អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

បំណាក់ដីបំផ្លាញលំនៅឋាន និងជំរុញឲ្យមានការជម្លៀស នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងត្បូង

2023/07/10 12:11:20 pm        111
អាមេរិក៖ បំណាក់ដីដ៍ធំ បានបន្តគំរាមកំហែង ដល់លំនៅឋានជាច្រើនខ្នង នៅទីក្រុង Rolling Hills Estates រដ្ឋកាលីហ្វរនីញ៉ា បន្ទាប់ពីលំនៅឋាន១២ខ្នងត្រូវបានបំផ្លាញនៅពេលដែលជើងភ្នំដែលជាកន្លែងបើកផ្លូវ បានចាប់ផ្តើមបាក់ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។  ស្នាមប្រេះ និងសកម្មភាព ត្រូវបានគេលឺ ពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ ក្រុមមន្ត្រី ព្រួមបារម្ភថា បំណាក់ដីនៅបន្ត ដែលនឹងបង្ខំឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញ។ មនុស្សសរុប១៦នាក់ ត្រូវបានជម្លៀសចេញ។ ពួកគេត្រូវបានផ្តល់ពេលតែ២០នាទី ដើម្បីនាំយករបស់របរ និងចាកចេញពីលំនៅឋាន។ សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានបិទ នៅក្នុងតំបន់ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុបំណាក់ដី។មន្ត្រីម្នាក់បានសន្និដ្ឋានថា វាអាចបណ្តាលមកពីទឹកដែលកំពុងច្រោះទៅក្នុងដី។ ពលរដ្ឋមួយចំនួននិយាយថា ការលិចធ្លាយទឹកដែលនៅបន្ត អាចជាមូលហេតុ ខណៈពួកគេនិយាយថា ម្ចាស់ផ្ទះមួយខ្នង ទទួលការបង់ថ្លៃទឹកចំនួន១.០០០ដុល្លារ ហើយត្រូវបានគេប្រាប់ថា មានការលិចធ្លាយទឹក។ នៅក្នុងបណ្តាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងតំបន់ L.A. លោក Janice Hahn និយាយថា សកម្មភាពដីកាលពីពេលយប់បានបំផ្លាញលំនៅឋានជាច្រើនខ្នង៕

មនុស្សម្នាក់ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី នៅប្រទេសជប៉ុន

2023/07/10 12:03:15 pm        70
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងបានជំរុញឲ្យអាជ្ញាធរ បញ្ជាឲ្យពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅកោះ Kyushu ភាគនិរតី ប្រទេសជប៉ុន។ បណ្តាញផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ បានស្លាប់ នៅពេលដែលបំណាក់ដី បានគ្របលើលំនៅឋានរបស់គាត់ក្នុងខេត្ត Fukuoka ។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដី បានបាក់គ្របលំនៅឋាន២ខ្នង នៅក្នុងខេត្ត Saga ។ ការព្រមានកម្រិតខ្ពស់បំផុត សម្រាប់ភ្លៀងធ្លាក់ខ្លាំង ត្រូវបានចេញនៅក្នុងផ្នែកជាច្រើនរបស់ខេត្ត Fukuoka និងខេត្ត Oita។ លោក Satoshi Sugimoto នាយកអង្គភាពព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ទឹកភ្លៀងធ្លាក់កម្រិតរហូតដល់២០០មីលីម៉ែត្របន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅកោះ Kyushu ភាគខាងជើង រហូតដល់ព្រឹកថ្ងៃអង្គារ។

លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 11:49:11 am        174
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

កូរ៉េខាងជើង រិះគន់ចំណាត់ការរបស់អាមេរិក នាំយកនាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក មកកាន់ឧបទ្វីបកូរ៉េ

2023/07/10 10:33:39 am        114
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់ជាអ្វីដែលខ្លួនចាត់ទុកថាជាចំណាត់ការមួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្ហាញនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរមកកាន់ដែនទឹក នៅជិតឧបទ្វិបកូរ៉េ ដោយនិយាយថា វានឹងបង្កើតស្ថានភាពមួយដែលនាំយកមកនូវជម្លោះនុយក្លេអ៊ែរខិតកាន់តែជិតការពិត។ អ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌ផ្លូវការ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា យន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបំពានដែនអកាសរបស់ខ្លួន នៅជិតឆ្នេរភាគខាងកើត។អ្នកនាំពាក្យនិយាយថា គ្មានការធានាទេថា ឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលយន្តហោះឈ្លបយកការណ៍ជាយុទ្ធសាស្ត្ររបស់កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រខាងកើត នឹងមិនកើតឡើងនោះទេ។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា មានឧបទ្ទវហេតុកាលពីពេលមុនៗ នៃការបាញ់ទម្លាក់ឬស្ទាក់ចាប់យន្តហោះអាមេរិក របស់ប្រទេសកូរ៉េខាងជើង នៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅជិតឆ្នេរ។ ប្រទេសកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅជិតឧបទ្វិបនេះ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ចំណាត់ការដោយសហរដ្ឋអាមេរិក ដើម្បីណែនាំអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វិបកូរ៉េ គឺជាការគំរាមនុយក្លេអ៊ែរពិតប្រាកដប្រឆាំងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីការគំរាមដ៏ខ្លាំងក្លាចំពោះសន្តិភាព។នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន៕

ក្រុមផ្ដល់ជំនួយនិយាយថា ជនអន្តោប្រវេសន៍យ៉ាងហោច៣០០នាក់ កំពុងបាត់ខ្លួននៅជិតកោះកាណារីរបស់អេស្ប៉ាញ

2023/07/10 09:51:40 am        136
អេស្ប៉ាញ៖ ក្រុមផ្ដល់ជំនួយដល់ជនអន្តោប្រវេសន៍ Walking Borders បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០០នាក់ ដែលបានធ្វើដំណើរតាមទូកចំនួន៣គ្រឿង ពីប្រទេសសេណេហ្គាល់ ទៅកាន់កោះកាណារី (Canary Islands )របស់អេស្ប៉ាញបាត់ខ្លួន។  លោកស្រីហេឡេណា ម៉ាឡេណូ (Helena Maleno)ប្រធានក្រុមផ្ដល់ជំនួយជនអន្តោប្រវេសន៍ Walking Borders បានប្រាប់សារព័ត៌មានរ៉យទ័រថា ទូក២គ្រឿង ដែលមួយមួយគ្រឿង មានមនុស្សប្រមាណ៦៥នាក់ និងមួយគ្រឿងទៀតមានមនុស្សចន្លោះពី៥០ទៅ៦០នាក់ កំពុងត្រូវបានបាត់ខ្លួនរយៈពេល១៥ថ្ងៃ ហើយចាប់តាំងពីពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់។  ទូកទី៣បានចាកចេញពីប្រទេសសេណេហ្គាល់កាលពីថ្ងៃទី២៧ខែមិថុនា ដោយមានអ្នកដំណើរលើទូកប្រហែល២០០នាក់ ។ លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសាររបស់អ្នកដំណើរលើទូកទាំងអស់ពុំបានទទួលដំណឹងពីពួកគេទេ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកកំណើតមកដល់ពេលនេះ។ ទូកទាំង៣គ្រឿង បានចាកចេញពីទីក្រុង កាហ្វូទីន (Kafountine)ក្នុងប្រទេសសេណេហ្គាល់ភាគខាងត្បូង ប្រមាណ១.៧០០គីឡូម៉ែត្រពីកោះ តេណេរីហ្វ (Tenerife) មួយក្នុងចំណោមកោះជាច្រើននៃកោះកាណារី របស់ប្រទេសអេស្ប៉ាញ។លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសារជាច្រើនមានការព្រួយបារម្ភខ្លាំងណាស់ ។ មនុស្សប្រហែល៣០០នាក់ចេញពីតំបន់តែមួយរបស់ប្រទេសសេណេហ្គាល់ ។ ពួកគេបានចាកចេញពីប្រទេសកំណើតខ្លួនឯងដោយសារតែអសន្តិសុខនៅក្នុងប្រទេសសេណេហ្គាល់។  គួរឲ្យដឹងថា ប្រជុំកោះកាណារី ដែលស្ថិតនៅក្បែរតំបន់ឆ្នេររបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមជនអន្តោប្រវេសន៍ព្យាយាមធ្វើដំណើរតាមទូកទៅកាន់ប្រទេសអេស្ប៉ាញ៕

គ្រឿងញៀនជាង ១០០គីឡូក្រាម ត្រូវសមត្ថកិច្ចខណ្ឌសែនសុខរកឃើញក្នុងរថយន្ត ១គ្រឿង ករណីគ្រោះថ្នាក់ចរាចរណ៍

2023/07/08 05:21:26 pm        463
​ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដកហូតគ្រឿងញៀនជាង ១០០គីឡូក្រាមពីរថយន្តមួយគ្រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ជាង នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ មានឡាន ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ (ឡាវ) ៣៧៧៧ បានបើកបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតបើកទៅមុខមិនរួច លុះដល់ម៉ោង១ជាងរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែង រួចស្ទូចឡានមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកកំលាំងជំនាញបានធ្វើការឆែកឆេរ ក៏រកឃើញកញ្ចប់ថងតែ ប៉ុន្តែខាងក្នុង គឺជាគ្រឿងញៀន ចំនួន ១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់បញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕អត្ថបទ៖ តារាវុទ្ធី

មនុស្ស៦នាក់ស្លាប់ និងរងរបួសជាង៦០នាក់ ក្នុងអគ្គិសភ័យនៅមណ្ឌលសម្រាប់ជនចូលនិវត្តន៍ទីក្រុងមីឡាន ប្រទេសអ៊ីតាលី

2023/07/07 02:36:41 pm        303
អ៊ីតាលី៖ សេវាសង្គ្រោះបន្ទាន់របស់អ៊ីតាលីបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា មនុស្ស ៦នាក់បានស្លាប់ហើយយ៉ាងហោចណាស់មនុស្ស ៦៨នាក់បានរងរបួស បន្ទាប់ពីអគ្គិសភ័យឆាបឆេះនៅពេលយប់នៅក្នុងមណ្ឌលសម្រាប់ជនចូលនិវត្តន៍ក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី។លោក Luca Cari អ្នកនាំពាក្យនៃសេវាពន្លត់អគ្គិភ័យជាតិបានបញ្ជាក់ពីចំនួនអ្នកស្លាប់ទៅកាន់សារព័ត៌មាន រ៉យទ័រ ដោយនិយាយថា ភ្លើងត្រូវបានពន្លត់ហើយ ហើយមូលហេតុនៃអគ្គិសភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបន្តថា មនុស្សបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ មនុស្ស ១៥នាក់របួសធ្ងន់តែមិនគំរាមកំហែងអាយុជីវិត និងមនុស្សប្រមាណ ៥០នាក់ទៀតរបួសស្រាល។ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ដែលសំអាងដល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ ធ្លាប់បានរាយការណ៍ថា មនុស្ស ៨១នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អគ្គិភ័យនោះបានឆាបឆេះនៅម៉ោង ១១:២២ (ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរោងចក្រមួយក្នុងតំបន់ Corvetto ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី៕

ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរ៉ូបានផ្ទុះ ខណៈក្រុមអាជ្ញាធរក្នុងតំបន់អំពាវនាវរកជំនួយ

2023/07/07 02:33:27 pm        237
ប៉េរូ៖ ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរូបានចុះបញ្ជីការផ្ទុះថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ដោយរូបភាពពីវិទ្យាស្ថានភូគព្ភសាស្ត្រ INGEMMET ប្រទេសប៉េរូបានបង្ហាញ ខណៈកង្វល់ពីអ្នកស្រុក និងក្រុមអាជ្ញាធរមូលដ្ឋានមានការកើនឡើង។វិទ្យាស្ថានភូគព្ភសាស្ត្រ អាជីកម្មរ៉ែ និងលោហៈធាតុ (INGEMMET) បាននិយាយថា ផ្សែងផេះពីភ្នំភ្លើង Ubinas ក្នុងតំបន់ Moquegua ចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ (៧៤៦ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីលីម៉ា (Lima) ហោះឡើងដល់កម្ពស់ ៣.៥០០ម៉ែត្រ ។យោងតាមក្រុមអាជ្ញាធរ ប្រជាជនប្រហែល២.០០០នាក់ រស់នៅក្នុងតំបន់រងគ្រោះជុំវិញភ្នំភ្លើងនេះ។ អាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាឱ្យមានការជម្លៀសចេញនៅឡើយទេ ប៉ុន្តែវិទ្យាស្ថានជាតិការពារជនស៊ីវិលបានចាប់ផ្តើមរៀបចំជម្រកដែលបានសាងសង់ពីមុន និងជំនួយសម្រាប់ការចែកចាយដែលអាចកើតមាន។កាលពីថ្ងៃពុធ (៥ កក្កដា) រដ្ឋាភិបាលរបស់ប្រទេសប៉េរូបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃសម្រាប់ទីក្រុងមួយចំនួនភាគខាងត្បូងប្រទេស។តំបន់ភាគខាងត្បូងនៃប្រទេសប៉េរូដែលផលិតទង់ដែង គឺជាទីតាំងសម្រាប់អណ្តូងរ៉ែសំខាន់ៗមួយចំនួនរបស់ប្រទេស ក៏ដូចជាមានភ្នំភ្លើងសកម្មជាច្រើនផងដែរ។ ប្រទេសប៉េរូ ស្ថិតនៅក្នុងតំបន់ "កងភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់មានឧបទ្ទវហេតុការរញ្ជួយដី និងសកម្មភាពផ្ទុះភ្នំភ្លើងខ្ពស់៕

សីតុណ្ហភាពមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា

2023/07/07 02:08:48 pm        166
សីតុណ្ហភាពសកលជាមធ្យមបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងសប្តាហ៍នេះ ដោយមានកម្រិត១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នេះបើយោងតាមទិន្នន័យជាច្រើនទសវត្សរ៍ដែលប្រមូលបាន និងវិភាគដោយបណ្ដាទីភ្នាក់ងារតាមដានអាកាសធាតុ។ផែនដីបានជួបប្រទះថ្ងៃដ៏ក្តៅបំផុតក្នុងកំណត់ត្រាដោយមានសីតុណ្ហភាព ១៧,០១អង្សាសេកាលពីថ្ងៃចន្ទ ដែលជាទិន្នន័យខ្ពស់បំផុតនៅក្នុងទិន្នន័យរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិកដែលមានពីឆ្នាំ១៩៧៩។សីតុណ្ហភាពបានកើនឡើងបន្ថែមទៀតដល់ ១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ ហើយនៅតែរក្សាកំណត់ត្រាខ្ពស់នេះនៅថ្ងៃពុធ នេះបើយោងតាមសាកលវិទ្យាល័យវិភាគអាកាសធាតុ (University of Maine's Climate Reanalyzer) នៅសហរដ្ឋអាមេរិក ជាឧបករណ៍ដែលប្រើទិន្នន័យផ្កាយរណប និងកុំព្យូទ័រនិមិត្មដើម្បីវាស់ស្ទង់ស្ថានភាពអាកាសធាតុពិភពលោក។មនុស្សជុំវិញពិភពលោកកំពុងរងគ្រោះដោយសារវិបត្តិអាកាសធាតុនេះ។ កាលពីថ្ងៃពុធ មនុស្សប្រហែល ៣៨លាននាក់នៅទូទាំងសហរដ្ឋអាមេរិកស្ថិតនៅក្រោមការព្រមានអំពីកម្ដៅខ្លាំង។ ខណៈពេលដែលកម្ដៅដ៏ខ្លាំងក្លាកំពុងដុតរោលនៅតំបន់មជ្ឈិមបូព៌ា អង់តាក់ទិក ដែលបច្ចុប្បន្នស្ថិតក្នុងរដូវរដូវរងា ធ្វើឲ្យតំបន់ទាំងនោះជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខុសធម្មតា។ក្រុមអ្នកជំនាញបានព្រមានថា រលកកំដៅដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក គឺបណ្តាលមកពីការរួមបញ្ចូលគ្នានៃបម្រែបម្រួលអាកាសធាតុ និងវដ្តអាកាសធាតុនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) ហើយអាកាសធាតុធ្ងន់ធ្ងរនេះនឹងក្លាយទៅជារឿងធម្មតាសម្រាប់មនុស្ស ខណៈដែលបម្រែបម្រួលអាកាសធាតុនៅតែបន្ត៕

រុស្ស៊ី និងអ៊ុយក្រែន ប្រកាសដោះដូរឈ្លើយសឹក ៤៥នាក់ពីភាគីម្ខាងៗ

2023/07/07 01:36:33 pm        108
អ៊ុយក្រែន៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសដោះដូរឈ្លើយសឹកចំនួន ៤៥នាក់ ពីភាគីម្ខាងៗ ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញវីដេអូឃើញទាហានរុស្ស៊ី ៤៥នាក់ វិលត្រឡប់ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែនវិញ ។  លោក Andriy Yermak គឺជាប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហាន ៤៥នាក់ និងជនស៊ីវល ២នាក់ ត្រូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ។  គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកយូរៗម្តង អំឡុងពេលសង្រ្គាមរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតក្នុងខែទី ១៧ទៅហើយ ។  លោក Lubinetsនិយាយថា ទាហានអ៊ុយក្រែន ២.៥៧៦នាក់ បានមានសេរីភាពវិញ នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើស្ថានីយ៍នគរបាលបានសម្លាប់មនុស្សច្រើននាក់
07/15/2026 09:07 AM
លោក Trump លុបចោលផែនការយកថ្លៃសេវានៅច្រកសមុទ្រ Hormuz ដោយងាកមកគាំទ្រកិច្ចព្រមព្រៀងវិនិយោគនៅឈូងសមុទ្រវិញ
07/15/2026 09:07 AM
លោក Netanyahu៖ អ៊ីស្រាអែលនឹងវាយប្រហារខ្លាំងក្លាបំផុត ប្រសិនបើអ៊ីរ៉ង់វាយប្រហារថ្មី
07/15/2026 09:07 AM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទភេរវកម្មនៅក្នុងសមុទ្រ អាហ្សូវ ខណៈទីក្រុងគីវបើកសមរភូមិថ្មី
07/15/2026 09:07 AM
សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសចិន
07/15/2026 08:07 AM
អាមេរិក បើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ និងបិទផ្លូវទឹកឡើងវិញ ខណៈព្រមានពង្រីកការវាយប្រហារ នៅសប្តាហ៍ក្រោយ
07/15/2026 08:07 AM
ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM