្នុងសមរភូមិដ៏ធំបំផុតរបស់រដ្ឋាភិបាលយោធា ចាប់តាំងពីរដ្ឋប្រហារ ហើយបានធ្វើឱ្យប្រទេសចិន និងថៃ ប្រកាសអាសន្នដោយការព្រួយបារម្ភអំពីលំហូរជនភៀសខ្លួន។ ក្រសួងការបរទេសថៃ បាននិយាយអំពីក្រុមការងារផ្តល់ជំនួយថា ភាគីមីយ៉ាន់ម៉ា នឹងបញ្ជូនក្រុមការងារទៅប្រទេសថៃក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីបញ្ហានេះ។ ប្រសិនបើដំណាក់កាលដំបូង នៃការអនុវត្តបានជោគជ័យ នោះទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យមានតួនាទីនៅពេលអនាគត។ របបយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានកម្រិតកំពូល ជុំវិញការខកខានរបស់ខ្លួន ក្នុងការអនុវត្តផែនការសន្តិភាព ដែលសហភាពនេះបានព្រមព្រៀងបន្ទាប់ពីរដ្ឋប្រហារ។

អាមេរិករិះគន់អ៊ីស្រាអែល ជុំវិញចំនួនជនស៊ីវិលស្លាប់ នៅហ្កាហ្សា ខណៈអង្គការសហប្រជាជាតិ ស្តាប់ការទាមទារបទឈប់បាញ់

2023/12/08 01:41:33 pm        68
នៅក្នុងការរិះគន់ជាសាធារណៈខ្លាំងបំផុតរបស់លោកចំពោះទង្វើរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា មានគម្លាតរវាងចេតនាដែលបានប្រកាសរបស់រដ្ឋាភិបាល ដើម្បីការពារជន ស៊ីវិល និងជនរងគ្រោះ។លោកប្ល៊ីនខិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា៖«នៅពេលដែលយើងឈរនៅទីនេះជិតមួយសប្តាហ៍ នៅក្នុងយុទ្ធនាការនេះ ទៅកាន់ភាគខាងត្បូង ... វានៅតែជាកត្តាចាំបាច់ ដែលអ៊ីស្រាអែល ដាក់ការធានាលើការការពារជនស៊ីវិល»។លោក បានថ្លែងទៀតថា៖ ហើយវានៅតែមានគម្លាតរវាង ... ចេតនា ដើម្បីការពារជនស៊ីវិល និងលទ្ធផលជាក់ស្តែងដែលយើងកំពុងឃើញនៅលើដែនដីនេះ។អ៊ីស្រាអែល និយាយថា ខ្លួនត្រូវតែលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល រយៈពេលពីរខែកន្លងទៅ ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឲ្យជន ស៊ីវិលគេចផុតពីគ្រោះថ្នាក់ រួមទាំងការព្រមានអំពីប្រតិបត្តិការយោធាផងដែរ។ចំណែកប្រធានាធិបតីអាមេរិក លោក ចូបៃដិន បាននិយាយដាច់ដោយឡែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) និងស្តេចហ្ស៊កដានី Abdullah កាលពីថ្ងៃព្រហស្បតិ៍។ សេតវិមាន បាននិយាយថា លោកបៃដិន បាន«សង្កត់ធ្ងន់លើតម្រូវការដ៏សំខាន់ ដើម្បីការពារជនស៊ីវិល និងដើម្បីបំបែកប្រជាជនស៊ីវិលចេញពីក្រុមហាម៉ាស រួមទាំងតាមរយៈច្រករបៀងដែលអនុញ្ញាតឲ្យមនុស្សផ្លាស់ទីដោយសុវត្ថិភាពពីតំបន់ដែលបានកំណត់ថាមាន«អរិភាព»។

ប្រេស៊ីល ដាក់ពង្រាយទាហាន ទៅកាន់ព្រំដែនវ៉េណេហ្ស៊ុយអេឡា

2023/12/08 01:37:40 pm        114
ប្រេស៊ីលនិយាយថា ខ្លួន កំពុងដាក់ពង្រាយកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា បន្ទាប់ពីរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានប្រកាសផែនការដាក់បញ្ចូលតំបន់ដែលគ្រប់គ្រងដោយប្រទេស​ហ្គីយ៉ាន់ (Guyana) ទៅក្នុងទឹកដីរបស់ខ្លួន។តំបន់ Essequibo ដែលសម្បូរប្រេង មានជម្លោះ តាំងពីសតវត្សរ៍ទី១៩ នៅពេលដែលប្រទេស​ហ្គីយ៉ាន់ ជាអាណានិគមរបស់អង់គ្លេស។ប្រទេសវ៉េណេហ្ស៊ុយអេឡា បានបន្តការទាមទារដីរបស់ខ្លួនឡើងវិញ បន្ទាប់ពីធនធានប្រេង និងឧស្ម័ន នៅឈូងសមុទ្រ ត្រូវបានរកឃើញ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ភាពតានតឹង បានកើនឡើង ចាប់តាំងពីការបោះឆ្នោតប្រជាមតិ នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃអាទិត្យ។ជាង៩៥ភាគរយនៃអ្នកបោះឆ្នោត ត្រូវបានគេនិយាយថា បានគាំទ្ររដ្ឋាភិបាលក្នុងការទាមទាមតំបន់Essequibo។ចាប់តាំងពីពេលនោះមក មេដឹកនាំប្រទេសវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានស្នើឲ្យក្រុមហ៊ុនប្រេងរដ្ឋចេញអាជ្ញាប័ណ្ណទាញយករ៉ែ នៅទីនោះ ហើយបានស្នើឲ្យរដ្ឋសភាអនុម័តច្បាប់មួយ ដើម្បីធ្វើឲ្យតំបន់នេះ ក្លាយជាផ្នែកមួយនៃប្រទេសវ៉េណេស៊ុយអេឡា។

មនុស្សរាប់ពាន់នាក់ តវ៉ានៅក្នុងទីក្រុងលីម៉ា ទាមទារឲ្យប្រធានាធិបតី Boluarte លាលែងពីតំណែង

2023/12/08 01:27:12 pm        70
ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសប៉េរូកាលពីថ្ងៃព្រសហស្បិ៍ ទាមទារឲ្យប្រធានាធិបតី លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) លាលែងពីតំណែង នៅក្នុងខួបលើកទី១ នៃការឡើងកាន់តំណែងរបស់លោកស្រី បន្ទាប់ពីការបណ្តេញចេញ និងការឃុំខ្លួនអតីតប្រធានាធិបតីលោក Pedro Castillo ។ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងលីម៉ាបានបង្ហាញ ការមិនពេញចិត្តជាមួយរដ្ឋាភិបាល លោកស្រី Boluarte ដោយមានអំពើពុករលួយ និងការសម្លាប់មនុស្សខុសច្បាប់សម្រាប់មនុស្សជាង៦០នាក់ ដែលត្រូវបានសម្លាប់ក្នុងការតវ៉ាប្រឆាំងលោកស្រី។ អត្រាយល់ព្រមរបស់លោកស្រី Boluarte មានកម្រិតទាបបំផុត ចាប់តាំងពីលោកស្រីឡើងកាន់តំណែងជាប្រធានាធិបតី។ អ្នករៀបចំការតវ៉ា បានអំពាវនាវឲ្យមានបាតុកម្មកាន់តែច្រើននៅថ្ងៃសុក្រទី៨ ខែធ្នូ និងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ក្នុងចំណោមការទាមទារជាច្រើន គឺមានការទាមទារឲ្យប្រធានាធិបតីលោក Pedro Castillo វិលត្រឡប់មកវិញជាអ្នកដែលត្រូវបានសភាបណ្តេញចេញ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

យោធាអ៊ីស្រាអែល៖ មីស៊ីលរបស់ក្រុមហេសបូឡាបាញ់ចេញពីប្រទេសលីបង់ សម្លាប់ជនស៊ីវិល

2023/12/08 01:23:51 pm        154
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ ចេញពីប្រទេសលីបង់ បានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់ នៅប្រទេសអ៊ីស្រាអែលភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានីយ៉ាហ៊ូ បានព្រមានថា ទីក្រុងបេរូត នឹងត្រូវបានប្រែក្លាយទៅជាតំបន់ «ហ្កាហ្សា» ប្រសិនបើក្រុមហេសបូឡា បានចាប់ផ្តើមសង្រ្គាមពេញលេញនោះ។យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហារប្រឆាំងរថក្រោះ។ចំណែកក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំង ១១ ដែលខ្លួន បានធ្វើកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលើបន្ទាយអ៊ីស្រាអែលមួយ នៅក្នុងភូមិ Matat ដែលជាភូមិមួយ នៅជាប់ព្រំដែនលីបង់។យោធា បានអះអាងថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារនៅមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហេសបូឡា ជាការឆ្លើយតប។លោកណេតានីយ៉ាហ៊ូ បាននិយាយថា៖ «ប្រសិនបើក្រុមហេសបូឡា ជ្រើសរើស ដើម្បីចាប់ផ្តើមសង្គ្រាមពេញទំហឹង នោះវានឹងបង្វែរក្រុងបេរូត និង លីបង់ភាគខាងត្បូងរបស់ខ្លួន ដែលមិនឆ្ងាយប៉ុន្មានពីទីនេះ ទៅជាតំបន់ហ្កាហ្សា និងទីក្រុងខាន យូនីស (Khan Younis)»។

ប្រមុខ MSF៖ ហ្កាហ្សា ប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌

2023/12/08 01:19:58 pm        66
ប្រធានអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្តរបស់អង្គការក្រុមគ្រូពេទ្យគ្មាព្រំដែន (MSF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថា តំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌ទៅទៀត ដោយពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់ដែលមានប្រជាជនយ៉ាងក្រាស់ក្រែលនេះថាកំពុងមានភាពវឹកវរយ៉ាងខ្លាំង។កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងទីក្រុងធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណាក់កាលថ្មីនៃសង្គ្រាមដែលឥឡូវនេះឈានចូលដល់ខែទី៣ របស់ខ្លួន ជាមួយនឹងតំបន់ធំៗជាច្រើននៃទឹកដីដ៏តូចចង្អៀតមួយនេះត្រូវបានស្ថិតក្រោមដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយពលរដ្ឋ ៨៥% នៃប្រជាជន ២,៣លាននាក់ ក្នុងតំបន់នេះបានចាកចេញពីលំនោឋានរបស់ពួកគេ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ។លោកវេជ្ជបណ្ឌិត គ្រីស្តូស៍ គ្រីស្ទូ (Christos Christou) ប្រធានអន្តរជាតិនៃអង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «ក្រុមការងាររបស់យើងនៅទីនោះបន្តធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពហ្កាហ្សា ហើយខ្ញុំអាចប្រាប់បានថា វាបានហួសពីវិបត្តិមនុស្សធម៌ទៅទៀត»។ក្នុងគោលបំណងដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ពលរដ្ឋហ្កាហ្សាបានប្រមូលផ្តុំគ្នានៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយធ្វើតាមខិតប័ណ្ណ និងសាររបស់អ៊ីស្រាអែលដែលនិយាយថាពួកគេនឹងមានសុវត្ថិភាពនៅតាមព្រំដែនជាមួយអេហ្ស៊ីប ប៉ុន្តែអង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយបាននិយាយថា មិនមានកន្លែងណាមួយមានសុវត្ថិភាពក្នុងហ្កាហ្សានោះទេ។ អ៊ីស្រាអែលនិយាយថា ខ្លួនប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់ជនស៊ីវិលជាអប្បបរមា ប៉ុន្តែក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រើប្រាស់តំបន់លំនៅឋានដែលសាងសង់ឡើងសម្រាប់បិទបាំងទីបញ្ជាការយោធារបស់ខ្លួន ជាអ្វីដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះបានបដិសេធ៕

អ៊ីរ៉ង់ ប្រាប់រុស្ស៊ី ថាលោកខាងលិចគាំទ្រអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា

2023/12/08 01:11:44 pm        109
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានចោទប្រកាន់លោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថាបានគាំទ្រ «"អំពើប្រល័យពូជសាសន៍» ដោយអ៊ីស្រាអែលប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា នៅពេលចាប់ផ្តើមការចរចានៅទីក្រុងមូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)។ជាផ្នែកនៃកិច្ចប្រជុំដែលផ្តោតលើមជ្ឈិមបូព៌ា លោកពូទីនបានស្វាគមន៍លោក រ៉ៃស៊ី នៅវិមានក្រឹមឡាំង រយៈពេលមួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាទីដែលលោកបានពិភាក្សាអំពីសង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងការខិតខំប្រឹងប្រែងរបស់រុស្ស៊ី និងអង្គការ OPEC ក្នុងការជំរុញតម្លៃប្រេង។លោកពូទីន បាននិយាយថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេសនៅក្នុងទឹកដីប៉ាឡេស្ទីន។ លោក Raisi បានឆ្លើយតបតាមរយៈអ្នកបកប្រែថា «អ្វីដែលកំពុងកើតឡើងនៅប៉ាឡេស្ទីន និងហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ វាកាន់តែសោកសៅជាងនេះទៅទៀត ដែលសកម្មភាពទាំងនេះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច»។ក្រុមអ្នកវិភាគនិយាយថា ជម្លោះនេះបានជួយរុស្ស៊ី ដោយការបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីសង្គ្រាមនៅអ៊ុយក្រែន និងបានធ្វើឱ្យទីក្រុងមូស្គូ អាចតម្រឹមខ្លួនឯងជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ លោក ពូទីន បាននិយាយថា ការមើលឃើញកុមាររងទុក្ខវេទនា និងការបង្ហូរឈាមនៅហ្កាហ្សា ធ្វើឱ្យទឹកភ្នែកលោកហូរ ប៉ុន្តែរដ្ឋាភិបាលលោកខាងលិច និយាយថាការអត្ថាធិប្បាយបែបនេះ គឺជាការលាក់ពុតប៉ុណ្ណោះ ដោយសារកងកម្លាំងរបស់លោក ពូទីន បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់នៅអ៊ុយក្រែន៕

អាជ្ញាធរខណ្ឌដូនពេញ បានធ្វើកិច្ចសន្យា និងអប់រំណែនាំស្ត្រីម្នាក់ដែលធ្វើសកម្មភាព ចាប់សត្វព្រាប នៅមុខព្រះបរមរាជវាំង

2023/12/08 12:22:16 pm        276
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញ បានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំង ដាក់ក្នុងទ្រង់​ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មភាពបែបនេះទៀតឡើយ។ ក្នុងការមិនរាងចាលនោះអាជ្ញាធរ នឹងលែងឲ្យលក់សត្វចាបនៅទីតាំងបន្តទៀតនោះទេ។ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះ បានធ្វើការសុំទោសដល់សាធារណៈជន និងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយ​កុម្ម៉ង់​សត្វព្រាប ចំនួនពីរក្បាល និងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀល ដើម្បីយកទៅព្រលែង។បន្ថែមទៀតនោះអាជ្ញាធរខណ្ឌដូនពេញ បានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំង ធ្វើការអប់រំណែនាំ​ដល់អ្នកប្រកបអាជីវកម្មលក់សត្វចាប និងលក់ផ្កា ឲ្យចូលរួមថែរក្សា​បរិស្ថាន​អនាម័យទាំងអស់គ្នា ​និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអុំស្រីម្នាក់នោះឡើយ៕ អត្ថបទ៖ កុម្ភៈ

អ៊ីស្រាអែល នឹងប្រែក្លាយទីក្រុង Beirut ឲ្យទៅជាហ្កាហ្សាប្រសិនបើក្រុមហេសបូឡា ចាប់ផ្តើមសង្រ្គាម

2023/12/08 11:44:29 am        243
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានទីក្រុង Beirut ថា ទីក្រុងនេះនឹងត្រូវបំផ្លាញឲ្យដូចជាតំបន់ហ្កាហ្សា ប្រសិនបើក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ចាប់ផ្តើមសង្រ្គាម។លោក Netanyahu បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចសួរសុខទុក្ខកងទ័ពនៅព្រំដែនប្រទេសលីបង់ថា ប្រសិនបើក្រុមហេសបូឡា ជ្រើសរើសក្នុងការចាប់ផ្តើមសង្គ្រាមគ្រប់ជ្រុងជ្រោយ នោះក្រុមនេះខ្លួនឯងនឹងប្រែក្លាយទីក្រុង Beirut និងលីបង់ភាគខាងត្បូង មិនឆ្ងាយពីទីនេះទេនឹងក្លាយទៅដូចជាតំបន់ហ្កាហ្សា និងទីក្រុង Khan Younis។លោក Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកYoav Gallant អមដំណើរដោយនាយសេនាធិការ លោក Herzi Halevi ត្រូវបានផ្តល់របាយការណ៍សង្ខេបនៅទីបញ្ជាការភាគខាងជើងរបស់កងទ័ពអ៊ីស្រាអែល ជាកន្លែងដែលលោកបានជួបជាមួយមន្ត្រីបុគ្គលិក និងទាហានផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីស្រាអែល Kan បាននិយាយថា កាលពីពេលព្រឹក ការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅពីប្រទេសលីបង់ បានសម្លាប់កសិករអាយុ ៦០ឆ្នាំម្នាក់ នៅភាគខាងជើងប្រទេស អ៊ីស្រាអែល ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM
អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
06/22/2026 08:06 PM
វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
06/22/2026 08:06 PM
អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM