ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ គ្រឿងញៀនត្រូវបានចាត់ទុកស្មើនឹងរឿងសន្តិសុខជាតិ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន

2023/10/23 01:16:06 pm        176
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម នេត សាវឿន បានថ្លែងថា ករណីគ្រឿងញៀនត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅ​ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលកាន់តែច្រើន ពោលគឺរហូតដល់ជនបទតែម្តង។ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់​រាជ​រដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ​នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់​សមត្ថភាព បាត់បង់ពលកម្ម បាត់បង់​បញ្ញាញាណ ​និងបាត់បង់ធនធានមនុស្សជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជា​ថ្វីត្បិត​តែ​ជា​ប្រទេសមិនបានកែច្នៃ ​និងផលិតគ្រឿងញៀនក៏ពិតមែន ​ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូល​ឆ្លងកាត់​ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ​ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើន​សមាសភាព​បន្ថែមរហូត​ដល់​២៤ក្រសួងស្ថាប័ន​ដើម្បីរួមគ្នាទប់ស្កាត់ ​និងបង្រ្កាប ​ករណីនេះឲ្យបាន​ក្នុងគោលបំណង​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជាតិ​ទាំងមូល។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​ក៏បានស្នើឲ្យមានការដកចេញពី ក្របខណ្ឌ ​ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ ឯកឧត្តមបានកោតសរសើរ ​ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ នឹង​ធ្វើការដកឈ្មោះចេញ​ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕អត្ថបទ បាន ចក់

អ៊ីស្រាអែលវាយប្រហារបន្ទាយរបស់ក្រុមឧទ្ទាមហេសបូឡា ចំនួនពីរទីតាំងនៅប្រទេសលីបង់

2023/10/23 11:52:24 am        228
យោធារបស់អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើបន្ទាយរបស់ក្រុមឧទ្ទាម ហេសបូឡា ចំនួនពីរកន្លែង ក្នុងប្រទេសលីបង់ នៅព្រឹកថ្ងៃចន្ទ (២៣ តុលា) នេះ ដែលគ្រោងនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ូកែតជាច្រើនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរ។ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួនត្រូវបានសម្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ NNA បានរាយការណ៍ថា មានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ ទៅលើជាយក្រុងអៃតារ៉ូន (Aitaroun) ភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតផងដែរ។បន្តិចក្រោយមក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា បន្ថែមទៀត រួមទាំងបរិវេណ និងប៉ុស្តិ៍សង្កេតការណ៍មួយផងដែរ ហើយមិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬការខូចខាតនោះទេ៕

នគរបាលចាប់ខ្លួនបាតុករជាច្រើននាក់ ក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន ដោយគ្មានការអនុញ្ញាត នៅប្រទេសអាល្លឺម៉ង់

2023/10/23 11:46:09 am        152
នគរបាលនៅទីក្រុងប៊ែរឡាំង របស់ប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនមនុស្សជាច្រើននាក់ នៅពេលដែលពួកគេបានបំបែកបាតុកម្មគាំទ្រប៉ាឡេស្ទីន ដែលគ្មានការអនុញ្ញាត កាលពីថ្ងៃអាទិត្យ (២២ តុលា)។ មនុស្សប្រហែល ៣០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីលានចតុរង្គរបស់ទីក្រុង ផតស៎ឌែម (Potsdam) នៅមិនឆ្ងាយប៉ុន្មានពីច្រក ប្រ៊ែនឌែនប៊ឺក (Brandenburg) ជាទីដែលប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier កំពុងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសាមគ្គីមួយ ហើយបានជំរុញឱ្យអ្នកចូលរួម ក្រោកឈរប្រឆាំងនឹងពួកប្រឆាំងសាសនានិយម។ជាមួយនឹងប្រជាជនប៉ាឡេស្ទីនប្រមាណ ៣០.០០០នាក់ ទីក្រុងប៊ែរឡាំង មានសហគមន៍ជនភៀសខ្លួនដ៏ធំបំផុតមួយនៅខាងក្រៅមជ្ឈិមបូព៌ា ហើយកំពុងមានការព្រួយបារម្ភចំពោះជម្លោះនៅតំបន់ហ្កាហ្សា ថាជម្លោះនោះនឹងកើនឡើងកាន់តែខ្លាំងក្លា។ទោះបីជាការតវ៉ាដែលគាំទ្រប៉ាឡេស្ទីន ភាគច្រើនបានបង្ហាញយ៉ាងច្បាស់ថា ការផ្តោតរបស់បាតុករ គឺទៅលើស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា និងមិនមែនគាំទ្រក្រុមហាម៉ាស ក៏ដោយ ក៏ប៉ុន្តែការតវ៉ាដោយគ្មានការអនុញ្ញាតទាំងអស់ត្រូវបានហាមឃាត់ក្នុងប្រទេសអាល្លឺម៉ង់ ដោយនគរបាលបានប្រើថ្នាំបាញ់ផ្សែងម្រេច ដើម្បីបំបែកការប្រមូលផ្តុំតវ៉ា ដែលបង្កឱ្យមានការចោទប្រកាន់ពីការរើសអើងសាសនាទាំងនោះផងដែរ៕

ប្រធានាធិបតី៖ ការគំរាមកំហែងដល់អាយុជីវិតជនជាតិជ្វីហ្វ នៅអាល្លឺម៉ង់ បង្កជាកំហឹង

2023/10/23 11:32:51 am        138
ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ( ហ្វ្រង់ វ៉លទ័រ ស្តាញម៉ាយើ) បាននិយាយកាលពីថ្ងៃអាទិត្យថា វាបានបង្កជាកំហឹងខណៈស្ថាប័នជនជាតិជ្វីហ្វនៅប្រទេសអាល្លឺម៉ង់ ទាមទារការការពារសន្តិសុខ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល រយៈពេល២សប្តាហ៍មកនេះ ដែលជំរុញឲ្យមានអ្នកមកចូលរួមនៅក្នុងការប្រមូលផ្តុំគ្នានិងឈរប្រឆាំងចំពោះការប្រឆាំងជនជាតិជ្វីហ្វ។វិនាសកម្មលើជនជាតិជ្វីហ្វ មានន័យថាអាល្លឺម៉ង់ មានការទទួលខុសត្រូវជាពិសេសដើម្បីការពារជីវិតរស់នៅរបស់ជនជាតិជ្វីហ្វ ដែលលោក Steinmeier បានថ្លែងទៅកាន់ការប្រមូលផ្តុំសាមគ្គីភាព ខណៈបានមកជួបជុំគ្នានៅទីក្រុងប៊ែកឡាំង ធ្វើឡើងដោយគណបក្សលទ្ធិប្រជាធិបតេយ្យធំៗចំនួន៥ ជាសហគមន៍ជនជាតិជ្វីហ្វរបស់ខ្លួន សហជីពពាណិជ្ជកម្ម និងស្ថាប័នរបស់នយោជក។ លោកនិយាយថាលទ្ធិប្រជាធិបតេយ្យរបស់យើង ពុំបានបង្កើតភាពខុសគ្នានោះទេ មិនគិតពីប្រភពដើម ការពិសោធន៍ ឬសាសនាឡើយ ដែលមនុស្សគ្រប់គ្នារស់នៅទីនេះ ត្រូវតែស្គាល់ជំរំ Auschwitz និងយល់ពីការទទួលខុសត្រូវ ដែលប្រទេសរបស់យើងមាន ដោយសារតែបញ្ហានេះ។លោក Steinmeier និយាយថា ការវាយប្រហារនីមួយៗមកលើពលរដ្ឋឬស្ថាប័នជនជាតិជ្វីហ្វក្នុងប្រទេសអាល្លឺម៉ង់ បង្កឲ្យមានកំហឹង។ចាប់តាំងពីការវាយលុកដ៏ឃោឃៅរបស់ក្រុមហាម៉ាស់ និងការវាយប្រហារសងសិកដោយកងកម្លាំងអ៊ីស្រាអែល ប្រទេសអាល្លឺម៉ង់បានមើលឃើញ ការតវ៉ាជាបន្តបន្ទាប់ក្នុងការគាំទ្រ ទាំងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ដែលពាក្យប្រឆាំងជនជាតិជ្វីហ្វមួយចំនួនត្រូវបានគេស្តាប់លឺ។ ប្រទេសនេះគឺជាទីស្នាក់នៅនៃជនជាតិជ្វីហ្វច្រើនបំផុតនៅអឺរ៉ុបមួយចំនួន និងមានសហគមន៍ប៉ាឡេស្ទីន។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញវិហារអ៊ីស្លាម២កន្លែង នៅជំរំជនភៀសខ្លួន

2023/10/23 11:26:39 am        108
យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើបរិវេណព្រះវិហារមួយកន្លែង នៅក្នុងជំរំជនភៀសខ្លួនតំបន់ Jenin កាលពីព្រឹកថ្ងៃអាទិត្យ ដែលយោធាបាននិយាយថា កំពុងត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដើម្បីរៀបចំការវាយប្រហារ។ វីដេអូ ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញ ប៉មព្រះវិហារអ៊ីស្លាមមួយកន្លែងដែលកំពុងបញ្ឈរ ស្ថិតក្នុងចំណោមកម្ទេចកម្ទីនិងជញ្ជាំង ដែលត្រូវបានបំផ្លាញ។ ពលរដ្ឋប៉ាឡេស្ទីន មិនបញ្ចេញឈ្មោះម្នាក់ រស់នៅក្នុងជំរំបាននិយាយថា ព្រះវិហារនេះ មានអ្នកទៅអាធិដ្ឋានចន្លោះពី២.០០០ ទៅ៣.០០០នាក់អំឡុងថ្ងៃសុក្រ។ ជាមួយគ្នានេះ កាលពីយប់ថ្ងៃអាទិត្យ ការផ្ទុះដ៏ខ្លាំង បានវាយប្រហារនៅតំបន់ហ្កាហ្សាលើតំបន់ហ៊ុមព័ទ្ធ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយថាពលរដ្ឋប៉ាឡេស្ទីន ២៦៦នាក់ រួមមានទាំងកុមារ១១៧នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ដោយអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ បានបំផ្លាញផ្លូវនៅតំបន់ហ្កាហ្សាយ៉ាងធ្ងន់ធ្ងរ ដែលប៉ាឡេស្ទីន និយាយាថាពួកគេបានទទួលការព្រមានថ្មីពីយោធាអ៊ីស្រអែលឲ្យជម្លៀសខ្លួនចេញពីភាគខាងជើងតំបន់ហ្កាហ្សា ទៅកាន់ភាគខាងត្បូង ដើម្បីបញ្ចៀសតំបន់សង្គ្រាមដ៏ឃោឃៅបំផុត។អ៊ីស្រាអែល និយាយថាខ្លួនដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ ដែលពួកគេតែងតែប្រើប្រាស់អគារពលរដ្ឋរស់នៅជាការលាក់ពួន។

ប្រជាជនវ៉េណេហ្ស៊ុយអេឡា ក្លាយជាជនជាតិដ៏ច្រើនបំផុត សម្រាប់ការឆ្លងកាត់ព្រំដែនខុសច្បាប់

2023/10/23 11:18:19 am        72
ប្រជាជនវ៉េណេហ្ស៊ុយអេឡា បានក្លាយជាជនជាតិដ៏ច្រើនបំផុតដែលត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់របស់សហរដ្ឋអាមេរិក ដោយជំនួសជនជាតិម៉ិកស៊ិកជាលើកដំបូង ក្នុងកំណត់ត្រា នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដែលបង្ហាញថា ខែកញ្ញា គឺជាខែខ្ពស់បំផុតទីពីរសម្រាប់ការចាប់ខ្លួនគ្រប់ជាតិសាសន៍។ជនជាតិវ៉េណេហ្ស៊ុយអេឡា ត្រូវបានចាប់ខ្លួនចំនួន ៥៤,៨៣៣ ដងដោយក្រុមឆ្មាំល្បាតព្រំដែន បន្ទាប់ពីបានចូលពីប្រទេសម៉ិកស៊ិកក្នុងខែកញ្ញា កើនឡើងទ្វេដងពីការចាប់ខ្លួន ២២,០៩០ នាក់ ក្នុងខែសីហា និងលើសពីការចាប់ខ្លួនប្រចាំខែមុនចំនួន ៣៣,៧៤៩នាក់ ក្នុងខែកញ្ញា ឆ្នាំ ២០២២។ការចាប់ខ្លួនជនជាតិទាំងអស់ ដែលចូលមកពីម៉ិកស៊ិកមានចំនួនសរុប ២១៨.៧៦៣ នាក់ក្នុងខែកញ្ញា កើនឡើង២១ភាគរយពី១៨១.០៨៤នាក់ ក្នុងខែសីហា និងឈានដល់កម្រិតខ្ពស់បំផុតចំនួន ២២២.០១៨នាក់ ក្នុងខែធ្នូ ឆ្នាំ២០២២ នេះបើយោងតាមការិយាល័យគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។ ការចាប់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធរបស់រដ្ឋាភិបាល ដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែកញ្ញា បានកើនឡើងដល់ ពីរលាននាក់សម្រាប់រយៈពេលឆ្នាំពីរជាប់ៗគ្នា ធ្លាក់ចុះ ៧ភាគរយពីកម្រិតខ្ពស់បំផុតនៃការចាប់ខ្លួនជាង ២,២ លាននាក់ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អ្នកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ យល់ស្របលើការផ្តល់ជំនួយមនុស្សធម៌ដល់ហ្គាហ្សា

2023/10/23 11:09:16 am        159
អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Ahmed Fahmy បានប្រាប់ទូរទស្សន៍ Al Arabiya ថា អ្នកចូលរួមនៃកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ បានយល់ព្រមលើការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។លោក Fahmy បាននិយាយថា៖ «កិច្ចប្រជុំកំពូលក្រុងគែរ បានបញ្ចប់ដោយមានកិច្ចព្រមព្រៀងមួយអំពី ការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា។ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា៖«បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងកម្រិតនៃការថ្កោលទោស គឺជាចំណុចនៃការខ្វែងគំនិតគ្នា» ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនេះ។អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីបរូបនេះ បាននិយាយទៀតថា៖ «មានប្រទេស [ក្នុងកិច្ចប្រជុំកំពូល] ចង់បន្ទោសតែភាគីម្ខាងនៃជម្លោះ។ ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានធ្វើការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា។

កងកម្លាំងរុស្ស៊ី បង្កើនសម្ពាធលើកងទ័ពអ៊ុយក្រែន នៅភាគខាងកើត និងខាងត្បូង

2023/10/23 10:59:12 am        124
កងកម្លាំងរុស្ស៊ី ដែលមានគោលបំណងទប់ទល់នឹងការវាយបករបស់អ៊ុយក្រែនរយៈពេល ៤ ខែនៅតែរក្សាសម្ពាធមិនឈប់ឈរកាលពីថ្ងៃអាទិត្យលើទីក្រុង អាវឌីអ៊ិវកា (Avdiivka) ដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើត និងការបាញ់ផ្លោងកាន់តែខ្លាំង នៅតំបន់ភាគខាងត្បូងទីក្រុង ឃឺសុន(Kherson) ។ រុស្សី បានផ្តោតសំខាន់ លើតំបន់ឧស្សាហកម្មនៅភាគខាងកើតរបស់អ៊ុយក្រែន ចាប់តាំងពីការដកថយពីការរុលទៅមុខបរាជ័យដណ្ដើមយករដ្ឋធានីគីវ (Kyiv) កាលពីចាប់ផ្ដើមការឈ្លានពាន ខែកុម្ភៈ ឆ្នាំ២០២២ ហើយកងកម្លាំងរបស់ខ្លួនបានព្យាយាមរក្សាទីតាំងនៅទីក្រុង Kherson ចាប់តាំងពីការបោះបង់ចោលទីប្រជុំជនសំខាន់ក្នុងតំបន់នេះ កាលពីចុងឆ្នាំមុន។ ទីក្រុង អាវឌីអ៊ិវកា (Avdiivka) បានក្លាយជា លេខកូដយោធាសម្រាប់ការតស៊ូ ដែលត្រូវបានចាត់ទុកថាជាច្រកចូលទៅកាន់ការដណ្តើមយកមកវិញនូវទីក្រុង ដូណេតស៍(Donetsk) គ្រប់គ្រងដោយរុស្ស៊ី និងតំបន់ ដុនបាស (Donbas ) ដែលបង្កើតឡើងដោយតំបន់ Donetsk និង Luhansk ។ លោក អានឌ្រីវយូសូវ (Andriy Yusov) អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ទូរទស្សន៍អេស្ព្រេសូ ធីវី(Espreso TV) ថា ជាការពិតដែលថាទីក្រុង អាវឌីអ៊ិវកា មានសារៈសំខាន់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ស្ថានភាពនៅទីក្រុង អាវឌីអ៊ិវកា និងទីប្រជុំជន ម៉ារីនកា(Maryinka) ដែលនៅជិតនោះ មានភាពយ៉ាប់យ៉ឺនខ្លាំង ជាពិសេសការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក ប៉ុន្តែជំហររបស់យើងនៅតែមិនផ្លាស់ប្ដូរ៕

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា បើពុំនោះសោតតំបន់នេះនឹងលែងគ្រប់គ្រងបាន

2023/10/23 08:17:30 am        198
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាម៊រ អាប់ដូឡាហាន(Hossein Amir-Abdollahian) បានព្រមានអ៊ីស្រាអែលថា តំបន់មជ្ឈិមបូព៌ា អាចគ្រប់គ្រងលែងបាន ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សាទេនោះ។លោកបាននិយាយថា សហរដ្ឋអាមេរិកក៏ត្រូវតែស្តីបន្ទោសផងដែរ ចំពោះការផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល។  ប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា កងទ័ពប្រជាជនរបស់លោកកំពុងស្ថិតក្នុងសមរភូមិប្រយុទ្ធដើម្បីជីវិតរបស់ពួកគេ ហើយបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសគឺ ត្រូវតែធ្វើ បើពុំនោះសោតនឹងស្លាប់។  អ៊ីរ៉ង់ គាំទ្រទាំងក្រុមហាម៉ាស ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុនបានសម្លាប់មនុស្ស ១.៤០០ នាក់ ទាំងក្រុមហេសបូឡារបស់លីបង់។  យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង ៤.៦០០នាក់ បានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបង្កើនការវាយប្រហារតាមអាកាស។លោក អាម៊រ អាប់ដូឡាហាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ ថាលោកព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកធ្វើសង្រ្គាមតំណាងរបស់ខ្លួន ថា ប្រសិនបើពួកគេមិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ភ្លាមៗ និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សាទេ អ្វីៗអាចធ្វើកើតឡើងបានគ្រប់ពេលវេលា ហើយតំបន់នេះ នឹងគ្រប់គ្រងលែងបាន៕

ព្រហ្មទណ្ឌកំរិតស្រាលរាជធានីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ០២នាក់ករណីលួចម៉ូតូ

2023/10/22 11:30:05 am        41
ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ០២នាក់ករណីលួចម៉ូតូប្រជាពលរដ្ឋ ។ដោយមានការបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់យកម៉ូតូចំនួន ០១គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព និងមួកសុវត្ថិភាព ពណ៌ ស ១ ។ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ហេង ជា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ ហួន ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រើសអេតចាយមានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធ អំពើលួចម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង ១AT-០៧៧២ នៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ៣០ នាទី ។វត្ថុតាងម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខមណ្ឌលគីរី ១A-៣១៦២ ចំនួន ០១ គ្រឿង មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១ ។ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ ប៊ីឡុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កាលពីថ្ងៃកើតហេតុជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញ ទ្វារការដ្ឋានសំណង់ចំហទ្វារមិនមានចាក់សោ និងខាងក្នុងមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង ១AT-០៧៧២ ចតទុកនៅខាងក្នុងនិងមានកូនសោម៉ូតូជាប់នឹងម៉ូតូស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ហួន ដា ក៏ឈប់ម៉ូតូរង់ចាំនៅខាងក្រៅនិងជាអ្នកមើលផ្លូវ ហើយឈ្មោះ ហេង ជា ក៏ចុះពីលើម៉ូតូរបស់បក្ខពួក ដើរចូលទៅក្នុងការដ្ឋានសំណង់ធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច នាំគ្នាគេចខ្លួនបាត់អស់ ។  ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងនឹងរុះរើបេតុងតាមផ្លូវជាតិលេខ៥ ដែលពលរដ្ឋចាក់លុបចិញ្ចើមផ្លូវ
06/30/2026 05:06 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
06/30/2026 04:06 PM
ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ
06/30/2026 04:06 PM
កុងហ្គោនិយាយថាមានករណីឆ្លងជំងឺអេបូឡាជាង១.០០០ករណី ត្រូវបានបញ្ជាក់ រួមទាំងអ្នកស្លាប់៣៧៧ នាក់
06/30/2026 04:06 PM
នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស
06/30/2026 04:06 PM
លោកស្រី Fujimori ឈ្នះការបោះឆ្នោតប៉េរូក្នុង​សំឡេង​ស្ដួចស្ដើង​ សម្រាប់​ការ​ឈរ​ឈ្មោះ​លើកទី៤
06/30/2026 04:06 PM
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវបានចាប់ខ្លួន នៅអូស្ត្រាលី ក្រោយ​រកឃើញគ្រឿង​ញៀន​ក្នុងកាបូប
06/30/2026 04:06 PM
សហភាពអឺរ៉ុប និងចិន ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយភាពតានតឹង
06/30/2026 04:06 PM
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
06/30/2026 03:06 PM
កង​ទ័ព​រំដោះ​ប្រជាជន​ចិន ធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ នៅជុំវិញតំបន់​ថ្មប៉ប្រះទឹក​
06/30/2026 03:06 PM