តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

ក្រុមមន្ត្រីនិយាយថា ការគណនាខុសរបស់អាមេរិកនិងអ៊ីរ៉ង់អាចដុតបញ្ឆេះឲ្យសង្រ្គាមនៅមជ្ឈិមបូព៌ារីកកាន់តែធំ

2023/11/30 10:48:50 am        172
មន្ត្រីអាមេរិក និងអ៊ីរ៉ង់ និយាយថា ទាំងទីក្រុងវ៉ាស៊ីនតោន ទាំងទីក្រុងតេអេរ៉ង់ សុទ្ធតែមិនចង់ឱ្យជម្លោះនៅតំបន់ហ្កាហ្សា រីកមាឌវិវឌ្ឍន៍ក្លាយជាសង្រ្គាមកាន់តែធំនៅក្នុងតំបន់នេះទេ។ ក្រុមមន្ត្រីអាមេរិក និយាយថា ប៉ុន្តែក្នុងរយៈពេល៧សប្តាហ៍ ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ក្រុមកងជីវពលគាំទ្រដោយអ៊ីរ៉ង់បានបើកការវាយប្រហារដោយរ៉ូកែត និងយានដ្រូន ជាង ៧០ លើក ទៅលើកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ជាការសងសឹក មន្ទីរបញ្ចកោណ បានឆ្លើយតបដោយការវាយប្រហារ តាមអាកាសចំនួន៤ ជុំ សម្លាប់មនុស្ស១៥នាក់។ ក្រុមមន្ត្រីសន្តិសុខជាតិបារម្ភពីការគណនាខុស ស្របពេលមានការវាយប្រហារសងសឹក រួមជាមួយនឹងភាពជឿជាក់របស់ភាគីនីមួយៗ ដែលថាភាគីម្ខាងទៀតមិនចង់ឲ្យមានការប្រយុទ្ធទ្រង់ទ្រាយធំជាងនេះ ដែលអាចដុតបញ្ឆេះឲ្យមានជម្លោះក្នុងតំបន់ដ៏ពិតប្រាកដឡើយ ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាម រយៈពេល២០ ឆ្នាំ នៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។ រហូតមកដល់ពេលនេះ គ្មានការវាយប្រហារសងសឹកណាមួយពីសហរដ្ឋអាមេរិក នោះទេ ពោលគឺមួយសប្តាហ៍មុននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់រួមទាំងចលនា ខាថេប ហេសបូឡា (Kataib Hezbollah) ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារបានថយចុះមួយរយៈពេលខ្លីចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា មួយថ្ងៃមុនពេលការផ្អាកប្រតិបត្តិការសឹកនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម៕

ក្បួនរថយន្តដឹកជញ្ជូនចំណាប់ថ្នូរដែលត្រូវបានដោះលែង ឆ្លងកាត់ហ្វូងមនុស្សកំពុងអបអរ

2023/11/30 10:45:26 am        126
មនុស្ស ១៦ នាក់ ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់កាលពីថ្ងៃពុធ បានជួបហ្វូងមនុស្សកំពុងអបអរសាទរនិងស្រែកហ៊ោ នៅតាមដងផ្លូវខណៈក្បួនរថយន្តរបស់ពួកគេបានបើកឆ្លងកាត់ប្រទេសអ៊ីស្រាអែល។នៅក្នុងហេតុការណ៍ម្តងហើយម្តងទៀតក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ អំឡុងពេលផ្អាកប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌នៅក្នុងអរិភាព ជនស៊ីវិលជាច្រើននាក់ត្រូវបានដោះលែងនិងប្រគល់ទៅឲ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) ហើយត្រូវបានដឹកជញ្ជូនតាមរថយន្តទៅកាន់ប្រទេសអ៊ីស្រាអែល។ ចំណាប់ថ្នូរដែលត្រូវបានដោះលែង ស្ថិតក្នុងចំណោមមនុស្សប្រហែល ២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងអំឡុងការវាយលុកសម្រុកចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ បានស្លាប់។ យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ក្នុងការសងសឹកវិញបានសម្លាប់មនុស្សជាង ១៥.000នាក់ នៅតំបន់ហ្កាហ្សា ។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនៅក្រោមបទឈប់បាញ់ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ មានអនីតិជន ១៦ នាក់និងស្ត្រី ១៤ នាក់នៅយប់ថ្ងៃពុធ។រិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីពេលមុន បានកំណត់អត្តសញ្ញាណស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ដែលត្រូវបានដោះលែងកាលពីយប់ថ្ងៃពុធ មានឈ្មោះ Yelena Trupanov អាយុ ៥០ ឆ្នាំនិងឈ្មោះ Irena Tati អាយុ ៧៣ ឆ្នាំ។វីដេអូមកពីស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានបង្ហាញស្ត្រីទាំងពីរនាក់នេះ ត្រូវបានប្រគល់ទៅឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងបានដឹកជញ្ចូនចេញពីតំបន់ហ្កាហ្សា។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែលលោក ហិនរី ឃីសស៊ីនជើ (Henry Kissinger) បានទទួលមរណៈភាពក្នុងវ័យ១០០ ឆ្នាំ

2023/11/30 10:36:59 am        114
យោងតាមសមាគមន៍ Kissinger Associates លោក Henry Kissinger ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកទូតដ៏មានឥទ្ធិពលដែលបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុកនូវដំណែលដែលមិនអាចលុបបំបាត់បាន លើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះ បានទទួលមរណភាពកាលពីថ្ងៃពុធ ២៩ វិច្ឆិកា ។សមាគមន៍ Kissinger Associates បាននិយាយថាលោក Kissinger បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកនៅរដ្ឋ Connecticut សហរដ្ឋអាមេរិក។

ជម្លោះតូចៗនៅតែបន្តមាន ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស មានភាពរីកចម្រើន

2023/11/29 01:50:49 pm        438
ជម្លោះតូចៗនៅតែបន្តកើតមានកាលពីថ្ងៃអង្គារ ខណៈមានការបន្ថែមពេលបទឈប់បាញ់រយៈពេល៦ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី៥។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ឧបករណ៍បំផ្ទុះចំនួនបី ត្រូវបានបំផ្ទុះនៅជិតកងទ័ពអ៊ីស្រាអែល ក្នុងទីតាំងពីរកន្លែងផ្សេងគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា មួយករណី ក្នុងចំណោមករណីនេះ ក្រុមសកម្មប្រយុទ្ធ បានបើកការបាញ់រះរទៅលើទាហានអ៊ីស្រាអែល ដែលបានឆ្លើយតបវិញដោយការបាញ់កាំភ្លើង ហើយទាហានអ៊ីស្រាអែលមួយចំនួន បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ លោក Abu Obeida អ្នកនាំពាក្យរបស់កងពល Al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានចោទអ៊ីស្រាអែលពីការបំពានយ៉ាងច្បាស់លាស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងជើងតំបន់ហ្កាហ្សា។ លោក Obeida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមលក្ខខណ្ឌទាំងអស់នៃបទឈប់បាញ់ទាំងតាមដីគោក និងតាមអាកាស។ នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ក្រុមហាម៉ាសបានដោះលែងពលរដ្ឋអ៊ីស្រាអែល ៥០ នាក់ជាការដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៥០ នាក់ពីអ៊ីស្រាអែល។ ការផ្អាកការប្រយុទ្ធគ្នាសម្រាប់ផ្នែកមនុស្សធម៌នៅតំបន់ហ្កាហ្សា ធ្វើឱ្យមានការបញ្ឈប់អរិភាព និងមានការកើនឡើងរថយន្តដឹកជំនួយ ដែលដឹកសម្ភារៈផ្គត់ផ្គង់បន្ទាន់ និងដឹកប្រេងឥន្ធនៈឆ្លងកាត់ច្រកព្រំដែន Rafah ។ លោក Diaa Rashwan ប្រធានអង្គភាពសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប (SIS) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៨.៦៩១នាក់ ដែលកាន់លិខិតឆ្លងដែនបរទេសមកពីតំបន់ហ្កាហ្សា បានចូលមកប្រទេសអេហ្ស៊ីប។ លោក Rashwan និយាយថា គិតត្រឹមល្ងាចថ្ងៃចន្ទ រថយន្តដឹកជំនួយចំនួន ២.២៦៣គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាតាមច្រកឆ្លងកាត់ Rafah ជាច្រកព្រំដែនតែមួយគត់រវាងប្រទេសអេហ្ស៊ីប និង ហ្កាហ្សា។

រដ្ឋបាលខេត្តកំពង់ស្ពឺកំពុង​រៀបចំគម្រោងចម្រោះទឹកកខ្វក់មួយក្នុងខេត្ត នាពេលឆាប់ៗខាងមុខ​នេះ

2023/11/29 01:49:38 pm        141
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺនឹង​សាង​សង់​អាង​ប្រព្រឹត្តិកម្មទឹកកខ្វក់មួយ ដើម្បីចូលរួមថែរក្សា​បរិស្ថាននៅក្នុងខេត្ត។ឯកឧត្តមថ្លែង​ថា៖«ដោយសារតែការរីកចម្រើនផ្នែករោងចក្រ សហគ្រាស ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាត គម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BUCG Co., Ltd»៕

អគ្គិភ័យ ឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង ខូចខាតសម្ភារៈស្ទើរទាំងស្រុង

2023/11/29 12:58:09 pm        1065
ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ០២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈអស់ស្ទើរទាំងស្រុង តែ​សំណាង​​ល្អមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមានមនុស្សរងរបួសឡើយ។ ហេតុការណ៍​នេះ បាន​កើត​ឡើងនៅវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ដែល​ស្ថិត​នៅ​តាម​បណ្ដោយផ្លូវលេខ៣៨៨ មូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជ​ធានី​ភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមាន​ផ្សែងហុយ​ចេញ​ពី​ក្នុង​ផ្ទះ​កើត​ហេតុ​ ពេលនោះម្ចាស់​ផ្ទះ​ក៏​បាន​យក​ទុយោ​ទឹក​បាញ់​ប៉ុន្តែមិ​ន​អាច​គ្រប់​គ្រង​ស្ថានភាព​បាន​អណ្ដាត​ភ្លើង​ឆាបឆេះយ៉ាងលឿន។ ភ្លាមៗនោះ​ម្ចាស់ផ្ទះបាន​យក​រថយន្ត​ចេញ​ពី​ក្នុង​ផ្ទះ​ទាន់​ពេល​វេលា និង​រាយការណ៍​ទៅ​សមត្ថកិច្ចមូលដ្ឋានដើម្បី ទៅមន្រ្តីជំនាញបង្ការ និង​ពន្លត់​អគ្គីភ័យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើនគ្រឿងជួយអន្តរាគមន៍។តាមន្ត្រីជំនាញបង្ការ និង​ពន្លត់​អគិ្គភ័យ​បាន​ឲ្យ​ដឹង​ថា​ទំហំ​នៃ​ការ​ខូច​ខាត​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ស្ទើទាំងស្រុង រួមមានគ្រឿងធុងបាសដែលតាំងលក់ តែសំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះទេ​។ រថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន ២៥គ្រឿង និងប្រើ​ប្រាស់​អស់​ចំនួន ២៥គ្រឿងទើបបាញ់ពន្លត់រលត់ជាស្ថាពរ។ ចំពោះ​មូលហេតុ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

តុលាការ សម្រេចឃុំខ្លួនបុរសម្នាក់ដែលវាយសន្តិសុខយាមបុរីបែកមុខហូរឈាម និងគំរាមបាញ់

2023/11/29 12:47:41 pm        1883
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន​បុរសម្នាក់​ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាម ហើយថែម​ទាំង​ឱ្យ​ជន​រង​គ្រោះ​សង​ថ្លៃ​ពិល និងបានប្រើពាក្យជេរប្រមាថទៅលើសមត្ថកិច្ច។ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ចំពោះ​បុរសម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាមនៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់​ពី​តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់។លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បុគ្គល​ឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។សូមបញ្ជាក់ថា ករណីនេះមានការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយជន​បង្ក​វាយ​សន្តិសុខ​ការពារ​នៅ​ច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឱ្យបែកលើផ្ទៃមុខ កាលពីវេលាម៉ោង ១រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ករណី​នេះ​យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរជាសន្តិសុខ បាន​រៀប​រាប់​ប្រាប់​ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១៖០០នាទី ខ្លួន​កំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរ​ដោយ​ជន​បង្ក​ខាង​លើ​មក​ដល់​ចំណុច​ច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។ បន្ទាប់​ពី​កើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខ ដែល​ជា​ជន​រង​គ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជន​រង​គ្រោះ​​បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជន​សង្ស័យ​ខាង​លើ​ក៏​បាន​បើក​រថយន្ត​ត្រឡប់​មក​ដល់​កន្លែងកើតហេតុវិញដែរ។ ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបាន​ស្រែក​គំរាម​បាញ់​លើ​ជនរងគ្រោះ រួចចុះពីលើរថយន្ត​កាន់​ពិល​ដែក​ពណ៌​ខ្មៅ​ដេញ​វាយ​ជន​រង​គ្រោះ​ទៅ​ចំលើ​ផ្ទៃមុ​ខខាងឆ្វេងបណ្តាលឱ្យរបួសបែកចេញឈាម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកអេរដូហ្គែន ប្រាប់ប្រមុខUNថា អ៊ីស្រាអែល ត្រូវតែកាត់ទោស នៅតុលាការអន្តរជាតិចំពោះឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សា

2023/11/29 12:40:56 pm        462
ការិយាល័យប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីទួរគីលោក តាយីប អេរដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres)ថា អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវ នៅតុលាការអន្តរជាតិ ចំពោះអ្វីដែលលោកហៅថា ឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា។អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមនុស្សជាង ១៥.០០០នាក់ ត្រូវបានសម្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។ការវាយលុកនេះ ត្រូវបានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស បានបន្តការវាយលុកនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ចំនួន ២៤០នាក់។ការិយាល័យប្រធានាធិបតីទួរគី បាននិយាយថា នៅក្នុងការសន្ទនាតាមស័ព្ទមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្កាហ្សា ដែលគ្រោងធ្វើ នៅថ្ងៃពុធនេះ លោកអេរដូហ្គែន និង លោកហ្គុយតឺរេស បានពិភាក្សាអំពី «ការរំពឹងទុករបស់សហគមន៍អន្តរជាតិទាក់ទងនឹងការវាយប្រហារដោយខុសច្បាប់របស់អ៊ីស្រាអែល» ការទទួលបានជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីនេះ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពយូរអង្វែង។

ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរបន្ថែមទៀត ខណៈអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន

2023/11/29 12:28:39 pm        380
ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ១២ នាក់បន្ថែមទៀត ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ ជាថ្ងៃទីប្រាំនៃបទឈប់បាញ់រយៈពេល៦ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្សា។ ចំណាប់ថ្នូរទាំងនេះ ស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៤០ នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។ អាជ្ញាធរសុខាភិបាល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងការសងសឹកបានសម្លាប់មនុស្សជាង ១៥.០០០នាក់នៅហ្កាហ្សា។ វីដេអូផ្សាយផ្ទាល់ ដោយទូរទស្សន៍ Al Jazeera កាលពីថ្ងៃអង្គារ បានបង្ហាញរថយន្តក្រុងមួយគ្រឿងមានអ្នកទោសប៉ាឡេស្ទីន ចាកចេញពីពន្ធនាគារ Ofer របស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ។អ្នកនាំពាក្យក្រសួងការបរទេសកាតា ដែលកំពុងសម្របសម្រួលក្នុងជម្លោះនេះ បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានដោះលែងរួមមានស្ត្រី ៩ នាក់ និងអនីតិជនម្នាក់។ ក្រសួងបាននិយាយនៅលើបណ្តាញ Telegram ថា ចំណាប់ថ្នូរមួយចំនួន ត្រូវបានប្រគល់ឲ្យដោយក្រុម Al Quds ដែលជាស្លាប ប្រដាប់អាវុធរបស់ចលនាជីហាតអ៊ីស្លាមនិយមប៉ាឡេស្ទីន ។ បទឈប់បាញ់នេះ បាននាំឱ្យតំបន់ហ្កាហ្សា មានផ្អាកជាលើកដំបូង បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៧ សប្តាហ៍ និងការទម្លាក់គ្រាប់បែក ដែលបានពង្រាបតំបន់ហ្កាហ្សាភាគច្រើនឲ្យទៅជាកម្ទេចកម្ទីថ្ម។ ចំនួនចំណាប់ថ្នូរសរុបដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់កាលពីថ្ងៃសុក្រសប្តាហ៍មុន ពេលនេះមានចំនួន ៨១នាក់ ក្នុងនោះមានពលរដ្ឋអ៊ីស្រាអែល ៦០ នាក់ ជាស្ត្រី និងកុមារ និងជនបរទេស២១នាក់ ដែលភាគច្រើនជាកម្មករកសិដ្ឋានរបស់ប្រទេសថៃ។ ជាមួគ្នានេះ អ៊ីស្រាអែល បានដោះលែងអ្នកទោសចំនួន ១៥០ នាក់ មុនការដោះលែងកាលពីថ្ងៃអង្គារ។

កម្មករកម្មការិនីបង្ហាញទឹកមុខសប្បាយរីករាយពេលត្រឡប់ចូលបំពេញការងារឡើងវិញក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក

2023/11/29 12:18:14 pm        86
ភ្នំពេញ៖ខណៈពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយគ្រប់កន្លែងនៅទូទាំងប្រទេស។ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានមើលឃើញថា កម្មករ កម្មការិនី បានវិលត្រឡប់ចូលបំពេញការងារឡើងវិញ ព្រមជាមួយនិងទឹកមុខសប្បាយរីករាយដូចគ្នាផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យអុំទូកឆ្នាំនេះ ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយសារបានជួបជុំគ្រួសារ និងដើរលេងកម្សាន្តក្នុងព្រឹត្តការណ៍ដ៏មានអត្ថន័យនេះ ដូចជាការប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការប្រគំតន្រ្តី និងទស្សនាស្តង់តាំងពិព័រណ៌ទំនិញជាដើម។ កម្មករ កម្មការនី បានលើកឡើងស្រដៀងគ្នាថា អ្វីដែលធ្វើឲ្យពួកគាត់កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់និងចូលបំពេញការងារបានជាធម្មតាឡើងវិញ។ ពួកគាត់ បានប្តេជ្ញាទៀតថា នឹងខិតខំយ៉ាងណាបំពេញការងារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឲ្យរោងចក្រដំណើរការទៅមុខ និងមានការបញ្ជាទិញឲ្យបានច្រើនៗ ដើម្បីមានការងារថែមម៉ោង និងប្រាក់ចំណូលខ្ពស់។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គិតក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋចូលរួមកម្សាន្តចំនួនសរុបប្រមាណជិត ៥លាននាក់៕អត្ថបទដោយ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM