ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង
នគរបាលចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងទីតាំងបង្កបល្បែងស៊ីសង នៅខណ្ឌឫស្សីកែវ

សន្តិសុខ និង សង្គម

ទឹកជំនន់បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអូទ្រីស

2024/06/10 01:45:56 pm        57
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ (០៨ មិថុនា) បានបណ្តាលឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ជាពិសេសនៅរដ្ឋ ស្ទីរៀ (Styria) ដែលជារដ្ឋធំទីពីររបស់អូទ្រីស។ វីដេអូសាក្សីផ្ទាល់ភ្នែកបានបង្ហាញពីផ្លូវ និងអគារនានាបានលិចនៅក្នុងទឹកជំនន់នៅក្នុងទីក្រុង ដចហ្វៃស្ធឺត (Deutschfeistritz) ក្នុងរដ្ឋនេះ។នៅកណ្តាលប្រទេសអូទ្រីស ការជូនដំណឹងស្តីពីការការពារស៊ីវិលសម្រាប់ក្រុង ដចហ្វៃស្ធឺត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរត្រូវបានដកចេញកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈតំណាងនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា ពួកគេមិនបានទទួលរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។ សហគមន៍នេះមានប្រជាជនប្រហែល ៤០០០ នាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង ហ្រ្គាស (Graz) បានរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុកកាលពីយប់ថ្ងៃសៅរ៍ ដែលបានបោកបក់រថយន្ត និងលំនៅឋានជាច្រើនខ្នង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងទីក្រុង ដចហ្វៃស្ធឺត និងទីក្រុង ហាដប៊ែក-ហ្វឺស្ទីនហ្វែដ (Hartberg-Fuerstenfeld) នៃរដ្ឋ ស្ទីរៀ ប្រជាជនលំបាកក្នុងការទៅបោះឆ្នោតសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយសារតែពួកគេមិនអាចចូលទៅដល់ដោយសារទឹកជំនន់ ឬផ្លូវត្រូវបានបំផ្លាញ។អាកាសធាតុបង្ហាញសញ្ញានៃការប្រសើរឡើងកាលពីថ្ងៃអាទិត្យ បុន្តែទោះយ៉ាងណាក៏ដោយ លទ្ធភាពនៃព្យុះផ្គររន្ទះនៅថ្ងៃបន្ទាប់ទៀត មិនអាចត្រូវបានគេច្រានចោលឡើយ។ វិទ្យាស្ថានឧតុនិយមអូទ្រីស កំពុងព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃចន្ទ (១០ មិថុនា) នេះ និងថ្ងៃអង្គារ (១១ មិថុនា) ស្អែកនេះ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ៣៧.០០០ នាក់

2024/06/10 11:57:27 am        137
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបនហ៊ុមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧.០៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨៤.៤៩៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនមក។យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ជំរំ ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ ប៊ូរ៉េច (Bureij) រួមនិងតំបន់ ដឺ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា និងតំបន់ ដារ៉ាច (Daraj) នៅភាគខាងជើងក្រុងហ្កាហ្សា នៅថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ករបួសរាប់សិបនាក់។ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនដើម្បីរំដោះចំណាប់ខ្មាំងបួននាក់ នៅក្នុងជំរំ នូសៃរ៉ាត់ មួយថ្ងៃមុននោះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ចំណាប់ខ្មាំងបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។អ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ របស់ខ្លួនលើជំរំ នូសៃរ៉ាត់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ១០០ នាក់ទេ ប៉ុន្តែក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីន ២៧៤ នាក់ត្រូវបានសម្លាប់ និង ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕

ស្ថានភាពចំហេះព្រៃនៅតំបន់ដីសើមត្រូពិចប្រេស៊ីល អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០

2024/06/10 11:52:13 am        81
វីដេអូ និងរូបភាពយានដ្រូនបានបង្ហាញថា ចំហេះព្រៃដ៏ខ្លាំងក្លាបានបន្តបំផ្លិចបំផ្លាញតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនៅកណ្តាលភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈដែលភ្លើងបានឆេះរុលទៅមុខជាបណ្តើរៗឆ្ពោះទៅព្រំដែនប្រទេសបូលីវី។ចំហេះព្រៃ ដែលជាលទ្ធផលនៃភ្លៀងធ្លាក់តិចចាប់តាំងពីចុងឆ្នាំមុន ដែលបានរំខានដល់ការជន់លិចតាមរដូវ និងធ្វើឱ្យតំបន់នេះងាយរងគ្រោះដោយសារចំហេះ បានចាប់ផ្តើមកាលពីដើមខែមិថុនា ហើយបានហក់ឡើងជិតដប់ដងរហូតមកដល់ពេលនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។ទិន្នន័យផ្កាយរណបពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីល បានបង្ហាញពីការកើនឡើង ៩៨០ ភាគរយនៃចំនួនចំហេះនៅក្នុងតំបន់ ប៉ានតាណាល់ រហូតដល់ថ្ងៃទី០៥ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តួរលេខនេះបានបង្កើនការប្រកាសអាសន្ន នៅពេលដែលតំបន់នេះឈានចូលដល់រដូវគ្រោះថ្នាក់បំផុតសម្រាប់ចំហេះព្រៃ ដែលជាធម្មតាចាប់ផ្តើមនៅខែកក្កដា និងឡើងខ្ពស់ខ្លាំងនៅខែសីហា និងខែកញ្ញា។មូលនិធិសត្វព្រៃពិភពលោកប្រេស៊ីល បានសម្តែងការព្រួយបារម្ភថាចំហេះដែលកំពុងបន្ត អាចឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយដូចគ្នានេះកាលឆ្នាំ២០២០ នៅពេលដែលចំនួន ១៦ ភាគរយនៃតំបន់នេះទាំងមូលត្រូវបានដុតខ្ទេចខ្ទី។ តំបន់ដីសើម ប៉ានតាណាល់ មានទំហំប្រហែល ១០ ដងនៃតំបន់ដីសើម អេវើគ្លេដស៍ (Everglades) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយជាជម្រករបស់សត្វកម្រជាច្រើនប្រភេទ៕

ប្រទេសជាច្រើនអំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ប្រជាជនប៉ាឡេស្ទីន២៧៤នាក់

2024/06/10 09:09:33 am        177
ប្រទេស និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤ នាក់ អំឡុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat)នៅកណ្តាលដែនដីហ្កាហ្សា។ ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដ៏ព្រៃផ្សៃមិនធ្លាប់មាន ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមន្ទីរពេទ្យតស៊ូទប់ទល់លំហូរអ្នករបួស ឬសាកសព។ដោយរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) នៅកណ្តាលទីក្រុង ឌៀ អេល បាឡា(Deir el-Balah)ក្នុងដែនដីហ្កាហ្សា លោក ហ៊ីន ខូដារី (Hind Khoudary )អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមអ្នកការពារស៊ីវិលនៅតែស្វែងរកពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ ឬរបួស ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ លើជំរំ នូសេរ៉ាត់ ស្របពេលការវាយប្រហារតាមអាកាសកាន់តែច្រើន ដាក់គោលដៅទូទាំងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ខែតុលា ការវាយលុកឥតឈប់ដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.០៨៤ នាក់ និង ៨៤.៤៩៤ នាក់ផ្សេងទៀតរបួស៕

ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់គ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

2024/06/09 04:35:52 pm        211
ភ្នំពេញ៖ ជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅ ។សមត្ថកិច្ចប្រាប់ឲ្យដឹងថា គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ ​នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាមទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាមទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។វត្ថុតាងចាប់យគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៤,១២ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម ។ គ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។ជនល្មើស និងវត្ថុតាទាំងអស់ ត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងគ្រោងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់

2024/06/09 04:26:04 pm        223
ក្រុមគ្រូពេទ្យសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ថាខ្លួននឹងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ប្រឆាំងនឹងផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាលជាការផ្គើនការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលថាសកម្មភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃសហគមន៍វេជ្ជសាស្ត្រ។ សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលខ្លួននិយាយថាតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ១៤០.០០០នាក់ របស់ប្រទេសនេះ បាននិយាយថា ៧៤ ភាគរយនៃសមាជិក ដែលបានចូលរួមក្នុងការបោះឆ្នោត បានអនុម័ត សកម្មភាពរួម។ ប្រធានសមាគមលោក លីម យ៉ុន តេក (Lim Hyun-taek) បាននិយាយថា ផែនការរបស់រដ្ឋាភិបាលនឹងបំផ្លាញប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស ហើយពុំបានធ្វើអ្វីដើម្បីផ្លាស់ប្តូរបញ្ហារ៉ាំរ៉ៃរបស់វេជ្ជបណ្ឌិត ដែលធ្វើការក្នុងវិន័យសំខាន់ៗ និងសំណងមិនគ្រប់គ្រាន់។លោក Lim បានប្រាប់កិច្ចប្រជុំមួយដែលមានការចូលរួមដោយតំណាងក្រុមវេជ្ជសាស្ត្រជាច្រើនថា ដោយមានការគាំទ្រពីតំណាងទូទាំងប្រទេស សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) នឹងឈរនៅជួរមុខនៃការតតាំងដើម្បីសង្គ្រោះប្រព័ន្ធវេជ្ជសាស្ត្រ។ លោក Lim បាននិយាយថាសមាជិក នឹងឈប់ធ្វើការនៅថ្ងៃទី១៨ខែមិថុនា ហើយមានផែនការសម្រាប់បាតុកម្មដ៏ធំ។ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យថ្មីចូលរៀនសាលាពេទ្យចំនួន ២.០០០នាក់បន្ថែមទៀត ដែលជាចំណុចស្នូលនៃកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល៕

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមកទៅដល់ទីក្រុងឡាំផេឌូសា របស់អ៊ីតាលី ខណៈអ្នកស្លាប់កើនឡើង

2024/06/09 04:18:30 pm        222
សាកសពមួយផ្សេងទៀតត្រូវគេរកឃើញនៅក្បែរច្រាំងសមុទ្រលីប៊ី នៅចុងសប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីនាវាសង្រ្គោះរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ស្រង់បានសាកសពជនអន្តោប្រវេសន៍១១នាក់ ក្នុងទីតាំងតែមួយ នៃសមុទ្រម៉េឌីទែរ៉ាណេ និងបាននិយាយថាខ្លួនបានសង្គ្រោះមនុស្សជាង១៦០នាក់ពីទូកផ្សេងៗ។ សាកសពជនអន្តោប្រវេសន៍ ១១ នាក់ ត្រូវបាននាំ ដោយអង្គភាពល្បាតឆ្នេរអ៊ីតាលី ទៅកាន់កោះឡាំផេឌូសា (Lampedusa) កាលពីរសៀលថ្ងៃសៅរ៍។អង្គការសហប្រជាជាតិ បានចុះឈ្មោះ ចំនួនជនអន្តោប្រវេសន៍ស្លាប់ និងបាត់ខ្លួននៅកណ្ដាលសមុទ្រម៉េឌីទែរ៉ាណេ ជាង២០.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្លាយជាការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។ អ៊ីតាលី បានជំរុញដល់ប្រទេសទុយនីស៊ី និងលីប៊ី ឲ្យបញ្ឈប់ការបើកដៃឲ្យជនអន្តោប្រវេសន៍ប្រថុយជីវិតធ្វើដំណើរតាមសមុទ្រ ។ ប្រទេសនេះក៏ព្យាយាមដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះដោយនាវាផងដែរ ដោយនិយាយថា ប្រទេសទាំងនោះ ជំរុញមនុស្សឆ្លងសមុទ្រទៅកាន់ទឹកដីអឺរ៉ុប ដែលពេលខ្លះក្រុមសប្បុរសធម៌បានច្រានចោល៕

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន តវ៉ានៅខាងក្រៅសេតវិមានទាមទារឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា

2024/06/09 02:35:09 pm        158
បាតុកររាប់ពាន់នាក់ ប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា រៀបចំការប្រមូលផ្តុំគ្នា មានឈ្មោះថា "បន្ទាត់ក្រហម" នៅជិតសេតវិមានកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដោយបញ្ចេញកំហឹងចំពោះអ្វីដែលពួកគេបាននិយាយថាគឺ ជាការអត់ឱនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះយុទ្ធនាការយោធាបង្ហូរឈាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ ដោយស្រែកថា "ពីឌីស៊ីទៅប៉ាឡេស្ទីន"From DC to Palestine, យើងជាបន្ទាត់ក្រហម" ក្រុមបាតុករបានកាន់បដាដ៏វែងមួយតំណាងឲ្យឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់ខែទី៨ហើយ។ លោក Biden បានប្រឈមនឹងការរិះគន់ចំពោះតួនាទីតុល្យភាពលើសកម្មភាពរបស់សម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលក្នុងជម្លោះនេះ។សេតវិមានបាននិយាយកាលពីខែឧសភាថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា ពុំបានឆ្លង "បន្ទាត់ក្រហម" ទេ ដែលលោក Biden ទំនងជាបានកំណត់កាលពីពីរខែមុន នៅពេលត្រូវបានសួរអំពីការលុកលុយដ៏មហន្តរាយលើទីក្រុងភាគខាងត្បូងមួយនេះរបស់ដែនដីហ្កាហ្សា។ អ្នកតវ៉ាវ័យ២៥ ឆ្នាំឈ្មោះ ហ្សេដ ហាដាវី ( Zaid Mahdawi) មកពីរដ្ឋវើជីនៀ (Virginia) ដែលមានឪពុកម្តាយជាជនជាតិប៉ាឡេស្ទីនបាននិយាយថា ខ្ញុំលែងជឿពាក្យដែល លោក Joe Biden និយាយទៀតហើយ៕

អ៊ីស្រាអែល ជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ ក្នុងការវាយឆ្មក់ដែលក្រុមហាម៉ាសអះអាងថា បានសម្លាប់មនុស្ស២១០នាក់

2024/06/09 01:14:11 pm        151
កងកម្លាំងអ៊ីស្រាអែលបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ចាប់តាំងពីខែតុលា ក្នុងការវាយឆ្មក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ២០០នាក់ មួយក្នុងចំណោមការវាយលុករបស់អ៊ីស្រាអែលដ៏បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល៨ខែ។ ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង និងការវាយលុកតាមអាកាសដ៏ខ្លាំងក្លាមួយបានកើតឡើងនៅ ទីក្រុង នូសេរ៉ាត់ (al-Nuseirat)កណ្ដាលដែនដី ហ្កាហ្សា ជាតំបន់តែងមានការប្រយុទ្ធគ្នាជាញឹកញាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស គ្រប់គ្រងដែនដីប៉ាឡេស្ទីន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានធ្វើឡើងនៅចំកណ្ដាលនៃតំបន់ លំនៅដ្ឋានមួយក្នុងទីក្រុង នូសេរ៉ាត់ ជាទីដែលក្រុមហាម៉ាស បានឃុំឃាំងចំណាប់ខ្មាំងនៅក្នុង អឹផាតមិនពីរដាច់ដោយឡែកពីគ្នា។ អ្នកនាំពាក្យ យោធាអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល បានទទួលរងនូវការបាញ់ប្រហារយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលវាយប្រហារ ហើយបានឆ្លើយតបដោយការបាញ់ពីលើអាកាស និងពីផ្លូវ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកសារព័ត៌មានថា យើងដឹងពីជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសតិចជាង ១០០ នាក់ ។ លោកពុំបានដឹងថា តើមានភេរវករប៉ុន្មាននាក់ទេ។ សេចក្តីថ្លែងការណ៍របស់នគរបាលបាននិយាយថា មេបញ្ជាការកងកម្លាំងពិសេសអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនោះ៕

ជនសង្ស័យត្រូវចាប់ខ្លួនបាន បន្ទាប់ពីបានវាយប្រហារលើនាយករដ្ឋមន្រ្ដីដាណឺម៉ាក ក្នុងក្រុងកូប៉េនហាក

2024/06/09 12:45:08 pm        118
ការិយាល័យរបស់លោកស្រី បាននិយាយានៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រទី ៧មិថុនាថា នាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដេរីកសិន (Mette Frederiksen) បានរងរបួសស្រាលត្រង់កញ្ចឹងក បន្ទាប់ពីលោកស្រី ត្រូវបានគេវាយប្រហារនៅទីក្រុងកូប៉េនហាក ភាគកណ្តាល កាលពីថ្ងៃសុក្រកន្លងទៅ។ការិយាល័យរបស់លោកស្រី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រី ហ្វេដេរីកសិន (Frederiksen) មានសុវត្ថិភាព និងស្ងប់ស្ងៀម ប៉ុន្ដែបានតក់ស្លត់ បន្ទាប់ពីហេតុការណ៍នេះមក និងបានបានទៅដល់មន្ទីរពេទ្យ ដោយមានការប្រុងប្រយ័ត្នជាមុន។កម្មវិធីផ្លូវការទាំងអស់របស់នាយករដ្ឋមន្រ្ដី កាលពីថ្ងៃសៅរ៍ ត្រូវបានលុបចោល។សមត្ថកិច្ចដាណឺម៉ាក បាននិយាយថា បុរសម្នាក់អាយុ៣៩ឆ្នាំ នឹងត្រូវបង្ហាញមុខ នៅចំពោះមុខតុលាការដើម្បីសាកសួរជំហានបឋមដែលទាក់ទងនឹងការវាយប្រហារលើនាយករដ្ឋមន្រ្ដី។ទាំងសមត្ថកិច្ច ទាំងការិយាល័យរបស់នាយករដ្ឋមន្រ្ដី មិនបានធ្វើអត្ថាធិប្បាយអំពី សកម្មភាពដែលជំរុញឱ្យបុរសនោះប្រព្រឹត្តសកម្មភាពឬ ថាតើបុរសនោះ បានប្រើប្រាស់អាវុធដែរឬយ៉ាងណានោះទេ ។ការវាយប្រហារនេះ បានកើតឡើងពីរថ្ងៃ មុនពេលដែលជនជាតិដាណឺម៉ាក ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប៕អត្ថបទ មករា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករម្នាក់បានបាត់បង់ជីវិតក្នុងករណីផ្ទុះមីនតោន អំឡុងពេលភ្ជួរដីចម្ការនៅខេត្តបាត់ដំបង
07/14/2025 07:07 AM
សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក
07/13/2025 07:07 PM
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
07/13/2025 07:07 PM
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
07/13/2025 07:07 PM
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
07/13/2025 06:07 PM
សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
07/13/2025 06:07 PM
ឯកឧត្តម ទី នរិន្ទ អញ្ជើ្ជញជួបសំណេះសំណាល​ជាមួយក​ម្មករ​-កម្មការិនី​ប្រមាណ ៥០០នាក់​ក្នុង​ឃុំត្រពាំងជង
07/13/2025 05:07 PM
ចលនាមហាជនចូលរួមថវិកាគាំទ្រយ៉ាងផុសផុលរៀបចំមហាសន្និបាតវិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជនកម្ពុជាទូទាំងប្រទេស បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់​ចំពោះ​អតីតយុទ្ធជន​ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​បុព្វ​ហេតុជាតិ មាតុភូមិ
07/13/2025 05:07 PM
អតិផរណាអាមេរិក កើនឡើងជាលើកដំបូងក្នុងពេល ៥ខែ ដោយសារពន្ធបំផ្លិចបំផ្លាញសេដ្ឋកិច្ច
07/13/2025 05:07 PM
រលកកម្ដៅបន្តកើតមានទូទាំងចក្រភពអង់គ្លេស មុនពេលសីតុណ្ហភាពធ្លាក់យ៉ាងគំហុកនៅថ្ងៃចន្ទស្អែកនេះ
07/13/2025 05:07 PM