រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង
នគរបាលចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងទីតាំងបង្កបល្បែងស៊ីសង នៅខណ្ឌឫស្សីកែវ
នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម

សន្តិសុខ និង សង្គម

ការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុ បានផ្អាកធម្មយាត្រាបុណ្យហាជី ខណៈមនុស្ស៥៦២នាក់ស្លាប់ដោយសារកម្តៅ

2024/06/20 10:06:52 am        30
ប្រជាជនមូស្លីមជិត២លាននាក់ នឹងឈានដល់ការបញ្ចប់ការធ្វើធម្មយាត្រាក្នុងពិធីបុណ្យហាជី នៅសប្តាហ៍នេះ ប៉ុន្តែកម្តៅខ្លាំង បានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ជាអ្នកដែលបានចាប់ផ្តើមការធ្វើដំណើរធម្មយាត្រាកាលពីថ្ងៃសុក្រសប្តាហ៍មុន ទៅកាន់វិហារ Grand Mosque ក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលផ្អែកលើសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៦២នាក់ បានស្លាប់ក្នុងអំឡុងពេលបុណ្យហាជីនេះ។ប្រភពផ្នែកវេជ្ជសាស្រ្ត និងសន្តិសុខ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអេហ្ស៊ីបតែមួយ បានចុះបញ្ជីអ្នកស្លាប់ចំនួន៣០៧នាក់ និង១១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈសីតុណ្ហភាពបានកើនឡើងលើសពី៥១ អង្សាសេ។ សាក្សីបាននិយាយថា សាកសពជាច្រើន បានដាក់នៅលើចញ្ចើមផ្លូវជិតទីក្រុងMina ខាងក្រៅទីក្រុងធំ Mecca គ្របដណ្តប់ដោយក្រណាត់ពណ៌ស រង់ចាំរហូតដល់រថយន្តពេទ្យមកដល់។ពេលវេលានៃពិធីបុណ្យហាជី ត្រូវបានកំណត់ដោយឆ្នាំតាមច័ន្ទគតិ ដែលឃើញមានការធ្វើធម្មយាត្រា ជារៀងរាល់ឆ្នាំ។ ការស្លាប់ទាក់ទងទៅនឹងកម្តៅក្នុងពេលពិធីបុណ្យហាជី ពុំមែនជារឿងថ្មីនោះទេ ហើយត្រូវបានកត់ត្រាថាត្រលប់ទៅរកទសវត្សរ៍ឆ្នាំ១៤០០ វិញ។យោងតាមមន្ត្រីអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា កង្វះនៃភាពស៊ាំទៅនឹងសីតុណ្ហភាពខ្ពស់ ការធ្វើលំហាត់ប្រាណខ្លាំង នៅទីចំហ និងចំនួនប្រជាជនមានវ័យចំណាស់ ធ្វើឱ្យអ្នកធ្វើធម្មយាត្រាងាយរងគ្រោះ។យោងតាមមន្ត្រីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា កាលពីឆ្នាំមុន មនុស្សជាង២.០០០នាក់ បានទទួលរងជំងឺដោយសារកម្តៅខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ស្ថានភាពនឹងកាន់តែអាក្រក់ ខណៈពិភពលោកឡើងកម្តៅ។

ការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា តំបន់ហ្កាហ្សាកាន់តែខ្លាំង ខណៈភាពតានតឹងកើនឡើងនៅព្រំដែនអ៊ីស្រាអែល-លីបង់

2024/06/20 10:04:17 am        99
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឱ្យកក្រើកតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ១៩ មិថុនា បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួនបានត្រៀមការវាយលុកប្រឆាំងចលនាហេសបូឡា លីបង់ នៅតាមសមរភូមិមុខ ភាគខាងជើងរបស់ប្រទេស។ សាក្សី និងទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងលិចទីក្រុងរ៉ាហ្វា ជាទីដែលក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារដោយយានដ្រូន និងការបាញ់ផ្លោង បានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់។ យោធាអ៊ីស្រាអែលបានប្រកាសផ្អាកការប្រយុទ្ធប្រចាំថ្ងៃដើម្បីមនុស្សធម៌ក្នុងការប្រយុទ្ធគ្នានៅលើផ្លូវសំខាន់មួយនៅភាគខាងកើត ក្រុង រ៉ាហ្វា (Rafah) ប៉ុន្តែអ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយប៉ុន្មានថ្ងៃក្រោយមកថា វិធានការប៉ុណ្ណឹងមិនអាចគ្រប់គ្រាន់សម្រាប់ប្រជាជនដែលត្រូវការជំនួយបន្ថែមទៀតនោះទេ។ រយៈពេលជាង៨ខែនៃសង្រ្គាមបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល បានរុញឲ្យស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងទឹកដីប៉ាឡេស្ទីន និងការព្រមានម្តងហើយម្តងទៀតអំពីគ្រោះទុរ្ភិក្សពីអង្គការសហប្រជាជាតិ ៕

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ជាមួយថ្នាំញៀនជិត១គីឡូក្រាម​

2024/06/19 05:20:45 pm        57
បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៤​ ​ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជិត១គីឡូក្រាម​ បង្ក្រាបនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យ​ដឹងថា​ កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខរាយការណ៍មកថា​ មានករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងមួយកន្លែង​ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងចុះទៅដល់ចំណុចផ្ទះល្វែងខាងលើរបស់ជនសង្ស័យម្នាក់១-ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ រស់នៅចំណុចខាងលេី។ ដោយមានការអនុញ្ញាតពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យ​ រកឃេីញវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ២១៩ថង់កិប (ធំ០៣ថង់) ទម្ងន់៩៧១,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។​ ក្នុងពេលចុះប្រតិបត្តិការខាងលេី​ ​ដោយមានការសង្ស័យ​ផ្ទះល្វែងមួយកន្លែងក្បែរគ្នា​ត្រូវជាប្អូនថ្លៃស្រីរបស់ជនសង្ស័យ​ឈ្មោះ ជួន ដា ភេទស្រី អាយុ ៤០ឆ្នាំ​ កម្លាំង​បានសុំគោលការពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វេីការឆែកឆេរឃើញវត្ថុតាងរួមមាន​ ៖​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៥កូនថង់កិប ទម្ងន់ ៩,៤០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។​ បន្ទាប់​មកនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតត្ត​ ដេីម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យ​ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ហើយ អនុវត្តតាមនីតិវិធី ៕​ អត្ថបទ​៖ រឿង​ ចន្ទ្រា

ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា អាចបន្ត បន្ទាប់ពីប្រតិបត្តិការនៅទីក្រុង Rafah បញ្ចប់

2024/06/19 02:42:32 pm        90
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួន បានរាយការណ៍ថា កងកម្លាំងរបស់អ៊ីស្រាអែល អាចនឹងនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរបស់ពួកគេនៅទីក្រុងរ៉ាហ្វា(Rafah)។សេចក្តីរាយការណ៍ បានធ្វើឡើងខណៈយោធាអ៊ីស្រាអែល និយាយថាប្រតិបត្តិការនៅទីក្រុងរ៉ាហ្វា នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរុះរើស្ទើរតែទាំងស្រុងនូវអង្គភាពកងវរសេនាតូចរបស់ក្រុមហាម៉ាសចំនួនពីរកន្លែងក្នុងចំណោមអង្គភាពកងវរសេនាតូចចំនួនបួនកន្លែង នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន បានសម្លាប់អ្នកប្រយុទ្ធរបស់ក្រុមហាម៉ាសរាប់សិបនាក់នៅទីក្រុង Rafah ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកនៃក្រុមអ្នកចរចារបស់អ៊ីស្រាអែល បាននិយាយថា យោធានឹងនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកនៅទីក្រុងរ៉ាហ្វា ហើយអ៊ីស្រាអែល នឹងបន្តធ្វើយុទ្ធនាការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព។ សេចក្តីរាយការណ៍និយាយថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាអាចនៅបន្ត លុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលចាប់ឃុំខ្លួនដោយក្រុមហាម៉ាស ត្រូវបានដោះលែង។មានការព្រួយបារម្ភជាច្រើនថា ជម្លោះអាចអូសបន្លាយពេលតទៅទៀត ដោយសារគម្លាតដ៏ធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងការចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស កំពុងអំពាវនាវឱ្យមានកិច្ចព្រមព្រៀង ដែលធានាឱ្យមានបទឈប់បាញ់ពេញលេញ ខណៈអ៊ីស្រាអែល កំពុងបញ្ជាក់ច្បាស់ថា ខ្លួនមានគោលបំណងកម្ទេចក្រុមហាម៉ាស។

អ្នកការទូត៖ អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៥៥០នាក់ស្លាប់ អំឡុងពេលបុណ្យហាជី

2024/06/19 10:17:27 am        158
ក្រុមអ្នកការទូត កាលពីថ្ងៃអង្គារ បាននិយាយថា អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៥៥០នាក់ បានស្លាប់ក្នុងអំឡុងពេលពិធីបុណ្យហាជី ដោយបញ្ជាក់ពីធម្មជាតិមិនអំណោយផលខ្លាំងក្នុងពេលធម្មយាត្រា ដែលសីតុណ្ហភាពឡើងកម្តៅខ្លាំងនៅឆ្នាំនេះ។ អ្នកការទូតអារ៉ាប់ពីរនាក់ ដែលសម្របសម្រួលការឆ្លើយតប បាននិយាយទៅកាន់សារព័ត៌មាន AFPថា យ៉ាងហោចណាស់មនុស្ស៣២៣នាក់នៃអ្នកស្លាប់គឺជាជនជាតិអេហ្ស៊ីប ដែលពួកគេភាគច្រើនស្លាប់ដោយសារជំងឺទាក់ទងទៅនឹងកម្តៅ។អ្នកការទូត និយាយថា យ៉ាងហោចណាស់ជនជាតិហ្ស៊កដានី ចំនួន៦០នាក់ ក៏បានស្លាប់ផងដែរ ដែលកើនឡើងពីចំនួនផ្លូវការ៤១នាក់ ត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ ។អ្នកស្លាប់ថ្មី ធ្វើឱ្យចំនួនសរុប ដែលត្រូវបានរាយការណ៍មកប្រទេសជាច្រើនរហូតមកដល់ពេលនេះមានចំនួន៥៧៧នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន AFP ។ អ្នកការទូត និយាយថាចំនួនសរុបនៅឯទីបញ្ចុះសពនៅកន្លែងធំបំផុតមួយនៅក្នុងទីក្រុង Mecca មានចំនួន៥៥០នាក់។ ពិធីបុណ្យ ហាជី គឺជាពិធីបុណ្យមួយក្នុងចំណោម សសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម និងប្រជាជនមូស្លីមទាំងអស់ ដែលមានមានន័យថា ត្រូវតែបំពេញពិធិនេះយ៉ាងហោចណាស់ម្តង។មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា ធម្មយាត្រានេះ បានរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ខណៈសីតុណ្ហភាពនៅក្នុងតំបន់ធ្វើពិធីសាសនា កើនឡើង០,៤ អង្សាសេ រៀងរាល់ទសវត្សរ៍។ សីតុណ្ហភាពឡើងដល់៥១,៨អង្សាសេ នៅវិហារធំ ហ្គ្រេនម៉ស(Grand Mosque) ក្នុងទីក្រុង Mecca កាលពីថ្ងៃចន្ទ។

ឃ្លាំងស្តុកប្រេង ត្រូវអគ្គិភ័យឆាបឆេះ នៅតំបន់ Rostov របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយានដ្រូន

2024/06/18 03:02:04 pm        71
ក្រុមមន្ត្រី បាននិយាយថា ឃ្លាំងស្តុកប្រេងជាច្រើន ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន នៅទីក្រុង Azov ក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ។លោក Vasily Golubev អភិបាលនៃតំបន់ Rostov ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegramថា៖«យោងតាមទិន្នន័យបឋម មិនមានអ្នកស្លាប់ ឬរងរបួសទេ»។ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី បាននិយាយនៅលើ Telegram ថា ភ្លើងបានរាលដាលពាសពេញដីទំហំ ៥.000ម៉ែត្រគូប ហើយអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ ដែលមានសម្ភារ ២១គ្រឿង កំពុងព្យាយាមពន្លត់អគ្គិភ័យនោះ។សារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ ទីក្រុងគីវ តែងតែនិយាយថា ការកំណត់គោលដៅលើថាមពល យោធា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រុស្ស៊ី ធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ។ទីក្រុង Azov គឺស្ថិតនៅលើដងទន្លេ Don និងមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីសមុទ្រ Azov។

[UPDATE] មនុស្ស៩នាក់ស្លាប់ និងបាត់ខ្លួន១៧នាក់ ស្របពេលមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនភាគខាងត្បូង

2024/06/18 12:48:55 pm        70
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្ស ៩ នាក់បានស្លាប់ និង១៧ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដី ក្នុងនោះអ្នកស្លាប់៥នាក់ និង១៥នាក់បាត់ខ្លួន នៅខេត្តក្វាងទុង (Guangdong) និង៤នាក់ស្លាប់ ២នាក់បាត់ខ្លួន ក្នុង ខេត្ត ហ្វូជៀន (Fujian)ប្រទេសចិនភាគខាងត្បូង។ ភ្លៀងធ្លាក់ដ៏គំហុកបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងទុង ដែលមានប្រជាជនរស់នៅច្រើន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីអាកាសធាតុអាប់អួរជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមអាជ្ញាធរខេត្តថាមនុស្ស ១៣ នាក់ទៀតត្រូវបានជាប់ក្នុងទឹកជំនន់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទេ។ ទូរទស្សន៍ CCTV ដដែលបានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាង ១ម៉ឺននាក់ ទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះភ្លាមៗ។ ប្រទេសចិន ដែលតំបន់មួយចំនួនកំពុងជួបប្រទះរលកកម្តៅដ៏ខ្លាំង ក៏ត្រូវបានគ្របដណ្ដប់ដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ៕

រលកកម្ដៅនាំមកនូវសីតុណ្ហភាពក្តៅខ្លាំងដល់ប្រជាជនទីក្រុង Toronto

2024/06/18 12:43:57 pm        67
ការព្រមានអំពីកម្ដៅ ត្រូវបានចេញនៅទូទាំងតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសកាណាដា ខណៈដែលសីតុណ្ហភាព បានកើនឡើងខ្ពស់ដល់ ៣៥អង្សាសេ កាលពីថ្ងៃចន្ទ (១៧ ខែមិថុនា) ដោយក្រសួងបរិស្ថានកាណាដា បានណែនាំប្រជាជនកាណាដាឲ្យប្រុងប្រយ័ត្នពីជំងឺសុរិយរោគ។គួរបញ្ជាក់ថា អ្នករស់នៅទីក្រុង Toronto បាននាំគ្នាបន្តទាញយកអត្ថប្រយោជន៍ពីអាកាសធាតុក្តៅ ដើម្បីដេកអាំងកម្ដៅថ្ងៃ នៅបឹង Ontario ខណៈពេលដែលអ្នកផ្សេងទៀត នាំគ្នាជិះកង់លេងកម្សាន្ត ឬអង្គុយនៅក្នុងហាងហាលវាល។តែយ៉ាងណាក្ដី ភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ប្រព័ន្ធអាកាសធាតុដែលមានសម្ពាធខ្ពស់ ក៏អាចនាំមកនូវសីតុណ្ហភាពក្ដៅខ្លាំងបំផុតដល់ផ្នែកកណ្តាល និងភាគខាងកើតនៃសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះផងដែរ។ហើយជាមួយគ្នានេះ ការព្រមានអំពីកម្ដៅរបស់ក្រសួងបរិស្ថានកាណាដា បានឲ្យដឹងថា សន្ទស្សន៍សំណើមកំពុងឡើងខ្ពស់បំផុតចន្លោះពី ៣៦ ទៅ ៤២អង្សាសេ នៅតំបន់ខ្លះនៃភាគខាងជើងរបស់ប្រទេស៕

គ្រូបង្រៀនតវ៉ាប្រឆាំងនឹងកំណែទម្រង់ការអប់រំ ដោយនិយាយថា បំផ្លាញសិទ្ធិ នៅកូឡុំប៊ី

2024/06/18 12:26:36 pm        57
គ្រូបង្រៀនកូឡុំប៊ីរាប់ពាន់នាក់ និងអ្នកគាំទ្ររបស់ពួកគេ កាលថ្ងៃចន្ទ (ទី១៧ ខែមិថុនា) បាននាំគ្នាដើរដង្ហែតាមដងផ្លូវក្នុងទីក្រុង Bogota ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់អប់រំ ដែលកំពុងដំណើរការ នៅក្នុងសភា។ក្រុមអ្នកតវ៉ាបានអះអាងថា កំណែទម្រង់ដែលបានគ្រោងឡើងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិគ្រូបង្រៀន និងសុចរិតភាពនៃប្រព័ន្ធអប់រំសាធារណៈ។កូដកម្មឈ្មោះ «Take of Bogota» ដឹកនាំដោយសហជីពគ្រូបង្រៀនដ៏ធំ Fecode បាននាំគ្នាដើរទៅកាន់អគាររដ្ឋសភា នៅទីលាន Bolivar ខណៈដែលគ្រូបង្រៀន និងអ្នកតវ៉ាទាំងនោះ បានកាន់ទង់ជាតិកូឡុំប៊ី និងបដាប្រឆាំងនឹងសេចក្ដីស្នើច្បាប់នោះ។សហជីប Fecode បានអះអាងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភាបានរួមបញ្ចូលវិសោធនកម្មលើសេចក្ដីស្នើច្បាប់ដែលពួកគេបានព្រមព្រៀងពីដំបូងជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យខូចដល់ការអប់រំសាធារណៈ ដោយធ្វើឲ្យការអប់រំជាឯកជនភាវូបនីយកម្ម និងលុបបំបាត់ថ្នាក់មត្តេយ្យសិក្សាពីប្រព័ន្ធសាធារណៈ ក្នុងចំណោមផ្សេងៗទៀត។គួរបញ្ជាក់ថា សហជីពបានផ្តួចផ្តើមធ្វើកូដកម្មថ្នាក់ជាតិ កាលពីថ្ងៃទី១២ ខែមិថុនា ដោយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ដំណើរការ ចំពោះសេចក្ដីស្នើច្បាប់នោះ៕

បំណាក់ដី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ នៅតំបន់ភ្នំភាគខាងជើង ប្រទេសវៀតណាម

2024/06/18 12:19:12 pm        69
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីនៅជម្រាលភ្នំមួយ បណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់ នៅក្នុងខេត្ត Bac Kan ភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ។ មនុស្ស៥ នាក់ក្នុងគ្រួសារមួយ កំពុងដេកនៅក្នុងលំនៅឋានរបស់ពួកគេ ដែលស្ថិតនៅលើភ្នំមួយក្នុងស្រុក Pac Nam នៅពេលដែលឧបទ្ទវហេតុកើតឡើង ។បំណាក់ដី បានកប់លើលំនៅឋានរបស់ពួកគេទាំងស្រុង ហើយមនុស្ស៤នាក់ក្នុងចំណោមពួកគេ ក្នុងនោះរួមមានទាំងទារកអាយុមួយខែម្នាក់ ត្រូវបានកប់ក្នុងបំណាក់ដី ខណៈមនុស្សម្នាក់ក្នុងគ្រួសារនេះ អាច គេចខ្លួនរួច។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បរិមាណទឹកភ្លៀងធ្លាក់នៅក្នុងតំបន់នេះ មានរហូតដល់ ៩០ មីលីម៉ែត្រ ចាប់តាំងពីម៉ោង ៨ យប់ម្សិលមិញ រហូតដល់ម៉ោង៦:៣០ នាទីព្រឹកថ្ងៃអង្គារនេះ។ យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់ និងបាត់ខ្លួន នៅក្នុងប្រទេសវៀតណាម ចាប់តាំងពី ខែមករា ដល់ខែឧសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង
07/12/2025 05:07 PM
គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
07/12/2025 05:07 PM
ឯកឧត្តមហ៊ុល សំអុន យកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈ៧វត្តនៅស្រុកត្រាំកក់ខេត្តតាកែវ
07/12/2025 05:07 PM
ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន០៧វត្តក្នុងឃុំត្រពាំងជង
07/12/2025 05:07 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី គូសបញ្ជាក់ពីបុរេលក្ខខណ្ឌ សម្រាប់ការពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ
07/12/2025 05:07 PM
លោក Erdogan និយាយថា សករាជថ្មីបានបើកឡើងសម្រាប់ប្រទេសទួរគី បន្ទាប់ពីការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធ PKK
07/12/2025 04:07 PM
មន្ត្រីស្លូវ៉ាគី៖ កិច្ចសន្ទនាក្នុងចំណោមអរិយធម៌ផ្សេងៗ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកសាងសន្តិភាព
07/12/2025 04:07 PM
ការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្សីនៅភាគខាងលិចអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
07/12/2025 04:07 PM
ប្រទេសលីបង់ស្នើឲ្យ UNIFIL បន្តអាណត្តិមួយឆ្នាំទៀត
07/12/2025 04:07 PM
ប្រមុខការទូតនិយាយថា សហភាពអឺរ៉ុប ជំរុញអ៊ីស្រាអែលធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា
07/12/2025 03:07 PM