អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

រុស្ស៊ី និងចិន បញ្ចប់សមយុទ្ធយោធានៅក្នុងសមុទ្រជប៉ុន

2023/07/24 11:55:16 am        99
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងចិន បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅក្នុងសមុទ្រជប៉ុន ខណៈសម្ព័ន្ធមិត្តទាំងពីរស្វែងរកដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងផ្នែកយោធារបស់ពួកគេ។ ប្រទេសធំៗទាំងពីរ ដែលមានបំណងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនូវអ្វីដែលពួកគេមើលឃើញថាជាអនុត្តរភាពអាមេរិក ដែលបានកើនឡើងកាន់តែជិតនៅក្នុងវីស័យយោធា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនកាលពីឆ្នាំមុន ជាចំណាត់ការមួយដែលប្រទេសចិន មិនបានថ្កោលទោសនោះទេ។ កាលពីពេលមុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធចុងក្រោយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក រវាងប្រទេសទាំងពីរ និងស្ថិរភាពនិងសន្តិភាពដែនសមុទ្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យោធារុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ីរួមគ្នា បានបញ្ចប់នៅក្នុងសមុទ្រជប៉ុន។កងទ័ពនិយាយថា សមយុទ្ធប្រយុទ្ធចំនួនប្រមាណ២០ត្រូវបានអនុវត្ត រួមមានការបាញ់កាំភ្លើងធំរួមគ្នាលើគោលដៅអាកាស ឆ្នេរ និងនៅលើសមុទ្រ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី ត្រូវបានតំណាងដោយ នាវាប្រឆាំងនាវាមុជទឹក២គ្រឿង នាវាចម្បាំងធនតូច២គ្រឿង ព្រមទាំងនាវាប្រភេទទំនើបមួយគ្រឿង។ កាលពីចុងសប្តហ៍កន្លងទៅនេះ ទីក្រុងប៉េកាំង និយាយថា ខ្លួនបានបញ្ជូននាវាចម្បាំង៥គ្រឿង រួមមានទាំងនាវាពិឃាតបំពាក់មីស៊ីលស៊ីបគោលដៅមួយគ្រឿងផងដែរ។

ចំហេះព្រៃបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន នៅកោះ Rhodes របស់ប្រទេសក្រិក

2023/07/24 11:48:55 am        101
អ្នកទេសចរ និងអ្នកស្រុករាប់ពាន់នាក់ នៅលើកោះ Rhodes របស់ប្រទេសក្រិក កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ត្រូវភៀសខ្លួនទៅជ្រកនៅសាលារៀន និងទីជម្រកសុវត្ថិភាពផ្សេងៗ ដើម្បីគេចចេញពីចំហេះព្រៃ ដោយមនុស្សជាច្រើនត្រូវបានជម្លៀសចេញតាមទូកឯកជន ខណៈដែលភ្លើងពីចំហេះព្រៃនេះ ​បានគំរាមកំហែងដល់រមណីយដ្ឋាន ​និងភូមិឆ្នេរសមុទ្រនានា។ការឆេះលើកោះនោះ បាននាំឲ្យមនុស្សប្រហែល ១៩.០០០នាក់​ ត្រូវចាកចេញពីផ្ទះ និងសណ្ឋាគារ​ពេញ​មួយយប់ ខណៈដែលការឆេះ ដែលមានតាំងពីថ្ងៃពុធកណ្ដាលសប្ដាហ៍មុននោះ បានចាប់ផ្ដើម​រាលដាលយ៉ាងឆាប់រហ័ស ​ដោយឆេះឆ្លងកាត់ព្រៃក្នុង​ល្បឿនដ៏លឿន ​រហូតដល់អណ្តាតភ្លើង​បានរាល​ទៅដល់រមណីយដ្ឋានឆ្នេរ នៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះនេះ។ក្រសួងដឹកជញ្ជូនក្រិក បានឲ្យដឹងថា ប្រតិបត្តិករទេសចរណ៍ TUI និង Jet2 ដែលក្ដោបក្ដាប់ទេសចរណ៍ភាគច្រើនទៅកាន់កោះ Rhodes បានគ្រោងទុកជើងហោះហើរចំនួន ១៤ជើង ពីអាកាសយានដ្ឋាន Rhodes ដោយដឹកជញ្ជូនអ្នកដំណើរប្រហែល ២.៧០០នាក់ រហូតដល់ម៉ោង ៣:០០ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២៤:០០ម៉ោងសកល)។ចំណែកចំហេះព្រៃ​នៅឧទ្យានភូមិសាស្ត្រ ​ដែលស្ថិតក្រោមការការពាររបស់អង្គការយូណេស្កូ (UNESCO) ក្នុងតំបន់ Peloponnese ​នៃដីគោករបស់ប្រទេសក្រិកវិញ ការឆេះនោះបានបន្តរហូត​ពេញមួយយប់ថ្ងៃអាទិត្យនោះ។ វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញពី​សំណុំផ្សែងដ៏ធំដែលហុយឡើងយ៉ាងខ្មួលខ្មាញ់ នៅពេលដែលអណ្តាតភ្លើង បានឆេះរាលដាល​ពាសពេញផ្ទៃឧទ្យានភូមិសាស្ត្រសកលលោក ​Chelmos-Vouraikos របស់អង្គការ UNESCO ខណៈដែលរាត្រីកាល បានឈានមកដល់។គួរបញ្ជាក់ដែរថា​ ប្រទេសក្រិកតែងតែប្រឈមនឹងចំហេះព្រៃ ​ក្នុងកំឡុងរដូវក្តៅស្ងួត ប៉ុន្តែការ​ប្រែប្រួលអាកាសធាតុ ​បាននាំឲ្យមានរលកម្ដៅក្ដៅខ្លាំងថែមទៀត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង និងផ្នែកជាច្រើននៃពិភពលោក​ ពោលគឺបណ្ដាលឲ្យចំហេះព្រៃ ស្ថិតក្នុងស្ថានភាពពិបាកទប់ទល់ ក្នុងនោះរួមទាំងប្រទេសក្រិកនេះផងដែរ៕

កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ដោយរក្សាភាពស្ងៀមស្ងាត់មិនបាននិយាយអំពីទាហានអាមេរិកដែលបានឆ្លងព្រំដែនចូលទៅទឹកដីខ្លួនទេ

2023/07/24 10:37:42 am        304
កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រងគោលដៅជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាព្រឹត្តិការណ៍បាញ់លើកទីពីរក្នុងសប្តាហ៍មុននេះ ដែលទំនងជាបង្ហាញការតវ៉ាចំពោះការចតនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។ខណៈពេលដែលបន្ថែមលើការបាញ់មីស៊ីលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើង បានរក្សាភាពស្ងៀមស្ងាត់ជាសាធារណៈរយៈពេល៥ថ្ងៃចំពោះជោគវាសនារបស់ទាហានអាមេរិក ដែលបានរត់ចូលក្នុងកូរ៉េខាងជើងឆ្លងកាត់ព្រំដែនកូរ៉េដែលមានការពារយ៉ាងតឹងរ៉ឹងកាលពីសប្តាហ៍មុននេះ។ទាហានដែលត្រូវឃុំខ្លួននៅកូរ៉េខាងជើង ប្រឈមមុខនឹងការបណ្តេញចេញដោយសារការឈ្លោះប្រកែកគ្នា និងការខូចខាតរថយន្តនគរបាល។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះ ត្រូវបានគេរកឃើញថា ចាប់ផ្តើមនៅម៉ោងប្រហែល ៤ទៀបភ្លឺ ប៉ុន្តែមិនទាន់រាយការណ៍ភ្លាមៗថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបាញ់ ឬហោះបានចម្ងាយប៉ុន្មាននោះទេ។ នាយសេនាធិការចម្រុះនេះ បាននិយាយទៀតថា យោធាសហរដ្ឋអាមេ រិកនិងកូរ៉េខាងត្បូង កំពុងវិភាគយ៉ាងយកចិត្តទុកដាក់នូវការបាញ់បង្ហោះទាំងនោះ។ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងសាកល្បងមីស៊ីលតម្រង់គោលដៅ ដែលទើបនឹងផលិតថ្មី ដែលខ្លួនពិពណ៌នាថាជា «យុទ្ធសាស្ត្រ» ដែលបង្ហាញពីចេតនាក្នុងការបំពាអាវុធនុយក្លេអ៊ែរដល់ពួកគេ។ អ្នកជំនាញនិយាយថា បេសកកម្មសំខាន់នៃអាវុធទាំងនោះ នឹងរួមបញ្ចូលយុទ្ធោបករណ៍របស់កងទ័ពជើងទឹក និងកំពង់ផែនានា៕

មនុស្ស៥នាក់ស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំង នៅប្រទេសចិនភាគខាងកើតនិងបានបំផ្លិចបំផ្លាញដំណាំនៅភាគឦសាន

2023/07/24 10:17:57 am        294
ចិន៖សារព័ត៌មានរដ្ឋបានរាយការណ៍ថាមនុស្ស៥នាក់ បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ទឹកហៀរប្រៀបច្រាំងទន្លេមួយក្នុងភូមិមួយជិតទីក្រុងហាងចូ(Hangzhou)របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់បានជន់លិចលំនៅឋាននិង ហូរគួចនាំមនុស្ស និងរបស់របរររបស់ពួកគេ។ វីដេអូ ពីទូរទស្សន៍ រដ្ឋ CCTV បានបង្ហាញ ពី ទឹកលាយឡំជាមួយល្បាប់ បានគ្របដណ្ដប់ពាសពេញផ្លូវជាច្រើននៅក្នុងភូមិមួយក្នុងទីប្រជុំជនតាយ័ន (Dayuan) ដោយហូរចាក់លើលំនៅឋាន និងរថយន្ត ។ ជាធម្មតា ប្រទេសចិន តែងមើលឃើញ ភ្លៀងធ្លាក់ខ្លាំង នៅចុងខែកក្កដា ប៉ុន្តែ ព្យុះភ្លៀងបានបង្កគ្រោះថ្នាក់កាន់តែខ្លាំង និងមិនអាចស្មានដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  ភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ក៏បានពន្លិចផ្នែកជាច្រើនក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន ផងដែរកាលពីចុងសប្ដាហ៍នេះ ដោយបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងខូចខាតដំណាំក្នុងតំបន់នេះដែលគេស្គាល់ថាជា តំបន់ផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សជិត៥.៦០០នាក់ ត្រូវបានក្រុមអាជ្ញាធរជម្លៀសនៅក្នុងខេត្តលាវនីង(Liaoning) បន្ទាប់ពីទីក្រុងមួយចំនួនបានទទួលទឹកភ្លៀងជាង១០០មីលីម៉ែត្រ។ ស្រុកមួយនៃរដ្ឋធានីរបស់ខេត្តតាលៀន (Dalian) បានទទួលទឹកភ្លៀង៩៣ មីលីម៉ែត្រក្នុងមួយម៉ោង។គេបានមើលឃើញក្រុមអ្នកសង្រ្គោះ កំពុងដើរក្នុងទឹកជម្រៅ ត្រឹមជង្គង់ ដោយមានប្រើទូកជ័រ ។ ដំណាំប្រមាណ៥៤ហិចតា ត្រូវបានបំផ្លាញ នៅក្នុងតំបន់ជុំវិញទីក្រុងជីនចូវ (Jinzhou) និងទីក្រុងឆ្នេរ ហ៊ូលូតាវ( Huludao)៕

ក្រុមបាតុករគាំទ្ររដ្ឋាភិបាល ប្រមូលផ្តុំគ្នាក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល

2023/07/24 10:11:13 am        260
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាយ៉ាងច្រើន នៅក្នុងទីក្រុងតែលអាវីវ កាលពីថ្ងៃអាទិត្យ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មុនការបោះឆ្នោតសភាដ៏សំខាន់។ និស្សិតអាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Aviya Cohen បាននិយាយថា នាងមកចូលរួមដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលថានាងបានបោះឆ្នោតគាំទ្រ។ ក្រុមអ្នកគាំទ្រនិយាយថា ក្រុមអ្នកប្រឆាំងច្បាប់ មានបំណងបង្អាក់ឆន្ទះនៃសំឡេងភាគច្រើនដែលបានបោះឆ្នោតឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឲ្យឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការប្រឆាំងនេះបានបើកចំហរចំពោះការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល។ លោក Netanyahu អាយុ៧៣ឆ្នាំ បាននិយាយថា លោកកំពុងធ្វើបានយ៉ាល្អ បន្ទាប់ពីការចូលសម្រាកនៅមន្ទីរពេទ្យកាលពីពេលយប់ និងបានសន្យាមកចូលរួមនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតសម្រាប់កំណែទម្រង់តុលាការដែលមានភាពចម្រូងចម្រាស់។ ក្រុមអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មកំពុងធ្វើឡើងដោយប្រញាប់ប្រញ៉ាល់តាមរយៈសភា ហើយនឹងបើកទ្វារដើម្បីបំពានអំណាចក្នុងការផ្លាស់ប្តូរនូវផ្នែកនៃការពិនិត្យតុល្យភាពដ៏មានប្រសិទ្ធភាពក្នុងចំណោមការពិនិត្យមួយចំនួនលើការអង្គប្រតិបត្តិ នៅក្នុងប្រទេសដោយគ្មានរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងជាផ្លូវការ៕

សង្រ្គាមស៊ូដង់ បានឈានចូលដល់ថ្ងៃទី១០០ ខណៈការប៉ុនប៉ុងសម្របសម្រួលបញ្ចប់ជម្លោះបរាជ័យ

2023/07/24 09:46:40 am        162
ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។  យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។ ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕

រុស្ស៊ីចោទក្រុងគីវពីបទប្រើគ្រាប់បែកចង្កោម ខណៈដែលអ្នកកាសែតបានស្លាប់

2023/07/23 02:24:19 pm        480
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកកាសែតរុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Zaporizhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវពីបទប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងខែនេះ ក្នុងការវាយប្រហារ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា Rostislav Zhuravlev អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម​សម្រាប់ទីភ្នាក់ងារសារព័ត៌មានRIA របស់រុស្ស៊ី បានស្លាប់ និងអ្នកកាសែតរុស្ស៊ីបីនាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា ពួកគេត្រូវបានជម្លៀសចេញពីសមរភូមិ ប៉ុន្តែ Zhuravlev បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរ។ កងទ័ពរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយសារការវាយប្រហាររបស់ កងទ័ពអ៊ុយក្រែនដោយប្រើគ្រាប់បែកចង្កោម អ្នកកាសែត៤នាក់ បានរងរបួសក្នុងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នា។កងទ័ព បាននិយាយទៀតថា អ្នកឆ្លើយឆ្លងព័ត៌មានផ្សេងទៀត មានរបួស«កម្រិតមធ្យម»។ដោយនិយាយមកពីទីក្រុងមូស្គូ អ្នកកាសែត Daniel Hawkins បាននិយាយថា មានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងពីទីក្រុងម៉ូស្គូទាក់ទងនឹងឧប្បត្តិហេតុនេះ។

សហរដ្ឋអាមេរិកមិនប្រញាប់ផ្តល់មីស៊ីលATACMS ដល់ប្រទេសអ៊ុយក្រែនទេ

2023/07/23 01:34:45 pm        416
កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា មកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនទាន់មានគម្រោងផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ទេ។ យោងតាមក្រុមមន្ត្រី បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន នៅតែរក្សាជំហរដ៏រឹងមាំ សម្រាប់ពេលនេះ យ៉ាងហោចណាស់ចំពោះការបដិសេធរបស់ខ្លួនក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភាអាមេរិក និងការអង្វរពីរដ្ឋាភិបាលនៅក្នុងទីក្រុងគីវក្តី។ កាសែត Washington Post បានចង្អុលបង្ហាញពីការខកចិត្តចំពោះល្បឿនយឺតនៃការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏រឹងមាំ និងការថ្លែងមិនច្បាស់លាស់កាលពីពេលថ្មីៗរបស់លោកប្រធានាធិបតីបៃដិន បាននាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា មីស៊ីលនឹងដើរតាមគន្លងផ្លូវរបស់ប្រព័ន្ធអាវុធផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិ និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែតនេះថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក និងមិនមានការពិភាក្សាសំខាន់ៗអំពីបញ្ហានេះអស់រយៈពេលជាច្រើនខែមកហើយ។ យោងតាមក្រុមមន្ត្រី មន្ទីរបញ្ចកោណជឿជាក់ថា ទីក្រុងគីវមានតម្រូវការបន្ទាន់លើសពីមីស៊ីល ATACMS ហើយការព្រួយបារម្ភថា ការបញ្ជូនយ៉ាងគ្រប់គ្រាន់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើឲ្យ មានភាពខុសប្លែកគ្នានៅលើសមរភូមិ នឹងកាត់បន្ថយការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរ​សម្រាប់លទ្ធភាពជម្លោះផ្សេងៗទៀត។ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយមុននេះថា ទីក្រុងវ៉ាស៊ីន តោន កំពុងពិភាក្សាជាមួយទីក្រុងគីវអំពីលទ្ធភាពផ្គត់ផ្គង់ ATACMS ប៉ុន្តែមិនទាន់មានការសម្រេច​ចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយ។

យ៉ាងហោចណាស់ស្លាប់៤នាក់ និងរបួស ១០នាក់ បន្ទាប់ពីផ្ទុះបំពង់ទឹកក្តៅ នៅផ្សារទំនើបក្នុងក្រុងម៉ូស្គូ

2023/07/23 01:10:21 pm        413
ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៤នាក់ បានស្លាប់ និង១០នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បន្ទាប់ពីបំពង់ទឹកក្តៅ បានផ្ទុះនៅផ្សារទំនើបមួយ នៅភាគខាងលិចទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។អភិបាលក្រុង លោក Sergei Sobyanin បាននិយាយថា អ្នករងរបួសមួយចំនួន បានរងរបួស​ដោយសាររលាក ហើយសេវាសង្គ្រោះ បន្ទាន់កំពុងបំពេញការងាររបស់ខ្លួន នៅកន្លែងកើតហេតុនោះ។ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកស៊ើបអង្កេតដែលនិយាយថា មិនមានការលេចធ្លាយ​សារធាតុអាម៉ូញាក់នៅកន្លែងដូចដែលធ្លាប់មានការសង្ស័យមួយរយៈមកនោះឡើយ។រូបភាពវីដេអូ បានបង្ហាញពីទឹកសាយពេញអគារ​ល្ហាចល្ហឹម​ ហើយទឹកក្ដៅហូរចេញតាមទ្វារចូល។ ផ្សារទំនើបនេះត្រូវបានគេស្គាល់ថា ឈ្មោះ Vremena Goda (The Seasons) បានបើកដំណើរការនៅឆ្នាំ២០០៧ ដោយមានហាងលក់ទំនិញជាង ១៥០កន្លែង នៅក្នុងនោះ៕

មនុស្សណែនតាប់ដើរជាក្បួនតវ៉ានៅអ៊ីស្រាអែល ខណៈការបោះឆ្នោត លើសំណើច្បាប់កែប្រែប្រព័ន្ធតុលាការ ជិតមកដល់

2023/07/23 12:42:07 pm        388
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានដើរដង្ហែក្បួនចូលទៅក្នុងទីក្រុងហ្សេរុយសាឡឹម (Jerusalem) ហើយអ្នកតវ៉ាជាច្រើនទៀត បានចេញមកបង្ហាញខ្លួន នៅទីក្រុងតែលអាវីវ (Tel Aviv) ដែលជាការ​បង្ហាញកម្លាំងនៅនាទីចុងក្រោយ ដើម្បីរារាំងផែនការកែប្រែប្រព័ន្ធតុលាការដ៏​ចម្រូងចម្រាស​របស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu។បាតុកម្ម កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បានកើតឡើងនៅពេលដែលអតីតប្រធានសន្តិសុខ​របស់អ៊ីស្រាអែល​ជាង ១០០នាក់ បានចុះហត្ថលេខាក្នុងលិខិតមួយផ្ញើទៅតវ៉ាឲ្យលោក Netanyahu បញ្ឈប់សំណើច្បាប់នេះ ហើយកម្លាំងយោធាបម្រុងរាប់ពាន់នាក់បន្ថែមទៀត បាននិយាយថា ពួកគេនឹងលែងរាយការណ៍ពីកាតព្វកិច្ច ដើម្បីជាការជំទាស់នឹងផែនការនេះ។សភាអ៊ីស្រាអែល ឬ Knesset គ្រោងនឹងធ្វើការបោះឆ្នោតចុងក្រោយ ​នៅថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) នេះ និងថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ស្អែកនេះ លើសំណើច្បាប់មួយ ដើម្បីកំណត់អំណាចរបស់​តុលាការ​កំពូល ដែលតែងចាត់ទុកជាមោឃៈនូវការសម្រេចនានារបស់រដ្ឋាភិបាល ឬរបស់​ថ្នាក់រដ្ឋមន្ត្រី ដោយការធ្វើបែបនេះ រដ្ឋាភិបាលចាត់ទុកថា ​ជាការសម្រេច«មិនសមហេតុផល»។ក្រុមអ្នករិះគន់ចាត់ទុកសំណើច្បាប់នេះថា ​ជាការគំរាមកំហែងដល់​លទ្ធិប្រជាធិបតេយ្យរបស់​អ៊ីស្រាអែល។ តែទោះបីជាមានការតវ៉ារយៈពេល ៧ខែក៏ដោយ ​ក៏លោក Netanyahu បាន​បន្ថែមការប្តេជ្ញាចិត្តទ្វេដងលើសេចក្ដីព្រាងច្បាប់នេះ ​ខណៈដែលរូបលោកបានចេញវីដេអូមួយ នាព្រឹកថ្ងៃអាទិត្យនេះ ដែលប្រកាសថា លោកនឹងត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បី​ទទួល​បែបបទ​វេជ្ជសាស្ត្រ ក្នុងការបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ួធីចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានវាយប្រហារអាកាសយានដ្ឋានទី​ក្រុង Sanaa ហើយប្ដេជ្ញាសងសឹក
07/13/2026 08:07 PM
លោក Trump បញ្ជាក់ថា អាមេរិកគួរតែគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយទទួលបានប្រាក់កម្រៃពី​វា
07/13/2026 08:07 PM
ចក្រភពអង់គ្លេស ដាក់​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុង​បញ្ជី​ជា «ក្រុមភេរវកម្ម»
07/13/2026 08:07 PM
លោក Zelenskyy ដាក់សេចក្តីព្រាងច្បាប់ទៅសភា ដើម្បីបន្ថែម​រយៈពេល​នៃ​ច្បាប់អាជ្ញាសឹក
07/13/2026 07:07 PM
ទូរទស្សន៍រដ្ឋ៖ អ៊ីរ៉ង់បានបាញ់ «ព្រមាន» នាវា ២គ្រឿង នៅច្រកសមុទ្រ Hormuz
07/13/2026 07:07 PM
EU ដាក់ទណ្ឌកម្មថ្មីលើ «ឧក្រិដ្ឋជនតាមអ៊ីនធឺណិត» ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
07/13/2026 07:07 PM
បារាំងបញ្ជូនយន្តហោះទម្លាក់ទឹកទៅជួយ​ពន្លត់ចំហេះព្រៃ នៅ​ក្រៅក្រុងប៉ារីស
07/13/2026 07:07 PM
ចិនបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យមានការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយ «សេរី និងសុវត្ថិភាព»
07/13/2026 06:07 PM
ការវាយប្រហាររបស់​អ៊ីស្រាអែល សម្លាប់មនុស្ស ៨នាក់ ខណៈ​អ្នកស្លាប់​នៅ​ហ្កាហ្សា លើស​ ៧៣.២០០នាក់
07/13/2026 06:07 PM
សហភាពអឺរ៉ុបដាក់ចេញគំនិតផ្តួចផ្តើមជំនួយចំនួន ១ ពាន់លានដុល្លារសម្រាប់តំបន់ហ្កាហ្សា
07/13/2026 06:07 PM