អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ភ្លើងឆេះព្រៃ បានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តជាច្រើនគ្រឿងនៅប្រទេសក្រូអាត

2023/07/14 02:33:05 pm        92
អណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក បានហោះពីលើផ្ទះ និងរថយន្តដែលរងការឆាបឆេះ នៅប្រទេសក្រូអាត ស្របពេលដែលភ្លើងឆេះព្រៃ បានឆាបឆេះឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះភូមិមួយកន្លែងរងការឆាបឆេះគ្មានសេសសល់ ហើយភូមិជាច្រើនកន្លែងទៀត រងការគំរាមកំហែង ស្របពេលដែលសីតុណ្ហភាពបន្តហក់ឡើងខ្ពស់នៅទូទាំងប្រទេស ។ ស្ថានភាពអាកាសធាតុក្តៅខ្លាំងបានកើតមាននៅតំបន់បាល់កង់ ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ គឺរលកកម្តៅមួយគេដាក់ឈ្មោះ "Cerberus" ជាឈ្មោះសត្វសុនខក្បាល ៣របស់ឋាននរគនៅក្នុងទេវកថាក្រិក ដែលបានវាយប្រហារនៅទូទាំងអឺរ៉ុប ។ នៅក្នុងប្រទេសក្រូអាត ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៥៦នាក់ ជាមួយនឹងរថយន្ត ២០គ្រឿង និងយន្តហោះ ៣គ្រឿង បានប្រឹងប្រែងទប់ស្កាត់ភ្លើងឆេះព្រៃដែលបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំងមកពីទិសខាងត្បូង នៅជិតទីក្រុង Sibenik ជាប់សមុទ្រ Adriatic ។ ភូមិ Grebastica រងការឆាបឆេះទាំងស្រុងដោយសារភ្លើងឆេះព្រៃ ក្នុងនោះរថយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋ ត្រូវបានបំផ្លិចបំផ្លាញ ។ គេរំពឹងផងដែរថា សីតុណ្ហភាពនឹងបន្តនៅ ៤០អង្សាសេនៅទូទាំងតំបន់រហូតដល់សប្តាហ៍ក្រោយ ៕

ព្យុះស៊ីក្លូនដ៏មានឥទ្ធិពល វាយបក់លើប្រទេសប្រេស៊ីលភាគខាងត្បូង មនុស្សម្នាក់ស្លាប់

2023/07/14 12:23:38 pm        117
ប្រេស៊ីល៖ អង្គភាពការពារជនស៊ីវិលក្នុងតំបន់ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល បានវាយបក់បោកមកលើប្រទេសប្រេស៊ីលភាគខាងត្បូងកាលពីយប់ថ្ងៃពុធ ដែលបានជន់លិចផ្លូវជាច្រើនកន្លែង និងលំនៅឋានជាច្រើនខ្នង និងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។  ទីក្រុង Vera Cruz, Sobradinho, និងទីក្រុង Joia ស្ថិតនៅភាគពាយព្យ តំបន់ Rio Grande Do Sul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារតែការបំផ្លាញបណ្តាលមកពី ការកើតឡើងនៃព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល។ ពលរដ្ឋជាច្រើន នៅក្នុងតំបន់រងផលប៉ះពាល់ បានស្វែងរកទីជម្រកនៅទីតាំងហាត់កីឡា នៅទីក្រុងរបស់ពួកគេ។ អាជ្ញាធរបានព្រមានពីហានីភ័យនៃបំណាក់ដីនៅក្នុងតំបន់ជាច្រើន។

លោក Wang Yi៖ ចិន និងអាស៊ាន ស្ថិតលើផ្លូវដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍រួម និងវិបុលភាព

2023/07/14 12:15:08 pm        96
ចិន៖ នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននិងអាស៊ាន បង្ហាញនូវផ្លូវត្រឹមត្រូវនៃការកសាងភាពជាអ្នកជិតខាងល្អរយៈពេលយូរអង្វែង ខណៈទទួលបានការអភិវឌ្ឍន៍រួម និងវិបុលភាព។  អ្នកការទូតជាន់ខ្ពស់ចិន បានធ្វើអត្ថាធិប្បាយដូច្នេះ ខណៈចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញពីសមិទ្ធផលនៃការពង្រីកគ្រប់ជុំនៃកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រទេសចិននិងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ លោក បាននិយាយថា អស់រយៈកាលជាង២០ឆ្នាំកន្លងទៅនេះ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្ម នូវរាល់បំណង និងគោលការណ៍នៃសន្ធិសញ្ញាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករាល់ការប្រឈមទាំំងអស់។ លោក Wang Yi និយាយថា ទី១ ភាគីទាំងពីរ បានធ្វើការរួមគ្នា លើការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ប្រទេសចិន និងអាស៊ាន បានជួយគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងជម្នះបញ្ហាប្រឈមទៅនឹងជំងឺរាតត្បាត។ ប្រទេសចិនបានឈានដល់ការឯកភាពដ៏ខាន់ ជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា លើការកសាងសហគមន៍រួមដែលមានអនាគតរួមគ្នា។ លោកWang និយាយថា ទី២ ការស្ថាបនារួមគ្នានៃផ្លូវនិងខ្សែក្រវ៉ាត់ ដែលបានមើលឃើញគម្រោងជាព្រឹត្តិការណ៍សំខាន់ដែលបានបំពេញ រួមមានការបើកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរបស់កម្ពុជា ការបើកសេវាអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងចិន-អាស៊ានលើផ្លូវរថភ្លើងចិន-ឡាវ និងច្រករបៀងពាណិជ្ជកម្មសមុទ្រ-ដីគោកអន្តរជាតិថ្មី ដែលបានបើកបណ្តាញមាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងកាត់តំបន់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ពលរដ្ឋជាង២ពាន់លាននាក់៕

ពលរដ្ឋម៉ិកស៊ិក តស៊ូក្នុងកម្តៅខ្លាំង ដែលកំពុងកើតឡើងនៅភាគខាងជើងប្រទេស

2023/07/14 12:12:02 pm        156
ម៉ិកស៊ិក៖ ប្រជាជននៅក្នុងទីក្រុង Mexicali ភាគពាយព្យប្រទេសម៉ិកស៊ិក បញ្ចៀសការចញទៅខាងក្រៅក្នុងកម្តៅខ្លាំង និងព្យាយាមរក្សាខ្លួនពួកគេឲ្យមានសំណើមជាតិទឹកដើម្បីជួយទប់ទលើកម្តៅ ខណៈតំបន់ស្ថិតក្រោមសីតុណ្ហភាពកើនឡើង។ យោងតាមផ្ទាំងអេក្រង់តាំងបង្ហាញ ដែលបង្ហាញពីសីតុណ្ហភាពនៅក្នុងតំបន់ បានឲ្យដឹងថា នៅសប្តាហ៍នេះ សារធាតុបារ៉តឡើងខ្ពស់ ដែលបានឈានដល់៥១អង្សាសេ។នៅកន្លែងចតរថយន្តនៃអគារពាណិជ្ជកម្ម កម្មករសំណង់កំពុងធ្វើការក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់ ដែលលោក Brian Larreta បាននិយាយថា ឲ្យចៀសវាងការដាក់ខ្លួនឲ្យនៅក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ និងផឹកទឹកឲ្យបានច្រើនដើម្បីទប់ទល់កម្តៅ។ រដ្ឋាភិបាលក្នុងតំបន់ និងអ្នកស្ម័គចិត្ត បានចេញដើរតាមដងផ្លូវ ដើម្បីផ្តល់ជម្រកដល់អ្នកគ្មានលំនៅឋាន និងទឹកដើម្បីបញ្ចៀសជំងឺដែលកើតឡើងដោសារតែកម្តៅខ្លាំង។ យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលបានចេញផ្សាយដោយ សាកលវិទ្យាល័យជាតិស្វយ័ត ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា រលកកម្តៅ ធ្លាប់វាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក កាលពីខែមេសា និងឧសភា។ នៅឆ្នាំនេះ អ្នកជំនាញនិយាយថា វាកាន់តែធ្ងន់ធ្ងរដោយមានគ្រោះរាំងស្ងួត៕

គ្រូពេទ្យទីក្រុង PHOENIX សហរដ្ឋអាមេរិក ព្យាយាមថែទាំជនអនាថា ពីការខ្វះជាតិទឹក និងការរលាកកម្រិតទី៣ ដោយសារក្ដៅខ្លាំង

2023/07/14 12:07:01 pm        180
អាមេរិក៖ នៅពេលដែលគេហរទំព័រផ្លូវការ Phoenix របស់ទីក្រុង Phoenix បានបង្ហោះជាប់គ្នារយៈពេល ១៤ថ្ងៃ ពីសីតុណ្ហភាពដែលឡើងខ្ពស់យ៉ាងហោចណាស់ ៤៣អង្សាសេនោះ ប្រជាជនដែលគ្មានផ្ទះសម្បែង ក្នុងទីក្រុង បានស្វែងរកការសង្គ្រោះពីការឡើងកម្ដៅនេះ។លោក Kevin Hendershot វ័យ ៤៧ឆ្នាំ អត់មានទីលំនៅពិតប្រាកដអស់រយៈពេល ២៥ឆ្នាំហើយ ដោយក្នុងនោះសម្រាប់រយៈពេល ១២ឆ្នាំ លោករស់នៅក្នុងរដ្ឋអារីហ្សូណា (Arizona) ហើយប្រាប់ថា លោកនៅតែមិនអាចស៊ាំនឹងការឡើងកម្ដៅខ្លាំងពេករយៈពេលជាច្រើនខែ ក្នុងពេលខ្លះដែលក្តៅបំផុតប្រចាំឆ្នាំ។វិលទៅខែមិថុនា នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមឡើងក្ដៅជាលើកដំបូង លោក Hendershot បានដេកលក់នៅលើកម្រាលបេតុងដ៏ក្តៅ និងបានភ្ញាក់ឡើងដោយសារការរលាកកម្រិតទី៣ពីស៊ីម៉ងត៍នៃបេតុងនោះ។ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) លោក Hendershot ស្ថិតនៅលើឡានពេទ្យចល័តរបស់សេវាកម្មសុខភាព សម្រាប់ជនអនាថា (Circle the City) ដើម្បីពិនិត្យរាងកាយ។ ការព្យាករណ៍ បានប៉ាន់ស្មានថា ទីក្រុង Phoenix នៅសប្ដាហ៍ក្រោយ នឹងឡើងកម្ដៅខ្ពស់បំផុតលើស ៤៣អង្សាសេ ១៨ថ្ងៃជាប់គ្នា ពោលគឺក្ដៅខ្លាំងជាងកម្ដៅ ដែលមានក្នុងខែមិថុនា ឆ្នាំ១៩៧៤ ទៅទៀត៕

កម្តៅខ្លាំង ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងភាគនិរតីសហរដ្ឋអាមេរិក

2023/07/14 12:03:51 pm        122
អាមេរិក៖ រលកកម្តៅដែលមិនបានផ្លាស់ប្តូរ កំពុងធ្វើឲ្យប៉ះពាល់នៅផ្នែកភាគនិរតីសហរដ្ឋអាមេរិក ដោយរដ្ឋអារីហ្សូណា ត្រូវបានគេព្យាករណ៍ថានឹងមើលឃើញការរាលដាលដល់កំណត់ត្រានៃអាកាសធាតុក្តៅខ្លាំង។ អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង ១១៥លាននាក់ស្ថិតនៅក្រោមទម្រង់មួយចំនួននៃការព្រមានអំពីកម្តៅ។ ទីក្រុង Phoenix បានជួបប្រទះសីតុណ្ហភាពយ៉ាងហោចណាស់ ៤៣អង្សាសេ រយៈពេល១៣ថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថានឹងលើសពីកំណត់ត្រារយៈពេល១៨ ថ្ងៃ ដែលមានកម្តៅលើសពី ៤៣អង្សសេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ទីក្រុងជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងមានកម្តៅកើនឡើងលើសពី ៣៨ អង្សាសេ ។ នៅក្នុងការព្រមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពសេវាអាកាសធាតិជាតិ បាននិយាយថា រលកកម្តៅ នឹងវាយប្រហារនៅរដ្ឋដូចជារដ្ឋ Nevada, Oklahoma, Texas និងរដ្ឋ California ផងដែរ។ អង្គភាពនេះរំពឹងថានឹងមានកម្តៅខ្លាំងរហូតដល់ ៤៦អង្សាសេ នៅផ្នែកខ្លះនៃទីវាលភាគខាងត្បូង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពពេញមួយយប់ត្រូវបានគេរំពឹងថានឹងនៅតែក្តៅខុសពីធម្មតា ប្រហែល ៣២អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលផ្តល់ភាពធូរស្រាលនៅពេលយប់តិចតួចពីកម្តៅ។មន្ត្រីបានជំរុញឲ្យេពលរដ្ឋប្រុងប្រយ័ត្ន កំណត់ពេលវេលានៅខាងក្រៅ អំឡុងម៉ោងព្រះអាទិត្យក្តៅខ្លាំង ស្នាក់កន្លែងមានទឹក និងកុំទុកសត្វចិញ្ចឹមឬកូនៗនៅក្នុងយានយន្តដែលចាក់សោ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) បានឱ្យដឹងថាមនុស្សប្រមាណ ៧០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅរាល់ឆ្នាំនីមួយៗ មកពីមូលហេតុទាក់ទងនឹងកម្តៅនៅសហរដ្ឋអាមេរិក៕

បុរសជនជាតិចិនបើករថយន្តក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យត្រូវម៉ូតូ រងគ្រោះមនុស្ស២នាក់

2023/07/14 12:02:48 pm        190
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើបម៉ាក BM ក្នុងល្បឿនលឿន​ដោយល្មើសភ្លើងសញ្ញាចរាចរណ៍បានជ្រុលទៅបុកជាមួយ នឹងរថយន្តមួយគ្រឿងទៀតម៉ាក់ ford rapter បណ្ដាលឲ្យរថយន្ត BMW រងការខូចខាត និងទៅប៉ះជាមួយនឹង ម៉ូតូនារីរងគ្រោះពីរនាក់​បណ្ដាលរងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស​ កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់​បើករថយន្ត​ស៊េរីទំនើបម៉ាក bmw ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពាន​ភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK - 3087 ។ ខណៈពេលនោះរថយន្តម៉ាក bmw មិនទាន់អស់ល្បឿន​បានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ ​នារីរងគ្រោះពីរនាក់បណ្ដាលរងរបួស បានបញ្ជូន​ទៅមន្ទីរពេទ្យព្យាបាល។ ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខ​ស្ទើរទាំងស្រុងទៅមុខលែងរួច។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ និងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង ​យករថយន្តទាំង២ ទៅរក្សាទុក ដើម្បីធ្វើការ​ដោះស្រាយ​​តាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

រដ្ឋធានីឥណ្ឌាប្រឈមកង្វះទឹកស្អាត ក្រោយជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សជាង១០០នាក់ទូទាំងប្រទេស

2023/07/14 11:07:37 am        108
ឥណ្ឌា៖ អភិបាលក្រុង និយាយថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន នៅក្នុងទីក្រុង New Delhi នឹងធ្លាក់ចុះ ១ភាគ៣ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ព្រោះរោងចក្រផលិតទឹកស្អាតចំនួន៣ ត្រូវបានទឹកជន់លិច ខណៈដែលទឹកក្នុងទន្លេយ៉ាម៉ូណា ( Yamuna) ពេញប្រៀបបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់។ ទន្លេដែលហូរកាត់ទីក្រុងមានប្រជាជនរស់នៅ២០លាននាក់មួយនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤៥ឆ្នាំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ក្នុងរដ្ឋជិតខាតដូចជារដ្ឋ ហារីយ៉ាណា(Haryana) រហូតដល់ភាគខាងជើងប្រទេស។  ទីក្រុងនេះ ក៏បានមើលឃើញភ្លៀងធ្លាក់ខ្លាំងផងដែរ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានទឹកជំនន់ជន់លិចតំបន់ទំនាបនានា ដែលបង្ខំឲ្យមនុស្សរាប់រយនាក់ ស្វែងរកជម្រកសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣កក្កដាថា សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបានបិទ បន្ទាប់ពីភ្លៀងរដូវមូសុងច្រើនបំផុតមិនធ្លាប់មាន បង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញផ្លូវថ្នល់ ផ្ដួលរំលើងផ្ទះសម្បែង ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ធំៗ ភាគខាងជើងឥណ្ឌា ឆក់យកជីវិតមនុស្សជាង១០០នាក់ ក្នុងពេលជាង២សប្ដាហ៍មកនេះ។ រដ្ឋាភិបាលបាននិយាយថា ក្រុមអាជ្ញាធរ បានប្រើឧទ្ធម្ភាគចក្រជួយសង្រ្គោះ មនុស្សជិត៣០០នាក់ ភាគច្រើនជាអ្នកទេសចរ ដែលបានជាប់ក្នុងតំបន់ឆានឌ័រថល(Chandertal) ក្នុងរដ្ឋ ហិម៉ាចាល់ ប្រទេស (Himachal Pradesh) ចាប់តាំងពីថ្ងៃសៅរ៍មក៕

សហរដ្ឋអាមេរិក៖ កងកម្លាំង Wagner លែងមានសារៈសំខាន់ក្នុងប្រទេសអ៊ុយក្រែនទៀតហើយ

2023/07/14 10:46:29 am        107
អាមេរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner លែងចូលរួមក្នុងសមត្ថភាពសំខាន់ៗណាមួយ ក្នុងការគាំទ្រប្រតិបត្តិការប្រយុទ្ធ នៅអ៊ុយក្រែនតទៅទៀតហើយ។បញ្ហានេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបះបោររយៈពេល២៤ម៉ោងរបស់ក្រុមនេះ នៅក្នុងប្រទេសរុស្ស៊ី ដែលជាបញ្ហាប្រឈមចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានគេគិតថា បានជួយរុស្ស៊ីបញ្ចូលតំបន់គ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ ហើយបានប្រយុទ្ធនឹងសមរភូមិមួយចំនួនដ៏បង្ហូរឈាមបំផុត កាលពីពេលថ្មីៗនេះ។ក្រុមនេះ មានសារៈសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុងបាកមូត( Bakhmut) ភាគខាងកើតសម្រាប់ប្រទេសរុស្ស៊ី។នៅក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោរនៅខែមិថុនា ក្រុមយុទ្ធជន Wagner ត្រូវបានគេប្រាប់ថា ពួកគេអាចចូលរួមជាមួយកងទ័ពរុស្ស៊ីធម្មតា ឬធ្វើដំណើរទៅកាន់ប្រទេសបេឡារុសជាមួយមេរបស់ពួកគេគឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ប៉ុន្តែនៅដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា លោកពូទីន បានជួបលោក ព្រីហ្គោហ្ស៊ីន នៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីការបះបោរនោះ៕

ស៊ីរី៖ UNអាចផ្តល់ជំនួយតាមរយៈច្រកព្រំដែនដែលបិទរបស់ទួរគីរយៈពេល៦ខែ

2023/07/14 10:43:35 am        84
ស៊ីរី៖ រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ កក្កដា) បាននិយាយថា អង្គការសហប្រជាជាតិ អាចប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែនពីប្រទេសទួរគី ដើម្បីបន្តផ្តល់ជំនួយដល់ប្រទេសស៊ីរីភាគពាយព្យសម្រាប់រយៈពេល៦ខែទៀត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការបន្តការអនុញ្ញាតសម្រាប់ប្រតិបត្តិការនេះ។ឯកអគ្គរដ្ឋទូតរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក បាសាម សាបបាហ្គ ( Bassam Sabbagh) បានសរសេរក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលឃើញដោយទីភ្នាក់ងារព័ត៌មានReutersថា ការផ្តល់ជំនួយរបស់UN នឹងត្រូវតែស្ថិតក្នុងកិច្ចសហប្រតិបត្តិការពេញលេញ និងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី" ។ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខUN សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមានមូលដ្ឋាននៅប្រទេសទួរគីដែលផ្តល់ជំនួយដល់មនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយក្រុមឧទ្ទាម បានផុតកំណត់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិក បានតស៊ូដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យបន្តវាលើសពីរយៈពេល៦ខែ។ប្រទេសរុស្ស៊ី បានវេតូការបន្តការអនុញ្ញាតរយៈពេល៩ខែនៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនសម្រាប់ការបន្តប្រតិបត្តិការរយៈពេល៦ខែ ដែលបាននិងកំពុងផ្តល់ជំនួយរួមទាំងអាហារ ថ្នាំពេទ្យ និងទីជម្រក ចាប់តាំងពីឆ្នាំ២០១៤មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM