ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ

សន្តិសុខ និង សង្គម

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2025/01/31 05:35:08 pm        93
ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់និងដកហូតសាធាតុញៀនចំនួនជាង៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៣៖៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងជិត៥០គីឡូក្រាម។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាងនគរបាលជំនាញបានធ្វើនៅគោលដៅចំនួន០២គោលដៅផ្សេងគ្នា លទ្ធផល គោលដៅទី១៖ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ CHEN YAN CHENG ជាជនជាតិចិន ភេទប្រុស កើតថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៩៨ ដោយចាប់យកគ្រឿងញៀន១៖ ប្រភេទកេតាមីន ៣កញ្ចប់ (១ធំ ២ធំល្មម) ១គីឡូក្រាម ២០៦ក្រាម និង២៖ អ៉ិចស្តាស៉ី ១០កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម ។ គោលដៅទី២៖ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតវត្ថុតាងដូចរួមមាន៖ ម៉្សៅកេតាមីន ២កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម។ មេតំហ្វេតាម៉ីន (គ្រាប់) ចំនួន ៣១កញ្ចប់ធំ ស្មើទម្ងន់ ៤០គីឡូក្រាម ៥៦៦.១១ក្រាម។ អ៉ិចស្តាស៉ី ( F3 + ផ្លែឈើ) ១៧២កញ្ចប់ ស្មើ ៣គីឡូក្រាម ៤១៤.៣៩ក្រាម ។កញ្ជាក្រៀមចំនួន ២កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម ។ជញ្ជីងថ្លឹងគ្រឿងញៀនចំនូន ០១គ្រឿង។ អាវុធខ្លី ២ដើម និង ២០គ្រាប់ និងឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ នគរបាលជំនាញបានបញ្ជាក់ថា សរុបសារធាតុញៀនទាំង ៣ប្រភេទ៖ ទម្ងន់៤៧គីក្រាម។បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

កម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ពាក់ព័ន្ធករណីដើរអុកឡុកបញ្ជូនទៅតុលាការ

2025/01/28 08:18:27 pm        52
បន្ទាយមានជ័យ: ដោយអនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។ជាក់ស្តែងកម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យនិងពង្រឹងការយាមល្បាតរយះពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ បានមួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតលើករណីបង្ករការអុកឡុកធ្វើឲ្យមានភាពវឹកវរក្នុងសង្គម។បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងអស់នេះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕លោកឧត្តមសេនីយ៏ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ចំពោះក្រុមក្មេងទំនើងទាំងអស់នេះគឺកម្លាំងយើងតែងតែធ្វើការអប់រំនិងឲ្យអាណាព្យាបាលមកធ្វើការធានាត្រឡប់ទៅផ្ទះវិញដើម្បីកសាងខ្លួន ។ប៉ុន្តែសម្រាប់ពេលនេះកម្លាំងសមត្ថិកិច្ចត្រូវតែធ្វើការបង្រ្កាបនិងរិតបន្តឹងឲ្យបានដាច់ខាតចំពោះទង្វើដែលពួកក្រុមក្មេងទំនើងបានធ្វើប្រព្រឹត្តិរាល់សកម្មភាពផ្សេងៗនិងធ្វើការអុកឡុកដែលធ្វើឲ្យសង្គមមានភាពវឹកវរគ្មានសុវត្ថិភាពសម្រាប់ពលរដ្ឋក្នុងការរស់នៅដោយបង្ករភាពភ័យក្លាចដោយសារតែក្រុមពួកក្មេងទំនើងទាំងអស់នេះ ។ដូច្នេះហើយបើមិនប្រើកណ្តាប់ដៃដែកក្នុងការបង្រ្កាបនោះទេក្រុមក្មេងទំនើងទាំងអស់គឺពុំមានការរៀងចាលនោះឡើយ ៕

កងរាជអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកជាង ១០នាក់ រួមទាំងរឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម

2025/01/25 05:36:36 pm        282
ភ្នំពេញ ៖ មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកជាង ១០នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម រួមទាំងកាំភ្លើងចំនួន ៣ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្តិការបង្ក្រា កាលពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥។បើយោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ មានដូចជា ៖១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាង ៖ គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត ១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ) ៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ) +បានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម រួមមាន ៖-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )-រថយន្ត ចំនួន ០២ គ្រឿង.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ ស.ម៉ាក TOYOTA LANDCRUISER ពណ៌ ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ 

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរឹតក.ប្លន់​យករថយន្ដនៅខេត្តត្បូងឃ្មុំ

2025/01/25 04:22:50 pm        402
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវ​បង្ក្រាប​ករណី​រឹត​ក.​ប្លន់​យក​រថយន្ដ​នៅ​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ជនដៃដល់ត្រូវបានចាប់ខ្លួននៅខណ្ឌកំបូល រាជធានី​ភ្នំពេញ។នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១ និង៥៥នាទី នៅ​ចំណុច​ភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទ​ប្រុស បានធ្វើសកម្មភាពយកខ្សែភ្លើងរឹតក និងវាយជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត ០១គ្រឿង ម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅផ្លុងចោល ។នគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និង​លោក​វរសេនីយ៍​ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង​អធិការដ្ឋាន​នគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង១០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិត​ក្នុង​សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។  ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បី​បន្តនីតិវិធីតាមច្បាប់៕ តារាវុទ្ធី

ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ផឹកស៊ីកាប់គ្នា

2025/01/22 12:50:36 pm        369
ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជ អាវុធ​ហត្ថ​ឧត្តរមានជ័យ ចុះបង្ក្រាបចាប់បានក្រុមក្មេងទំនើង ចំនួន០៥នាក់ ដែលជួប​ជុំ​ផឹក​ស៊ី​បង្ក​ជម្លោះ​ប្រើហិង្សា។ក្នុងករណីនោះដែរលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ពីលោក​ឧត្តម​សេនីយ៍ត្រី លី ដារិទ្ធ មេ បញ្ជាការ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក​បានដឹកនាំកងកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថ ក្នុងអង្គភាពស្នាក់ការសន្តិសុខ ច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ចំនួន០៩នាក់ នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៤​និង​៣០​នាទី ចុះបង្ក្រាបចាប់ឃាត់ខ្លួនក្មេងទំនើង ១ ក្រុមផឹកស៊ីបង្កជម្លោះចំនួន០៥នាក់ នៅ​ចំណុច​ផ្សារ​ថ្មសង្កាត់អូរស្មាច់ ហាងផឹកស៊ីមួយកន្លែងយីហោ OK ICE ដកហូតទូរសព្ទចំនួន ៥​គ្រឿង​កាំបិត​តាំងតោចំនួន២ ។ក្រុមក្មេងទំនើងទាំង០៥នាក់នេះ គឺ: ទី១-ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ទី-២: ឈ្មោះលឹម សុខហ៊ុយភេទ ប្រុសអាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះប្រុស ពេទ្យភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ទី៤-ឈ្មោះគៀត បូរ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខ របរកម្មករសំណង់ និងទី៥- ឈ្មោះ សុខ ហួរ ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរកម្មករសំណង់ជនសង្ស័យទាំង០៥នាក់ រស់នៅភូមិអូរស្មាច់សង្កាត់អូរស្មាច់ ក្រុង​សំរោង​ខេត្តឧត្តមានជ័យ ។ករណីបង្ករហឹង្សានេះកើតឡើងដោយក្រុមក្មេងទំនើងខាងលើបានយកកាំបិតតាំងតោកាប់ទៅលើ១/​ជនរងគ្រោះឈ្មោះអៀ សុវណ្ណារ៉ា ភេទប្រុសអាយុ ៣៣ឆ្នាំ​សន្តិសុខ​ក្រុមហ៊ុន​ចិន​រីសតអូរ​ស្មាច់​បណ្ដាល​ឲ្យ​របួសត្រង់កផ្នែកខាងឆ្វេងស្រាល។២/ឈ្មោះឈឿន ឆារ៉ាន់ ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរសន្តិសុខ៣/ឈិត អំរ៉ា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរសន្តិសុខបច្ចុប្បន្នរស់នៅភូមិ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យរងរបួសម្រាមដៃឆ្វេងស្រាល។ បច្ចុប្បន្នជន​សង្ស័យទាំង០៥នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរា​ជ​អាវុធ​ហត្ថ​ខេត្ត​ឧត្តរមាន​ជ័យ​ចាត់​ការតាមនីតិវិធីច្បាប់។អត្តបទពីៗឧត្តរមានជ័យ៤០គីឡូ៕

៨ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង ១០ករណី និងឃាត់ខ្លួនជិត ៤០នាក់

2025/01/22 12:10:41 pm        141
គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបង្ក្រាបឱ្យបាន ក្រុមក្មេងទំនើង ដើម្បីបញ្ជូនខ្លួនឱ្យតុលាការផ្តន្ទាទោស និងនាំទៅឃុំនៅពន្ធនាគារ។ ឯកឧត្តមក៏បានណែនាំអគ្គនាយកដ្ឋានពន្ធនាគារត្រៀមលក្ខណៈទទួលឃុំក្រុមក្មេងទំនើងផងដែរ។ ក្នុងពិធីបិទសន្និបាតរដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមករា ម្សិលមិញ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីយកចិត្តទុកដាក់បំផុសឱ្យប្រជាពលរដ្ឋជាអាណាព្យាបាល បង្កើនការអប់រំ ទូន្មាន ប្រៀនប្រដៅកូនចៅរបស់ខ្លួន និងត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ប្រសិនបើដឹងថាកូនចៅរបស់ខ្លួនកំពុងដើរចូលកន្លងក្មេងទំនើងប្រដៅមិនស្ដាប់ ឬសង្ស័យពាក់ព័ន្ធនឹងការសេពគ្រឿងញៀន ក្នុងន័យដើម្បីរួមគ្នាតម្រង់ផ្លូវពួកគេ ចៀសវាងទុករហូតកើតមានបញ្ហាកាន់តែធំ៕

ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ

2025/01/14 05:51:34 pm        137
ភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ករណីក្រុមក្មេងទំនើងបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបជនសង្ស័យបាន០៥នាក់ហើយ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ ។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះទី១ ប៉ាវ ស៊ីណាង ភេទប្រុស អាយុ២០ឆ្នាំ ( ជនដែដល់ ) , ទី២ឈ្មោះ ថៃ ប៊ុនថន អាយុ១៩ឆ្នាំ ទី៣ឈ្មោះលន់ វិល្លៀម ភេទប្រុស អាយុ ១៩ឆ្នាំ ។ ជនទាំង០៣នាក់ស្នាក់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ និងទី៤ឈ្មោះ ហេង គ្រីស្តាល់ ភេទប្រុស អាយុ១៩ឆ្នាំ , ទី៥ឈ្មោះ ឃឹម ដារ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ។ ទាំង០២នាក់នេះ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ការបង្ក្រាបក្រុមជនទំនើងទាំង០៥នាក់ខាងលើនេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។ គួររំលឹកថា ៖ អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយក្រុមជនសង្ស័យធ្វើសកម្មភាពបង្កហិង្សា ដោយបានកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។យោងតាមប្រភពព័ត៌មានឱ្យដឹងថា ៖ មុនពេលកើតហេតុ ក្រុមជនរងគ្រោះ៤នាក់ ( ស្រី១នាក់ ) ជិះម៉ូតូ២គ្រឿង ( ម៉ាកSuzuki Nex ពណ៌សលាយខៀវ ផ្លាកលេខភ្នំពេញ 1IM-៧០៧២ និងម៉ាកScoopy ពណ៍ក្រហម ផ្លាកលេខ ភ្នំពេញ 1JE-៤៩៣៥ ) មើលមុខពួកជនសង្សយ ស្រាប់តែក្រុមជនសង្ស័យខាងលើ រួមទាំងបក្សពួកគាត់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះទៅកាប់តែម្តងទៅ ។ ក្នុងការបង្ក្រាបក្រុមជនសង្ស័យទាំង០៥នាក់ខាងលើ សមត្ថកិច្ចដកហូតបានម៉ូតូ០៣គ្រឿង និងវត្ថុតាងបង្កហិង្សា មានដាវ និងកាំបិតមួយចំនួនផងដែរ ។ បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តវិធានការ ក្នុងការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបន្តក្រើនរំលឹកជារឿយៗ និងបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលមូលដ្ឋានក្រោមជាតិទាំងអស់ ត្រូវបន្តការយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងសព្វមួយដង លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែកម្ទេចឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កចលាចលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕ លីហេង

សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបក្រុមក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាព​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ នៅមុខផ្សារច្បារអំពៅ

2025/01/14 12:29:08 pm        280
ក្រុមក្មេងទំនើង០២នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​ខណ្ឌច្បារ​អំពៅ ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពបង្កហិង្សា ដោយ​បាន​កាប់​បំផ្លាញម៉ូតូមួយគ្រឿង នៅមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល​ពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។ជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៉ាវ ស៊ីណា ( ជនដៃដល់ ) និងម្នាក់ទៀតឈ្មោះ លន់ វិល្លៀម ។ ការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចេង មុនីរ៉ា ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។ ការចាប់ខ្លួនក្មេងទំនើងទាំង០២នាក់ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះតែម្តង ពោលគឺកើតហេតុកាលពីយប់មិញ ព្រឹកឡើងសមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនបាន ខណះក្រុមនេះនៅមានបក្សពួកបន្ថែមទៀតដែលកំពុងរត់គេច ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ ។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានកាំបិត និងដាវដែលធ្វើសកម្មភាពចំនួន០២ដើមផងដែរ ។ គួររំលឹកថា ៖ អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ មិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy មួយគ្រឿងត្រូវរងការខូចខាតតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបន្តក្រើនរំលឹកជារឿយៗ និងបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលមូលដ្ឋានក្រោមជាតិទាំងអស់ ត្រូវបន្តការយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងសព្វមួយដង លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែកម្ទេចឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កចលាចលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕ លីហេង

នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃនេះ

2025/01/12 03:45:08 pm        149
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃនេះ។នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ នៅ ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បើកបុក ម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធរបួសធ្ងន់៕អត្ថបទ៖ កុម្ភៈ

​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

2025/01/09 07:08:25 pm        346
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ និង ១៩នាក់បាត់ខ្លួន ក្នុងបំណាក់ដីអណ្តូងរ៉ែមាស នៅឥណ្ឌូនេស៊ី
05/19/2025 12:05 PM
ពលរដ្ឋនៅភ្នំពេញនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែម តាមការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល
05/19/2025 12:05 PM
Crystal Palace ឈ្នះ Manchester City វគ្គផ្តាច់ព្រ័ត្រគ្រងជើងឯក FA Cup លើកដំបូង
05/19/2025 12:05 PM
ក្រុមកណ្តាលនិយមស្តាំដែលកំពុងកាន់អំណាចរបស់ព័រទុយហ្គាល់ ឈ្នះការបោះឆ្នោតសភា
05/19/2025 12:05 PM
បេសកកម្មUN៖ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី បង្កើតគណៈកម្មាធិការដើម្បីសម្របសម្រួលបទឈប់បាញ់រយៈពេលវែង
05/19/2025 12:05 PM
លោក Putin៖ រុស្ស៊ីរឹងមាំគ្រប់គ្រាន់បញ្ចប់នូវអ្វីដែលពួកលោកបានចាប់ផ្ដើមក្នុងប្រទេសអ៊ុយក្រែន
05/19/2025 12:05 PM
ការជជែកដេញដោលប្រធានាធិបតីកូរ៉េខាងត្បូង គូសបញ្ជាក់បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច
05/19/2025 12:05 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ កិច្ចព្រមព្រៀងអាចធ្វើទៅបាន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការបង្ខិតបង្ខំ
05/19/2025 12:05 PM
របាយការណ៍៖ មនុស្ស ៣០០លាននាក់ ជុំវិញពិភពលោក ប្រឈមហានិភ័យនៃការស្លាប់ដោយសារភាពអត់ឃ្លាន
05/19/2025 12:05 PM
ឥណ្ឌូនេស៊ី បង្កើនការព្រមានដល់កម្រិតខ្ពស់បំផុត ក្រោយភ្នំភ្លើង Lewotobi បានផ្ទុះ ៨ដង
05/19/2025 12:05 PM