ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

មនុស្ស៤នាក់ ត្រូវចាប់ខ្លួននៅក្រុងហុងកុង ក្នុងខួបទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមឹន

2024/06/05 11:38:21 am        102
អាជ្ញាធរក្នុងទីក្រុងហុងកុង បានចាប់ខ្លួនមនុស្សបួននាក់នៅក្នុងខួបលើកទី៣៥នៃការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានកើតឡើងនៅទីលានធានអានមឹន( Tiananmen) ទីក្រុងប៉េកាំង ប្រទេសចិន។ការចាប់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅទីកន្លែងជុំវិញសួនឧទ្យានមួយកន្លែង ដែលប្រជាជននៅទីក្រុងហុងកុង ធ្លាប់ប្រមូលផ្តុំគ្នាដើម្បីបន់ស្រន់ប្រចាំឆ្នាំកាលពីថ្ងៃទី ៤ ខែមិថុនា។ ព្រឹត្តិការណ៍នេះ ពុំត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាល។មន្រ្តីនគរបាលនៅទីក្រុងហុងកុង បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សបួននាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ៦៩ ឆ្នាំ។ ពួកគេនិយាយថា ស្ត្រីអាយុ ៦៨ ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានបំពានលើច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីខែមីនា។ពួកគេនិយាយថា ស្ត្រីរូបនេះ បានស្រែកពាក្យស្លោកនៅតាមផ្លូវក្នុងគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើម មកលើអាជ្ញាធរ រួមទាំងរដ្ឋាភិបាលចិនផងដែរ។អាជ្ញាធរ បានបញ្ជូនមនុស្ស៥នាក់ផ្សេងទៀត ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់ ទៅកាន់នាយកដ្ឋាននគរបាល។ ប៉ុន្តែតាមសេចក្តីរាយការណ៍ថាត្រូវបានបានដោះលែងមនុស្សទាំងនោះ នៅពេលក្រោយមក។

ប៉ាពួ នូវ៉ែលហ្គីណេ បញ្ចប់កិច្ចប្រឹងប្រែងស្វែងរកសាកសពនៅទីតាំងបំណាក់ដី

2024/06/05 11:16:40 am        94
អាជ្ញាធរប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្វែងរកសាកសពត្រូវបានបញ្ចប់ដោយសារតែគ្រោះថ្នាក់នៃបំណាក់ដីដែលនឹងមានបន្ថែមទៀត ។ លោក Joe Aku មន្ត្រីយោធាឈានមុខគេមួយរូប ទទួលខុសត្រូវលើទីតាំងនោះ បានប្រកាសតំបន់ខ្ពង់រាបនេះ ថាជា "តំបន់គ្មានការធ្វើដំណើរ" ដែលនឹងត្រូវបិទសហគមន៍នេះ រហូតដល់មានការជូនដំណឹងបន្ថែមពីក្រុមអាជ្ញាធរ។ លោកបាននិយាយថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅទីនេះអំឡុងដំណាក់កាលនេះ។ នេះគឺជាបំណាក់ដីដ៏ធំ និងធ្ងន់ធ្ងរបំផុត មិនដែលជួបប្រទះ។ ប្រទេសនៅទ្វីប អូសេអានី មួយនេះ ជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ជាច្រើន ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតរបស់ពិភពលោក ហើយបំណាក់ដីគឺជារឿងធម្មតាបំផុតហើយនៅក្នុងតំបន់ខ្ពង់រាបរបស់ប្រទេសនេះ។ការប៉ាន់ប្រមាណដំបូងរបស់រដ្ឋាភិបាលប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថាមនុស្សរហូតដល់ ២.០០០នាក់អាចត្រូវបានកប់នៅក្នុងបំណាក់ដីកាលពីថ្ងៃទី ២៤ ខែឧសភា ទោះបីជា លោក Aku បាននិយាយថាចំនួននេះអាចជិតដល់ ៦៥០នាក់ ក៏ដោយ ខណៈមានរបាយការណ៍ស្ដីពីមនុស្សបានស្លាប់ចំនួន៦៧០នាក់។ ក្រុមអាជ្ញាធរក្នុងតំបន់ប៉ាន់ប្រមាណថាមនុស្សចំនួន៧.៨៤៩នាក់រស់នៅក្នុងតំបន់ពីរដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ លោក Aku បាននិយាយថា ភាគច្រើននៃមនុស្សទាំងនេះ ត្រូវបានជម្លៀសចេញ ហើយកំពុងពឹងផ្អែកលើជំនួយពីភ្នាក់ងារផ្ដល់ជំនួយ ឬប្រទេសដៃគូដើម្បីរស់៕

ជនអន្តោប្រវេសន៍វេណេស៊ុយអេឡានៅម៉ិកស៊ិក ដាក់ក្តីសង្ឃឹមលើប្រធានាធិបតីជាប់ឆ្នោតថ្មីលោកស្រី Sheinbaum

2024/06/05 11:00:29 am        97
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលជាប់គាំងដំណើរនៅក្នុងប្រទេសម៉ិកស៊ិក មានក្តីសង្ឃឹម ដែល ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេមបូម(Claudia Sheinbaum) នឹងផ្តល់នូវវិធីសាស្រ្តប្រកបដោយក្តីមេត្តាចំពោះជីវិត និងផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់របស់ពួកគេ។លោកស្រី Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែតុលា។ សម្រាប់ជនអន្តោប្រវេសន៍វេណេហ្ស៊ុយអេឡាជាច្រើននាក់ ដែលរស់នៅក្នុងជំរំបណ្ដោះអាសន្ននៅភាគខាងជើងទីក្រុង Mexico City ជ័យជំនះរបស់លោកស្រី Sheinbaum បង្ហាញក្តីសង្ឃឹមក្នុងពេលពួកគេជួបស្ថានភាពធ្ងន់ធ្ងរ។លោកស្រី Kimberly Yepez ជាម្តាយជនជាតិវ៉េណេស៊ុយអេឡា ដែលធ្វើដំណើរជាមួយកូនពីរនាក់របស់នាង សង្ឃឹមថារដ្ឋបាលរបស់លោកស្រី Sheinbaum នឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍បន្តការធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា លោក Yasmin Salcedo ជឿជាក់ថា នៅពេលដែល លោកស្រី Sheinbaum ក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក លោកស្រីនឹងកាន់តែមានចិត្តមេត្តា និងភាពអត់ធ្មត់ចំពោះជនអន្តោប្រវេសន៍។ចំនួនជនអន្តោរប្រវេសន៍ជាច្រើន បានធ្វើដំណើរឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងម៉ិកស៊ិក ក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងទៅកាន់សហរដ្ឋអាមេរិក ដោយគេចចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។

ខ្យល់ព្យុះបោកបក់កាត់ខេត្តតំបន់ឆ្នេររបស់អាហ្វ្រិកខាងត្បូង សម្លាប់មនុស្ស ១១ នាក់

2024/06/05 10:09:14 am        138
មន្ត្រីក្នុងតំបន់បាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ខេត្តឆ្នេរសមុទ្រ ក្វាហ្ស៊ូលូ-ណាតាល់ (KwaZulu-Natal) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ (០៣ មិថុនា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ វីដេអូដែលថតដោយយានដ្រូនកាលពីថ្ងៃអង្គារ (០៤ មិថុនា) នៅភូមិ តុងហ្កាត (Tongaat) នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញអ្នកស្រុកកំពុងរុះរើកំទេចកំទីដែលរាយប៉ាយជុំវិញលំនៅឋានដែលរងការខូចខាត ដោយព្យាយាមរើសយករបស់របរដែលនៅសេសសល់។អ្នកស្រុកម្នាក់នៅក្នុងភូមិនេះ ថតបាននូវសកម្មភាពពពកវិលដ៏ខ្មៅងងឹតដែលស្រដៀងនឹងព្យុះកួច ហើយបាននិយាយថាវាកំពុងរំកិលទៅលើភូមិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្រមុខខេត្ត ក្វាហ្ស៊ូលូ-ណាតាល់ លោក ណូមូសា ឌូបេ-ឃូបេ (Nomusa Dube-Ncube) ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ហើយមានអ្នកស្លាប់ចំនួន ១១ នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាអាកាសធាតុជាតិបានចេញការព្រមានកម្រិតទី៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់។ សេវាសង្គ្រោះបាននិយាយថា បាតុភូតអាកាសធាតុដ៏អាក្រក់នេះបានបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយមនុស្សម្នាត្រូវផ្លាស់ទៅកន្លែងសុវត្ថិភាព៕

ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅស្រីលង្កា បានឡើងដល់២៦នាក់

2024/06/05 09:44:44 am        141
យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប្រាមីថា បានដារ៉ា តេនណាគុន (Pramitha Bandara Tennakoon) បានឱ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដែលត្រូវបានរាយការណ៍ដោយសារតែស្ថានភាពអាកាសធាតុដ៏ធ្ងន់ធ្ងរ នៅទូទាំងប្រទេសកោះនេះ បានកើនឡើងដល់ ២៦ នាក់ហើយ។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៤១ នាក់បានរងរបួសដោយសារឧបទ្ទវហេតុផ្សេងៗដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរ នេះបើតាមរដ្ឋមន្ត្រី ដែលបានប្រាប់សភាកាលពីថ្ងៃអង្គារ ទី៤ឧសភា ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីរូបនេះ បានបង្ហើបឱ្យដឹងថា មនុស្សសរុបចំនួន ១៣០.០២១ នាក់ មកពី ៣៣.៤២២ គ្រួសារក្នុងស្រុកចំនួន ២៣ នៃកោះនេះ ត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពគ្រោះមហន្តរាយដែលកំពុងបន្តនៅឡើយ។រដ្ឋមន្រ្ដីប្រចាំរដ្ឋ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា មនុស្សចំនួន៩.២៤៨នាក់ ក្នុងចំណោមមនុស្សមកពី២.៣៦៨ គ្រួសារ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះក្នុងតំបន់ចំនួន ១១៦ ដែលបានបង្កើតឡើងនៅទូទាំងកោះនេះ។ យ៉ាងណា សាលារៀនក្នុងប្រទេសនេះ បានបើកឡើងវិញកាលពីថ្ងៃអង្គារទី៤ខែមិថុនាសប្ដាហ៍នេះ ប៉ុន្តែ សាលារៀនមួយចំនួននៅក្នុងទីក្រុង ហ្គាំផាហា និង ទីក្រុង ម៉ាតារ៉ា ដែលរងគ្រោះខ្លាំងជាងគេ នៅតែបន្តបិទទ្វាររហូតដល់ស្ថានភាពប្រសើរឡើងវិញ៕

ភ្លើងឆេះព្រៃនៅអ៊ីស្រាអែលភាគខាងជើង បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ បានបាញ់ចេញពីប្រទេសលីបង់

2024/06/04 02:07:11 pm        117
អាជ្ញាធរអ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លា កាលពីថ្ងៃអង្គារ នៅភាគខាងជើងនៃប្រទេស ដែលបានឆាបឆេះឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយានដ្រូនពីប្រទេសជិតខាងលីបង់ ដោយបង្ខំឲ្យមានការជម្លៀសដោយផ្នែកនៃទីក្រុងមួយ។នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អង្គភាពពន្លត់អគ្គិភ័យ ដែលជួយដោយអង្គភាពផ្សេងៗ កំពុងធ្វើការ ដើម្បីពន្លត់ភ្លើង» ដោយបន្ថែមថា ប្រជាជននៅតាមផ្ទះមួយចំនួន នៅក្នុងទីក្រុង Kiryat Shmona ត្រូវបានជម្លៀសចេញ។អ្នកថតរូប AFP ម្នាក់នៅទីប្រជុំជនភាគឦសាន បានឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានហ៊ុមព័ទ្ធ ផ្នែកខ្លះនៃតំបន់ជាប់ព្រំដែនប្រទេសលីបង់ ជាកន្លែងកើតហេតុនៃការការបាញ់ប្រហារតគ្នាជារៀងរាល់ថ្ងៃរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្រៅសង្គ្រាមនៅតំបន់ហ្កាហ្សា។កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានដាក់ពង្រាយកម្លាំងជំនួយ ដើម្បីគាំទ្រក្រុមអ្នកពន្លត់អគ្គិភ័យក្នុងការពន្លត់ភ្លើងដែលកំពុងឆេះរាលដាលយ៉ាងខ្លាំង។កងទ័ព បានអះអាងថា៖«ទាហានបម្រុងចំនួន៦នាក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរងរបួសស្រាល ដោយសារការស្រូបផ្សែង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល»។កងទ័ព បានបន្ថែមទៀតថា៖ «កងកម្លាំង បានគ្រប់គ្រងទីតាំងភ្លើងឆេះនោះ ហើយនៅដំណាក់កាលនេះគ្មានមនុស្សណាម្នាក់ គ្រោះថ្នាក់ដល់ជីវិតឡើយ»។

ប៉ូឡូញបានចាប់ខ្លួនមនុស្ស១៨នាក់ ដោយចោទប្រកាន់ពីបទរៀបចំផែនការអរិភាព ក្នុងនាមរុស្ស៊ី និងបេឡារុស

2024/06/04 02:03:53 pm        82
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ជុំវិញការចោទប្រកាន់ផ្សេងៗគ្នានៃការបន្តសកម្មភាពអរិភាព ឬរៀបចំផែនការបំផ្លិចបំផ្លាញ ក្នុងនាមប្រទេសរុស្ស៊ី និងប្រទេសបេឡារុសដែលនៅជិតខាង ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tomasz Siemoniak បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនចំនួន ១០នាក់ ចាប់តាំងពីខែធ្នូ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការរៀបចំផែន ការបំផ្លិចបំផ្លាញជាច្រើន ដូចជាការដុតបំផ្លាញនៅទូទាំងប្រទេសប៉ូឡូញ។ជនជាតិប៉ូឡូញ បេឡារុស និងអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង។រដ្ឋអាជ្ញាប៉ូឡូញ បាននិយាយថា បុរសជនជាតិប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ជុំវិញការចោទប្រកាន់ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើចារកម្មសម្រាប់ចារកម្មយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងផែនការដែលត្រូវបានចោទប្រកាន់ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy )។ បុរសនោះ ត្រូវបានគេចោទប្រកាន់ថា កំពុងស្វែងរកទំនាក់ទំនងជាមួយជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងបញ្ជូនព័ត៌មានលម្អិតអំពីអាកាសយានដ្ឋានយុទ្ធសាស្ត្រ Rzeszow-Jasionka នៅជិតព្រំដែនប្រទេសប៉ូឡូញជាមួយអ៊ុយក្រែន។

មេដឹកនាំក្រុងហុងកុង ព្រមានពីការគំរាមកំហែងផ្នែកសន្តិសុខ នៅថ្ងៃខួបនៃការបង្រ្កាបនៅទីលានធានអានមិន

2024/06/04 01:46:00 pm        126
មេដឹកនាំទីក្រុងហុងកុង លោក John Lee បានព្រមានថា ការគំរាមកំហែង នឹងធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់ខ្លួន «គឺជារឿងពិត» ខណៈទីក្រុង បានបង្កើនការយាមល្បាត នៅថ្ងៃអង្គារនេះ ដែលជាខួបលើកទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមិន ថ្ងៃទី ៤ ខែមិថុនា។លោក Lee បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា ការគំរាមកំហែងដល់សន្តិសុខជាតិ គឺជារឿងពិតប្រាកដ ហើយសកម្មភាពបែបនេះ អាចកើតមានឡើងភ្លាមៗ ខណៈមនុស្សផ្សេងគ្នា អាចប្រើប្រាស់លេស ដើម្បីលាក់បាំងពីគោលបំណងរបស់ពួកគេ។ លោក បាននិយាយពីភាពចាំបាច់ក្នុងការ «ប្រុងប្រយ័ត្នគ្រប់ពេលវេលាប្រឆាំងទៅនឹងការប៉ុនប៉ងបង្កបញ្ហាណាមួយ»។នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិន មន្ត្រីនគរបាល បានរឹតបន្តឹងសន្តិសុខ នៅជុំវិញឧទ្យាន Victoria Park ជាកន្លែងមានការបួងសួងដុតភ្លើងទៀន នៅថ្ងៃទី ៤ ខែមិថុនា ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មុនពេលច្បាប់សន្តិសុខជាតិថ្មីតឹងរ៉ឹង ចូលជាធរមាន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។រថក្រោះរបស់ចិន បានបើកចូលទៅក្នុងទីលាន នៅមុនពេលថ្ងៃរះ នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ ដើម្បីបញ្ចប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនសប្តាហ៍ ធ្វើឡើងដោយនិស្សិត និងកម្មករ។

កសិករអេស្ប៉ាញ និងបារាំង ប្រមូលផ្ដុំគ្នាបិទព្រំដែន ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/06/04 01:26:39 pm        61
ក្រុមកសិករអេស្ប៉ាញ និងបារាំង បាននាំគ្នាបិទផ្លូវនៅតាមព្រំដែនឆ្លងកាត់ជួរភ្នំ ភីរ៉េនីស (Pyrenees) កាលពីថ្ងៃចន្ទ (០៣ មិថុនា) មុនការបោះឆ្នោតសភាអឺរ៉ុប ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងអយុត្តិធម៌ពីខាងក្រៅសហភាពអឺរ៉ុប។កាលពីដើមឆ្នាំនេះ ក្រុមកសិករបាននាំគ្នាតវ៉ាបិទផ្លូវជាច្រើនសប្តាហ៍នៅក្នុងប្រទេសនានាទូទាំងសហភាពអឺរ៉ុប ដោយនិយាយថាពួកគេកំពុងប្រឈមមុខនឹងកំណើនថ្លៃចំណាយ និងពន្ធខ្ពស់ សេវាលុយក្រោមតុ បទប្បញ្ញត្តិបរិស្ថានហួសហេតុ និងការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលអាហារថោក។ជាមួយនឹងការបោះឆ្នោតសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៩ ខែមិថុនា ក្រុមកសិករបារាំង និងអេស្ប៉ាញ បានប្រើប្រាស់ត្រាក់ទ័ររាប់សិបគ្រឿងដើម្បីបិទព្រំដែនទាំងពីរនៅលើផ្លូវហាយវេ អេភី-៨ (AP-8) នៅក្នុងសហគមន៍ជនជាតិភាគតិច បាស្គ៍ (Basque) និងផ្លូវហាយវេ អេភី-៧ (AP-7) នៅតំបន់ កាតាឡូនី (Catalonia)។ សប្តាហ៍នៃការតវ៉ារបស់កសិករ បានបង្ខំសហភាពអឺរ៉ុប ក្នុងខែឧសភា ឱ្យបន្តការឧបត្ថម្ភធនរយៈពេលប្រាំមួយខែ ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់ប្លុក ២៧ ប្រទេសមួយនេះ។សហភាពអឺរ៉ុប ក៏បានកាត់បន្ថយផ្នែកខ្លះនៃគោលនយោបាយបរិស្ថាន បៃតង (Green Deal) របស់ខ្លួនផងដែរ ដោយដកចេញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកសិកម្មពីផែនទីបង្ហាញផ្លូវអាកាសធាតុឆ្នាំ២០៤០ របស់ខ្លួន។ ការបោះឆ្នោតសភាអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ប៉ុន្តែប្រទេសភាគច្រើន បានចាប់ផ្ដើមការបោះឆ្នោតមុនពេលតាំងពីថ្ងៃអាទិត្យមក៕

របបសឹកទម្លាក់គ្រាប់បែកលើពិធីមង្គលការនៅមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្ស២៤នាក់ស្លាប់

2024/06/04 01:14:22 pm        76
អ្នកស្រុកបានប្រាប់អ្នកសារព័ត៌មានមួយថា យន្តហោះយោធាយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនលើពិធីមង្គលការមួយ ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងប្រហែល ៣០នាក់ទៀតរងរបួសនៅក្នុងតំបន់ សាហ្គេង (Sagaing) របស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី៣មិថុនា។អ្នកភូមិម្នាក់ឈ្មោះ យូ តាយ (U Htay)បាននិយាយថា បន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ កងទ័ពរដ្ឋាភិបាលបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅក្នុងភូមិ ម៉ា ត (Ma Taw) ក្នុងសង្កាត់ មីនហ្គីន (Mingin) ដោយបង្ខំឱ្យប្រជាជនជាង ២.០០០នាក់ មកពីភូមិនៅក្បែរៗនោះចំនួន៦ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោកបានបន្តថា គ្រាប់បែកនោះត្រូវបានទម្លាក់ផ្ទាល់ទៅក្នុងពិធីមង្គលការនៅម៉ោង ៨ និង ១៥ នាទីព្រឹក ថ្ងៃចន្ទ ។ ពេលនោះកូនកំលោះ -កូនក្រមុំ កំពុងធ្វើដំណើរទៅវត្តក្នុងភូមិ ហើយមិនមានរបួសទេ ។លោកបានបន្តថានៅតាមតំបន់ជនបទ កន្លែងចម្អិនអាហារ រោងទទួលទានអាហារ និងកន្លែងផ្ដល់វុត្ថុអានុស្សាវរីយពិធីមង្គលការ គឺនៅក្នុងកន្លែងផ្សេងៗគ្នា។ គ្រាប់បែកបានវាយប្រហារតំបន់ភាគកណ្តាល បណ្តាលឲ្យមនុស្សទាំងអស់នៅទីនោះរងការវាយប្រហារ។ អ្នកស្រុកម្នាក់ទៀត បាននិយាយថា ដោយសារតែអ្នករបួសធ្ងន់ច្រើន ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។កុមារវ័យ៨ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
07/14/2025 06:07 PM