ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

សន្តិសុខ និង សង្គម

ពិធីបុណ្យអុំទូក អកអំបុកឆ្នាំនេះ ស្នងការរាជធានីភ្នំពេញត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព

2023/11/22 10:42:46 am        263
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀត​ដើម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែល​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូក និង​កីឡាអុំទូកមានការកើនឡើង។បន្ទាប់ពីពិធីបុណ្យនេះបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ​និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​លោកមេបញ្ជាការដឹកនាំគោលដៅ​ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅ​ជាក់ស្តែង​ដែល​ត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការ​ប្រើប្រាសកម្លាំង ​មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍​ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។ឧត្តមសេនីយ៍ឯក ស្នងការ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅ​តំបន់ប្រារព្ធពិធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ត្រៀមកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ​ដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មកលេងកម្សាន្តឱ្យសប្បាយរីករាយ។គោលដៅវេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹង និងចេញដោះស្រាយ​នៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ ។ ត្រូវមានចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​មិនអនុញ្ញាតឱ្យមធ្យោបាយ​ចូលក្នុងតំបន់ប្រារព្ធ​ពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ។ ត្រូវដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង ៦ខ្សែ ដោយត្រូវសហការល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ធ្វើយ៉ាង​ណាឲ្យពិធីប្រព្រឹត្តិទៅបានល្អប្រសើរ ៕ តារាវុទ្ធី

មនុស្សម្នាក់ស្លាប់ និងបីនាក់របួសក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart រដ្ឋ Ohio សហរដ្ឋអាមេរិក

2023/11/21 01:43:27 pm        171
មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart ក្នុងរដ្ឋ អូហាយអូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះបើយោងតាមទូរទស្សន៍ WHIO បានរាយការណ៍ដោយសំអាងដល់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុ និងអ្នកនាំពាក្យមន្ទីរពេទ្យ។នគរបាលនៅទីក្រុង បៀវើក្រិក (Beavercreek) រដ្ឋ អូហាយអូ បាននិយាយថា ពួកគេកំពុងប្រតិបត្តិការឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ហើយថា មិនមានការគំរាមកំហែងដល់សាធារណជនទៀតទេ។ ទីក្រុង បៀវើក្រិក គឺជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតនៃទីក្រុងដេតុន (Dayton)។ អគារហាងទំនិញនោះត្រូវបានសម្អាត និងធានាសុវត្ថិភាព ហើយ «មិនមានការគំរាមកំហែងសកម្មនោះទេនៅពេលនេះ» នេះបើតាមនគរបាលបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីជនរងគ្រោះដែលអាចកើតមាននោះទេ។សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែង។ សាក្សីម្នាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានពណ៌នាអ្នកបាញ់ប្រហារថាជា «បុរសជនជាតិស្បែកស ហើយខ្ពស់» ដែលកាន់កាបូបទាហាន។ នគរបាលបាននិយាយថា ពួកគេនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតជុំវិញបញ្ហានេះ៕

ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០នាក់ បានវិលត្រឡប់មកកាន់មាតុភូមិពីប៉ាគីស្ថាន បន្ទាប់ពីមានការបង្ក្រាបលើជនអន្តោប្រវេសន៍

2023/11/21 01:29:32 pm        156
អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០ នាក់ បាន ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីការបង្ក្រាបដែលកំពុងបន្តលើជនបរទេសខុសច្បាប់ នៅក្នុងប្រទេសនេះ។លោក Zabihullah Mujahid អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងប្រទេស អាហ្វហ្គានីស្ថាន បានបញ្ជាក់ពីចំនួននេះ ហើយបានប្រាប់សារព័ត៌មានAP ថា ភាគច្រើន បាននិងកំពុងប្រើប្រាស់ច្រកព្រំដែន Torkham និង Spin Boldak ដើម្បីត្រឡប់ទៅផ្ទះវិញ។ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧ លាននាក់ បានរស់នៅក្នុងប្រទេសប៉ាគីស្ថាន នៅពេលដែលអាជ្ញាធរ បានប្រកាសពីការបង្រ្កាបទូទាំងប្រទេស ដោយនិយាយថា អ្នកណាម្នាក់ដែលគ្មានឯកសារត្រឹមត្រូវត្រូវចាកចេញពីប្រទេសត្រឹមថ្ងៃទី៣១ ខែតុលា បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ាគីស្ថាន បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ១,៤ លាននាក់ផ្សេងទៀតដែលបានចុះឈ្មោះជាជនភៀសខ្លួន មិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះមានតែមនុស្ស ដែលគ្មានឯកសារត្រឹមត្រូវប៉ុណ្ណោះ ដែលត្រូវគេស្វែងរក។នៅទសវត្សរ៍ឆ្នាំ១៩៨០ ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ប៉ាគីស្ថានក្នុងអំឡុងពេលដែលសូវៀតកាន់កាប់ប្រទេសរបស់ពួកគេ។ តួលេខ បានកើនឡើង បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។

អ្នកបើករថយន្តដឹកទំនិញប៉ូឡូញ នៅតែបដិសេធមិនឲ្យឆ្លងកាត់ទំនិញសំខាន់ៗទៅកាន់អ៊ុយក្រែនរួមទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ជំនួយ

2023/11/21 01:21:41 pm        159
អនុរដ្ឋមន្ត្រីទទួលបន្ទុកសហគមន៍ ដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន លោក Serhiy Derkach បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា រថយន្តដឹកទំនិញប៉ូឡូញដែលបិទចរាចរណ៍នៅព្រំដែន នៅតែរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេង មិនឲ្យចូលអ៊ុយក្រែន។លោក បាននិយាយថា ការអះអាងពីភាគីប៉ូឡូញថា ជំនួយមនុស្សធម៌ និងរថយន្តដឹកឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដោយគ្មានឧបសគ្គ មិនមែនជាការពិតនោះទេ។លោក Derkach បាននិយាយថា៖«យើងបានកត់ត្រាករណីជាច្រើននៃរថយន្តដឹកប្រេង និងជំនួយមនុស្សធម៌ ដែលចតជាច្រើនជួរ នៅតាមបណ្តោយដងផ្លូវ»។មន្ត្រីអ៊ុយក្រែន បាននិយាយថា ព័ត៌មានអំពីករណីទាំងនេះ កំពុងត្រូវបានបញ្ជូនទៅកាន់សហសេវិកជនជាតិប៉ូឡូញពីក្រសួងរបស់ពួកគេ។លោក Derkach បានបន្តទៀតថា៖យើងកំពុងរំពឹងថា នឹងមានចម្លើយអំពីរបៀបដែលវាទាក់ទងទៅនឹង (ការអះអាង)អំពីការឆ្លងកាត់នៃទំនិញបែបនេះដោយគ្មានឧបសគ្គ»។

មនុស្សជាង ១៤.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/21 12:18:59 pm        127
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត មានលើសពី ១៤.៧០០នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា មនុស្សជាង ១៣.៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មករួមទាំងកុមារជាង ៥.៦០០ នាក់ និងស្ត្រីជាង ៣.៥៥០ នាក់។នៅតំបន់ វេស ប៊ែង មនុស្សជាង ២១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអាទិត្យ ហើយជាង ២.៨០០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត។ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃច័ន្ទ ថាយ៉ាងហោចណាស់មនុស្ស ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះដែលកំពុងបន្តនេះ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនជិត ៩០ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅទីតាំងយ៉ាងហោចណាស់ចំនួន ១៥៤កន្លែង នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)៕

សមាជិកបក្សប្រឆាំងនៅប្រទេសអាល់បានី តវ៉ាគម្រោងថវិកាក្នុងសភាដោយប្រើគ្រាប់បែកផ្សែង និងដុតភ្លើង

2023/11/21 12:15:46 pm        87
សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងរបស់ប្រទេសអាល់បានី បានបំផ្ទុះគ្រាប់បែកផ្សែង និងបានដុតភ្លើងហើយពន្លត់វិញភ្លាមៗនៅកណ្តាលសភា កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ដោយបរាជ័យក្នុងការបញ្ឈប់សភាពីការបោះឆ្នោតលើគម្រោងថវិកា ឆ្នាំ២០២៤ ។បណ្ដាសមាជិកសភាបានដាក់កៅអីគរលើគ្នានៅកណ្តាលសភា ហើយក្នុងបន្ទប់ពោរពេញដោយផ្សែងក្រហម បៃតង និងពណ៌ស្វាយ ខណៈសន្តិសុខបានរារាំងក្រុមអ្នកតវ៉ាពីអាសនៈនាយករដ្ឋមន្ត្រី លោក អេឌី រ៉ាម៉ា (Edi Rama)។ មេដឹកនាំតាមជាក់ស្ដែងរបស់បក្សប្រឆាំង លោក សាលី បឺរីសា (Sali Berisha) ដែលជាអតីតនាយករដ្ឋមន្ត្រី បានចោទប្រកាន់រដ្ឋាភិបាលអាល់បានី ថាបានព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅក្នុងសភា ជាទីដែលគណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី រ៉ាម៉ា មានសំឡេងភាគច្រើន៕

ក្រសួងការបរទេសអាមេរិក៖ រយៈពេលអន្តរកាល ត្រូវតែតាមដានសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

2023/11/21 12:12:48 pm        92
ដោយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស បន្តចូលដល់សប្តាហ៍ទី៧របស់ខ្លួនហើយនោះ ក្រសួងការបរទេសកាលពីថ្ងៃចន្ទ ត្រូវបានសង្កត់ធ្ងន់ទៅលើរបៀបដែលរដ្ឋបាលលោកបៃដិន ស្រមៃមើលដល់ការបញ្ចប់ជម្លោះ និងអ្វីដែលនឹងកើតឡើងបន្ទាប់យ៉ាងពិតប្រាកដ។អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅ មុខគេ និងកណ្តាលនៃដំណើរការធ្វើសេចក្តីសម្រេចណាមួយ ដោយគោលដៅចុងក្រោយ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោក Miller បាននិយាយថា៖«យើងចង់ឃើញការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលបង្រួបបង្រួមតំបន់វេសបែង និងបង្រួបបង្រួមតំបន់ហ្កាហ្សា ដូច្នេះប្រជាជនប៉ាឡេស្ទីន អាចកំណត់អនាគតរបស់ពួកគេ»។ «ហើយនោះ គឺជាគោលនយោបាយដែលយើងគាំទ្រ។ វាជាគោលនយោបាយដែលយើងនឹងព្យាយាមសម្រេចឲ្យបាន»។លោក Miller បានបន្ថែមថា ការសម្រេចចិត្តបែបនេះ គួរតែត្រូវបានដាក់ទៅលើប្រជាជនប៉ាឡេស្ទីន មិនមែនទៅលើទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ។

ប្រធានាធិបតី៖ ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា

2023/11/21 12:06:42 pm        89
ប្រធានាធិបតីនៃប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមដឹកជញ្ជូនជំនួយមនុស្សធម៌ ក្នុងបរិមាណដ៏ច្រើន ទៅកាន់តំបន់ហ្កាហ្សា តាមនាវាដែលបើកឆ្លងកាត់ទឹករាក់បាន នៅពេលដែលលក្ខខណ្ឌជាក់ស្តែងអនុញ្ញាតឲ្យ។លោកប្រធានាធិបតី Nikos Christodoulides បាននិយាយថា សំណើរបស់ប្រទេសលោកសម្រាប់ច្រករបៀងសមុទ្រពីកំពង់ផែ Larnaca របស់ប្រទេសកោះស៊ីទៅតំបន់ហ្កាហ្សា គឺជា«ច្រកតែមួយគត់ដែលកំពុងត្រូវបានពិភាក្សាអំពីកម្រិតអន្តរជាតិ» ដែលជាមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមយ៉ាងសំខាន់នូវការលំហូរជំនួយចូលទៅក្នុងដែនដីនេះតាមរយៈ ច្រកព្រំដែន Rafahរបស់ប្រទេសអេ ហ្ស៊ីប។លោក Christodoulides បាននិយាយថា ផែនការសម្រាប់ច្រករបៀងប្រហែល ២៣០ម៉ាយ (៣៧០ គីឡូម៉ែត្រ) ត្រូវបានបញ្ចប់ជាចាំបាច់ ហើយជំនួយ អាចចាប់ត្រូវបានចាប់ផ្តើមដឹកជញ្ជូនចូល នៅពេលដែលការផ្អាកការប្រយុទ្ធគ្នា ត្រូវបានប្រកាស។មេដឹកនាំប្រទេសកោះស៊ីបរូបនេះ ដែលមានទំនាក់ទំនងជាប្រចាំជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) អំពីសំណើនោះ បាននិយាយថា ការទទួលបានភ្លើងខៀវ ដើម្បីចាប់ផ្តើមការដឹកជញ្ជូន គឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឲ្យមានការចរចារដ៏ហ្មត់ចត់ ទាក់ទងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។

ក្រុមអ្នកសង្រ្គោះ តភ្ជាប់ការទាក់ទងលើកដំបូង ជាមួយក្រុមកម្មករសាងសង់ផ្លូវកក្រោមដីរបស់ឥណ្ឌាក្រោយការបាក់រលំ

2023/11/21 12:00:47 pm        210
កាលពីថ្ងៃចន្ទ ក្រុមអ្នកសង្គ្រោះ បានប្រើបំពង់ទំហំ៦អ៊ីញ តាមគំនរកម្ទេចថ្ម ផ្លូវក្រោមដីស៊ីលយ៉ារ៉ា ( Silkyar) ដែលបានបាក់រលំដែលនឹងជួយផ្គត់ផ្គង់អាហារកាន់តែច្រើនដល់ពួកគេ។ ការតភ្ជាប់ការប្រាស្រ័យទាក់ទងលើកដំបូងរបស់ក្រុមកម្មរ ដែលបានជាប់ក្នុងផ្លូវក្រោមដីបាក់រលំនៅក្នុងទីប្រជុំជន អ៊ុតាកាស៊ី (Uttarkashi) ក្នុងរដ្ឋ អ៊ុតារៈខណ្ឌ(Uttarakhand)បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកសង្គ្រោះ បានដាក់បំពង់ថ្មីដើម្បីបញ្ជូនអាហារចំអិនរួចដល់កម្មករទាំង៤១នាក់ ដែលបានជាប់ជាង១សប្ដាហ៍នៅក្នុងផ្លូវក្រោមដីបាក់រលំក្នុងតំបន់ភ្នំហិម៉ាល័យរបស់ឥណ្ឌា និងបាននិយាយថា វិធានការត្រៀមទាំងឡាយកំពុងដំណើរការចាប់ផ្ដើមខួងដើម្បីជួយនាំពួកគេចេញប្រកបដោយសុវត្ថិភាព។ ក្រុមអាជ្ញាធរបាននិយាយថា ក្រុមកម្មករជាបុរសទាំងនោះ ត្រូវបានជាប់ក្នុងផ្លូវហាយវ៉េ នេះជាប់តាំងពី ព្រឹកថ្ងៃទី១២ខែវិច្ឆិកាមក ហើយពួកគេមានសុវត្ថិភាពទេ ខណៈការបញ្ជូនឲ្យពួកគេនូវអំពូលភ្លើង អ៊ុកស៊ីសែន អាហារគ្រៀម ទឹក និងថ្នាំពេទ្យ ត្រូវបានធ្វើរួចហើយតាមបំពង់តូចជាងនេះ។ សញ្ញានៃការទំនាក់ទំនងគ្នា ត្រូវថតបាន ដោយការប្រើកាម៉េរ៉ាឆ្លុះមួយ ដែលបានបញ្ជូនតាមបំពង់ទំហំ៦អ៊ីញ ។ នៅក្នុងវីដេអូ នោះ គេបានឃើញកម្មករពាក់អាវលឿង និងមួកស កំពុងទទួលបានអាហារ តាមបំពង់នោះនិងនិយាយជាមួយគ្នា ។សញ្ញាល្អនេះ បានក្លាយជាក្ដីរំពឹងដ៏រីករាយសម្រាប់ក្រុមគ្រួសាររបស់កម្មករទាំងនោះ៕

របាយការណ៍ UN៖ ភពផែនដីបន្តកើនឡើងកម្តៅដល់២,៩ អង្សាសេ ក្រោមការសន្យាបច្ចុប្បន្ន

2023/11/21 11:57:16 am        134
អង្គការសហប្រជាជាតិបានព្រមានថា អាកាសធាតុភពផែនដី អាចឡើងកម្តៅរហូតដល់ ២,៩ អង្សាសេនៅចុងសតវត្សនេះ ទោះបីជាប្រទេសនានាសម្រេចបានគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ក៏ដោយ។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍គម្លាតការបំភាយឧស្ម័នឆ្នាំ ២០២៣។ របាយការណ៍នេះ និយាយថាការបំភាយឧស្ម័នផ្ទះកញ្ចក់សកលបានកើនឡើង ១,២ ភាគរយក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានឈានដល់កំណត់ត្រា ៥៧,4 ពាន់លានតោន។របាយការណ៍និយាយថា ការអនុវត្តន៍ពេញលេញការសន្យានៃការបំភាយឧស្ម័ននាពេលបច្ចុប្បន្ន នឹងនៅតែធ្វើឱ្យពិភពលោកនៅបន្តសម្រាប់ការកំណត់ការកើនឡើងសីតុណ្ហភាពក្នុងសតវត្សរ៍នេះ ឱ្យនៅចន្លោះពី ២,៥ ទៅ ២,៩ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ ដើម្បីកំណត់ការឡើងកម្តៅភពផែនដីឱ្យនៅតិចជាង ១,៥ អង្សា ការបំភាយឧស្ម័នផ្ទះកញ្ចក់សកលត្រូវតែកាត់បន្ថយនៅត្រឹម៤២ភាគរយនៅឆ្នាំ ២០៣០។របាយការណ៍បាននិយាយថា គិតត្រឹមពីពេលតាក់តែងមក មានរយៈពេល ៨៦ ថ្ងៃ នៅឆ្នាំនេះ នៅពេលដែលសីតុណ្ហភាពកើនឡើងលើស ១,៥ អង្សា លើកម្រិតមុនឧស្សាហកម្ម។ របាយការណ៍និយាយថា ក្នុងខែកញ្ញា ឆ្នាំនេះ គឺជាខែក្តៅបំផុតមិនធ្លាប់មានពីមុនមក ដោយមានសីតុណ្ហភាពសកលជាមធ្យម កើនឡើង ១,៨ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ របាយការណ៍នេះ បានអំពាវនាវឱ្យប្រទេសទាំងអស់ ពន្លឿនការបំប្លែងកាបូនឲ្យនៅទាប និងសេដ្ឋកិច្ចដ៏ទូលំទូលាយជាបន្ទាន់។ សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ COP28 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែនេះ នឹងក្លាយជា ឱកាសទាន់ពេលវេលា ដើម្បីអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិក្នុងការកំណត់គោលដៅដែលមានមហិច្ឆតាបន្ថែមទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM