បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

សន្តិសុខ និង សង្គម

កងកម្លាំរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែអះអាងដូចគ្នាពីការវាយប្រហារលើគ្រឿងយុទ្ធោបករណ៍ទៅវិញទៅមក

2023/10/01 12:09:46 pm        475
យោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការរវាងប្រទេសទាំងពីរ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿង។យោងតាមសេចក្ដីរាយការពីសមរភូមិដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់អ៊ុយក្រែន នៅគ្រប់មុខព្រួញ និងបានបំផ្លាញរថភ្លើងពិសេសមួយខ្សែដែលកំពុងដឹកគ្រឿងយោទ្ធោករណ៍ និងតំបន់ប្រមូលផ្ដុំនៃកងពលតូចចំនួនពីរ។ក្រសួងការពារជាតិក៏ បាននិយាយផងដែរថា កងទ័ពរបស់ខ្លួនបានកម្ទេចឃ្លាំងស្ដុកគ្រាប់រំសេវចំនួន៣កន្លែង ក្នុងតំបន់ឃើសិន (Kherson) និងតំបន់ដូនេត និងកាំភ្លើងធំពីរគ្រឿងផលិតដោយបស្ចឹមប្រទេស នៅមុខព្រួញហ្សាប៉ូរីហ្សា។ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក៏បានស្ទាក់ចាប់មីស៊ីល BM-27 បាន៩គ្រាប់និង មីស៊ីលហ៊ីម៉ាស់ (HIMARS) បាន១គ្រាប់និងយានដ្រូន២៥គ្រឿងពីខាងភាគីអ៊ុយក្រែនផងដែរ។នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនឬ (AFU) បានអះអាងថា រយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធជាច្រើន បានចាប់ផ្ដើមនៅតំបន់អាឌីអ៊ីវកា តំបន់ម៉ារីនកា និងហ្សាប៉ូរីហ្សា ដោយបាននិយាយថា កងទ័ពអ៊ុយក្រែន បានធ្វើការវាយប្រហារតាមអាកាសទៅលើចំណុចប្រមូលផ្ដុំដែលមានវត្ដមានបុគ្គលិកយោធារុស្ស៊ី ឧបករណ៍សឹក ហើយនិងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។កងទ័ពអ៊ុយក្រែន បាននិយាយថា យានដ្រូនអត្ដឃាតរបស់រុស្ស៊ីចំនួន៤០គ្រឿងបានវាយប្រហារអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងត្បូង ហើយកងទ័ពអ៊ុយក្រែន ក៏បានស្ទាក់ចាប់យានដ្រូនបាន៣០គ្រឿងដែរក្នុងចំណោមនោះ៕ អត្ថបទ មករា

អ្នកកាសែតឯករាជ្យម្នាក់ និយាយថា ជនភៀសខ្លួនអាមេនី កំពុងត្រូវការផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់

2023/10/01 10:41:43 am        437
ប្រធានទីភ្នាក់ងាជនភៀសខ្លួនសហប្រជាជាតិឬ(UNHCR) បាននិយាយ កាលពីថ្ងៃសៅរ៍ថា ជនភៀសខ្លួន ជាង១០០.000នាក់ ដែលចេញពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ឥឡូវនេះបានទៅដល់ប្រទេសអាមេនីហើយ។នាងស៊ីរ៉ានុស សាស៊ីយ៉ាន់ (Siranush Sargsyan) ជាអ្នកយកពត៌មានឯករាជ្យម្នាក់ដែលកំពុងរាយការពីការធ្វើដំណើររបស់ជនជាតិភាគតិចអាមេនីពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ប្រាប់អ្នកយកពត៌មានReutersថា ប្រជាជនរាប់ពាន់នាក់បានជាប់នឹងការស្ទះចរាចេដ៍ធំមួយនៅលើផ្លូវជាតិតំបន់ភ្នំឆ្ពោះទៅកាន់ប្រទេសអាមេនី។នាងសាស៊ីយ៉ាន់បានរាយការថា ប្រជាជនជាច្រើនកំពុងស្ថិតក្នុងស្ថានភាពខ្វះថ្នាំសង្កូវព្យាបាល ហើយកំពុងត្រូវការផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់។ប្រទេសអាមេនីបានស្នើរសុំជំនួយសហភាពអឺរ៉ុបកាលពីថ្ងៃសៅរ៍ ដើម្បីជួយដោះស្រាយការមកដល់ជនភៀសខ្លួនពីតំបន់ណាហ្គូណូការ៉ាបាក់ចាប់តាំងពីប្រទេសអាហ្ស៊ើបៃហ្សង់បានចូលកាន់កាប់តំបន់នោះឡើងវិញកាលពីសប្ដាហ៍មុនមក៕

អ៊ុយក្រែនកំពុងអូសទាញក្រុមហ៊ុនផលិតអាវុធលោកខាងលិច ឲ្យជួយកែប្រែឧស្សាហកម្មការពារជាតិរបស់ខ្លួន

2023/10/01 09:52:54 am        451
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោកចង់បង្វែរឧស្សាហកម្មយោធាអ៊ុយក្រែនឲ្យទៅជាមជ្ឈមណ្ឌលយោធាដ៏ធំមួយដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាវុធរបស់បស្ចឹមប្រទេស ដើម្បីបង្កើនការផ្គត់ផ្គង់អាវុធសម្រាប់ការវាយបករបស់ក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។លោក បាននិយាយនៅឯសន្និសីទមួយថា រដ្ឋាភិបាលរបស់លោក បានកោះប្រជុំជាមួយក្រុមហ៊ុនផលិតអន្ដរជាតិ ដើម្បីពិភាគ្សាពីវិធីអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្មរួមគ្នា នៅក្នុងការបង្កើតកន្លែងផលិតនិងជួសជុលអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមានការទម្លាក់គ្រាប់បែកឥតឈប់ឈរពីរុស្ស៊ីក៏ដោយ។ប្រទេសអ៊ុយក្រែន បានពឹងផ្អែកយ៉ាងសំខាន់ទៅលើការគាំទ្រហិរញ្ញវត្ថុ និងយោធាពីលោកខាងលិច ហើយបានទទួលទឹកប្រាក់រាប់ម៉ឺនលានដុល្លាពីជំនួយនេះ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២មក។ ប៉ុន្ដែសង្រ្គាមនេះបានធ្វើឲ្យតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់អាវុធនិងគ្រាប់រំសេវ៕នាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតអាវុធមកពីជាង៣០ប្រទេស បានចូលរួមសន្និសីទនេះ។ ប្រទេសខ្លះ បាននិយាយថា ពួកគេកំពុងជិតអស់អាវុធពីស្ដុករបស់ពួកគេ ហើយកំពុងតស៊ូស្វែងរកការផ្គត់ផ្គង់ដើម្បីអាចជួយបង្កើនការផលិត ខណៈដែលតម្រូវការរបស់អ៊ុយក្រែន កំពុងតែកើនឡើងនោះ៕

ក្រសួងការបរទេសអាមេរិក៖ សារអេឡិចត្រូនិកចំនួន៦០.០០០ ត្រូវបានលួចក្នុងការវាយប្រហាតាមអ៊ីនធឺណិត

2023/09/29 02:21:02 pm        177
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សារអេឡិចត្រូនិកប្រមាណ៦០.០០០សារ ត្រូវបាន លួចពីក្រសួងក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលតាមការរាយការណ៍ ត្រូវបានប្រព្រឹត្តដោយក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន។ អ្នកនាំពាក្យ លោក Matthew Miller បានបង្ហាញបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍។ លោកនិយាយថា ប្រព័ន្ធបែងចែកព័ត៌មានសម្ងាត់ពុំត្រូវបានចូលលួចនោះទេ។ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែកក្កដាថា ក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន បានចូលលួចគណនីសារអេឡិចត្រូនិក ជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការចំនួនប្រមាណ ២៥។ ក្រសួងការបរទេស បានបញ្ជាក់ពីការបំពាននេះ ហើយកំពុងស៊ើបអង្កេតលើករណីនេះ។ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក និយាយថាគណនីសារអេឡិចត្រូនិករបស់ក្រសួងការបរទេសចំនួន១០ ត្រូវបានចូលលួច។ ពួកគេបាននិយាយថាសារអេឡិចត្រូនិកចំនួន៩ ក្នុងចំណោម១០ ជាកម្មសិទ្ធរបស់មន្ត្រីបម្រើការងារលើកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ អ្នកសារព័ត៌មានម្នាក់ បានសួរលោក Miller ថាតើក្រសួងការបរទេស បានកំណត់ដោយឯករាជ្យថាតើនណានៅពីក្រោយការវាយប្រហារនេះ។ លោក Miller បានឆ្លើយតបថាយើងគ្មានហេតុផលសង្ស័យចំពោះការរួមចំណែកថា ក្រុម Microsoft បានធ្វើឡើងជាសាធារណៈនោះទេ។ រដ្ឋាភិបាលអាមេរិក កំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសចិន។ក្រសួងនិយាយថា ប្រទេសចិន បានធ្វើសកម្មភាពលួចទិន្នន័យដ៏ឃោឃៅប្រចាំថ្ងៃ ជាមធ្យោបាយមួយព្យាយាមទប់ទល់អំណាចយោធារបស់សហរដ្ឋអាមេរិក។

UN និយាយថា ជនអន្តោប្រវេសន៍ជាង ២.៥០០នាក់ស្លាប់នៅសមុទ្រម៉េឌីទែរ៉ាណេ

2023/09/29 12:18:39 pm        113
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងញ៉ូវយ៉កថា មនុស្សជាង២.៥០០នាក់ បានស្លាប់ ឬបាត់បាត់ខ្លួន នៅសមុទ្រម៉េឌីទែរ៉ាណេ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣នេះ ខណៈព្យាយមឆ្លងកាត់មហាសមុទ្រចូលទៅតំបន់អឺរ៉ុប។ ចំនួននេះជាការកើនឡើងខ្លាំងពីចំនួនជនអន្តោប្រវេសន៍ស្លាប់ឬបាត់ខ្លួន ១.៦៨០នាក់ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Ruven Menikdiwela នាយកប្រចាំនៅការិយាល័យទីក្រុងញ៉ូវយ៉ករបស់អង្គការ UNHCR បាននិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ជួបហានិភ័យនៃការស្លាប់ និងការបំពានសិទ្ធមនុស្សគ្រប់ជំហាន។បញ្ហានេះកើតមានឡើង នៅថ្ងៃតែមួយនៅពេលដែល ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ក្នុងទីក្រុងព្រុចស៊ែល ដើម្បីពិភាក្សាពីរបៀបដោះស្រាយអ្នកដែលកំពុងធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបតាមសមុទ្រ ក្នុងពេលកើនឡើងការព្រួយបារម្ភពីរដ្ឋជាសមាជិក មានប្រទេសអ៊ីតាលី និងអាល្លឺម៉ង់។រដ្ឋជាសមាជិក និងសភាអឺរ៉ុប បានស្ថិតក្នុងដំណើរការចរចាជាច្រើនឆ្នាំមកហើយ ពីការឈានដល់ដែលនៅវែងឆ្ងាយ នូវការកែទម្រង់ចំពោះប្រព័ន្ធស្វែងរកទីជម្រករួមរបស់ប្លុកនេះ ប៉ុន្តែគ្មានលទ្ធផល។

ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់តំបន់ Darien Gap ប្រទេសប៉ាណាម៉ាលើសពី៤សែននាក់

2023/09/29 12:08:31 pm        82
ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនប្រជាជន ដែលកំពុងឆ្លងកាត់តំបន់ Darien Gap ប្រកបដោយគ្រោះថ្នាក់ តភ្ជាប់ប្រទេសប៉ាណាម៉ានិងកូឡំប៊ី បានឈានដល់កំណត់ត្រាខ្ពស់ដល់៤សែននាក់ ក្នុងឆ្នាំនេះ រហូតដល់ខែកញ្ញានេះ ខណៈការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកកើនឡើងកាន់តែច្រើន ទោះបីជាមានកិច្ចប្រឹងប្រែងទប់ស្កាត់លំហូរនេះក៏ដោយ។ ក្រសួងសន្តិសុខប្រទេសប៉ាណាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជាងពាក់កណ្តាលនៃជនអន្តោប្រវេសន៍ទាំងនេះ គឺជាកុមារ និងទារក ហើយខែកញ្ញាតែមួយ បានមើលឃើញចំនួននៃការឆ្លងកាត់ បានកើនឡើង១ភាគ៥ បើប្រៀធៀបទៅនឹងខែមុន។ តួលេខរហូតមកដល់ពេលនេះ នៅឆ្នាំនេះ មានជនអន្តោប្រវេសន៍ ៤០២.៣០០នាក់ ដែលកើនឡើងជិតទ្វេដងនៃចំនួនពេញមួយឆ្នាំ២០២២។អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណកាលពីខែមេសាថា ចំនួនជនអន្តោប្រវេសន៍សម្រាប់ឆ្នាំទាំងមូល នឹងមានចំនួន ៤០០.០០០នាក់។ក្រសួងសន្តិសុខ ប្រទេសប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ភាគច្រើនកំពុងធ្វើដំណើរឆ្លងកាត់ព្រៃវែងឆ្ងាយដ៏គ្រោះថ្នាក់គឺជាពលរដ្ឋវ៉េណេស៊ុយអេឡា និងមួយចំនួនមកពីប្រទេសអេក្វាឌ័រ ហៃទី និងប្រទេសផ្សេងទៀត។ ប្រទេសប៉ាណាម៉ា បានប្រកាស កាលពីដើមខែនេះថា មានវិធានការជាច្រើនដើម្បីបញ្ឈប់ការកើនឡើងការធ្វើអន្តោប្រវេសន៍ រួមមានការនិរទេសមនុស្សបន្ថែមទៀតដែលមានកំណត់ត្រាបទឧក្រិដ្ឋ និងកាត់បន្ថយចំនួនថ្ងៃរបស់អ្នកទេសចរមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសនេះ។

អាមេរិកដាក់ទណ្ឌកម្មថ្មីជុំវិញអស្ថិរភាពនៅស៊ូដង់

2023/09/29 11:40:35 am        91
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ រួមទាំងក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបុគ្គលមួយរូបដែលខ្លួនបានចោទប្រកាន់ថា បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់កាន់តែខ្លាំង ខណៈដែលការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមួយនេះ។សកម្មភាពនេះ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីខែមេសា ជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរនយោបាយ និងការធ្វើសមាហរណកម្មនៃកងកម្លាំង RSF ទៅក្នុងកងទ័ពស៊ូដង់ រយៈពេលបួនឆ្នាំបន្ទាប់ការកាន់កាប់ពីរយៈពេលយូររបស់លោក Omar al-Bashir ត្រូវបានផ្ដួលរំលំនៅក្នុងការបះបោរដ៏ពេញនិយមមួយ។លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពនេះ គឺដាក់ឲ្យអ្នកដែលបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ ទទួលខុសត្រូវចំពោះអស្ថិរភាពទាំងឡាយ ដែលកើតមាននៅក្នុងប្រទេសនេះ»៕

ក្រុមអ្នករត់ពន្ធ បំផ្លាញរថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលកំពុងរង់ចាំឆ្លងកាត់ព្រំដែនអាមេរិក

2023/09/29 11:37:03 am        104
ក្រុមមេដឹកនាំឧស្សាហកម្មម៉ិកស៊ិក កំពុងអំពាវនាវឲ្យបញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស ដោយសារពួកគេកំពុងរារាំងសមាសធាតុទាំងអស់ ដែលបានប្រមូលផ្តុំនៅទីក្រុងវ៉តរីស (Juarez)មិនឲ្យទៅដល់មជ្ឈមណ្ឌលចែកចាយរបស់សហរដ្ឋអាមេរិក។ពួកគេ ក៏មានការព្រួយបារម្ភផងដែរថា ម៉ោងប្រតិបត្តិការមានកំណត់ នៅច្រកចូលតូចៗនៅខាងក្រៅទីក្រុង អែល សាប៉ូ ចារីស (El Paso-Jarez) កំពុងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងរថយន្តដឹកទំនិញរបស់ ពួកគេ។លោកម៉ានូអែល សូតេឡូ ( Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូនទីក្រុងវ៉តរីស បាននិយាយថា៖ «រថយន្តដឹកទំនិញ ដែលបានចំណាយពេលមួយយប់ (រង់ចាំឆ្លងកាត់កំពង់ផែ Santa Teresa រដ្ឋញូវម៉ិក ស៊ីកូ (New Mexico) ត្រូវបានគេកាត់សំបកកង់។ យប់មិញ អ្នកឃើញមនុស្សដើរកាត់។ វាមើលទៅដូចជាផ្លូវចំណាកស្រុក(រត់ពន្ធ)។ វាហាក់បីដូចជាយើងកំពុងចូលទៅក្នុងផ្លូវរបស់ពួកគេ។ អ្នកបើកបរ មានការព្រួយបារម្ភ ដោយសារតែមនុស្សដើរលេងនៅទីនោះ»។លោកសូតេឡូ បាននិយាយថា ក្រុមហ៊ុនដឹកទំនិញ កំពុងដោះស្រាយបញ្ហាសុវត្ថិភាពដោយការផ្លាស់ប្តូរបុគ្គលិកបន្ថែមទៀតទៅកាន់ច្រកឆ្លងកាត់ គឺបុគ្គលិកត្រូវមើលឡានដឹកទំនិញនៅពេលយប់ និងអ្នកបើកបរ«ថ្មី» នៅពេលព្រឹក ដើម្បីជំនួសអ្នកដែលធ្វើការនៅក្នុងក្រុម នៅថ្ងៃមុននេះ។ ពួកគេក៏កំពុងនាំយកស្ថានភាពនេះ ទៅប្រាប់ដល់អាជ្ញាធរមូលដ្ឋាន។ចៅក្រមក្នុងតំបន់ និយាយថា នយោបាយជំរុញមានការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស។

ទាហាន១២នាក់បានស្លាប់នៅប្រទេសនីហ្សេ ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

2023/09/29 11:33:10 am        122
ក្រសួងការពារជាតិរបស់ប្រទេសនីហ្សេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ទាហាននីហ្សេចំនួន១២នាក់ បានស្លាប់បន្ទាប់ពីការវាយប្រហារ ដោយក្រុមបះបោរប្រដាប់អាវុធរាប់រយនាក់ នៅលើម៉ូតូនៅភាគនិរតីរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា)។ សេចក្តីថ្លែងការណ៍បាននិយាយថា ទាហាន៧នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ខណៈដែលទាហាន៥នាក់ផ្សេងទៀត បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ ខណៈពេលកំពុងបើកបរដើម្បីជួយអង្គភាពដែលរងការវាយប្រហារនោះ។ការវាយប្រហារនេះ បានកើតឡើងក្នុងចម្ងាយប្រហែល១៩០គីឡូម៉ែត្រ ពីរដ្ឋធានី នីញ៉ាម៉េ ក្នុងទីក្រុងកាន់ដាជី (Kandadji) នៅជិតតំបន់បីព្រំដែននៃប្រទេសម៉ាលី បួគីណា-ហ្វាសូ និងនីហ្សេ ដែលជាចំណុចកណ្តាលនៃការបះបោររបស់ក្រុមអ៊ីស្លាមនៅតំបន់អាហ្រ្វិក Sahel ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា ក្រុមបះបោរប្រហែលមួយរយនាក់ ត្រូវបានសម្លាប់ ហើយម៉ូតូ និងអាវុធរបស់ពួកគេត្រូវបានបំផ្លាញ ហើយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ គួររម្លឹកផងដែរថា ប្រទេសនីហ្សេ ត្រូវបានគ្រប់គ្រងដោយរបបសឹក ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកក្កដា ដែលមួយផ្នែកចេញពីការមិនសប្បាយចិត្តចំពោះស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ៕

រថយន្តដឹកទឹក ជំនួស អណ្តូងទឹក ទឹកម៉ាស៊ីន ក្នុងសហគមន៍ប្រទេសបូលីវី ដែលទទួលរងគ្រោះរាំងស្ងួត

2023/09/29 11:24:53 am        136
គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលនៅក្នុងប្រទេសបូលីវី និងរដូវរងាដែលមានកម្តៅក្តៅខ្លាំង កំពុងគំរាមកំហែង បណ្តាលឲ្យផ្នែកជាច្រើនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ខ្វះទឹក រួមទាំងទីក្រុង El Alto ដែលមានរយៈកម្ពស់ខ្ពស់ មានកម្ពស់ប្រមាណ៤ពាន់ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរលាយផ្ទាំងទឹកកកនៅក្នុងទីក្រុង Andes ប្រទេសបូលីវី ដែលផ្តល់ទឹកសាបដល់តំបន់ដីសើមដែលនៅជុំវិញនោះ ដោយពលរដ្ឋទីក្រុង El Alto នៅលើតំបន់La Paz ពេលនេះអាចទទួលបានទឹកក្នុងពេលវេលាជាក់លាក់។ ប្រទេសបូលីវី បានជួបប្រទះសីតុណ្ហភាពមិនអំណោយផលខ្លាំងបំផុត នៅក្នុងខែសីហានិងខែកញ្ញា ដែលជាធម្មតាជាខែមានអាកាសធាតុល្អ។ ភាគច្រើននៃអ្នករស់នៅក្នុងទីក្រុង El Alto ជាទីក្រុងមានប្រជាជនប្រមាណ១លាននាក់ មកពីសហគមន៍កសិកម្ម ដែលចិញ្ចឹមសត្វ និងដាំបន្លែ នឹងត្រូវជួយសង្គ្រោះ។សមាជិកសហគមន៍វិទ្យាសាស្ត្រ បានព្រមានថាស្ថានភាព អាចកាន់តែធ្ងន់ធ្ងរដោយគំរូអាកាសធាតុ El Nino នឹងកំណត់ពេលមកដល់នៅក្នុងខែ ធ្នូ ដែលកែប្រែការព្យាករណ៍ និងធ្វើឲ្យប្រែប្រួលសីតុណ្ហភាព។ បាតុភូត El Nino អាចជំរុញឲ្យមានព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត ក្នុងតំបន់មួយចំនួន និងមានភ្លៀងធ្លាក់ច្រើន នៅតំបន់ផ្សេងទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM