អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

Trump ផ្តល់ចម្លើយពីភាពគ្មានទោសពីបទរៀបចំផែនការបង្វែរលទ្ធផលបោះឆ្នោតដែលខ្លួនបរាជ័យ

2023/08/04 09:56:37 am        272
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស នៅក្នុងតុលាការទីក្រុងវ៉ាស៊ីនតោនឌីស៊ីចំពោះការសមគំនិតដើម្បីបង្វែរលទ្ធផលការបោះឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០។ អំឡុងពេលចូលខ្លួនរយៈពេលខ្លី លោកបាននិយាយបែបទន់ភ្លន់បញ្ជាក់ពីការផ្ដល់ចម្លើយពីភាពគ្មានទោស ឈ្មោះ និងអាយុរបស់លោក ហើយថាលោក មិនស្ថិតក្រោមឥទ្ធិពលនៃសាធាតុណាមួយទេ ។ ក្រោយមកលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាករណីនេះគឺជាការធ្វើទុក្ខបុកម្នេញរបស់គូប្រែជែងនយោបាយ។ នេះ គឺជាការបង្ហាញខ្លួនលើកទី៣របស់អតីតប្រធានាធិបតីរូបនេះ ក្នុងរយៈពេល៤ខែជាជនជាប់ចោទបទព្រហ្មទណ្ឌ។  លោក Trump បានចូលតាមទ្វារក្រោយរបស់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅកណ្ដាលរដ្ឋធានីរបស់ប្រទេសនេះ ស្ថិតនៅប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុនៃកុបកម្មនៅវិមានកាពីតូល ដែលជាឬសគល់សំខាន់នៃករណីទោសទណ្ឌរបស់លោក ។  ជនជាប់ចោទប្រហែល១ពាន់នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមវាយសម្រុកចូលសភា កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ បានបង្ហាញមុខនៅអគារតុលាការតែមួយ៕

ឥណ្ឌូណេស៊ីត្រៀមផ្ទៃដីចំនួន៥០០.០០០ហិចតាសម្រាប់ដំណាំស្រូវស្របពេលបាតុភូត អែលនីញ៉ូ

2023/08/04 09:49:09 am        294
ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន៥០០.០០០ហិចតា សម្រាប់ផលិតស្រូវក្នុងការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរអង្វែង ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អែល នីញ៉ូ ។យោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo បាននិយាយកាលពីថ្ងៃពុធ (២ សីហា) ថា តំបន់មួយចំនួនក្នុងប្រទេសបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាបាននូវលទ្ធភាពទទួលបានស្តុកអង្ករជាតិ។ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅថ្ងៃដដែលនោះ បានណែនាំបុគ្គលិករបស់ខ្លួនឱ្យរៀបចំ និងធានាថាប្រជាជនអាចមានអង្ករប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃសមរម្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី។នេះមិនមែនជាគម្រោងកសិកម្មដ៏មានមហិច្ឆតាលើកដំបូងរបស់ប្រទេសនេះទេ។ គម្រោងអចលនវត្ថុដែលកំពុងដំណើរការបានចាប់ផ្តើមកាលពីឆ្នាំ២០២០ ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើផ្ទៃដីចំនួន៧៧០.០០០ហិចតា ឬច្រើនជាងទំហំ១០ដងនៃប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន រ៉យទ័រ ។ គម្រោងនេះមានគោលបំណងទប់ស្កាត់ការពឹងផ្អែកលើការនាំចូលស្បៀងពីក្រៅប្រទេស៕

ក្រុមអ្នកជំនាញ៖ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទជាទូទៅត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន

2023/08/03 02:54:01 pm        286
អ៊ុយក្រែន៖ ក្រុមអ្នកជំនាញអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធ នៅក្នុងការសង្ខេបនៃការរកឃើញចុងក្រោយរបស់ពួកគេថា អ្នកទោសមួយចំនួនធំ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ ក្រុមយុត្តិធម៌ចល័ត (Mobile Justice Team) ដែលបង្កើតឡើងដោយក្រុមហ៊ុនច្បាប់មនុស្សធម៌អន្តរជាតិ អនុលោមសិទ្ធិសកលឬGlobal Rights Compliance បានធ្វើការជាមួយរដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមនៅសង្គ្រាមអ៊ុយក្រែន នៅក្នុងតំបន់ឃើសុន ( Kherson) ចាប់តាំងពីវាត្រូវបានដណ្តើមយកមកវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីរយៈពេលជាង៨ខែ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។អាជ្ញាធរអ៊ុយក្រែន កំពុងពិនិត្យមើលរបាយការណ៍ជាង ៩៧.000 នៃអំពើឧក្រិដ្ឋកម្មសង្រ្គាម ហើយបានចោទប្រកាន់ជនសង្ស័យចំនួន២២០នាក់នៅក្នុងតុលាការក្នុងស្រុក។ ជនល្មើសកម្រិតខ្ពស់ អាចត្រូវបានកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេដែលបានស្វែងរកចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រួចហើយ។វិមានក្រឹមឡាំង បានបដិសេធឥតឈប់ឈរចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំងចូលរួមក្នុង«ប្រតិបត្តិការយោធាពិសេស»ដែលខ្លួននិយាយថា ត្រូវបានចាប់   ផ្តើម ដើម្បីលុបបំបាត់ណាហ្ស៊ីនិយមពីអ្នកជិតខាងរបស់ខ្លួន និងការពារប្រទេសរុស្ស៊ី៕

ប្រទេសសេណេហ្គាល់ បានបិទកម្មវិធីវីដេអូកម្សាន្ត TikTok ក្នុងការពង្រីកការបង្ក្រាបលើក្រុមប្រឆាំង

2023/08/03 02:51:23 pm        213
សេណេហ្គាល់៖ កាលពីថ្ងៃពុធ (២ សីហា) ក្រុមអាជ្ញាធរសេណេហ្គាល់បានបិទការចូលប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដោយពង្រីកការបង្ក្រាបលើក្រុមប្រឆាំងជាច្រើនថ្ងៃ បន្ទាប់ពីពួកគេបានរំលាយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស ហើយចាប់ឃុំខ្លួនមេដឹកនាំរបស់បក្សប្រឆាំងមួយនេះ។ការដណ្តើមអំណាចរវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានបង្កឲ្យមានបាតុកម្មហិង្សាកាលពីថ្ងៃចន្ទ និងបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ថាជាប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពបំផុតនៅអាហ្វ្រិកខាងលិច។ តំបន់នេះបានឃើញរលកនៃរដ្ឋប្រហារយោធាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ រួមទាំងមួយសប្តាហ៍មុនក្នុងប្រទេសនីហ្សេផងដែរ។ប្រទេសសេណេហ្គាល់បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើសេវាអ៊ីនធឺណិតកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។ រដ្ឋមន្ត្រីទំនាក់ទំនងរបស់ប្រទេសនេះ បានប្រើយុត្តិកម្មស្រដៀងគ្នាដើម្បីទប់ស្កាត់ទៅលើកម្មវិធីវីដេអូកម្សាន្ត TikTok ផងដែរ៕

មន្ត្រីអង្គការឧតុនិយមពិភពលោកព្រមានពីផលប៉ះពាល់លើបាតុភូតអែលនីញ៉ូ លើកសិកម្មសកល

2023/08/03 02:31:21 pm        243
អាមេរិក៖ លោក Chris Hewitt ប្រធានការិយាល័យអាកាសធាតុអន្តរជាតិសម្រាប់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលកំពុងវិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានលើផលិតកម្មកសិកម្មសកលនៅឆ្នាំនេះ។ កាលពីដើមខែកក្កដា អង្គការឧតុនិយមពិភពលោក បានប្រកាសថា ស្ថានភាពបាតុភូតអែលនីញ៉ូ បានវិវឌ្ឍនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រូពិកជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ ដែលកំពុងកំណត់តំណាក់កាលសម្រាប់ការកើនឡើងសីតុណ្ហភាពសកលដែលកើតមាន អាកាសធាតុដែលបង្កការរំខាន និងគំរូអាកាសធាតុ។ ខណៈព្រឹត្តិការណ៍អាកាសធាតុដែលកំពុងកើតឡើងដោយធម្មជាតិ បាតុភូតអែលនីញ៉ូ បានទាក់ទងទៅនឹងការឡើងកម្តៅនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិកត្រូពិកភាគខាងកើតនិងភាគកណ្តាល។ វាបានកើតឡើងជាមធ្យមរៀងរាល់២ឆ្នាំទៅ៧ឆ្នាំ ហើយជាធម្មតាមានរយៈពេល៩ទៅ១២ខែ ហើយអាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុដូចជា ទឹកជំនន់ នៅក្នុងតំបន់ស្ងួតហួតហែងធម្មតា ដោយមានភ្លៀងធ្លាក់តិចតួច និងមានគ្រោះរាំងស្ងួត នៅក្នុងតំបន់មានទឹកទឹកភ្លៀងធ្លាក់ច្រើន។ លោក Hewitt បានពន្យលនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ ជាមួយទូរទស្សន៍កណ្តាលរដ្ឋចិនថា វាប្រែប្រួលច្រើនចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំ ហើយផលប៉ះពាល់វាមានទៅលើតំបន់ខុសៗគ្នានៃការប្រែប្រួលលើពិភពលោកផងដែរ។ ដូច្នេះយើងពុំអាចដឹងថាតើនៅឆ្នាំនេះវាមានផលប៉ះពាល់ខ្លាំងឬយ៉ាងណានោះទេ។ លោកនិយាយថា ផ្នែកមួយចំនួននៃពិភពលោក អាចមានគ្រោះរាំងស្អួតទាក់ទងនឹងបាតុភូតអែលនីញ៉ូ ដូច្នេះផលប៉ះពាល់នៃគ្រោះរាំងស្ងួត ច្បាស់ណាស់វាមិនល្អសម្រាប់វិស័យកសិកម្មនោះទេ ហើយសម្រាប់សហគមន៍នានា ពួកគេចាំបាច់ត្រូវពិចារណាពីការស្រោចស្រពដំណាំរបស់ពួកគេ។ នៅផ្នែកដ៏ទៃទៀតនៃពិភពលោក អាចជួបប្រទះទឹកជំនន់ ហើយដូច្នេះកំពុងពឹងផ្អែកលើកម្លាំងនៃទឹកជំនន់ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម ដែលវាអាចបំផ្លាញដំណាំ។ ការធ្វើបច្ចុប្បន្នភាពរបស់អង្គការឧតុនិយមពិភពលោក ដែលបានរួមបញ្ចូលការព្យាករណ៍ និងការណែនាំរបស់អ្នកជំនាញពីជុំវិញពិភពលោក និយាយថា អាចកើតមាន៩០ភាគរយនៃព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូ ដែលនៅបន្តក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៣ ហើយវាត្រូវបានគេរំពឹងថាយ៉ាងហោចណាស់មានស្ថានភាពខ្លាំងកម្រិតមធ្យម។

ប្រទេសកេនយ៉ាផ្អាកគម្រោងវើលខ័ញរូប័ណ្ណគ្រីបតូ ជុំវិញកង្វល់សុវត្ថិភាព

2023/08/03 02:28:18 pm        260
សម្រាប់សប្តាហ៍មុន ប្រជាជនកេនយ៉ារាប់រយនាក់បានតម្រង់ជួរយ៉ាងវែងនៅក្នុងផ្សារទំនើបជាច្រើន និងមជ្ឈមណ្ឌលសាធារណៈនានាទូទាំងរដ្ឋធានីណៃរ៉ូប៊ី ដោយនិយាយថា ពួកគេទៅទីនោះបន្ទាប់ពីបានឮអំពីគម្រោង វើលខ័ញ (Worldcoin) តាមអ៊ីនធឺណិត ដែលផ្ដល់ជូនប្រាក់ឥតគិតថ្លៃឱ្យប្រជាជន ជាថ្នូរនឹងការស្កេនភ្នែករបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃពុធ (២ សីហា) ក្រសួងមហាផ្ទៃកេនយ៉ាបាននិយាយថា ខ្លួនបានផ្អាកសកម្មភាពក្នុងតំបន់នៃគម្រោងរូបិយប័ណ្ណគ្រីបតូ ខណៈពេលដែលភ្នាក់ងាររដ្ឋាភិបាលវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពសាធារណៈ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាប្រជាជនកេនយ៉ាជាង ៣៥០.០០០នាក់បានចុះឈ្មោះក្នុងគម្រោង វើលខ័ញ នេះគិតត្រឹមថ្ងៃអង្គារ (១ សីហា) ជាថ្នូរនឹងនិមិត្តសញ្ញារូបិយប័ណ្ណគ្រីបតូឥតគិតថ្លៃដែលមានតម្លៃប្រហែល៧.០០០ស៊ីលីងកេនយ៉ា (៤៩,០៩ដុល្លារ) ពីគម្រោង វើលខ័ញ នេះ ដែលជាគម្រោងរូបិយប័ណ្ណជីវមាត្រដែលបង្កើតឡើងដោយ ក្រុមហ៊ុនឧបករណ៍សម្រាប់មនុស្សជាតិដែលមានមូលដ្ឋាននៅទីក្រុង សានហ្រ្វាន់ស៊ីស្កូនិងប៊ែកឡាំង។គម្រោងនេះត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ការស្កែនក្រយ៉ៅភ្នែករបស់ពួកគេ ជាថ្នូរនឹងលេខសម្គាល់ឌីជីថល ហើយនៅក្នុងប្រទេសមួយចំនួនអ្នកប្រើប្រាស់ក៏ទទួលបានរូបិយប័ណ្ណគ្រីបតូដោយឥតគិតថ្លៃ ជាផ្នែកនៃគម្រោងបង្កើតអត្តសញ្ញាណ និងបណ្តាញហិរញ្ញវត្ថុថ្មីផងដែរ៕

មន្ទីរបញ្ចកោណ និងក្រសួងការបរទេសចិន ពិភាក្សាគ្នាអំពីទំនាក់ទំនង

2023/08/03 02:24:50 pm        255
អាមេរិក៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃពុធ (ទី២ ខែសីហា) ថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណទទួលបន្ទុកតំបន់អាស៊ី បានពិភាក្សាជាមួយមន្ត្រីម្នាក់មកពីក្រសួងការបរទេសរបស់ប្រទេសចិន នៅក្នុងការសន្ទនាកម្រិតខ្ពស់ដ៏កម្រមួយរវាងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិក និងចិន។អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ឧបការីរដ្ឋមន្ត្រីការពារជាតិលោក Ely Ratner និង លោកនាយក Yang Tao (យ៉ាង ថាវ) បានពិភាក្សាអំពីទំនាក់ទំនងការពារជាតិសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតចិន (PRC)ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់។លោកបាននិយាយសំដៅទៅឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Ely Ratner និងអគ្គនាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេសអាមេរិកខាងជើង និងមហាសមុទ្រលោក Yang Tao របស់សាធារណរដ្ឋប្រជាមានិតចិន។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«លោកឧបការីរូបនេះ ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជាបន្តរបស់ក្រសួងក្នុងការរក្សាបាននូវចក្របើកចំហនៃការប្រាស្រ័យទាក់ទងរវាងយោធានិងយោធារបស់សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន៕

អំពើហិង្សាសហគមន៍ដ៏គ្រោះថ្នាក់ បានផ្ទុះឡើងនៅឥណ្ឌា មួយខែ មុនកិច្ចប្រជុំមេដឹកនាំពិភពលោក

2023/08/03 02:21:18 pm        229
ឥណ្ឌា៖ ការផ្ទុះឡើងនៃអំពើហិង្សានៅទីកន្លែងផ្សេងៗគ្នា ក្នុងសប្តាហ៍នេះ ក្នុងនោះរួមទាំងការចោទប្រកាន់ ជុំវិញការបាញ់សម្លាប់បុរសម៉ូស្លីម៣នាក់ដោយមន្រ្តីនគរបាល នៅលើរថភ្លើងមួយ បានបង្ហាញឲ្យឃើញពីការប្រេះឆាខ្លាំងឡើងៗ ក្នុងសហគមន៍ នៅប្រទេសឥណ្ឌា ដែលការទាស់ទែងនេះ កើតឡើងប៉ុន្មានសប្តាហ៍ មុនពេលកិច្ចស្វាគមន៍មេដឹកនាំក្រុមប្រទេសទាំង ២០ (G20) មាននៅរដ្ឋធានីរបស់ប្រទេស។អំពើហិង្សា បានផ្ទុះឡើងនៅភាគខាងជើងនៃរដ្ឋ Harayana កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បន្ទាប់ពីអង្គការហិណ្ឌូស្តាំនិយមមួយ ដែលបានដឹកនាំព្យុហយាត្រាសាសនា នៅតំបន់ Nuh ដែលភាគច្រើនសម្បូរអ្នកកាន់សាសនាម៉ូស្លីម។ការប៉ះទង្គិចគ្នានោះ បានរីករាលដាលដល់តំបន់មួយចំនួន ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងទីក្រុង Gurugram ឬគេស្គាល់ឈ្មោះថា «Gurgaon»(ហ្គួហ្កោន) ជាទីដែលមនុស្សជាង១,៥លាននាក់ រស់នៅ និងជាទីតាំងរបស់ក្រុមហ៊ុនសកលរាប់រយ ដោយក្រុមមនុស្សបង្កហិង្សាទាំងនោះ ភាគច្រើនបានកំណត់គោលដៅលើទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពួកម៉ូស្លីម ដោយដុតបំផ្លាញអគារ ព្រមទាំងវាយកម្ទេចហាង និងភោជនីយដ្ឋាននានា។អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ ក្នុងនោះរួមទាំងនគរបាល ២នាក់ និងបព្វជិតម្នាក់ នៅខាងក្នុងវិហារអ៊ីស្លាម ដែលត្រូវបានដុត ហើយមនុស្សជាង ១១០នាក់ ត្រូវបានចាប់ខ្លួន។ ទីប្រឹក្សាតំបន់របស់ទីក្រុង Gurugram បានជំរុញឲ្យអ្នកស្រុក ស្នាក់នៅតែក្នុងផ្ទះ និងបានបញ្ជាឲ្យបិទវិទ្យាស្ថានអប់រំឯកជន និងការិយាល័យរដ្ឋបាលមួយចំនួន៕

ក្រុងញូវយ៉ក ព្យាយាមស្វែងរកទីជម្រកសម្រាប់ជនអន្តោប្រវេសន៍

2023/08/03 02:11:55 pm        72
អាមេរិក៖មន្ត្រីទីក្រុងញូវយ៉ក បានស្នើសុំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ឲ្យជួយគាំទ្រប្រព័ន្ធទីជម្រករបស់ខ្លួន ដែលកំពុងមានច្រើនលើសលប់នូវលំហូរជនអន្តោប្រវសេន៍ ដែលភាគច្រើនមកពីបណ្តាប្រទេសអាមេរិកឡាទីន។ រដ្ឋនានាដឹកនាំដោយគណបក្សសាធារណៈរដ្ឋ ដូចជារដ្ឋ តិចសាស់ និងអារីហ្សូណា កំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍តាមរថយន្តក្រុងទៅកាន់ទីក្រុងញូវយ៉ង និងទីក្រុងដ៍ទៃទៀត ក្នុងការតវ៉ាចំពោះគោលនយោបាយអន្តោប្រវរេសន៍របស់រដ្ឋបាលប្រធានាធិបតីលោក Joe Biden។ ជនអន្តោប្រវេសន៍ជាង ១០០នាក់ កំពុងដេកនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងញូវយ៉ក ដោយកំពុងរង់ចាំគេផ្តល់កន្លែងស្នាក់នៅ។ មន្ត្រីទីក្រុងម្នាក់ បានប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃពុធថា ពុំមានបន្ទប់នៅសល់នោះទេ។មន្ត្រីនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនច្រើនជាង៩៥.០០០ នាក់ បានចូលមកទីក្រុងនេះ ចាប់តាំងពីនិទាឃរដូវឆ្នាំមុន ដោយ១៤.០០០នាក់ក្នុងចំណោមពួកគេ បានមកដល់កាលពីខែមុនតែមួយខែ។ ទីក្រុងញូវយ៉ក បានអំពាវដល់ទីក្រុងដែលផ្តល់ទីជម្រកសម្រាប់ចំណាត់ការរបស់ខ្លួនដែលធានាបានទីជម្រកដល់នណាម្នាក់ដែលត្រូវការវា៕

ប្រធានសភាថៃនិយាយថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវបានពន្យារពេល

2023/08/03 02:06:41 pm        79
ថៃ៖ ប្រធានសភារបស់ប្រទេសថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣សីហា) នេះថា ការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ (៤ សីហា) ខាងមុខនេះ នឹងត្រូវបានពន្យារពេលដោយធ្វើឲ្យភាពជាប់គាំងខាងនយោបាយអូសបន្លាយពេលកាន់តែយូរ ចាប់តាំងពីការបោះឆ្នោតសកលខែឧសភាមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
07/12/2026 03:07 PM
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
07/12/2026 02:07 PM
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
07/12/2026 02:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
07/12/2026 02:07 PM
មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
07/12/2026 01:07 PM
មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម
07/12/2026 01:07 PM
អារ៉ាប់រួមអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល
07/12/2026 01:07 PM
កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បានបិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត
07/12/2026 12:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា នាវាទី ២ រងការវាយប្រហារនៅច្រកសមុទ្រ Hormuz
07/12/2026 12:07 PM
អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
07/12/2026 12:07 PM