សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហនុ
សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌឫស្សីកែវ
បង្ក្រាបករណីចាប់ឃុំឃាំងមនុស្ស​ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៨នាក់
នគរបាលខណ្ឌកំបូលរក្សា​ទុកម៉ូតូ ៩គ្រឿងរយៈពេល ៣ខែ ក្រោយ​ដក​ហូត​ពី​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​លើដងផ្លូវសាធារណៈ

សន្តិសុខ និង សង្គម

ជនសង្ស័យ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន០៤នាក់ ត្រូវនគរបាលឃាត់ខ្លួន

2024/07/09 04:44:18 pm        108
ភ្នំពេញ៖ មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងវេលាម៉ោង០២និង៥០នាទី ទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានការធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៤ នាក់មានឈ្មោះ ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ។ទី២៖ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ។ទី៣៖ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ។ និងទី៤៖ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ។ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KS-5724(របស់ជនសង្ស័យ)។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបាននគរបាលឃាត់និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ ៖ កុម្ភះ

សាកសពអ្នក​ឡើងភ្នំជនជាតិអាមេរិកម្នាក់ ត្រូវបានរកឃើញនៅប៉េរូ បន្ទាប់ពីបាត់ខ្លួនអស់ ២២ឆ្នាំ

2024/07/09 01:43:57 pm        154
នគរបាលប៉េរូ បាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថា សាកសពអ្នកឡើងភ្នំជនជាតិអាមេរិកម្នាក់ ដែលបានបាត់ខ្លួនកាលពី ២២ ឆ្នាំមុន ខណៈពេលកំពុងឡើងភ្នំព្រិលនៅប្រទេសប៉េរូ ត្រូវបានរកឃើញបន្ទាប់ពីសាកសពត្រូវបង្ហាញឱ្យឃើញដោយសារការរលាយទឹកកកដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។លោក វីលៀម ស្តែមហ្វល (William Stampfl) ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០០២ ក្នុងវ័យ ៥៩ ឆ្នាំ នៅពេលដែលបំណាក់ព្រិលដ៏ធំបានកប់សាកសពរបស់លោកនៅលើភ្នំ វ័រស្ការ៉ាន (Huascaran) ដែលមានកម្ពស់ជាង ៦.៧០០ ម៉ែត្រ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះមិនទទួលបានលទ្ធផលទេនៅពេលនោះ។នគរបាលប៉េរូបាននិយាយថា សាកសពរបស់លោកត្រូវបានបង្ហាញដោយការរលាយទឹកកកនៅលើជួរភ្នំ ខឌីលឡេរ៉ា ប្លង់កា (Cordillera Blanca) នៃតំបន់ភ្នំអង់។ រាងកាយរបស់លោក Stampfl ក៏ដូចជាសម្លៀកបំពាក់ ខ្សែសុវត្ថិភាព និងស្បែកជើងកវែងរបស់លោកត្រូវបានរក្សាបានយ៉ាងល្អដោយសារភាពត្រជាក់ នេះបើយោងតាមរូបភាពចែកចាយដោយនគរបាល។ លិខិតឆ្លងដែនរបស់លោកត្រូវបានរកឃើញក្នុងចំណោមវត្ថុផ្សេងទៀត ដែលអនុញ្ញាតឱ្យនគរបាលងាយស្រួលកំណត់អត្តសញ្ញាណសាកសព។តំបន់ភ្នំនៅភាគពាយព្យនៃប្រទេសប៉េរូ ជាទីដែលមានកំពូលភ្នំព្រិលជាំច្រើនដូចជា ភ្នំ វ័រស្ការ៉ាន និងភ្នំ ខាសសាន (Cashan) គឺជាទីពេញចិត្តរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានគេរកឃើញនៅទីនោះ ជិតមួយខែបន្ទាប់ពីបានបាត់ខ្លួន។ ហើយនៅក្នុងខែមិថុនា អ្នកឡើងភ្នំជនជាតិអ៊ីតាលីដែលមានបទពិសោធន៍ម្នាក់ ត្រូវគេរកឃើញថាបានស្លាប់ ក្រោយធ្លាក់ពីលើភ្នំ ខណៈពេលដែលព្យាយាមឡើងទៅកំពូលភ្នំអង់មួយទៀត៕

ពលរដ្ឋប៉ាឡេស្ទីន រត់គេចពីការប្រយុទ្ធ ខណៈអ្នកសម្រុះសម្រួលជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់

2024/07/09 11:25:59 am        74
ពលរដ្ឋប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំងនៅទីក្រុងហ្កាហ្សា ខណៈយោធាអ៊ីស្រាអែល បានពង្រីកបទបញ្ជាជម្លៀសខ្លួន រយៈពេល៩ខែក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។យោងតាមមន្ត្រីបាននិយាយឲ្យដឹងថា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្រុមហាម៉ាស និងអ៊ីស្រាអែល បានដាក់ការទាមទាររបស់ពួកគេសម្រាប់កិច្ចចរចាបទឈប់បាញ់ ខណៈអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា កំណត់ពេល ដើម្បីរៀបចំកិច្ចប្រជុំថ្មី ក្នុងសប្តាហ៍នេះ។យោងតាមទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ទាហាន និងរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលទៅក្នុងផ្នែកខ្លះនៅទីក្រុងហ្កាហ្សា នៅភាគខាងជើងទឹកដីដែលត្រូវបានហ៊ុមព័ទ្ធ ហើយបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់កំពុងបន្តភៀសខ្លួនម្តងទៀត។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលម្នាក់ បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែល បានអំពាវនាវឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីផ្នែកមួយចំនួននៅភាគខាងលិចទីក្រុងហ្កាហ្សា( Gaza City) ដោយបានពង្រីកតំបន់ជម្លៀសខ្លួននៅក្នុងទីក្រុងធំបំផុតរបស់ដែនដីនេះ ដោយមានបទបញ្ជាមិនដល់២សប្តាហ៍ ។ នៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា រូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ AFPTV បានបង្ហាញសមាជិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន យកសាកសពចេញពីគំនរបាក់បែក បន្ទាប់ពីការវាយប្រហារនៅស្រុក Jabalia តំបន់ហ្កហ្សា។ យោធាអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារបានដាក់ទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងទីក្រុង Rafah និងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កហ្សា។

[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាមប្រទេសឥណ្ឌា ឡើងដល់៧៨នាក់

2024/07/09 11:18:21 am        71
សារព័ត៌មាន PTI របស់ឥណ្ឌា បានរាយការណ៍ថា មនុស្ស ៨នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋអាសាម (Assam) ខណៈស្ថានភាពទឹកជំនន់នៅរដ្ឋភាគឦសាននៅតែធ្ងន់ធ្ងរនៅឡើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះក្នុងរដ្ឋមួយនេះ នៅឆ្នាំនេះ បានកើនឡើងដល់ ៧៨ នាក់ ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ និងផ្លូវរថភ្លើងកាលពីថ្ងៃចន្ទ ទី៨ កក្កដា នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ ម៉ុមបៃរបស់ប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន និងមហាវិទ្យាល័យមួយចំនួន ខណៈទឹកជន់លិចច្រាំងទន្លេនៅរដ្ឋអាសាមភាគឦសាន បានប៉ះពាល់មនុស្សជាង ២លាននាក់។ ប្រជាជនសរុបចំនួន ២២.៧៤.២៨៩ នាក់ នៅក្នុងស្រុកចំនួន ២៨ នៃរដ្ឋនេះ បាននិងកំពុងប្រឈម នឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឌូប្រ៊ី (Dhubri) គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាពលរដ្ឋ ចំនួន ៧.៥៤.៧៩១ នាក់ បានប្រឈមការរំខានដោយសារទឹកជំនន់។ ទឹកជន់លិចផ្លូវ ១៧២ ខ្សែ ស្ពាន ៦ ខ្សែ និងទំនប់ទឹក ៨ កន្លែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ទន្លេចំនួន ៩ រួមមាន ទន្លេព្រហ្មបុត្រ (Brahmaputra) ទន្លេ បារ៉ាក់ និងដៃរបស់ទន្លេនេះ កំពុងទប់ទល់កម្រិតទឹកខ្លាំង និងហូរលើសកម្រិតគ្រោះថ្នាក់នៅកន្លែងជាច្រើនក្នុងរដ្ឋនេះ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី នៅនេប៉ាល់កើនឡើងដល់៧០នាក់ ៥នាក់បាត់ខ្លួន

2024/07/09 10:11:12 am        160
យោងតាមទីស្នាក់ការនគរបាលនេប៉ាល់ រហូតមកដល់ពេលនេះ មនុស្ស ៧០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយ រួមទាំងទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ ។ អ្នកនាំពាក្យនគរបាលកណ្តាល ដែលជាអធិការរងលោក ដាន បាហាឌូ កាគី (Dan Bahadur Karki) បានប្រាប់សារព័ត៌មាន RSS ថា មនុស្ស ៧០ នាក់បានស្លាប់ ៨៦ នាក់បានរងរបួស ហើយមនុស្ស៥នាក់បានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ១០ ខែមិថុនារហូតដល់សប្ដាហ៍នេះ។ នគរបាលបាននិយាយថា មនុស្សដែលរងរបួសក្នុងឧបទ្ទវហេតុបែបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។ ឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីបានកើតឡើងចំនួន៩៦៦លើកក្នុងអំឡុងពេលនេះ ស្របពេលដែលផ្ទះចំនួន ៨៦ ខ្នងត្រូវបានខូចខាត និងគោចំនួន ៣៣៥ ក្បាលបានងាប់។ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរងផលប៉ះពាល់នៅបច្ចុប្បន្ននេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយកងកម្លាំងនគរបាលចំនួន៤.៧៩០នាក់ ត្រូវបានចល័តនៅក្នុងការងារជួយសង្គ្រោះ អំឡុងពេលនេះ៕

ព្យុះប៊ើរៀល សម្លាប់មនុស្សបីនាក់ និងកាត់ផ្ដាច់ថាមពលសម្រាប់ពលរដ្ឋ២,៧លាននាក់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

2024/07/09 09:02:28 am        172
មនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ ខណៈព្យុះសង្ឃរា ប៊ើរៀល (Beryl) បានបោកបក់ចូលភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ (Texas) ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សប្រមាណ២លាន៧សែននាក់ ខណៈនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងក្លា។ នៅពេលព្យុះសង្ឃរា ប៊ើរៀល បានវាយប្រហារដំបូងនៅព្រឹកថ្ងៃចន្ទក្នុងរដ្ឋតិចសាស់ ព្យុះដ៏មានឥទ្ធិពលនេះបានបោកបក់ចូលមកដល់ដីគោក ជាព្យុះសង្ឃរាប្រភេទទី ១ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានធ្លាក់ចុះជាព្យុះត្រូពិចវិញ។ ក្រុមមន្ត្រីបានព្រមានពីខ្យល់បក់បោកខ្លាំង និងកម្រិតទឹកភ្លៀងរហូតដល់ ១៥ អ៊ីញ ឬស្មើ ៣៨សង់ទីម៉ែត្រ និង ជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត ។ ជើងហោះហើរជាង១.៣០០ នៅអាកាសយានដ្ឋានដ៏ធំបំផុតរបស់ក្រុងហ៊ូស្តុនត្រូវបានលុបចោល។ការិយាល័យអភិបាលរដ្ឋបានដាស់តឿនអ្នកស្រុកម្តងហើយម្តងទៀតកុំឱ្យមើលស្រាលព្យុះដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅតំបន់សមុទ្រការ៉ាអ៊ីប ប៉ុន្មានថ្ងៃមុន។ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏គំហុក បានកើតឡើងនៅក្នុងតំបន់ជាច្រើននៅរដ្ឋតិចសាស់ ជាទីដែលកម្ពស់ទឹកភ្លៀងបានហក់ឡើងខ្ពស់ក្នុងរយៈពេល២ឬ៣ម៉ោង ប៉ុណ្ណោះ៕

អ៊ុយក្រែន៖ ការវាយប្រហារមីស៊ីលរបស់រុស្ស៊ី សម្លាប់មនុស្ស ៣៦ នាក់ ខណៈធ្លាក់ត្រូវមន្ទីរពេទ្យកុមារ

2024/07/09 08:03:51 am        135
ការប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្លាក់ត្រូវមន្ទីរពេទ្យកុមារដ៏ធំនៅទីក្រុងគីវ ក្នុងពេលថ្ងៃកាលពីថ្ងៃចន្ទ (០៨ កក្កដា) ហើយរុស្ស៊ី ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣៦ នាក់នៅក្នុងការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមបំផុតអស់រយៈពេលជាច្រើនខែ។ឪពុកម្តាយដែលបីទារកបានដើរតាមផ្លូវនៅខាងក្រៅមន្ទីរពេទ្យដោយភាពភិតភ័យ និងស្រក់ទឹកភ្នែក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏កម្រមួយនាពេលថ្ងៃ។ បង្អួចអគារត្រូវខ្ទេចខ្ទី ហើយជញ្ជាំងត្រូវប្រះបែក ខណៈអ្នកក្រុងគីវ រាប់រយនាក់កំពុងជួយសម្អាតកម្ទេចកម្ទីពីការវាយប្រហារ។រដ្ឋាភិបាលបានប្រកាសការកាន់ទុក្ខរយៈពេលមួយថ្ងៃនៅថ្ងៃអង្គារ (០៩ កក្កដា) នេះសម្រាប់ការវាយប្រហារតាមអាកាសដ៏អាក្រក់បំផុតមួយនៃសង្រ្គាម ដោយនោះបង្ហាញថា អ៊ុយក្រែនត្រូវការការធ្វើឱ្យប្រសើរឡើងជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនពីបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។កងទ័ពអាកាសបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលចំនួន ៣០ ក្នុងចំណោម ៣៨ គ្រាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា អគារស៊ីវិលចំនួន ៥០ ទីតាំងរួមទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង និងមូលដ្ឋានពេទ្យចំនួនពីរកន្លែងត្រូវបានខូចខាតនៅក្នុងទីក្រុងគីវ កណ្តាលទីក្រុងគ្រីវយី រីហ្វ (Kryvyi Rih) និងក្រុង ឌីនីប្រូ (Dnipro) រួមទាំងទីក្រុងភាគខាងកើតចំនួនពីរ។ សេវាសន្តិសុខអ៊ុយក្រែន បានកំណត់អត្តសញ្ញាណមីស៊ីលទាំងនោះថាជាមីស៊ីលតម្រង់គោលដៅ Kh-101៕

កម្លាំងជំនាញ បង្រ្កាបគ្រឿងញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ២នាក់

2024/07/08 02:32:40 pm        88
ភ្នំពេញ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការ​ជាមួយ​ស្នង​ការ​ដ្ឋាន​រាជ​ធានី ដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលាដំ​បូងរាជធានីភ្នំពេញ ស្រាវជ្រាវ ស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញ​ដូរ​ដោយ​ខុសច្បាប់នូវសារធាតុញៀន២គោលដៅ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ។គោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់​បឹង​ទំពន់​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នាប្រតិបត្តិការនោះកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ លាង ស្រីពេញ ភេទ​ស្រី ​អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ , ២.ឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ វត្ថុ​តាង​ចាប់យកគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២០៧៨,៤២ក្រាមគ្រឿង​​ញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ១៩៥,៣៦ក្រាម ។ វត្ថុតាងគ្រឿង​​ញៀនសរុបចំនួនជាង ២ គីឡូក្រាម ។ចំពោះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាមនីតិវិធី ។សមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀននេះដោយអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នង​ការ​រង​ទទួល​ដឹកនាំ​ការងារ​ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួល​សហការ​ដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕ តារាវុទ្ធី

ការដ្ឋានមួយកន្លែងកំពុងវាយកម្ទេច​ខ្វះលក្ខណៈបច្ចេកទេសបានធ្លាក់ដែក និងថ្ម តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស

2024/07/08 01:47:44 pm        160
ភ្នំពេញ៖ ការដ្ឋានមួយកន្លែង ដែលកំពុងវៃដើម្បីកម្ទេចអគារ បែជាធ្លាក់ថ្មទាំងដុំ បាក់សំណាញ់ការពារ ធ្លាក់មកខាងក្រោមដោយខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារចាស់ មួយកន្លែង កំពុងកម្ទេចចោល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១២៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននេះ បានលើកឡើងថា ទីតាំងនេះ កំពុងវៃកម្ទេចចោល នៅធឹមស៊ីម៉ង និងវៃយកសសៃដែក មិនមានការប្រុងប្រយ័ត្នត្រឹមត្រូវ បណ្ដាលឲ្យធ្លាក់កម្ទេចថ្ម និងដែក ចុះមកក្រោម ដែលអាចបណ្ដាលឲ្យមានមនុស្សរងរបួស ជាយថាហេតុណាមួយគ្រប់ពេលវេលា។ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរមូលដ្ឋាន គួរចុះត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសផង ឬគួរមានវិធានការផង។ ពាក់ព័ន្ធករណីនេះ ភាក់ងារសារព័ត៌មាន BTV បានទំនាក់ទំនងទៅ លោក កៀង ល័ក្ស អភិបាលគណៈអភិបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានចុះដល់ទីតាំងកើតហេតុ និងបានធើ្វការណែនាំដល់ម្ចាស់គ្រប់គ្រងការដ្ឋាន ធ្វើយ៉ាងណា​ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ​ដោយមិន​អនុញ្ញាត​ឲ្យ​ហ៊ុមព័ទ្ធ​សំណាញ់ទេ ដោយ​ណែនាំឲ្យយកតង់ ហ៊ុមព័ទ្ធ ដើម្បីការពារ​កម្ទេចថ្ម ​ណែនាំ​ឲ្យ​វាយកម្ទេច​ពីលើចុះមក​ក្រោម ​រួចរុញ​កម្ទេចថ្មទៅក្រោយ ចំពោះ​ធ្នឹមសរស ​ត្រូវកាត់រួច​សន្ដោងចុះក្រោម ​តាមលក្ខណៈបច្ចេកទេស មិន​អនុញ្ញាត​ឲ្យ​បុកនៅខាងលើដូចនេះទេ។ជាចុងក្រោយលោកអភិបាល បានបញ្ជាក់ថា ម្ចាស់ទីតាំងបាន​ទទួល​យល់​ព្រម​តាម​ការណែនាំ​របស់​លោកអភិបាលខណ្ឌចំការមន ​ក្នុងករណី​ នៅបន្តមានករណីធ្លាក់ដែកធ្លាក់ថ្ម បណ្ដាលឲ្យ​មាន​មនុស្សរងរបួស ឬយ៉ាងណានោះ អាជ្ញាធរ នឹងមានវិធានការច្បាប់៕ អត្ថបទ៖ កុម្ភះ

អគ្គិភ័យឆេះអគារលំនៅឋានថែទាំមនុស្សចាស់នៅអ៊ុយរ៉ាហ្គាយ បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

2024/07/08 01:36:15 pm        50
នាយកដ្ឋានពន្លត់អគ្គិភ័យជាតិ បានរាយការណ៍ថា អគ្គិភ័យដែលបានកើតឡើងនៅក្នុងអគារលំនៅឋានថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង ត្រេនតាត្រេស(Treinta y Tres) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់។សេចក្តីថ្លែងការណ៍ផ្លូវការ បាននិយាយថា ជនរងគ្រោះរួមមានស្ត្រី៨នាក់ និងបុរស២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ៦:00នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងអគារលំនៅឋាន Adulto Mayor នៅក្នុងទីក្រុង។ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជំនាញ មកពីនាយកដ្ឋានស៊ើបអង្កេតឧបទ្ទវហេតុ នៅទីក្រុង Montevideo ត្រូវបានបញ្ជូនទៅដើម្បីជួយ និងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះឡើងអគ្គិភ័យនេះ។ចាប់តាំងពីសប្តាហ៍មុន ប្រទេសអ៊ុយរ៉ាហ្គាយ បានជួបប្រទះរលកត្រជាក់ ដោយសីតុណ្ហភាពនៅពេលព្រឹកព្រលឹម ក្រោមសូន្យអង្សាសេ ហើយសីតុណ្ហភាពនៅពេលថ្ងៃ មិនលើសពី១០អង្សារសេនោះទេ។ទីក្រុង ត្រេនតាត្រេស(Treinta y Tres) ជារដ្ឋធានី នៅភាគខាងកើតប្រទេសអ៊ុយរ៉ាហ្គាយ ជាទីក្រុងដែលមានប្រជាជនចំនួន ២៥.០០០នាក់ ស្ថិតនៅចម្ងាយ២៨៨គីឡូម៉ែត្រ ភាគឦសានទីក្រុង Montevideo ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM
លោក Putin ព្រមាន អំពីហានិភ័យ សម្រាប់ទុនបម្រុងរបស់ប្រទេសផលិតប្រេងធំៗ នៅ EU
12/19/2025 07:12 PM
ក្រសួងប្រៃសណីយ៍ នាំយកនូវគ្រឿងឧបភោគ គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក
12/19/2025 07:12 PM