ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ធ្លាក់លើជំរំ Jabalia ខណៈប្រជាជនប៉ាឡេស្ទីនត្រឡប់ទៅមើលការខូចខាត

2024/05/31 11:47:03 am        60
វីដេអូ ត្រូវបានថតនៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារ ទៅលើជំរំ Jabalia កាលពីថ្ងៃព្រហស្បតិ៍។ ប្រជាជន និយាយថា ពួកគេបានវិលត្រឡប់មកវិញ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីផ្នែកមួយនៃជំរំនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។ លោក Ali Badran ជាជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា លោកបានភៀសខ្លួនទៅកាន់ជំរំមួយកន្លែងនៅឆ្នេរសមុទ្រ នៅពេលដែលកងកម្លាំងកាន់កាប់ បានមកដល់ជំរំ Jabalia ហើយនៅពេលដែលយើងទទួលដំណឹងថាពួកគេបានដកខ្លួនចេញពីជំរំនោះ យើងក៏បានត្រឡប់ទៅវិញ។នៅពេលដែលយើងត្រឡប់ទៅជំរំ Jabalia ពួកយើងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅជំរំ គឺការបំផ្លិចបំផ្លាញ។ លំនៅឋានជាច្រើនខ្នង ត្រូវបានបំផ្លាញរាបដល់ដី និងមានភ្លើងឆេះ ហើយអ្វីដែលមិនបានឆេះនោះ ក៏ត្រូវបានបំផ្លាញទាំងស្រុង។យោធារបស់ប្រទេស បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានដណ្តើមការគ្រប់គ្រងតំបន់ទ្រនាប់មួយកន្លែងនៅតាមព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសអេហ្ស៊ីប ដោយផ្តល់អំណាចដល់អ៊ីស្រាអែលដោយប្រសិទ្ធភាព នៅលើព្រំដែនដីគោកទាំងមូលនៃដែនដីប៉ាឡេស្ទីន។ អ៊ីស្រាអែល បានបន្តការវាយឆ្មក់លើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ទោះបីជាមានសេចក្តីបង្គាប់ពីតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឲ្យបពា្ឈប់ការវាយលុកលើទីក្រុងដែលមានប្រជាជនពាក់កណ្តាល នៃប្រជាជន២,៣ លាននាក់ នៅហ្កាហ្សា ដែលបានភៀសខ្លួនចេញកាលពីពេលមុន។អាជ្ញាធរសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៣៦.០០០ នាក់ត្រូវបានសម្លាប់ក្នុងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

មនុស្សបីនាក់ស្លាប់នៅក្នុងការបាញ់ប្រហារនៅទីក្រុង មីនីប៉ូលីស រួមទាំងមន្រ្តីនគរបាលនៅអាមេរិក

2024/05/31 11:25:28 am        89
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលសំអាងប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មនុស្ស៣ នាក់ រួមទាំងមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារ នៅទីក្រុង មីនីប៉ូលីស (Minneapolis) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ៣០ ឧសភាសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយថា ជនសង្ស័យក៏បានស្លាប់ផងដែរក្នុងពេលបាញ់តដៃជាមួយនគរបាល។ ហើយជនល្មើសត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះថា ចាម៉ាល់ មីតឈេល (Jamal Mitchell)វ័យ២៨ឆ្នាំ។ ស្នងការនគរបាលក្រុង មីនីប៉ូលីស បាននិយាយនៅលើបណ្តាញសង្គមរបស់ខ្លួនថា ក្រុមមន្រ្តីកំពុង ឆ្លើយតបទៅនឹងឧបទ្ទវហេតុសកម្មមួយ ដែលមានមនុស្ស៦ នាក់ក្នុងនោះ២នាក់ជាមន្ត្រីនគរបាល ត្រូវបានរាយការណ៍ថាបានរងរបួស។ ស្នងការនគរបាលខាងលើ បាននិយាយថា ក្រោយហេតុការណ៍បាញ់បោះដោយសេរី ស្ថានភាពនៅមិនទាន់ល្អនៅឡើយ ដោយជំរុញឱ្យសាធារណជន ជៀសវាងទៅជិតតំបន់មួយនៃសង្កាត់ វៃធីអ័រ (Whittier) នៃទីក្រុងដែលមានករណីបាញ់បោះបានកើតឡើង។ពុំមានព័ត៌មានលម្អិតផ្លូវការបន្ថែមទៀតភ្លាមៗទេ។សមត្ថកិច្ច បានរាយការណ៍បឋមពីហេតុការណ៍នេះនៅម៉ោងប្រហែល ៦ និង ១៥ នាទីល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ម៉ោងនៅសហរដ្ឋអាមេរិក ។ ស្ថានីយ៍ទូរទស្សន៍ មីនីប៉ូលី KMSP ដែលជាបុត្រសម្ព័ន្ធរបស់ទូរទស្សន៍ Fox បានរាយការណ៍ថា មនុស្ស៦ នាក់ត្រូវបានបាញ់ រួមទាំងមន្រ្តីនគរបាល២ នាក់ និងជនស៊ីវិល ៤ នាក់ ហើយមន្រ្តីម្នាក់ និងជនស៊ីវិល២ ផ្សេងទៀតបានស្លាប់។ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយផ្សេងទៀតដែលដកស្រង់ប្រភពពីបណ្ដាញសារព័ត៌មាន ABC សាខា របស់ប្រព័ន្ធផ្សព្វផ្សាយ KSTP បានរាយការណ៍ថា មន្ត្រីម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈជនស៊ីវិលជាច្រើននាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង៕

[UPDATE] មនុស្សជាង២០នាក់បានស្លាប់ ដោយសាររលកកម្តៅនៅប្រទេសឥណ្ឌា

2024/05/31 10:14:49 am        74
ប្រព័ន្ធផ្សព្វផ្សាយ NDTV ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រជាជនឥណ្ឌាជាង ២០ នាក់បានស្លាប់ដោយសារកម្ដៅដ៏ក្តៅ ដែលនៅតែបន្តគ្របដណ្ដប់នៅក្នុងរដ្ឋជាច្រើននៃប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍បានឱ្យដឹងថា មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងស្រុក អូរ៉ានហ្កាបាត (Aurangabad) នៃរដ្ឋ ប៊ីហា (Bihar) ភាគខាងកើតប្រទេសឥណ្ឌា និង ១០ នាក់ទៀតបានស្លាប់នៅក្នុងទីក្រុង រ៉ូកេឡា (Rourkela) នៃរដ្ឋ អូឌីសា (Odisha) ដោយសារតែរលកកម្ដៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានដាក់ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ ប៊ីហា (Bihar) តែមួយគត់រហូតដល់ជាង ៥០នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ តំបន់ខ្លះនៃភាគពាយព្យ និងភាគកណ្តាលនៃប្រទេសឥណ្ឌាឥណ្ឌា បាននិងកំពុងជួបប្រទះរលកកម្ដៅ ធ្ងន់ធ្ងរអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយសីតុណ្ហភាពនៅក្នុងសង្កាត់ ម៉ុនហ្គេសពួរ (Mungeshpur)របស់រដ្ឋធានី ដេលី(Delhi) បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៥២,៩ អង្សាសេ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ រលកម្ដៅនេះ ក៏កំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋឥណ្ឌា ចេញទៅបោះឆ្នោតសកលផងដែរ៕

មនុស្សជាង៥០នាក់សម្លាប់ដោយសារព្យុះស៊ីក្លូន រីម៉ាល់ នៅឥណ្ឌា និងបង់ក្លាដែស ខណៈកុមាររាប់សែននាក់គ្មានផ្ទះសម្បែង

2024/05/31 09:57:31 am        78
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៥០ នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក រីម៉ាល់ (Remal) បានវាយប្រហារលើតំបន់នេះដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ។អង្គការសង្គ្រោះកុមារ Save the Children បាននិយាយថាកុមារជាង ២៧០.០០០នាក់នៅក្នុងប្រទេសបង់ក្លាដែសបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ឬកំពុងរស់នៅក្នុងផ្ទះដែលរងការខូចខាត បន្ទាប់ពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់បំប៉ើងដំបូលផ្ទះ ជន់លិចភូមិស្រុក និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សជាង១៧លាននាក់។ ព្យុះស៊ីក្លូន រីម៉ាល់ បានបោកបក់ពាសពេញភាគនិរតីនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃទី ២៦ ខែឧសភា ដោយនាំមកនូវខ្យល់ក្នុងល្បឿន១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងទឹកហក់ឡើងកម្ពស់ពី ២ទៅ៣,៥ លើសពីកម្រិតធម្មតា។ មនុស្សប្រហែល ៣,៧៥ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះ រួមទាំងកុមារប្រមាណ១លាន៦សែនលាននាក់ ។ យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលរហូតមកដល់ពេលនេះ លំនៅឋានយ៉ាងហោចណាស់១៥០.០០០ ខ្នង ត្រូវបានបំផ្លាញ ឬខូចខាតនៅទូទាំង១៩ ស្រុក ដែលប៉ះពាល់ដល់មនុស្សប្រមាណ ៦៣៩.០០០នាក់ ក្នុងនោះប្រហែល ២៧៤.០០០នាក់ជាកុមារ។ គ្លីនិកសុខភាពសហគមន៍នៅតំបន់ជាច្រើនមិនដំណើរការទេ ដោយសារទឹកជំនន់៕

លោកអភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរៀបចំសណ្ដាប់ធ្នាប់ តំបន់លក់ម៉ូតូគីរីរម្យ

2024/05/30 03:06:20 pm        57
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ តំបន់លក់ម៉ូតូគីរីរម្យ ឲ្យមានរបៀបរាបរយ និងរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរ។ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំផ្ទាល់ដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណ បរិស្ថានអនាម័យ ឲ្យមានភាពល្អប្រសើរ ដើម្បីសោរភ័ណ្ឌភាពតាមផ្លូវ និងរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរផងដែរ។ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ តំបន់លក់ម៉ូតូគីរីរម្យ មូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះផងដែរ លោក ណុប ផា អភិបាលរងទទួលផែនសណ្ដាប់ធ្នាប់ បានប្រាប់BTV ឲ្យដឹងថាផងដែរថា ដោយមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ម៉ូតូ ឲ្យរក្សាចិញ្ជើមផ្លូវ ដើម្បីឈានការកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ក្នុងការចុះរៀបចំនេះ អាជីវក មួយចំនួនធំ បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការបានយ៉ាងល្អ ។ ហើយបន្ថែមទៀតនោះលោកអភិបាលរង បានបញ្ជាក់ប្រាប់ថាក្រោយចុះអប់រំណែនាំ ក្រុមការងារបានធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មដើម្បី ចូលរួមថែរក្សារបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ ទាំងអស់គ្នា។ ក្នុងករណីមិនចូលរួម អាជ្ញាធរនឹងចាត់វិធានរដ្ឋបាល ឬវិធានការក្ដៅ។ជាចុងក្រោយលោកអភិបាលសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចអាជីវកទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា សូមចូលរួមថែរក្សារបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ ឲ្យបានល្អ៕អត្ថបទ៖ លីហេង

ក្រុមក្មេងទំនើង០៩នាក់ ឆ្លងពីខេត្តចូលមកលាក់ខ្លួនក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌ៧មករា បង្ក្រាបបាន

2024/05/30 02:51:12 pm        132
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខណ្ឌ៧មករា ធ្វើការបង្ហាញមុខ បន្ទាប់ពីបង្ក្រាបបាន ក្នុងរង្វង់ការចុះរដ្ឋបាលរបស់គណះបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ នៅតំបន់បុរីកីឡា ។ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញមុខ ក្រុមជនសង្ស័យជាមុខសញ្ញាក្មេងទំនើងបង្កសកម្មភាពកាប់ចាក់គ្នាយ៉ាងសកម្ម ក្នុងទឹកដីខេត្តកណ្តាល ប៉ុន្តែក្រុមនេះបាននាំគ្នារត់មកជ្រកកោនក្នុងខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ BTV ឱ្យដឹងថា ៖ ក្រុមក្មេងទំនើងទាំង០៩នាក់នេះ មិនទាន់បានធ្វើសកម្មភាពកាប់ចាក់ ឬអុកឡុកក្នុងរាជធានីភ្នំពេញ ពិសេសមូលដ្ឋានក្នុងខណ្ឌ៧មករានៅឡើយនោះទេ ដោយគ្រាន់តែពួកគេបានព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចស្រុកលើកដែក ក្រោយការធ្វើសកម្មភាពបង្កហិង្សាកាប់ចាក់គ្នាជាច្រើនករណីរួចមក ។ លោកអធិការ បន្តថា ៖ ក្រុមនេះ ត្រូវបានឃាត់នៅពេលចុះរដ្ឋបាលនៅតំបន់អាគារបុរីកីឡា ដោយពួកគេបានទៅពួនសំងំលាក់ខ្លួននៅទីនោះ ដោយក្នុងចំណោម០៩នាក់នេះ មាន០៦នាក់មានផ្ទុកសារធាតុញៀន។ លោកបន្ថែមថា សកម្មភាពបង្ក្រាបនេះ ក៏ជាការឆ្លើយតបទៅនឹងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយវាក៏ឋិតក្នុងដែនសមត្ថកិច្ចទំនួលខុសត្រូវរបស់សមត្ថកិច្ចផងដែរ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ សូមបញ្ជាក់ថា ក្រោយការបង្ហាញមុខរួចរាល់ហើយនោះ ក្រុមក្មេងទំនើងទាំង០៩នាក់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចស្រុកលើកដែក ដែលបានចុះមកទទួលយកដោយផ្ទាល់ពីនគរបាលខណ្ឌ៧មករា ក្នុងការបន្តនាំខ្លួនពួកគេយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះបទល្មើស និងអំពើហិង្សាដែលពួកគេបានប្រព្រឹត្តិ គឺស្ថិតក្នុងស្រុកលើកដែក ទឹកដីខេត្តកណ្តាល ។ តាមការឱ្យដឹងបន្ថែមពីសមត្ថកិច្ចស្រុកលើកដែក បញ្ជាក់ថា ៖ ក្រុមនេះមានឈ្មោះថា ក្រុម KV ដែលជាក្រុមធំមួយមានបក្សពួកសេនារីយូជាច្រើននៅតាមតំបន់មួយចំនួន ដែលតែងធ្វើសកម្មភាពបង្កហិង្សាដោយការកាប់ចាក់គ្នាជាច្រើនករណីកន្លងមកហើយ នៅក្នុងទឹកដីស្រុកលើកដែរ ។ ក្រុមនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានមួយចំនួនហើយ ហើយសមត្ថកិច្ចក៏កំពុងបន្តប្រតិបត្តិការរបស់ខ្លួន ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកគេបន្តទៀតផងដែរ ៕ អត្ថបទ ៖ លីហេង

ទឹកជំនន់ធ្ងន់ធ្ងរ នៅតែបន្តប៉ះពាល់ដល់ប្រជាជន នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2024/05/30 12:36:14 pm        76
ប្រជាជននៅភាគខាងត្បូងប្រទេសប្រេស៊ីល នៅតែបន្តរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយបក់មកលើតំបន់នេះ ចាប់តាំងពីចុងខែមេសា។អាជ្ញាធរនៅក្នុងរដ្ឋ Rio Grande do Sul បាននិយាយថា មនុស្ស១៦៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស៤៤ នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។តំបន់ដ៏ធំទូលាយនៅរដ្ឋធានី ប៉តូ អាលីហ្ក្រេ(Porto Alegre) របស់រដ្ឋ Rio Grande do Sul បានជន់លិចរយៈពេលជាង២០ថ្ងៃមកហើយ។ ប្រជាជនភាគច្រើន ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ក្នុងរយៈពេលយូរ។ ប្រជាជនដើមកំណើតជប៉ុនជាច្រើន បានមករស់នៅក្នុងតំបន់នេះ។ ការិយាល័យរបស់សមាគម ដែលផ្តល់សេវាវេជ្ជសាស្រ្តដល់លំនៅឋានសម្រាប់ជនជាតិជប៉ុន-ប្រេស៊ីល បានជន់លិចដោយទឹកជំនន់ក្នុងជម្រៅ៣ ម៉ែត្រ។ អនុប្រធានសមាគម លោក ហ៊ីវ៉ាតាស្ស៊ី មីលតុន(Hiwatashi Milton) ជនជាតិជប៉ុន-ប្រេស៊ីល បានប្រើប្រាស់ទូក ទៅពិនិត្យមើលការិយាល័យសមាគមជាលើកដំបូង ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមជន់លិច។ លោក Milton និយាយថាសមាជិកសមាគម មានអារម្មណ៍ សោកសៅយ៉ាងខ្លាំង ព្រោះពួកគេប្រហែលជាបាត់បង់អ្វីៗទាំងអស់ នៅក្នុងការិយាល័យរបស់សមាគមនេះ។តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ កំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ និងការរាលដាលជំងឺឆ្លង។

អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន រីម៉ាល់ កើនឡើងដល់៣៨នាក់ នៅឥណ្ឌា និងបង់ក្លាដែស ខណៈការសង្រ្គោះនៅបន្ត

2024/05/30 12:19:35 pm        105
ព្យុះស៊ីក្លូន រីម៉ាល់ ( Cyclone Remal) បានឆក់យកជីវិតមនុស្សចំនួន៣៨នាក់ នៅក្នុងរដ្ឋមីហ្សូរាំភាគឥឦសានរបស់ឥណ្ឌា ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។ មនុស្សរយនាក់នៅក្នុងបណ្ដារដ្ឋភាគភាគឦសានប្រទេសឥណ្ឌា រួមទាំង រដ្ឋ ម៉ានីពួរ (Manipur) រដ្ឋ អាសាំ (Assam) និងរដ្ឋ មេហ្កាឡាយ៉ា (Meghalaya) បានបាត់ខ្លួន ខណៈមនុស្សមួយចំនួនផ្សេងទៀត ត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងជំរំសង្រ្គោះបណ្ដោះអាសន្ននានា។ ព្យុះស៊ីក្លូននេះបានបោកបក់ដល់ដីគោក ក្នុងរដ្ឋ West Bengal របស់ឥណ្ឌា កាលពីដើមសប្ដាហ៍នេះ ដោយបានឆក់យកជីវិតមនុស្ស១៦នាក់នៅទូទាំងរដ្ឋនេះ និងយ៉ាងហោចណាស់១០នាក់នៅក្នុងប្រទេសបង់ក្លាដែស។ នៅក្នុងរដ្ឋមីហ្សូរាំ ជាទីដែលផ្ទាំងថ្ម បានរបេះធ្លាក់នៅក្នុងទីក្រុង អៃហ្សាល (Aizawl) ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សយ៉ាងហោចណាស់២៧នាក់ បានស្លាប់ ខណៈប្រតិបត្តិការសង្រ្គោះនៅតែបន្ត ដើម្បីកំណត់ទីតាំងអ្នកបាត់ខ្លួន។ ភូមិស្រុកជាច្រើននៅក្នុងភាគឥឦសាន ប្រទេសឥណ្ឌា ត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង និងព្យុះនេះ ខណៈនៅក្នុងភាគខាងត្បូង ប្រទេសបង់ក្លាដែសវិញ ព្យុះនិងភ្លៀងនេះ បានបំផ្លិចបំផ្លាញ កសិដ្ឋានចិញ្ចឹមត្រី ដីដាំដំណាំកសិកម្ម និងបណ្ដាលឲ្យខាតបង់ថិវកាយ៉ាងច្រើន៕

របាយការណ៍៖កងទ័ពជនជាតិភាគតិចមីយ៉ាន់ម៉ា ពង្រឹងបន្ទាយដ៏រឹងមាំ ខណៈរបបយោធាចុះខ្សោយ

2024/05/30 11:31:35 am        56
របាយការណ៍ចំនួនពីរ ដែលវាយតម្លៃជម្លោះបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ឧសភានេះ ថា របបយោធាដែលកំពុងក្ដោបអំណាចរបស់សហភាពមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ រួមទាំង ការចូលទៅកាន់ព្រំដែនអន្តរជាតិជាច្រើនរបស់ខ្លួន ដែលបើកផ្លូវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចពង្រីក និងពង្រឹងតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ប្រទេស ដែលមានប្រជាជនចំនួន ៥៥លាននាក់ នៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក នៅពេលយោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ពានរង្វាន់ណូបែល ដែលបង្កឱ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសនេះ និងមនុស្សជាច្រើនបានស្លាប់ក្នុងការបង្ក្រាបដោយហិង្សា។ បាតុកម្មតាមដងផ្លូវ ដែលត្រូវបានពើបប្រទះនឹងការបង្ក្រាបដ៏ឃោរឃៅ បានក្លាយជាចលនាតស៊ូប្រដាប់អាវុធ ដែលបានរួមកម្លាំងគ្នាជាមួយកងទ័ពឧទ្ទាមជនជាតិភាគតិចជាច្រើនរបស់មីយ៉ាន់ម៉ា ដើម្បីទប់ទល់យោធាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ យោងតាមក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឱ្យដឹងថា របបសឹកពុំបានគ្រប់គ្រងមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាពទេ ដោយបានបាត់បង់សិទ្ធិអំណាចទាំងស្រុងលើទីប្រជុំជននានាដែលគ្របដណ្តប់ ៨៦% នៃទឹកដីរបស់ប្រទេសនេះ ដែលជាទីជម្រក សម្រាប់៦៧% នៃចំនួនប្រជាជន។ អ្នកនាំពាក្យរបបយោធាមួយរូប ពុំបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីសារព័ត៌មាន Reuters ដែលព្យាយាមសុំអត្ថាធិប្បាយនោះទេ៕

ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះម្ដងទៀតជាលើកទីប្រាំចាប់តាំងពីខែធ្នូមក

2024/05/30 09:58:46 am        96
ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ បានបញ្ជូនកម្អែលភ្នំភ្លើងដែលមានកម្ពស់ជាង ៥០ ម៉ែត្រទៅលើអាកាសកាលពីថ្ងៃពុធ (២៩ ឧសភា) ដែលជាការផ្ទុះលើកទី៥ ចាប់តាំងពីខែធ្នូ មក និងជាការផ្ទុះដ៏ខ្លាំងក្លាបំផុតចាប់តាំងពីប្រព័ន្ធភ្នំភ្លើងរបស់ប្រទេសនេះបានដំណើរការកាលពី ៣ ឆ្នាំមុន។អាជ្ញាធរបានព្រមានពីហានិភ័យនៃសកម្មភាពភ្នំភ្លើងជាថ្មីនៅក្នុងតំបន់នៅភាគខាងត្បូងនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) ខណៈដែលការសិក្សាបានបង្ហាញថាកម្អែភ្នំភ្លើងបានប្រមូលផ្ដុំកកកុញនៅក្រោមដី។ ការផ្ទុះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការផ្ទុះរយៈពេលប្រាំបីសប្តាហ៍ ដែលបានកើតឡើងរវាងតំបន់ ហាហ្កាហ្វេល (Hagafell) និងតំបន់ ស្ត័រ៉ា ស្គូកហ្វេល (Stora-Skogfell) នៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ដដែលនោះ។ជើងហោះហើរបានបន្តដូចធម្មតានៅអាកាសយានដ្ឋាន ខេហ្វ្លាវីក (Keflavik) របស់រដ្ឋធានី នេះបើយោងតាមគេហទំព័រអាកាសយានដ្ឋាន។ បន្ទុះកាលពីថ្ងៃពុធនេះ គឺជាការផ្ទុះលើកទី៨ ចាប់តាំងពីឆ្នាំ២០២១ មក នៅលើឧបទ្វីបដែលមានប្រជាជនប្រហែល ៣០.០០០ នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ ឆ្នាំ បានក្លាយទៅជាសកម្មម្តងទៀត។ការផ្ទុះភ្នំភ្លើងនេះគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រទេសកោះ មានប្រជាជនជិត ៤០០.០០០ នាក់នេះបានជួបប្រទះ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះម្តងហើយម្តងទៀត គឺអាចកើតឡើងបាននៅឧបទ្វីប រ៉ៃក្យាណេស នេះរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ទៅមុខទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM