មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ា បានដុតភ្លើង នៅទីក្រុងម៉ាឌ្រីដ ខណៈដែលលោកនាយករដ្ឋមន្ត្រី Sanchez របស់អេស្ប៉ាញ គ្រោងកាន់តំណែងអាណត្តិថ្មី

2023/11/11 04:37:45 pm        152
អណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងអំឡុងពេលការតវ៉ាក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសុក្រ (ទី ១០ វិច្ឆិកា) ខណៈដែលនាយករដ្ឋមន្រ្តីស្តីទីអេស្ប៉ាញ លោក Pedro Sanchez បានខិតទៅជិតកាន់តំណែងមួយអាណត្តិទៀត បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សជាតិនិយម Basque PNV មួយថ្ងៃបន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សបំបែកខ្លួនJunts។ការគាំទ្ររបស់គណបក្ស Junts និងគណបក្ស Basque PNV ធ្វើឲ្យលោក Sanchez ទទួលបានសំឡេងគាំទ្រភាគច្រើនទាំងស្រុង នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៣៥០រូប នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ។កិច្ចព្រមព្រៀងដែលស្មុគស្មាញជាងនេះ គឺការកិច្ចព្រមព្រៀងមួយដែលបានសម្រេច កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ជាមួយគណបក្ស Junts ដែលរួមបញ្ចូលទាំងការអនុម័តច្បាប់ដ៏ចម្រូងចម្រាស ដែលផ្តល់ការលើកលែងទោសដល់អ្នក ដែលត្រូវបានកាត់ទោសជុំវិញកិច្ចប្រឹងប្រែងរបស់សហគមន៍កាតាឡូនី ដើម្បីបំបែកចេញពីប្រទេសអេស្ប៉ាញ ដែលជាទង្វើមួយ បានបង្កឲ្យមានការតវ៉ាដ៏ហិង្សាមួយសប្តាហ៍។

គុណភាពខ្យល់នៅទីក្រុងញូវដែលី( New Delhi) មានភាពប្រសើរឡើង ប៉ុន្តែអ័ព្ទនៅតែបន្តកើតមាននៅថ្ងៃមុនពិធីបុណ្យ Diwali

2023/11/11 04:25:59 pm        262
មួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញនៅតាមផ្នែកជាច្រើននៃទីក្រុងនៅថ្ងៃសៅរ៍ (ទី១១ វិច្ឆិកា) នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ។ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» នៅថ្ងៃសៅរ៍នេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១។គុណភាពខ្យល់ នៅទីក្រុងដែលី គឺ ២០១ ខណៈដែលអ្វីដែលលើសពី ៦០ ត្រូវបានចាត់ទុកថា មិនល្អ នេះបើយោងទៅតាមSAFAR។ រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុងដែលី មានប្រជាជនចំនួន ២០លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល ១.៥០០គីឡូម៉ែត្រការ៉េ (៥៧៩ម៉ាយការ៉េ) បានបិទសាលារៀនទាំងអស់ និងបញ្ឈប់សកម្មភាពសាងសង់កាលពីដើមសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។

លោកម៉ាក្រុងអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការសម្លាប់ស្ត្រី និងទារក នៅតំបន់ហ្កាហ្សា

2023/11/11 03:12:37 pm        151
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងប្រាប់សារព័ត៌មាន BBCថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការសម្លាប់ទារក និងស្ត្រី នៅតំបន់ហ្កហ្សា។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ នៅឯវិមាន Élysée លោក បាននិយាយថា «គ្មានហេតុផល» សម្រាប់ការទម្លាក់គ្រាប់បែកនោះទេ ដោយនិយាយថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែល។ខណៈពេលដែលទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន៖«យើងជំរុញឲ្យពួកគេបញ្ឈប់ការទម្លាក់គ្រាប់បែកនេះ»នៅក្នុងតំបន់ហ្កាហ្សា។ប៉ុន្តែលោក ក៏បានសង្កត់ធ្ងន់ថា បារាំង «ថ្កោលទោសយ៉ាងច្បាស់លាស់» សកម្មភាព «ភេរវកម្ម»របស់ក្រុមហាម៉ាស។ប្រទេសបារាំង ដូចជាអ៊ីស្រាអែល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀត ចាត់ទុកក្រុមហាម៉ាស ជាអង្គការភេរវកម្ម។

UN ព្រមានថា អំពើហិង្សាក្នុងប្រទេសស៊ូដង់ កំពុងក្លាយជាអំពើយង់ឃ្នងបំផុត

2023/11/11 03:09:05 pm        139
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា អំពើហិងង្សាលើជនស៊ីវិល ក្នុងប្រទេសស៊ូដង់ «កំពុងក្លាយជាអំពើដ៏យង់ឃ្នងបំផុត» ខណៈដែលវិបត្តិមនុស្សធម៌ ក្នុងប្រទេសកាន់តែអាក្រក់ឡើង ហើយអំពើហិង្សាជនជាតិភាគតិច កើនឡើង នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងដាហ្វឺ(Darfur)។សង្រ្គាមមួយ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងភាគីទាំងពីរ ជុំវិញផែនការរួមបញ្ចូលកងកម្លាំងជាផ្នែកនៃការផ្លាស់ប្តូរពីការគ្រប់គ្រងដោយយោធា ទៅលទ្ធិប្រជាធិបតេយ្យស៊ីវិលវិញ។លោក Clementine Nkweta-Salami មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូ ដង់ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងបន្តទទួលបានរបាយការណ៍ ដែលមិនឈប់ឈរ និងគួរឲ្យរន្ធត់នៃអំពើហិង្សាផ្លូវភេទ និងការបាត់ខ្លួនដោយបង្ខំ ការឃុំខ្លួនដោយបំពាន និងការរំលោភសិទ្ធិមនុស្ស និងកុមារ យ៉ាងធ្ងន់ធ្ងរ»។

លោកអាបាស៖ អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីតំបន់ហ្កាហ្សាជាផ្នែកនៃដំណោះស្រាយប៉ាឡេស្ទីន កាន់តែទូលំទូលាយ

2023/11/11 03:04:27 pm        104
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងលក្ខខណ្ឌថា មានដំណោះស្រាយនយោបាយពេញលេញ ដែលគ្របដណ្តប់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ។ជាមួយនឹងកងកម្លាំងអ៊ីស្រាអែលឥឡូវនេះ ចូលទៅក្នុងតំបន់ហ្កាហ្សា ប្រហែលពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការជើងគោក ដើម្បីបំផ្លាញចលនាឥស្លាមហាម៉ាស មានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអ្វីដែលអនាគត អាចនឹងទៅជាយ៉ាងណា បន្ទាប់ពីការប្រយុទ្ធគ្នា បានបញ្ចប់។សហរដ្ឋអាមេរិក បាននិយាយថា ប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាម ប៉ុន្តែរបៀបដែលវានឹងដំណើរការ នៅក្នុងការអនុវត្ត នៅតែបើកចំហ។លោកអាបាស បាននិយាយថា លោក បានចាត់ទុកអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះព្រឹត្តិការណ៍នៅក្នុងតំបន់ហ្កាហ្សា ដែលបានទទួលរងនូវការទម្លាក់គ្រាប់បែករយៈពេលមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង ១១.០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។ ការវាយប្រហារតាម អាកាស និងតាមផ្លូវគោក ធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ ដែលជាការកែប្រែធ្លាក់ចុះពីការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលមុន ដែលមានចំនួន ១.៤០០នាក់។

មនុស្សជាង ១២.៤០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល

2023/11/11 02:51:40 pm        111
ជម្លោះហ្កាហ្សាដ៏បំផ្លិចបំផ្លាញ បានសម្លាប់មនុស្សជាង ១២.៤០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលទាំងសងខាង កាលពីថ្ងៃសុក្រ។នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានបង្ហាញពីចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១១.០៧៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែលដែលចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ លើសពីនេះ តំបន់វេសបែង បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៨៣នាក់។អ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស នៅថ្ងៃទី ៧ តុលា មកនៅត្រឹមប្រហែល១.២០០នាក់ពីការប៉ាន់ស្មានរបស់រដ្ឋាភិបាលមុនចំនួន ១.៤០០នាក់។អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការពិនិត្យឡើងវិញនេះ ត្រូវបានធ្វើឡើងដោយសារតែមានសាកសពជាច្រើនដែលមិនស្គាល់អត្តសញ្ញាណ ហើយអ៊ីស្រាអែលជឿថា អ្នកស្លាប់ខ្លះជាយុទ្ធជនរបស់ក្រុមហាម៉ាសជាជាងជនជាតិអ៊ីស្រាអែល។

តុលាការបន្តនីតិវិធីសំណុំរឿងឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ ផ្សេងទៀត

2023/11/11 12:09:40 pm        511
ភ្នំពេញ៖ មកដល់ថ្ងៃនេះ ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀតនោះ ស្ថាប័នតុលាការបាននឹងកំពុងបន្តនីតិវិធី។ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ ​មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀត មកដល់ពេលនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ​តំណាងអយ្យការកំពុងតែអនុវត្តនីតិវិធី​ លោកនឹងជូនព័ត៌មាន​នៅពេល​ដែលមាន​ចំណាត់ការចុងក្រោយរបស់អយ្យការ។ ​ការបញ្ជាក់របស់តំណាងអយ្យការនាថ្ងៃនេះ គឺបន្ទាប់​ពីម្សិលមិញ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជូន​សំណុំរឿង​មួយនេះ​ទៅ​ដល់សាលាដំបូង​រាជធានីភ្នំពេញម្ដងរួចមកហើយ។សូមជម្រាបថា ​កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ​នគរបាល​នាយកដ្ឋាន​ចារកម្មនៃ​អគ្គស្នង​ការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និង​មនុស្ស៤នាក់​ផ្សេងទៀត​ ដោយមានជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ក្នុងបញ្ហាគ្រឿងញៀន។ បើតាមប្រភពឱ្យដឹងថា ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​នោះ​មានឈ្មោះ វ៉ាន់ កុសល មាន​ឋានន្តរសក្ដិ​ថ្នាក់ឧត្តមសេនីយ៍ទោ ​ទទួលបន្ទុកការងារជំនាញ ក.៨ ៕

នគរបាលបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនកាត់កម្ពុជាដកហូតបានជាង ១០០គីឡូក្រាម

2023/11/11 12:03:04 pm        676
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ និងឡាវ សរុបចំនួន៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម ។កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង​ញៀន​ជនជាតិថៃ និងឡាវ សរុបចំនួន ៣នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រតិបត្តិការចុះបង្ក្រាប​នេះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំ​បញ្ជាដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និង​មានការ​ដឹកនាំផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន។នគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ​ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ​កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក.៧ ក.៤ និង ក.១ បានសហការ​ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឆ្មក់បង្ក្រាប​បទល្មើស​ជួញដូរគ្រឿងញៀនឆ្លងដែន ​នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នគរបាលបន្ថែមថា ​ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស ​ជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ វត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន​ ហៅកាត់ថា ICE ចំនួន ១០១កញ្ចប់ ស្មើទម្ងន់ ១០១គីឡូ ៤៤៩.២០ក្រាម។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​បានរៀបចំ​កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ប្រជាជនសូម៉ាលីរាប់ពាន់នាក់បាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិ ដោយគ្រោះទឹកជំនន់ថ្មីៗនេះ

2023/11/11 11:13:07 am        150
អង្គការសហប្រជាជាតិបានពណ៌នាអំពីទឹកជំនន់ ដែលបានបង្កមហន្តរាយដល់មនុស្សរាប់សែននាក់នៅក្នុងប្រទេសសូម៉ាលី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ថាជាព្រឹត្តិការណ៍កើតមានឡើងម្តងក្នុងមួយសតវត្សរ៍។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជនប្រមាណ ១,៦លាននាក់ នៅក្នុងប្រទេសសូម៉ាលី អាចរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងតាមរដូវ ដែលកាន់តែធ្ងន់ធ្ងរទៅៗ ដោយមានផលប៉ះពាល់រួមគ្នានៃបាតុភូតអាកាសធាតុពីរគឺអែលនីញ៉ូ(El Niño) និងឌីប៉ូល(Dipole)នៅមហាសមុទ្រឥណ្ឌា។ ទឹកជំនន់ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលចាប់ផ្តើមនៅដើមខែតុលា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ស្លាប់រួចទៅហើយ និងបានបង្ខំឱ្យមនុស្សជាង ៣០០.000 នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសសូម៉ាលី ហើយបានជន់លិចក្រុងនិងភូមិនានានៅទូទាំងភាគខាងជើងប្រទេសកេនយ៉ា។ ក្រុមផ្តល់ជំនួយ បាននិយាយថា ជំរុំសម្រាប់ជនភៀសខ្លួនដោយការបះបោរអ៊ីស្លាមនិយម និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះក៏បានជន់លិចផងដែរ ដែលបណ្តាលឱ្យមនុស្សភៀសខ្លួនជាលើកទីពីរ។

ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា និយាយថា ខ្លួនដណ្តើមបានប៉ុស្តិ៍ជួរមុខយោធា ខណៈជម្លោះនៅព្រំដែនកំពុងផ្ទុះឡើង

2023/11/11 10:46:39 am        196
រដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានបង្ហោះវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីយោធារបស់ខ្លួន ដុតបន្ទាយរដ្ឋាភិបាលនៅក្នុងពន្ធនាគារ Kalay ភាគខាងជើងសហភាពមីយ៉ាន់ម៉ា។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យនោះទេ។យោងតាមរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានឲ្យដឹងថា ទីក្រុងជាច្រើននៅក្នុងតំបន់ Sagaing ស្ថិតនៅក្រោមការវាយលុកខ្លាំង ខណៈជម្លោះកាន់តែរីកធំឡើងរវាងរដ្ឋាភិបាលយោធា និងក្រុមអ្នកការតស៊ូ។នៅតំបន់ Sagaing កងកម្លាំងការពារប្រជាជន(PDF) ជាផ្នែកមួយនៃរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានដណ្តើមការគ្រប់គ្រងប៉ុស្តិ៍ជួរមុខរបស់កងទ័ព។ ក្នុងពេលជាមួយគ្នានេះដែរ សម្ព័ន្ធបងប្អូនទាំងបី ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសម្រុកវាយលុកយ៉ាងខ្លាំងនៅរដ្ឋ Shan ភាគខាងជើង ក្បែរព្រំដែនជាមួយប្រទេសចិន។ របបយោធាមីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ប្រឈមមុខនឹងបញ្ហាធំបំផុតរបស់ខ្លួនចំពោះអំណាច ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ខណៈកងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងជនជាតិភាគតិច បង្កើនការវាយប្រហាររបស់ពួកគេទៅលើមូលដ្ឋានយោធាជាច្រើនទីតាំងនៅទូទាំងភាគខាងជើង ភាគឦសាន ភាគពាយព្យ និងនៅភាគអាគ្នេយ៍របស់ប្រទេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
06/29/2026 01:06 PM
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
06/29/2026 01:06 PM
ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ
06/29/2026 01:06 PM
ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ
06/29/2026 01:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)
06/29/2026 01:06 PM
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស
06/29/2026 01:06 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ
06/29/2026 12:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត
06/29/2026 12:06 PM
រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា
06/29/2026 12:06 PM