អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ក្រុមអាជ្ញាធរអះអាងថា អាវុធជាង ១ពាន់ដើមត្រូវបានរឹបអូសនៅតាមពន្ធនាគារប្រទេសហុងឌុយរ៉ាស់

2023/07/12 02:15:29 pm        273
ហុងឌុយរ៉ាស់៖ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា នគរបាលហុងឌុយរ៉ាស់ បានរឹបអូសកន្លែងលាក់អាវុធ និងគ្រាប់រំសេវដ៏ធំមួយ អំឡុងការវាយឆ្មក់នៅតាមពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ។ ក្រមនគរបាល និយាយថា នៅក្នុងចំណោមអាវុធដែលរឹបអូសបាន រួមមានកាំភ្លើងវែងស្វ័យប្រវត្តិ AR-15, AK-47 កាំភ្លើងវែង M16, UZI កាំភ្លើងខ្លី គ្រាប់រំសេវ កំាបិត គ្រាប់បែកដៃ គ្រឿងញៀន គ្រឿងអលង្ការ ប្រាក់សុទ្ធ និងឧបករណ៍ទំនាក់ទំនងជាច្រើនទៀត ។   ប្រតិបត្តិការជំនឿ និងក្តីសង្ឃឹម ត្រូវបានធ្វើឡើងដោយក្រុមនគរបាលសណ្តាប់ធ្នាប់សាធារណៈហុងឌុយរ៉ាស់ (PMOP)។  ក្រុមអាជ្ញាធរ បានបំផ្លាញអាវុធដែលរឹបអូសបាន អំឡុងសន្និសីទសារព័ត៌មាន ជាទីដែលពួកគេដុតបំផ្លាញអាវុធ និងគ្រាប់រំសេវទាំងអស់នេះ ៕

ចំហេះព្រៃបានឆេះរាលដាលលើផ្ទៃដីព្រៃជាង ៤ពាន់ហិចតានៅឧទ្យានជាតិបូលីវី

2023/07/12 02:11:34 pm        238
បូលីវី៖  ក្រុមអាជ្ញាធរបូលីវី និយាយថា ចំហេះព្រៃ បានបានឆាបឆេះរាលដាលផ្ទៃដីព្រៃជាង ៤ពាន់ហិចតានៅក្នុងឧទ្យានជាតិ ស្ថិតនៅភាគខាងកើតប្រទេសបូលីវី ។  រូបភាពដ្រូនឃើញសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក បានហោះចេញពីឧទ្យានជាតិ Otuquisស្ថិតក្នុងតំបន់ Santa Cruz នៅជិតព្រំដែនជាមួយប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ  ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនេះ បានរាលដាលដល់តំបន់ព្រៃដីសើមក្នុងឧទ្យានជាតិកាលពីថ្ងៃអង្គារ ធ្វើឲ្យកម្លាំងឆាបឆេះរបស់វាថយចុះ ប៉ុន្តែវាបង្កផលលំបាកសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។  សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២កន្លងទៅ បូលីវី បានបាត់បង់ដីព្រៃចំនួន ៣.៨៦០គ.មក្រឡា គឺជាផ្ទៃក្រឡាមួយស្មើនឹងរដ្ឋ Rhode Island (រ៉ូដ អៃឡែន)របស់សហរដ្ឋអាមេរិក ។  ការបាត់បង់ដីព្រៃដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានក្លាយជាក្តីកង្វល់ដ៏សំខាន់មួយ ពិសេសពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់បូលីវីកាលពីរយៈពេល ២ឆ្នាំមុន ពុំព្រមចុះហត្ថលេខាងលើការសន្យាលែងឲ្យមានការកាប់បំផ្លាញព្រៃឈើទាំងស្រុងនៅក្នុងឆ្នាំ ២០៣០ខាងមុខ ៕

តៃវ៉ាន់៖កងទ័ពអាកាស និងជើងទឹកចិន កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរកោះនេះ

2023/07/12 12:20:48 pm        280
តៃវ៉ាន់៖ កងទ័ពអាកាស និងជើងទឹករបស់ចិន កំពុងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងនៅភាគខាងត្បូង និងនិរតីនៃកោះតៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់កោះស្វ័យគ្រប់គ្រងនេះ។ ប្រទេសចិនដែលអះអាងថាតៃវ៉ាន់ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ឬ ADIZ យ៉ាងទៀងទាត់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្កើនសម្ពាធយោធាលើរដ្ឋាភិបាលរបស់កោះនេះ។ប្រទេសចិន បានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន និងម្តងទៀតនៅក្នុងខែមេសា។ ចាប់តាំងពីខែសីហាមក ចិនបានបើកយន្តហោះយោធាជាទៀងទាត់ឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងទឹកដីទាំងពីរនេះ។ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣២គ្រឿងដែលចូលមកក្នុងតំបន់ADIZរបស់កោះនេះ។យន្តហោះទាំងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរចំនួន៤គ្រឿង ដែលបានហោះទៅកាន់ភាគខាងត្បូងរបស់តៃវ៉ាន់ និងចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ នេះបើយោងតាមផែនទីដែលចែករំលែកដោយក្រសួងការពារជាតិ៕

តុលាការកំពូលសហភាពមីយ៉ាន់ម៉ា នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោកស្រី ស៊ូជី ដើម្បីបន្ថយរយៈពេលជាប់ទោស

2023/07/12 12:17:03 pm        284
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីករណីបណ្ដឹងឧទ្ធរណ៍របស់លោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា តុលាការកំពូលរបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំប្រទេសរូបនេះ ប្រឆាំងនឹងការផ្តន្ទាទោសពីបទប្រើប្រាស់ថវិការដ្ឋខុស និងការបំពានច្បាប់ពាណិជ្ជកម្ម និងទូរគមនាគមន៍ នៅរយៈពេល ២សប្តាហ៍ខាងមុខ។ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន រាប់តាំងពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ គិតចាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ហើយពេលនេះ លោកស្រី នឹងព្យាយាមស្វះស្វែងរកនូវការកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំរបស់លោកស្រី។ដោយចាត់ទុកថា នេះជាករណីពិបាកដោះស្រាយនោះ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តំណាងរបស់លោកស្រី ស៊ូជី បានលើកទឡ្ហីករណ៍ នៅតុលាការ កាលពីដើមខែនេះ អំពីការកាត់ទោសលើលោកស្រី ស៊ូជី ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការ និងការក្លែងបន្លំការបោះឆ្នោត។ គេរំពឹងថា តុលាការនឹងចំណាយពេលដល់ទៅ ២ខែ ដើម្បីប្រកាសសាលក្រមរបស់ខ្លួន។គួរបញ្ជាក់ដែរថា រដ្ឋប្រហារឆ្នាំ២០២១ បានរុញច្រានឲ្យសហភាពមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកនយោបាយ និងសង្គម ដោយបាននាំឲ្យមានការថ្កោលទោសជាសាកលលើរបបយោធា ចំពោះការបង្រ្កាបយ៉ាងខ្លាំងក្លាទៅលើអ្នកប្រឆាំងជំទាស់ ដូចជាលោកស្រី ស៊ូជីជាដើម៕

បណ្តាប្រទេសមូស្លីម ទាមទារឲ្យមានចំណាត់ការបន្ទាប់ពីការដុតគម្ពីកូរ៉ាន របស់សាសនាអ៊ីស្លាម

2023/07/12 12:07:28 pm        306
អ៊ីរ៉ង់៖ បណ្តាប្រទេសមូស្លីម រួមទាំងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និយាយថាការបំផ្លាញគម្ពីរពិសិដ្ឋកូរ៉ាន ឈានដល់ការញុះញង់ឲ្យមានអំពើហិង្សា និងបានអំពាវនាវឲ្យមានការទទួលខុសត្រូវ បន្ទាប់ពីការរារាំងជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ុយអែត ដែលបណ្តាលឲ្យមានប្រតិកម្មដ៏ខ្លាំងនៅជុំវិញពិភពលោក។  ញត្តិ ដែលត្រូវបានដាក់នៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹង ឧបទ្ទវហេតុចុងក្រោយ កាលពីខែមុន អំពាវនាវឲ្យប្រទេសនានាពិនិត្យឡើងវិញច្បាប់របស់ពួកគេ និងការឃោសនាធ្វើឲ្យមានការបែកបាក់ ដែលអាចបង្កការរារាំង និងការកាត់ទោសនៃសកម្មភាព និងការគាំទ្រភាពស្អប់ខ្ពើមផ្នែកសាសនា។ជនអន្តោប្រវេសន៍ជនជាតិអ៊ីរ៉ាក់ម្នាក់ មកកាន់ប្រទេសស៊ុយអែត ដែលបានហែក ដុត និងជាន់លើគម្ពីរកូរ៉ាន នៅខាងក្រៅព្រះវិហារទីក្រុង Stockholm កាលពីខែមុន អំឡុងពិធីបុណ្យ Eid al-Adha បានបង្កឲ្យមានការផ្ទុះកំហឹង នៅទូទាំងពិភពមូស្លីម និងការតវ៉ាដោយកំហឹង នៅទីក្រុងនានា ក្នុងប្រទេសប៉ាគីស្ថាន៕

មានការតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីសភាបានអនុម័តបឋមនូវសេចក្តីស្នើច្បាប់កំណែទម្រង់តុលាការ

2023/07/12 12:03:31 pm        252
អ៊ីស្រាអែល៖ បាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ បានបិទផ្លូវរថយន្តនានាទូទាំងប្រទេស និងផ្លូវចូលទៅកាន់ អាកាសយានដ្ឋានក្រុងតេលអាវីវ(Tel Aviv) ជាផ្នែកមួយនៃការបង្អាក់មួយថ្ងៃក្នុងការតវ៉ាប្រឆាំងទៅនឹងការរុញច្បាប់ថ្មីនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។ នៅក្នុងការអានច្បាប់លើកដំបូងនៃអំណានចំនួន៣លើក កាលពីយប់ថ្ងៃចន្ទ សភាអ៊ីស្រាអែលក្នុងក្រុមចម្រុះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីបេន ចាមីន ណេតានយ៉ាងហ៊ូ (Benjamin Netanyahu) ដែលគ្រប់គ្រងអសានៈ៦៤ក្នុងចំណោមអសានៈសរុប១២០ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលកុបចោលស្តង់ដារតុល្យភាពអនុញ្ញាឲ្យតុលាការកំពូល មានសិទ្ធិទាត់ចោលសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ ចលនាតវ៉ាដែលប្រឆាំងនឹងកំណែទម្រង់តុលាការ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយក្បួនតវ៉ានានាបានផ្ទុះឡើងទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលមនុស្សប្រមូលផ្ដុំគ្នាបិទផ្លូវ រថយន្តមួយចំនួនតាំងពីព្រឹក និងបានប៉ាន់ប្រមាណថាមានក្រុមបាតុករប្រមាណ១៥.០០០នាក់ ដែលក្រោយមកបានហែក្បួនទៅកាន់អាកាសយានដ្ឋានបេន ហ្គូរីយិន( Ben Gurion )។ មានការតវ៉ាជាច្រើនទៀត បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ នៅខាងក្រៅ គេហដ្ឋានប្រធានានាធិបតី ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម និងនៅក្នុងតំបន់ជាច្រើនទៀតទូទាំងទីក្រុងតេល អាវីវ និងទីក្រុងផ្សេងទៀត។ កាលពីល្ងាចថ្ងៃដដែល មនុស្សជាង៦០នាក់ត្រូវបានចាប់ខ្លួន។ មនុស្ស២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីក្រុមបាតុករបាន បំពានរនាំងបាំងផ្លូវនៅកណ្ដាលផ្លូវសម្រាប់រថយន្ត៕

អ្នកស្លាប់ និងរបួស ដោយសារគ្រោះអគ្គិភ័យកើនឡើងទ្វេដង នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

2023/07/12 11:58:26 am        431
អ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់អគ្គិភ័យសម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២៣នេះ បាន​កើន​ឡើងជាងទ្វេដង ហើយការបាត់បង់ជីវិត និងរបួសនេះ​គឺ​ភាគច្រើន​កើត​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ នេះបើ តាមការឲ្យដឹងពីឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោយអញ្ជើញចូលរួម​ជា​អធិបតីភាព ក្នុងពិធីធ្វើលំហាត់សមយុទ្ធពន្លត់អគ្គីភ័យ និងសង្គ្រោះ ជាក់ស្តែង​ដល់​បុគ្គលិក​អេអន១ ឧត្តម សេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣​នេះ គ្រោះអគ្គិភ័យបានកើត ឡើងចំនួន៥១៦លើកហើយបើប្រៀបធៀបទៅនឹងពេលដូចគ្នា កាលពី​ឆ្នាំ​ទៅ​គឺកើនឡើងចំនួន ១៤៤លើក ដោយឆ្នាំ២០២២ មានចំនួន៣៧២លើក។លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា អ្នកស្លាប់ដោយសារ​គ្រោះ​អគ្គិភ័យ​រយៈពេល ៦ខែ នេះគឺមានចំនួន ៤១នាក់លើ១២នាក់ របួស​៨៤​នាក់​លើ​៤១នាក់​ឆ្នេះ​ផ្ទះ​ចំនួន​៤១៣​ខ្នង​លើ​៤៨៦​ខ្នង ខណៈតូបលក់ដូររបស់អាជីវករចំនួន ៥៧លើ៦៤តូប។លោកឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានឲ្យដឹងផងដែរថា រាជធានី-ខេត្ត ដែលរងគ្រោះដោយ​អគ្គិភ័យ​ច្រើន​នោះរួមមានរាជធានីភ្នំពេញចំនួន ៧៦លើក កណ្តាល៥៥លើក កំពត៣៩លើក សៀមរាប៣៧លើក និងតាកែវ៣៥លើក ខណៈខេត្តកែបមួយលើក៕ អត្ថបទ៖ បាន ចក់

សម្ព័ន្ធយោធាណាតូ ស្វាគមន៍សមាជិកភាពរបស់អ៊ុយក្រែន ប៉ុន្តែពុំបានផ្ដល់ពេលវេលាជាក់លាក់

2023/07/12 11:57:26 am        241
ណាតូ៖ ក្រុមមេដឹកនាំសម្ព័ន្ធភាពយោធាណាតូ បាននិយាយកាលពីថ្ងៃអង្គារទី១១កក្កដា ថា អ៊ុយក្រែន គួរតែអាចចូលជាសាជិករបស់សម្ព័ន្ធភាពយោធានេះ នៅថ្ងៃណាមួយ នាពេលអនាគត ប៉ុន្តែមេដឹកនាំទាំងនោះ ពុំបានការផ្ដល់ការអញ្ជើញទីក្រុងគីវ ភ្លាមៗ ដែលធ្វើឲ្យប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ទុះកំហឹង។ ក្រុមមេដឹកនាំទាំងនោះ កំពុងជួបប្រជុំនៅឯជំនួបកំពូលក្នុងរដ្ឋធានី វីលនីញូស របស់ប្រទេស លីទុយអានី ខណៈទាហានអ៊ុយក្រែន ព្យាយាមវាយដណ្ដើមដែនដីមកវិញ ក្នុងការវាយបកលើកងកម្លាំងរបស់រុស្ស៊ី ដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ប្រទេសនេះ ។  ក្រុមមេដឹកនាំណាតូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អនាគតរបស់អ៊ុយក្រែន ស្ថិតក្នុងសម្ព័ន្ធភាពណាតូ ប៉ុន្តែមេដឹកនាំទាំងនោះពុំបានបញ្ជាក់ពីពេលវេលាសម្រាប់ដំណើរការចូលជាសមាជិកនោះទេ។សេចក្ដីថ្លែងការណ៍នោះ បាននិយាយ ដោយពុំបានបញ្ជាក់ច្បាស់ពីលក្ខខណ្ឌរបស់អ៊ុយក្រែន ថា យើងនឹងរក្សាជំហរផ្តល់ការអញ្ជើញ ដល់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសម្ព័ន្ធនេះ នៅពេលណាប្រទេសជាសមាជិកសម្ព័ន្ធទាំងអស់ឯកភាព និងលក្ខខណ្ឌនានាត្រូវបានបំពេញ៕

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនស្គាល់ប្រភេទ

2023/07/12 11:48:12 am        266
កូរ៉េខាងជើង៖ យោងតាមមន្ត្រីរបស់ប្រទេសជិតខាងនឹងគ្នា គឺកូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនទាន់ដឹងច្បាស់ថា ជាប្រភេទអ្វី ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយទីក្រុងតូក្យូបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការបាញ់នោះ។ដោយមិនបានផ្ដល់ព័ទ៌មានលម្អិតបន្ថែមនាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយខ្លីៗ នៅព្រឹកថ្ងៃពុធ (ទី១២ ខែកក្កដា) នេះ ថា៖ «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយ»។ឆ្មាំល្បាតឆ្នេរ និងក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ក៏បានឃើញអាវុធនេះផងដែរ ដោយឆ្មាំល្បាតឆ្នេរ បានប្រាប់ថា មីស៊ីលនោះ បានហោះក្នុងល្បឿនប្រហែល ៥៥០គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណជា ១១:១៣នាទីព្រឹក (ត្រូវនឹងម៉ោង២:១៣នាទី ម៉ោងសកល)។គួរបញ្ជាក់ដែរថា កូរ៉េខាងជើងបានបង្កើនការបង្ហាញនូវអនុភាពរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក Kim Jong Un បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ហើយបានគំរាមបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ បន្ទាប់ពីអះអាងថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ថ្មីៗនេះ បានរំលោភលើលំហអាកាសរបស់ខ្លួន។ពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានពណ៌នាការបាញ់នេះថា ជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា «ការតវ៉ាយ៉ាងដាច់អហង្ការ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញការទូត ក្នុងទីក្រុងប៉េកាំង។សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ក្នុងនោះរួមទាំងការបាញ់បង្ហោះផ្កាយរណបផងដែរ ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ៕

ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមទាំងកុមារ នៅស៊ូដង់

2023/07/12 11:42:54 am        101
ស៊ូដង់៖ ក្រសួងសុខាភិបាលរដ្ឋ នៅទីក្រុង Khartoum បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមមានទាំងកុមារ នៅក្នុងផ្សារដ៏ពេញនិយមមួយ នៅក្នុងទីក្រុង Omdurman ប្រទេស៊ូដង់។ យោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់និងរងរបួសភាគច្រើន គឺជាអ្នកលក់ដូរទំនិញនៅផ្សារ Melga និងអ្នកបើកបររថយន្តដឹកទំនិញ។ បន្ទាប់ពីជម្លោះប្រដាប់អាវុធផ្ទុះឡើង នៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួនជនស៊ីវិលដ៏ច្រើន បានបង្ខំឲ្យភៀសខ្លួនចេញ រួមមានទាំងអ្នកដែលបានភៀសខ្លួននៅតែក្នុងប្រទេសរួចហើយដោយសាជម្លោះកាលពីពេលមុ ក្នុងប្រទេសស៊ូដង់ និងជនភៀសខ្លួនមកពីប្រទេសផ្សេងៗទៀត ដែលបានគិតថាមានសុវត្ថិភាពនៅក្នុងប្រទេសស៊ូដង់។បន្ថែមលើការភៀសខ្លួនថ្មី នៅក្នុងប្រទេសនេះ មនុស្សជាង៦សែននាក់ រួមទាំងពលរដ្ឋស៊ូដង់ នីងជនភៀសខ្លួនមកពីប្រទេសដទៃដែលទទួលដោយប្រទេសស៊ូដង់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ឬត្រឡប់ទៅប្រទេសកំណើតវិញក្នុងកាលៈទេសៈដ៏លំបាកដែលតាមការកត់សំគាល់ ទៅកាន់ប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប និងប្រទេសអេត្យូពី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM