ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

កូរ៉េខាងជើងនិយាយថា កិច្ចព្រមព្រៀងរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចជំរុញឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ

2023/08/22 11:10:06 am        280
កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយព្រមានពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ពាក់ព័ន្ធកិច្ចព្រមព្រៀងត្រីភាគីថ្មីៗ ដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅរវាងក្រុមមេដឹកនាំ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅឧស្យានជាតិ Camp David ក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក។  កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើម សមយុទ្ធ រដូវក្ដៅ ដែលមានឈ្មោះថា អាល់ឈី ហ្វី្រឌឹម ស៊ៀល (Ulchi Freedom Shield)ឬហៅថាខែលការពារសេរីភាពអាល់ឈី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ជាការឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរនិង មីស៊ីលរបស់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាង បានរិះគន់ ជាយូរមកហើយថា សមយុទ្ធនេះ គឺជាការហាត់សមមុនធ្វើសង្រ្គាម។ នៅក្នុងឯកសារមួយចេញផ្សាយដោយទីភ្នាក់ងារសាររព័ត៌មានកណ្ដាល KCNA កូរ៉េខាងជើងនិយាយថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅវិមានសម្រាកលំហែប្រធានាធិបតី Camp Davidកាលពីថ្ងៃសុក្រសប្ដាហ៍មុន មានបំណងបង្កាត់ការបង្កហេតុសង្គ្រាមនុយក្លេអ៊ែរ។  នៅក្នុងកិច្ចប្រជុំឯកត្តជនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈមេដឹកនាំទាំង៣ស្វែងរកការរួបរួមក្នុងការប្រឈមទៅនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ក្រុមមន្ត្រីកេនយ៉ាជួបជាមួយនគរបាលហៃទី ដើម្បីពិភាក្សាអំពីកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល

2023/08/22 10:39:09 am        258
កេនយ៉ា៖ គណៈប្រតិភូកេនយ៉ាមួយក្រុម បានទៅដល់ប្រទេសហៃទី ហើយបាននិងកំពុងជួបជាមួយនគរបាលជាតិរបស់ប្រទេសនេះ ខណៈដែលខ្លួនវាយតម្លៃពីការដឹកនាំកម្លាំងសន្តិសុខពហុជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជួយនគរបាលប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់ក្រុមជនអន្ធពាល ដែលកំពុងកើន ឡើង។រដ្ឋាភិបាលនៃប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានអំពាវនាវជាលើកដំបូងសុំជំនួយសន្តិសុខអន្តរជាតិ កាលពីខែតុលាឆ្នាំមុន។ប្រមុខUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ក៏បានអំពាវនាវជាយូរមកហើយឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្ររបស់ខ្លួន ហើយកាលពីខែមុននេះ ប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងដែលនិយាយថា ខ្លួនបានត្រៀមរៀបចំ ដើម្បីដឹកនាំកងកម្លាំងបែបនេះ។ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីកេនយ៉ានៅទីស្នាក់ការនគរបាល នៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃចន្ទ ជាទីដែលពួកគេបានជួបជាមួយលោក ហ្វ្រាន អែលបេ (Frantz Elbe) ប្រមុខនគរបាលជាតិរបស់ប្រទេសហៃទី។ ការពិភាក្សាគ្រោង នឹងបន្តនៅថ្ងៃអង្គារនេះ។ជាមួយនឹងធនធានដ៏ខ្សត់ខ្សោយ នគរបាលរបស់ប្រទេសហៃទី បាននិងកំពុងប្រយុទ្ធជាមួយនឹងក្រុមជនអន្ធពាល ដ៏ខ្លាំងក្លាដែលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា នឹងគ្រប់គ្រងផ្នែកធំៗនៃប្រទេស ដែលជាកន្លែងអ្នកស្រុកជួបប្រទះនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ ការសម្លាប់មនុស្សញឹកញាប់ ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទរីករាលដាលយ៉ាងខ្លាំង៕

នាយករដ្ឋមន្ត្រីចិនជំរុញឲ្យមានភាពស្មោះត្រង់ពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយការលំបាកក្នុងទំនាក់ទំនងទ្វេភាគី

2023/08/22 10:33:21 am        291
ចិន៖ លោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) កាលពីថ្ងៃចន្ទបានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញភាពស្មោះត្រង់ដើម្បីដោះស្រាយការលំបាកក្នុងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោក លី បានថែ្លងបែបនេះ អំឡុងពេលកិច្ចប្រជុំជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងការប្រារព្ធខួបលើកទី ៥០ របស់ខ្លួន។លោក Li បានប្រាប់លោក ម៉ាក ខាស្ព័រ (Marc Casper) ប្រធានក្រុមប្រឹក្សាភិបាល USCBC ថា ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសអភិវឌ្ឍន៍ធំជាងគេបំផុតនៅលើពិភពលោក មានភាពស៊ីសង្វាក់គ្នាជាងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះជាធម្មតា ហើយសេដ្ឋកិច្ចត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅ។  លោកបានបន្ថែមថា អ្វីៗស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំងពីរដើម្បីការពារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។  លោកបាននិយាយថា ទ្វាររបស់ចិននឹងមិនបិទទេ ហើយនឹងនៅតែបើកកាន់តែទូលំទូលាយ ដោយបន្ថែមថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីការពារច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក៕

ប្រទេសជប៉ុន នឹងបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា ខាងមុខនេះ

2023/08/22 10:21:31 am        316
តូក្យូ៖ ជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាង១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលបានខូចខាត នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការមួយ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ផែនការ ដែលត្រូវបានអនុម័តកាលពី២ឆ្នាំមុនដោយរដ្ឋាភិបាលជប៉ុន ដោយវាមានសារៈសំខាន់ក្នុងការរុះរើរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco មួយនេះ ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមអ្នកនេសាទក្នុងស្រុក ដែលភ័យខ្លាចពីបំពុលសមុទ្រ និងមានការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។ប្រទេសជប៉ុន បាននិយាយថា ការបង្ហូរទឹកនេះគឺមានសុវត្ថិភាព។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺ «មានតិចតួចប៉ុណ្ណោះ»។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជិតខាងមួយចំនួនបានសម្តែងការមន្ទិលសង្ស័យលើសុវត្ថិភាពនៃផែនការនេះ ដោយទីក្រុងប៉េកាំងបានចេញមុខជាអ្នករិះគន់ដ៏ធំបំផុត។ សកម្មជនកូរ៉េខាងត្បូងក៏បានតវ៉ាចំពោះផែនការនេះផងដែរ បើទោះបីជាទីក្រុងសេអ៊ូលបានសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញសំណល់ទឹកត្រូវតាមស្តង់ដារអន្តរជាតិ និងបាននិយាយថាវាគោរពការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA ក៏ដោយ៕

មនុស្ស២នាក់ស្លាប់ ក្នុងចំហេះព្រៃ ខណៈកម្លាំងខ្យល់ខ្លាំងជំរុញឲ្យមានអណ្ដាតភ្លើងកាន់តែគ្រោះថ្នាក់ទូទាំងប្រទេសក្រិក

2023/08/22 10:01:39 am        282
ក្រិក៖ ខ្យល់បក់បោកខ្លាំងជំរុញឲ្យអណ្តាតភ្លើងឆាបឆេះព្រៃឈើនៅទូទាំងប្រទេសក្រិកកាលពីថ្ងៃចន្ទ រួមទាំងអណ្តាតភ្លើងថ្មីៗជាង៤០កន្លែងដែលបានឆាបឆេះបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ស្របពេលអាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង ដែលបានបឺតសំណើមពីរុក្ខជាតិ។ ជាមួយគ្នានេះ ការឆាបឆេះ ជិតមួយសប្តាហ៍ មកនេះ បានរាលដាលនៅកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ។មន្ត្រីក្រិកបាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅតំបន់មួយនៃតំបន់ វីអូទីយ៉ា( Viotia ) ភាគកណ្តាល ក្រោមការបញ្ជាឲ្យជម្លៀសពរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឆ្លក់ផ្សែង ខណៈកំពុងព្យាយាមជួយសង្គ្រោះចៀមរបស់លោក។ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា បុរសម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃដែលបានឆេះនៅតំបន់ អឺវើរ៉ូស(Evros)ភាគឦសាន ហើយក្រុមអាជ្ញាធរបាននិយាយថា អ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដោយសាររបួសពេលលកំពុងព្យាយាមពន្លត់អណ្ដាតភ្លើង នៅក្នុងតំបន់ កាវ៉ាឡា (Kavala) ភាគខាងជើង។ក្រុមមន្ត្រីសហភាពអឺរ៉ុបបានស្តីបន្ទោសការប្រែប្រួលអាកាសធាតុចំពោះការកើនឡើងនូវភាពញឹកញាប់ និងដង់ស៊ីតេនៃភ្លើងឆេះព្រៃនៅក្នុងទ្វីបអឺរ៉ុប ដោយកត់សម្គាល់ថាឆ្នាំ ២០២២ កន្លងទៅ គឺជាឆ្នាំដ៏អាក្រក់បំផុតទីពីរសម្រាប់ការខូចខាតដោយសារចំហេះព្រៃក្នុងកំណត់ត្រាបន្ទាប់ពីឆ្នាំ២០១៧ ។  បញ្ជាឲ្យជម្លៀសត្រូវបានចេញសម្រាប់ភូមិនានាក្នុងតំបន់ភាគខាងជើងរបស់ប្រទេសក្រិក គឺ ភូមិ អាឡិចសាន់ដ្រូប៉ូលីស (Alexandroupolis) ភូមិកូម៉ូទីនី ( Komotini) ភូមិកាវ៉ាឡា ( Kavala) និងភូមិ អូរ៉េសធីយ៉ាដា (Orestiada) តំបន់ភាគកណ្តាលនៃ វី អូទីយ៉ា ( Viotia) និងកោះ អឺវីយ៉ា (Evia)។ នាយកដ្ឋានពន្លត់អគ្គិភ័យនៅទូទាំងប្រទេសត្រូវបានដាក់ការប្រុងប្រយ័ត្នជាទូទៅ៕

Times reportsរបាយការណ៍៖ ទាហានអ៊ុយក្រែន និងរុស្ស៊ី ដែលបានស្លាប់ និងរបួសក្នុងសង្គ្រាម មានចំនួនជិត៥០ម៉ឺននាក់

2023/08/21 02:54:26 pm        502
សារព័ត៌មាន New York Times និយាយថា ចំនួនសរុបនៃទាហានអ៊ុយក្រែន និងរុស្ស៊ី ដែលត្រូវបានសម្លាប់ ឬរងរបួសក្នុងសង្គ្រាម គឺមានចំនួនជិត៥០០.០០០នាក់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមកាលពី១៨ខែមកនេះ។ អត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក ដែលនិយាយថាតួលេខទាហានរងគ្រោះផ្នែកយោធារបស់រុស្ស៊ីមានជិត៣០០.០០០នាក់ ដែលរាប់បញ្ចូលទាំងអ្នកស្លាប់ដល់ទៅ១២០.០០០នាក់ និងទាហានរហូតដល់១៨០.០០០នាក់បានរងរបួស។តួលេខអ្នករងគ្រោះអ៊ុយក្រែន ត្រូវបានគេកំណត់មនុស្សស្លាប់ជិត៧០.០០០នាក់ និងរបួសដល់ទៅ ១២០.០០០នាក់។ សារព័ត៌មាននេះបានលើកឡើងពីផលលំបាកក្នុងការប៉ាន់ប្រមាណតួលេខអ្នកស្លាប់ ដោយនិយាយថា រុស្ស៊ីត្រូវបានគេជឿថា តែងតែរាប់បញ្ចូលអ្នកស្លាប់ និងរបួសក្នុងសង្គ្រាមរបស់ខ្លួន ហើយអ៊ុយក្រែនមិនបង្ហាញតួលេខផ្លូវការទេ។សារព័ត៌មាននោះបាននិយាយទៀតថា «ការស្លាប់កាន់តែមានចំនួនកើនឡើង» នៅឆ្នាំនេះ នៅភាគខាងកើតអ៊ុយក្រែន ហើយការស្លាប់នឹងបន្តនៅក្នុងស្ថានភាពថេរ នៅពេលដែលការវាយលុករបស់អ៊ុយក្រែន កាន់តែអូសបន្លាយ។ របាយការណ៍ក៏លើកឡើងពីកង្វះខាតការថែទាំវេជ្ជសាស្រ្តភ្លាមៗ នៅជួរមុខនៃសង្គ្រាមផងដែរ៕

ការរញ្ជួយដីកម្រិត ៥,១ រិចទ័រ បានអង្រួនរដ្ឋ California ភាគខាងត្បូង

2023/08/21 02:45:27 pm        504
យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា ខណៈរដ្ឋ California ត្រៀមទប់ទល់ព្យុះរដូវក្តៅខុសប្រក្រតីកាលពីរសៀលថ្ងៃអាទិត្យខណៈពលរដ្ឋបានរងការវាយប្រហារដោយបាតុភូតច្រើនបន្ថែមទៀតមានរញ្ជួយដីកម្រិត៥,១ រិចទ័រ។ ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅក្នុងទីក្រុង Ojai នៅចន្លោះទីក្រុង Santa Barbara និងទីក្រុង Ventura ។តម្រួតតំបន់ទីក្រុង Ventura បាននិយាយនៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមបានឲ្យដឹងថា នៅពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតនៅឡើយនោះទេ ។ ក្រោយមក អង្គភាពអាកាសចរណ៍តំបន់បានរាយការណ៍ថា គ្មានការខូចខាតតនោះទេ បន្ទាប់ហោះពិនិត្យនៅលើ បឹង Casitas និងទំនប់ Matilija ព្រមទាំងទីក្រុង Ojai។ យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យពលរដ្ឋរាយការផ្ទាល់ខ្លួនពីការជួបប្រទះរបស់ពួកគេ បានឲ្យដឹងថា ការរញ្ជួយក៏បានកើតឡើងនៅទីក្រុង Los Angeles និងសហគមន៍នានា នៅជុំវិញនោះ។យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង បានឲ្យដឹងថា គ្មានរបាយការណ៍បឋមអំពីអ្នករងរបួស ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង Los Angeles នោះទេ។ អ្នកឆ្លើយតបដំបូង មកពីស្ថានីយ៍ចំនួន១០៦កន្លែង ក្នុងតំបន់រញ្ជួយដី កំពុងស្ទង់មើលតំបន់របស់ពួកគេ និងកំពុងរកមើលការខូចខាតចំពោះបណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគារលំនៅឋាន និងទីតាំងជួបប្រជុំគ្នាធំៗ។ មានចម្ងាយប្រមាណ៥០ម៉ាយ ពីទីក្រុង Valencia រញ្ជួយដីបានកើតឡើងដូចជាការរមៀលយឺតៗ មានរយៈពេលប្រមាណ២០វិនាទី។ ពលរដ្ឋបានរាយការណ៍ថា ការរមៀលរញ្ជួយយឺតៗក៏បានប៉ះពាល់ដល់តំបន់ Hollywood។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន កំពុងបណ្តុះបណ្តាលយុទ្ធជនរុស្ស៊ីជំនាន់ថ្មី

2023/08/21 02:40:54 pm        546
ទោះបីជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ការលុកលុយដ៏តឹងតែងទៅលើប្រទេសអ៊ុយក្រែន និងការលទ្ធផលខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏លោកពូទីននិងរបបរបស់លោក នៅតែមានសុវត្ថិភាពនៅក្នុងវិមានក្រឹមឡាំង។ នេះគឺជាសក្ខីភាពនៃការក្តោបក្តាប់អំណាចខ្លាំងរបស់លោកលើរុស្ស៊ី របបឣត្តាធិបតេយ្យ ដំណើរការខុសៗគ្នា។ ប៉ុន្តែវាក៏ដោយសារតែការគាំទ្រ ឬយ៉ាងហោចណាស់ភាពស្ងៀមស្ងាត់របស់ប្រជាជនរុស្ស៊ីភាគច្រើន។ការកាន់អំណាចរយៈពេល២៤ឆ្នាំរបស់លោកពូទីន ត្រូវបានកំណត់ដោយកិច្ចសន្យាសង្គមដែលបានធ្វើឡើងជាមួយប្រជាជនរុស្ស៊ីគឺប្រជាពលរដ្ឋរបស់លោកនឹងទទួលបានស្ថិរភាព និងសន្តិសុខជាថ្នូរនឹងការមិនធ្វើនយោបាយ។ សម្រាប់មនុស្សភាគច្រើន កិច្ចព្រមព្រៀងដែលមិនអាចនិយាយបាននេះ ត្រូវបានព្យាករលើការពិតដែលថា ភាពលំបាកនៃសហភាពសូវៀត និងភាពចលាចលនៃទសវត្សរ៍ឆ្នាំ ១៩៩០ នៅតែមានការចងចាំដ៏រស់រវើកនៅឡើយ។ មានប្រជាជនរុស្សីតិចតួច ចង់ត្រឡប់ទៅរករឿងនោះ។ការលុកលុយទៅលើប្រទេសអ៊ុយក្រែន បង្ហាញពីការសាកល្បងដ៏អស្ចារ្យនៃកិច្ចសន្យាសង្គមនេះសម្រាប់វិមានក្រឹមឡាំងគឺជាមួយនឹងយុវជនជាតិរុស្សី ត្រូវបានគេបញ្ជូនទៅស្លាប់នៅខ្សែត្រៀមជួរមុខ ហើយប្រជាជនត្រូវបានបង្ខំឲ្យធ្វើពលិកម្មជាច្រើន តើវានៅមានទេ? គួរឲ្យកត់សម្គាល់ រហូតមកដល់ពេលនេះ ចម្លើយសរុបមក គឺបាទ«Yes»។នេះគឺជាផ្នែកមួយដ៏ធំដោយសារភាពឯកោខាងសង្គម និងវប្បធម៌ ដែលលោកពូទីន បានចាប់ផ្តើមបណ្តុះ ជាយូរមកហើយ មុនការលុកលុយកាលពីឆ្នាំមុន។ វាត្រូវបានរៀបចំយ៉ាងស្អាតស្អំនៅក្នុងការហាមឃាត់ការនាំចូលស្បៀងអាហារជាកាសងសឹកដែលគាត់បានណែនាំនៅក្នុងឆ្នាំ២០១៤លើផលិតផលពីប្រទេសនានា រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ដែលពួកគេបានដាក់ប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយនៅតំបន់គ្រីម៉េ។ សារទៅកាន់ជនជាតិរុស្សីគឺ៖ «យើងអាចទទួលបានយ៉ាងល្អ ដោយពុំចាំបាច់មានពួកគេទេ»។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអ្នកស្រុកព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ឆ្នេរប្រទេសអាល់បានី

2023/08/21 02:23:06 pm        559
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអ្នកស្រុក បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅជិតភូមិទេសចរណ៍ Qeparoដែលបណ្តាលឲ្យដីព្រៃរាប់សិបហិចតា រងការឆាបឆេះគ្មានសល់ ហើយនិងគំរាមកំហែងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងការដាំដំណាំដើមអូលីវ ។ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេអាចបញ្ឈប់ភ្លើងឆេះព្រៃបានហើយ ហើយក៏គ្មានសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃទៀតនោះដែរនៅក្នុងតំបន់នោះ ។ គួរឲ្យដឹងថា ក្រុមប្រជាកសិករអាល់បានីជាច្រើន បានដុតព្រៃដើម្បីកាប់ឆ្កាយកដីចម្កាដាំដំណាំរបស់ពួកគេ ។ កាលពីខែកក្កដាកន្លងទៅ ក្រុមអាជ្ញាធរអាល់បានី បានចោទប្រកាន់មនុស្ស ១៤នាក់ ពីបទបង្កឲ្យកើតមានភ្លើងឆេះព្រៃ ។ ដោយឡែកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្រុមនគរបាលអាល់បាលនី បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងរយៈពេល ២៤ម៉ោង សម្រាប់ការបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ ។ ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថាមិនត្រូវដុតព្រៃជាដាច់ខាតទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ ពីព្រោះថាសកម្មភាពបែបនេះ គឺជាបទឧក្រិដ្ឋ និងឈានទៅរកការដាក់ទោសក្រោមផ្លូវច្បាប់ ។ ខណៈពេលនោះដែរ ក្រសួងការពារជាតិអាល់បានី និយាយថា ករណីភ្លើងឆេះព្រៃ ៩៥កន្លែង ត្រូវបានរាយការណ៍ថាកើតមាននៅក្នុងរយៈពេល ២សប្តាហ៍ដំបូងក្នុងខែសីហានេះ ៕

សួនផ្កាទួលីបដ៏ល្បីនៅតំបន់កាស្មៀប្រទេសឥណ្ឌា ចុះបញ្ជីក្នុងសៀវភៅកំណត់ត្រាពិភពលោក

2023/08/21 01:03:09 pm        697
ឥណ្ឌា៖  កាលពីថ្ងៃអាទិត្យម្សិលមិញ សួនផ្កាទូលីបដ៏ល្បីល្បាញនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ត្រូវបានចុះបញ្ជីដោយសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ ថាជាសួនផ្កាស្អាតបំផុតលើកដំបូងនៅអាស៊ី ។  ផ្កាទូលីបរាប់រយប្រភេទ បានរីកស្គុះស្គាយក្នុងរដូវផ្ការីក ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ដំណាច់ខែមេសា ហើយនិងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ។  លោក Santosh Shukluគឺជាប្រធានសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ និយាយថា ពេលដែលយើងមើលឃើញពិភពលោកមកស្គាល់ និងទស្សនាសួនផ្កាទួលីបក្រុង Srinagar និងកំណើនចំនួនភ្ញៀវទេសចរនៅសួនផ្កាទូលីប សួនផ្កានៅទីនេះ ជាពិសេសសួនផ្កាទូលីប ពិតជាល្បីល្បាញខ្លាំងណាស់នៅទូទាំងពិភពលោក ។ ដូច្នេះហើយ ហេតុអ្វីបានជាពួកយើងមិនផ្តល់រង្វាន់ដល់សួនផ្កាទូលីប ថាជាសួនផ្កាទូលីបស្អាតបំផុតដំបូងបង្អស់នៅអាស៊ី? ដូច្នេះហើយ យោងតាមការណែនាំរបស់សមាជិកសភាអង់គ្លេស វិញ្ញាបនប័ត្រត្រូវបានប្រគល់ជូនស្នងការនាយកដ្ឋានសាកវប្បកម្មឥណ្ឌា ។  ស្ថិតនៅជើងភ្នំនៃជួរភ្នំ Zabarwan ក្នុងទីក្រុង Srinagarរដ្ឋធានីរដូវក្តៅនៃរដ្ឋចាមមូ និងកាស្មៀ ហើយនិងមើលឃើញបឹងដ៏ល្បី Dal សួនផ្កាទូលីប ស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍នៃក្តីសុបិនបំផុតរបស់ប្រទេសឥណ្ឌា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM