អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

នីហ្សេនឹងប្រឈមការដាក់ទណ្ឌកម្ម ខណៈលទ្ធិប្រជាធិបតេយ្យបានដួលរលំ ដែលជាការបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរដល់ប្រទេសដែលមានប្រជាជនជាង២៥លាននាក់មួយនេះ

2023/08/01 11:41:39 am        144
នីហ្សេ៖ ប្រទេសជិតខាងកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំវិញរដ្ឋប្រហារកាលពីសប្តាហ៍មុន ដែលបានផ្តួលរំលំដៃគូប្រជាធិបតេយ្យចុងក្រោយរបស់លោកខាងលិចប្រឆាំងនឹងក្រុមជ្រុលនិយមនៅអាហ្វ្រិកខាងលិច ហើយគ្រួសារទាំងឡាយ នៅក្នុងប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកមួយនេះ អាចបង្កើនការចំណាយខ្ពស់។ខណៈភាពចលាចលកើតចេញពីការដណ្ដើមអំណាច បានហៀរចេញពីតាមដងផ្លូវដល់ទីផ្សារនានា ប្រភពមួយចំនួនបាននិយាយថាធនាគារកណ្ដាលប្រចាំតំបន់ បានលុបចោលប្រាក់ធានារ៉ាប់រងចំនួន៣០ពាន់លាន CFA ឬស្មើ៥១លានដុល្លារដែលបានគ្រោងទុកសម្រាប់នីហ្សេ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្នុងទីផ្សារបំណុលតំបន់អាហ្វ្រិកខាងលិច ក្រោយការដាក់ទណ្ឌកម្ម។ នៅរដ្ឋធានីរបស់ប្រទេសនីហ្សេ មនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នដែលចងភ្ជាប់ជាមួយបន្ទះឈើ ក្រដាស និងផ្ទាំងកៅស៊ូតង់ ដោយសារពួកគេមិនអាចមានលទ្ធផលបង់ថ្លៃជួលផ្ទះបាន។ ពួកគេរកប្រាក់ដើម្បីចិញ្ចឹមកូនបានព្រឹកខ្វះល្ងាចប៉ុណ្ណោះ ។ លោក Salou Hassan និងក្រុមគ្រួសាររបស់លោករស់នៅក្នុងខ្ទមពីរបន្ទប់នៅសងខាងផ្លូវរួមជាមួយមនុស្សប្រហែល ១៤០នាក់ផ្សេងទៀត ។ គ្រួសារនេះសម្រាកលើបន្ទះឈើជិតឥដ្ឋ ដោយគ្មានភ្លើង ឬទឹកប្រើប្រាស់ ហើយពួកគេងូតទឹកតាមទុយយោផ្កាឈូកសាធារណៈ។  លោក Hassan ដែលមានកូនប្រុសអាយុ ៥ និង ៦ឆ្នាំ បាននិយាយកាលពីថ្ងៃចន្ទថា ផ្នែកដ៏លំបាកបំផុតគឺការស្វែងរកអាហារសម្រាប់កូនរបស់លោក៕

ថ្នាំញៀនតម្លៃ ១១លានដុល្លារ ត្រូវបានប្រទះឃើញលាក់ទុក ក្នុងម់ាស៊ីនបោកខោអាវ នៅប្រទេសឈីលី

2023/08/01 11:38:29 am        112
ឈីលី៖ គ្រឿងញៀនខុសច្បាប់តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវនគរបាលប្រទេសឈីលីរឹបអូសបាន បន្ទាប់ពីគ្រឿងញៀននេះ ត្រូវបានរកឃើញលាក់ទុកក្នុងគ្រឿងប្រើប្រាស់អេឡិចត្រូនិក (ម៉ាស៊ីនបោកខោអាវ ទូទឹកកក...)។ការរុករកចាប់បាននេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរយៈពេល២ខែ នៅទីក្រុងកំពង់ផែ Vaparaiso ប្រទេសឈីលី ហើយយោងតាមក្រុមមន្ត្រី បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ឈីលី រឹបអូសបានថ្នាំញៀនចំនួន ១៨៤គីឡូក្រាម ដែលលាក់នៅក្នុងគ្រឿងឧបករណ៍ប្រើប្រាស់ចំនួន៧។ថ្នាំញៀននេះ ត្រូវបានគេរាយការណ៍ថា នាំចូលមកពីប្រទេសហូឡង់។ តម្លៃនៃសារធាតុខុសច្បាប់នេះ ត្រូវបានគេប៉ាន់ប្រមាណថា គឺប្រហែល ១១ លានដុល្លារ។លំនៅឋានចំនួន៨កន្លែង ត្រូវបានឆ្មក់ចូលឆែកឆេរ ដែលជាផ្នែកមួយនៃការបង្ក្រាបនេះ។ ពលរដ្ឋកូឡុំប៊ី ៥នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសថ្នាំញៀនមួយចំនួនផ្សេងទៀត កាំភ្លើងខ្លីមួយដើម និងរថយន្តប៉ុន្មានគ្រឿងផងដែរ៕

លោក Musk គំរាមប្តឹងក្រុមអ្នកស្រាវជ្រាវ ដែលបានចងក្រងឯកសារអំពីកំណើននៃសារបង្ហោះដែលនាំឲ្យមានការស្អប់ខ្ពើម

2023/08/01 11:30:04 am        123
អាមេរិក៖ ក្រុមហ៊ុន X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកាលពីមុនត្រូវបានគេស្គាល់ថាឈ្មោះ Twitter បានគំរាមប្តឹងក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដែលឯកសារការស្រាវជ្រាវរបស់ពួកគេបានកត់ត្រាកំណើននៃសារស្អប់ខ្ពើមនៅលើគេហទំព័របណ្ដាញសង្គមរបស់ខ្លួន ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកកាលពីឆ្នាំមុនដោយលោក Elon Musk មក។មេធាវីម្នាក់ដែលតំណាងឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានសរសេរទៅកាន់មជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមឌីជីថលកាលពីថ្ងៃទី២០ ខែកក្កដា ដោយគំរាមចាត់វិធានការផ្លូវច្បាប់ជុំវិញការស្រាវជ្រាវរបស់អង្គការមិនរកប្រាក់ចំណេញ ជុំវិញការនិយាយបែបស្អប់ខ្ពើម និងការសម្របសម្រួលខ្លឹមសារមិនច្បាស់លាស់។ លិខិតនេះបានចោទប្រកាន់ថាការបោះពុម្ពផ្សាយការស្រាវជ្រាវរបស់មជ្ឈមណ្ឌល CCDH ហាក់ដូចជាមានបំណង "ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន Twitter ដោយការជំរុញអ្នកផ្សាយពាណិជ្ជកម្មឱ្យចេញឆ្ងាយពីវេទិកានេះ ជាមួយនឹងការចេញផ្សាយអត្ថបទបែបញុះញ៉ង់" ។នៅក្នុងលិខិតនោះ មេធាវីឈ្មោះ Alex Spiro បានស្នើដោយគ្មានភស្តុតាងថា មជ្ឈមណ្ឌលនេះបានទទួលមូលនិធិពីដៃគូប្រកួតប្រជែងមួយចំនួនរបស់ក្រុមហ៊ុន X ទោះបីជាមជ្ឈមណ្ឌលក៏បានបោះពុម្ពរបាយការណ៍រិះគន់អំពីក្រុមហ៊ុន TikTok ក្រុមហ៊ុន Facebook និងវេទិកាធំផ្សេងទៀតក៏ដោយ។ការគំរាមកំហែងនៃបណ្តឹងនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន X បានជំរុញឱ្យមានការព្រួយបារម្ភពីតំណាងរាស្រ្តសហរដ្ឋអាមេរិកដូចជាលោក Adam Schiff ជាអ្នកប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលបាននិយាយថា មហាសេដ្ឋីរូបនេះកំពុងព្យាយាមប្រើការគំរាមកំហែងនៃសកម្មភាពផ្លូវច្បាប់ដើម្បីដាក់ទណ្ឌកម្មក្រុមមិនស្វែងរកប្រាក់ចំណេញ ដែលព្យាយាមឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលមួយនេះ ទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន៕

មនុស្ស១១នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បន្ទាប់ពីព្យុះទីហ្វុងវាយប្រហារប្រទេសចិន

2023/08/01 11:21:56 am        154
ចិន៖ នៅតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងប៉េកាំង រថយន្តជាច្រើនត្រូវបានទឹកហូរនាំទៅឆ្ងាយ កាលពីថ្ងៃចន្ទ ខណៈដែលភ្លៀងធ្លាក់ឥតឈប់ឈរចាប់តាំងពីចុងសប្តាហ៍បានប្រែក្លាយផ្លូវនានាទៅជាទន្លេ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងមនុស្ស២៧នាក់បាត់ខ្លួន ព្រមទាំងបណ្ដាលឲ្យមនុស្សរាប់រយនាក់ទៀតជាប់គាំង បើទោះបីជាមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេពេញមួយយប់ក៏ដោយ។ផ្លូវរាប់រយខ្សែត្រូវបានជន់លិច ក្នុងរដ្ឋធានីរបស់ប្រទេសចិនមួយនេះ ជាមួយនឹងវីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បង្ហាញពីរថយន្តដែលលិចទឹកពាក់កណ្តាលនៅក្នុងតំបន់ Mentougou ត្រូវបានទឹកហូរនាំទៅយ៉ាងលឿន ខណៈដែលកម្រិតដែលនៅសេសសល់នៃព្យុះទីហ្វុង Doksuri បានបណ្ដាលឲ្យមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងលើទីក្រុង ដែលមានមនុស្សរស់នៅជិត២២លាននាក់នេះ។សាកសពមនុស្ស១១នាក់ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលល្បាតបន្ទាន់ក្នុងតំបន់ Mentougou ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបញ្ជូននមនុស្សរាប់រយនាក់ទៅកាន់ទីសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតនៃទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង៣១.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុងប៉េកាំង ការដ្ឋានសំណង់ជាង៤.០០០ទីតាំងត្រូវបានបញ្ឈប់ អគារជិត២០.០០០កន្លែងត្រូវបានត្រួតពិនិត្យមើលការខូចខាត ហើយកន្លែងទេសចរណ៍នៅក្នុងទីក្រុងត្រូវបានបិទ។អាកាសយានដ្ឋានទាំងពីរនៅក្នុងរដ្ឋធានីប៉េកាំងបានលុបចោលជើងហោះហើរជាង២០០ជើងកាលពីរសៀលថ្ងៃចន្ទ ដោយមានការពន្យារពេលជិត៦០០ដំណើរ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ Flight Master ហើយផ្លូវចំនួន៣៥៨ខ្សែក្នុងទីក្រុងប៉េកាំងត្រូវបានរងផលប៉ះពាល់ដោយភ្លៀងគិតត្រឹមថ្ងៃចន្ទផងដែរ៕

មនុស្ស ១៧នាក់ស្លាប់ ពេលជើងទម្រដំណើរការម៉ាស៊ីនបាក់រលំនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា

2023/08/01 11:18:06 am        145
ឥណ្ឌា៖ ជើងទម្រសម្រាប់ដំណើរការម៉ាស៊ីនមួយ បានរលំបាក់នៅក្បែរក្រុង Shahpur ក្នុងតំបន់ Thane របស់រដ្ឋ Maharashtra ហើយនៅក្នុងឧបទ្ទវហេតុដ៏អកុសលនេះ ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ភ្លាមៗ ពេលនិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន ANI នគរបាលក្រុង Shahpur បាននិយាយថា៖ «មនុស្ស ១៤នាក់ បានស្លាប់ និង ៣នាក់ទៀត រងរបួស បន្ទាប់ពីជើងទម្រសម្រាប់ដំណើរការម៉ាស៊ីន បានរលំបាក់ នៅជិតក្រុង Shahpur ក្នុងតំបន់ Thane។ ម៉ាស៊ីននេះ កំពុងត្រូវបានប្រើប្រាស់ ក្នុងការសាងសង់ដំណាក់កាលទី៣ នៃគម្រោងផ្លូវល្បឿនលឿន Samruddhi Express Highway»។ផ្លូវល្បឿនលឿនប្រវែង ៧០១គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Mumbai និង Nagpur នេះ ឆ្លងកាត់តំបន់ចំនួន១០ ដែលរួមមាន Nagpur, Washim, Wardha, Ahmednagar, Buldhana, Aurangabad, Amravati, Jalna, Nashik និង Thane៕

មនុស្ស២នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានៅប្រទេសសេណេហ្គាល់ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានឃុំខ្លួន

2023/08/01 11:15:07 am        90
សេណេហ្គាល់៖ បាតុកម្មម្តងម្កាលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃចន្ទ (៣១ កក្កដា) ខណៈដែលឥស្សរជនបក្សប្រឆាំងដ៏សំខាន់ម្នាក់គឺលោក Ousmane Sonko ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទរៀបចំការបះបោរប្រឆាំង និងបទល្មើសផ្សេងៗទៀត។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍តវ៉ានោះ។រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចបានចាប់ផ្តើមបន្ទាប់ពីប្រទេសសេណេហ្គាល់ បានរឹតបន្តឹងការប្រើប្រាស់សេវាអ៊ីនធឺណិតកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែការរីករាលដាលនៃ "សារបង្កឲ្យមានការស្អប់ខ្ពើម" នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្ររបស់លោក Sonko បានខឹងសម្បាចំពោះទស្សនៈដែលថា ការផ្តន្ទាទោសរបស់លោក Sonko អាចរារាំងលោកមិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ក្រុមអ្នកតវ៉ាបានបិទផ្លូវជាតិដោយដុតសំបកកង់រថយន្ត និងដាក់រថយន្តដឹកដីពោរពេញដោយក្រួសបាំងផ្លូវ ដែលនាំឱ្យរថយន្តជាច្រើនខ្សែបង្កការកកស្ទះចរាចរណ៍នៅខាងក្រៅទីក្រុង ហើយយ៉ាងហោចណាស់រថយន្តក្រុងមួយគ្រឿងត្រូវបានដុតបំផ្លាញ៕

ប្រតិបត្តិករនាវាទេសចរណ៍រុស្ស៊ីដកទីក្រុង Batumi ចេញពីបញ្ជីឈប់សំចតរបស់ខ្លួន បន្ទាប់ពីមានការតវ៉ានៅហ្ស៊កហ្ស៊ី

2023/08/01 10:40:37 am        126
ហ្ស៊កហ្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នៅទីក្រុងបាទូមី (Batumi) ប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីការតវ៉ាប្រឆាំងនឹងនាវាទេសចរណ៍ពីប្រទេសរុស្ស៊ី បានប្រែក្លាយទៅជាហិង្សា។នាវាទេសចរណ៍ Astoria Grande' ដែលចេញដំណើរពីទីក្រុងសូជី ( Sochi) និងឈប់សំចតនៅកំពង់ផែសមុទ្រខ្មៅជាច្រើននៅលើផ្លូវរបស់ខ្លួន បានដំណើរការឡើងវិញ កាលពីថ្ងៃទី២៧ ខែកក្កដា។ វាមានភ្ញៀវទេសចររាប់រយនាក់នៅលើនោះ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី។បន្ទាប់ពីចុះពីនាវាកាលពីថ្ងៃព្រហស្បតិ៍ ពួកគេត្រូវបានជួបដោយអ្នកសារព័ត៌មានក្នុងស្រុក ដែលបានសួរពួកគេអំពីស្ថានភាពនៃតំបន់Abkhazia( អាប់ខាស៊ី) និង South Ossetia( អូសេត្យាខាងត្បូង) ដែលហ្ស៊កហ្ស៊ីចាត់ទុកថា ត្រូវបានកាន់កាប់ដោយរុស្ស៊ី។ស្ត្រីម្នាក់ បាននិយាយថា រុស្ស៊ីមិនបានកាន់កាប់អ្វីឡើយ ហើយគ្រាន់តែបានជួយរំដោះតំបន់ Abkhazia ពីរថក្រោះហ្ស៊កហ្ស៊ី។ ស្ត្រីម្នាក់បាននិយាយថា យើងទាំងគ្នា គឺជាផ្នែកមួយរបស់សហភាពសូវៀត។ ការអត្ថាធិប្បាយទាំងនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមអ្នកស្រុកមួយចំនួន និងការតវ៉ា ដែលបង្ខំឲ្យ នាវាទេសចរណ៍ ចាកចេញលឿនជាងការគ្រោងទុក៕

ក្រុមរដ្ឋអ៊ីស្លាម ISIL(អាយស៊ីល) អះអាង ថាខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក ដែលបានសម្លាប់មនុស្ស៥៥នាក់ប៉ាគីស្ថាន

2023/08/01 10:37:06 am        90
ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានដាក់គោលដៅលើការប្រមូលផ្ដុំឃោសនាបោះឆ្នោត មួយនៅស្រុកបាជួ(Bajaur)ស្ថិតតាមតំបន់ព្រំដែនរបស់ប្រទេសប៉ាគីស្ថាន បានឡើងដល់៥៥នាក់ ខណៈពិធីបុណ្យសព ត្រូវបានប្រារព្ធឡើង ហើយរដ្ឋាភិបាលសន្យាតាមប្រម៉ាញ់អ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារនេះ។ មនុស្សជិត២០០នាក់ បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលក្រុមប្រដាប់អាវុធ ISILឬ (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។  សារព័ត៌មាន Amaq របស់ក្រុមប្រដាប់អាវុធមួយនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្មាន់វាយប្រហារអត្តឃាដម្នាក់មកពីក្រុមរដ្ឋអ៊ីស្លាម ISIL បានបំផ្ទុះគ្រាប់បែកជាប់អាវកាក់របស់គេ នៅក្នុងចំណោមមនុស្សដ៏័ច្រើននៅក្នុងទីក្រុងខា (Khar)។  សមាជិកប្រហែល៤០០នាក់របស់គណបក្ស ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ដែលជាដៃគូក្រុមចម្រុះដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដឹកនាំដោយអ្នកនយោបាយប្រកាន់តឹងលោក ហ្វាល័រ រ៉េម៉ាន (Fazlur Rehman) កំពុងរង់ចាំការថ្លែងសុន្ទរកថាចាប់ផ្ដើមនៅពេលខ្មាន់បំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះគ្រប់បែកភ្ជាប់អាវកាក់របស់គេនៅជិតវេទិការ៕

មជ្ឈមណ្ឌលសុំសិទ្ធិជ្រកកោនក្រុងញ៉ូវយ៉កមិនអាចទទួលជនអន្តោប្រវេសន៍អស់នោះទេ ខណៈអ្នកខ្លះត្រូវដេកតាមផ្លូវ

2023/08/01 10:33:31 am        148
អាមេរិក៖ សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ឥឡូវនេះត្រូវបានកែច្នៃជាមជ្ឈមណ្ឌលជនអន្តោប្រវេសន៍។ សណ្ឋាគារ Roosevelt ដែលមានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្ម Manhattan ស្ថិតនៅឆ្ងាយពីស្ថានីយរថភ្លើងកណ្ដាល។ សណ្ឋាគារនេះ អាចផ្ទុកអ្នកស្រុកអតិបរមាបានប្រហែល៩០០នាក់។ ឥឡូវនេះវាកំពុងដំណើរការជា 'មជ្ឈមណ្ឌលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន' ខណៈដែលទីក្រុងញូវយ៉កកំពុងជួបផលលំបាកក្នុងការទប់ទល់លំហូរជនអន្តោប្រវេសន៍ដែលចូលទៅកាន់ទីក្រុងមួយនេះ ដែលបណ្ដាលឲ្យជនអន្តោប្រវេសន៍មួយចំនួនត្រូវដេកតាមផ្លូវ ដោយសារមណ្ឌលនេះមិនអាចទទួលពួកគេអស់។មជ្ឈមណ្ឌលនេះកំពុងទទួលជនអន្តោប្រវេសន៍ជាច្រើននាក់ ហើយអ្នកខ្លះមិនអាចទទួលបានកន្លែងស្នាក់នៅខាងក្នុងនោះទេ ហើយត្រូវបានបង្ខំឱ្យដេកនៅតាមផ្លូវ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញជារៀបគ្នាជួរយ៉ាងវែង ដោយមានកាន់ក្រដាសកាតុងសម្រាប់ក្រាលជាកន្លែងគេង។ ក្រុមមន្ត្រីទីក្រុងញូវយ៉កកាលពីដើមខែនេះបាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៩០.០០០នាក់បានមកដល់ទីក្រុងនេះចាប់តាំងពីនិទាឃរដូវឆ្នាំមុន ហើយជាមធ្យមមានមនុស្សពី ៣០០នាក់ទៅ ៥០០នាក់បានចូលមកដល់ជារៀងរាល់ថ្ងៃ៕

មនុស្ស៥នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងភាគខាងជើងប្រទេសឥណ្ឌា

2023/08/01 10:29:34 am        128
ឥណ្ឌា៖ ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងរវាងក្រុមចំនួនពីរ នៅក្នុងរដ្ឋហាយ៉ាណា (Haryana) ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ (៣១ កក្កដា) ដោយមានការគប់ដុំថ្ម ហើយរថយន្តត្រូវបានដុតបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរបួសជាង៥០ នាក់ក្នុងនោះមាននគរបាលពីរនាក់ផងដែរ។សារព័ត៌មានឥណ្ឌា (VHP) បាននិយាយថា ស្រុក Nuh ដែលមានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសឥណ្ឌា បានឃើញហ្វូងមនុស្សដែលបានវាយប្រហារនគរបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងអំឡុងពេលដង្ហែក្បួនដោយក្រុមជាតិនិយមហិណ្ឌូ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សេវាប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។ ឧប្បត្តិហេតុនៃអំពើហិង្សាជាបន្តបន្ទាប់ក៏ត្រូវបានគេរាយការណ៍នៅទីក្រុងរណប Gurugram របស់ទីក្រុង New Delhi ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា
07/13/2026 01:07 PM
រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម
07/13/2026 01:07 PM
Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ
07/13/2026 12:07 PM
Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
07/13/2026 12:07 PM
FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
07/13/2026 12:07 PM
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
07/13/2026 12:07 PM
សីតុណ្ហភាពក្តៅខ្លាំង កំពុងគ្របដណ្ដប់នៅប្រទេសបារាំង ខណៈរលកកម្តៅឈានដល់សប្តាហ៍នេះ
07/13/2026 12:07 PM
សេណេហ្គាល់បញ្ចប់តំណែងគ្រូបង្គោល Pape Thiaw គ្រោងតែងតាំង Patrick Vieira
07/13/2026 12:07 PM
ប្រមុខUN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះធ្ងន់ធ្ងរនៅតំបន់ឈូងសមុទ្រ
07/13/2026 12:07 PM
ប្រទេសនៅមជ្ឈិមបូព៌ា ចាប់ផ្តើមប្រព័ន្ធការពារជាតិនិងស៊ីរ៉ែនអាសន្ន ខណៈអ៊ីរ៉ង់វាយប្រហារលើគោលដៅអាមេរិក
07/13/2026 12:07 PM